ភ្នំពេញ៖ គួរឲ្យសង្វេគណាស់ ព្រោះតែការសប្បាយភ្លេចខ្លួនជាមួយគ្នា រហូតមានកូនរួចមិនមានការទទួលខុសត្រូ វធ្វើឲ្យម្តាយគ្មានជម្រើស រហូតហ៊ានយកកូនដែលទើបតែកើតបានប្រហែលជា២ខែ មកប្លុងទុកចោលនៅផ្លូវលំ ក្បែរអតិតរោងកុនហែមជាតិបង្កជាការភ្ញាក់ផ្អើលផងដែរ ។ ហេតុការណ៍ប្រទះឃើញទារិកានេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ... Read More »
លិខិតមិត្តអ្នកអាន៖ ផ្លូវនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ វេទនាខ្លាំងណាស់
ប្រជាពលរដ្ឋរស់នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ទីរួមខេត្តតាកែវ រអ៊ូរទាំអំពីបញ្ហាផ្លូវ ដែលពិបាកធ្វើដំណើរជាយូរណាស់មកហើយៗមិនឃើញមានអាជ្ញាធរជួយដោះស្រាយយ៉ាងណានោះឡើយ ។ គេឃើញមានគ្រឿងចក្រចុះទៅកាយផ្លូវនោះ អំឡុងឆ្នាំ២០១៧ម្តង ប៉ុន្តែបានដកគ្រឿងចក្រទៅវិញ ដោយមិនដឹងមូលហេតុ ។ ផ្លូវនេះរងការខូចខាត និងមិនបានជួសជុលតាំងពីឆ្នាំ២០១៧នោះមក ។ ... Read More »
សមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ដែលបង្កើតហ្វេសប៊ុកប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ឆបោកប្រាក់អ្នកដទៃ ទៅតុលាការ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ... Read More »
មរណភាពរបស់ជនជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់
ភ្នំពេញ៖ នៅថ្ងៃនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខពាក់ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធនឹងក្នុងចំណោមនោះផលប៉ះពាល់នៃមរណភាពរបស់នួន ជា ទៅលើសាលក្រម និងការដាក់ពិរុទ្ធភាពជាមូលដ្ឋាន។ នេះគឺជាការបញ្ជាក់ ឱ្យដឹងរបស់លោក នេត្រ ... Read More »
សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយរបួសបាក់ជើងម្ខាង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យ ស្រវឹងស្រាជិះទៅបុកម៉ូតូបីមួយគ្រឿងចតស្ងៀម តាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »
ជនជាតិចិន បើកទ្វាររថយន្តមិនប្រយ័ត្ន ប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់
ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តឈប់កណ្តាលផ្លូវរួចបើកទ្វារថយន្តប៉ះម៉ូតូកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមុខណាហ្កា១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស RX 450 h ... Read More »
ចំណងស្នេហ៍ ឆ័យ លីដាឡែន និងស្វាមីត្រូវបានបញ្ចប់
ភ្នំពេញ៖ ទីបំផុត ចំណងស្នេហ៍កូនមួយរវាង តារាស្រីសិចស៊ី ឆ័យ លី ដាឡែន និងស្វាមីវ័យក្មេងនោះបានដើរដល់ផ្លូវទ័លហើយ ។ ដល់ផ្លូវទាល់មានតែហេតុផលមួយខ្លីថារស់នៅមិនចុះសម្រុងគ្នា ។ ទើបនឹងបង្ហាញមុខរួមគ្នាក្នុងកម្មវិធីជប់លៀង និងកម្មវិធីលើកញ្ចក់ទូរទស្សន៍ដោយភាពផ្អែមល្ហែមមិនបានប៉ុន្មានផងស្រាប់តែដំណឹងបែកបាក់គ្រួសាររបស់ ឆ័យ លីដាឡែន ... Read More »
លោក គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភបុរីកុមារកំព្រាខេត្តព្រះ សីហនុ
ខេត្តព្រះសីហនុ៖ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ... Read More »
ជនជាតិចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ នៅស្រុកកោះធំ
ខេត្តកណ្ដាល៖ ជនជាតិចិន ជាមេការសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័មដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ... Read More »
ស្រុកមោងប្ញស្សីដែលដំណាំស្រូវជួបគ្រោះរាំងស្ងួតរងផលប៉ះពាល់ជាង៣ម៉ឺនហិកតា ត្រូវបានប្រជាកសិករដែលគ្រោះរងការខូចខាតដំណាំស្រូវចាប់ផ្តើមភ្ជួររាស់ដាំដុះស្តារឡើងវិញ និងសុំអំពាវនាវរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់ពូជស្រូវ
ខេត្តបាត់ដំបង៖ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលដំណាំស្រូវរងផលប៉ះពាល់ជួបគ្រោះរាំងស្ងួតប្រមាណជាង៣ម៉ឺនហិកតាប្រជាកសិករមួយចំនួននៅក្នុងស្រុកមួយនេះដែលដំណាំស្រូវពួកគាត់រងការខូចខាតអស់ទាំងស្រុង បានចាប់ផ្តើមស្តា និងភ្ជួររាស់ផលិតដាំដុះស្រូវឡើងវិញឲ្យទាន់រដូវវស្សាដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្រែងទទួលបានទិន្នផលខ្លះមកវិញ និងបានអំពាវនាវដល់រាជរដ្ឋាភិបាលជួយផ្តល់ស្រូវពូជដើម្បីកាត់បន្ថយការលំបាក ។ ប្រជាពលរដ្ឋរស់នៅភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សីនៅរសៀលថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ បានលើកឡើងថា ស្រូវរាប់សិបហិកតានៅក្នុងតំបន់ពួកគាត់ផលិតស្រូវបង្កើនរដូវនៅឆ្នាំនេះភាគច្រើនបានជួបគ្រោះរាំងស្ងួត ។ ... Read More »
រង្វង់់មូលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតសាងសង់គ្មានលិខិតមែន តែអាជ្ញាធរបានស្នើសុំធ្វើបន្ត
ខេត្តបន្ទាយមានជ័យ ៖ លេចឮព័ត៌មានចរចាមរ៉ាមជាយូរមកហើយ ចំពោះរង្វង់់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសាងសង់យករួបសំណាក់ប្រាសាទកំពូលបីពីចំណុចគល់ស្ពានមិត្តភាពកម្ពុជា ថៃ មកដាក់ ហើយត្រូវផ្អាកការសាងសង់ជាច្រើនខែកន្លងមក គ្រាដែលលោកអតីតអភិបាលក្រុងប៉ោយប៉ែត លោកសាន ស៊ានហូ ត្រូវផ្លាស់តំណែង ដោយចូលជំនួសលោក គាត់ ហ៊ុល ... Read More »
ផ្ទុះធុងហ្គាសក្នុងកន្លែងបញ្ជូលហ្គាសមួយកន្លែង កណ្ដាលក្រុងបង្កឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ
ខេត្តសៀមរាប៖ ផ្ទុះធុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះផ្ទះនៅម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៣ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅកន្លែងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ... Read More »
អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរ២នាក់ មកកម្ពុជាវិញ ពាក់ព័ន្ធករណីឆ្លងដែនកាប់ឈើគ្រញូង
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង១២និង២០នាទី អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន០២នាក់ តាមច្រកអន្តរជាតិជាំ មាន៖ ១,ឈ្មោះ ហៀន រិន ភេទប្រុស អាយុ៤១ឆ្នាំ ... Read More »
រកឃើញទំនិញខូចគុណភាពជិត៩គីឡូក្រាមនៅផ្សារវាលយន្ត
ខេត្តស្វាយរៀង៖ មន្ត្រីកាំកង់ត្រូលខេត្តបានរកឃើញទំនិញខូចគុណភាពជិត៩គីឡូក្រាមកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្សាវាលយន្ត សង្កាត់-ក្រុងស្វាយរៀង ។ បើតាមលោកផឹង និល ប្រធានសាខាកាំកង់ត្រូលខេត្តស្វាយរៀងបានថ្លែងថា មន្ត្រីជំនាញ បានពិនិត្យមុខទំនិញចំនួនជិត២០មុខ ក្នុងផ្សារវាលយន្តនេះ បានរកឃើញទំនិញខូចគុណភាពរួមមានសាច់ក្រកសាច់៣kg និងងៀតអន្ទង់២,៥kg ... Read More »
អាជ្ញាធរស្រុកម៉ាឡៃទប់ស្កាត់ ការទន្ទ្រានកាប់ព្រៃ យកដីធ្វើកម្មសិទ្ធិខុសច្បាប់នៅក្នុងតំបន់អភិរក្សរនាមដូនសំ
ខេត្តបន្ទាយមានជ័យ ៖ សកម្មភាពនៃការទន្ទ្រានកាប់ព្រៃតំតំបន់អភិរក្ស រនាមដូនសំយកដីធ្វើកម្មសិទ្ធិខុសច្បាប់ ពីក្រុមអនាធិបតេយ្យ ត្រូវបាន លោក ឯម សុខា អភិបាលស្រុកម៉ាឡៃ ដឹកនាំកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញ រួមមានមន្ត្រីបរិស្ថាន និងសុរិយោដី ចុះពិនិត្យ ... Read More »
លោក ឃួង ស្រេង ជំរុញឲ្យសមត្ថកិច្ច តាមបណ្ដាខណ្ឌត្រូវពង្រឹងកិច្ចសហការ សន្តិសុខ ពីម្ចាស់បុរី និងខុនដូរ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋឲ្យបានល្អ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យសមត្ថកិច្ច នៅតាមបណ្ដាខណ្ឌ ត្រូវពង្រឹង កិច្ចសហការ ផ្នែកសន្ដិសុខ ពីម្ចាស់បុរី និងខុនដូរ នៅមូលដ្ឋាន របស់ខ្លួនឲ្យបានល្អ ក្នុងគោលបំណង ... Read More »
ជំនន់ទឹកភ្លៀងនៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សជិត ២០០នាក់ និងជាង១លាននាក់បាត់បង់លំនៅឋាន
គ្រោះទឹកជំនន់បណ្តាលឲ្យអ្នកស្លាប់កើតឡើងជាបន្តបន្ទាប់ ។ អាជ្ញាធរឥណ្ឌា បានផ្លាស់ទីមនុស្សប្រមាណ១លាននាក់ ឲ្យទៅរស់នៅក្នុងជំរំសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង បានហក់ឡើងដល់១៨៤នាក់ នៅត្រឹមថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ ។ តំបន់ភាគខាងត្បូងរដ្ឋ Kerala ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់, ... Read More »
ស្ត្រី២នាក់បងប្អូនជិះម៉ូតូទៅធ្វើការសំណង់ ចៃដន្យត្រូវដើមអំពឹលបារាំងដួលរលំសង្កត់របួសធ្ងន់ស្រាល
ខេត្តស្វាយរៀង៖ ស្ត្រី២នាក់បងប្អូនបានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូគោលបំណងទៅធ្វើការសំណង់ចៃដន្យ សំណាងអាក្រក់ត្រូវដើមអំពឹលបារាំងដួលរលំសង្កត់របួសធ្ងន់ ស្រាល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៦និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមុខខ្លោងទ្វារវត្តសន្ដិភាព ហៅវត្ដខ្លោះហើរ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ... Read More »
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូន ជនសង្ស័យ២នាក់ ទៅតុលាការ ករណីឆបោកប្រាក់ពីពលរដ្ឋរត់ការឱ្យចូលក្របខណ្ឌរដ្ឋ ដោយយកឈ្មោះ លោក យឹម លាង ថាជាបងប្អូន
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការហើយ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ បន្ទាប់ពីបានឃាត់ខ្លួនករណីឆបោកប្រាក់ពីពលរដ្ឋថារត់ការឱ្យចូលក្របខណ្ឌរដ្ឋ ។ សមត្ថកិច្ច បញ្ជាក់ថា៖ ជនសង្ស័យទី១-មានឈ្មោះថា ប៊ិន ឡាច ហៅ ... Read More »
លោកត្រាំ ព្រមានដកអាមេរិកចេញពី WTO បើមិនការពារ អាមេរិក ក្នុងវិស័យពាណិជ្ជកម្ម
ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា ទម្រាំលោកត្រាំ បញ្ចប់អាណត្តិ ប្រធានាធិបតី នោះ លោកបានដកអាមេរិក ចេញពីអង្គការ កំពូលៗនៅលើពិភពលោក ទាំងអស់។ កន្លងមកអាមេរិក បានដកខ្លួនចេញពី UNESCO , អង្គកាសិទ្ធិមនុស្ស ... Read More »
លិចទូកដឹកជនភៀសខ្លួននៅលីប៊ី មនុស្ស១០០នាក់សង្គ្រោះទាន់ពេល
ក្រុមជនភៀសខ្លួនលីប៊ី នៅតែបន្តព្យាយាមចូលទៅកាន់តំបន់អឺរ៉ុប ដោយបានប្រថុយនឹងគ្រោះថ្នាក់ឆ្លងកាត់មហាសមុទ្រ។ កាលពីថ្ងៃ១៣ ខែសីហា កម្លំាងការពារដែនជួយសង្គ្រោះ បានជនភៀសខ្លួនប្រមាណ១០០ នាក់ រួចផុតពីក្តីស្លាប់ដោយសារលិចទូក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ... Read More »
នគរបាលខណ្ឌដូនពេញ បន្តចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវវភេទឃាត់ខ្លួនបាន២នាក់
ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១០យប់ កំលាំងជំនាញខណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលវត្តភ្នំ បានចុះបង្ក្រាបករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ... Read More »
អាមេរិកកំពុងតែប្រើប្រាស់ បញ្ហាកោះហុងកុង ទៅជា«បដិវត្តន៍ពណ៌»ប្រឆាំងទីក្រុងប៉េកាំង
រាល់ការធ្វើបដិវត្តន៍ នៅជុំវិញវិញពិភពលោកគឺ មានការលូកដៃ ពីអាមេរិក ចូលទាំងអស់ ។ នៅពេលនេះអាមេរិកកំពុងតែលូកដៃ ចូលក្នុងវិបត្តិកោះហុងកុង ជំរុញឲ្យពលរដ្ឋនៅកោះនេះ បន្តធ្វើបាតុកម្ម ក្លាយទៅជាបដិវត្តន៍ ពណ៌ ប្រឆាំងទីក្រុងប៉ាកាំង ។ នៅពេលនេះដែរអាមេរិក ... Read More »
ប៉ាគីស្ថាន អាចដាក់ពង្រាយកម្លាំងទាហានទៅកាន់តំបន់កាស្មៀរ ក្រោយការបញ្ជូនសព្វាវុធ ទៅកាន់ទីនោះ
ប៉ាគីស្ថានបានប្រកាសថា បើទោះបីមិនឌឺដងជាមួយឥណ្ឌានៅតំបន់ព្រំដែនកាស្មៀរ ប៉ុន្តែ ប៉ាគីស្ថានអាច បញ្ជូនទាហានមួយចំនួនធំទៅកាន់ព្រំដែន រួមទាំងអាវុធទំនើបៗជាច្រើនផ្សេងទៀត ។ លោក Asad Majeed Khan អគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអាមេរិក បានបញ្ជាក់ថា ប៉ាគីស្ថានកំពុងតែរវល់នៅព្រំដែនភាគខាងលិច ប៉ុន្តែ ... Read More »
កម្មករសំណង់ឡើងជួសជុលសំយាប ធ្លាក់ស្លាប់ នៅមន្ទីរពេទ្យជោរៃ
ភ្នំពេញ៖ កម្មករសំណង់ម្នាក់ក្នុងចំណោម៣នាក់ បានភ្លៀត់ស្នៀតជាន់លើសំយ៉ាបកញ្ចក់បណ្តាលឲ្យផុងធ្លាក់មកក្រោម ៣ម៉ោងក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យជោរៃ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង០៩ និង២០នាទីព្រឹក ។ សពជនរងគ្រោះឈ្មោះ រី ... Read More »
បុរសម្នាក់ ធ្លាក់គៀបក្នុងជណ្ដើរយន្ត បណ្ដាលឲ្យស្លាប់ក្នុងការដ្ឋានកំពុងតែសាងសង់ថ្មី
ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្នុងជណ្ដើរយន្ត ក្នុងការដ្ឋានកំពុងសាងសងថ្មី ដោយមិនដឹងមូលហេតុនៃការធ្លាក់នេះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។ ករណីមនុស្សធ្លាក់ពីលើការដ្ឋានកំពុងសាងសងថ្មី នៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ... Read More »
ឆេះដេប៉ូលក់គ្រឿងសំណង់ទាំងយប់ ខណៈម្ចាស់ផ្ទះមិននៅ
ខេត្តកំពង់ចាម៖ ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានត្រូវ អគ្គិភ័យឆាបឆេះកាលពីក្បាលព្រលប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បណ្តាលឲ្យអគ្គិភ័យបំផ្លាញអស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់មួយចំនួន តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។ ... Read More »
លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា កំពុងបំពានច្បាប់ស្តីពី លក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ អ្នកណាក៏ដឹង អ្នកណាក៏ល្បីថា៖ លោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ជាជនល្បីល្បាញបំផុត ក្នុងការរៀបចំបណ្តាញជាប្រព័ន្ធដើម្បីដើរស៊ីដីរបស់គេជាច្រើនកន្លែង បន្សល់ទុកនូវការរិៈគន់យ៉ាងធ្ងន់ធ្ងរពីសង្គម និងជៈឥទ្ធិពលដ៏អាក្រក់ដល់ស្ថាប័នកងទ័ពប៉ុណ្ណោះទេ ករណីលោកផ្កាយ២ ឧកញ្ញា ភឺន ផល្លា ... Read More »
ក្រឡាប់គោយន្តកន្ត្រៃតាឡេថង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល០៣នាក់ កំពុងសម្រាកព្យាបាល
ខេត្តរតនគិរី៖ មនុស្សបីនាក់រងរបួសធ្ងន់ និងស្រាលដោយសារជិះ និងបើកបរគោយន្តកន្ត្រៃតាឡេថង ត្រឡប់មកពីស្រែវិញដល់ចំណុចឡើងភ្នំមិនប្រយ័ត្ន អស់ប្រេងម៉ាស៊ុត ក៏រអិលថយក្រោយក្រឡាប់ដោយខ្លួនឯងតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់គោយន្តតាឡេថង ថយក្រោយក្រឡាប់នោះ បានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវចូលទៅឃុំសេសាន ... Read More »
សប្បាយក្លាយជាទុក្ខ! កូនប្រុស-ស្រី២នាក់ លង់ទឹកស្រះស្លាប់ គ្រាឪពុកម្តាយរវល់ជាប់កម្មវិធីឡើងផ្ទះថ្មី
ខេត្តបន្ទាយមានជ័យ៖ សប្បាយក្លាយជាទុក្ខ ឪពុកម្ដាយជាប់រវល់ឡើងគេហដ្ឋានថ្មីរបស់បងប្អូនទុកកូនចោល ធ្វើឲ្យក្មេងប្រុសស្រី២នាក់លង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃ១៣ ខែសីហា ឆ្នាំ២០១៩ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច