ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរអាមេរិកឃាត់ខ្លួន ប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio ពាក់ព័ន្ធរឿងស៉ីសំណូកសូកប៉ាន់លុយ៦០លានដុល្លារ

អន្តរជាតិ៖ អាជ្ញាធរអាមេរិក កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះបានឃាត់ខ្លួនលោក Larry Householder ដែលជាប្រធានសភាតំណាងរាស្រ្តនៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធសំណុំរឿងស៉ីសំណូកសូកប៉ាន់ ដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារ។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សារនៅថ្ងៃពុធ ទី២២ខែកក្កដា ... Read More »

រថយន្តតាកូម៉ាមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករទះលក់សាច់អាំងជាច្រើននិងបង្គោលភ្លើងមួយដើម ខូចខាតយ៉ាងដំណំ

   ខេត្តព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីអ្នកបើកបររថយន្តមួយគ្រឿងម៉ាកតូយ៉ូតា តាកូម៉ាមិនប្រយ័ត្នក៏ជ្រុលមកបុករះរុឺម៉កលក់ផាក់ឡូវ លក់សាច់ទាអាំង និងមាន់ឬគ្រួចអាំងជាដើម ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យរងខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២០នេះ  ស្ថិតនៅកែងផ្លូវចូលទៅផ្សារលើ ... Read More »

ឃាត់ខ្លួនបានហើយ! ស្រ្តីដែលមានរហស្សនាមដៃរហ័ស ជំនាញបន្លំលួចគ្រឿងអលង្ការ នៅក្នុងផ្សារសាមគ្គីក្រគរ

ខេត្តពោធិ៍សាត់ ៖ ស្រ្តីជនជាតិវៀតណាមម្នាក់ ដែលមានមានរហស្សនាមដៃរហ័ស ជំនាញបន្លំលួចគ្រឿងអលង្ការបានឆ្លងដែនមកពីខេត្តសៀមរាមចុងក្រោយជាប់ខ្នោះដៃនគរបាលស្រុកក្រគរ បន្ទាប់ពីធ្វើសកម្មភាពប្ដូរដែកយកមាសសុទ្ធ១តម្លឹងមិនបានសម្រេច ក៏ត្រូវបានម្ចាស់អាជីវកលក់មាសក្របួចជាប់យកប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនស្រ្តីជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ... Read More »

រដ្ឋ Victoria ប្រទេសអូស្ត្រាលីមានករណីឆ្លងកូវីដ-​១៩​ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល២៤ម៉ោង

ប្រទេសអូស្រ្តាលី៖ ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីពីរនៅក្នុងរដ្ឋ​Victoria ប្រទេសអូស្ត្រាលី មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ​ ហើយនៅថ្ងៃទី​២២ខែកក្កដានេះ​មានអ្នកឆ្លងថ្មីកើនឡើងជាប្រវត្តិសាស្ត្រ។ ស្ថានភាព​នាពេលនេះ​រដ្ឋាភិបាល រដ្ឋ Victoria អាចនឹងបន្តបិទទ្វាររយៈពេលយូ​​ក្រោយពេលរកឃើញមានករណីឆ្លងច្រើន​មិនធ្លាប់មានពីមុនមក។ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានអ្នកឆ្លងកូវីដ​-១៩ ថ្មីនៅរដ្ឋVictoria មានរហូតដល់ទៅ ៤៨៤ នាក់​។ ... Read More »

ថៃរក្សាស្ថានភាពអាសន្នក្នុងប្រទេសបន្ថែមមួយខែទៀត

ប្រទេសថៃ៖ នៅថ្ងៃទី​២២ខែកក្កដា មជ្ឈមណ្ឌលគ្រប់គ្រង ការឆ្លងរាលដាលកូវីដ​-១៩​ ថៃ ​(CCSA) បានប្រកាសថា​ ថៃនឹងបន្ត រក្សាស្ថានភាពអាសន្ន បន្ថែម​១ខែទៀត រហូតដល់ថ្ងៃទី​៣១ខែសីហា​​។ ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន​ត្រូវបញ្ចប់នៅចុងខែកក្កដា ។ អ្នកនាំពាក្យ (CCSA) លោក ... Read More »

ចិនត្រៀមវាយបកអាមេរិកដោយបិទស្ថានកុងស៊ុលអាមេរិក នៅទីក្រុងវូហាន

អន្តរជាតិ៖ ភាពតានតឹងនៅក្នុងទំនាក់ទំនងការបរទេសរវាង ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនកាន់តែតានតឹងខ្លាំងឡើង​ក្រោយពេល អាមេរិក​ស្នើឲ្យបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្នុងទីក្រុង Houston។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់ប្រភពព័ត៌មាន​ពី​ប្រទេសចិន បានឲ្យដឹងថា ចិនបានត្រៀមវាយបកទៅលើអាមេរិកវិញដោយ បិទស្ថានកុងស៊ុលអាមេរិកនៅទីក្រុងវូហាន ប្រទេសចិនផងដែរ​ ។ សកម្មភាពខាងលើ នឹងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត។ ... Read More »

ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៉ី ដណ្ដើមគ្នាច្រៀងខារ៉ាអូខេមិនបាន ស្ទាក់វាយស្លាប់ម្នាក់ រីឯជនដៃដល់រត់គេចបាត់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសបានស្លាប់នៅក្បែជណ្ដើរផ្ទះ និង ចំណែកភាគីម្ខាងទៀតបានរងរបួសធ្ងន់ កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យដៃដល់ជាជនទី៣ បានរត់គេចខ្លួនបាត់ ក្នុងករណីហឹង្សាដោយចេតនា(វាយសម្លាប់មនុស្ស) បន្ទាប់ទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ផឹកសុីរវាងឪពុកជនដៃដល់និងជនរងគ្រោះ ឈ្លោះគ្នារឿងដណ្ដើមក្បាលម៉េក្រូច្រៀង។ ហេតុការណ៍ឃាតកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃអង្គារ ... Read More »

ម្ដាយទៅទិញបបរមកវិញឃើញកូនដួលផ្កាប់មុខក្នុងទឹកប្រឡាយស្លាប់បាត់

ខេត្តពោធិ៍សាត់ ៖ ប្រទះឃើញបុរសម្នាក់ដួលផ្កាប់មុខ ក្នុងទឹកប្រឡាយបណ្ដាលឲ្យឈ្លក់ទឹកស្លាប់ សង្ស័យបណ្ដាលមកជំងឺស្កន្ទជ្រូក ។  ហេតុការណ៍បុរសដួលផ្កាប់មុខក្នុងទឹកប្រឡាយស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧ និង០០នាទី ព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ឪពុកចុងប្រើហិង្សាលើកូនដើម ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី

ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ​ធ្វេីការឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)។ការឃាត់ខ្លួនជនដៃដល់នេះកម្លាំងនគរបាលក្រុងក្រចេះ​ បានធ្វេីឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​​នៅភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុង/ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាឪពុកចុងឈ្មោះ ហ៊ាង​ វ៉ា  អាយុ ៤០ឆ្នាំ ... Read More »

សម្តេចពិជ័យសេនា៖ ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាគឺពង្រីកប្រៀបការពារជាតិ អធិបតេយ្យភាព បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លេីកឡេីងថា សិក្ខាសាលាស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានាពេលនេះ ពិតជាមានន័យប្រវត្តិសាស្ត្រសម្រាប់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) សំដៅពង្រីងពង្រីកប្រៀបការពារជាតិ អធិបតេយ្យភាព បូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ការលេីកឡេីងរបស់សម្តេចពិជ័យសេនា ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកឧកញ៉ា ខូវ ជឺលី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត ... Read More »

បើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៦០០ម៉ែត្រនៅសង្កាត់ព្រែកប្រា

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ២កើត ខែស្រាពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ... Read More »

ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរសង្កាត់ អូរឫស្សីទី៤

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨និង០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ... Read More »

នាយករដ្ឋមន្ត្រីក្រិក៖ ស្នើឲ្យសហភាពអឺរ៉ុប(EU) គួរតែដាក់ ទណ្ឌកម្មទៅលើប្រទេសតួកគី នៅក្នុងជម្លោះដែនសមុទ្រមេឌីទែរ៉ាណេ

អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះ លោក ឃគីរីយ៉ាកូសមីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រីក្រិក បានថ្លែងទៅកាន់សហភាពអឺរ៉ុប (EU)ថា៖ គួរតែដាក់ទណ្ឌកម្មទៅលើប្រទេសតួកគីប្រសិនបើប្រទេសនេះ នៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ចូលក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ។ ... Read More »

ប្រធានរដ្ឋសភាអាមេរិកហៅវីរុសកូវីដ​-១៩​ថាជា​« វីរុសត្រាំ​»

អន្តរជាតិ៖ កន្លងមកលោកត្រាំ តែងតែហៅវីរុសកូវីដ​-១៩​ ថាជាវីរុសចិន ដោយលោកចាត់ទុកថា វីរុសនេះកើតចេញពីមន្ទីរពិសោធន៍របស់ចិន​។ ប៉ុន្តែនៅពេលនេះ​ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានហៅវីរុសកូវីដ​-១៩​ថាជា«វីរុស​ត្រាំ»។ សកម្មភាពខាងលើ​កើតឡើងក្នុងពេលដែលលោកត្រាំ ដំណើរការកិច្ចប្រជុំក្រុមទប់ស្កាត់កូវីដ​-១៩មកពីបណ្តារដ្ឋនៅក្នុងសប្តាហ៍នេះ ។ ជាមួយគ្នានេះដែរ លោកត្រាំ​បាន​អំពាវនាវដល់ពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់គ្នានៅទីសាធារណៈ។ ... Read More »

ចាប់ ពីថ្ងៃ១ ខែកញ្ញាទៅសាលាឧទ្ធរណ៍ ព្រះសីហនុ នឹង ដំណើរការ

ខេត្តព្រះសីហនុ៖ បើតាមប្រកាសរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែលចេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០សាលាឧទ្ធរណ៍តំបន់ ព្រះសីហនុ នឹងចាប់ផ្តើមដំណើរជាផ្លូវការ ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

គ្រឿងញៀនជាង៥០គីឡូក្រាមត្រូវបានដុតកម្ទេចចោលនៅក្រុងព្រះសីហនុតាមអំណាចសាលក្រមស្ថាពរ

ខេត្តព្រះសីហនុ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន,លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកគួច ចម្រើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីនៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រមស្ថាពរនិងដីកាសម្រេចរឹបអូសដើម្បីបំផ្លាញចោល របស់សាលាដំបូងខេត្តទាំង៤គឺខេត្តព្រះសីហនុ, ... Read More »

ទណ្ឌិតជាង ៥០០នាក់ ដែលជាប់ក្នុងពន្ធនាគារមួយ នៅសហរដ្ឋអាមេរិក ត្រូវបានរកឃើញឆ្លងជំងឺ COVID-19

អន្តរជាតិ៖ អ្នកទោសចំនួន ៥១០នាក់ ដែលជាប់នៅក្នុងពន្ធនាគារមួយនៃរដ្ឋតិចសាស ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺ COVID-19 ។ នេះបើតាមការអះអាងពីមន្រ្តីការិយាល័យពន្ធនាគារអាមេរិក បានជូនដំណឹងឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ។ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធទី២២ ... Read More »

ប្រធានាធិបតី​ហ្វីលីពីន៖ ការចម្លង​កូ​រ៉ូ​ណាវី​រុស​ COVID-19 ទៅ​អ្នកដទៃ គឺជា «​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​»​

អន្តរជាតិ៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២០ថា ប្រជាជនណា ដែលមិន​ពាក់​ម៉ាស់ ឬ​រក្សា​គម្លាត​សុវត្ថិភាព ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាតជំងឺឆ្លង COVID-19 នៅក្នុង​ប្រទេសនោះ នឹងត្រូវចាប់ខ្លួន ... Read More »

មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចារាចរណ៍នៅស្រុក ព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖ មនុស្ស០២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុចំណែកម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៦ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៤០៧ និង០៤០៨ ឋិតនៅភូមិរហាលប្រហែលជា២,៥០០ម៉ែត្រ ឃុំរហាល  ស្រុកព្រះនេត្រព្រះ។  មន្រ្តីនគរបាលចរាចរណស្រុកព្រេះនេត្រព្រញបានឲ្យដឹងថាជនរងគ្រោះទាំង៣នាក់ មាន០១/-ឈ្មោះ យ៉ត សុកាន់យ៉ាភេទប្រុស អាយុ២២ឆ្នាំ ... Read More »

រថយន្តកាមរីឆ្លាមដឹកឈើត្រូវរថយន្តសមត្ថកិច្ចបើកបំបុកទាំងព្រឹកបណ្តាលឱ្យអ្នកបើករងរបួសធ្ងន់ធ្ងរ

ខេត្តមណ្ឌលគិរី៖រថយន្តកាមរីឆ្លាមវះគូទដឹកឈើពេញព្រៀបបំណងឆ្ពោះទៅប្រទេសវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាពស្រុកកែវសីមាស្ទាក់ចាប់ហើយបានបុកគ្នាជាមួយរថយន្តសមត្ថកិច្ចយ៉ាងពេញទំហឹងតែម្ដងបណ្តាលឱ្យអ្នកបើកបររថយន្តដឹកបទល្មើសរងបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញដោយសង្ឃឹមរស់តិចតួចណាស់។ ហេតុការណ៍សមត្ថកិច្ចស្ទាក់បង្ក្រាបរថយន្តដឹកឈើបង្កជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤៖៣៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅត្រង់ចំណុចក្បែរទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ តាមប្រភពបានឱ្យដឹងថា រថយន្តដឹកឈើជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺជាពួកក្រុមឈ្មួញដែលសម្រុកធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីព្រៃក្បែរភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ... Read More »

ប្រធានាធិបតីអ៊ុយក្រែនធ្វើតាមសំណើដ៏ប្លែករបស់ខ្មាន់កាំភ្លើងចាប់មនុស្ស​២០នាក់ធ្វើចំណាប់ខ្មាំង

អន្តរជាតិ៖កាលពីថ្ងៃទី​២១ ខែកក្កដា មានករណីចាប់មនុស្សនៅលើរថយន្តក្រុងធ្វើជាចំណាប់ខ្មាំងនៅទីក្រុង​Lutsk ភាគខាងលិចប្រទេសអ៊ុយក្រែន​។ ខ្មាន់កាំភ្លើងបានផ្ទុះអាវុធជាច្រើនគ្រាប់​ហើយមានទាំងរំសេវផ្ទុះជាច្រើនផងដែរ ។ ក្រុមប៉ូលិសប្រឆាំងភេរវកម្ម អ៊ុយក្រែនបានឡោមព័ទ្ធ​រថយន្តក្រុង​​ជាច្រើនម៉ោង ហើយក៏បានចរចាជាមួយ​ជនចាប់ជំរិតផងដែរ។ ជនចាប់ចំណាប់ខ្មាំងបានស្នើនិយាយជាមួយ​ប្រធានាធិបតីអ៊ុយក្រែន​ Volodymyr Zelensky។ ក្រោយជួបនិយាយគ្នាជាមួយ​ប្រធានាធិបតី​ជនដៃដល់បានដោះលែងមនុស្ស​៣នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ​។ ក្រោយរយៈពេល​១៥នាទី ... Read More »

ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាម ដានសភាពការណ៍ (PRISM) គឺសម្រាប់រៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី​ គន់​ គីម​ អនុប្រធានទី១​ គណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសនិងគាំទ្រការដាក់ឱ្យប្រើនូវប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និង តាមដានសភាពការណ៍ (PRISM) ព្រមទាំងគោលការណ៍ណែនាំនិតិវិធីសម្រាប់រៀបចំ ផែនការត្រៀមបម្រុងឆ្លើយតបសង្រ្គោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលបានសហការគាំទ្រដោយអង្គការកម្មវិធីស្បៀងអាហារពិភពលោកការ នាព្រឹកថ្ងៃទី២២ខែកក្តដាឆ្នាំ២០២០ និងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនិងបង្គោលគ្រប់គ្រងគ្រោះមហន្តរាយមកពីក្រសួង ... Read More »

លោក ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីអំពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ២កើត ... Read More »

គយបង្ក្រាបការលក់ម៉ូតូគេចពន្ធ២កន្លែង នៅក្រុងប៉ោយប៉ែត, ដកហូតបានម៉ូតូ ១២គ្រឿង

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប ហាងលក់ម៉ូតូគេចពន្ធ២កន្លែងផ្សេងគ្នា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយអាជាធរមូលដ្ឋាន។ នេះបើតាមការបញ្ជាក់ពីលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ ... Read More »

បុរសម្នាក់ជាកម្មកររោងចក្រ​បានដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១​គួរឲ្យអាសូរ

ភ្នំពេញ​ ៖​ បុរសម្នាក់ក្រោយពេលកោសខ្យល់រួចពីពេលល្ងាច​ ស្រាប់តែព្រឹកឡើងម៉ោង៧ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រូវបានអ្នកជិតខាងប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​    សពជនរងគ្រោះមានឈ្មោះ ពៅ ... Read More »

ក្រសួងមុខងារសាធាណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមុខងារសាធាណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) បានប្រារព្វធ្វើឡើងនៅ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ... Read More »

តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រទានភ្លើងបូជាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅវត្តឬស្សីស្រស់ ខណ្ឌច្បារអំពៅ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា ... Read More »

ការនាំចូលសត្វជ្រូកតាមច្រកទ្វាអន្តរជាតិគីឡូ១៣ ដ៏សម្រុក ខណៈគ្មានមន្ត្រីពេទ្យសត្វពិនិត្យសុខភាពសត្វ

ខេត្តបាត់ដំបង៖ គេបានរាយការណ៍មកថា៖ សត្វជ្រូករស់ថៃ ត្រូវបាននាំចូលដ៏សម្រុកតាមច្រកទ្វាអន្តរជាតិគីឡូ១៣ ទាំងឡានៗធំៗ ប៉ុន្តែគេពុំដឹងថា មានលិខិតអនុញ្ញាត ឬមួយយ៉ាងណាទេ គ្រាន់តែការដឹកជញ្ជូននេះដោយមិនមានមន្ត្រីជំនាញបសុព្យាបាលពេទ្យសត្វធ្វើការពិនិត្យទៅលើសុខភាព ទាល់តែសោះ។ សូមបញ្ជាក់ថា៖ នៅខេត្តបាត់ដំបង,ស្រុកសំពៅលូន មួយរយៈពេលថ្មីៗនេះក្រោយពីមានប្រកាសបើកច្រកទ្វាអន្តរជាតិ១ចំនួនតាមបណ្តាខ្សែបន្ទាត់ព្រំដែនឡើងវិញដើម្បីផ្លាស់ប្តូរទំនិញរវាងកម្ពុជា,ថៃដោយមិនអនុញ្ញាតអោយមនុស្សចរាចរណ៍នោះទេ។ ប៉ុន្តែការនាំចូលសត្វជ្រូក មានចំនួនច្រើន ... Read More »

ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធហើយ

ភ្នំពេញ៖ មន្ដ្រីយោធាដែលមានគណនី Facebook ឈ្មោះ «Hong Loeung» បានបង្ហោះសារយ៉ាងដូច្នេះថា «ខ្ញុំ លឿង ហុង សូមស្បថថា ថ្ងៃក្រោយ និងឈប់ទិញឡានអត់ពន្ធជិះទៀតហើយ ឡាននេះពីរថ្ងៃទៀតគឺមួយឆ្នាំគត់ត្រូវចាប់។ ឡាននេះជិះបានតែជិតមួយខែត្រូវចាប់ ... Read More »