ព័ត៌មានទាន់ហេតុការណ៍៖
'

​ឈើ​មូល​ជា​ច្រើន​កំណាត់​ត្រូវ​ឈ្មួញ​យក​មក​លាក់​ទុកក្នុងឃុំល្អាង ​ស្រុក​កំពង់​សៀម​

ខេត្តកំពង់ចាមៈ​ ដើម​ឈើ​ស្រឡៅ​តូច​-ធំ​រាប់​សិប​កំណាត់​ ត្រូវបាន​ឈ្មួញ​បង្កប់​ក្រោម​ក្បូនអុស​បណ្តែត​តាម​ផ្លូវ​ទឹកទន្លេមេគង្គ​ នាំយក​មក​ពី​តំបន់ខាងលើ​ យក​មក​លាក់​ទុក​នៅ​ចំណុច​ក្បែរ​ច្រាំង​ទន្លេ​ ស្ថិតក្នុង​ភូមិ​ល្អាង​លើ​ ឃុំ​ល្អាង​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់ចាម​ ​។ ប្រភព​ពី​ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹងថា​ គំនរ​ឈើ​ស្រឡៅ​ដែល​គេ​ដាក់​តម្រៀប​គរ​លើ​គ្នា​រាប់សិប​ដើម​នេះ​ ត្រូវបាន​ឈ្មួញ​ម្នា​ក់​ ឈ្មោះ ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ១០នាក់ពាក់ព័ន្ធ្កនឹងគ្រឿងញៀន ក្នុងនោះម្នាក់បញ្ជូនទៅមណ្ឌលកែប្រែ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និង សង្កាត់សាលាកំរើក ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបករណី ចាត់ចែងឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់រយៈពេល២ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ រួចយកមកសួរនាំនៅការិយាល័យ​ជំនាញ ដើម្បីរៀបចំកសាងសំណុំ បញ្ជូនទៅតុលាការ។ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី៣០ និង ៣១ ... Read More »

ជនសង្ស័យម្នាក់បែកថ្នាំយកកំបិតខ្វែងដេញកាប់ប្រជាពលរដ្នបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកំពង់ធំ៖ មានករណីប្រើអំពើហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យម្នាក់ បែកថ្នាំ បានប្រើប្រាសកំបិតខ្វែងដេញកាប់ជនរងគ្រោះនាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង០៥និង៥៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិ ត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

តូចចិត្តឪពុកស្តីបន្ទោសរឿងផឹកស៊ីដើរលេងយប់ លួចទៅចងកសម្លាប់ខ្លួនក្នុងវ័យ២០ឆ្នាំ

ខេត្តកណ្ដាល៖ យុវជន ម្នាក់ បន្ទាប់ពីតូចចិត្តនឹងឪពុក ស្តីបន្ទោសឲ្យ រឿងដើរផឹកស៊ីយប់ជ្រៅ ក្រចូលផ្ទះ ដែលធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភ បែរជាមានគំនិតខ្លីលួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេងខ្ចី។ ការលួចធ្វើអត្តឃាត់ចងកសម្លាប់ខ្លួនស្លាប់ចោលឪពុកម្តាយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៣០ ព្រលឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ... Read More »

ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ «ឆឹងថៃ»បង្ហូរទឹកសម្អុយចូលទន្លេសាបអាជ្ញាធរមូលដ្ឋានប្រ តិកម្ម

ភ្នំពេញៈ ក្រុមហ៊ុនបោកគក់សម្លៀកបំពាក់ «ឆឹងថៃ»ដ៏ធំមួយ ដែលមានទីតាំង ស្ថិតនៅត្រង់ចំណុចទល់សាលាបឋមសិក្សាឫស្សីកែវ ខាងជើងឃ្លាំងសាំងសូគីម៉ិច ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កំពុងត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវព្រមានចាត់វិធានការធ្ងន់ធ្ងរក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ក្រុមហ៊ុននេះ បាននឹងកំពុងបង្កផលប៉ះពាល់ ដោយបង្ហូរទឹកស្អុយ មានសាធាតុគីមីចូលទៅក្នុងទន្លេសាបទាំងយប់ទាំងថ្ងៃ ... Read More »

ចុងខែតុលានេះ រាជធានីភ្នំពេញមានចំណតផ្ទុករថយន្តក្រោមដីបង់ប្រាក់ ៣១០ គ្រឿង

ភ្នំពេញៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រាជធានីភ្នំពេញ នឹងមានចំណតរថយន្តបង់ប្រាក់ ដែលវិនិយោគសាងសង់ឡើងដោយក្រុមហ៊ុនឯកជន ក្នុងស្រុកមួយជាលើកដំបូង សង់នៅក្រោមដីមានជម្រៅ២ជាន់ ដែល អាចដាក់រថយន្តបានចំនួន៣១០គ្រឿង ហើយគ្រោងនឹងដំណើរការនៅចុងខែតុលាឆ្នាំ ... Read More »

សង្សារបែកចិត្តធ្វើឲ្យបុរសម្នាក់ឈឺចិត្តរហូតដល់ចងកសម្លាប់ខ្លួន

ខេត្តព្រះសីហនុ៖ បុរសម្នាក់ចងកនឹងធ្នឹមជញ្ជាំងស្លាប់នៅផ្ទះជួលរបស់លោក សុខ ឃាងនៅចំណុចមុខរោងចក្រញូវស្តារ វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ... Read More »

បុរសចំណាស់ម្នាក់ មានជំងឺលើសឈាមទៅដាក់បង្កៃដួលលង់ទឹកស្រែស្លាប់

ខេត្តព្រះសីហនុ៖ នាម៉ោងប្រមាណជា៨យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានករណីបុរសចំណាស់ម្នាក់ ឈ្មោះ ជា សុខុម អាយុ៥៦ឆ្នាំ កើតជំងឺលើសឈាម ហើយវិលមុខដួលអំឡុងពេលដាក់បង្កៃនៅវាលស្រែ ដោយបាត់យូរពេក ... Read More »

នាយបេសកកម្មកីឡាស៊ីហ្គេម៖ យើងបានសម្រេចនូវមហិច្ឆតាខ្លួនខណៈមេដាយមាសកើនដល់៣គ្រឿង

ភ្នំពេញ ៖ ការជំរុញ និងលើកទឹកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធប់ ជាមួយក្រុមហ៊ុនឯកជនផងនោះ បានធ្វើឲ្យអត្តពលិកកម្ពុជា មានកម្លាំងចិត្ត ក្នុងការប្រកួត ដណ្តើមយកមេដាយនាំមកជួនជាតិ ពីព្រឹត្តិការណ៍ថ្នាក់តំបន់ដែលរៀបចំរយៈពេល២ឆ្នាំម្តង ដោយឆ្លោះវេណគ្នា ក្នុងចំណោមប្រទេស ... Read More »

បទថ្មីរបស់ សុខ ស្រីនាង និងព្រាប សុវត្ថិចេញថតដល់ជប៉ុន

ភ្នំពេញ៖ សុខ ស្រីនាង ទទួលបានការលើកមុខមាត់ខ្លាំងពេលចូលច្រៀងឲ្យផលិតកម្មហង្សមាស។ ក្រៅពីចាប់ដៃគូសម្តែងជាមួយ តារាចម្រៀងសូណូ និងថតភាពយន្ត ភាគនាងក៏ហក់ស្ទុះចាប់បានឱកាសសម្តែងរួមជាមួយតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ ផងដែរដែលបទថ្មីនេះចេញថតដល់ប្រទេសជប៉ុន។ នេះជាលើកទីមួយហើយដែលតារាចម្រៀងរូបស្រស់សុខស្រីនាងបានថតរួមគ្នាជាមួយកំពូលតារាចម្រៀងល្បីលោកព្រាបសុវត្ថិ។អ្វីដែលកត់សម្គាល់នោះសម្រាប់ឈុតសម្តែងខ្លះៗនៅក្នុងបទមួយនេះគឺថតនៅប្រទេសជប៉ុនទៀតផងដែលគេរំពឹងដែរថាបទចម្រៀងនេះអាចនឹងផ្ទុះការគាំទ្រនៅពេលចេញ ជាMV។ ផលិតកម្មហង្សមាសមិនទាន់បញ្ចេញចំណងជើងបទចម្រៀងរបស់សុខស្រីនាងនិងព្រាបសុវត្ថិនោះទេប៉ុន្តែមានឈុតឆាកខ្លះៗដែលបង្ហាញភាពផ្អែមល្ហែមរបស់តារាចម្រៀងទាំងពីរនៅលើទឹកដីនៃប្រទេសជប៉ុនផងដែរ។រូបថតនេះក៏បានធ្វើឲ្យអ្នកគាំទ្រពួកគេទន្ទឹងរងចាំខ្លាំងនូវស្នាដៃថ្មីមួយនេះ។ ក្រៅពីថតបទចម្រៀងថ្មីៗសុខស្រីនាងកំពុងមមាញឹកថតរឿងភាគរបស់ទូរទស្សន៍ហង្សមាសគឺរឿង«រាជនីភូមិគ្រឹះ»ដោយនាងសម្តែងជាតួឯករួមជាមួយលោកណុបបាយ៉ារិទ្ធផងដែរ។ ការបញ្ចេញរូបថត ... Read More »

រថយន្តដឹកមាន់បុករថយន្តលាយស៊ីម៉ងត៍កៀបជាប់ព្រូស្លាប់និងរបួសម្នាក់នៅឫស្សីកែវ

ភ្នំពេញ៖ ព្រូរថយន្តម្នាក់បានកៀបជាប់នៅក្នុងកាប៊ីនបណ្តាលឲ្យស្លាប់ និង ព្រូម្នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់ តែរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យភា្លម នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាល ពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

លោកអូស្មាន ហាស្សាន់៖ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ប្រារព្ធបុណ្យហាជ្ជ នៅថ្ងៃទី០១ ខែកញ្ញានេះ

ភ្នំពេញ៖ ពិធីបុណ្យហាជ្ជ គឺជាសក្ការៈបូជាមួយនៅក្នុង ចំណោមសក្ការៈបូជាទាំង៥ នៃសាសានាឥស្លាមទៅចំពោះអល់ឡោះជាម្ចាស់ ដែលទ្រង់បានបង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទាំង៥នៃសាសនាឥស្លាម រួមមានការ ទទួល ស្គាល់អល់ឡោះជាម្ចាស់ និងមហាម៉ាត់ ជាអ្នកនាំសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃ មួយយប់ប្រាំដង ... Read More »

ធ្លាយអំពើពុករលួយប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង គ្រាដែលលោករដ្ឋមន្ត្រីចុះសម្ពោធអគារ

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី៣១ ខែសីហា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញសម្ពោធអគារមន្ទីរពេទ្យខេត្តស្វាយរៀង ស្រាប់តែលេចធ្លាយនូវអំពើពុករលួយរបស់ប្រធានមន្ទីរសុខាភិបាលក្នុងពេលនោះតែម្តង។ ប្រភពរាយការណ៍ថា រឿងរ៉ាវបែកធ្លាយភ្ញាក់ផ្អើលដល់លោករដ្ឋមន្ត្រីម៉ម ប៊ុនហេង គឺលោកកែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង រើសមន្ត្រីជាប់កិច្ចសន្យាថ្មីៗឲ្យចូលបម្រើការងារនៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ដែលផ្ទុយពីគោលការណ៍របស់ក្រសួង។ ប្រភពរាយការណ៍ថា លោកកែវ ... Read More »

សូហ្វតឺន្នីសកម្ពុជាឈ្នះមេដាយប្រាក់ពីព្រឹត្តិការណ៍ 2017 Korea cup international soft tennis Tounament នៅកូរ៉េ

ភ្នំពេញ ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានប្រាប់ដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី៣០ ខែសីហាថា អត្តពលិកកម្ពុជាដណ្តើមបានមេដាយប្រាក់១គ្រឿងឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ 2017 Korea cup international soft tennis ... Read More »

ហ្វេសប៊ុកនៅតែបន្តបង្ហាញព័ត៌មាននិងរូបភាព «ក្រុមជ្រុលនិយមរបស់តៃវ៉ាន់ជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាល»

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហ្វេសប៊ុកឈ្មោះ កូនខ្មែរ បានបន្តទម្លាយព័ត៌មាន និងរូបភាពថា «ក្រុមជ្រុលនិយមរបស់តៃវ៉ាន់បានជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ ការកណ្ដាលកាលពីចុងឆ្នាំ២០១៣ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល» ។ នៅក្នុងនោះហ្វេសប៊ុកមួយនេះបានរៀបរាប់អំពីផែនការផ្តួលរំលំរដ្ឋាភិបាលតាម ទម្រង់បដិវត្តន៍ពណ៌ដើម្បីបង្កើតរដ្ឋាភិបាលមួយដែលអាមេរិកជាអ្នកបញ្ជាផងបម្រើឲ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់អាមេរិកនៅអាស៊ីផង ... Read More »

ព្យុះ Harvey បានបំផ្លាញអចលនទ្រព្យនៅរដ្ឋតិចសាស់គិតជាទឹកប្រាក់ជាង២៣ពាន់លានដុល្លារ

ការខូចខាតដោយសារតែព្យុះ Harvey នៅអាមេរិក មានច្រើនជាង ១៦០ពាន់​លានដុល្លារ នៃការបំផ្លាញដោយព្យុះកាទ្រី ណា កាលពីឆ្នាំ២០០៥នៅឈូងសមុទ្រ មិុចស៊ីកូ ។ តាមតួលេខវិភាគរបស់បណ្តាញព័ត៌មានរ៉យទ័របានឲ្យដឹងថា ព្យុះ Harvey នៅរដ្ឋ តិចសាស់ ... Read More »

ក្រុមជនពិការដឹកសាច់មាន់ខូចគុណភាពតាមរទេះព្រួតវាយអ្នកសារព័ត៌មានសង្ស័យរឿងគំនុំ

ប៉ោយប៉ែត៖ ក្រុមជនពិកាមានគ្នា៣នាក់ព្រួតគ្នាវាយអ្នកសារព័ត៌មានម្នាក់រងរបួសទ្រោមខ្លួនបន្ទាប់ពី ទៅសួរនាំ ជនសង្ស័យដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី៣១ខែ សីហា ២០១៧ នៅចំណុចផ្សារមង្គល់ឋិតក្នុងភូមិប៉ោយប៉ែត/សង្កាត់ក្រុងប៉ោយ៉ែតខេត្តបន្ទាយមានជ័យ។ តាមសំដីជនរងគ្រោះឈ្មោះ វេន ប្រុស ហៅ ច័ន្ទ អាយុ ៣២ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន ... Read More »

អាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូន ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅបញ្ជារការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសួរនាំ

ប៉ោយប៉ែត៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ និងថ្នាំញៀនទៅទីបញ្ជារការអាវុធហត្ថខេត្តដើម្បីសាកសួរនិងបញ្ជូនបន្ត កាលពីរសៀលថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧បន្ទាប់ពពី កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១និង១៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោយអតីតសណ្ឋាគារនាគមាស ក្នុងភូមិអូរជ្រៅ ... Read More »

អ្នកឯកទេសរុស្ស៊ី៖ ប្រទេសកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកម្ទេចប្រទេសកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើគ្រាប់បែកបរមាណូ

អ្នកឯកទេសរុស្សុីបញ្ជាក់ថា ការដោះស្រាយវិបត្តិនៅឧបទ្វីបកូរ៉េតាមរយៈ កិច្ច ការបរទេសគឺជារឿងចាំបាច់ ។ នៅពេលនេះកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំផ្លាញកូរ៉េខាងត្បូងដោយមិនចាំបាច់ប្រើប្រាស់បរមាណូ។ តាមអ្នកឯកទេសរុស្ស៊ី កូរ៉េខាងត្បូងទទួលរងផលប៉ះពាល់ខ្លំាងជាងគេបំផុត ប្រសិនបើមានសង្គ្រាមកើតឡើងរវាងកូរ៉េខាង ជើងនឹងអាមេរិក។ កាំជ្រួចមីស៊ីលរបស់ កូរ៉េខាងជើង មានសមត្ថភាព វាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីកូរ៉េខាងត្បូង។ ... Read More »

វិភាគអន្តរជាតិ៖ ទោះមានកម្លាំងការពារជាតិរឹងមាំ តែរុស្ស៊ីចំណាយទៅលើសកម្មភាពការពារជាតិឈរលំដាប់ទី៣ប៉ុណ្ណោះ

រុស្ស៊ីបានក្លាយជាប្រទេសដែលចំណាយប្រាក់ទៅលើសកម្មភាពយោធាច្រើនទី៣លើពិភពលោក នៅក្នុងឆ្នាំ២០១៦ និង នៅឆ្នាំ២០១៧ បើទោះបី រុស្ស៊ីប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច និងតម្លៃប្រេងធ្លាក់ថ្លៃក្តី។ កាលពីថ្ងៃទី១៤ខែមេសា មជ្ឈមណ្ឌល ស្រាវជ្រាវសន្តិភាព ទីក្រុងស្តុកខម SIPRI បានប្រកាសឲ្យដឹងថា ប្រាក់ចំណាយ សម្រាប់យោធារបស់រុស្ស៊ីនៅក្នុងឆ្នាំ ... Read More »

ក្លិបបិសាចក្រហមមិនយល់ព្រមឲ្យលោក Jose Mourinho ទិញខ្សែបម្រើ Mahrez ពីLeicester City ទេ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម លោក Jose Mourinho ក្រោយដឹកនាំក្រុមយកឈ្នះក្លិបកញ្ជ្រោងខៀវ Leicester City ដោយលទ្ធផល 2-0 កាលពីសប្តាហ៍ទី ៣ កន្លងមកក្នុងនាមម្ចាស់ផ្ទះ កំពុងស្ថិត​នៅក្នុងការបញ្ចុះបញ្ចូល និង ចង់បានខ្សែបម្រើស្លាបRiyad ... Read More »

ចាប់ឃុំមន្ត្រីធនាគារអេស៊ីលីដាម្នាក់ករណីលួចប្រាក់តាម ATM ១០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ បុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងប្រព័ន្ធកាតអេធីអឹមម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះដាក់ឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចពាក់ព័ន្ធករណីលួចប្រាក់ចំនួន១០មុឺនដុល្លារពីធនាគារតាមរយៈកាតអេធីអឹម ។ ជនជាប់ចោទមានឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារនិងគ្រប់គ្រងការផលិតកាតអេធីអឹម របស់ធនាគារអេស៊ីលីដាមានទីតាំងធំនៅក្បែរក្រសួងព័ត៌មានស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ... Read More »

ក្រុមបង្ក្រាបឈើខេត្តស្ទឹងត្រែងរងការចោទថាដៃ ម្ខាងចាប់ដៃម្ខាងយកលុយ

ខេត្តស្ទឹងត្រែង៖ ក្រុមការងារបង្ក្រាប បទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែង ដែលដឹកនាំដោយព្រះរាជាអាជ្ញារងអម សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៧ បានបែកធ្លាយករណី ទារប្រាក់ពីប្រជាពលរដ្ឋម្ចាស់ឈើដើម្បី ធានាថា ឈើទាំងអស់នឹងមិនត្រូវបានរឹប អូសឡើយ ។ ការបែកធ្លាយរឿងអាថ៌កំបាំងនៃអំពើ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

រថយន្ត២គ្រឿងដេញបុកគ្នាផ្អើលពេញក្រុងព្រះសីហនុព្រោះស្រវឹងពេលឃាត់បាននគរបាលអត់ចាត់ការតាមច្បាប់

ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិកំពុងធ្វើដំណើរតាមដងវិថីឯករាជ្យបាននាំគ្នារត់គេចចុះចេញពីផ្លូវ ខណ:មានរថយន្ត២គ្រឿងដេញបុក កៀរគ្នាក្នុងល្បឿនលឿនដូចព្យុះ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា រថយន្តដែលដេញបុក និងកៀរគ្នានេះមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ ... Read More »

កម្មករកម្មការនីគោរស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន ដោយសារសច្ចភាពនិងការទទួលខុសត្រូវ

ភ្នំពេញ៖ ការពិតដែលបងប្អូនកម្មករបានដឹង និងបានឃើញច្បាស់មកទល់សព្វថ្ងៃនេះគឺ សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ កាលពីកម្ពុជាខ្វះខាតស្បៀងអាហារ យើង បានឃើញ សម្តេចតេជោ អញ្ជើញចុះតាមជនបទស្រុកស្រែចំការដោះស្រាយបញ្ហាចាំបាច់តូចធំនានា ជូនដល់បងប្អូនកសិករគ្រប់ទីកន្លែងគ្មានពេលសម្រាកឡើយ។ ពេលនេះគឺកម្ពុជាលែងខ្វះខាតស្រូវអង្ករ ... Read More »

បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនស្រាបៀរអង្គរផ្ទុះការតវ៉ាជាលើកទី២ជុំវិញរឿងបញ្ឈប់ពួកគាត់ពីការងារ

ខេត្តព្រះសីហនុ ៖ បុគ្គលិកដឹកជញ្ជូន របស់ក្រុមហ៊ុនផលិតស្រាបៀរអង្គរចំនួន ៧៩នាក់បានប្រមូលផ្តុំគ្នាតវ៉ាជាលើកទី២ជុំវិញរឿងក្រុមហ៊ុនបញ្ឈប់ពួកគាត់ចេញ ពីការងារ ។ ការតវ៉ានេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅមុខ ក្រុមហ៊ុនផលិតស្រាបៀរអង្គរ និងស្រាបៀរ ប្លែកភេនធើ (Black ... Read More »

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយពង្រឹងការងារស្រាវជ្រាវចាត់វិធានការបង្រ្កាបបទល្មើសធនធានធម្មជាតិខុសច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងការងារស្រាវជ្រាវចាត់វិធានការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិខុសច្បាប់។គ្រាដែលគេមើលឃើញថាខេត្តស្ថិតនៅទិសពាយព្យជាប់ព្រំដែនកម្ពុជា-ថៃ មួយនេះកន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថាមានកើតឡើងនូវសកម្មភាពបទល្មើសធនធានធម្មជាតិខុសច្បាប់ប្រព្រឹត្តដោយក្រុមខិលខូចមួយចំនួន។បទល្មើសធនធានធម្មជាតិដែលកើតឡើងនៅខេត្តបាត់ដំបងគឺគេសង្កេតឃើញកើតមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់អភិរក្ស ការនេសាទត្រីខុសច្បាប់ ការរុករករ៉ែមាសខុសច្បាប់ ការកាប់ទន្រ្ទានព្រៃរដ្ឋយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ និងការបរបាញ់សត្វព្រៃខុសច្បាប់ ជាដើមនោះ។  បទល្មើសទាំងនោះកន្លងមកក៏បានរងការបង្រ្កាបពីសំណាក់សមត្ថកិច្ចជាបន្តបន្ទាប់និងបទល្មើសមួយចំនួនទៀតបានគេចផុតពីការបង្រ្កាបរបស់សមត្ថកិច្ចផងដែរ។កិច្ចប្រជុំខាងលើប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខនិងបង្រ្កាបបទល្មើស ... Read More »

ព្រះវិហារព្រះពុទ្ធសាសនាបុរាណសង់ក្នុងឆ្នាំ១៩៦០ ត្រូវបានវាយកម្ទេចរាបដល់ដី

ខេត្តកំពង់ធំ ៖ ព្រះវិហារបុរាណខ្មែរមួយក្នុងខេត្តកំពង់ធំ ត្រូវបានវាយកម្ទេចចោលរាបដល់ដីទាំងស្រុងដោយមិនដឹងពីមូលហេតុ ជុំវិញការវាយកម្ទេចនេះនៅឡើយទេ ។ ព្រះវិហារនេះត្រូវបានសាងសង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយម កាលព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ ទ្រង់គង់ជាព្រះប្រមុខរដ្ឋ ។ បន្ទាប់ពីវាយកម្ទេចដោយជោគជ័យ កាលពីថ្ងៃទី ២៩ ខែសីហា ... Read More »

ក្រុមមន្ត្រីដែនជម្រកសត្វព្រៃភ្នំព្រិចឃាត់ត្រាក់ទ័រដឹកឈើមួយគ្រឿង

ខេត្តមណ្ឌលគិរី ៖ ក្រុមមន្ត្រីដែនជម្រក សត្វភ្នំព្រិច កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានឃាត់ចាប់ត្រាក់ទ័រមួយ គ្រឿង នៅចំណុចអូរតោះ ស្ថិតក្នុងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី គ្រាដែលត្រាក់ទ័រនោះ ... Read More »