ព័ត៌មានទាន់ហេតុការណ៍៖
'

លីគទី២ កម្ពុជាដែលគ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី០៣ ខែតុលាខាងមុខ

ភ្នំពេញ៖ នៅសល់រយៈពេល ២២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួត ជម្រើសជើងឯក លីគទី២ ឆ្នាំ២០២០ នឹងចាប់ផ្ដើម ការប្រកួត ផ្លូវការហើយ ពោលគឺនៅថ្ងៃទី០៣ ខែតុលាខាងមុខ។ មកទល់ពេលនេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា ... Read More »

លោក អុីវ លាង ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ​ពិធីជួប​សំណេះ​សំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក

ភ្នំពេញ៖ ខាងអគ្គាធិការដ្ឋានបានឱ្យដឹងថា៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងឱកាសបុណ្យ​​ភ្ជុំបិណ្ឌនា​ថ្ងៃទី១៦-១៧-១៨ ... Read More »

សមត្ថកិច្ចខណ្ឌកំបូលបង្ហាញមុខជនសង្ស័យជាមុខសញ្ញាកាប់ ឆក់ ប្លន់ ៦នាក់ មុននឹងបញ្ជូនទៅតុលាការ

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់និងទទួលផលចោរកម្ម ចំនួន៦នាក់ត្រូវបានកម្លាំងជំនាញខណ្ឌកំបូល បង្ហាញមុខជាសាធារណៈក្រោយពីបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន ដកហូតវត្ថុតាងម៉ូតូ៣គ្រឿង និងសម្ភារមួយចំនួនទៀតបន្ទាប់ពីកសាងសំណុំរឿងរួច ហើយនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ជនសង្ស័យទាំង៦នាក់ត្រូវបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ... Read More »

លទ្ធផលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១របស់គណៈប្រតិភូជាន់ខ្ពស់សភា តាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ របស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ... Read More »

ថ្ងៃដែលអាមេរិក មិនអាចបំភ្លេចបាន ១១កញ្ញាឆ្នាំ​២០០១

នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ពលរដ្ឋទីក្រុងញូវយ៉ករស់នៅនិងបំពេញការងារជាធម្មតាដូចរាល់ថ្ងៃ​​ដោយមិនបានគិតថានឹងមានរឿងអាក្រក់អ្វីកើតឡើងឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី​១១ខែកញ្ញានោះបានក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិក ​ ហើយបានជំរុញឲ្យអាមេរិកត្រូវធ្វើសង្គ្រាមអស់រយៈពេល​ជិតពីរទសវត្សរ៍មកហើយ។ រយៈពេល​១៩​ឆ្នាំមកហើយ ពលរដ្ឋអាមេរិកក៏ដូចជាពិភពលោក ទាំងមូលបានឃើញទិដ្ឋភាពដ៏រន្ធត់បំផុត​ក្នុងឆាកជីវិត ពីអគារភ្លោះពាណិជ្ជកម្ម ត្រូវយន្តហោះដឹកអ្នកដំណើរពីរគ្រឿង​ ដែលក្រុមភេរវកម្មប្លន់បុកចំអគារទាំងពីរនោះ។ នៅវេលាម៉ោង​៨និង​៤៦នាទី ថ្ងៃទី​១១ខែកញ្ញា ... Read More »

សម្តេចតេជោ ហ៊ុន សែន រីករាយ ខណៈអ្នកជំងឺកូវីដ-១៩ ទាំង២៧៤នាក់ ព្យាបាលជាសះស្បើយទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ ខ្ញុំសូមចូលរួមរីករាយជាមួយដំណឹងពីក្រសួងសុខាភិបាលដែលបានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលមានអ្នកជំងឺ ២៧៤ នាក់ គឺមកដល់យប់មិញនេះអ្នកជំងឺទី ២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ចុងក្រោយ ... Read More »

ក្រុមហ៊ុន​អឺរ៉ុប អះអាងថា៖ បរិយាកាស​ជំនួញ​នៅ​ចិន ជាប់​ពាក់ព័ន្ធ​កាន់តែខ្លាំង​ឡើងទៅ​នឹង​រឿង​នយោបាយ​

អន្តរជាតិ៖ បណ្តា​ក្រុមហ៊ុន​អឺរ៉ុប នៅប្រទេស​ចិន​ បានលើកឡើងអំពីបរិយាកាស​ជំនួញ​នៅ​ចិន គឺជាប់​ពាក់ព័ន្ធ​កាន់តែខ្លាំង​ឡើងទៅ​នឹង​រឿង​នយោបាយ​។ មិនតែប៉ុណ្ណោះក្រុមហ៊ុន​អឺរ៉ុប ក៏​បានបង្ហាញ​ក្តីបារម្ភ​កាន់តែខ្លាំង​ឡើង ចំពោះ​ការ​សកម្មភាព​រឹតត្បិត​ពី​សំណាក់​ចិន ខណៈពេលដែល​ទំនាក់ទំនង​រវាង​ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប​នៅ​បន្ត​តានតឹង​។ នេះបើយោងតាមរបាយការណ៍​ប្រចាំឆ្នាំ​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ចិន បានលើកឡើង​ពី​បញ្ហា ក៏ដូចជា​សេចក្តី​បារម្ភ​របស់​ក្រុមហ៊ុន​អឺរ៉ុប​ចំនួន​១,៧០០​។ ក្រុមហ៊ុន​អឺរ៉ុប​ទាំងនោះ បានលើកឡើង​ពី​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ​នៅពេល​ផ្ទុះ​ជំងឺឆ្លង ... Read More »

អាជ្ញាធររាជធានីភ្នំពេញហៅម្ចាស់អាជីវកម្មផ្ទះសំណាក់,ភោជនីយដ្ឋាន,សណ្ឋាគារត្រូវផ្ដល់ផលិតផលទេសចរណ៍ណាដែលមានសុវត្ថិភាពជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ចាប់ពីថ្ងៃ១៤, ១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ... Read More »

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Manika Jain ចូលជួប បន្ទាប់ពីបញ្ចប់សកម្មភាពទូតនៅកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

សមត្ថកិច្ចចម្រុះចាប់រថយន្តសាំយ៉ុងដឹកឈើដុតបំផ្លាញចោល

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងដឹកឈើខុសច្បាប់មួយគ្រឿងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាបបានហើយដុតបំផ្លាញចោលទាំងស្រុងតែម្តង។ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការដុតបំផ្លាញចោលរថយន្តដឹកឈើមួយគ្រឿងនោះនៅវេលាម៉ោង១១៖១០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ ក្នុងហេតុការណ៍បង្រ្កាបរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងនោះដឹកនាំកម្លាំងដោយលោកប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា។ ក្នុងនោះមានការសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ចំនួន៥នាក់មានរថយន្តចំនួន២គ្រឿង និងមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមារួមជាមួយនគបាលវរៈការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០នាក់។ ... Read More »

ជិះម៉ូតូលឿនពេកមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ​ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបោះពួយយ៉ាងលឿនមិនគោរពភ្លើងស្តុបជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងបោកផ្ទាប់នឹងរថយន្តរងរបួសធ្ងន់និងស្រាល២នាក់។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១០​ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ចំណុចស្តុបចំការដូង​ ក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។ ​ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ​ ដោយរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ។ ​ បេីតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

លោក​ ស​ ថេត​ ជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ចំនួន​ ២១៦គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ លោក​ ស​ ថេត​ បានអញ្ជេីញជួបសំណេះសំណាល និងចែកអំណោយជូនដល់គ្រួសារក្រីក្រ​ចំនួន​ ២១៦គ្រួសារ​ នៅសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ។ ដោយពិនិត្យឃេីញពីស្ថានភាពខ្វះខាតរបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ ... Read More »

ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៖ នៅ​សប្តាហ៍​ក្រោយនេះ និង​ប្រមូល​មនុស្ស​​មួយ​សែន​នាក់​ ដើម្បី​ដើរ​ជា​ក្បួន​ទៅកាន់​វិមាន​រដ្ឋាភិបាល​

អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុម​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​​ បានប្រកាស​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ធ្វើបាតុកម្ម​មួយ​យប់ ​និង​ប្រមូល​មនុស្ស​ឲ្យ​បាន​មួយ​សែន​នាក់​ ដើម្បី​ដើរ​ជា​ក្បួន​ទៅកាន់​វិមាន​រដ្ឋាភិបាល ​នៅ​សប្តាហ៍​ក្រោយនេះ​។ ការអះអាងបែបនេះ គឺ​ជាការ​ដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ឲ្យ​ចុះ​ចេញពី​តំណែង​។​ បើតាមស​ម្តី​របស់​មេដឹកនាំ​នៃ​រណសិរ្ស​បង្រួបបង្រួម​ប្រចាំ​សាកលវិទ្យាល័យThammasat ... Read More »

បើករថយន្តវ៉ាជែងនៅលើស្ពានជ្រុលទៅបុករថយន្តដឹកអ្នកដំណើរនិងបង្កាន់ដៃស្ពាន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនវ៉ាជែង​ជ្រុលទៅបុករថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរ:ប៊ុនថាំរុញទៅកៀនបង្កាន់ដៃស្ពាន ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BE-7294 ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ៩» សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរំឮកថា៖  ថ្ងៃទី១១ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ... Read More »

សូមបងប្អូនមេត្តាកុំចាញ់បោកនូវគំនិតទុច្ចរិតជនខិលខូច អោយលុយគេរត់ការចូលក្របខ័ណ្ឌឱ្យសោះ គេបោកទេ

ភ្នំពេញ៖ មានជនរងគ្រោះជាច្រើនផងដែរ បានខាតបង់ប្រាក់ ត្រូវខ្ចីបុលគេ ដើម្បីចង់បានចូលក្របខ័ណ្ឌ ជាមន្ត្រីនគរបាល យោធា គយ នេះជាដើម តាមរយៈជនខិលខូចបោកប្រាស់ ធានារត់ការ ស្គាល់អ្នកធំនេះ អ្នកធំនោះ ទីបំផុត អ្នកខ្លះក៏បានប្រាក់វិញមួយចំនួន ... Read More »

ក្របខ័ណ្ឌអុីតាលី Serie A បង្ហាញផែនការសម្រាប់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូលថ្មី

ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអុីតាលី Serie A បានប្រកាសពីផែនការបង្កើតក្រុមហ៊ុនថ្មីមួយដែលនឹងស្វែងរកវិនិយោគិន និងត្រួតពិនិត្យការលក់សិទ្ធិផ្សាយតាមទូរទស្សន៍របស់លីគ។ លីគបានប្រាប់អ្នកយកព័ត៌មានថា សិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់លីក៣រដូវកាលចុងក្រោយនេះបាននាំមកនូវទឹកប្រាក់ចំនួន១,៣១ពាន់លានអឺរ៉ូ (១,៥៥ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមក្រុមហ៊ុនស្ថិតិ Statista ។ ប៉ុន្តែវាជាចំណុចនៃការឈ្លោះប្រកែកគ្នាក្នុងឆ្នាំនេះដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ-១៩រាលដាលពេញពិភពលោកបានបង្ខំឱ្យការប្រកួតត្រូវផ្អាកអស់រយៈពេលជាង៣ខែ។ ក្របខ័ណ្ឌ Serie A ... Read More »

អតីតគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Menezes ត្រូវបានតែងតាំងឲ្យដឹកនាំក្រុម Bahia

ក្លិប Bahia របស់ប្រទេសប្រេស៊ីលបានប្រកាសថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Mano Menezes ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Bahia ជាផ្លូវការហើយ។ បុរសវ័យ៥៨ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល១៥ខែបន្ទាប់ពីការបណ្តេញលោក Roger Machado ចេញកាលពីសប្តាហ៍មុន។ លោក Guilherme ... Read More »

ដំណឹងល្អ..! កម្ពុជាយើង បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយអស់ ១០០% …ហើយគ្មានអ្នកកើតថ្មីនោះទេ

ភ្នំពេញ៖ អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។ នេះបើតាមការប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ ជាការព្យាបាលជាអស់អ្នកជំងឺកូវីដ-១៩ជាថ្មីម្តងទៀត ខណៈដែលខែឧសភា កម្ពុជា ធ្លាប់ព្យាបាលអស់អ្នកជំងឺរួចម្តងមកហើយនោះ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ អ្នកជំងឺកូវីដ-១៩ ... Read More »

UEFA ប្រកាសកាលបរិច្ឆេទការចាប់ឆ្នោតវគ្គជម្រុះក្របខ័ណ្ឌ Champions League និង Europa League

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានប្រកាសកាលបរិច្ឆេទ និងទីតាំងសម្រាប់ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ក្របខ័ណ្ឌ Champions League និង Europa League។ ការចាប់រង្វាន់និងការប្រគល់រង្វាន់ឆ្នាំ២០១៩-២០២០ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធនៅទីក្រុង Nyon ប្រទេសស្វ៊ីសនៅថ្ងៃទី១ ខែតុលា។ ក្រុម ... Read More »

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ អញ្ជើញកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យ ភ្ជុំបិណ្ឌ ក្នុងស្រុកសេសាន

ភ្នំពេញ៖ ម្សិលមុិញនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី គង់ សំអាត បានអញ្ជើញចូលរួមក្នុងពិធីកាន់វេនទី៨ នៃពិធីបុណ្យបិណ្ឌ ... Read More »

កម្លាំងស្នាក់ការសន្តិសុខ៧៦១បង្ក្រាបបានរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងប្រគល់ឱ្យជំនាញ

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រៀបកំពុងតែធ្វើចរាចរណ៍លើដងផ្លូវត្រូវបានកម្លាំងល្បាតនៃស្នាក់ការសន្តិសុខ៧៦១ធ្វើការបង្ក្រាបយកទៅប្រគល់ឱ្យជំនាញ។ ការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក សាក់ សាគុណ មេបញ្ជាការកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ បានឱ្យដឹងថា កម្លាំងរបស់លោកតែងតែល្បាតដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិដែលក្រុមឈ្មួញតែងតែលបលួចកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនដោយខុសច្បាប់ និងអនុវត្តតាមបទបញ្ជាពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តទើបរូបលោកបានបញ្ជាកម្លាំងក្រោមឱវាទធ្វើការល្បាតរៀងរាល់ថ្ងៃយប់ក្នុងភូមិសាស្ត្រស្រុកកែវសីមា តាមបណ្តោយផ្លូវជាតិលេខ៧៦Aនេះ។ ... Read More »

នារីម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបន្សល់ទុកផ្កា១បាច់និងស្បែកជើង១គូ

ភ្នំពេញ៖ នារីម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបន្សល់ទុកនូវផ្កា១បាច់ និងស្បែកជើង១គូ សម្រាប់ជូនក្រុមគ្រួសារតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឈរនៅលើស្ពានជាមួយមិត្តភក្តិ ... Read More »

លោកខៀវ កាញារីទ្ធ៖ ដំណឹងដែលបាន ចេញផ្សាយនៅទំព័រសាព័ត៌មានAKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឬរឿងឈ្លោះគ្នាក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដំណឹងដែលបានចេញផ្សាយនៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់រាជរដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋាភិបាល ។  ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តរេចង្កូតជ្រុលទៅបុកអ្នកឈរលេីចិញ្ចេីមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្ត រេចង្កូតជ្រុលទៅបុក បុរសម្នាក់ដែលឈរនៅលេីចិញ្ចេីមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ បង្ករការភ្ញាក់ផ្អេីលនៅវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចមុខវត្ត ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ... Read More »

លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ កិច្ចប្រជុំបានកត់សម្គាល់វឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗសម្រាប់ឆ្នាំ២០២០ រួមមានការ ត្រួតពិនិត្យពាក់កណ្តាលអាណត្តិលើការអនុវត្តផែនការលម្អិតនៃសហគមន៍អាស៊ាន ការត្រួតពិនិត្យ លើការអនុវត្តធម្មនុញ្ញអាស៊ាន ហើយក៏បានពិភាក្សាក្រោយ ឆ្នាំ២០២៥។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ... Read More »

លោកស្រី ម៉ុម ថានី ចុះពិនិត្យលើតម្រូវការចាំបាច់សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្រុមការងារជួយសហគមន៍ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ អមដំណើរដោយលោក  ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថានមួយចំនួនទៀត ... Read More »

រដ្ឋធានីតូក្យូ​របស់ជប៉ុន បន្ធូបន្ថយការប្រកាសអាសន្នពីការឆ្លងកូវីដ​-១៩

ទីក្រុងតូក្យូ​ប្រទេសជប៉ុន បានសម្រេច បន្ថយការប្រកាសអាសន្នមួយកម្រិត​ពាក់ព័ន្ធការឆ្លងកូវីដ​-១៩ ក្រោយរក្សាការប្រកាសអាសន្នកម្រិតខ្ពស់បំផុតរយៈពេល​២ខែកន្លងមក​។ សារព័ត៌មានTTXVN បានផ្សាយថា នៅថ្ងៃទី​១០ខែកញ្ញា​ មន្ត្រីជប៉ុន បានសម្រេច​បន្ថយការរឹតត្បិត​ស្របទៅតាមក្រុមប្រឹក្សាសុខាភិបាល បានវាយតម្លៃពី​ស្ថានភាពកូវីដ​-១៩ ។ អភិបាលទីក្រុងតូក្យូ​លោក Yuriko Koike បានប្រកាសថា ... Read More »

កម្លាំងទាហានចិនរាប់ពាន់នាក់ធ្វើសមយុទ្ធលោតឆត្រយោង​នៅជិតព្រំដែនជាប់ឥណ្ឌាក្នុងពេលកំពុងតានតឹងដាក់គ្នា

កម្លាំងទាហានឆត្រយោងចិន​​រាប់ពាន់នាក់ និងកម្លាំងទាហានពិសេស បានធ្វើសមយុទ្ធនៅជិតព្រំដែនជាប់តំបន់ដែលមានវិវាទជាមួយឥណ្ឌា ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល ប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំង ​។ បណ្តាញទូរទស្សន៍ជាតិចិន​(CCTV) បានផ្សាយថា ​កងពលពិសេស មកពី​ទីបញ្ជាការ​ប្រចាំទីបេ និងកម្លាំងឆត្រយោងបាន​នាំគ្នាធ្វើសមយុទ្ធលោតឆត្រក្នុងកម្ពស់ ៤ពាន់ម៉ែត្រ ។ ទីតាំងដែល ... Read More »

បារាំងមានករណីឆ្លងកូវីដ​-១៩ខ្ពស់បំផុត​ក្នុងមួយថ្ងៃ ចាប់តាំងពីលុបច្បាប់គ្រាមានអាសន្ន

អន្តរជាតិ៖ នៅថ្ងៃទី៩ ខែកញ្ញា​បារាំងមានករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅជិត ​៨៦០០នាក់ ក្នុងនោះមានអ្នកជំងឺត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏កើនឡើងផងដែរ​។ នេះជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបារាំងលុបច្បាប់គ្រាមានអាសន្ន។ មន្ត្រីសុខាភិបាលបារាំង​បានឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា នៅទូទាំងប្រទេសមានករណីឆ្លងថ្មីក្នុងរយៈពេល​២៤ម៉ោងដល់ទៅ ៨៥៧៧នាក់​ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពី​ការឆ្លងកូវីដ​-១៩មក​។​ ក្នុងរយៈពេល​២៤ម៉ោងនោះ​បារាំងបានរកឃើញ​​តំបន់ឆ្លងកូវីដ​-១៩ ដល់ទៅ​៧១កន្លែង ។ ... Read More »