ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត៣គ្រឿងបុកបន្តគ្នា មនុស្សរងរបួសស្រាល

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយសារតែរថយន្ត៣គ្រឿងបុកគ្នាលាន់សូរដូចរន្ទះបាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៥/១២៦ ស្ថិតនៅភូមិ ... Read More »

ស្ថានីយប្រេងឥន្ធនៈពីរកន្លែងនៅខណ្ឌច្បារអំពៅត្រូវសមត្ថកិច្ចកាំកុងត្រូលរកឃើញថា លក់ប្រេងមិនគ្រប់ចំណុះនិងយកប្រេងធម្មតាធ្វើជាប្រេងស៊ុបពែរ

ភ្នំពេញ៖ មន្រ្តីជំនាញកាំកុងត្រូលនាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះបានរកឃើញស្ថានីយប្រេងឥន្ធនៈ ចំនួនពីរកន្លែងទៀត គឺស្ថានីយប្រេងតេលា (១៦៨) និងស្ថានីយប្រេងតេលា (សុខសាន) ស្ថិតតាមបណ្តោយផ្លូវលេខ១១៤ ក្នុងខណ្ឌច្បាអំពៅ ថាលក់មិនគ្រប់ចំណុះតាមកុងទ័រ ហើយយកប្រេងធម្មតា ធ្វើជាប្រេងស៊ុបពែរថែមទៀតផង។ ការត្រួតពិនិត្យបរិមាណ ... Read More »

បុរសជនជាតិកូរ៉េម្នាក់ខឹងប្រពន្ធដេកជាមួយប្រុសផ្សេងបើករថយន្តរេពេញផ្លូវត្រូវនគរបាលឃាត់សួរនាំ

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បានបើកបររថយន្ត១គ្រឿង ក្នុងល្បឿនលឿន និងរេពេញផ្លូវបន្ទាប់មកបានបត់ចូលទៅក្នុងផ្ទះប្រជា ពលរដ្ឋមួយកន្លែងរួចចុះដើរចេញពីក្នុងរថយន្ត ធ្វើឲ្យម្ចាស់ផ្ទះនិងប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះកម្លាំងនគរបាល ប៉ុស្ដិ៍ចោមចៅ បានចេញអន្តរាគមន៏ឃាត់សាកសួរជាភាសាអង់គ្លេស ពេលនោះបុរសជនជាតិកូរ៉េនោះចេះនិយាយភាសាអង់គ្លេស ខ្លះៗបាននិយាយត្រឡប់ត្រឡិន ដោយម្ដងប្រាប់នគរបាលថា ខ្លួនខឹងប្រពន្ធមានសហាយហើយខ្លួនខឹងខ្លាំងពេកទើបបើករថយន្ត ចេញក្រៅផ្ទះបែបនេះ និងម្ដងនិយាយថាខ្លួនបាត់ប្រពន្ធ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយនឹងថ្នាំញៀន៩កញ្ចប់

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទី ស្ថិតចំណុចផ្ទះរបស់ជនសង្ស័យក្នុងភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកបាទី បានអោយដឹងថា បន្ទាប់ពីតាមដាន ... Read More »

អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបើកកិច្ចប្រជុំស្តីពីការពិនិត្យលើទម្រង់បែបបទសំណើសុំបន្ធូរបន្ថយទោស១៤៤នាក់

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំមួយស្តីពីការពិនិត្យលើទម្រង់បែបបទសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិតនៅមណ្ឌលអប់រំកែប្រែទី១ ទី២ ទី៣ និងទី៤ សម្រាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៣-០៤ ... Read More »

ឈ្មួញបំផ្លាញទាំងត្រី រំលោភទាំងដីសាធារណៈ គ្មានមន្រ្ដីជំនាញណាចុះហាមឃាត់់

ខេត្តសៀមរាប៖ ប្រឡាយមេរំដោះទឹកមួយកន្លែងកំពុងរងការចាក់ដីលុបពីសំណាក់ឈ្មួញដីដ៏ល្បីឈ្មោះម្នាក់ ជាថៅកែស្រះត្រី បាននិងកំពុងតែចាក់ដីលុបប្រឡាយទឹកធ្វើផ្លូវចូលទៅស្រះត្រី ដែលជាកម្មសិទ្ធិរបស់ខ្លួន មានទីតាំងនៅក្បែររមណីយដ្ឋានភ្នំក្រោម ភូមិចុងស្រុក ឃុំសៀមរាប ខេត្តសៀមរាប។ នេះជាការអភិវឌ្ឍន៍ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ តែខាងមន្រ្ដីជំនាញ រ៉ែ ថាមពល ... Read More »

បើកបរមិនប្រកាន់ស្តាំបុកអ្នកជិះម៉ូតូរបួសម្ដាយ និងកូន៣នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ ម្ដាយម្នាក់ និងកូនស្រី២នាក់ បានរងរបួសធ្ងន់ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តទេសចរណ៍បើកបញ្ច្រាសបុកពេញទំហឹង បណ្ដាលឲ្យដួលច្រងាប់ស្រងឹល បង្កឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិនាំគ្នាចោមរោមមើល និងជួយសង្គ្រោះកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង ប្រតិបត្តិការណ៍នេះធ្វើឡើង កាលពីម៉ោង១០យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅ តាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌនៅស្ថានទូតបារាំងនិងនៅស្ថាប័នផ្សេងៗទៀត (នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧)

ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីជាលើកទី៣នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌ។ ទិវានេះត្រូវបានប្រារព្ធឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក ដើម្បីអនុញ្ញាតឲ្យសាធារណជនទូទៅមានឱកាសចូលទស្សនាអគារឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតការចូលទស្សនា ។ នៅក្នុងស្ថានទូតបារាំង ភ្ញៀវទាំងអស់អាចចូលទស្សនាអគារស្ថានទូត រួមទាំងនិវេសនដ្ឋានរបស់លោកស្រីឯកអគ្គរដ្ឋទូត ជាពិសេសឧទ្យានដ៏ធំនិងស្រស់ស្អាត ... Read More »

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ដដែល​

ភ្នំពេញ៖ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ ... Read More »

តុលាការខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនកូនប្រុសឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង ឈ្មោះ ហែម ចរិយា ក្រោយពលរដ្ឋ៣១នាក់ប្ដឹង រឿងស៊ីដាច់លុយជាង១៤ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនគរបាលជាតិ

តុលាការខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យតាមចាប់ខ្លួនកូនប្រុសឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង ឈ្មោះ ហែម ចរិយា ក្រោយពលរដ្ឋ៣១នាក់ប្ដឹង រឿងស៊ីដាច់លុយជាង១៤ម៉ឺនដុល្លារ រត់ការចូលក្របខ័ណ្ឌនគរបាលជាតិ៕ ស សម   Read More »

នាយករដ្ឋមន្ត្រីជប៉ុន រំលាយរដ្ឋសភាប្រកាសរៀបចំការបោះឆ្នោតមុនកំណត់

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្ស៊ូអាបេ បានប្រកាសរំលាយរដ្ឋសភា នឹងរៀបចំការបោះឆ្នោតឲ្យបានឆាប់បំផុតគឺនៅក្នុងខែតុលា ឆ្នាំ២០១៧នេះ។ នេះជាសកម្មភាពខិតខំរបស់ លោក អាបេ ដើម្បីពង្រឹងការគាំទ្រទៅលើរដ្ឋាភិបាលក្នុងពេលដែល ប្រទេសជាតិកំពុងតែប្រឈមនឹងការគំរាមកំហែងដល់សន្តិសុខពីកូរ៉េខាងជើង។ ការបោះឆ្នោតមុនកំណត់នាពេលនេះជារឿងមួយដ៏ល្អបំផុត សម្រាប់លោក ស៊ីន ហ្ស៊ូអាបេ ... Read More »

រយៈពេល២ថ្ងៃឃាត់ខ្លួនអ្នកញៀនថ្នាំ៥នាក់បញ្ជូនទៅតុលាការខេត្ត

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន សង្កាត់ជ្រាវ ប្រជាការពារភូមិ និង អធិការដ្ឋាននគរបាលស្រុកវ៉ារិន បានចុះបង្ក្រាបករណីជួញដូរ សារធាតុញៀន ចំនួន៥នាក់ បញ្ចូនមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។ ការបង្ក្រាបករណីគ្រឿងញៀនមានរយៈពេល២ថ្ងៃនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ និង ... Read More »

យកកូនប្រុសទៅផឹកស៊ីជាមួយ ខឹងប្រពន្ធទូរស័ព្ទហៅមកផ្ទះយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធហូរឈាម

ភ្នំពេញ ៖ ស្រី្តជាប្រពន្ធបានរងរបួយសបែកក្បាល ដោយសារបុរសម្នាក់យកកូនទៅផឹកស៊ីជាមួយហើយខឹងប្រពន្ធទូរស័ព្ទហៅឲ្យយកកូនមកផ្ទះវិញ បានយកអង្រែបុកគ្រឿងវាយក្បាលប្រពន្ធពីក្រោយបែកក្បាលហូរឈាមត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា៩និង២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលវាយក្បាលប្រពន្ធនឹងអង្រែបុកគ្រឿងនោះឈ្មោះ ... Read More »

កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនបរទេស៣នាក់ ករណីរក្សាទុកសារធាតុញៀន

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនបរទេស៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានជាបន្តបន្ទាប់ ក្នុងរយៈពេល២ថ្ងៃ។ ពាក់ព័ន្ធករណីនេះមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ... Read More »

សមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកចែកចាយថ្នាំញៀនម្នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណី គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយសារធាតុញៀន ស្ថិតនៅក្រុម១៤ ក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ... Read More »

ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨យប់ កម្លាំងជំនាញការិយាល័យគ្រឿងញៀនសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលចែកចាយសារធាតុញៀន ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ... Read More »

ក្របួចបានអ្នកដឹកថ្នាំញៀនឆ្លងកាត់គោលដៅត្រួតពិនិត្យបាន៤កញ្ចប់តូចនៅខណ្ឌដង្កោ

ភ្នំពេញ៖ បុរស២នាក់ត្រូវចាប់ខ្លួនកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ២១៧ ទល់មុខវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ខណៈដែលបុរស២រូបខាងលើនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញមានការរក្សាទុកគ្រឿងញៀនខុសច្បាប់នៅជាប់នឹងខ្លួនពួកគេចំនួន៤កញ្ចប់តូច។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ... Read More »

កូរ៉េខាងជើងប្រកាសថាខ្លួនមានសិទ្ធិបាញ់ទម្លាក់យន្តហោះអាមេរិក ដែលហោះមកកៀកប្រទេសរបស់ខ្លួន

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក RI Yong Ho កាលពីថ្ងៃទី២៥ ខែកញ្ញាបានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាបានប្រកាសធ្វើសង្គ្រាមជាមួយ កូរ៉េខាងជើង។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងមានសិទ្ធបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់ អាមេរិកនៅដែនសមុទ្រអន្តរជាតិជិតកូរ៉េខាងជើង។ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន៩កញ្ចប់ និងមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង។ ហេតុការណ៍ឃាត់ខ្លូនធ្វើឡើងនៅវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង(ម្តុំលក់សាច់ឆ្កែ) ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យម្នាក់បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ... Read More »

នាំប្រពន្ធឈឺពោះទៅឆ្លងទន្លេនៅមន្ទីរពេទ្យ លុះដល់ពាក់កណ្តាលផ្លូវ ស្រាប់តែបែកទឹកផ្លោះសម្រាលបានកូនស្រី១ទាំងកណ្តាលអធ្រាត្រ

ភ្នំពេញ៖ បុរសម្នាក់នាំប្រពន្ធឈឺពោះទៅមន្ទីរពេទ្យ ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែប្រពន្ធឆ្លងទន្លេនៅតាមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួនពីរនាក់ រួមទាំងម៉ូតូមួយគ្រឿង។ ប្រត្តិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តាមបណ្តោយផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបញ្ជាក់ថា ... Read More »

កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ថា កម្ពុជាកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបានឡើយ ។ សម្តេចបញ្ជាក់ថា« កម្ពុជាសន្តិភាព គឺពលរដ្ឋមានឱកាសគ្រប់យ៉ាង។ ជាពិសេស ពេលព្រឹកព្រលឹមនៅទីក្រុងភ្នំពេញ គឺបងប្អូនអាជីវករ ពាណិជ្ជករ ... Read More »

ឃាត់ជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទដៃដល់ក្នុងផ្ទះ

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងដែលបានលួចទូរស័ព្ទដៃមួយគ្រឿងរបស់ជនរងគ្រោះម្នាក់កាលពី វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៥ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ ... Read More »

សិស្សានុសិស្សជាង២ពាន់នាក់ចូលរួមប្រកួតកីឡាសិស្សមធ្យមសិក្សា នៅខេត្តកំពង់ចាមឆ្នាំនេះ

ខេត្តកំពង់ចាម៖ តាមរបាយការណ៍ របស់ លោកដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស និស្សិត បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរ់សជើងឯក​ ក្នុងក្របខណ្ឌទូទាំងប្រទេសឆ្នាំនេះ មានសិស្សានុសិស្ស មកពីតាមបណ្តា រាជធានី-ខេត្តទាំង២៥ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចាន់ សុធា ស៊ីដាច់មេប៉ូលិសសេដ្ឋកិច្ច

បទបញ្ជារបស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ឈប់ឲ្យមានកុងត្រូលជជុះគឺជាឱកាសដែលផ្តល់ឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចដេកស៊ីដោយស្របច្បាប់។ ពួកឈ្មួញរកស៊ីដឹកទំនិញគេចពន្ធក្តី ឬបង់ពន្ធមិនគ្រប់ក្តីសុទ្ធតែត្រូវសុំការអនុញ្ញាតពីក្រុមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច។ នៅខេត្តបាត់ដំបង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានផ្តល់សិទ្ធិឲ្យលោកចាន់ សុធាជាអ្នករៀបចំបង្ក្រាបបទល្មើស ឬនិយាយឲ្យខ្លីជាអ្នកដែលត្រូវរកប្រាក់ឲ្យថ្នាក់លើ។ ប៉ុន្តែក្រោយបទបញ្ជានេះ ថ្នាក់លើលែងទារប្រាក់ពីលោកចាន់ សុធាទៀតហើយ ព្រោះសំអាងថា មិនបានដាក់កុងត្រូលចាំទារលុយពីពួកឈ្មួញទៀតទេ។ នៅគ្រាដែលថ្នាក់លើឈប់យកលុយពីលោកចាន់ ... Read More »

ចំណងស្នេហា សុខ សោម៉ាវត្តី និងលី វ៉ាហេទកាន់តែរឹងមាំ

ភ្នំពេញ៖ អស់ជាច្រើនខែកន្លងមកហើយដែលចំណងស្នេហារវាងតារាសម្តែងមេម៉ាយចាយរាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាស់ស្រស់សង្ហា លី វ៉ាហេទ បានបើកចំហរខ្លាំងបើទោះបីជាពួកគេមិនដែលទទួលស្គាល់នៅឡើយថាជាចំណងស្នេហា។ រូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកាន់តែធ្វើឲ្យគេដឹងថាពួកគេកំពុងសាងនូវភាពរឹងមាំមួយពិបាកនឹងបែកគ្នាបាន។ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងល្បីឈ្មោះអ្នកនាង សុខសោម៉ាវត្តី និងខ្សែការពារជម្រើសជាតិលោក លី វ៉ាហេទបន្ទាប់ពីអ្នកនាងទាំងពីមានឱកាសថតរឿង «ខូចចិត្តអាជីព» ... Read More »

ក្មេង៤នាក់លង់ទឹកស្លាប់ថ្ងៃតែមួយនៅស្វាយរៀង ឪពុកម្តាយក្តុកក្តួលចិត្តបំផុត

ខេត្តស្វាយរៀង៖ មានហេតុការណ៍គួរឲ្យរន្ធត់ និងតក់ស្លុតបំផុតដល់ក្រុមគ្រួសារ ខណៈដែលពីរស្រុកក្នុងថ្ងៃតែមួយ មានករណីក្មេងលង់ទឹករហូតដល់ទៅ៤នាក់ បានស្លាប់ចោលឪពុកម្ដាយធ្វើឲ្យម្នាក់ៗទប់ទឹកភ្នែកមិនបាន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកចន្រ្ទា និងស្រុករំដួល ខេត្តស្វាយរៀង។ ពាក់ពន្ធ័នឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង ... Read More »

លោក ឃួង ស្រេង ៖ អាជ្ញាធររាជធានីភ្នំពេញ រកឃើញថា ប្រឡាយលូមួយចំនួន ពិតជាត្រូវបាន ប្រជាពលរដ្ឋខ្លះ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងឲ្យមន្រ្តីចុះស្រង់ស្ថិតិ ដើម្បីដោះស្រាយ ជាបន្ទាន់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលស្គាល់ថា ប្រឡាយ លូ មួយចំនួនពិតជាត្រូវបាន ប្រជាពលរដ្ឋរំលោភ យកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ ... Read More »

ឧបករណ៍ Baidu បានក្លាយជាអ្នកបកប្រែដ៏តូចទាន់សម័យមួយសម្រាប់អ្នកធ្វើដំណើរក៏អាចធ្វើជា Wi-Fi hot spot

ក្រុមហ៊ុន Baidu កំពុងតែព្យាយាមធ្វើឱ្យភ្ញៀវកាន់តែងាយស្រួលក្នុងការធ្វើដំនើរកំសាន្តនៅប្រទេសចិន ជប៉ុន និងបណ្តាប្រទេសដែលនិយាយភាសាអង់គ្លេស។ យោងតាមសារព័ត៌មាន Nikkei បានឱ្យដឹងថាក្រុមហ៊ុនបណ្តាញអ៊ីនធឺណេត និងក្រុមហ៊ុនស្រាវជ្រាវធំៗរបស់ចិនកំពុងតែអភិវឌ្ឍឧបករណ៍ដែលនឹងអាចស្តាប់នរណាម្នាក់និយាយភាសាមួយបាន ហើយបន្ទាប់មកបកប្រែនៅក្នុងភាសាផ្សេងទៀត។ ខណៈពេលដែលនេះជាអ្វីដែលកម្មវិធីទូរស័ព្ទជាច្រើនអាចធ្វើបាននោះ ឧបករណ៍បកប្រែរបស់ Baidu ដែលមិនទាន់មានឈ្មោះនៅឡើយអាចមានអត្ថប្រយោជន៍មួយចំនួន។ ឧបករណ៍បកប្រែនេះមិនបានប្រើថ្មទូរស័ព្ទរបស់អ្នកនោះទេ។ ... Read More »