ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រេចដាក់ឲ្យបើកដំណើរការផ្សារពង្រឡើងវិញក្រោយពីបានបិទអស់មួយរយៈដោយសារមានអ្នកពាក់ព័ន្ធបុគ្គលមានវិជ្ជមានកូវីដ-១៩

     ខេត្តកំពង់ឆ្នាំង ៖ ផ្សារពង្រ ស្ថិតនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានបិទ អស់មួយរយៈពេលនោះ នាពេលនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសម្រេច ដាក់ឲ្យបើកដំណើរជាផ្លូវការវិញហើយ នេះបើតាមលិខិតជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ... Read More »

រថយន្តធុនធំសង្ស័យជាន់ហ្វ្រ័ងមិនសុីទើបរេចង្កូតធ្លាក់ផ្លូវបុកសំយាបផ្ទះប្រជាពលរដ្ឋផ្អើលទាំងថ្ងៃ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីមាន រថយន្តធុនធំសង្ស័យជាន់ហ្វ្រ័ងមិនសុីទើបរេចង្កូតធ្លាក់ផ្លូវទៅបុកសំយាបផ្ទះប្រជាពលរដ្ឋ តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់មនុស្ស។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​១១និង៤០នាទីថ្ងៃត្រង់ទី៧ ខែមេសាឆ្នាំ២០២១នៅលេីផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៦និង១៣៧ ស្ថិតក្នុងភូមិ ប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុក ស្វាយទាប​ ខេត្តស្វាយរៀង។    ... Read More »

កូវីដ-១៩ វាយលុកបវរកញ្ញាហើយ! ការប្រឡងបវរកញ្ញាអេកូអន្តរជាតិឆ្នាំ ២០២១ ក្លាយជាសម្បុកកូវីដ-១៩ថ្មី

ក្នុងពេលការប្រឡងបវរកញ្ញាកើតឡើង គណៈកម្មការរៀបចំការប្រឡងទទួលបានព័ត៌មានថាមានបេក្ខនារីមានសញ្ញាឆ្លងកូវីដ-១៩ ប៉ុន្តែមិនបានប្រកាសភ្លាមៗនោះដល់បេក្ខនារីផ្សេងទៀតដើម្បីបង្ការនោះឡើយ។ ជាលទ្ធផល នៅពេលនេះ គឺស្រីស្អាតជាច្រើននិងជំនួយការមានវិជ្ជមានកូវីដ-១៩ ។ ក្រោយរយៈពេលជាងមួយឆ្នាំដែលបានផ្អាក ដោយសារតែកូវីដ-១៩ Miss Eco International បានបន្តរៀបចំឡើងនៅក្នុងប្រទេសអេហ្ស៊ីប ដោយមានការចូលរួមពី កញ្ញាឯកមកពី៤០ប្រទេសនៅជុំវិញពិភពលោក ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនពីបទប្រព្រឹត្តចោរកម្មនិងទទួលផលនៃអំពើលួច

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាបករណីអំពើលួច និងទទួលបញ្ចាំផលនៃអំពើលួច ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២:០៦នាទី ស្ថិតនៅអគារចិនក្នុងក្រុមទី៤ ភូមិ១ ... Read More »

អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ចេញសេចក្តីជូនដំណឹងរួម ស្តីពី ការបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ... Read More »

រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤៩៤២នាក់ ក្នុងនោះមានចំនួនកូនសរុប ៤៩៧២ នាក់

ភ្នំពេញ៖ បើតាមប្រភពពញ បេឡាជាតិសន្តិសុខសង្គម បានអោយដឹងថា, គិតត្រឹមរយៈពេលពេញ ១ខែ គឺចាប់ពីថ្ងៃទី០១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបាន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទស្ពានច្បារអំពៅចាស់រយៈពេល៣ថ្ងៃចាប់ពីថ្ងៃស្អែកនេះតទៅ

ភ្នំពេញ៖ តាមលិខិតរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទឱ្យបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹង ស្តីពី ការជួសជុលស្ពានព្រះមុនីវង្សចាស់ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន ... Read More »

ផ្លូវចំនួន​៨ ខ្សែ ដែល​ទទួលរង​ការខូចខាតដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ត្រូវ​បាន​ជួលជុល និង​អ៊ុត​កៅស៊ូ រួចរាល់ ១០០ភាគរយ​ហើយ​

ភ្នំពេញ៖ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក តំណាងឲ្យលោក ឃួ​ង ស្រេង អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ខណ្ឌ ចុះ​ពិនិត្យមើល​ការដ្ឋាន​អ៊ុត​កៅស៊ូ AC ... Read More »

ឃាត់ខ្លួន​ស្នងការរង​នគរបាល​ខេត្តកំពត​ម្នាក់និង​បក្ខពួក២នាក់រួមជាមួយគ្រឿងញៀនជិត២​គីឡូក្រាម ​ ​

ភ្នំពេញ៖ ប្រភពច្បាស់ការណ៍ពីមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់បានឲ្យ​ដឹងថា ស្នងការរងខេត្តកំពតម្នាក់ទទួល​ផែន​ពន្លត់អគ្គិភ័យនិងអាវុធជាតិផ្ទុះ ឈ្មោះ អុឹម ឈួន អាយុ៥១ឆ្នាំ (​រូប​អាវ​ពណ៌​ក្រហម​) និង​បក្ខពួក២នាក់​ទៀត​ឈ្មោះ កែវ ទិ​ត្យ​មេសា ភេទ​ប្រុស អាយុ២១ឆ្នាំ និង​ឈ្មោះហុង គា ... Read More »

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកលុយ ៤,៩លានដុល្លារ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកលុយ ៤,៩លានដុល្លារ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព។ លោកបានថ្លែងថា ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លារនេះ ខ្ញុំនិងភរិយាបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព🙏🙏🙏 សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់ការថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយនឹងភរិយា។ ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹកការបរិច្ចាគនេះ🙏🙏🙏🙏 ភរិយាខ្ញុំមិនដែលទុកលុយនឹងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូទើបជិះឡាន ... Read More »

ក្រសួង​មុខងារសាធារណៈ ជូនដំណឹង​ពី​ការប្រមូល របាយការណ៍​មន្ត្រីរាជកា​រ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ ត្រឹម​ថ្ងៃទី​១១ មេសាខាងមុខនេះ! ​

ភ្នំពេញ៖​ បេីយោង​តាមការបញ្ជាក់ពី​លិខិតរបស់​ក្រសួង​មុខងារសាធារណៈ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១នេះ បាន​ជូន​ដំណឹងប្រាប់​ទៅ​ក្រសួង​ស្ថាប័នរដ្ឋ ឲ្យ​ផ្ដល់​ជាបន្ទាន់ នូវ​តួលេខ​ចំនួន មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​មិនទាន់បានចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ត្រឹម​ថ្ងៃទី​១១ ខែមេសានេះ​។​ ​ជាក់ស្ដែង​នៅក្នុង​លិខិត​ខាងលេីនេះ​ បានបញ្ជាក់​ថា ... Read More »

Update : លោកស្នងការខេត្តកណ្ដាល និហ អាជ្ញាធរ សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ នៅស្រុងស្អាង ក្រោយរកឃើញ ថា ជាកន្លែងផ្តល់ទីតាំងឲ្យក្មេងៗប្រើប្រាស់គ្រឿងញៀនដ៏ពពាក់ពពូនគ្នា !

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ... Read More »

កូនប្រុសយកដែកស្បែងវាយសម្លាប់ឪពុកបង្កេីត​ ដោយចោទឪពុកមានគ្រូកាន់​ ប៉ងសម្លាប់រូបគេ

ខេត្តបាត់ដំបង៖ នៅព្រឹកព្រលឹមថ្ងៃទី៧​ ខែ​ មេសា​ ឆ្នាំ​​២០២១​វេលាម៉ោង​៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ​លេខ២០ស្ថិតក្នុងភូមិអូរដូន​ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ មាន​ករណីឃា​ត​កម្ម(​កូន​វាយ​សម្លាប់ឪពុក​បង្កើ​ត)​មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន។ ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស ... Read More »

លោកអភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ ហាមការធ្វើដំណើរចេញពីផ្ទះចាប់ពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក ដើម្បីការពារជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អង្គភាព”កាសែតនគរវត្ត”ទទួលបានលិខិត រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៦ព្រឹក រយៈពេល១៤ថ្ងៃ ពោលគឺ ចាប់ពីម៉ោងសូន្យថ្ងៃទី៧ ... Read More »

បុរសចំណាស់ម្នាក់ បញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន នៅពញាក្រែក

ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ម្នាក់ ចង.ក សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួននាំអោយមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២:០០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិ ជីមាន់កណ្តាល ឃុំក្រែក ... Read More »

ក្រុមប្រតិបត្តិកាកបាទក្រហមសាខាខេត្តស្វាយរៀង បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជនតាមផ្លូវសាធារណៈនៅផ្សារជីភូនិងផ្សារមេសរថ្ងក

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋនៅតាមសហគមន៍ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលខ្លាំងជាបន្តបន្ទាប់នោះ ... Read More »

Update ៖ នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់និង៧នាក់ទៀតឱ្យត្រឡប់ទៅផ្ទះវិញ ពេលពួកនេះយកគ្រឿងញៀនទៅជក់នៅផ្ទះសំណាក់យីហោស្វាយតានី ៦១១

ខេត្តកណ្តាល៖ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកំពុងដឹកយកគ្រឿងញឿនទៅជក់ក្នុងផ្ទះសំណាក់យីហោស្វាយតានី៦១១  ជាមួយនឹងមនុស្សស្រី ប្រុស៧នាក់ទៀត ដែលដេកចាំរួចជាស្រេច ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនសាកសួររួច មនុស្សប្រុសស្រី ៧នាក់មិនមានសារធាតុញៀន ទើបសមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។  ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ... Read More »

យោធាមីយ៉ាន់ម៉ាតាមចាប់ខ្លួនបុគ្គលល្បីៗជាច្រើនក្នុងវិស័យសីល្បៈ ក្នុងនោះមានទាំងបវរកញ្ញាផងដែរ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសបញ្ជីឈ្មោះតាមចាប់ខ្លួនបុគ្គលល្បីៗក្នុងសង្គមដែលបានប្រឆាំងយោធា គាំទ្រការធ្វើបាតុកម្ម ។ បណ្តាញព័ត៌មាន Global Nes Light ដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃទី៥ខែមេសា បានផ្សព្វផ្សាយពីបុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គម មានទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ រហូតដល់បវរកញ្ញា គឺស្ថិតនៅក្នុងបញ្ជីឈ្មោះត្រូវចាប់ខ្លួនពីបទញុះញង់ប្រឆាំងយោធា ... Read More »

អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២១នេះជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនៃកងរាជអាវុធហត្ថខេត្តតាកែវធ្វើការបង្ក្រាបស្ថិតនៅចំណុចភូមិព្រៃបាយ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ ឃុន លុកគោ (ហៅគោ ) ភេទប្រុស ... Read More »

ឃើញអតីតប្រពន្ធជិះម៉ូតូកាត់មុខបើក​ឡំប្រឺតាដេញ​បុក ហើយ​ចាក់ឲ្យរបួសធ្ងន់រួចគេចខ្លួនបាត់

ខេត្តសៀមរាប៖ នៅមុខ​ផ្សារលើ​ធំថ្មី ក្រុងសៀមរាប នាវេលាម៉ោងជាង ៩ យប់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ មានការភ្ញាក់ផ្អើលមួយ ដោយសារមានបុរស​ម្នាក់ ជា​អតីត​ប្តី បាន​បើក​ឡំប្រឺតា (PassAPP) ដេញ​បុក ... Read More »

លោក ជា​ សុផារ៉ា​ ធ្វើជាគំរូ​ល្អ​! ប្រមូល​តាំង​ពី​បុគ្គលិក​​អនាម័យ ចាក់​វ៉ាក់សាំង ទទួល​ការ​សរសើរ​ពី​សម្ដេច

ភ្នំពេញ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ១​ខែ​ឲ្យ​បាន​ ១​លាន​នាក់​របស់​កម្ពុជា​ កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ​ ស្របពេល​ ព្រឹត្តិការណ៍​កូវីដ-១៩​ សហគមន៍២០កុម្ភៈ​​ ​កំពុង​បន្ត​រាលដាល​​។ ប្រជាពលរដ្ឋ​ ពិសេស​អ្នក​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល​ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ កង​កម្លាំង​ប៉ូលិស​ទាហាន​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​ ... Read More »

អាជ្ញាធរ​ថៃ​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៣៣៤នាក់ភាគច្រើនឆ្លងខ្លាំងនៅទីក្រុងបាងកក

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានចុះផ្សាយថា​ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ នៅថ្ងៃពុធទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៣៣៤នាក់បន្ថែមទៀតក្នុងនោះ៖​ អ្នកជំងឺ ... Read More »

អំណោយដ៏មហាសប្បុរសរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាទឹកប្រាក់ ចំនួន២០០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ៖​ លោកស្រី​ ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពស់ខ្ពស់សម្តេចទាំងពីរ នៅព្រឹកថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១នេះ​ បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ... Read More »

ក្រោយសម្រាកព្យាបាល១៧ថ្ងៃពេលនេះ សួស វីហ្សា បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់តារាចម្រៀង សួស វីហ្សា ក្រោយពីនាង ត្រូវបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនៅរសៀលថ្ងៃទី៧ មេសា នេះហើយនាងនឹង វិលត្រឡប់ទៅផ្ទះវិញក្រោយសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke អស់រយៈ ពេល១៧ថ្ងៃ។នេះបើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុក សួស វីហ្សា ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះពិនិត្យយុទ្ធនាការ ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធកម្ពុជា និងគ្រួសារទូទាំងប្រទេស នៅមន្ទីរពេទ្យព្រះកេតុមាលា ... Read More »

សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ស្ថិត​នៅស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​តែ​បន្ត​ងា​ប់រាប់​ពាន់​ក្បាល

ខេត្តព្រៃវែង៖ បេីតាមការ​បញ្ជាក់ពី​លោក ប៉ាន់ យ៉​ន គណៈកម្មការ​សហគមន៍​បឹង​ស្នេហ៍​ធា​យ និង​ជា​អនុប្រធាន​សហគមន៍​ព្រៃ​ទួល​ព័ន្ធ​តា​ឡី បានថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២១​ថា៖​ ករណី​សត្វ​ស្លាប​នៅ​តំបន់​អភិរក្ស​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍ ស្ថិត​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​តែ​បន្ត​ងា​ប់រាប់​ពាន់​ក្បាល។ នេះបើ​គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងសារធាតុញៀន៧ថង់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនរួមជាមួយនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧ថង់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបង្ក្រាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។    ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២១នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។     ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ... Read More »

អាជ្ញាធរ​ខណ្ឌដូនពេញ​ បន្តចុះអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹក​នាំ​ដោយ​លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅយប់ថ្ងៃអង្គារ ៩ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ... Read More »

ឌូបៃបណ្តេញស្ត្រី១១នាក់ដែលថតរូបអាក្រាតកាយ

មន្ត្រីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម បានប្រកាសបណ្តេញស្ត្រី១១នាក់ និងអ្នកថតរូបដែលបានថតរូបភាពអាក្រាតកាយនៅលើអគារក្នុងប្រទេសនេះ។ មន្ត្រីទីក្រុងឌូបៃបានបញ្ជាក់ថា បានចាប់ខ្លួនស្ត្រី១១នាក់ជាជនជាតិអ៊ុយក្រែន និងអ្នកថតរូបជាជនជាតិរុស្ស៊ី ដោយចោទប្រកាន់ថាបានធ្វើសកម្មភាពប៉ះពាល់ដល់ស្ត្រី អារ៉ាប់ ដោយថតរូបអាក្រាតកាយ។ កាលពីដើមសប្តាហ៍កន្លងមក រូបភាពអាក្រាតកាយត្រូវបានបង្ហោះ នៅលើបណ្តាញអុីនធើណេត ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ដោយសារតែប្រទេសនេះមានច្បាប់តឹងតែងចំពោះស្ត្រី ... Read More »

អុីស្រាអែលវាយប្រហារនាវាយោធាអុីរ៉ង់

សារព័ត៌មាន New York Times បានផ្សាយថា នាវាយោធាអុីរ៉ង់មួយគ្រឿងដែលកំពុងចតនៅសមុទ្រក្រហម បានរងការវាយប្រហារពីកម្លាំងទាហានអីុស្រាអែល បណ្តាលឲ្យខូចខាតយ៉ាងដំណាំ ។ សកម្មភាពខាងលើ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរក្រោយការប្រឈមមុខតានតឹងជាច្រើនឆ្នាំកន្លងមក។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់ បានផ្សាយថា នាវាយោធាអីុរ៉ង់ Saviz ... Read More »