ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ ប្រធានសាខាគយខេត្តប៉ៃលិននិងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកាន់តែពុករលួយ

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនានានៅខេត្តប៉ៃលិនបានឲ្យដឹងថា សព្វថ្ងៃនេះឈ្មួញ ធំៗកំពុងតែបង្កើនសកម្មភាពនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រក ទ្វារអន្តរជាតិព្រំដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីប្រមូលផលប្រយោជន៍តាមរបៀបពុករលួយដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករទៅទៀត ... Read More »

ម៉ូតូកង់បីដឹកទឹកកកប្រថុយកម្លាំងជាមួយឡានដឹកអ្នកដំណើររបួសធ្ងន់២នាក់

ខេត្តកំពង់ឆ្នាំង ៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ត្រូវរថយន្ត និងម៉ូតូកង់បីបានបុកគ្នា ពេញមួយទំហឹង កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

ស្គាល់អត្តសញ្ញាណស្រ្តីដែលឃាតកសម្លាប់ច្រកការ៉ុងនៅស្រុកកំពង់ត្រឡាច សង្ស័យករណីកាប់ប្លន់ម៉ូតូ

ខេត្តកំពង់ឆ្នាំង៖ រហូតមកដល់រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីម្នាក់ដែលត្រូវគេសម្លាប់ច្រកក្នុងការ៉ុងយកមកបោះចោលក្នុងភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដែលមានប្តីជាមន្ត្រីនគរបាលម្នាក់នៅភ្នំពេញ និងបានលែងលះជាមួយនាង តែមិនទាន់ដាច់ស្រេច។ ដោយឡែកនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ប្តីរបស់នាង ... Read More »

អភិបាល​ខេត្ត​កណ្ដាល​ អញ្ជើញ​ដល់​ទីតាំង​ផ្ទុះ​ហិង្សា​ខ្លាំងក្លា​ពេល​អាជ្ញាធរ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​នៅ​ស្រុក​ស្អាង​

ខេត្តកណ្ដាល​​៖ លោក​បណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាល​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​០៨​ ខែ​កញ្ញា​ នេះ​ អញ្ជើញ​ដល់​ទីតាំង​ ដែល​ផ្ទុះ​អំពើ​ហិង្សា​ខ្លាំងក្លា​ ពេល​អាជ្ញាធរ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ នៅ​ស្រុក​ស្អាង​ ។​ ខណៈ​នេះ​ អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ករណី​នេះ​ ... Read More »

លោកស្រី ម៉ែន សំអន ជំរុញឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយ មូលដ្ឋានរាជធានី ត្រូវបន្ដធ្វើអំពើល្អ នៅ មូលដ្ឋាន

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ជំរុញឲ្យក្រុមការ ងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវបន្ដធ្វើអំពើល្អ ដើម្បីមានទំនុបចិត្ដ និងផ្ដល់ភាពកក់ក្ដៅ ដល់ប្រជាពលរដ្ឋ អំពីទង្វើល្អ របស់យើង ... Read More »

កាន់បិណ្ឌវេនទី១ ព្រះសង្ឃ និងពលរដ្ឋ២៣អង្គ/នាក់ពុលនំបញ្ចុកក្អួតចង្អោបញ្ជូនចូលពេទ្យ

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក កែវ សុភ័ក្រ្តា បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ឲ្យដឹងថាជុំវិញនៃការពុលចំណីអាហារប្រជាពលរដ្ឋនិងព្រះសង្ឃចំនួន២៣អង្គនាក់ នៅវត្តប្រាសាទស្មាច់ ភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកញ្ញា ... Read More »

ប្រកាសលទ្ធផលប្រឡងបាក់ឌុប ថ្ងៃទី១០-១១ កញ្ញា ២០១៧ មុនកំណត់

ភ្នំពេញៈ យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញានេះ បានឲ្យដឹងថា “ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ២១ សីហា ២០១៧នោះ ... Read More »

បុគ្គលិកផ្ទះសំណាក់ឌីឌីម៉ាក១យកខ្សែភ្លើងចងកសម្លាប់ខ្លួន

ខេត្តព្រះសីហនុ៖ បុគ្គលិកផ្ទះសំណាក់ម្នាក់ចងកសម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ឌីឌីម៉ាក1 ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាក់ ... Read More »

សង្ស័យឆក់ហើយបើកម៉ូតូគេចខ្លួនជ្រុលទៅបុករថយន្ត១គ្រឿង ទើបពលរដ្ឋចាប់បាននាំគ្នាវាយរបួសទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធករណីឆក់ម្នាក់ ខណៈធ្វើសកម្មភាពហើយនោះបានបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែពេលមកដល់ចំណុចភ្លើងស្តុបណានជីង បណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករានោះ ម៉ូតូជនសង្ស័យបានជ្រុលចង្កូតទៅបុករថយន្តគេ១គ្រឿងពីក្រោយ បណ្តាលឲ្យដួលខ្លួនឯង ស្របពេលនោះ ប្រជាពលរដ្ឋក៏ចាប់បាន និងនាំគ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើងសល់តែដង្ហើមចង្រិត។ សាក្សីអះអាងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ... Read More »

ចាប់បានពិរុទ្ធជនដែលរត់គេចខ្លួនពីខេត្តព្រៃវែងមកពួនសម្ងំសុខនៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌក្រោមឲ្យឱវាទ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ចុះអនុវត្តដីកាអយ្យការអមសាលាដំបូងខេត្តព្រៃវែង លទ្ធផល៖ ឃាត់ខ្លួនពិរុទ្ធជនម្នាក់ រួមទាំងមធ្យោបាយធ្វើដំណើររថយន្ត ១គ្រឿងផងដែរ ដែលសមត្ថកិច្ចអះអាងថា បានរត់គេចខ្លួនពីខេត្តព្រៃវែង ... Read More »

ក្មេងប្រុសម្នាក់ត្រូវចោរឆក់ខ្សែកមាសបានសម្រេចតែបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥នាក់ បានធ្វើសកម្មភាពឆក់ ខ្សែកមាសពីក្មេងប្រុសម្នាក់ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែក៏បានដួលម៉ូតូភ្លាមៗនោះជនសង្ស័យទាំង២បានរត់ឡើងម៉ូតូគ្នាវាគេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅខាងសាលាពេទ្យ​ ផ្លូវព្រះមុន្នីវង្ស ... Read More »

២នាក់ប្ដីប្រពន្ធ លួចគ្រឿងអលង្ការពីខេត្តសៀមរាបទៅសម្ងំលាក់ខ្លួននៅសង្កាត់ទួល សង្កែនគរបាលតាមក្របួចជាប់

ភ្នំពេញៈប្តីប្រពន្ធពីរនាក់ ក្រោយពីលួចយកគ្រឿងអលង្ការរបស់ម្ចាស់ផ្ទះនៅខេត្តសៀមរាប ហើយរត់គេចខ្លួនមកស្នាក់នៅផ្ទះជួលនៅភ្នំពេញត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ សហការជាមួយនគរបាលខេត្តសៀមរាប ចាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ C4 ផ្លូវលេខ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ... Read More »

​ចិន​​តាមដាន​ដោយ​យកចិត្តទុកដាក់ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​ ហើយ​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ ៖​ រដ្ឋាភិបាល​ចិន​ បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​អំពី​សភាពការណ៍​ នៅ​ប្រទេស​កម្ពុជា​ទាក់ទង​ នឹង​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ ហើយ​បាន​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។ លោក វ៉ាង ជេ​រុយ (Wang Jairui) ​អនុប្រធាន​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​បាន​បញ្ជាក់​ក្នុង​ជំនួប​ជាមួយ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយលោកអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

ភ្នំពេញ៖ នៅវិមានរដ្ឋាភិបាលសន្តិភាព ព្រឹកថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ ... Read More »

​ឆ្កួតលីលា! យក​ម្រាមដៃ​លូក​ប្រដាប់ភេទ​ក្មេងស្រីត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

ខេត្តប៉ៃលិន៖ សមត្ថកិច្ចឃាត់ខ្លួន​បុរស​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​រងគ្រោះ ពីបទ​បាន​យក​ម្រាមដៃ​ទៅ​រុកចូល​ក្នុង​ប្រដាប់ភេទ​កុមារី​រងគ្រោះ​បណ្តាលឱ្យ​រងរបួស​ហូរឈាម​អស់​រយ:ពេល៥ទៅ៦ថ្ងៃ ។ ជនសង្ស័យ​មានឈ្មោះ ហេង ខ្មៅ ភេទ​ប្រុស អាយុ៣០ឆ្នាំ មាន​ស្រុកកំណើត​រស់នៅ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ... Read More »

ចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ីឥណទានម្នាក់ពីបទរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនអភិវឌ្ឍន៍អាស៊ី ឥណទានម្នាក់ត្រូវបាននាយកក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច ដោយចោទពីបទរំលោភលើទំនុកចិត្ត (ប្រមូលលុយពីអតិថិជនយកទៅស៊ីចាយអស់ជាង១១លានរៀល)។ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីម៉ោង១៩និង២៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ូលិសបានប្រាប់ថា៖ ជនសង្ស័យឈ្មោះ ... Read More »

លួចកាច់​ក​ម៉ូតូពីខណ្ឌដង្កោ សមត្ថកិច្ចចាប់បាននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាច់សោក​ ម៉ូតូប្រជាពលរដ្ឋ ខណៈម្ចាស់ទុកនៅមុខផ្ទះជួល ក្បែរ រោងចក្រតុក្កតា ផ្លូវ៣០ម៉ែត្រ ភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ... Read More »

ក្មេងប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់បើកបរមិនប្រកាន់ស្ដាំ

ខេត្តស្វាយរៀងៈ ក្មេងប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបរមិនប្រកាន់ស្ដាំ ទៅបុកនឹងម៉ូតូមួយទៀត កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ ២០៩ ស្ថិតនៅភូមិ វាលយន្ដ សង្កាត់ស្វាយរៀង ក្រុង​ ... Read More »

កម្ពុជាគ្រោងបញ្ជូនអត្តពលិកកីឡារាំទៅប្រកួតកីឡាយុទ្ធសិល្ប៍ក្នុងសាលកម្រិតទ្វីបអាស៊ីនៅទូមេនីស្ថាន

ភ្នំពេញ ៖ កម្ពុជាគ្រោងបញ្ជូនអត្តពលិកកីឡារាំ ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍ កីឡាយុទ្ធសិល្ប៍ក្នុងសាលទ្វីបអាស៊ីលើកទី៥ (5th Asian Indoor Matial Art Games)នៅទីក្រុងអាស្កាបាតAskabat នៅប្រទេសទូកមេនីស្ថាន។ នេះបើយោងតាម គេហទំព័រផ្លូវការ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញ៖ គ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖ អាជ្ញាធរ រាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសមួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ជាមួយនឹងផ្លូវ៦០ម៉ែត្រ ដែលជាចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនី វង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់ ខណ្ឌមានជ័យ និងខណ្ឌចំការមន ក្បែរនឹងស្ពានអាកាសក្បាលថ្នល់។ នេះបើតាមការឲ្យដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ... Read More »

ប្រតិភូហាជ្ជីកម្ពុជា២០រូប ក្នុងនាមភ្ញៀវព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បុណ្យហាជ្ជី អញ្ជេីញដល់កម្ពុជាវិញហេីយ

ភ្នំពេញ៖ ប្រតិភូហាជ្ជីពីកម្ពុជា២០រូប ដែលចេញដំណេីរទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៣ ខែសីហា ២០១៧ កន្លងទៅ តមតាមការអញ្ជេីញពីព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សីស អាលសាអូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតនោះ កាលពីល្ងាចថ្ងៃទី០៧ ... Read More »

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយទៀត ខណៈស្ពានជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ទាំងស្រុងដើម្បីជួសជុលឡើងវិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយបន្ថែមទៀតដើម្បី បញ្ជៀសការកកស្ទៈចរាចរណ៍គ្រាដែលស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍ ទាំងស្រុង ដើម្បីធ្វើការជួសជុលកែលំអរ នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌខាងមុននេះ។ នេះតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន OCIC នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ឃួង ... Read More »

ក្រុមហ៊ុន Amazon ចង់ឲ្យទីក្រុងរបស់សហរដ្ឋអាមេរិកដាក់ដេញថ្លៃជាការិយាល័យធំទីពីររបស់ខ្លួន

ក្រុមហ៊ុន Amazon កំពុងស្វែងរកទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនទីពីរ ហើយចង់ឲ្យទីក្រុងនានានៅជុំវិញសហរដ្ឋអាមេរិកចែកចាយនូវការលក់រាយដ៏ធំ ដែលធ្វើអោយក្រុមហ៊ុនខ្លួនកាន់តែធំធូលាយជាងមុន។ គេហទំព័រថ្មីដែលហៅថា HQ2 ខណៈពេលដែលបង្កើតការងារថ្មីបានរហូតដល់ 50,000 កន្លែង និងអះអាងថាការអភិវឌ្ឍនឹងនាំយក “ការវិនិយោគរាប់ពាន់លានដុល្លារបន្ថែម” ទៅតំបន់ណាមួយដែលឈ្នះការដេញថ្លៃ។ ក្រុមហ៊ុនបានចង្អុលទៅទីតាំងរដ្ឋ Seattle ... Read More »

បន្ទាប់ពីវាយប្រហារបំផ្លាញអាមេរិក ព្យុះ Irma បន្តទៅកាន់គុយបា

ក្រោយពេលព្យុះ Irma វាយប្រហារអាមេរិកសម្លាប់មនុស្ស១០នាក់ ធ្វើឲ្យពលរដ្ឋជាង១,២លាននាក់ រងផលប៉ះពាល់។ ពេលនេះព្យុះសង្ឃរាខាងលើបានបន្តដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងជើងគុយបា។ ព្យុះសង្ឃរា Irma ជាព្យុះសង្ឃរា កម្រិត៥ ជាកម្រិតខ្ពស់បំផុតបានបន្តដំណើរឆ្លងកាត់ តាមតំបន់នៅខារីបៀន កាលពីថ្ងៃទី៧ ខែកញ្ញា ក្នុងល្បឿន២៨៥គីឡូម៉ែត្រ ... Read More »

អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅមិចស៊ិចកូត្រូវបណ្តេញចេញ

កាលពីថ្ងៃទី៧ ខែកញ្ញា រដ្ឋាភិបាលប្រទេសមិចស៊ីចកូបានស្នើដល់អគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Hyong Gil ត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៧២ម៉ោង ។ សកម្មភាពខាងលើគឺដើម្បីជាការប្រឆាំងទៅនឹងសកម្មភាពសាកល្បងបរមាណូរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេសមិចស៊ីកូ បានប្រកាសថា«អគ្គរដ្ឋទូតកូរ៉េខាងជើង Kim Hyong ... Read More »

ឃាត់ជនជាតិវៀតណាម២៣នាក់នៅហាងខារ៉ាអូខេ៩៩ និងហាងកាហ្វេ ស្នាក់នៅខុសច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួន ជនជាតិវៀតណាម២៣នាក់ដែល លួចចូលមកស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនពិតប្រាកដ នៅក្នុងហាងការ៉ាអូខេមួយកន្លែង យីហោ៩៩ និង១កន្លែងទៀតនៅហាងកាហ្វេ ស្ថិតនៅផ្លូវលេខ១៥ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់បើករថយន្តចុះពីស្ពានជ្រោយចង្វាគេចពីម៉ូតូជ្រុលចង្កូតទៅបុកខឿនថ្មរង្វង់មូលព្រហ្មមុខបួនបណ្តាលឲ្យរថយន្តដាច់កាឡេ

ភ្នំពេញៈ បុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូសក្នុងល្បឿនលឿន ចុះពីស្ពានជ្រោយចង្វាចាស់ ព្យាយាមបើកគេចពីម៉ូតូមួយគ្រឿង ក៏ជ្រុលចង្កូតទៅបុកខឿនថ្មរង្វង់មូលព្រហ្មមុខបួនបណ្តាលឲ្យរថយន្តដាច់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច តែនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះ និងស្លាប់នោះទេ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅជិតរង្វង់មូលព្រហ្មមុខ៤ ជ្រោយចង្វា ... Read More »

ប្រធានាធិបតីត្រាំមិនបានផ្តល់អាទិភាពលើដំណោះស្រាយដោយយោធាទៅលើកូរ៉េខាងជើងឡើយ

កាលពីថ្ងៃទី៦ ខែកញ្ញា ប្រធានាធិប តីអាមេរិកដូណាល់ ត្រាំបានប្រកាសថា សកម្មភាពយោធាប្រឆាំងកូរ៉េខាងជើងមិនត្រូវបានលើកយកមកជ្រើសរើសជាអាទិភាពទីមួយនៅក្នុងនយោបាយរបស់លោក ឡើយ។ លោកត្រាំក៏បានជួបពិភាក្សាជា មួយប្រធានាធិបតីចិន ស៊ី ជីនពីងតាម ទូរស័ព្ទស្តីពីបញ្ហាវិបត្តិនៅកូរ៉េខាងជើងផងដែរ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅសេតវិមាន លោកត្រាំបញ្ជាក់ ... Read More »

មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលជំរុញឲ្យគ្រប់ស្ថានីយប្រេង និងឧស្ម័នមកចុះបញ្ជី និងធ្វើច្បាប់ឲ្យបានគ្រប់ៗគ្នា

ខេត្តតាកែវ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានជំរុញឲ្យអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មលក់ប្រេងសាំង លក់ឧស្ម័នឥន្ធនៈទាំងអស់ ដែលពុំមានច្បាប់ត្រឹមត្រូវឬពុំមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់នោះមកចុះបញ្ជី និងធ្វើច្បាប់ឲ្យបានគ្រប់ៗគ្នាជៀសវាងការផាក់ពិន័យ និងបិទឈប់ឲ្យប្រកបអាជីវកម្មបន្តទៀតពីមន្ត្រីជំនាញ។ ថ្លែងឲ្យដឹងបែបនេះ ខណៈលោក លាង ឆៃលី អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលចុះបើកសិក្ខាសាលាផ្សព្វផ្សាយសារាចរស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈស្ថានីយឧស្ម័នឥន្ធនៈ ... Read More »

រថយន្តបែនដឹកថ្មជាន់ហ្រ្វាំងមិនជាប់ជ្រុលបុករះម៉ូតូរ៉ឺកម៉កកង់បី និងរ៉ឺកម៉កសណ្ដោងដឹកស្វាយខ្ទាត ទៅបុករថយន្ត២គ្រឿងទៀត

ភ្នំពេញ៖ រថយន្តបែនដឹកថ្ម មួយគ្រឿងបានបើកមកដល់ស្តុបជាន់ហ្រ្វាំង មិនជាប់ជ្រុលបុករះម៉ូតូរ៉ឺកម៉កកង់បីនិងរ៉ឺកម៉ក សណ្ដោងដឹកស្វាយខ្ទាត ហើយទៅបុករថយន្ត២គ្រឿងទៀត កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅចំណុចស្តុបទួលទំពូង តាមផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ... Read More »