ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក សូមជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ

ភ្នំពេញ៖ ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកដល់ជនរួមជាតិជានិច្ច ពីការការពារ ជំងឺវីរុសកូវីដ-១៩ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ សម្តេចតេជោ ... Read More »

ក្រសួងសុខាភិបាលជូនព័ត៌មានថា៖ រកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ករណីនាំចូលពីអារ៉ាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា៖ បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៥នាក់ថ្មីទៀត ជាករណីនាំចូលពីអារ៉ាប់។ សូមជម្រាបថា៖ អ្នកឆ្លងថ្មីទាំង១៥នាក់នេះ រួមមាន៖ ១- បុរសជានជាតិខ្មែរអាយុ ២៦ឆ្នាំ ... Read More »

គុណម៉ែជួយ!! បេីករថយន្តយ៉ាងលឿនដូចហោះទៅបុករបាំងថ្មចែកទ្រូងផ្លូវក្រឡាប់ជាច្រើនជុំ​ ឯមនុស្សរបួសស្រាល

      ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡាមួយគ្រឿងយ៉ាងលឿនដូចហោះជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះបណ្ដាលឲ្យបាក់អស់មួយកង់​ ឯរថយន្តក្រឡាប់ជាច្រើនជុំរងការខូចខាតស្ទើរទាំងស្រុង​ ចំណែកអ្នកបើកបររងរបួសស្រាល​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង២​និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តហ្វដបណ្ដាលឲ្យធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបុកជាមួយរថយន្តហ្វដរ៉េនជើរដែលបើកបរបញ្រ្ចាសទិសដៅគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វដរ៉េនជើររេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មនិងដើមឈើមួយដើមបាក់រាបដល់ដី។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងចូលវត្តពោធិ៍វ័ន ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ5A-1483បើកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកហ្វដរ៉េនជើរពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-3994ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តហ្វដរ៉េនជើរជ្រុលទៅមុខប្រមាណជាង៥០ម៉ែត្ររេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងថ្មមួយដើមបណ្ដាលឲ្យបាក់ជាពីរនិងបុកដើមឈើមួយដើមទៀតបាក់រាបដល់ដី។ចំណែករថយន្តដាច់កង់មុខខាងឆ្វេងចេញពីតួរថយន្តទៅបោកផ្ទប់ជាប់ជាមួយនឹងបង្គោលភ្លើងថ្មទៅមុខលែងរួច។ ... Read More »

ស្ត្រីម្នាក់ត្រូវឃាតក​សម្លាប់ហើយយកដងពូថៅញ៉ុកមាត់ស្លាប់ក្នុងខ្ទមគួរឲ្យសង្វេគ…គេសង្ស័យថាប្តីជាអ្នកសម្លាប់!

     ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ត្រូវបានឃាតក​យកដងពូថៅញ៉ុកមាត់បណ្ដាលឲ្យស្លាប់ក្នុងខ្ទមគួរឲ្យអាណោចអាធ័ម ក្រោមក្រសែភ្នែកតក់ស្លុតអាណិតអាសូររបស់អ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយ៉ាងយកចិត្តទុកដាក់កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូត៍​ នៅក្នុងភូមិទ្រា​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិឡាវ២នាក់ ជាមេក្លោងជួញដូរគ្រឿងញៀន ជិត៦គីឡូក្រាម នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ជនជាតិឡាវជាមេក្លោងគ្រឿងញៀនចំនួន២នាក់ ជាមួយវត្ថុតាងជិត៦គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ខណៈជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចផ្លូវលំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឱ្យដឹងថា៖ ... Read More »

មេការសំណង់បុរី ខេអិន ខឹងកម្មករទារលុយដកកាំភ្លេីងបាញ់គម្រាម២គ្រាប់ ចេតនាសម្លាប់ រងរបួសជើងម្នាក់

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបន្ទាប់មេការបុរី ខេអិន បានដកកាំភ្លេីងបាញ់ភ្ជុចដីចំនួន២គ្រាប់គំរាមសម្លាប់កម្មករ២នាក់ រងរបួសជេីងព្រោះខឹងកម្មករមកទារលុយ។ ហេតុការណ៍​នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសំណង់បុរី ខេអិន តាមមហាវិថីឈ្នះ ... Read More »

មេបញ្ជាការកងទ័ពជើងគោក៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង

ខេត្តកំពង់ស្ពឺ៖ ប្រទេសជាតិរឹងមាំ ផ្អែកទៅលើវិស័យការពារជាតិខ្លាំង ហើយវិស័យការពារជាតិខ្លាំង ដោយសារកងទ័ពខ្លាំង។ នេះជាការថ្លែង របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ លោកថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យជំនាន់ទី២ បំពេញក្របខ័ណ្ឌឲ្យសាលាពលទាហានចំណុះយោធភូមិភាគ ... Read More »

មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរុស្ស៊ី​ ក្រោយអភិបាលរដ្ឋ Khabarovsk​ត្រូវ ចាប់ខ្លួនពាក់ព័ន្ធបទល្មើសកាលពី២០ឆ្នាំមុន

រុស្សុី៖ ពលរដ្ឋរាប់សិបពាន់នាក់នៅទីក្រុង Khabarovsk បាននាំគ្នាធ្វើបាតុកម្ម​នៅថ្ងៃទី​១១ខែកក្កដា ដើម្បីប្រឆាំង​នឹងការចាប់ខ្លួន​អភិបាលរដ្ឋ​Khabarovsk ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សកាលពី​២០ឆ្នាំមុន​។ តុលាការទីក្រុងមូស្គូកាលពីថ្ងៃទី​១០​ខែ កក្កដា ​បានចេញសាលក្រម ឃុំខ្លួនលោកSergei Furgal អាយុ​៥០ឆ្នាំ ជាបណ្តោះអាសន្ន​ រយៈពេល​២ខែ​ដើម្បីកាត់ទោស​។ លោក​Sergei Furgal ... Read More »

ក្រុមជួញដូរគ្រឿងញៀនបង្វែរពីការជួញដូរតាមផ្លូវទឹកផ្លូវគោកទៅជាការជួញដូរតាមផ្លូវអាកាសវិញម្តង

អន្តរជាតិ៖ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី​១១ខែកក្កដា បានផ្សាយថា ក្រុមជួញដូរគ្រឿងញៀន​​តែងតែត្រូវបានក្រុមសមត្ថកិច្ចជំនាញ​ចាប់បាន ពេលដឹកជញ្ជូនតាមដែនសមុទ្រ​។​ទាំងនោះហើយ​បានជាក្រុមជួញដូរគ្រឿងញៀនបានបង្វែរទិសដៅទៅជួញដូរតាមដែនអាកាសវិញម្តង​។ តំបន់ព្រៃភ្នំដាច់ស្រយាល​ នៅGuatemala ​និងប្រទេសជាច្រើននៅក្នុងតំបន់ ​ត្រូវបានក្រុមជួញដូរគ្រឿងញៀនលួចធ្វើព្រលាន សម្រាប់យន្តហោះចុះចតនៅពេលយប់។ តាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ទីលានសម្រាប់ចុះចតយន្តហោះដឹកគ្រឿងញៀន​គឺមានទំហំតូចល្មម តែប៉ុណ្ណោះ ហើយយន្តហោះតែងតែ​ចុះចតនៅពេលយប់​។ យន្តហោះដ្រូនជាអ្នកនាំផ្លូវ​​ដល់យន្តហោះដឹកគ្រឿងញៀនពេលចុះចត។ នៅតំបន់ដាច់ស្រយាលនៅ ... Read More »

មជ្ឈិមបូព៌ា ក្លាយជាទីតាំង ជួញដូរ ក្រលៀនទ្រង់ទ្រាយធំបំផុត

អន្តរជាតិ៖ ក្នុងពេលដែលអំពើហិង្សាកើតនៅទូទាំងតំបន់មជ្ឈិមបូព៌ាទាំងមូល​ ចំនួនពលរដ្ឋ បាត់បង់ផ្ទះសម្បែងកាន់តែច្រើន ត្រូវបានគេចាត់ទុកថាជា​«ចំណីឆ្ងាញ់»របស់ក្រុមជួញដូរ ក្រលៀន​។ តាមការប៉ាន់ប្រមាណ​មានជនភៀសខ្លួន ប្រមាណ​៥លាននាក់ កំពុងក្លាយជាគោលដៅ​​របស់ក្រុមជនល្មើស។ យោងទៅតាមអង្គការសុច្ចរិតភាពហិរញ្ញវត្ថុសកល បានឲ្យដឹងថាការជួញដូរសរីរាង្គ(ក្រលៀន)នៅលើពិភពលោកជារៀងរាល់ឆ្នាំរកចំណូលបានប្រហែល ៦០០ លានដុល្លារ ដល់ទៅ​១,២ពាន់លានដុល្លារ​​ មុនពេលកូវីដ-១៩ កើតឡើង។ ... Read More »

កីឡាករ ម៉ន ភារម្យ រងរបួសជង្គង់ធ្ងន់ធ្ងរ គួរឱ្យខ្លោចចិត្ត!

ភ្នំពេញ៖ ជាតិជាកីឡាករប្រដាល់តែងតែមានទៅមានមក សម្លេងស្រែក បង្ហាញពីការឈឺចាប់របស់កីឡាករ ម៉ន ភារម្យ ក្រោយរងរបួសគ្រិចក្បាលជង្គង់ខាងស្តាំ ក្នុងជំនួបប៉ះ ពេជ្រ ប៊ុនសិទ្ធិ នៅសង្វៀនគូប៊ូតាកាលពីម្សិលមុិញនេះ។ ការប្រកួតរបស់អ្នកទាំង២ពិតជាទាក់ទាញ ដោយការវាយអស់ពីសមត្ថភាពរៀងៗខ្លួន ទាំងការប្តូរកែង កណ្តាប់ដៃ ស្ទើរគ្រប់ក្បាច់។ ក្នុងទឹកទី៥ ម៉ន ភារម្យ បានដួលយកជង្គង់ស្តាំរបស់ខ្លួនច្រត់ ធ្វើឲ្យគ្រិចមិនអាចងើបរួច បើតាមអ្នកទស្សនាមួយចំនួនបានយល់ច្រឡំថាកីឡាកររូបនេះសន្លប់ដោយសារជង្គង់ហោះរបស់ ពេជ្រ ... Read More »

នគរបាល​ឃាត់ខ្លួន​ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន០៩នាក់ ដកហូតវត្ថុតាង​មួយចំនួន នៅស្រុកកងមាស

ខេត្ត​កំពង់ចាម​ ៖​ សង្វៀន​បញ្ជល់មាន់​ភ្នាល់ដាក់លុយនៅចំណុចភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវ​បាន​សមត្ថកិច្ច​ចុះបង្ក្រាប​ ហេីយឃាត់ខ្លួនអ្នកចូលចិត្តលេងចំនួន​០៩នាក់​ ចាប់​យក​វត្ថុ​តាងមួយចំនួន​ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ ។  ការចុះបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី១១ ខែកក្កដា ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាមកពីវត្តចំនួន ៧

ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសនៃការចូលមកដល់នៃពិធីបុណ្យចូលព្រះវស្សា តាមលំអានប្រពៃណីព្រះពុទ្ធសាសនា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំងអស់ដែលមាន លោក សំ រិទ្ធី លោក អ៊ូ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកួតកីឡាវាយកូនហ្គោលលក្ខណៈមិត្តភាព ជាមួយ ឯកអគ្គរាជទូតជប៉ុន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១

ខេត្តសៀមរាប៖ អង្គភាពមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា៖ ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ... Read More »

អភិបាលខេត្តសៀមរាប៖ មេឃុំ​ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ​ លក់ដីរបស់រដ្ឋ​

ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានព្រមានថា៖ មេឃុំ​ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ​ លក់ដីរបស់រដ្ឋ​ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋដែលក្រពិតប្រាកដ។ សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃសុក្រ ៥រោចខែអាសាឍ ឆ្នាំជូត​ ... Read More »

សភាអឺរ៉ុប(EP)៖ បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា ឲ្យកាន់តែលឿន

អន្តរជាតិ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់សភាអឺរ៉ុប (EP) ដែលទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១១ខែកក្កដាឆ្នាំ២០២០នេះថា សភាអឺរ៉ុប បានអនុម័តច្បាប់ថ្មី ដើម្បីអនុញ្ញាតឱ្យការអភិវឌ្ឍវ៉ាក់សាំងដើម្បីប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យកាន់តែលឿន។ សភាអឺរ៉ុប (EP) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ច្បាប់ថ្មីនេះនឹងលើកលែងជាបណ្តោះអាសន្ន ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ខេត្តកំពង់ឆ្នាំង ៖ ដោយមានការចង្អុលបង្ហាញនិងណែនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង១៤:៥៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត ... Read More »

មិនស្គាល់សេចក្តីស្លាប់សោះ! ផឹកស្រាស្រវឹងយកគ្រាប់មកគប់លេងផ្ទុះរបួសសុសសាច់

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចអូរកងឈ្លប ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ... Read More »

ចៅក្រម គង់ ខេមរា បើកឡានដេញបំបុកចោរស្រីឆក់កាបូបបណ្តាលឱ្យស្លាប់ ត្រូវតំណាងអយ្យការចោទប្រកាន់ ​ពីបទ​ មនុស្សឃាតដោយអចេតនា

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ព្រះរាជអាជ្ញា​រង​ នៃអយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់ចៅក្រម គង់ ខេមរា ជាផ្លូវការ បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​បើករ​រថយន្ត​ដេញ​បំ​បុក​ចោរ​ស្រី​ម្នាក់​ដែល​ឆក់​កាបូប បណ្តាល​អោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សូមបញ្ជាក់ថា៖ បន្ទាប់​ពី​បើក​ការ​សាកសួរ​ពេញ​មួយ​ថ្ងៃ ... Read More »

រកឃើញសម្បុកកូវីដ-១៩​ថ្មីក្នុងសាលាយោធាឥណ្ឌូនេស៊ី បញ្ជាឲ្យធ្វើតេស្តទៅលើយោធាទាំងអស់

ឥណ្ឌូនេសុី៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោកPrabowo Subianto កាលពីថ្ងៃទី​១០ ខែកក្កដា បានស្នើឲ្យធ្វើតេស្តរកកូវីដ-១៩​ទៅលើកម្លាំងទាហានទាំងអស់នៅក្នុងប្រទេសនេះ​ក្រោយពេលរកឃើញ​មានករណីឆ្លងកូវីដ​នៅក្នុងសាលា ទាហានជើងគោកក្នុងទីក្រុង Bandung ភាគខាងលិចខេត្តជ្វា។ មកដល់ថ្ងៃនេះ​មានអ្នកឆ្លងកូវីដ​-១៩​នៅក្នុងកងទ័ពកើនឡើង១.២៦២នាក់ នៅសាលាយោធាBandung។ អ្នកនាំពាក្យក្រសួងការពារជាតិ ឥណ្ឌូនេស៊ី លោកDahnil Anzar ... Read More »

បញ្ជូនជនសង្ស័យនិងថ្នាំញៀន១១គីឡូក្រាមទៅតុលាការខេត្តពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែន

ខេត្តស្វាយរៀង៖ ជនសង្ស័យជាតិវៀតណាមជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនខេត្តបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនចំនួន១១គីឡូក្រាម។ បើតាមមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង ហុងផុក ភេទប្រុស ជនជាតិវៀតណាម។ ចំណែកថ្នាំញៀនដែលរឹបអូសបានមានចំនួន១១ដុំធំស្មើនឹងទម្ងន់១១គីឡូក្រាម(គិតទាំងសំបកវេចខ្ចប់)ជាប្រភេទមេតំហ្វេតាមីននិងកេតាមីន ព្រមទាំងម៉ូតូ១គ្រឿង។ ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿន អគ្គស្នងការនគរបាលជាតិ និងការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ម៉ក់ ... Read More »

ប៉ូលិសអុីរ៉ង់ចាប់បានគ្រឿងញៀន​ជាង​២,៥តោន ​

អុីរ៉ង់៖ សារព័ត៌មាន Fars របស់អុីរ៉ង់​នៅថ្ងៃទី​១១ ខែកក្កដា បានផ្សាយថា ប៉ូលិសអុីរ៉ង់​ចាប់បានគ្រឿងញៀនជាង​២,៥តោននៅក្នុងខេត្តពីរផ្សេងគ្នាក្នុងប្រទេសនេះ​ ។ ស្នងការប៉ូលិសខេត្ត Kerman ស្ថិតនៅភាគខាងត្បូង​ប្រទេសអុីរ៉ង់​ លោក​Abodlreza Nazeri បានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀន ចាប់បានគ្រឿងញៀនរហូតដល់ទៅ១.៥២៦គីឡូក្រាម​រួមទាំងកញ្ឆាផងដែរ​។ ... Read More »

អាជ្ញាធរអូស្រ្តាលី ព្រមានថាស្ថានការណ៍COVID-19 ដ៏អាក្រក់នឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត

អន្តរជាតិ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ រដ្ឋដែលមានប្រជាជនច្រើនបំផុតលំដាប់ទី២ របស់អូស្ត្រាលីគឺវិចតូរៀ (Victoria) បានប្រកាសពីការរកឃើញ​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងអត្រាមួយដ៏ខ្ពស់បំផុតមិនធ្លាប់ជួបប្រទះ ខណៈអាជ្ញាធរបានព្រមានថាស្ថានការណ៍ដ៏អាក្រក់នេះ​នឹងនៅតែបន្តអូសបន្លាយយូរទៅមុខទៀត។ បើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA និយាយថា អាជ្ញាធររដ្ឋវិចតូរៀ ... Read More »

ខ្លឹម ស្រីគាត្រៀមបង្ហាញភាពភ្ញាក់ផ្អើលក្រោយសម្រកទម្ងន់ជោគជ័យ

ភ្នំពេញ៖ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគាបានបង្ហាញរូបរាងស្រឡូនសាជាថ្មីក្រោយពីនាងបានសំងំសម្រកទម្ងន់អស់មួយរយៈ។ នាងថាត្រៀមស្នាដៃសិល្បៈថ្មីៗជាច្រើនដែលនឹងធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលក្នុងពេលដ៏ខ្លីខាងមុខ។ ​បាត់មុខមួយរយៈ កញ្ញា ខ្លឹម ស្រីគា បានសំងំហាត់ប្រាណថែរក្សារាងរហូតវិលរកសភាពដើមដូចគ្រាដែលនាងចេញទៅប្រកួតកញ្ញាឯកកាលពី៣ឆ្នាំមុន។ ថ្លែងប្រាប់នគរវត្តតាមសារអេឡិចត្រូនិច ... Read More »

ម្ចាស់បទ “ភ្នំទាបជាងស្មៅ ” ទទួលមរណភាពដោយជំងឺគាំងបេះដូង

ភ្នំពេញ ៖ លោក ខឹម ឈុនវុធថា ដែលគេស្គាល់ថាជាម្ចាស់បទ”ភ្នំទាបជាងស្មៅ”បានទទួលមរណភាពហើយកាលពីវេលាទាបភ្លឺថ្ងៃទី១១ ខែ កក្កដានេះដោយសារជំងឺគាំងបេះដូង។ លោកខឹម ឈុនវុធថា គឺជាតារាចម្រៀងជើងចាស់ម្នាក់ដែលចូលចិត្តច្រៀងបទចម្រៀងពីដើម ហើយលោកក៏មានស្ទូឌីយោមួយផងដែរ សម្រាប់ថតបទចម្រៀងសម្រាប់សិល្បករនានាផងដែរ។ ​ក្រោយទទួលដំណឹងនេះលោកអ៊ុក ណារីម ... Read More »

Update ៖ មុននេះបន្តិចកម្លាំងវរៈព្រំដែនលេខ៥០១ រុករកសពនារីទឹកហូរកួចនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឃើញហើយ

ខេត្តពោធិ៍សាត់៖ មុននេះបន្តិចវេលាម៉ោងប្រមាណជាង១ រសៀលថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងវរៈព្រំដែនលេខ៥០១ បានរុករកសពនារីដែលទឹកហូរកួចនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចឃើញហើយ នៅត្រង់ចំណុចទឹកជ្រោះហូរធ្លាក់និយាយរួម(ក្រោមទឹកធ្លាក់តែម្ដង)ដែលមានចម្ងាយប្រមាណ ... Read More »

លោកអភិបាលខេត្តបន្ទាយមានជ័យ តែងតាំងមន្ត្រីថ្នាក់ជាតិទៅដណ្តើមតំណែងមន្ត្រីមូលដ្ឋាន ជាអភិបាលស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ​ ដូចជាអត់យកត្រចៀក​ស្ដាប់​ នូវអនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តិចណាសោះ ក្នុង​ការតែងតាំង​ មន្ត្រី​ ... Read More »

លោកឃួង ស្រេង ណែនាំឲ្យមន្ត្រីថ្នាក់ មូលដ្ឋានត្រូវពិនិត្យនិងពិចារណាឲ្យបានច្បាស់លាស់មុននឹងចាត់សម្រេចផ្ដល់បណ្ណក្រីក្រឲ្យពួកគាត់ជាពលរដ្ឋក្រីក្រពិតប្រាកដ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានទាំងអស់ត្រូវតែពិនិត្យ ពិចារណាឲ្យបានច្បាស់មុននឹងផ្ដល់អំណោយជូនទៅប្រជាពលរដ្ឋដែលក្រីក្រ ដោយសារថា ការផ្ដល់អំណោយមិនចំគោលដៅ មិនទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដវានឹងខាតបង់ បង្កើតឲ្យមានការឈ្នានីសគ្នា មានការគុំកួនគ្នាទៅវិញទៅមក និងកើតមានការសង្ស័យពី បុគ្គលមួយទៅបុគ្គលមួយទៀតជាដើម ។    ... Read More »