ព័ត៌មានទាន់ហេតុការណ៍៖
'

ចាប់ឱបពីក្រោយ ប្រវ៉ាយប្រតប់គ្នារហូតរបូតសារុង ហើយរត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនតាមបណ្តឹងរបស់នារីរងគ្រោះថា បុរសខាងលើបានប៉ុនប៉ងចាប់នាងរំលោភ ប៉ុន្តែមិនបានសម្រេច ក្រោយមកបានរត់គេចខ្លួន នាងក៏បានទៅប្តឹងឲ្យនគរបាលស្រុកឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ... Read More »

កើតជំងឺមើលមិនជា ស្ត្រីម្នាក់កាប់សម្លាប់ប្តី ហើយទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ

ខេត្តរតនគិរី៖ ស្រ្តីម្នាក់បានយកកាំបិតផ្គាក់ទៅកាប់សម្លាប់ប្តីរួចប៉ងធ្វើអត្តឃាតចង.កតាមក្រោយ ដោយសារតែខឹងនឹងមានជំងឺរ៉ាំរ៉ៃមើលមិនជាទាំងពីរនាក់ប្តីប្រពន្ធ ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​ចម្ការ​ស្វាយចន្ទី ... Read More »

ការដ្ឋានដាក់លូ ពង្រីកផ្លូវសហព័ន្ធរុស្សី ពីចោមចៅមកដល់ផ្លូវកែង២០១១ ស្ថាបនាសម្រេកបាន៦០ភាគរយ ដើម្បីរំដោះទឹក និងការកកស្ទះចរាចរ បងប្អូន ចេញ ចូលរាជធានី

ភ្នំពេញ៖ កំណាត់ផ្លូវសហព័ន្ធរូស្ស៊ី នៅចំណុចមុខអាកាសយានដ្ឋានភ្នំពេញ ចាប់ពីភ្លើងស្តុបផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ស្ថិតក្នុងខណ្ឌពោធិសែនជ័យ ។ ជាផ្លូវដែលមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើចរាចរចេញ ចូលរាជធានីធានីភ្នំពេញ ។ ដោយមើលឃើញពីបញ្ហានេះនិងដោយកំណាត់ផ្លូវនេះតែងកកស្ទះចរាចរជាប្រចាំនោះ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច ធ្វើការពង្រិកផ្លូវនេះដែលមានទំហំស្ទើរទ្វេដង រួមនឹងការដាក់ព័ន្ធលូខ្នាតធំ ដើម្បីរំដោះទឹកពីតំបន់នេះផងដែរ។ ... Read More »

ស្រវឹងស្រាផ្តាំកូនពៅនៅជាមួយម្តាយឲ្យស្រួល រួចចងកសម្លាប់ខ្លួនក្នុងផ្ទះ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ បានគិតខ្លី សម្រេចចិត្ត ចងកសម្លាប់ខ្លួន បន្ទាប់ពី ផឹកស្រាស្រវឹង ផ្តាំកូនឲ្យនៅ មើលថែម្តាយ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ៧ព្រឹក ... Read More »

ទើបទិញរថយន្តថ្មី ដឹកក្រុមគ្រួសារទៅកោះពេជ្រហូបអីជុំគ្នា អកុសលជួបគ្រោះថ្នាក់ស្លាប់និងរបួស៦នាក់

ភ្នំពេញ៖ មនុស្សប្រុស ស្រី យ៉ាងតិច៦នាក់បានរងរបួសធ្ងន់ ស្រាល និងបានស្លាប់២នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបុកពេញទំហឹងរថយន្តមួយគ្រឿងទៀត ដែលទើបតែទិញថ្មីៗ ដឹកក្រុមគ្រួសារទៅកាន់កោះពេជ្រដើម្បីហូបអីជុំគ្នា ។ ករណីនេះកើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃសុក្រ ១១កើត ... Read More »

ក្រោយពីអាមេរិកប្រកាសលុបជំនួបពិភាក្សានៅថ្ងៃទី១២ខែមិថុនា លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងប៉េកាំងជាបន្ទាន់?

មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបបានទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនតាមរយៈ យន្តហោះ ហើយមានរថយន្តរបស់រដ្ឋា ភិបាលចិនចេញមកទទួលដោយមានការការពារយ៉ាងតឹងតែង។ ប្រភពព័ត៌មានពី AP បានផ្សាយថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលបានទៅកាន់ទីក្រុងប៉េកាំងនោះ អាចជាមេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន ហើយគោលដៅទៅកាន់ទីនោះគេមិនទាន់ដឹងនៅឡើយ។ សារព័ត៌ AP ... Read More »

រថយន្តកង់១០របស់ថៃបើកលឿនកៀរម៉ូតូសណ្ដោងរ៉ឺម៉ក់បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ស្រាល

ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ និងស្រាលម្នាក់ ដោយសាររថយន្តម៉ាក អីស៊ុយៗ កង់១០បានបើកបរល្បឿនលឿនស្របទិសដៅគ្នាពីកើតទៅលិច ក៏បានជែងម៉ូតូសណ្ដោងរ៉ឺម៉កមិនផុតក៏កៀរតែម្តង កាលពីវេលាម៉ោង ១៩ និង១២ នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ... Read More »

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជាខេត្ត

ខេត្តមណ្ឌលគិរី៖ អតីតយុទ្ធជនមកពីក្រុង/ស្រុកទាំង៥ក្នុងខេត្ត ប្រមាណជា៨៥នាក់ បានចូលរួមអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី ២១មិថុនា ២០១៧-២១ មិថុនា២០១៨ ក្រោមអធិបតី លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ... Read More »

លោក អូស្មាន ហាស្សាន់ ចូលរួមពិសារអាហារបួសរ៉ាម៉ាឌនជាមួយពលរដ្ឋខ្មែរអ៊ីស្លាមនៅម៉ាឡេស៊ី និងគ្រោងជួសជុលមជ្ឈមណ្ឌលអប់រំខ្មែរឥស្លាម មួយកន្លែង

ម៉ាឡេសុី៖ ក្នុងដំណើរទស្សនកិច្ចលើទឹកដីនៃរដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌន ជាមួយស្ថាបនិក គណៈកម្មការ និងសិស្សនិស្សិត នៅមជ្ឈម ណ្ឌលអប់រំខ្មែរអ៊ីស្លាមPPI ... Read More »

ឈប់​ម៉ូតូ​ទិញ​បារី​ជក់នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០ភ្លេច​ដក​សោ​ម៉ូតូ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​​ម៉ូតូ​បាន​សម្រេច​ជិះ​គេចខ្លួន​បាត់​

ភ្នំពេញ៖ ដោយការធ្វេរប្រហែស បានធ្វើឲ្យបុរស២នាក់​បងប្អូន​បង្កើត​នឹង​គ្នា បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទួល​សង្កែ​ទី​១​ ខណ្ឌ​ឫស្សីកែវ ខណៈដែលពួកគេបានជិះម៉ូតូមួយគ្រឿង​ចេញ​មក​ពី​ផឹកស៊ី​មួយកន្លែង ហើយបាន​ឈប់​ម៉ូតូ​ទិញ​បារី​សម្រាប់ជក់នៅ​ម្តុំ​ផ្លូវ​ទំនប់​៧០ ដោយភ្លេច​ដក​សោ​ម៉ូតូ​ ក៏ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យក​ម៉ូតូ​បាន​សម្រេច​ជិះ​គេចខ្លួន​បាត់​តែម្តង ។ ករណីបន្លំលួចខាងលើ​នេះ បង្កការភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ... Read More »

ស្រី​ទំនើង​២ក្រុម​មាន​គ្នា​៩​នាក់​ឆាត​តាម​ហ្វេ​សបុក​ណាត់​វាយ​គ្នា​កណ្តាល​អធ្រាត្រ​ ២យប់​ផ្ទួន​ៗ​ ត្រូវ​នគរបាល​ក្រុង​ព្រះសីហនុ​ ចាប់​បាន​យក​មក​អប់រំ​

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ភុល​ ភស្តា​អធិការ នគរបាល​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​០០:៣០​នាទី​ ឈាន​ចូល​ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨​ កម្លាំង​ល្បាត​យប់​ ... Read More »

បុរសចំណាស់ គំរាមរំលោភនារីក្រមុំបានសម្រេចជាច្រើនលើក ទើបបែកការដល់ម្ដាយ

ខេត្តពោធិ៍សាត់៖ បុរសចំណាស់ម្នាក់ ត្រូវបានម្ដាយនារីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ក្រោយពី​បុរសរូបនេះចាប់រំលោភកូនក្រមុំរបស់គាត់បានសម្រេចច្រើនលើកច្រើនសារ ដោយគំរាមមិនឲ្យប្រាប់អ្នកដទៃ។ ការឃាត់ខ្លួនបុរសចំណាស់តណ្ហាក្រាស់រូបនេះ ធ្វើឡើងកាលម៉ោង៧៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

រថយន្តឡិចស៊ីសRX330 ពន្លះជាមួយ រថយន្តHiNOធុនធំ រងការខូចខាតទាំង២គ្រឿង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសាររថយន្តឡិចស៊ីសRX330 បើកបរក្នុងល្បឿនលឿនហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្តHiNOធុនធំដឹកស៊ីម៉ង់ត៍មួយគ្រឿងកំពុងបើកឆ្លងផ្លូវត្រូវពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ និងមនុស្ស៣នាក់រងរបួសស្រាល ហើយត្រូវបានរថយន្តដឹកយកទៅជួយសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ... Read More »

កាច់សោ.កម៉ូតូបានសម្រេច ត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ ឃាត់ខ្លួនជាក់ស្តែង បន្ទាប់ពិជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេច ហើយត្រូវម្ចាស់ឃើញទាន់ស្រែកចោរៗផ្អើលសមត្ថកិច្ចចាប់ក្របួចជាប់ភ្លាមៗតែម្តង ។ ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំច ... Read More »

YouTube នាំមកនូវមុខងារផ្ញើសារទៅកាន់បណ្ដាញ

ដោយសារតែយើងមិនទាន់បានឈានដល់ការផ្ញើសារខ្ពស់នៅលើផលិតផលរបស់ Google នោះ YouTube ឥឡូវនេះបាននាំយកលក្ខណៈពិសេសការផ្ញើសារចល័តរបស់ខ្លួនពីមុនទៅនឹងបណ្តាញ។ ឥឡូវនេះនៅពេលដែលអ្នកចូលទៅក្នុងគណនី Google របស់អ្នកហើយរកមើល YouTube.com អ្នកអាចចែករំលែកនិងនិយាយអំពីវីដេអូជាមួយមិត្តភក្តិរបស់អ្នកនៅលើ web។ អ្នកអាចចូលប្រើការសន្ទនាពីរូបតំណាង chat bubble នៅក្បែរកណ្តឹងការជូនដំណឹងនៅជ្រុងខាងស្តាំ។ ... Read More »

ទូរស័ព្ទ BlackBerry បង្ហាញពីទូរស័ព្ទ KEY2 Android ជាមួយកាមេរ៉ាពីរ

BlackBerry KEY2 គឺជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android ចុងក្រោយបង្អស់ដែលផ្តោតលើអាជីវកម្មរបស់ក្រុមហ៊ុន។ ឧបករណ៍នេះហាក់ដូចជាមានកាមេរ៉ាពីរជាមួយការរចនា LED flash, ក្តារចុច physical, កម្មវិធីផ្ញើសារពី BlackBerry Hub, Privacy Shade ... Read More »

ប្អូនធ្វើអ្វីខុស ! ម៉េចបានសមត្ថកិច្ចចាប់វាយនិងដាក់ខ្នោះយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ ឥឡូវត្រូវសាច់ញាតិអំពាវនាវស្វែងរកយុវត្តិធម៌!

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរព្រោះតែក្រុមសមត្ថកិច្ចមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ស្លៀកពាក់ស៊ីវិល និងមានម្នាក់ពាក់ឯកសណ្ឋានប៉ូលិស សុទ្ធតែមានកាន់វិទ្យុទាក់ទង និងអាវុធ មកចាប់វាយយុវជនរងគ្រោះយ៉ាងសាវព្រៃផ្សៃ ដោយមិនដឹងមូលហេតុអ្វីច្បាស់លាស់ រួចហើយចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា និងបានយកទៅទម្លាក់ចោល នៅក្នុងក្រសួងមហាផ្ទៃ បង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ... Read More »

គោអ្នកស្រុកពីរក្បាលត្រូវកម្លាំងនគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតចាប់រកមុខម្ចាស់

ប៉ោយប៉ែត៖ គោចំនួនពីរក្បាល ដែលដើរតាមផ្លូវជាតិលេខ៥ ត្រូវកម្លាំងនគរបាលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែតចាប់ទុករកមុខម្ចាស់កាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ ។ អ្នកធ្វើដំណើរនៅតាមផ្លូវជាតិលេខ៥ ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះខឹងមិត្តស្រី

ខេត្តសៀមរាប ៖ បុរសម្នាក់ ជាមគ្គុទេសក៍ភាសាចិន បានគិតខ្លី ចងកសម្លាប់ខ្លួន ដោយសារខឹងមិត្តស្រី ប្រាប់ឲ្យឈប់ផឹកស្រា បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦និង២០ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ... Read More »

ផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនរងការបាក់ស្រុតធ្លាក់ចូលស្ទឹងជាបន្តបន្ទាប់

ខេត្តកំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែលស្ថិតនៅក្នុងភូមិកំពង់រទះ សង្កាត់កំពង់រទះក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបន្ដបាក់ស្រុតចូលទៅក្នុងស្ទឹង ដែលធ្វើឲ្យខូចស្ទើរតែទាំងស្រុង ។ ក្រោយពីមានភ្លៀងធ្លាក់មួយមេធំកាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »

សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតកវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ទឹកស្រះ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុង តាមស្វែងចាប់ខ្លួនជនសង្ស័យជាឃាតក ដែលបានវាយសម្លាប់បុរសចំណាស់ម្នាក់ទម្លាក់ក្នុងទឹកស្រះក្រោយពីមានការរាំរែកមួយក្នុងពីធីមង្គលការអ្នកភូមិនៅក្នុងភូមិរួចហើយនោះ ។ ​បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ខែមេសា​ឆ្នាំ​២០១៨​នេះ ​ភ្ញៀវ​បរទេស​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​៧៨.៤៣៣​នាក់​

ខេត្តបន្ទាយ​មាន​ជ័យ ៖​ យោង​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​សម្រាប់​ខែមេសា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​ភ្ញៀវ​ចេញចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​រយៈពេល​៣០​ថ្ងៃ​សរុប​ចំនួន​៧៨.៤៣៣​នាក់​ ក្នុង​នោះ​ភ្ញៀវ​ចូល​មាន​ចំនួន​៣៣.៩៣៦​នាក់​ ក្នុង​១​ថ្ងៃជា​មធ្យម​មាន​ចំនួន​១,១៣១​នាក់​ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​ មាន​ចំនួន​៤១.៦៩៣​នាក់​មធ្យម​១​ថ្ងៃ​មាន​ចំនួន​១.៣៨៩​នាក់​មានការ​ថយ​ចុះ​១៨,៦០%​។​ ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញ​មាន​ចំនួន​៤៤.៤៩៧​នាក់​ជា​មធ្យម​១​ថ្ងៃ​១.៤៨៣​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​កន្លង​ទៅ​មាន​ចំនួន​៤២.៣៣២​នាក់​ ក្នុង​១​ថ្ងៃ​មាន​ចំនួន​១,៣៨៩​នាក់​ ប្រៀបធៀប​ខែមីនា​ ឆ្នាំ​២០១៨​មាន​ចំនួន​៤២.៣៣២​នាក់​មធ្យម​ក្នុង​១​ថ្ងៃ​១.៤១១​នាក់​ ... Read More »

ឃាត់ខ្លួន២នាក់តាមអំណាចតុលាកាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍រដ្ឋបាលសហការគ្នា ចុះអនុវត្តដីកាបង្គប់ឲ្យនាំខ្លួនរបស់ចៅក្រមនៃសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។ ប្រតិបត្តិការខាងលើធ្វើឡើងព្រមគ្នានៅវេលាម៉ោង១២ និង១០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ... Read More »

បណ្ដេញជនជាតិចិន និងវៀតណាមពីប្រទេសកម្ពុជាពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់ និងលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិន ចំនួន ... Read More »

សេចក្តីសម្រេច ស្តីពីការចាត់តាំង និងតួនាទី ភារកិច្ចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នីតិកាលទី៤ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេច ស្តីពីការចាត់តាំង និងតួនាទី ភារកិច្ចរបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយព្រឹទ្ធសភា នីតិកាលទី៤ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា   សេចក្តីសម្រេច ស្តីពីការចាត់តាំងក្រុមសមាជិកាព្រឹទ្ធសភា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា     Read More »

លោក​មឿន​ តុលា​  មិន​ត្រូវ​តុលាការ​ឃុំ​ខ្លួន​ទេ​ ករណី​កិបកេង​ប្រាក់​បុណ្យ​សព​បណ្ឌិត​កែម​ ឡី​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ លោក​ អ៊ី​ ថាវរៈ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​លោក​ មឿន​ តុលា​ ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ​និង​សិទ្ធិ​មនុស្ស​ និងជាគណៈកម្មការបុណ្យសពបណ្ឌិត កែម ... Read More »

មន្ត្រីជលផលក្រុងប៉ោយប៉ែតរងការិះគន់ពីប្រជាពលរដ្ឋដើរប្រមូលប្រាក់ពីរថយន្តឬរទេះដឹកត្រីគ្មានវិក្កយបត្រ

ប៉ោយប៉ែត៖ សេចក្ដីរាយការពីកម្មករអូសរទេះត្រី ច្រកព្រំដែនទ្វារអន្តជាតិប៉ោយប៉ែត ប្រាប់ថា មន្ត្រីជលផលក្រុងប៉ោយប៉ែត បានដើរប្រមូលប្រាក់ពីក្រុមឈ្មួញនាំ ត្រីក្លាសេអន់សាច់បាត់បង់គុណភាព ពីប្រទេសថៃ នាំចូលមកកម្ពុជា តាមរទេះ ឬរថយន្តកាមរី ដែលក្រុមឈ្មួញទាំងនោះយកទៅចែកចាយក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជា ។ មន្ត្រីជលផលក្រុងប៉ោយប៉ែតនោះ ... Read More »

តំណាងរដ្ឋមន្ត្រីត្រាំ អ៊ីវតឹក អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិចងចាំ ២០ ឧសភា នៅក្នុងវត្តទំនប់ ឃុំត្រងិល

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ លោកសន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជាអគ្គនាយក​ទូរគមនាគមន៍កម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ... Read More »

បញ្ជូន​មន្ត្រី​យោធា​”ង៧០”​មក​តុលាការ​ ករណី​បាញ់បោះ​សេរី​

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ បញ្ជូន​មន្ត្រី​យោធា​នៅ​អង្គភាព​”ង៧០”មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ សូមបញ្ជាក់ថា លោកនាយចំណង់​ ធុន​ រាជ​ នាយទាហានរង​នៅ​អង្គភាពកងពលតូចលេខ៧០​ ... Read More »

រាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

រាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »