ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យ៧នាក់ជាបន្តបន្ទាប់ក្រោយពីដេញកាប់យុវជនម្នាក់បំណងប្លន់យកម៉ូតូតែមិនបានសម្រេច

    ភ្នំពេញ​៖  ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពដេញកាប់យុវជនម្នាក់ក្នុងបំណងប្លន់យកម៉ូតូតែមិនបានសម្រេចត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃេីញដេញឃាត់ខ្លួនជនសង្ស័យបានចំនួ​ន៧នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងឥន្ធន:សំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​។    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុយុវជនម្នាក់ជិះម៉ូតូតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​  ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចរង្វង់មូលចោមចៅស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានមកដេញកាប់ជនរងគ្រោះ ... Read More »

រស់នៅជាមួយសង្សារ៣ឆ្នាំ ដោយមិនបានរៀបការ ខាងប្រុសសុំចែកផ្លូវគ្នា នារីម្នាក់តូចចិត្តជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ នារីម្នាក់ដោយសារខឹងសង្សារស្រលាញ់គ្នាបីឆ្នាំរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ  ស្រាប់តែនៅសុខៗ មកសុំចែកផ្លូវគ្នាបានសម្រេចចិត្ត ជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាចាស់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅម៉ោង០២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីនារីដែលលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់ ... Read More »

អតីតកីឡាករលេខ៣ពិភពលោក Wawrinka វះកាត់ប្រអប់ជើងខកខានព្រឹត្តិការណ៍សំខាន់ៗជាច្រើន

អតីតកីឡាករវាយតឺន្នីសលំដាប់លេខ៣ពិភពលោក Stan Wawrinkaបានទទួលការវះកាត់ដោយការរងរបួសប្រអប់ជើងខាងឆ្វេង និងបានដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតសំខាន់ៗជាច្រើននៅមុនព្រឹត្តិការណ៍ French Open ។ យោងតាមការចេញផ្សាយរបស់គេហទំព័រ CNA ដែលដកស្រង់ចេញពីសារព័ត៌មាន​ AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ មីនានេះថា កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងខកខានព្រឹត្តិការណ៍នៅ Marbella, ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការពិតសពឈ្មោះឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ... Read More »

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយា ឧបត្ថម្ភថវិកាជូនដល់កងកម្លាំងនគរបាលកំពុងធ្វើចត្តាឡីស័កនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១  លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយាបានឧបត្ថម្ភនូវថវិកាចំនួន ២០,០០០,០០០៛(ម្ភៃលានរៀលគត់) ជូនដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពដល់កងកម្លាំងដែលបម្រើ កិច្ចការការពារ ... Read More »

ការវិលត្រឡប់របស់ Ibrahimovic បានជួយឲ្យស៊ុយអែតទទួលជ័យជម្នះក្នុងវគ្គជម្រុះ World Cup

ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic បានវិលត្រឡប់មកលេងឲ្យជម្រើសជាតិរបស់ខ្លួនវិញបន្ទាប់ពីអវត្តមានរយៈពេល៥ឆ្នាំដោយបានជួយឲ្យស៊ុយអែតផ្តួលហ្សកហ្ស៊ីក្នុងការប្រកួតជម្រុះ World Cup ២០២២ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី២៦ មីនានេះ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះបានបញ្ជូនបាល់យ៉ាងស្អាតឲ្យកីឡាករ Viktor ... Read More »

តោកំណាចអង់គ្លេសលត់សាន់ម៉ារីណូឡើងឈរលេខ១ក្នុងពូល I

ក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបានឡើងឈរលេខ១ក្នុងពូលI សម្រាប់ព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ មីនានេះ ដោយបានយកឈ្នះក្រុមជម្រើសជាតិសាន់ម៉ារីណូក្នុងលទ្ធផល៥ទល់០ ក្នុងការប្រកួតជម្រុះជុំដំបូង។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៦ មីនានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសមានឱកាសរកគ្រាប់បាល់បានច្រើនជាងក្រុមភ្ញៀវសាន់ម៉ារីណូ ដោយការគ្រប់គ្រងបាល់របស់ក្រុមអង់គ្លេសមានរហូតដល់៨៥ភាគរយឯណោះ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ពី វឌ្ឍនភាពនៃការងារបង្កបង្កើនផលនៅក្នុងរដូវប្រាំង ឆ្នាំ២០២១

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះបានលើផ្ទៃដីចំនួន ៦៤៩ ... Read More »

សាហាវណាស់ ! កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា!

ភ្នំពេញ៖ កូវីដបានសម្លាប់មនុស្សម្នាក់ទៀតហើយ គឺជាជនរងគ្រោះទី៨ នៅកម្ពុជា! ជនរងគ្រោះស្លាប់ម្នាក់ទៀតនេះ គឺលោកស័ក្តិ៣ ថន ចាន់ធឿន ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ! ជនរងគ្រោះម្នាក់នេះ គាត់មិនបានដឹងខ្លួនឯងមានផ្ទុកកូវីដនោះឡើយ ដោយកាលពី៤ថ្ងៃមុន គាត់បានទៅព្យាបាលនៅស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែហ្លួង ... Read More »

រថយន្តធុនធំបេីកបុកម៉ូតូកិនបណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូត្រូវរថយន្តធុនធំបេីកមកបុកនិងកិនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចច្រកចូលវត្តភ្នៀត​ តាមបណ្តោយមហាវិថីឈ្នះ​ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះ ផេង​ ត្រេង​ ភេទប្រុស​ អាយុ៣៦​ឆ្នាំ​ ស្នាក់នៅបុរីឈូកវ៉ា១​ សង្កាត់​គោករការ ... Read More »

ហាង សេង ពិសិដ្ឋណេត និងទទួលបញ្ចាំ ត្រូវបាននគរបាលក្រុងតាខ្មៅ បិទបណ្តោះអាសន្ន ផ្គើនការណែនាំរបស់ក្រសួងសុខាភិបាល

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារចូលទៅក្នុង facebook page របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារថា ... Read More »

កម្លាំងនគរបាលជំនាញ រំដោះជនរងគ្រោះ ២នាក់និង បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២ នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានី រួមទាំងនគរបាលមូលដ្ឋានខណ្ឌ ចុះបង្ក្រាបជនសង្ស័យប្រុសស្រីចំនួន១៧នាក់ ពាក់ព័ន្ធករណី ចាប់ជំរិតទារប្រាក់ចំនួន៣មុឺនដុល្លារ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTELនិងបានរំដោះបុរសជនរងគ្រោះចំនួន០២នាក់ដោយសុវត្ថិភាព។ ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ... Read More »

ប្អូនប្រុសស្នងការខេត្តកណ្តាល , ត្រូវបានសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស អត់យកថ្លៃឈ្នួលបន្ទប់ទាំង៦៩ សម្រាប់៣ខែ សម័យកូវីដ-១៩ ជួយដល់កម្មករ កម្មការិនី

ខេត្តកណ្តាល៖ ម្ចាស់បន្ទប់ជួល៦៩បន្ទប់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ប្រកាសមិនយកថ្លៃឈ្នួល ៣ខែ, សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស ហើយសង្ឃឹមថានឹងមានបងប្អូនមានបន្ទប់ជួលបន្តចូលរួមទៀត ! សូមបញ្ជាក់ថា,  នៅថ្ងៃទី២៥ ខែមីនា ... Read More »

អភិបាលខេត្តអញ្ជើញម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បើកកិច្ចប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

      ខេត្តពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមលោកអភិបាលរង មន្រ្តីសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្រ្តីសាលាក្រុង.ស្រុក ឃុំ.សង្កាត់ កងកម្លាំង ... Read More »

ថៃអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Johnson & Johnson

បច្ចុប្បន្នថៃនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ ខ្ពស់ដដែល ដោយនៅថ្ងៃទី២៥ខែមីនា បានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៧ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុក។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩២ករណីជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៦៥ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ១៥ករណីនៅខេត្ត ... Read More »

ព្រឹកស្អែកវ៉ាក់សាំងស៊ីណូវ៉ាក់១,៥លានដូសនឹងមកដល់កម្ពុជា

ភ្នំពេញ៖ ព្រឹកស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១.៥លានដូស នឹងមកដល់កម្ពុជា គឺជាវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា១.៥លានដូសនឹងមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រទី២៦ ខែមីនា ឆ្នាំ ២០២១។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ... Read More »

ឥណ្ឌាផ្អាកការនាំចេញវ៉ាក់សាំង ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស

ឥណ្ឌាបានសម្រេចផ្អាកការនាំចេញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ដើម្បីរក្សាទុកវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន។ ច្បាប់ហាមប្រាម នាំចេញអាចអូសបន្លាយរហូតដល់ចុងខែមេសាឆ្នាំ២០២១។ ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា នៅអំឡុងពេលនេះ តម្រូវការប្រើប្រាស់ក្នុងប្រទេសគឺជាអាទិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាកកូវីដ-១៩ ។ បច្ចុប្បន្នចំនួនអ្នកឆ្លងនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងខ្ពស់ ទើបឥណ្ឌាសម្រេចរក្សាវ៉ាក់សាំងទុកចាក់ជូនពលរដ្ឋរបស់ខ្លួន។ ការផ្អាកនាំចេញវ៉ាក់សាំងរបស់ឥណ្ឌា ... Read More »

ពន្លឺភ្លើងទៀនបានបំភ្លឺឡើង នៅទូទាំងប្រទេសមីយ៉ាន់ម៉ាពេញមួយយប់ម្តងទៀត

តាមរូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការធ្វើបាតុកម្មតវ៉ាមួយចំនួនបានចាប់ផ្តើមរួចរាល់ហើយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ លុះដល់ពេលយប់ គេឃើញភ្លើងទៀនភ្លីព្រោងព្រាតទូទាំងប្រទេសដែលដុតបំភ្លឺដោយពលរដ្ឋមីយ៉ាន់ម៉ាដើម្បីជាការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា។ នៅសង្កាត់ថាន់លីយីន (Thanlyin) ដែលស្ថិតនៅជាយនៃទីក្រុងរ៉ង់ហ្គូន ក្រុមបាតុករបានលើកផ្ទាំងបដាជាច្រើនដោយសរសេរថា «យើងមិនទទួលយកការធ្វើរដ្ឋប្រហារយោធាទេ» ខណៈបុគ្គលិកពេទ្យពាក់អាវពណ៌សបានដើរដង្ហែក្បួននៅឯទីក្រុងម៉ាន់ដាឡាយ (Mandalay)។ គួរបញ្ជាក់ថា បើតាមសមាគមអ្នកផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាងថា ... Read More »

រាជរដ្ឋាភិបាលអំពាវនាវដល់ម្ចាស់អគារទីតាំងអាជីវកម្ម កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួល ដែលមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបន្តជះឥទ្ធិពលអវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច, ក្រោម ស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ក្នុង គោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងបន្តជួយរក្សាលំនឹងអាជីវកម្ម -ធុរកិច្ចក្នុងវិស័យដែល ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ នាពេលបច្ចុប្បន្ន ប្រទេសមួយចំនួនបាន ... Read More »

ក្រសួងព័ត៌មានបានត្រៀមរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំស្ដីពីការរៀបចំទីកន្លែង និងបែងចែកកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការក្រោមឱវាទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តី ... Read More »

អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក​ ៦៥គ្រួសារស្ថិតនៅក្នុងភូមិឬស្សី៣

ភ្នំពេញ៖​​ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅវេលាម៉ោង ១៤​និង​ ០០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ... Read More »

រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ បុរសឈ្មោះ វ៉ាន់ ណាក្រូ ទៅផ្តល់យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយ បុរសឈ្មោះ វ៉ាន់ ណាក្រូ នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដែលមានវិជ្ជមានកូវីដ-១៩ និងនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស សូមមកជួបក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យសុខភាព និងយកសំណាក់ទៅពិនិត្យជំងឺកូវីដ-១៩។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខ និងនាំយកវ៉ាក់សាំងចាក់បង្ការកូវីដ-១៩ ដល់កងទ័ពឈរជើងការពារតាមបណ្តាកោះ

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២១ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកថ្នាំវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩ ដល់កងកម្លាំងឈរជើងការពារកោះពូលូវ៉ៃ និង កោះតាង។ អមដំណើរនាឱកាសនោះមាន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដការងារដាក់បង្គោល ភ្លើងបំភ្លឺនៅមហាវិថីថ្មីចាប់ពីបុរី អង្គរភ្នំពេញ ដល់មុខហ្គ្រេនភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាល រាជធានី ភ្នំពេញ បានបន្ដការងារ ដាក់ ឱ្យដំណើរការ បង្គោល ភ្លើង បំភ្លឺ ផ្លូវប្រភេទព្រែកជាពីរចំនួន១០០ បង្គោលនៅលើ មហាវិថីថ្មីមួយខ្សែដែល មានទទឹង៣០ ម៉ែត្រដោយចាប់ពីបុរីអង្គរភ្នំពេញដល់មុខ ... Read More »

កម្លាំងចម្រុះដេញចាប់រថយន្តនាំចូលសត្វមាន់ពីថៃខុសច្បាប់ជាង៥០០ក្បាល

ខេត្តបន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​តួ​រី​ស​១​គ្រឿងដែលដឹក​មាន់​រស់របស់ឈ្មួញ​នាំ​ចូល​ពី​ថៃ​ខុសច្បាប់​ត្រូវមន្ត្រី​ចម្រុះ​ដេញចាប់​ដល់ផ្ទះនិងរឹបអូសមាន់​រស់​ជាង​៥០០​ក្បាល កាល​វេ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១ ស្ថិត​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។ ឈ្មួញ​ជាអ្នកនាំ​មាន់​ចូល​ពី​ថៃ​ដោយ​ខុសច្បាប់​នេះឈ្មោះ រិ​ន សា​រឿយ ភេទ​ប្រុស ... Read More »

ប្រទះឃើញសពអណ្ដែតទឹកព្រែកជីកផ្អើលអ្នកភូមិទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ពីសំណាក់អ្នកភូមិនាំគ្នាចោមរោមមើលនិងប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ ខណៈដែលពួកគាត់ប្រទះឃើញសពអណ្ដែតទឹកព្រែកជីកកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីខាងលើដែលស្លាប់នោះត្រូវបានគេស្គាល់ថាជាមនុស្សវិកលចរិត ហើយគេមិនស្គាល់អត្តសញ្ញាណនិងស្រុកកំណើតនៅកន្លែងណានោះទេ។ តាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា គាត់ឃើញស្ត្រីវិកលចរិតនេះដើរចូលក្នុងភូមិរបស់គាត់ដោយមិនមានពាក់អាវទើបអ្នកភូមិបានឲ្យអាវពាក់និងម្ហូបអាហារញាំផងដែរ។ ... Read More »

ចាប់ផ្តើមបោះបង្គោលព្រំដើម្បីអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់អំពីបេតុងត្រើយខាងកើត

ភ្នំពេញ៖ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេសនៃ សំណង់និងស្ថានភាពភូមិសាស្ត្រនៅតាមបណ្តោយច្រាំងទន្លេបាសាក់ត្រើយខាងកើតចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញនិងខណ្ឌច្បារអំពៅបានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ ... Read More »

បញ្ជូនក្រុមឧក្រិដ្ឋជនជនជាតិចិន​ ៣​នាក់​ ទៅតុលាការពាក់​ព័ន្ធរឿង​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើ​ទារុណកម្មនិង​​ជម្រិត​ទារប្រាក់​ចំនួន​២៦ម៉ឺនដុល្លារអា​មេ​រិ​ក

ភ្នំពេញ៖ ក្រុម​ឧក្រិដ្ឋជនជនជាតិចិន​ ៣​នាក់​ ដែល​ពាក់​ព័ន្ធ​ករណី​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើ​ទារុណកម្មនិង​​ជម្រិត​ទារប្រាក់​ចំនួន​២៦ម៉ឺដុល្លារអា​មេ​រិ​ក​ ត្រូវ​បានកម្លាំង​ការរិយាល័នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូនខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៤ ​មីនា ឆ្នាំ​២០២១។ យោងតាមរបាយការណ៍របស់ការរិយាល័នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា​ ជនសង្ស័យ​ទាំងនាក់នេះរួមមាន៖​ ទី១-ឈ្មោះ wang yong ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍​ ១២កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥​ ខែមីនា​ ឆ្នាំ២០២១នេះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

មន្រ្តីជាន់ខ្ពស់ការបរទេសចិន ប្រាប់ប្រទេសចំនួន​ ៥ថា៖​ ចិនបច្ចុប្បន្ន មិនដូចចិនកាលពីជាង១០០ឆ្នាំមុនឡើយ

អន្តរជាតិ​៖​ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន នាសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែមីនា​ ឆ្នាំ​២០២១​ បានអះអាងដេីម្បីឆ្លើយតបចំពោះសេចក្តីថ្លែការណ៍រួមថា​ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងនូវែលសេឡង់ដែលគាំទ្រចំណាត់ការទណ្ឌកម្មរបស់អាមេរិក កាណដា សហភាពអឺរ៉ុប អង់គ្លេសទៅលើចិន។ មិនតែប៉ុណ្ណោះ​អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ​ ... Read More »