ព័ត៌មានទាន់ហេតុការណ៍៖
'

ហុល្លង់តែងតាំងលោក Dick Advocaat ជាគ្រូបង្វឹកជម្រើសជាតិលើកទី៣

លោក Dick Advocaat ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើស ជាតិហុល្លង់ជាលើកទី៣។ គ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ឡើងវគ្គ៨ក្រុម World Cup ឆ្នាំ១៩៩៤ និងយូរ៉ូឆ្នាំ២០០៤វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ លោក Advocaat នឹងមានលោក Ruud Gullit ... Read More »

លោក ហ៊ុយ វណ្ណះ ប្រគល់ថវិកាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២ម៉ឺនដុល្លារ ដល់អតីតអ្នកកាសែត The Cambodia Dailyដែលកំពុងមានជំងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើពិធីប្រគល់ ថវិការបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

Inter Milanបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំបាន៦ខែ

ក្លិប Inter Milanដែលជាក្លិបធំនៅអ៊ីតាលីSerie Aបានសម្រេចចិត្តបណ្តេញលោក Stefano Pioliចេញពីតំណែងគ្រូបង្វឹកបន្ទាប់ពីគាត់ដឹកនាំបានតែ៦ខែប៉ុណ្ណោះ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបានមកជំនួសតំណែងរបស់លោក Frank de Boer កាលពីខែវិច្ឆិកាឆ្នាំមុន ហើយគាត់បានចុះកិច្ចសន្យា ដឹកនាំក្រុម Inter Milan ... Read More »

PSG ចង់នាំយកខ្សែការពារ Pepe ទៅទឹកដីបារាំង

ក្លិបអ្នកមាននៅបារាំងកំពុងតែបើកកិច្ចពិភាក្សាជាមួយក្លិប Real Madrid ក្នុងការទិញយក ខ្សែការពារចាស់វស្សា Pepe ទៅទឹកដីរបស់ខ្លួននៅរដូវកាលក្រោយ។ ស្របពេលដែលកុងត្រារបស់ Pepe នឹងអស់សុពលភាពនៅ ខែមិថុនាខាងមុខនេះរូបគេអាចនឹងចាកចេញពីអឺរ៉ុប ដើម្បីផ្លាស់ទៅបន្តអាជីពនៅប្រទេសចិន ក្រោយចប់រដូវកាលនេះ។ ដូច្នេះហើយក្រុម PSG ... Read More »

រកឃើញសពកងទ័ពមួកខៀវកម្ពុជា៣នាក់ទៀតហើយ

ភ្នំពេញៈ ខណៈដែលប្រជាជាតិទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានទទួលដំណឹងយ៉ាងក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំង ចំពោះកងទ័ពមួកខៀវ កម្ពុជា ជ្រកក្រោមឆត្រអង្គការសហប្រាជាជាតិ៤នាក់ ត្រូវបានពួកឧទ្ទាមសម្លាប់ នៅតំបន់អា ហ្រ្វិកកណ្តាល កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ នោះ ធ្វើឲ្យអ្នកស្រលាញ់សន្តិភាពពិភព ... Read More »

Ronaldo ទទួលបានប្រាក់១ពាន់លានដុល្លារពីការផ្សព្វផ្សាយឲ្យក្រុមហ៊ុន Nike

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លិបស្តេចស Real Madrid បានចុះកិច្ចសន្យាកិច្ចព្រមព្រៀងផ្សព្វផ្សាយឲ្យក្រុមហ៊ុនកីឡាករ Nike និងត្រូវបានដឹងថា រូបគេទទួលបានប្រាក់ដល់ទៅ១ពាន់លានដុល្លារ ដោយការផ្សព្វផ្សាយរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានរកប្រាក់ចំណូលជូនក្រុមហ៊ុនបាន៥០០លានដុល្លារ កាលពីឆ្នាំមុន។ Ronaldo ធ្លាប់បានបង្ហាះរូបភាពចំនួន ... Read More »

ក្រុម Chapecoenseឈ្នះជើងឯកកំបូងក្រោយធ្លាក់យន្តហោះ

ក្រុម Chapecoenseបានក្លាយទៅជាម្ចាស់ជើងឯកនៃកម្មវិធី Santa Catarina ជាលើកទី២ជាប់គ្នាបើទោះបីជាប្រកួតចាញ់ក្រុម Avai ក៏ដោយ។ កាលពីជើងទី១ក្រុម Chapecoenseយកឈ្នះAvai 1-0 ហើយជើងទី២ ដែលធ្វើឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុនក្រុម Chapecoense បានចាញ់ 1-0 ... Read More »

រួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុងវិស័យតន្ត្រី

ភ្នំពេញ៖ និន្នាការនៃការនិយមចូលចិត្តបទចម្រៀងថ្មី Original Song បានធ្វើឲ្យ កក្រើកដល់អ្នកគាំទ្រនៅកម្ពុជាពិសេស យុវវ័យ។ កម្មវិធីជាច្រើនដែលើកស្ទួយស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទក៏ជំរុញឲ្យមានការគាំទ្រក៏ នឹងក្លាយជាចលករក្នុងការជំរុញរួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុង វិស័យតន្ត្រីនៅកម្ពុជា។ អ្វីដែលគេមានការកត់សម្គាល់គឺអ្នក ដែលមានតម្រូវការបទចម្រៀងពិរោះៗពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនៅ ប្រទេសកម្ពុជា Smart ... Read More »

ភី ម៉ៃ អះអាងថា ជួបខ្មោចពេលថតរឿង “សសរកន្លោង ” ពិតមែន

ភ្នំពេញ៖ គ្រាដែលមានការភ្ញាក់ផ្អើល ថា តារាសម្តែង និងផលិតករក្នុងខ្សែភាពយន្តខ្នាតធំរឿង “សសរកន្លោង” បានជួប នឹងហេតុការចម្លែកដែលអ្នកមានជំនឿហៅថា ខ្មោចលងនោះតារាសម្តែងមាឌ ធំ លោក ភី ម៉ៃ ចេញមុខអះអាថា គឺជារឿង ... Read More »

ស្វែងយល់អំពីពិធីបុណ្យវិសាទបូជា

ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យ ក្នុងព្រះពុទ្ធសាសនា ដ៏សំខាន់សម្រាប់ ពុទ្ធសាសនិក គោរពប្រតិបត្តិ ដែលត្រូវ ប្រារព្ធនៅថ្ងៃទី១៥កើត ខែពិសាខ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ តើបុណ្យសាសនានេះមានប្រវត្តិបែប ... Read More »

Sam Allardyce ៖ ការប្រកួតនៅថ្ងៃសៅរ៍នេះធំជាងកម្មវិធីពានរង្វាន់វគ្គផ្តាច់ព្រ័ត្រទៅទៀត

ការប្រកួតបាល់ទាត់រវាងក្រុម Crystal Palace នឹង Hull City ក្នងក្របខ័ណ្ឌអង់គ្លេស Premier Leagueនៅថ្ងៃសៅរ៍សប្តាហ៍នេះ ធំជាងការប្រកួតពានរង្វាន់ Cupវគ្គផ្តាច់ព្រ័ត្រទៅទៀតដោយសារ តែក្រុមទាំង២ត្រូវការឈ្នះដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់ នេះបើតាមប្រសាសន៍របស់លោក Sam Allardyce។ ... Read More »

TravelMate Spin B1 ជា laptop ដំបូងរបស់ Acer ដែលប្រើជាមួយ Windows 10 S

Surface laptop ជាស៊េរីថ្មីចុងក្រោយគេរបស់ក្រុមហ៊ុន Microsoft និង ប្រពន្ធ័ប្រតិបត្តិការកុំព្យូទ័រ Windows 10 S ថ្មីស្រឡាង មិនមែនលើកឡើងមកបង្ហាញតែមួយគត់ទេនៅក្នុងព្រឹត្តិការណ៍ការអប់រំរបស់ក្រុមហ៊ុននេះ នៅញូវយ៉កកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Acer រៀបចំអួតបង្ហាញពី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ខួបទី១០នៃទិវាអតីត យុទ្ធជន កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់នៅក្នុងពិធីប្រារព្ធខួប ទី១០នៃ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។ ពិធីនេះប្រារព្ធឡើងដើម្បីរំលឹកពីវីរភាព ... Read More »

ខ្យល់កន្ត្រាក់លាយឡំភ្លៀងផ្គររន្ទះបក់បោកផ្ទះពលរដ្ឋ២១ខ្នងខូចខាតនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២១ខ្នង ត្រូវបានដួលរលំខ្លះបាក់រាបដល់ដី ដោយសារតែមានខ្យល់កន្ត្រាក់ និងមានភ្លៀងផ្គររន្ទះបោកបក់យ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិនាំគ្នារត់ចូលជ្រកក្រោមផ្ទះទាំងភ័យខ្លាច ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថឹតនៅភូមិចេក ឃុំសំរោង និងឃុំទួលស្ដី ... Read More »

រថយន្ដបើកបុកម៉ូតូពីក្រោយ របួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវលំក្រាលកៅស៊ូ ភូមិពោន ឃុំបាក់ស្នា ស្រុកបារាយណ៍មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយ។ សមត្ថកិច្ចបានអោយដឹងថា រថយន្តបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នាពីជើងត្បូង បណ្តាលឲ្យ របួសមនុស្ស ម្នាក់បាក់ជើង ... Read More »

U15នារីកម្ពុជាឈ្នះU15សិង្ហបុរី ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ

  ប្រទេសឡាវ ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ក្រោមអាយុ១៥ឆ្នាំ របស់សិង្ហបុរី ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ។ ... Read More »

លិខិតមិត្តអ្នកអាន៖ គ្រាដែលចរាចរណ៍កកស្ទះរាល់ថ្ងៃនៅមានរោងការសង់បិទផ្លូវថែមទៀត

ក្នុងនាមបុគ្គលិក មន្ត្រីរាជការ ដែលបម្រើការងារនៅតាមក្រសួងមន្ទីរ នាងខ្ញុំមិនអស់ចិត្តចំពោះចំណាត់ការរបស់អាជ្ញាធរចុះហត្ថលេខាឲ្យមានរោងការសង់បិទផ្លូវទាំងស្រុង នៅគ្រាដែលចរាចរណ៍នៅក្នុងទីក្រុងមួយនេះ កំពុងកកស្ទះជារៀងរាល់ថ្ងៃនោះ ។ ការយោគយល់គ្នារវាងជាតិសាសន៍មួយ គឺជារឿងសំខាន់ ពីព្រោះថា គ្មានអ្នកណា ស្លាប់ពីរដង ឬរៀបការរាល់ថ្ងៃនោះទេ ។ ដូច្នេះ ... Read More »

ជម្លៀសពលរដ្ឋជាង៥០ពាន់នាក់ដោយសារតែរកឃើញគ្រាប់បែក៥គ្រាប់សល់ពីសង្គ្រាមលោកលើកទី២

ពលរដ្ឋជាង ៥០ពាន់នាក់នៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ត្រូវបាន ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពកាលពីថ្ងៃទី៧ ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក៥គ្រាប់ដែលសល់កាលពីសម័យសង្គ្រាមលោកលើកទី២។ មន្ត្រីទីក្រុង Hannover បានឲ្យដឹងថា គ្រាប់បែក២គ្រាប់ត្រូវបានរកឃើញនៅការដ្ឋានសាងសង់មួយកន្លែង ចំណែក៣គ្រាប់ទៀតត្រូវបានរកឃើញនៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើរ។ ... Read More »

ពិធីដង្ហែក្បួនព្យុហយាត្រាថ្ងៃទទួលជ័យជម្នះលើរបបហ្វាស៊ីសនៅរុស្ស៊ី

នៅទីលានក្រហមប្រទេសរុស្ស៊ី ទាហាន រាប់សិបពាន់នាក់ និងសព្វាវុធទំនើបៗជា ច្រើន បានចូលរួមដង្ហែក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ ប្រារព្ធខួបលើកទី៧២ថ្ងៃ ទទួលបានជ័យជម្នៈលើរបប ហ្វាស៊ីស ថ្ងៃ ទី៩ ខែឧសភា។ ពិធីដង្ហែក្បួនព្យុហយាត្រាមានទាហានប្រមាណ១មុឺននាក់ចូលរួម និងកម្លាំងអាវុធ ... Read More »

នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរំលងអធ្រាត្រ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមនឹងថ្នាំញៀន២កញ្ចប់តូច ត្រង់ចំណុចមុខស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យដែលជានិស្សិតខាងលើមានឈ្មោះ ... Read More »

ប្រធានាធិបតី ត្រាំអាចនឹងជួបពិភាក្សាជាមួយ គីម ជុងអ៊ុន

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី​ដូណាល់ ត្រាំ បាននិយាយទៅកាន់ មន្ត្រី រដ្ឋាភិបាលចិនថា លោកត្រាំ ត្រៀមខ្លួនស្វាគមន៍មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ក្នុងជំនួបនៅអាមេរិក ប្រសិនបើ កូរ៉េខាង ជើង ព្រមបោះបង់កម្មវិធីបរមាណូនិងមីស៊ីលនោះ។ ការប្រកាសខាងលើរបស់អាមេរិក ក្នុងពេលដែលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិន ... Read More »

ផ្ទុះជំងឺអុតក្តាមលើសត្វគោក្របីរាប់រយក្បាលនៅស្រុកស្វាយជ្រំ សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ១០ភូមិ ក្នុងឃុំឈើទាល មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារសត្វគោ ក្របីជាង៧០០ក្បាលមានជំងឺអុតក្តាមធ្ងន់ធ្ងរ និងងាប់រហូតមកដល់ពេលនេះ កំពុងមានជំងឺជាច្រើនក្បាលទៀត ពុំទាន់មានមន្ត្រីជំនាញពេទ្យសត្វណាចុះទៅអន្តរាគមន៍ឡើយ ទើបអំពាវនាវរកបទអន្តរាគមន៍ ។ ការអំពាវនាវរកបទអន្តរាគមន៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ... Read More »

វិភាគអន្តរជាតិ៖ «ចំណងទំនាក់ទំនង»រវាងចិននឹងកូរ៉េខាងជើងពិបាកដាច់ឬរបូតណាស់

បើទោះបីទីក្រុងព្យុងយ៉ាងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិនដែលបានខិតជិតអាមេរិក ហើយចាត់ទុកកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជា គ្រោះថ្នាក់ដល់សន្តិសុខចិន។ ប៉ុន្តែការ ប្រឈមមុខតានតឹងដាក់គ្នា រវាងចិននឹង​ កូរ៉េខាងជើងមិនអាចអូសបន្លាយយូរអង្វែងនោះឡើយ។ កន្លងមកសារព័ត៌មានចិនបានផ្សាយ រិះគន់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង ហើយមិនត្រឹមតែប៉ុណ្ណោះក៏បាន អំពាវនាវ ឲ្យផ្អាកផ្តល់ប្រេងឲ្យកូរ៉េខាងជើង និងផ្អាកការទិញ ធ្យូងថ្មពីកូរ៉េខាងជើងផង ... Read More »

ខ្សឹបដាក់ត្រចៀក៖ គយឈ្មោះ កែវ វ៉ាន្នី កំពុងល្បីល្បាញនៅតាកែវ

មន្រ្តីគយវ័យក្មេងម្នាក់ លោក កែវ វ៉ាន្នី កំពុងត្រូវបានឈ្មួញរកស៊ីរិះគន់ថា គាបយកលុយពីពួកគាត់តាមអំពើចិត្ត ខណៈអាជ្ញាធរខេត្តតាកែវ និងមន្រ្តីគយជាន់ខ្ពស់ក៏មិនបានអើពើចំពោះការត្អូញត្អែររបស់ពួកគាត់ឡើយ។ ប្រភពដដែលបានបញ្ជាក់ថា លោក កែវ វ៉ាន្នី កំពុងតែយកអង្គភាពគយធ្វើជាមុខរបររកស៊ីរបស់ខ្លួន និងបក្ខពួក ព្រោះពួកគេគិតតែគាបយកលុយដោយគ្មានខ្វល់ខ្វាយចំពោះច្បាប់ទម្លាប់អ្វីឡើយដែលទង្វើខាងលើនេះ ... Read More »

អាវុធហត្ថលើផ្ទៃប្រទេសស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីត

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្រុកវាលវែងបង្រ្កាបរថយន្តដឹកអង្កាម និងធ្យូងបង្កប់ឈើប្រណីត ខណៈកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៥៥ ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចខាងកើតស្ពានអូរតក់ឡក់ ... Read More »

ជនសង្ស័យម្នាក់និងថ្នាំញៀន១២កញ្ចប់តូច ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យចុះបង្ក្រាប

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចល្បាតឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន១២កញ្ចប់តូច លាក់ទុកនៅលើខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវលំ ក្បែរទីលាន់ចាក់សំរាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ... Read More »

សមត្ថកិច្ចចម្រុះចុះឆែកឆេរសិប្បកម្មផលិតទឹកក្រូចគ្មានច្បាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ​សហការ​ជាមួយកម្លាំងមន្ត្រីកាំកុងត្រូលវិទ្យាស្ថានស្តង់ដាកម្ពុជារួមជាមួយអាជ្ញាធរដែនដី ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលា​ដំបូង រាជធានីភ្នំពេញ លី ​សុផាណា បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងផលិត និងចែកចាយទឹកក្រូច មួយកន្លែងមានយីហោ «Smile» ស្ថិតនៅចំណុច​ផ្ទះគ្មានលេខ ផ្លូវលំ ... Read More »

នគរបាលក្រុងប៉ោយប៉ែតបង្រ្កាបឃាត់ខ្លួនជនសង្ស័យ២នាក់កាច់សោកម៉ូតូ១គ្រឿងតម្លៃ៤ពាន់ដុល្លារ នៅក្នុងវត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោយពីពួកគេបានចូលទៅក្នុងវត្តស្ទឹងបត់ ធ្វើសកម្មភាពកាច់សោកម៉ូតូ១គ្រឿងម៉ាក PCX ស៊េរីឆ្នាំ២០១៥ មានតម្លៃ៤ពាន់ដុល្លារ ខណៈដែលម្ចាស់ចាក់សោកម៉ូតូ ទៅចូលរួមក្នុងកម្មពិធីបុណ្យឆ្លងព្រះវិហារ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ទឹងបត់ ... Read More »

ក្រសួងការពារជាតិប្រកាសព័ត៌មានស្តីពីកងកម្លាំងវិស្វកម្មកម្ពុជាម្នាក់បានពលី ម្នាក់រងរបួស និង៣នាក់ទៀតនៅបាត់ខ្លួន

ក្រសួងការពារជាតិប្រកាសព័ត៌មានស្តីពីកងកម្លាំងវិស្វកម្មកម្ពុជាម្នាក់បានពលី ម្នាក់រងរបួស និង៣នាក់ទៀតនៅបាត់ខ្លួន Read More »

ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ ម្នាក់រងរបួស និង៣នាក់បាត់ខ្លួននៅក្នុងហេតុការណ៍វាយប្រហារដោយពួកឧទ្ទាម

ខេត្តត្បូងឃ្មុំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ ម្នាក់រងរបួស និង៣នាក់ទៀតកំពុងបាត់ខ្លួនក្រោយការវាយប្រហារដោយពួកឧទ្ទាមមួយនៅអាហ្វ្រិកកណ្តាលកាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧។ ការ វាយប្រហារនេះក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាលនិងបាត់ខ្លួន ម្នាក់ផងដែរ ។ ការបញ្ជាក់របស់សម្តេចតេជោ ... Read More »