ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រឹកនេះ​ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ... Read More »

ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហិង្សារបួសស្នាមលើគូភាគីឱ្យរបួសធ្ងន់

ខេត្តរតនគិរី៖ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានឈ្លោះទាស់ទែងពាក្យសំដីគ្នាឈានដល់បង្ករហិង្សាដោយចេតនា បណ្តាលឱ្យគូទំនាស់ម្នាក់របួសធ្ងន់។ ការបង្ករជំលោះពាក្យសំដីរហូតឈានដល់ប្រើអំពើហឹង្សារនោះបានកើតឡើងនៅវេលាម៉ោង២១.៣០នាទីថ្ងៃទី៣ ខែមេសាឆ្នាំ២០២០ត្រង់ចំណុចលើស្ពានអូរលីងស្ថិតក្នុងភូមិកាចូនក្រោមឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ប្រភពថាក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ វី ប៊ុនរុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំខាងលើជាមួយគ្នា។ ប្រភពបន្តថាក្មេងទំនើងនោះតែងតែបង្កអសន្តិសុខដល់សង្គមនិង ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការភ័យខ្លាចផងដែរ។ ... Read More »

រថយន្តដឹកសាំងរបស់ក្រុមហ៊ុនSOKIMEXបេីកលឿនរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបង្គោលភ្លេីងបាក់អស់០១ដេីមរៀបដល់ដី

ភ្នំពេញ​ ៖​ បុរសម្នាក់​ បានបេីករថយន្តដឹកសាំងរបស់ក្រុមហ៊ុនSokimex​ ធ្វេីដំណេីរក្នុងល្បឿនលឿនហេីយរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបង្គោលភ្លេីងបាក់អស់០១ដេីម​ កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធិ៍​ ខណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរសម្នាក់ដែលជាតៃកុងរថយន្តបង្ក​បានប្រាប់ឲ្យដឹងថា​ គាត់បានបេីករថយន្តដឹកសាំងឲ្យក្រុមហ៊ុនSokimex​ ដោយរថយន្តខាងលេីម៉ាកHiyundai  ក្បាលពណ៍ក្រហម​ ... Read More »

បុរសព្រូឡានម្នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារឡានស្ទូចថយមកកិន

ខេត្តព្រះសីហនុ៖ បុរសព្រូឡានម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយឡានស្ទូចក្នុងក្រុមការងាររបស់ខ្លួនថយមកកិន នៅការដ្ឋានធ្វើផ្លូវវត្តលើចុះមកសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោងជិត៧យប់ថ្ងៃ៦មេសា២០២០នេះ។ សមត្ថកិច្ចប្រាប់ថា នេះជាគ្រោះថ្នាក់ការងារ រវាងអ្នកបើកបរនិងព្រូឡាន និងថាក្រោយកើតហេតុអ្នកបើកបរឡានស្ទូចបានរត់គេចខ្លួន។ បើតាមសមត្ថកិច្ចថា  មូលហេតុកើតឡើងដោយសាររថយន្តនេះស្ទួចដែកធ្វើផ្លូវ ក្រោយពីទម្លាក់ដែកចុះហើយ អ្នកបើកបរ បាន បើកថយក្រោយ ... Read More »

ព័ត៌មានបឋម៖ ពេលនេះ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តកណ្តាល នគរបាលខណ្ឌសែនសុខ កំពុងតាមប្រម៉ាញ់ ជនដៃដល់ ជាឃាតក បាញ់សម្លាប់អតីតប្រពន្ធ និងកូនស្រីរបួសធ្ងន់នៅ ចំណុចទីតាំងស្រុកកៀនស្វាយ

ខេត្តកណ្តាល៖ ជនសង្ស័យជាឃាតក បានបាញ់សម្លាប់អតីតប្រពន្ធ និងកូនម្នាក់ទៀតរងរបួស នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជាមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលភ្នំពេញថ្មី ពេលនេះម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា នេះ គឺខាងកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តកណ្តាល ... Read More »

លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥១០.០០០រៀល រយៈពេល៧ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

ខេត្តកំពង់ធំ៖ លោកវរសេនីយ៍ឯក យី សំអូន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥១០.០០០រៀល(ហាសិបមួយម៉ឺនរៀល) សម្រាប់រយៈពេល ៧ខែ(ប្រាំពីរខែ) ចាប់ពី ខែឧសភា ... Read More »

តើស្បែកជើងអាចនាំរាលដាលជំងឺវីរុសកូវីដ-១៩ ចូលផ្ទះដែរឬទេ?

ពិភពលោក៖ ភាគច្រើនមនុស្សសម្អាតតែដៃ​ ដោយសារតែដៃប៉ះផ្ទាល់ជាមួយផ្ទៃមុខច្រើនជាងគេ​ ដោយមិនសូវចាប់អារម្មណ៍ សម្អាតទាំងដៃនិងជើងនោះឡើយ។ តើជើងអាចនាំអោយឆ្លងជំងឺវីរុសកូវីដ១៩ ចូលក្នុងផ្ទះដែរឬទេ? ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩កាន់តែកើនឡើងខ្ពស់នៅលើពិភព​លោក។ អំពីវិធានការការពារតាមផ្លូវច្បាប់ណែនាំដោយអង្គការសុខភាពពិភពលោកគឺយើង លាងដៃ ឲ្យបានច្រើនលើករាល់ពេលប៉ះវត្ថុអ្វីមួយ​ហើយ បញ្ចៀសការជួបជុំគ្នានៅទីសាធារណៈ​។ តាមគេហទំព័រ ​HuffPost បានផ្សាយនៅថ្ងៃទី​៦ខែមេសាថា៖ ... Read More »

វេជ្ជបណ្ឌិត​ប្រចាំ​ក្លិប Reims ​ ​សម្លាប់​ខ្លួនក្រោយ​ចេញ​រោគ​ផ្ទុក​វីរុសកូវីដ-១៩

បារាំង៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal បានឲ្យដឹងថាវេជ្ជបណ្ឌិត​ប្រចាំ​ក្លិប​ Reims លោក Bernard Gonzalez ដែល​ជាក្លិបកំពុង​ឈរលេខ ៦ ក្នុង​តារាង​លីក​កំពូល​បារាំងត្រូវ​បាន​គេ​ដឹង​ថា រូប​លោក​សម្រេច​ធ្វើ​អត្តឃាតក្រោយ​​ដឹង​ថា ចេញ​រោគ​សញ្ញា​មាន​ផ្ទុក​វីរុសCOVID-19 ។ ​ប្រធាន​ក្លិប Reims ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបរទេស ស្ថិតនៅក្នុងឃុំចំនួន៥

ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីបណ្តាប្រទេសនានា ... Read More »

សមត្តិកិច្ចស្រុកព្រៃនប់ឃាត់ខ្លួនបុរសម្នាក់បានសរសេរនិងបង្ហោះរូបភាពតាមបណ្ដាញសង្គមដោយយកជើងជាន់លើក្រដាសប្រាក់រៀល

ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់បានអោយដឹងថា បុរសម្នាក់ដែលបានសរសេរ និងបង្ហោះរូបភាពតាមបណ្តាញសង្គម ដោយយកជើងជាន់លើប្រាក់រៀល និងសរសេរជាខ្លឹមសារថា«ខ្ញុំចង់និយាយថាចុះបើខ្ញុំធ្វើបែបនេះ តើមានអ្នកណាហ៊ានធ្វើអីខ្ញុំ» ត្រូវបាន នគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនហើយ នៅល្ងាចថ្ងៃទី០៦.០៤.២០២០ ។ ជនជាប់ចោទម្នាក់នេះឈ្មោះ អាត់ អេង ហៅ អាត់ ... Read More »

បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោល រត់ទៅចងករសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ប្រេីអំពើហឹង្សាលើប្រពន្ធញឹក ញ៉ាប់ រហូតដល់ទ្រាំលែងបានប្រពន្ធចុះចោល​ តូចបានសម្រេចចិត្តដោយចងករសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ បុរសចងករសម្លាប់ខ្លួនឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រេចអរឃើញជនរួមជាតិចេះស្រឡាញ់ រួបរួមគ្នា ទប់ស្កាត់ការរាតត្បាតកូវីដ១៩ និងសូមអរគុណបងប្អូនអាជីវករលក់ស្រូវអង្ករទូទាំងប្រទេសដែលបើកដំណើរការលក់ស្រូវអង្ករក្នុងតម្លៃធម្មតា មិនតម្លើងថ្លៃ ដើម្បីប្រជាពលរដ្ឋយើងមានភាពងាយស្រួលក្នុងការទិញយកទៅទទួលទាន ជាពិសេសក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្តេចថ្លែងថា៖ អរគុណបងប្អូនអាជីវករទាំងអស់ដែលមានការយល់ដឹងខ្ពស់ពីវិធីការពារមិនអោយឆ្លងរោគកូវីដ-១៩ ... Read More »

ម្ចាស់ផ្ទះជួលអត់គិតលុយថ្លៃជួលបន្ទប់ដល់អ្នកគ្មានការងារធ្វើពេលមានជំងឺកូវីដ-១៩

ភ្នំពេញ៖ នា​ល្ងាចថ្ងៃ​ទី​ ៦ខែ​មេសា​ ឆ្នាំ​២០២០​ លោក​ ថេង​ សុថុល​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការ​មន​ បានចុះ​សួរ​សុខទុក្ខ​និង​សំណេះសំណាល​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​តាម​បន្ទប់​ជួល២៣៤បន្ទប់​ ក្នុង​ខណ្ឌ​ចំការមន​ ។ ​ ក្នុង​ការណ៍​ចុះ​សំណេះសំណាល​ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយជូនសមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ​

ខេត្តកំពង់ស្ពឺ៖ ដោយមើលឃើញនូវការខ្វះខាត ទន្ទឹមនឹងជំងឺកូវីដ-១៩រីករាដាលជាសកលផងនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយជូនដល់សមាគមក្តីសង្ឃឹមរបស់ជនក្រីក្រ ស្ថិតនៅភូមិព្រៃជុំ​ ឃុំយុទ្ធសាមគ្គី​ ស្រុកឧត្តុង្គ​ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ តាមរយៈលោកស្រី ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅបន្តណែនាំញឹកញាប់ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ... Read More »

កាន់តែធ្ងន់ធ្ងរហើយ! នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19

ទីក្រុងឡុងដ៏៖ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដាក់អុកស៊ីហ្សែន ដើម្បីព្យាបាលជំងឺ Covid-19 ប៉ុន្តែរដ្ឋាភិបាលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់លោកដដែល ទោះបីជាលោកស្ថិតនៅក្នុងមន្ទីរពេទ្យក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Business Insider នៅថ្ងៃចន្ទ ទី០៦ ... Read More »

លោក ឃួង ស្រេង ណែនាំអោយគ្រប់បណ្តាខណ្ឌទាំង១៤​ ត្រូវធ្វេីយ៉ាងណា​ពង្រឹកការយកចិត្តទុក​ អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ១៩​ (COVID19)

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ​ លោក ឃួង ស្រេង បានធ្វើការណែនាំអោយគ្រប់បណ្តាខណ្ឌទាំង១៤​ ត្រូវធ្វេីយ៉ាងណា​ពង្រឹកការយកចិត្តទុក​ អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ​ ចៀសឆ្ងាយពីការឆ្លង​ និងរីករាលដាលនូវវីរុសកូវីដ១៩​ (COVID19)។ ​ លោក ឃួង​ ស្រេង​ ... Read More »

ក្រសួងសុខាភិបាលកម្ពុជា បន្តទទួលសម្ភារ:វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុស កូរ៉ូណាថ្មី (Covid .19)

ភ្នំពេញ៖ ក្រៅពីមហាមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ និងមានសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19) ។ ក្នុងនោះខាងក្រសួងសុខាភិបាលកម្ពុជា បន្តទទួលសម្ភារ:វេជ្ជសាស្ត្រ សម្រាប់បម្រើឲ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាត នៃវីរុស កូរ៉ូណាថ្មី ... Read More »

សូមមើល និងស្តាប់ពីបែបបទនៃការមកដល់សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ សូមមើលនិង ស្តាប់ពីបែបបទនៃការមកដល់សាធារណរដ្ឋកូរ៉េ មានដូចខាងក្រោម៖ ១- សម្រាប់អ្នកពលករធ្វើការនៅកូរ៉េទាំងអស់ (ទោះបីមានលំនៅដ្ឋានច្បាស់លាស់ក៏ដោយ)៖ -ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19 -មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី ... Read More »

លោក ឡុង ឌីម៉ង់៖ ប្អូនស្រី ល.ដ និង ម្ដាយរបស់គាត់ ត្រូវបានចេញជាលទ្ធផលអវិជ្ជមានហើយ ប៉ុន្តែតម្រូវឲ្យនៅធ្វើតេស្ត ២ដងបន្ថែមទៀតជាការផ្ទៀងផ្ទាត់ចុងក្រោយ

ភ្នំពេញ៖ អំពីស្ថានភាពរបស់ពលរដ្ឋខ្មែរ ៣នាក់ដែលបានឆ្លងវីរុស Covid 19 នៅសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ប្រាប់សារព័ត៌មានអោយដឹងថា ៖ ក្រោយពីបានធ្វើតេស្តជាលើកទី២ ដែលគម្រប់ ១៤ថ្ងៃនៃការស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាលពីសំណាក់គ្រូពេទ្យ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាទូទាំងប្រទេសបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សម្តេចបានថ្លែងមុននេះថា៖ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលមិនទាន់មានសញ្ញាថមថយនៅឡើយ។ សម្តេចបន្តថា៖ ទន្ទឹមនឹងនេះដែរ សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អជ្ញាធរ ក្រុមការងារយុវជន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ... Read More »

អាល្លឺម៉ង់៖បញ្ជូនទាហានទៅដឹកម៉ាស់ ខ្លាចត្រូវគេស្ទាក់ទិញតាមផ្លូវ ដូចលើកមុន

អាល្លឺម៉ង់៖ សម័យកូវីដ-១៩ ម៉ាស់ និងបរិក្ខារពេទ្យ ពិតជាមានតម្លៃខ្លាំងណាស់ ដែលជួយការពារអាយុជិវិតមនុស្ស។ កន្លងមកអាល្លឺម៉ង់ទទួលបានមេរៀនយ៉ាងឈឺចាប់ ដោយត្រូវអាមេរិក ស្ទាក់តាមផ្លូវឲ្យតម្លៃខ្ពស់ ទិញដាច់តែម្តង ធ្វើឲ្យអាល្លឺម៉ង់ខឹងយ៉ាងខ្លាំង។ នៅពេលនេះរដ្ឋាភិបាលទីក្រុង ប៊ែកឡាំង បានស្នើដល់កម្លាំងទាហានអាល្លឺម៉ង់ បញ្ជូនយន្តហោះដឹកជញ្ជូនយោធាទៅដឹកម៉ាស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសូមអរគុណមិត្តចិនបញ្ជូនវេជ្ជបណ្ឌិតជំនាញ សំភារៈនិងបរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងមុននេះបន្តិច នារសៀលម៉ោង៤និង១៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការ គឺកម្ពុជាសូមអរគុណមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ... Read More »

សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងមុននេះបន្តិចថា៖ អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ដោយបានដាក់ខ្លួននិងក្រុមគ្រួសារអោយនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ... Read More »

អរគុណសប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកានិងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីឌ -១៩ (Covid-19)

ភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ... Read More »

ស្នងការ​ខេត្តកណ្ដាល​ ដឹកនាំ​ប្រតិភូ​ចូលរួម​រំលែក​ទុក្ខ​ និង​គោរព​វិញ្ញាណក្ខន្ធ​សព​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​

ខេត្តកណ្ដាល​ ៖​ ជា​កាយវិកា​រមនុស្សធម៌​ល្អ​បរិសុទ្ធ​ ដែល​ថ្នាក់លើ​តែងតែ​យកចិត្តទុកដាក់​ ពី​សុខទុក្ខ​របស់​នគរបាល​ថ្នាក់​ក្រោម​ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២០​ លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ដឹកនាំ​លោកស្នងការ​រង​ ,​លោក​អធិការ​ស្រុក​ និង​ប្រតិភូ​ជា​ច្រើន​រូប​ ... Read More »

បុរសម្នាក់ធ្វើអត្តឃាតចងកក្រោយផ្ទះ សមត្ថកិច្ចសន្និដ្ឋានមានជំងឺសរសៃប្រសាទ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងកនៅនឹងមែកដើមមៀនខាងក្រោយផ្ទះ សមត្ថកិច្ចសន្ថិដ្ឋានបណ្ដាលមកពីមានជម្ងឺសរសៃ ប្រសាទនិងជំងឺរាុំរ៉ៃប្រចាំកាយ ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើង នារសៀលថ្ងៃច័ន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ... Read More »

ភ្លៀងកក់ខែលាយឡំខ្យល់កន្រ្តាក់គួចដំបូលផ្ទះ០៧ខ្នងរងការខូចខាត នៅឃុំលាច

ខេត្តពោធិ៍សាត់៖ យ៉ាងហោចផ្ទះ និងរោងសិប្បកម្មចំនួន ៧ខ្នង រងការខូចខាតបើុងដំបូល ជញ្ជាំងបាំង និងដួលរលំ ដោយខ្យល់ព្យុះ(កន្រ្ទាក់)ខណៈធ្លាក់ភ្លៀងកក់ខែ ។ ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលលាច បានឲ្យដឹងថានារសៀលថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ... Read More »

លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ដកប្រាក់បៀវត្ស ចំនួន៦ខែ​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩

ភ្នំពេញ​ ៖​ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ កូវិដ១៩ លោកគិត សុផល មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានដកប្រាក់បៀវត្ស ចំនួន៦ខែ ក្នុងមួយខែៗ ៤០០.០០០រៀល ( សែសិបម៉ឺនរៀល ... Read More »

សហគមន៍ទ្វីបអាហ្វ្រិក៖ ក្នុងចំណោម៥៥ប្រទេស គឺមាន៥០ ប្រទេសហើយឆ្លងកូវីដ-១៩

ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងទ្វីបអាមេរិកកើនឡើងខ្ពស់ គឺជាក្តីបារម្ភយ៉ាងខ្លាំង ដោយសារតំបន់អាហ្វ្រិកភាគច្រើនជាពលរដ្ឋក្រីក្រ កង្វះអនាម័យ ។ ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា ក្រោយពេលអាហ្វ្រិកបានប្រឈមនឹងជំងឺរាតត្បាតជាច្រើនកន្លងមក ដូចជា អីប៊ូឡា ជាដើម ពលរដ្ឋក៏មានការយល់ដឹងខ្ពស់ពីវិធីសាស្ត្រការពារផងដែរ។ យោងតាម មជ្ឈមណ្ឌលត្រួតពិនិត្យនិងគ្រប់គ្រងជំងឺឆ្លងនៅក្នុងទ្វីបអាហ្វ្រិក (CDC ) ... Read More »