ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលី

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត ឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការនិងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ... Read More »

កម្ពុជាមិនទាន់មានករណីជំងឺហ្សីការនៅឡើយទេ

ភ្នំពេញ៖ ស្របពេលមានការផ្ទុះឡើងសារជាថ្មីនូវជំងឺហ្ស៊ីកាក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីក្នុងប៉ុន្មានថ្ងៃកន្លង មកនេះមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថារហូតមកដល់ពេលនេះកម្ពុជា នៅមិនទាន់រកឃើញមានករណីជំងឺហ្សីកាបានកើតឡើងនៅក្នុងប្រទេសនោះទេ។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបានមានប្រសាសន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា គិតមកដល់ថ្ងៃនេះស្ថានភាពជំងឺហ្សីការនៅកម្ពុជាមិនទាន់មានអ្វីកើតឡើងគឺមានភាពល្អប្រសើរហើយមន្រ្ដីសុខាភិបាលកំពុង បន្ដតាមដានករណីជំងឺនេះជាប់ជាប្រចាំ។ ... Read More »

ផ្លូវជង្ហុក និងពំនូកថ្មទួលជាប់នឹងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវម៉ៅសេទុងទល់មុខផ្សារដើម.គ សូមអាជ្ញាធរពាក់ព័ន្ឋ និងមន្ទីរសាធារណការជួយជួសជុលឡើងវិញផង

ភ្នំពេញៈ នៅតាមបណ្តោយផ្លូវម៉ៅសេទុងខាងមុខផ្សារដើម.គ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរបានសំណូមពរដល់អាជ្ញាធរ និងមន្ទីរសាធារណការ និងដឹកជញ្ជូន មេត្តាចុះជួយពិនិត្យមើលផ្លូវនេះផង ព្រោះឃើញមានជង្ហុក និងពំនូកថ្មទួលជាប់នឹងទ្រូងផ្លូវយូរហើយ ដោយសារតែខ្លាចមានគ្រោះថ្នាក់ក្នុងការធ្វើដំណើរនៅពេលយប់ ហើយ ជាពិសេសគឺអាជីវករលក់ដូរតែម្តង ដោយសារតែផ្សារដើម.គនេះ អាជីវករលក់ដូរ២៤ម៉ោង លើ២៤ម៉ោង ហើយតែងតែធ្វើដំណើរឆ្លងកាត់នៅតាមបណ្តោយផ្លូវនេះ ... Read More »

ក្មេង៣នាក់លង់ទឹកស្លាប់ខណៈទៅតាមជីដូនច្រូតស្មៅ

ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទឹកដីបាក់ផ្លូវទៅទឹកឈូរជ្រោះផ្អោក ស្ថិតនៅភូមិថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មានករណីក្មេង៣នាក់លង់ទឹកស្លាប់ ខណៈដែលក្មេងរងគ្រោះទាំងនោះបាន តាមជីដូនទៅច្រូតស្មៅ ។ លោក ... Read More »

ប៉ែន សារ៉ាវក្តាប់បានតំណែងសំខាន់៤រឿង ព្រមគ្នា

ភ្នំពេញ៖ អតីតសមាជិកBoy Band លោក ប៉ែន សារ៉ាវ បានប្រកាសហក់ចូលប្រឡូកក្នុងអាជីពសម្តែងខ្សែភាពយន្តកាលពីថ្មីៗនេះបន្ទាប់ពីតារារូបនេះបញ្ចប់ការងារច្រៀងនៅតាមខេត្តជាច្រើននោះ។ មាន ខ្សែភាពយន្ត៤រឿងដែលតារាប្រុសរូបនេះទទួលថតសម្រាប់ឆ្នាំនេះដែលសុទ្ធសឹងតែជាតួអង្គសំខាន់ ហើយលោករំពឹងថាស្នាដៃទាំងនេះនឹងជួយឲ្យលេចចេញការគាំទ្រច្រើននៅពេលចាក់បញ្ចាំង។ ការប្រឡូកក្នុងអាជីពសិល្បៈចម្រៀង មួយទសវត្សរិ៍មក ប៉ែន សារ៉ាវទទួលបានការគាំទ្រច្រើនបង្គួរ។ តារារូបនេះបានវិវត្តន៍ខ្លួនមកជាតារាសម្តែងសម្រាប់ការថតបទចម្រៀងនៅគ្រប់ផលិតកម្ម។ ... Read More »

ក្រុមហ៊ុន Samsung បានប្រកាសថា នឹងប្រមូលទូរស័ព្ទប្រភេទ Galaxy Note 7 ត្រឡប់មកវិញ

ក្រុមហ៊ុនអេឡិកត្រូនិចកូរ៉េខាងត្បូង Samsung Electronics បានប្រកាសថា ក្រុមហ៊ុននឹងសម្រេចចិត្តប្រមូលទូរស័ព្ទ Galaxy Note 7 ថ្មីរបស់ខ្លួនដែលបានផលិតឡើងនៅក្នុងប្រទេសចំនួន១០ត្រឡប់មកវិញ ដោយសារតែថ្មរបស់វាផ្ទុះនៅពេលថ្មីៗនេះ។ លោក Koh Dong Jin ប្រធានផ្នែក ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ជួបសំណេះសំណាលជាមួយប្រជាការពារក្នុងស្រុកពញាឮ ២.៥២១ នាក់

ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានចុះជួបសំណេះសំណាលជាមួយបងប្អូនជា ប្រជាការពារនៅក្នុងស្រុកពញាឮចំនួន ២.៥២១ ... Read More »

អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា ត្រូវតុលាការចោទប្រកាន់ពីរបទល្មើស

ភ្នំពេញ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតមិត្តប្រុសកញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្ម Plang Records ចំនួនពីរបទល្មើស ។ មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿង ញៀន៥នាក់

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោកមេបញ្ជា ការកងរាជអាវុធហត្ថក្រុងច្បារមនបាន សហការជាមួយលោក ហុក ម៉ារ៉ាឌី អភិ បាលរងក្រុងច្បារមនបានឆែកឆេរផ្ទះជួល មួយកន្លែងនៅភូមិថ្មី សង្ការរកាធំ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៧នាក់ ដកហូតថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ ៖ មនុស្ស៧នាក់ និងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈដែលពួកគេនាំគ្នាទៅប្រើប្រាស់គ្រឿងញៀននៅមុខមន្ទីពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) កាលពីម៉ោង០១និង០០នាទីយប់ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ទួរីសពន្លះជាមួយរថយន្តដឹកទំនិញ រងរបួសធ្ងន់​ស្រាល៧នាក់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ មនុស្សប្រុស ស្រី ក្មេង ចាស់ ៧នាក់បានដួលរដូករណែល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តទួរីសបុកជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ចូលប្រឡាយ កាលពីវេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ ... Read More »

លោកស្រីម៉ែន សំអន ៖ ព្រះពុទ្ធសាសនា បានចូលរួមអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពធម៌វិន័យ និងច្បាប់

ភ្នំពេញ៖   លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា៖  ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពធម៌វិន័យ ច្បាប់ និង ប្រៀនប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខុដមរនា ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ មុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករា កំពុងក៏ល្បាតតាមមូលដ្នាន ប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យទាំង៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាក c125 ក៏បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូកង់បី និងមិត្តភក្តិមានគ្នា២នាក់ កំពុងដើរតាមបណ្ដោយផ្លូវលេខ២១៧  ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា  បានដេញចាប់ឃាត់ខ្លួន២នាក់ ... Read More »

វៀតណាម១៩នាក់ ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួននៅតាមហាងម៉ាស្សាធ្វើសក់ កាត់ក្រចក នៅម្តុំផ្សារថ្មី

  ភ្នំពេញ៖ យ៉ាងតិចមានជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមប្រុស ស្រីចំនួន១៩នាក់ ត្រូវបាននគរបាលអន្តោប្រវេសន៍ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីតាំងតាមហាងកាត់សក់ ធ្វើក្រចក នៅខាងលិចផ្សារថ្មី ផ្លូវ១២៨ ... Read More »

ឆេះតូបផ្សាររាត្រីក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ 

  ប៉ោយប៉ែត៖ តូបលក់ចានឆ្នាំង និងជ័រក្នុងផ្សាររាត្រី ក្រុងប៉ោយប៉ែតបានរងការឆាបឆេះ ដោយសារករណីឆ្លងអគ្គិសនីកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បណ្តាលឲ្យខូចខាតសម្ភារ ទ្រព្យសម្បត្តិមួយចំនួន ។ ប៉ុន្តែទោះយ៉ាងណា មិន អគ្គិភ័យនេះ ... Read More »

បុរសម្នាក់រងរបួសដាច់ដៃម្ខាង និងបាក់ជើង ដោយសាររថយន្តមិនស្គាល់ម៉ាក​បើកបុក 

  ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដាច់ម្ខាង និងបាក់ជើង ខណៈដែលកំពុងជិះម៉ូតូ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបើកក្នុងទិសដៅបញ្ច្រាសគ្នា បុកពេញទំហឹង ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង07និង៥០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ... Read More »

វាយប្រហារផ្សាររាត្រីនៅហ្វីលីពីនស្លាប់យ៉ាងតិច១២នាក់

អាជ្ញាធរហ្វីលីពីនបានប្រកាសថា មនុស្សយ៉ាងតិច១២នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារភេរវកម្ម បំផ្ទុះគ្រាប់បែកក្នុងផ្សាររាត្រីមួយកន្លែងនៅទីក្រុង Davao កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ។ សាកសពជនរងគ្រោះបានខ្ទេចខ្ទីជាមួយបំណែកបាក់បែកនៃកៅអី តុជ័រយ៉ាងរដូករណែល ។ ការវាយប្រហារនេះ ស្ថិតនៅក្នុងទីក្រុងកំណើត ... Read More »

បាញ់មួយគ្រាប់ទាំងកណ្ដាលរាត្រីនៅខណ្ឌចំការមន ផ្អើលសម្ថតកិច្ចមូលដ្ឋាន

ភ្នំពេញ៖ ហេតុការណ៍បាញ់បោះដោយសេរីបានកើតឡើងជាច្រើនលើកច្រើនសារនៅក្នុងទីក្រុងភ្នំពេញ រហូតដល់មានករណីខ្លះ បាត់បង់ទ្រព្យសម្បត្តិ ដ៏មានតម្លៃនិងខ្លះទៀតបាត់បង់ជីវិត ។ ជាក់ស្តែងនៅវេលាម៉ោង០០និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មានករណីបាញ់មួយគ្រាប់បង្កការផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ... Read More »

ជិះម៉ូតូលឿន ជ្រុលទៅបុករបាំងថ្មដួលបោកក្បាលផុងលលាដ៍ស្លាប់ភ្លាមៗ

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានវ៉ាជាមួយរ៉ម៉កម៉ូតូកង់បី តែមិនផុត ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ផុងលលាដ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចមុខក្រសួងសុខាភិបាល ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ... Read More »

ការដេញថ្លៃគំរោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែនៅសាលាសង្កាត់សំបួរមាស ក្រុងកំពង់ចាមត្រូវបានគេសង្ស័យថា បង្កប់នូវភាពពុករលួយញាក់សាច់

ខេត្តកំពង់ចាម ៖ការដេញថ្លៃគម្រោងសាងសង់ផ្លូវ១ខ្សែប្រវែង ១១៥ ម៉ែត្រ ដែលតម្លៃប៉ាន់ស្មានដាក់អោយដេញថ្លៃនោះគឺ ៤៥.១០២.៨២៥ រៀល ស្ថិតនៅក្នុងប៉ុស្តិ៍រដ្ឋបាល នគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃឹទី ២ កញ្ញា ២០១៦ ... Read More »

អាជ្ញាធររាជធានីគ្រោង ស្ថាបនាផ្លូវបេតុង លើផ្លូវរថភ្លើងចាស់ ប្រវែង៥គីឡូម៉ែត្រ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី ដល់ផ្លូវជាតិលេខ៥

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោង ស្ថាបនាផ្លូវបេតុង លើផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោមមិនដំណើរការ ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ី  ដល់ផ្លូវជាតិលេខ៥ ដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល និងដោះស្រាយបញ្ហាគ្រោះអគ្គិភ័យ និងបញ្ហាផ្សេងៗទៀងផងដែរ ហើយការដោះស្រាយផលប៉ះពាល់នេះ មិនតម្រូវឲ្យពលរដ្ឋចាកចេញពីតំបន់នេះឡើយ ដោយប្រើយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយផលប៉ះពាល់មកនៅកម្រិតទាបបំផុត ... Read More »

កាំជ្រួចមីស៊ីលរបស់ Space X ផ្ទុះពេល ត្រៀមបាញ់បង្ហោះនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក

អង្គការណាហ្សាបានប្រកាសឲ្យដឹងថា មានករណីផ្ទុះកាំជ្រួចមីស៊ីល SpaceX កាល ពីថ្ងៃទី១ ខែកញ្ញា នៅរដ្ឋផ្លរីដា សហរដ្ឋ អាមេរិកពេលត្រៀមបង្ហោះនាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី។ ការផ្ទុះនោះបានធ្វើឲ្យគក្រើកញាប់ញ័រផ្ទះនៅក្បែរៗនោះដូចជាការរញ្ជួយដី។ ក្រោយការផ្ទុះខ្លាំងនៅមានការផ្ទុះផ្សេងៗជាច្រើនទៀត។ ការផ្ទុះខាងលើមិនបណ្តាល ឲ្យមានអ្នកស្លាប់ឬរងរបួសឡើយ ប៉ុន្តែ បណ្តាលឲ្យខូចខាតសម្ភារ ... Read More »

កម្មវិធីដាំដើមឈើរបស់ណាហ្គាវើលបេះដូងសប្បុរស បង្កើតឲ្យមាន“បរិស្ថានបៃតង” នៅតាមសាលារៀន

រាជធានីភ្នំពេញថ្ងៃទី ០៦កញ្ញា ២០១៦ ៖ នៅថ្ងៃទី ២៧ សីហា ២០១៦ ណាហ្គាវើលបេះដូងសប្បុរស ដឹកនាំដោយ លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមរបស់ក្រុមហ៊ុន ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

ប្រធានាធិបតីហ្វុីលីពីនបដិសេធជួបជាមួយអគ្គលេខាធិការអ.ស.ប

ប្រធានាធិបតីហ្វុីលីពីនលោក Rodrigo Duterte បានបដិសេធជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ ក្នុងប្រទេសឡាវ។ សារព័ត៌មាន AFP បានដកស្រង់សម្តី អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បញ្ជាក់ថា ... Read More »

​បាល់ទាត់នៅអង់គ្លេស Conference ថ្ងៃនេះ Tranmere, Dagenham, Fylde, Salford, Chelmsford មានប្រវត្តិល្អជាងគូប្រកួត

ការប្រកួតបាល់ទាត់នៅអង់គ្លេស Conference ថ្ងៃនេះក្រុម Tranmere, Dagenham, Fylde, Salford, Chelmsford ជាក្រុមដែលមានប្រវត្តិល្អ និងមានសង្ឃឹម ឈ្នះគូប្រកួតទាំងក្នុង និងក្រៅទឹកដីរបស់ ខ្លួន ។ Aldershot(5) ... Read More »

រុស្ស៊ីដាក់ពង្រាយមីស៊ីលនៅចម្ងាយពីអាមេរិក៨៦គីឡូម៉ែត្រ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបញ្ជាក់ថា កម្លាំង ទាហានរុស្ស៊ីមានគម្រោងដាក់ពង្រាយកងពលកាំជ្រួចមីស៊ីលនៅឆ្នេរសមុទ្រ Chukotka ស្ថិតនៅភាគខាងកើតប្រទេសនេះនាឆ្នាំ២០១៨។ ទីតាំងដែលដាក់កងពលមីស៊ីលនោះនៅចម្ងាយពីរដ្ឋ Alaska អាមេ រិកតែ៨៦គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំរបស់ក្រសួងការពារ ជាតិកាលពីសប្តាហ៍កន្លងមកលោក Shoigu ... Read More »

បាល់ទាត់នៅអង់គ្លេស League 1 ថ្ងៃនេះ Peterborough, Bolton, Millwall, Fleetwood មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស League 1 ថ្ងៃនេះក្រុម Peterborough, Bolton, Millwall, Fleetwood ជាក្រុម ដែលមានប្រវត្តិល្អ និងមានប្រៀបជាងគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ Peterborough (7) ... Read More »

Carlisle, Mansfield, Colchester, Luton, Portsmouth, Plymouth រំពឹងឈ្នះក្នុងផ្ទះនៅអង់គ្លេស League 2 ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអង់គ្លេស League 2 ថ្ងៃនេះក្រុម Carlisle, Mansfield, Colchester, Luton, Portsmouth, Plymouth ជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុ ។ Carlisle(6) ... Read More »

សាឡង់បូមខ្សាច់ដ៏ធំព្រមប្តូរទីតាំងទៅបូមខ្សាច់នៅកន្លែងផ្សេងតាមការស្នើសុំរបស់ពលរដ្ឋរស់នៅលើតំបន់ទេសចរណ៍កោះទ្រង់

ខេត្តក្រចេះ ៖ សាឡង់បូមខ្សាច់ដ៏ធំរបស់ក្រុមហ៊ុនឯកជនមួយ ដែលបានបោះទីតាំងធ្វើសកម្មភាពបូមខ្សាច់ពីបាតន្លេមេគង្គនៅក្បែរកន្ទុយកោះទ្រង់ ក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះព្រមផ្លាស់ប្តូរទីតាំងបូមទៅតាមការស្នើសុំរបស់ពលរដ្ឋដែលរស់នៅលើ តំបន់ទេសចរណ៍កោះទ្រង់មួយនេះ ។ ប្រធានសហគមន៍ទេសចរណ៍កោះ ទ្រង់ លោក ប៊ុន បាន បានឱ្យដឹងថា ការ ... Read More »