ព័ត៌មានទាន់ហេតុការណ៍៖
'

វង់ល្បែងពីរកន្លែងត្រូវសមត្ថកិច្ចបង្ក្រាបបានតែវត្ថុតាងខ្លះឯមនុស្សរត់គេចរួចខ្លួនអស់

ខេតក្រចេះ៖ ល្បែងស៊ីសងភ្នាល់ខុសច្បាប់មានបញ្ជល់មាន់ ផងនោះត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរីសហការកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំថ្មអណ្ដើកនិងកម្លាំងប្រជាការពារបានចុះបង្ក្រាបហើយ។ ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១១៖៤៥នាទីថ្ងៃទី២១ ខែមីនាឆ្នាំ២០២១នៅចំណុចប្រឡោះព្រួញស្ថិតក្នុងភូមិសំពុង ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថានៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ភ្លាមនោះអ្នកញៀនល្បែងទាំងអស់ក៏បាននាំគ្នាដាក់សាប៊ូកែងរត់គេចខ្លួនបាត់ស្រមោលអស់ដោយបន្សល់ទុកនៅតែសម្ភារវត្ថុតាងមួយចំនួននៅនឹងកន្លែងរួមមានអង្រុតក្រុងមាន់ចំនួនមួយកញ្ចក់មួយផ្ទាំងតង់បាំងសង្វៀនមាន់មួយខ្សែនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងដុតបំផ្លាញចោលហ្នឹងកន្លែងតែម្ដងដែរ។ ហើយនៅថ្ងៃដដែលនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីក៏បានបង្ក្រាបចំនួនពីរទីតាំងខុសគ្នាផងដែរ។ ឯកម្លាំងព្រហ្មទណ្ឌមួយក្រុមទៀតក៏បានចុះបង្ក្រាបល្បែងសុីសងមានលេងបៀរមួយកន្លែងទៀតនៅចំណុចដើមពុទ្រាក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់អស់ដែរបន្សល់ទុកនៅនឹងកន្លែងមានបៀរចំនួន៣ហ៊ូ,កំរាលភួយចំនួន២,ស្បែកជើងចំនួន៥គូ ... Read More »

បេីកបរសូមប្រុងប្រយ័ត្ន!! យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកគូទរថយន្តយីឌុបពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម

​     ភ្នំពេញ​ ៖​ គួរឲ្យសង្វេគខ្លាំងណាស់​ ខណៈយុវជនម្នាក់វ័យ២០ឆ្នាំបានជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូទរថយន្តយីឌុបធុនធំមួយគ្រឿងដែលកំពុងចតលេីចំណីផ្លូវបណ្ដាលឲ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាម​ ធ្វេីឲ្យសាច់ញាតិនិងម្ដាយយំស្ដាយស្រណោះ​ បង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧:០០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៤ ក្នុងភូមិថ្មី ... Read More »

ឈើស្រឡៅ៧កំណាត់ត្រូវរដ្ឋបាលព្រៃឈើបង្ក្រាបបានហើយរឹបអូសយកមករក្សាទុក

ខេត្តមណ្ឌលគិរី៖ ឈើស្រឡៅឡាំងបួនជ្រុងចំនួន៧កំណាត់ដែលឈ្មួញលួចលាក់ទុកនៅក្នុងទឹកដីសង្កាត់សុខដុមត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានចុះមកធ្វើការបង្ក្រាបរឹបអូសយកមករក្សាទុក។ ការចុះរឹបអូសនេះកម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចព្រៃខាងក្រោយភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឈើដែលរឹបអូសបាននោះជាប្រភេទឈើស្រឡៅមុខកាត់ ៤០ឃ្លុំប្រវែង៥ ម៉ែត្រចំនួន៧ កំណាត់ដែលក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុកបំរ៉ុងដឹកបន្តទៅលក់នៅប្រទេសវៀតណាមតែត្រូវប្រជាពលរដ្ឋរាយការណ៍ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានដឹងក៏ចុះមកបង្ក្រាបតែម្តង៕ ដោយ៖ជីវ័ន្ត Read More »

សន្តិសុខយកភាសុីម្នាក់ត្រូវបញ្ចប់អាជីពដោយយកភាសុីលើសសៀវភៅបន្ទុកនិងបំផ្លាញទំនិញរបស់អាជីវករ

ខេត្តព្រសីហនុ៖ នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល ... Read More »

ភ្លេីងឆេះដើមកក់យ៉ាងសន្ធោរសន្ធៅ ក្បែរបុរីជីបម៉ុង​ ​ក្នុងសង្កាត់ចាក់អង្រែលេី​ ផ្អេីលដល់សមត្ថកិច្ចអន្តរាគមន៍ទាន់ពេល

ភ្នំពេញ​៖​ មានអគ្គិភ័យមួយបានឆាបឆេះព្រៃកក់យ៉ាងសន្ធោរសន្ធៅនៅក្នុងដីឡូត៍មួយកន្លែងក្បែរបុរីជីប​ម៉ុង​ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចេញរថយន្តបង្ការ​ពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង៦​ និង៣០នាទីព្រលប់ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២១​ ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកើតហេតុ​ មានប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ទីតាំងខាងលេីបានឃេីញភ្លេីងឆេះគំនរសំរាមជាប់ផ្លូវទំនងគេដុតហេីយពន្លត់មិនអស់​ក្រោយមកក៏ឆេះកាន់តែខ្លាំងហេីយរាលដាលធំឡេីងៗ​ ទេីបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍​បាញ់ពន្លត់​ ។  ​ក្នុងករណីអគ្គិភ័យខាងលេីនេះសមត្ថកិច្ចជំនាញបានប្រេីប្រាស់ឡានទឹកអស់ចំនួន២គ្រឿង​ក៏រលត់ទៅវិញជាស្ថាពរ​ ដោយមិនរាលដាលដល់បុរីជីបម៉ុង​ ... Read More »

ដោយសារលុយពីរពាន់រៀល! ម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

ខេត្ត​ពោធិ៍សាត់ ៖​ បន្ទាប់មានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃមួយរួចមក លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាកម្លាំង​មន្រ្តីក្រោមឱវាទឱ្យចុះស្រាវជ្រាវ និងបង្រ្កាបដោយបាននាំខ្លួនជនបង្កយកមកបន្តនីតិវិធី នារសៀលថ្ងៃអាទិត្យ ៨កើត ... Read More »

មន្ត្រីការទូតកូរ៉េខាងជើងវេចបង្វេចចាកចេញពីម៉ាឡេស៊ី កាត់ផ្តាច់ទំនាក់ទំនងការបរទេស

មន្ត្រីការទូតកូរ៉េខាងជើង បានចាកចេញពីស្ថានទូតនៅក្នុងប្រទេសម៉ាឡេសុី នាថ្ងៃទី២១ខែមីនា ក្រោយប៉ុន្មានថ្ងៃ ដែលទីក្រុងព្យុងយ៉ាងប្រកាសកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសនេះ ដោយសារតែការធ្វើបត្យាប័នជនជាតិកូរ៉េខាងជើងទៅកាន់អាមេរិក។ តាមការផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី មានរថយន្តក្រុងដឹកមន្ត្រីនិងបុគ្គលិកកូរ៉េខាងជើង៣៣នាក់ ចាកចេញពីទីក្រុងគូឡាឡំពួរទៅកាន់អាកាសយានដ្ឋាននៅវេលាម៉ោង១១ថ្ងៃត្រង់(ពេលវេលាក្នុងតំបន់)។ ទង់ជាតិកូរ៉េខាងជើងត្រូវបានមន្ត្រីការទូតដាក់ចុះកាលពីយប់ថ្ងៃទី២០ ខែមីនា រៀបចំវិលត្រឡប់ទៅមាតុប្រទេសវិញ។ ទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងម៉ាឡេស៊ី ប្រឈមមុខតានតឹងដាក់គ្នារហូតឈានដល់ការផ្តាច់ទំនាក់ទំនងការទូតកើតឡើងក្រោយ ... Read More »

នាំសង្សារចូលផ្ទះសំណាក់រួមភេទបានសម្រេច ព្រឹកឡើងដឹងដល់ម្ដាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

       ខេត្តកណ្ដាល៖ យុវជនម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងរួចមក បានដឹកសង្សារជាអនីតិជនរបស់ខ្លួនតាមម៉ូតូចូលផ្ទះសំណាក់ ហើយក៏លួងលោមរួមភេទបានសម្រេច។ លុះព្រឹកឡើងដឹងដល់ម្ដាយខាងស្រី ក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលឲ្យធ្វើការចាប់ឃាត់ខ្លួនភាគីខាងប្រុសនោះតែម្ដង។ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា​ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទីយប់ នៅចំណុចផ្ទះសំណាក់យីហោស្វាយជ្រំ ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ... Read More »

ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ាធ្វើបាតុកម្ម

ការដង្ហែក្បួនបាតុកម្មដោយសន្តិវិធីរបស់ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាមីយ៉ាន់ម៉ា នៅទីក្រុង Mandalay ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា។ សារព័ត៌មាន AP បានផ្សាយថា ការធ្វើបាតុកម្មពីសំណាក់ក្រុមគ្រូពេទ្យ គឺជាការចាប់ផ្តើមបាតុកម្មថ្មីមួយទៀតនៅក្នុងប្រទេសនេះ។ ជាមួយគ្នានេះដែរ បាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារពីសំណាក់ពលរដ្ឋនៅទូទាំងប្រទេសនៅតែបន្ត ។ ក្រុមគ្រូពេទ្យ ... Read More »

បាតុកម្មនៅក្បែររាជវាំងថៃ របួស៣០នាក់

មានបាតុករជាង៣០នាក់រងរបួសនៅក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ នៅក្បែររាជវាំងថៃ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសបានប្រើប្រាស់រថយន្តបាញ់ទឹក គ្រាប់បែកផ្សែងនិងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងបាតុករ ដែលបានធ្វើបាតុកម្មនៅយប់ថ្ងៃទី ២០ខែមីនា។ រូបភាពដែលបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា បាតុករនិងប៉ូលិសប៉ះទង្គិចគ្នាដោយហិង្សា ហើយបាតុករខ្លះរត់ចោលម៉ូតូ ខ្លះគេចខ្លួនចូលក្នុងភោជនីយដ្ឋាន។ កម្លាំងប៉ូលិសបានឲ្យដឹងនៅថ្ងៃទី ២១ខែមីនាថា ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ព្រមទាំងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មជាមួយទឹកចិត្តដ៏អង់អាច ដេីម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះយកក្មេងស្រី អាយុ ១៣ឆ្នាំ ម្នាក់ទៀត ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ

ភ្នំពេញ៖ មិនទាន់ថមថយទេកូវីដ-១៩ នៅរសៀល​ថ្ងៃ​អាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ ... Read More »

សេចក្តីជូនដំណឹងស្តីពីការពង្រឹងការប្រើប្រាស់ការស្កែន QR Code Stop COVIDE-19 “ទប់ស្កាត់ជំងឺកូវីដ-១៩”

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងម្ចាស់អាជីវកម្មដ្ឋាន គ្រប់ប្រភេទក្នុងខេត្តឱ្យបានជ្រាបថា៖ជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា នៃ ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០កុម្ភៈ ។ តាមរយៈព្រឹត្តិការណ៍នេះ នៅថ្ងៃទី២០ ខែមីនា ... Read More »

ស្ងាត់​ៗ​លេងមួយទំហឹង! ក្រុម​ឈ្មួញអេ​ស្កា​ជិត​១០​គ្រឿង​ ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកអូ​ច្រនៀង ស្រុក​​កំពង់ត្រាច​ ផ្អើល​ដល់​ប្រជាជន​ចុះតវ៉ា

ខេត្តកំពត៖ នៅ​ព្រឹក​ថ្ងៃអាទិត្យទី​២១ ខែមីនា ឆ្នាំ​២០២១នេះ​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​នាំគ្នាចេញ​មុខ​មក​តវ៉ា​នៅ​ក្នុង​ទំនប់​ទឹកអូរ​ច្រនៀង ខណៈ​ដែល​ក្រុម​ឈ្មួញ​ បានយកអេ​ស្កា​វិទ័រជិត​១០​គ្រឿង​ចុះ​កាយ​ដី​ក្នុង​អាង​ទំនប់​ទឹកមួយ​នេះ​ ពេល​ឃើញ​ក្រុម​អ្នកស្រុក​ចេញ​មក​តវ៉ា​ ភ្លាមនោះ​ ក្រុម​ឈ្មួញ​ក៏​នាំគ្នាបើក​គ្រឿង​ចក្រ​ចេញ​យ៉ាង​ទាន់ហន់​។ បេីតាមការ​អះអាងពីប្រជាពលរដ្ឋដែលចុះទៅតវ៉ាខាងលេីនេះ​ ... Read More »

“ឆ្កែព្រៃ” ដែលជាប្រភេទសត្វកម្រ តែកំពុងមានវត្តមាននៅកម្ពុជា

ភិនភាគៈ ឆ្កែព្រៃមានមាឌធំជាងឆ្កែចចក មានសម្បុរក្រហមត្នោត និងកន្ទុយសំពោងវែងជាង កន្ទុយឆ្កែចចក នៅចុងកន្ទុយ មានសម្បុរខ្មៅ ត្រចៀកមានរាងខ្លី និងមូលនៅផ្នែកខាងចុង។ វាមានរូបរាង និងមាឌប្រហាក់ប្រហែលនឹងឆ្កែស្រុកដែរ ។ ជីវសាស្ត្រ: ឆ្កែព្រៃចូលចិត្តរស់នៅជាហ្វូងដូចឆ្កែចចកដែរ និងមានវិសាលភាពទីជំរកព្រៃធំដូចជា ... Read More »

សាហាវ​មែន​! ជនមិនស្គាល់មុខ​ ប្រេី​កាំបិត​លួច​កាប់ប្រហារបុរស​​២​នាក់​ បណ្តាល​ឲ្យ​​ម្នាក់ស្លាប់​ និង​ម្នាក់​ទៀត​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​មួយ​បានកេីតឡេីង​ បន្ទាប់ពី​បុរស​​២​នាក់ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​កាប់ប្រហារទាំងកណ្ដាលអាធ្រាត្រដល់បន្ទប់ជួល បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់។​ ចំណែក​ជនដៃដល់​ បានរត់គេចខ្លួនបាត់។ ករណីឃាតកម្មខាងលេីនេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​ទី​២១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ... Read More »

កុមារីអាយុ៨ឆ្នាំរួមដំណើជាមួយឪពុកតាមម៉ូតូត្រូវរថយន្តកៀរដួលបោកក្បាលអូស១៥ម៉ែត្រស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មបំផុត

ខេត្តមណ្ឌលគិរី៖ ពីរនាក់ឪពុកនិងកូនស្រីបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុតពេលកំពុងជិះម៉ូតូលើដងផ្លូុវស្រាប់តែត្រូវរថយន្តបើកមកកៀរបណ្តាលឱ្យដួលបោកក្បាលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ពីរនាក់ឪពុកនិងកូននេះបានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ត្រង់ចំណុចភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រភពពីអធិការនគរបាលស្រុកអូររាំងបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូដែលបើកបរស្របទិសគ្នា ហើយត្រូវរថយន្ដបើកកៀរពីចំហៀងបណ្តាលឱ្យដួលអូសចម្ងាយប្រហែល១៥ម៉ែត្រ​។ ប្រភពបន្តថា ជនរងគ្រោះជាឪពុកឈ្មោះ គឹម គ្វេន​ អាយុ៣២ឆ្នាំ​ ជនជាតិព្នង​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរសម្រេចឲ្យមន្ដ្រីរាជការ កម្មករ និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ -១៦ ខែមេសា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំមួយ ដោយសម្រេចឲ្យមន្ដ្រីរាជការ កម្មករ និយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ -១៦ ... Read More »

ពលរដ្ឋអាស៊ីនៅអាមេរិកនាំគ្នាសម្រុកទៅទិញកាំភ្លើងដើម្បីទុកការពារខ្លួនក្រោយពីមានការរើសអើង

ក្រុមជនជាតិអាស៊ីរស់នៅក្នុងទឹកដីអាមេរិកមានអារម្មណ៍ថា ខ្លួនមិនមានសុវត្ថិភាពដូចកាលពីមុនឡើយ ដោយពេលនេះពួកគេនាំគ្នាសម្រុកទៅទិញកាំភ្លើងដើម្បីទុកការពារខ្លួន។ តាមសារព័ត៌មាន Forbes បានដកស្រង់ប្រភពព័ត៌មានពីហាងលក់កាំភ្លើងដែលបានឱ្យដឹងថា ក្រុមជនជាតិអាស៊ីបាននាំគ្នាទៅទិញកាំភ្លើងកើនឡើងខ្ពស់ ។ លោក Jimmy Gong ម្ចាស់ហាងលក់កាំភ្លើងនៅទីក្រុងញូវយ៉កអាមេរិក បានឲ្យដឹងថា «ពីមួយថ្ងៃទៅមួយថ្ងៃមានជនជាតិអាស៊ីទៅទិញកាំភ្លើងកាន់តែច្រើន ក៏ដូចជាស្វែងយល់ពីកាំភ្លើង។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនភរិយា និងក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន

ភ្នំពេញ៖ បើយោងតាមប្រភព ពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី ហេង ធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ត្រី គឹម ... Read More »

ស្រីស្អាត​វ័យ​ក្មេង​ជាពាណិជ្ជករ​ម្នាក់​ ក្រោយចេញ​សែក​ស្អុយ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​កងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការ (មានវីដេអូ)

ភ្នំពេញ៖ ពាណិជ្ជករវ័យក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់​ ពាក់ព័ន្ធ​ករណី (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​) ពោល​គឺ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១​ ដេីម្បីចាត់ការតាមច្បាប់​។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ... Read More »

អធិការនគរបាលស្រុកស្រីសន្ធរបដិ​សេធថាគ្មានល្បែងបញ្ជល់មាន់ទេ

ខេត្តកំពង់ចាម ៖​ លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរបានប្រកាសថា​ ក្នុងមូលដ្ឋានលោកគ្មាន​ បេីកលេងល្បែងបញ្ជល់មាន់ស៊ីសងផ្គេីន​ ទៅនឹងវិធានការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ​ ។ ការ​អះអាង​បែប​នេះ​ បន្ទាប់ពី​លោកដឹកនាំកម្លាំងចុះពិនិត្យលេី​មូលដ្ឋានទីតាំងដែលចោទថាលួចបេីក​លេងល្បែងស៊ីសង​បញ្ជល់មាន់​។ លោកវរសេនីយ៍ឯក សុខ យ៉េន ... Read More »

ប្រធានក្រុមហ៊ុនវ៉ាក់សាំងចិន Sinopharm​ អះអាងថា​៖ អាចការពារប្រឆាំងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗបាន

អន្តរជាតិ​៖ បើតាមការអះអាងរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន Sinopharm​ លោក យូ ឈីងមីង (Yu Qingming) នាពេលកន្លងទៅនេះ បានឲ្យដឹងថា យោងតាមលទ្ធផលស្រាវជ្រាវជាបឋម វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតឡើងដោយ Sinopharm ... Read More »

ទោះបីជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចក៏ដោយ! ត្រូវ​តែប្រុងប្រយ័ត្ន ខណៈអាជ្ញាធរចិន​រកឃើញករណីឆ្លងជាលើកដំបូងក្នុងស្រុក

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិនPeople’s Daily នៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ​២០២១​ អាជ្ញាធរ​ចិន រកឃើញករណីឆ្លងកូវីដ-១៩ ក្នុងស្រុកជាលើកដំបូងចាប់តាំងពីខែកុម្ភៈមក​ គឺជាបុគ្គលិកមន្ទីរពេទ្យ ដែលធ្លាប់ចាក់វ៉ាក់សាំងចំនួន ២លើករួចមកហើយ។ បើតាមអាជ្ញាធរសុខាភិបាលចិន បានរាយការណ៍នៅថ្ងៃទី១៨ ខែមីនាថា ... Read More »

អភិបាលខេត្តសៀមរាប: បើបងប្អូនមានពាក់ព័ន្ធនឹង លោក ម៉ាប់ វុន ឬទីតាំងដែលបានបិទ ឬករណីសង្ស័យផ្ទុកជំងឺកូវីដ-១៩ តើអ្នកត្រូវធ្វើដូចម្តេច?

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា, ក្នុងករណី អ្នកបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ឬសង្ស័យមានជំងឺកូវីដ១៩ សូមអ្នកអនុវត្ត ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ កំណត់គ្រប់មន្ទីរពេទ្យ គ្លីនិកព្យាបាល ត្រូវអនុវត្តអោយបានហ្មត់ចត់

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសូមណែនាំដល់លោក លោកស្រីអនុវត្តតាមការណែនាំដូចខាងក្រោម៖ -ត្រូវកត់ឈ្មោះ អាសយដ្ឋាន ឬទីកន្លែងស្នាក់នៅ និងលេខទូរស័ព្ទទំនាក់ទំនងរបស់ភ្ញៀវ ឬអ្នកជំងឺដែលមកពិគ្រោះយោបល់ ពិនិត្យ ព្យាបាលជំងឺឱ្យបានច្បាស់លាស់តាមអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន -ត្រូវពិនិត្យ សាកសួរជាបឋមអំពីអាការៈជំងឺដែលពាក់ព័ន្ធបញ្ហាផ្លូវដង្ហើមជាមុន ហើយកត់ត្រាឱ្យបានច្បាស់លាស់ និងរក្សាទុកដើម្បីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនានា ... Read More »

Update ៖លោក ម៉ម ប៊ុនហេង៖​ ចំនួនអ្នកឆ្លងកូវីដ១៩ នៅថ្ងៃនេះដោយសារបញ្ហាបច្ចេកទេស សូមប្រកាសធ្វើការកែតម្រូវ មិនមែនឆ្លង​ ៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ

ភ្នំពេញ​៖ បេីតាមការ​អះអាងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ដោយសារបញ្ហាបច្ចេកទេសស្ទួនលេខ​ នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ​២០២១នេះ​ សូមប្រកាសធ្វើការកែតម្រូវ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅថ្ងៃនេះមិនមែន៥៨នាក់នោះទេ គឺឆ្លងត្រឹមតែ៤៨នាក់ប៉ុណ្ណោះ។ ចំណែក​អ្នកជំងឺជាសះស្បេីយចំនួន​ ១៥នាក់​ដដែល​។ ... Read More »

ដង្ហែក្បួនព្យុហយាត្រានៅអាមេរិក ប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី និងបង្ហាញពីការសាមគ្គីភាព

នៅថ្ងៃទី២០ ខែមីនា(ពេលវេលាអាមេរិក) ពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខអគារតំណាងរាស្ត្ររដ្ឋ Georgia បង្ហាញពីការគាំទ្រដល់សហគមន៍ជនជាតិដើមកំណើតអាស៊ី នៅក្នុងទឹកដីអាមេរិក។ ជាមួយគ្នានេះដែរ នៅទីក្រុងញូវយ៉កក៏មានការដង្ហែក្បួនសាមគ្គី ជាតិសាសន៍ គាំទ្រពលរដ្ឋអាស៊ី បញ្ចប់ការរើសអើងជាតិសាសន៍។ កន្លងមក នៅថ្ងៃទី១៦ខែមីនា មានករណីបាញ់ប្រប្រហារ៣កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ ... Read More »

អាសូរ​ខ្លាំង​ណាស់​! ទារក២ខែម្នាក់ទៀតហេីយ ឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មី៦នាក់ នៅអង្គការស្កត់​ ក្នុង​ខណ្ឌមានជ័យ

ភ្នំពេញ​៖ សូម​បងប្អូន​យើង​ទាំង​អស់​គ្នា​ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ចំពោះការចូលរួមទប់ស្កាត់ជំងឺឆ្លងជាសកល​ នៃកូវីដ-១៩​ ព្រោះ​បច្ចុប្បន្ន​នេះជំងឺមួយនេះកំពុងវាយលុកខ្លាំងមិនថាក្មេង​ ឬចាស់នោះទេ។ ជាក់ស្ដែង​នាពេលថ្មីៗនេះ​ អាជ្ញាធរខណ្ឌមានជ័យ​ បានរកឃេីញមានទារកម្នាក់ទើបមានអាយុ២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ដែលទើបរកឃើញថាឆ្លងជំងឺនេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។ ... Read More »

លោកអភិបាលចុះពិនិត្យនិងសួរសុខទុក្ខក្រុមការងារត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរចេញ-ចូលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១នេះលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរ ដោយ លោក ... Read More »