ព័ត៌មានទាន់ហេតុការណ៍៖
'

ជនជាតិចិនញៀនស្រាបើកឡានស្ទើរភ្លើង បុករះរថយន្តពីរគ្រឿង រងការខូចខាត

ភ្នំពេញ៖ រថយន្ដLexus RX400 បើកបរដោយជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងបានទៅបុកនឹងរថយន្ដ Mazda ១គ្រឿង ហើយក៏ទៅបុកគូទរថយន្ដ High Lander មួយគ្រឿងទៀតដែលចតនៅជាប់គ្នា ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមេសា ... Read More »

មុខសញ្ញាចោរលួចម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា

ភ្នំពេញ៖ សមត្ថកិច្ចបានបង្ហាញខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃខណ្ឌឫស្សីកែវ បានបង្ហាញមុខសញ្ញាចោរលួចមានស្ថានទម្ងន់ទោសតាមដីការបស់ចៅក្រមស៊ើបសួរ ។ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៦និង៤០នាទី សមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ... Read More »

បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ គឺរថយន្តមិនស្គាល់ម៉ាកបានបើកបុកម៉ូតូជនរងគ្រោះកំពុងបើកឆ្លងផ្លូវ ។ ក្រោយកើតហេតុ រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ករណីគ្រោះថ្នាក់នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៩ លេខ១៨០ ភូមិវាលមាស ... Read More »

ទស្សនៈល្ងីល្ងើៈ ដាច់សិលនឹងអាចៅបង្ហាញហ្វេសប៊ុកទាំងព្រឹក

បើកភ្នែកឡើងមិនទាន់លប់មុខទេ ខ្ញុំដុតធូប៣សរសៃបម្រុងថ្វាយបង្គំព្រះ តែមិនទាន់ដោតធូបស្រួល បួលផង ស្រាប់តែអាចៅអាយុ១០ឆ្នាំ ហុចទូរស័ព្ទដៃមកឲ្យខ្ញុំ ហើយវានិយាយថា តាតា! កុំទាន់សូត្រធម៌តាមើលចំណីភ្នែកនេះសិនទៅ ! ខ្ញុំយកដៃញីភ្នែករួចយកទូរសព័្ទពីដៃចៅមើលក្នុងទូរស័ព្ទ ។ ចុម ! ខ្ញុំលាន់មាត់ ... Read More »

អេន ជី ពង្រីកមុខជំនួញមុនចូលរោងការ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញា អេន ជីបានកាត់បន្ថយការងារសិល្បៈមួយរយៈពេលខ្លីក្រោយពីនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយកូនប្រុសអ្នកជំនួញម្នាក់។ តារាចម្រៀងរូបនេះបានបន្តពង្រីកមុខជំនួញថ្មីជាបន្តបន្ទាប់មុនពេល ចូលរោងការក្នុងចុងឆ្នាំនេះ។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ តារាចម្រៀងអេន ជី បានប្រកាសបើកមុខជំនួញថ្មីគឺហាងផឹកស៊ីមួយកន្លែងនៅតាមបណ្តោយផ្លូវវ៉េងស្រេងម្តុំ សួនឧស្សាហកម្មកាណាឌីយ៉ាដែលចំណាយដើមទុន ប្រមាណជាង១០ម៉ឺនដុល្លារបើបូក ទាំង ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិក មានកាតព្វកិច្ចធ្វើសង្គ្រាមដើម្បីសន្តិភាពពិភពលោក

ការធ្វើសង្គ្រាមរបស់អាមេរិកនៅជុំវិញពិភពលោក មិនមែនជាការញៀនសង្គ្រាមនោះឡើយ គឺអាមេរិកចាំបាច់ត្រូវតែធ្វើដើម្បីបញ្ជាក់ពីមហាអំណាចដែលខ្លួនកំពុងតែគ្រប់គ្រង ។ បើអាមេរិកមិនធ្វើសង្គ្រាមនៅខាងក្រៅនោះទេ ឥទ្ធិពលរបស់អាមេរិកនៅលើឆាកអន្តរជាតិនឹងត្រូវបាត់បង់។មិនតែប៉ុណ្ណោះអាមេរិកមានប្រវត្តិធ្វើសង្គ្រាមជាយូរណាស់មកហើយ តាំងតែពីទឹកដីអាមេរិកបានកកើតឡើង។ អ្វីដែលគេចាប់អារម្មណ៍នោះគឺអាមេរិកកាន់តែធ្វើសង្គ្រាមគឺអាមេរិកកាន់តែរីកចម្រើន បើទោះត្រូវចំណាយប្រាក់ច្រើនតែចំណូលពីសង្គ្រាមក៏ច្រើនដូចគ្នាដែរ។ អាមេរិកពេលដំបូងមានតែ១៣រដ្ឋតូចប៉ុណ្ណោះ ហើយងាយរងការវាយបំផ្លាញនៅតាមបណ្ដោយព្រំដែននៅភាគខាងជើងអាមេរិកថែមទៀត។ ប៉ុន្ដែគ្រាន់តែរយៈពេល១សតវត្សប៉ុណ្ណោះ អាមេរិកបាន ពង្រីកទឹកដីយ៉ាងធំធេងដោយបានសម្លាប់ជនជាតិដើមដណ្ដើមយកបណ្ដារដ្ឋដូចជារដ្ឋ តិចសាស់ ... Read More »

ការទម្លាក់គ្រាប់បែករបស់អាមេរិកនៅទីក្រុង មូស៊ូល សម្លាប់មនុស្សច្រើនជាងអាវុធគីមីទៅទៀត

ការវាយប្រហារតាមដែនអាកាសរបស់អាមេរិក នៅទីក្រុងមូស៊ូលប្រទេសអុីរ៉ាក់ បានសម្លាប់ពលរដ្ឋស្លូតត្រង់ ជាង ៣០០នាក់ គឺច្រើនជាង ៤ដងនៃការវាយប្រហារដោយអាវុធគីមីនៅស៊ីរី។ ក្នុងរយៈពេលពីរសប្តាហ៍ហើយដែលអាមេរិកបានបើកការវាយប្រហារកម្ចាត់ក្រុមភេរវកម្មIS នៅទីក្រុងមូស៊ូល ប៉ុន្តែមិនបានធ្វើឲ្យស្ថានភាពនៅទីនោះផ្លាស់ប្តូរឡើយ ហើយការវាយប្រហាររបស់អាមេរិកបានប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋស្លូតត្រង់។ មន្រ្តីទីក្រុងមូស៊ូលបានទទួលស្គាល់ថា ការវាយប្រហារតាមដែនអាកាសរបស់អាមេរិកពិតជាមានប្រសិទ្ធភាព ប៉ុន្តែ៧០ភាគរយតំបន់ភាគខាងលិចទីក្រុងត្រូវបានបំផ្លាញ ហើយការរស់នៅក្នុងតំបន់នោះគឺមិនអាចរស់បានទៀតឡើយ។ ... Read More »

ពាក្យ​សុំ​ពន្យារពេល​​របស់​ក្រុម​មេធាវី​ មិន​មែន​ជា​មូលហេតុ​នៃ​ការ​ពន្យារពេល​សវនាការ​រឿង​ក្ដី​លោក​ ហុង​ សុខហួរ​ នោះទេ​

ភ្នំពេញ៖ រឿងក្ដីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានពន្យារពេលដោយសារតែអវត្តមានមេធាវី ព្រោះរឿងព្រហ្មទណ្ឌហើយជាបទល្មើសឧក្រិដ្ឋ ត្រូវតែមានវត្តមានមេធាវីដាច់ខាត ពោលគឺមិនមែនមកពីពាក្យសុំពន្យារពេលរបស់ក្រុមមេធាវីនោះទេ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ ។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យមជ្ឈិមបក្សកុម្មុយនីសចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី ស៊ុន ឈុនឡាន ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទក្នុងដែនសមុទ្រខេត្តកំពតក្រោមក្រសែភ្នែកមន្ត្រីជលផល

បើទោះបីជាប្រជានេសាទតវ៉ារឿងជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរច្រើនដងមកហើយក៏ដោយ ក៏គ្មានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់នោះដែរ ។ ការដែលជនជាតិវៀតណាមអាចមកនេសាទក្នុងដែនសមុទ្រខ្មែរបាន សុទ្ធតែត្រូវចំណាយលុយកាក់ឲ្យសមត្ថកិច្ចលើដែនទឹក ក្នុងនោះ គឺសមត្ថកិច្ចរដ្ឋបាលជលផល ត្រូវអ្នកនេសាទវៀតណាមដាច់ខាតបង់ប្រាក់ឲ្យច្រើនជាងគេ ។ ហេតុដូច្នេះហើយបានជាការតវ៉ារបស់ប្រជានេសាទខ្មែរច្រើនលើកច្រើនសារមិនបានលទ្ធផលនោះ ។ លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ... Read More »

កូរ៉េខាងជើងព្រមានពីសកម្មភាពសាកល្បងមីស៊ីលរបស់កូរ៉េខាងត្បូង

ក្រោយពេលដែលកូរ៉េខាងត្បូងបានធ្វើការសាកល្បងមីស៊ីលដែលអាច វាយប្រហារនៅគ្រប់ទីកន្លែងក្នុងទឹកដីកូរ៉េខាងជើងដោយជោគជ័យ រួចមកកូរ៉េខាងជើង ក៏បានធ្វើការថ្កោលទោសដល់ប្រទេសនេះផងដែរ។ ក្រសួងការបរទេសរបស់ ទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ថាកូរ៉េខាងជើងនឹងធ្វើការថ្កោលទោសចំពោះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាភាគីមួយដែលបានផ្តួចផ្ដើម ឲ្យមានការផ្ទុះឡើងនូវភាពតានតឹង។ ស្របជាមួយនឹងការថ្កោលទោសចំពោះសហសមយុទ្ធរវាង អាមេរិក ... Read More »

លោកត្រាំ លាតត្រដាងពីគម្រោងផ្តួលរំលំរដ្ឋាភិបាលលោកអាល់ អាសាដ

ក្រោយការវាយប្រហារដោយអាវុធគីមី សម្លាប់មនុស្សជិត១០០នាក់នៅស៊ីរីមក រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំបានបើកការវាយប្រហារទៅលើទីតាំងនានារបស់ កម្លាំងទាហានស៊ីរីក្នុងនោះក៏មានអាកាសយានដ្ឋានយោធាផងដែរ។ សកម្មភាពរបស់លោកត្រាំ ពេលនេះគឺមិនចង់ឃើញលោក អាល់អាសាដ ដឹកនាំស៊ីរីទៀតឡើយ។ កាលពីយប់ថ្ងៃទី ៦ខែមេសា អាមេរិកបានវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី ជាសញ្ញ្ញាមួយបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោកអាល់ អាសាដមិនអាចឈរជើង បានយូរទៀតឡើយនៅក្នុងប្រទេសស៊ីរី។ ... Read More »

រកឃើញបន្លែមួយចំនួននាំចូលតាមច្រកព្រំដែនអន្តរជាតិព្រែកចាកមានសារធាតុពុល

ខេត្តកំពត ៖ រថយន្តពិសោធន៍ចល័តរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលតាមច្រកព្រំដែនអន្តរជាតិព្រែកចាក រកឃើញបន្លែមួយចំនួនដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព ។ លោក សៅ រស្មី ប្រធានប៉ុស្តិ៍កាំកុងត្រូល ប្រចាំច្រកព្រំដែនអន្តរជាតិព្រែកចាកមានប្រសាសន៍ថា ... Read More »

អាជីវករផ្សារបឹងកុកខេត្តកំពង់ចាមប្រឈមនឹងបញ្ហាសំរាម

ខេត្តកំពង់ចាម ៖ ខណៈដែលរដ្ឋបាល សាលាខេត្តកំពង់ចាមកំពុងតែរៀបចំ សម្អាតទីក្រុង ដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មីនោះផ្សារបឹងកុក ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាមគឺត្រូវបានអាជីវករអះអាងថា កំពុងតែធ្វើឲ្យអាប់ឱនមុខមាត់ដោយសារតែបញ្ហាសំរាម ។ ក្រុមអាជីវករផ្សារបឹងកុកបានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយ ដែលសំរាមត្រូវបានគេប្រមូលគរទុកចោល នៅក្នុងបរិវេណ ផ្សារមិនបានប្រមូលយកទៅចាក់ចោលនៅទីតាំងចាក់សំរាមខាងក្រៅនោះទេដែលបញ្ហានេះវាបានធ្វើឲ្យប៉ះពាល់ដល់ការ លក់ដូររបស់ពួកគាត់ដោយត្រូវបង្ខំចិត្តវែក ... Read More »

មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យរកឃើញសារធាតុ Formuline (ហ្វ័រម៉ូលីន)នៅលើគ្រឿងសមុទ្រ បង្គា មឹកជិត១០គីឡូក្រាមនៅក្នុងផ្សារមង្គលបុរី

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មុនថ្ងៃចូលឆ្នាំថ្មីមក ដល់មន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លៀង ប្រធាន ការិយាល័យប្រមូលចំណូល និងទីផ្សារខេត្ត បន្ទាយមានជ័យបានសហការ ជាមួយមន្ត្រី ... Read More »

កូនកំព្រា២នាក់រស់នៅជាមួយជីដូនចុះមុជទឹក ស្ទឹងរអិលចូលកន្លែងជ្រៅលង់ស្លាប់

ខេត្តពោធិ៍សាត់ ៖ កុមារ២នាក់បានចុះ មុជទឹកស្ទឹងដើរធ្លាក់រណ្តៅមានជម្រៅជ្រៅបណ្តាលឲ្យលង់ស្លាប់នៅចំណុចស្ទឹងពោធិ៍ សាត់ទល់មុខវិហារអ៊ិស្លាម ស្ថិតក្នុងភូមិ អ៊ិស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២១៧ ។ ប្រភពព័ត៌មានពីក្រុមគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា កុមាររងគ្រោះដែល ... Read More »

កម្លាំងប្រដាប់អាវុធបាញ់ជើងដំរីទាំង២របួស ដើម្បីបង្អាក់សកម្មភាពចុះប្រេងក្រោយជាន់ សម្លាប់ហ្ម

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីមានហេតុការណ៍សត្វដំរីជាន់មនុស្សស្លាប់ដែលជាម្ចាស់សត្វដំរីនៅចំណុចអូររមីសស្ថិតក្នុង ភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ រហូត មកដល់ម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ កម្លាំងប្រដាប់អាវុធមាននគរបាលខេត្ត ... Read More »

ព្រះមហាក្សត្រ ថ្លែងអំណរគុណដល់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកអនុ ប្រធានទី២រដ្ឋសភា ... Read More »

លួចថតនាងពេលងូតទឹកគំរាមទារលុយ១ លានរៀល ទីបំផុតជាប់ខ្នោះ

ខេត្តព្រៃវែង ៖ នគរបាលប៉ុស្តិ៍កញ្ចំចាប់ជនសង្ស័យម្នាក់មានអាយុ១៧ឆ្នាំបន្ទាប់ពីលួចថតក្មេងស្រីម្នាក់ដែលកំពុងងូតទឹក ហើយបានគំរាមទារប្រាក់១លានរៀលបើមិនព្រមឲ្យទេគេនឹងបង្ហោះក្នុងហ្វេសប៊ុក។ មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថា មុនពេលឃាត់ខ្លួនគឺសមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងកាលពីថ្ងៃទី២៥ ខែមីនា ពីជនរងគ្រោះឈ្មោះ ស្រៀង ស្រស់ ភេទ ប្រុស អាយុ៣៧ឆ្នាំ នៅភូមិដូង ... Read More »

មេឃុំនិងប្រជាពលរដ្ឋសំណូមពរឲ្យអភិបាលខេត្តសៀមរាបជួយចាត់វិធានការទប់ស្កាត់ការរុករានឈូសឆាយដីព្រៃជាង២០ហិកតា

ខេត្តសៀមរាប ៖ លោក កែម ហំា មេឃុំ គោកដូង និងប្រជាពលរដ្ឋ បានសំណូមពរ ដល់កម្លាំងសមត្ថកិច្ច ជាពិសេសលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈបញ្ជាការឯកភាពខេត្តសៀមរាប ជួយចាត់វិធានការទប់ស្កាត់ ... Read More »

ស្រវឹងស្រឿងៗឃើញគេចោមពុងបោកខោអាវកើតមានអារម្មណ៍ក៏ចាប់រំលោភបានសម្រេច ក្បែរគុម្ពចេក

ខេត្តបាត់ដំបង ៖ នារីរងគ្រោះម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភរហូតបាន សម្រេចនៅក្បែរគុម្ពចេកជិតជង្រុកស្រូវ ខណៈដែលបុរសរូបនេះត្រឡប់មកពីស៊ីការ ស្រវឹងស្រឿងៗ ហើយឃើញនាងកំពុង អង្គុយចោមពុងបោកខោអាវតែម្នាក់ឯងក៏កើតមានអារម្មណ៍ចង់រួមភេទទើបដើរទៅបបួលនិងចាប់នាងរំលោភតែម្តង ។ ក្រោយកើតហេតុឪពុកនារីរងគ្រោះរស់នៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ ដំបង បានប្តឹងចោទប្រកាន់ទៅលើយុវជនឈ្មោះ រាជ ... Read More »

រថយន្តកុងតឺន័របុកអ្នកជិះកង់ពីក្រោយស្លាប់យ៉ាងរន្ធត់ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ជនរងគ្រោះម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ជាទីបំផុត ដោយបន្ទាប់ពីរថយន្តកុងតឺន័របុកកង់ពីក្រោយហើយនោះ ជនរងគ្រោះបានដួល ហើយរថយន្តកុងតឺន័រក៏កិនពីលើបណ្តាលឲ្យបែកខួរស្លាប់ក្នុងថ្លុកឈាម ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវបេតុងព្រៃស ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះអាសនៈបង្កការភ្ញាក់ផ្អើលនៅសង្កាត់ទួលសង្កែ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអសនៈអស់ទាំងព្រឹក ធ្វើឲ្យប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះនាំគ្នាបាញ់ទឹកពន្លត់ទាន់ពេលវេលាតែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងស្ថិតនៅផ្ទះលេខ១២២ក្រុមទី៧ភូមិផ្សារតូចសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវកាលពីព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០១៧ ដោយសារទុស្សេខ្សែរភ្លើង។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះខាត់សុធាភេទប្រុសអាយុ៣៦ឆ្នាំ។ម្ចាស់ផ្ទះរូបនេះបានឲ្យដឹងថាមូលហេតុដែលបណ្តាលឱ្យឆាបឆេះអាសនៈនោះផ្តើមមកពីរូបគាត់រៀបចំភ្លើងអគ្គិសនីដាក់លើអសនៈនិងខ្សែអំពូលភ្លើងពណ៌ចម្រុះ ដើម្បីបំភ្លឺលម្អគ្រូបាធ្យាយហើយមិនដឹងរឿងអីស្រាប់តែទុស្សេឆាបឆេះបែបនេះតែម្តង។ សាក្សីរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុមានអគ្គិភ័យនេះ គេបានឃើញមានផ្សែងខ្មៅហុយខ្មួលខ្មាញ់ចេញតាមបង្អូចបន្ទប់អសនៈតាំងធម៌ជាន់ទី២ទើបប្រជាពលរដ្ឋបាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថាមានភ្លើងឆេះផ្ទះនៅជាន់ទី២ខណៈម្ចាស់ផ្ទះកំពុងនៅជុំគ្នានៅជាន់ក្រោមមិនដឹងអី។ ពេលឃើញដូច្នេះភ្លាមម្ចាស់ផ្ទះបានស្រែកឲ្យអ្នកជិតខាងជួយខ្លះជួយយកទុយយោបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៥បំពង់និងប្រើពេលពន្លត់អស់រយៈកន្លះម៉ោងទើបភ្លើងរលត់ហើយគេឃើញមានរងការខូចខាតសម្ភារៈបន្តិចបន្តួចប៉ុណ្ណោះ ៕ ប្រាថ្នា Read More »

មានអ្នករត់ការដោះលែងអ្នកទោសនេសាទជនជាតិវៀតណាមចេញពីពន្ធនាគារជាបណ្ដើរៗហើយ

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជានេសាទ រស់នៅផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានឲ្យដឹងថា មានអ្នករត់ការដោះលែងអ្នកទោះនេសាទជនជាតិវៀតណាមចេញពីពន្ធនាគារខេត្តជាបណ្ដើរៗហើយ សង្ស័យថ្នូរនឹងដូល្លារអាមេរិចកាំង ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ត្រូវបានគេរត់ការដោះលែង ៣នាក់ ទី១ ... Read More »

ជនដៃដល់ចាប់ស្រី្តម្នាក់បោកក្បាលសន្លប់និងចាប់ប្តីចាក់តាមចិត្តសមត្ថកិច្ចចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ: ទីបំផុតជនសង្ស័យម្នាក់ ក្នុងចំណោចបក្ខពួក២នាក់ដែលបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើបុរសម្នាក់ ដែលជាគូស្នេហ៍ថ្មីរបស់ស្ត្រីជាអតីតប្រពន្ធ និងជាមិត្តរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចព្យាយាមគេចខ្លួននោះ តែត្រូវបាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនិងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបានម្នាក់ហើយ កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ក្នុងថ្ងៃកើតហេតុ ... Read More »

រថយន្តឡង់គ្រីស័របុកគោយន្តកន្រ្តៃដឹកចម្រឹងឈើពីក្រោយបណ្តាលឱ្យជង់ឈើស្លាប់គួរឱ្យរន្ធត់ រីឯ ម្ចាស់គោយន្តរបួសធ្ងន់

ខេត្តសៀមរាប៖ រថយន្តឡង់គ្រីស័រ (LAND CRUISER)ចង្កូតស្តាំ ពណ៌ខ្មៅ បើកបុកគោយន្តកន្រ្តៃដឹកចំរឹងឈើ ពីក្រោយបណ្តាលឱ្យជង់ឈើស្លាប់ភ្លាមៗ គួរឱ្យរន្ធត់ ចំណែកម្ចាស់គោយន្តរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយស្រី ។ ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឡើងដោយ គោយន្តកន្រ្តៃដឹកចំរឹងវែងហួស
ទ្រុងមិនមានសញ្ញាសំគាល់ច្បាស់ ... Read More »

រថយន្តកុងតឺន័របើកបុករ៉ឺម៉កកង់បីអូសជាង៣០ម៉ែត្របណ្តាលរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសអ្នកបើករ៉ឺម៉កបីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះកំពុងបើករឺម៉កកង់បីហើយត្រូវរថយន្តកុងតឺន័រមួយគ្រឿងបានបើកមកឈប់បញ្ច្រាស់ បុកចំពីមុខពេញទំហឹងនិងអូសជាង៣០ម៉ែត្រ។ ហេតុការណ៍នេះ កើតនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងលិចរង្វង់មូលចោមចៅ៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ... Read More »

អគ្គីភ័យឆាបឆេះលំនៅឋានពលរដ្ឋ២ខ្នងនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា អគ្គីភ័យបានឆាបឆេះលំនៅឋានពលរដ្ឋយ៉ាងតិច២ខ្នង ។ ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ នៅពេលនេះ សមត្ថកិច្ចបាននិងកំពុងចុះទៅអន្តរាគមន៍ផងដែរ ... Read More »

ពេលយប់រត់ទៅប្រាប់បងស្រីថាមានគេដេញកាប់ សុំដេកផ្ទះជាមួយៗយប់ លុះព្រឹកឡើងប្រទះឃើញចង.កស្លាប់

ខេត្តកណ្តាលៈ បុរសម្នាក់រត់ឡើងលើផ្ទះបងស្រីទាំងយប់ និយាយប្រាប់ថា មានគេដេញតាមកាប់សម្លាប់ខ្លួន និងបានសុំបងស្រីដេកផ្ទះជាមួយៗយប់ ដោយគិតថាប្អូនប្រុសជាមនុស្សញៀនស្រាវង្វេងស្មារតីបងស្រីមិនបានចាប់អារម្មណ៍អ្វីឡើយ ក៏រៀបចំកន្លែងឲ្យដេក ។ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះព្រឹកព្រលឹមឡើងក៏ប្រទះឃើញប្អូនប្រុសចង.កស្លាប់ ។ ករណីនេះ បានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ... Read More »

ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ អាជ្ញាធររាជធានី នឹងធ្វើសង្ក្រាននៅរមណីយដ្ឋានវត្តភ្នំ រយៈពេលបីថ្ងៃ

ភ្នំពេញ ៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីយជាតិខ្មែរឆ្នាំ២០១៧នេះ អាជ្ញាធររាជធានីភ្នំពែញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមនិងអាជ្ញាធរខណ្ឌ នឹងរួមគ្នាធ្វើសង្ក្រាននៅរមណី យដ្ឋានវត្តភ្នំដ៏អធឹកអធំ ដោយរៀបចំឲ្យមានល្បែងប្រជាប្រិយជាច្រើនមុខ ដើម្បីបង្ករលក្ខណៈផ្តល់ជូនប្រជាពលរដ្ឋនិងយុវជនរស់នៅទីក្រុងភ្នំពេញបានជួបជុំគ្នា នឹងបានចូលរួមទស្សនាលេងសមប្បាយកម្សាន្ត ដើម្បី អបអរសាទរថ្វាយទេវតាឆ្នាំថ្មីនៅរាជធានីភ្នំពេញនេះ។ ក្នុងពិធីសូត្រមន្ត ... Read More »