ព័ត៌មានទាន់ហេតុការណ៍៖
'

លោក វង សូត ប្រតិកម្មខ្លាំងៗចំពោះមន្ត្រីបេឡាជាតិសន្តិសុខសង្គមសម្រាប់ មន្ត្រីរាជការសុីវិល ដោយណែនាំឱ្យខំផ្តល់សេវាជូននិវត្តជន និងគ្រួសារ ក្រោយមានការរិះគន់!

ភ្នំពេញ៖ លោក វង សូត បានប្រកាសណែនាំយ៉ាងមុឺងម៉ាត់ដល់លោក ម៉ែន សុចិត្រ នាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល និងជានាយកខុទ្ទកាល័យលោករដ្ឋមន្ត្រីផង និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារផង ឱ្យខំប្រឹងដោះស្រាយបញ្ហាដ៏ចម្រូងចម្រះនៃការផ្តល់សេវាការបើកប្រាក់សោធននិវត្តជូននិវត្តជន និងគ្រួសារសពនិវត្តជន នៅចំពោះមុខអ្នកចូលរួមប្រមាណជាង៣០០នាក់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ... Read More »

កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅបង្ក្រាបសង្វៀនជល់មាន់មួយទៀតហើយ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងកម្លាំងមន្រ្តីសាលាសង្កាត់ចោមចៅ បានបង្ក្រាប សង្វៀនជល់មាន់មួយកន្លែង ដោយចាប់បានមាន់ គកចំនួន៣ក្បាល ដែលបានតខ្នាយដែករួចជាស្រេច បម្រុងនិងជល់ភ្នាល់ដាក់លុយទៅហើយ ប៉ុន្តែខណៈ នោះកម្លាំងបានចុះទៅដល់ ធ្វើឲ្យក្រុមអ្នកញៀនល្បែងជល់មាន់ទាំងនោះ នាំគ្នារត់គេចខ្លួនបាតជើងសព្រាត ចោលមាន់គក ហើយការរត់គេចខ្លួនមុនពេល ... Read More »

រថយន្តដឹកទំនិញឡើងទួលទំនប់បារាំងអកហ្សឺរអិលថយក្រោយកិនម៉ូតូអស់២គ្រឿងនិងបុកសសរផ្ទះអ្នកស្រុក

ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញមួយគ្រឿង ដែលដឹកស៊ីម៉ង់ត៍ និងដែក ប្រមាណជាង៦តោនឡើងទួលជាន់ហ្រ្វាំងអត់ស៊ី រអិលថយក្រោយយ៉ាងខ្លាំងកិនម៉ូតូអស់២គ្រឿង និង បុកសសរផ្ទះអ្នកស្រុកបាក់អស់១ដើម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទំនប់បារាំង ... Read More »

កម្លាំងចម្រុះខណ្ឌមានជ័យចុះរដ្ឋបាល និងឃាត់ខ្លួនជនសង្ស័យបាន២នាក់ តែរួចខ្លួនបាត់ម្នាក់បន្ទាប់ពីឃាត់បាន និងដកហូតថ្នាំញៀន៨កញ្ចប់

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ បានចុះធ្វេីរដ្ឋបាលនៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀន ក្នុងនោះសមត្ថកិច្ចបានប្រហែសឲ្យជនសង្ស័យរត់គេចខ្លួនបាត់ម្នាក់ នៅសល់តែម្នាក់ ។ ... Read More »

ស្រឡាញ់គ្នារយះពេលយ៉ាងយូររហូតរួមរ័កមេត្រីបាន២ដង ត្រូវម្ដាយខាងស្រីដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យវៃខ្នោះ ចោទថាចាប់រំលោភ

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួន បន្ទាប់ពីម្ដាយខាងស្រីមកប្ដឹងចោទថា បានចាប់រំលោបកូនស្រីរបស់គាត់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ផ្ទះជួល ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

នគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួនចោរលួចកាច់.កម៉ូតូបានម្នាក់

ខេត្តកណ្តាលៈ ជនសង្ស័យជាចោរលួចកាច់.កម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលស្រាវជ្រាវបង្រ្កាបចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ និងបក្ខពយកបានធ្វើសកម្មភាពលួចកាច់.កម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចទំនប់ប្រផិញ ស្ថិតក្នុងភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ... Read More »

ខ្យល់គរពេលកំពុងជិះម៉ូតូបណ្តាលឲ្យដួលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកណ្តាលៈ បុរសម្នាក់ទំនងជាកើតជម្ងឺខ្យល់គរ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកទៅលើផ្លូវជាតិរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ... Read More »

សិស្ស២ក្រុមនៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ផ្ទុះហិង្សាដាក់គ្នា សមត្ថកិច្ចជួយទាន់ ឃាត់ខ្លួន៥នាក់

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា២ក្រុមនៅវិទ្យាល័យសហ៊ុនសែនបរិបូរណ៍ បានឌឺដងដាក់គ្នា រហូតដល់ដេញវាយគ្នាពេញទីធ្លាសាលា ហើយត្រូវសមត្ថកិច្ចដែលនៅទីនោះជួយអន្តរាគមន៍និង ឃាត់ខ្លួនសិស្សទំនើងទាំងនេះ យកមកអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ ហេតុការណ៍សិស្សសាលាដេញវាយគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ស្ថិតនៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងដីភូមិ

ខេត្តកំពង់ឆ្នាំង៖ គ្រាប់មិនទាន់ផ្ទុះប្រភេទ៦០មីលី្លម៉ែត្រ មួយគ្រាប់កប់នៅក្នុងដីភូមិត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលដែលជីកធ្វើរណ្តៅ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ គឺបានប្រទះឃើញកាលពីវេលាម៉ោង៩និ៩ង៣០នាទី ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៧ ។ នៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង ។ ឈ្មោះអ៊ូ សារឿន ដែលជាម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ... Read More »

សមត្ថកិច្ចវៀតណាមបញ្ជូនជនជាតិខ្មែរ២៧នាក់ ដែលដើរសុំទានបញ្ជូនមកតាមច្រកទ្វា អន្តរៈជាតិព្រៃវល្លិ

  ខេត្តស្វាយរៀងៈ អគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងហូជីមិញ បានបញ្ជូនជនអន្តោប្រវេសន៍ខ្មែរ ទៅរកស៊ីឥតច្បាប់ (ដើរសុំទាន) នៅប្រទេសវៀតណាមចំនួន27នាក់ មកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្ថឹតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទ៌ ថ្ងៃទី១៤ ខែកុម្ភៈ២០១៧ ។ បើតាមលោកប៉ាង ... Read More »

ជនបរទេសផឹកស្រវឹងអុកឡុករត់ដេកកណ្តាលថ្នល់ផ្អើលទាំងយប់

ភ្នំពេញ: បុរសជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង ប្រឹងរត់ពេញផ្លូវនិងស្រែកឡូឡា ព្រមទាំងរត់ទៅដេកកណ្តាលផ្លូវមិនខ្លាចរថយន្តបុកបង្កការភ្ញាក់ផ្អើលកើតឡើងក្នុងយប់ទិវាបុណ្យនៃសេចក្តីស្រលាញ់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ទីតាំងកើតហេតុស្ថិតក្រោម ស្ពានអាកាស៥មករា ... Read More »

បញ្ជូន​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ មក​តុលាការ​សាកសួរ​ករណី​បាញ់​សម្លាប់​ពាណិជ្ជករ​ម្នាក់​នៅ​ប្រទេស​ថៃ

ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជូនជនជាតិអង់គ្លេសម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីបាញ់សម្លាប់ពាណិជ្ជករម្នាក់នៅប្រទេសថៃ រួចបានគេចខ្លួនមកកម្ពុជា ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ តាមបណ្ដាញសង្គម ... Read More »

បង្រ្កាបអ្នកជំនួញគ្រឿងញៀន២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ កំលាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលនគរបាលខេត្ត សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ចុះយុទ្ធនាការប្រយុទ្ធប្រឆាំងបង្រ្កាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកំលាំងឃាត់ខ្លួនបានចំនួន ០២នាក់ រួមទាំងវត្ថុតាង និងសម្ភារ ដើម្បីបំពេញនីតិវិធីដើម្បីបញ្ជូនបន្ត។ ប្រតិបត្តិការខាងលើនេះអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ... Read More »

ក្ដឹបចោរ៣នាក់លួចកាបូបលុយបានហើយ រត់មិនរួច ឃាត់ម្នាក់ ឯបក្ខពួករត់គេចខ្លួនបាត់

ភ្នំពេញ៖ ក្តឹបចោរចំនួន៣នាក់ ជាមុខសញ្ញាចាស់ ដែលតែងតែលួច និងគាស់បន្ទប់ជាច្រើនដង ដែលសមត្ថកិច្ចបានហើយអប់រំលែងទៅវិញត្រូវបានប្រជាពលរដ្ឋចាប់បានសារជាថ្មីខណះធ្វើសកម្មភាពលួចយកកបូប លុយរបស់ស្រ្តីដែលជាអាជីវករលក់ដូរ នៅក្នុងផ្សារពោធិ៍ចិនតុងម្នាក់បានចំនួនប្រមាណ ជាង៣ពាន់ដុល្លារ ក្នុងខណៈពេលដែលស្រ្តីរូបនោះ ទុកកាបូបលុយនិងគ្រឿងអលង្ការ នៅក្រោមគ្រែកន្លែងលក់ដូរ។ក្រោយ ពេលលួចបានសម្រេច បាននាំគ្នាជិះម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ១គ្រឿងរត់គេចខ្លួន ប៉ុន្តែពេលនោះត្រូវបាន ... Read More »

ស្ត្រី​បឹងកក់​៤នាក់​ស្នើ​សាលាឧទ្ធរណ៍​ លើកលែង​បទចោទ​ប្រកាន់​

ភ្នំពេញ:ស្ត្រីបឹងកក់៤នាក់ ដែលបច្ចុប្បន្នមានតែលោកស្រីទេព វន្នី ម្នាក់ប៉ុណ្ណោះកំពុងជាប់ពន្ធនាគារ ស្នើដូចគ្នាទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លើកលែងការចោទប្រកាន់ដល់ពួកគេ ដោយពួកគេនិយាយថា ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ។ សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បើកសវនាការរឿងក្ដីស្ត្រីបឹងកក់៤នាក់ ពាក់ព័ន្ធបទល្មើសប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។ ... Read More »

ចោរឆក់កាបូបបានសម្រេចហើយ តែត្រូវប្រជាពលរដ្ឋដេញតាម ភ័យបោះកាបូបចោលវិញ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីក្រុមចោរឆក់កាបូប បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាអន្តរគមន៍ដេញតាមចាប់ខ្លួន ធ្វើឲ្យជនសង្ស័យភ័យក៏បោះកាបូបជនរងគ្រោះចោលវិញនិងបន្ដួលម៉ូតូចោលរួចរត់ទៅជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ ។ ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ... Read More »

ស្រ្តីម្នាក់ត្រូវចោរឆក់ការបូបបានសម្រេចយកលុយនិងសម្ភារៈអស់ប្រមាណ១០០០(ពាន់ដុល្លារ)

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវចោរឆក់យកការបូបលុយបានសម្រេចអស់ចំនួន១០០០(ពាន់ដុល្លារ)បណ្តាលអោយស្ត្រីរងគ្រោះដួលរងបួសស្រាលថែមទៀត ហើយជនសង្ស័យគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់នគរបាលប៉ុស្តិ៍ទឹកថ្លាឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹ កថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្ត្រីរងគ្រោះមានឈ្មោះ អៀវ ... Read More »

គ្រាន់តែឮថាឈ្នះរង្វាន់១ម៉ឺនដុល្លារភ្លាម ខ្វះការពិចារណា ចាញ់ល្បិចជនល្មើសអស់១១៥០ដុល្លារ

  ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ រត់មកប្តឹងសត្ថកិច្ចប៉ុសិ៍ចោមចៅសុំការអន្តរាគមន៍ ខណៈបានចាញ់បោកគេតាមទូរស័ព្ទ ដោយប្រាប់ថា រួបគាត់បានឈ្នះរង្វាន់ចំនួន១មឺុនដុល្លារ ហើយអោយផ្ញើលុយទៅអោយគេសម្រាប់រត់ឯកសារជាបន្តបន្ទាប់រហូតអស់លុយពីខ្លួនទើបភ្ញាក់ដឹងខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្មករនេសាទស្រវឹងស្រាធ្លាក់ទឹកលង់ស្លាប់ ប្រទះឃើញសពនៅពេលព្រឹកឡើង

ខេត្តព្រះសីហនុ៖ សាកសពបុរសកម្មករនេសាទម្នាក់ត្រូវបានគេប្រទះឃើញ បន្ទាប់ពីសង្ស័យថា ស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយលុង ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុបានប្រាប់ថា ... Read More »

ព្រួតគ្នាវាយប្លន់ម៉ូតូឌុបបានសម្រេចនៅខណ្ឌដូនពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានសន្តិសុខយាមការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ចាប់បាន ព្រមទាំងត្រូវគេវាយរងរបួសបែកមុខមាត់ ខណៈដែលជនសង្ស័យរូបនោះ រួមទាំងបក្ខពួក៥នាក់ទៀត បានព្រួតវាយប្លន់យកម៉ូតូបានសម្រេចពី បុរសអ្នករត់ម៉ូតូឌុបម្នាក់ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ... Read More »

រថយន្តដឹកឈើគ្រញូងមួយឡានពេញបម្រុងឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាបនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកអីុវ ឯកសាវតី រដ្ផបាលព្រៃឈើថ្នាក់កណ្តាល ដឹកនាំមន្រ្តីរដ្ផបាលព្រៃឈើ សហការជាមួយមន្រ្តីនៃមន្ទីរកសិកម្ម ខេត្តស្វាយរៀង ស្ទាក់ចាប់រថយន្ត១គ្រឿង ចំណុះ៨តោន ដឹកឈើគ្រញូងពេញទ្រុង និងឃាត់ខ្លួនអ្នកបើកបរបានម្នាក់នៅចំណុចភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង កាលពីវេលាម៉ោង១រំលងអាធ្រាតថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧ ... Read More »

រថយន្តក្រុមហ៊ុន រស្មីភ្នំពេញដឹកអ្នកដំណើរ បុកអ្នកជិះម៉ូតូស្លាប់ ២នាក់

ខេត្តពោធិ៍សាត់៖ រថយន្តក្រុមហ៊ុន រស្មីភ្នំពេញដឹកអ្នកដំណើរ បើកជែងបុកអ្នកជិះម៉ូតូស្លាប់ ០២នាក់ ភ្លាមៗនៅនិងកន្លែងកាលពីរំលងអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិ-ឃុំស្នាមព្រះ ... Read More »

បន្តិចទៀតនេះនាយឧត្តសេនីយ៍​ សៅ​ សុខា​ អញ្ជើញដឹកនាំកងកម្លាំង​ អាជ្ញាធរ​ និងមន្ត្រីជំនាញចុះពិនិត្យមើលការកាប់រុករានយកដីព្រៃនៅកោះរ៉ុង​

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ អាជ្ញាធរខេត្ត មន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នៅតំបន់កោះរ៉ុងខេត្តព្រះសីហនុ ... Read More »

ឃាត់ខ្លួនបុរសចំណាស់ប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំនៅច្បារអំពៅ

ភ្នំពេញ : បុរសចំណាស់ម្នាក់ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីប៉ុនប៉ងចាប់ក្មេងស្រីជាអនីតិជនរំលោភតែមិនបានសម្រេចឡើយកាលពីវេលាម៉ោង១២,៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ លុះព្រឹកឡើងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារបាននាំក្មេងស្រីមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ។ ... Read More »

សង្ស័យលោកផ្កាយមួយ​ ប៉ុល​ ចាន់នី​ ដឹកឈើផ្ទុកធ្ងន់លើសទំងន់បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា

ខេត្តកំពត៖ ករណីមានរថយន្ត១គ្រឿងដឹកឈើ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា កាលពីវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ឋិតនៅចំណុចស្ពានស្ទឹងកោះស្លា ក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបានគេលួចទម្លាយថា៖ ឈើនេះជាឈើរបស់លោក ឧត្តមសេនីយ៍ត្រី ... Read More »

លោកស្រី ម៉ែន សំអន ៖ជំរុញឲ្យមន្ដ្រីអធិការកិច្ច បន្ដរកបាតុ ភាពអសកម្ម នៅតាមក្រសួង,ស្ថាប័ន ,សហគ្រាសសាធារ ណៈ និងមន្ទីរ អង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ៖បានជំរុញឲ្យមន្ដ្រី អធិការកិច្ច បន្ដរកបាតុភាពអសកម្មនៅតាមបណ្ដាក្រសួង,ស្ថាប័ន , សហគ្រាស សាធារណៈ និងមន្ទីរ អង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ  មានស្ថាប័ន មួយចំនួន ... Read More »

តាមក្របួចចោរស្រីម្នាក់ទៀតជាបក្ខពួកចោរប្លន់ផ្ទះលក់មាសផ្សារថ្មី ខេត្តកំពង់ចាម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានសហការជាមួយនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបក្ខពួកក្រុមចោរប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារថ្មីខេត្តកំពង់ចាមម្នាក់ទៀតជាស្ត្រី ដែលគេដឹងថាជាកំពូលចោរដុះស្លែជំនាញខាង(បុកទូ)បន្លំយកមាស ប្រាក់ ល្បីល្បាញ និងជាប់គុកមិនសូវបានយូរ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក៖ ភាពជាដៃគូថ្មីដើម្បីលើកកំពស់សុខភាពនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈសាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ... Read More »

សាកសព ជនអនាថាមិនស្គាល់អត្តសញ្ញាណមា្នក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្បែរគំនរសំរាម

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពជនអនាថា ដែលដេកស្លាប់ក្បែរគំនរសំរាមនៅទីតាំងចំណតរថយន្តទល់មុខផ្សារលើក្នុងក្រុម៨ ភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ជារៀងរាល់ថ្ងៃ ជនអនាថារូបនេះ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់

ភ្នំពេញ:នៅថ្ងៃទី១៥ ខែកុម្ហៈ ឆ្នាំ២០១៧ ម៉ោង២និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់ នៅចំណុចផ្ទះជួល គ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ... Read More »