ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីមិនសូវស្រួលខ្លួនហើយបានទៅកោសជប់នៅហាងម៉ាស្សាមួយកន្លែង ភូមិចោមចៅ សង្កាត់ថ្នល់បំបែក ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបាននារីម៉ាស្សានៅទីនោះ បន្លំលួចលុយអស់៤៥០ដុល្លារ ដោយទុកដុល្លារខ្មោចមកវិញចំនួន២០០ដុល្លារ ។ ដោយដឹងខ្លួនទាន់ ទើបប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៧ ... Read More »
Smart sleep goggle របស់ Sana សម្រាប់អ្នកមានបញ្ហាគេងមិនលក់នឹងបង្ហាញខ្លួនក្នុងឆ្នាំ2018
វ៉ែនតាពាក់សំរាប់ជំនួយអោយគេងលក់នេះ ច្នៃប្រឌិតឡើងដោយក្រុមហ៊ុន Sana Health ដែលមានតំលៃថ្លៃជាងម៉ាសសំរាប់ពាក់ពេលគេងកុំអោយចាំងពន្លឺ។ វានឹងធ្វើអោយអ្នកគេងក្នុងរយះពេលត្រឹមតែ 10 នាទី បន្ទាប់ពីពាក់វា។ នោះហើយដោយសារតែវាលើសពីការការពារពន្លឺ:ពួកគេមានម៉ាសុីននៅក្នុងកំរាស់វ៉ែនតានោះ ។ ស៊ុមវ៉ែនតាដូចនឹងកាស VR នោះផ្តល់ឱ្យពួកគេនូវអំណាចក្នុងការប្រើរំញោចអូឌីយ៉ូដែលមើលឃើញនោះទេ។ នេះជាលំនាំដែលបង្កក្នុងខួរក្បាលពេលបច្ចុប្បន្នដែលនៅក្នុងវដ្តនៃការគេងតាមធម្មជាតិដែលល្អបំផុត ... Read More »
រថយន្តសាំយ៉ុងត្បុលចូលក្រោមពោះរថយន្ត FUSO សណ្ដោងរ៉ឺម៉កចតស្ងៀមខ្ទេចមុខខ្លួនឯង
ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុង១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនគួរសមដែរ ស្រាប់តែមានម៉ូតូ ១គ្រឿងបើកនៅខាងមុខ ធ្វើឲ្យអ្នកបើកបរវាក់បាត់បង់ម្ចាស់ការកក្នុងការបើកបរ ខំកាច់ចង្កូតគេចចេញ ក៏បានទៅត្បុលចូលក្រោមពោះរថយន្ត ម៉ាកFUSO សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដែលឈប់ចតស្ងៀម ក្នុងទិសដៅបញ្ច្រាស់ទិសចរាចរ បណ្ដាលឲ្យរងការខូចខាតក្រពឹតនិងដាច់រយៈមុខខ្លួនឯង មួយចំហៀងខាង ឆ្វេងយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ។ ... Read More »
ផ្សាររោងគ្លឿមានតែអ្នកលក់ គ្មានអ្នកមកទិញ គ្មានភ្ញៀវសូម្បីតែថ្ងៃឈប់សម្រាក រង់ចាំថ្ងៃបរាជ័យប៉ុន្មានឆ្នាំខាងមុខ
ប៉ោយប៉ែត៖ គេសង្កេតឃើញនៅផ្សាររោងគ្លឿ ឋិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីមន្រ្តីយោធា និងផ្នែកពាក់ព័ន្ធ ចូលទៅបោសសម្អាតដកហូតទំនិញ ដែលល្មើសកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងរបស់អាជីវករខ្មែរ ធ្វើឲ្យការងារនៃទិដ្ឋភាពរួម របស់ផ្សារខាងលើកំពុងសោកសៅ ដោយសារមិនមានភ្ញៀវទេសចរណ៍ ... Read More »
តុលាការចោទប្រកាន់យុវជនម្នាក់ ករណីបង្កគ្រោះថ្នាក់ចរាចររបួសធ្ងន់ស្រាលជាច្រើននាក់ នៅស្រុកខ្សាច់កណ្ដាល
ខេត្តកណ្ដាល៖ ក្រោយការសាកសួរ នៅរសៀលថ្ងៃទី២៩ ខែឧសភា នេះ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់យុវជនម្នាក់ដែលគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល ។ មន្ត្រីតុលាការ ថ្លែងថា យុវជនរូបនេះ ត្រូវបានចោទប្រកាន់ពីបទ ... Read More »
នារីម្នាក់ជិះម៉ូតូត្រូវចោរតាមពីក្រោយឆក់កាបូបស្ពាយបានសម្រេចអស់លុយ១៥០ដុល្លារ និងទូរស័ព្ទអាហ្វូនស៊ីចមួយគ្រឿង
ភ្នំពេញ៖ នារីម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់មកពីមើលម្តាយឈឺនៅមន្ទីពេទ្យវិញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពណ៌ប្រផេះស្ពាយដាក់ពីមុខបានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ... Read More »
ស្ត្រីម្នាក់ចាញ់ល្បែងជំពាក់លុយគេគ្មានប្រាក់សងប្រើល្បិចសុំចូលបទជើងតូចបន្លំលួចទូរស័ព្ទ ត្រូវម្ចាស់ចាប់ប្រគល់ឱ្យសមត្ថកិច្ច
ភ្នំពេញ៖ ស្ត្រីម្នាក់បន្ទាប់ពីលេងល្បែងចាញ់ជំពាក់លុយគេវ័ណ្ឌកគ្មានប្រាក់សងគេ បានដើរប្រើល្បិចសុំម្ចាស់ផ្ទះចូលបទជើងតូច បន្លំលួចទូរស័ព្ទមួយគ្រឿងនៅក្នុងផ្ទះ តែត្រូវម្ចាស់ឃើញទាន់ដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុមទី៨ ភូមិទួលសង្ក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ... Read More »
បុរសចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុកជាមួយរថយន្ដពេញមួយទំហឹង
ខេត្តកណ្ដាលៈ បុរសចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០(ក្បែច្រមុះជ្រូកគល់ស្ពានត្សឹបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ... Read More »
ឥទ្ធិពលជាតិស្រវឹងធ្វើឲ្យលោកផ្កាយ១បើករថយន្តបុកម៉ូតូទាំងកំរោលរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីមួយរូបបាន បើករថយន្តឡិចស៊ីស ចេញពីកម្មពិធីជប់លៀង ក្នុងស្ថានភាពស្រវឹងបត់ឆ្លងផ្លូវលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ម្នាក់ពេលមេឃកំពុងតែភ្លៀងរលឹមនាវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សីត្រង់ចំណុច ... Read More »
រថយន្តសាំយ៉ុងដឹកទឹកសុទ្ធបើកគេចរុឺម៉កម៉ូតូ ជ្រុលចង្កូតទៅបុកម៉ូតូឈប់នៅកែងផ្លូវបណ្ដាលឲ្យធ្លាក់ប្រឡាយទាំងព្រឹកនៅផ្លូវព្រៃស
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹកនៅផ្លូវព្រៃសរ ខណៈពេលដែររថយន្តសាំយ៉ុងមួយគ្រឿងបើកបរគេចពីរុឺម៉កម៉ូតូ រេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលម្ចាស់ឈប់នៅកែងផ្លូវ បណ្ដាលឲ្យធ្លាក់ប្រឡាយទាំងម៉ូតូ និងម្ចាស់ រួមនឹងរថយន្តបង្ក តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ ហេតុការណ៍នោះដែរ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ... Read More »
លោក Marco Silva ត្រូវបានតែងតាំងមកដឹកនាំក្រុម Watford ក្រោយចាកចេញពី Hull City
ក្លិបបាល់ទាត់ Watford បានតែងតាំងលោកMarco Silva ជាគ្រូបង្វឹកថ្មីរបស់ខ្លួនហើយដើម្បីជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Walter Mazzarri ដែលបានចាកចេញពីក្លិបកាលពីចុងរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៣៩ឆ្នាំលោក Marco Silvaបានចាកចេញពីក្រុម Hull City ដែលធ្លាក់ទៅលេងនៅក្នុងក្របខ៍ណ្ឌលំដាប់លេខ២របស់អង់គ្លេស។ គាត់ទទួលជោគជ័យខ្លាំងកាលពីដឹកនាំនៅក្នុងប្រទេសព័រទុយហ្គាល់ ... Read More »
ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ និងដាក់ប្រព័ន្ធលូ១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០២ខ្សែ និងដាក់ប្រព័ន្ធលូ០១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ... Read More »
សមត្ថកិច្ចខេត្តស្វាយរៀងមិនទាន់ចាប់បានឃាតកសម្លាប់ប្រពន្ធទម្លាក់ស្រះទឹកនៅឡើយទេ
ខេត្តស្វាយរៀងៈ យោងតាមលោកកែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា រហូតមកដល់ថ្ងៃនេះ គឺអស់រយះពេល៥ថ្ងៃមកហើយ ខណៈសមត្ថកិច្ចនគរបាលរបស់លោកកំពុងស្រាវជ្រាវវែកមុខជនសង្ស័យជាប្ដី ដែលសម្លាប់ប្រពន្ធដែលកំពុងរត់គេចខ្លួនដើម្បីនាំមកកាត់ទោសតាមច្បាប់។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ... Read More »
រថយន្តដឹកឈើប្រណីតបម្រុងលោតឆត្រ សមត្ថកិច្ចស្ទាក់ចាប់បាន
ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលស្រុកពួក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលបន្ទុកផែនប្រឆាំងបទល្មើស និង ដឹកនាំសម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណីតខុសច្បាប់ជាប់អន្ទាក់សមត្ថកិច្ច ... Read More »
ឡានដឹកដីបុកគោងាប់២ក្បាល ខណៈម្ចាស់បណ្តោយឲ្យដើរដេកតាមផ្លូវសាធារណះ
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្តដឹកដីមួយគ្រឿង បានបើកបុកសត្វគោ ដែលម្ចាស់មិនគៀងចូលក្រោលបានមកដេកតាមផ្លូវសាធារណៈបណ្តាលឲ្យងាប់២ក្បាល កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ សាក្សីបានឲ្យដឹងថា ... Read More »
ដឹងអត់ថា Pablo Zabaleta ចេញពីក្លិប Man Cityទៅកាន់ក្លិបណាវិញ?
ខ្សែខ្សែការពារជើងចាស់សញ្ជាតិអាហ្សង់ទីន Pablo Zabaleta សម្រេចចិត្តចាកចេញពីក្លិបManchester City ទៅបន្តអាជីពនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដដែលដោយចូលរួមក្រុមញញួរធំ West Ham។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឲ្យក្លិប West Ham រយៈពេល២ឆ្នាំដោយទទួលបានថ្លៃឈ្នួល៩ម៉ឺនផោនក្នុងមួយសប្តាហ៍។ គាត់បានក្លាយទៅជាកីឡាករទី១ដែលអ្នកចាត់ការទូរទៅSlaven Bilic ទិញសម្រាប់ក្រុមញញួរធំក្នុងយុទ្ធនាការដណ្តើមជើកឯកនៅរដូវកាលក្រោយ។ ... Read More »
នគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការខេត្តព្រៃវែង
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួននៅមុខមន្ទីរពេទ្យកាលម៉ែត កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយយោងតាមដីការបស់សាលាដំបូងខេត្តព្រៃវែង ពីបទឃាតកម្ម (ស្លាប់ )តាំងពីឆ្នាំ២០០៩ ស្ថិតនៅខេត្តព្រៃវែង ... Read More »
បុរសដើរឆ្លុះសត្វនៅពេលយប់ម្នាក់ ត្រូវពស់ចឹកស្លាប់នៅកណ្តាលវាលស្រែ
ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវបានពស់ពឹសចឹកស្លាប់នៅកណ្ដាលវាលស្រែ នៅគ្រាដែលកំពុងតែដើរឆ្លុះកង្កែប ហ៊ីងនៅពេលដែលមានភ្លៀងធ្លាក់ជោកជាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់នៅនឹងវាលស្រែ ត្រង់ចំណុច ភូមិសាលារ៉ាង ... Read More »
ពលរដ្ឋឃុំកញ្ជរស្រុកកណ្ដៀងក្តៅក្រហាយអាជ្ញាធរឃុបឃិតគ្នាបំផ្លាញផ្លូវ ១ខ្សែខ្ទេច
ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានរាយការណ៍ពីប្រជាជនភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ថា ផ្លូវក្នុងភូមិ ១ខ្សែដែលជាញើសឈាមប្រជាជនសុទ្ធសាទសហការគ្នាកសាងឡើង ដើម្បីសម្រួលចរាចរណ៍ និងផ្សេងៗគ្រប់វិស័យនោះ ត្រូវបានបំផ្លាញស្ទើរស្រុងដោយ(ក្រុមហ៊ុន)រថយន្តដឹកដីឯកជនមួយ។ ប្រភពរាយការណ៍ខាងលើបន្តថា ផ្លូវដីសក្នុងភូមិរបស់ពួកគាត់ ១ខ្សែនេះ មានទំហំទទឹងប្រវែង ៨ម៉ែត្រ ... Read More »
ចាយធំណាស់! ក្រោយទិញ Bernardo Silva ពី Monaco តម្លៃ៤៣លានផោនហើយ Man Ctity ចង់ចាយ១១៤លានផោនទៀត
ក្លិបអ្នកមានអង់គ្លេស Manchester City បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទិញខ្សែបម្រើ Bernardo Silva ពីក្លិប Monaco របស់បារាំងក្នុងតម្លៃរហូតដល់ទៅ៤៣លានផោន។ កីឡាករវ័យ២២ឆ្នាំ Bernardo Silva បានចុះហត្ថលេខាលេងឲ្យក្លិប Man ... Read More »
សរុបព្រឹត្តិការណ៍ក្រុមខ្លាំង៥ផ្សេងគ្នាឡើកពានកាលពីសប្តាហ៍មុន
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមខ្លាំងចំនួន៥នៅក្នុងប្រទេសផ្សេងៗគ្នាបានអបអរសារទរនឹងពានរង្វាន់Cupដូចជាក្រុម Arsenal, Barcelona, Borussia Dortmund, Paris និង Celtic។ ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាក្រុមអង់គ្លេសលើកពាន FA Cup ច្រើនជាងគេបំផុតរហូតដល់ទៅ១៣លើកបន្ទាប់ពីយកឈ្នះលើក្រុមតោខៀវChelseaក្នុងលទ្ធផល ... Read More »
Athletic Bilbao តែងតាំងគ្រូបង្វឹកថ្មីក្រោយលោក Ernesto Valverde លាលែង
ក្លិប Athletic Bilbao បានប្រកាសតែងតាំងលោក Angel Ziganda ជាគ្រូបង្វឹកថ្មីហើយដើម្បីជំនួសតំណែងលោក Ernesto Valverde ដែលបានលាលែងចេញពីតំណែង។ លោក Angel Zigandaដែលមានវ័យ៥០ឆ្នាំបានចុះហត្ថលេខាដឹកនាំក្រុមAthletic Bilbaoរយៈពេល២ឆ្នាំ។ គាត់ធ្លាប់ជាកីឡាកររបស់ក្លិបBilbao ... Read More »
Monaco ម្ចាស់ជើងឯកនៅបារាំងប្រមាញ់បានYouri Tielemansពីក្លិបយក្សបែលហ្ស៊ិក
ក្លិប Monaco ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលរបស់ប្រទេស បារាំងរដូវកាលនេះបានចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Youri Tielemans ក្នុងតម្លៃ២៨ដុល្លារអាមេរិក។ កីឡាករវ័យ២០ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិកចំនួន៣ដង និងលេងឲ្យក្លិប Anderlecht ចំនួន១៣៩ដង និងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចំនួន៣៩ប្រកួត។ គាត់ក៏ជាកីឡាករវ័យក្មេងបំផុតដែលបានបង្ហាញខ្លួននៅ ក្នុងក្របខ័ណ្ឌ Champions ... Read More »
Lionel Messi នៅតែពាក់ព័ន្ធរឿងក្តីនៅតុលាការ ទោះបីមិនជាប់ពន្ធនាគារ
តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ខ្សែប្រយុទ្ធដ៏ល្បីឈ្នោះLionel Messiត្រូវតែទទួលទោសជាប់ពន្ធធនាគា២១ខែ ប៉ុន្តែគាត់មិនចាំបាច់នៅ ក្នុងពន្ធនាគារឡើយ។ ដំបូងឡើយកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់Ballon d’Or ៥សម័យរូបនេះរួមនឹងឪពុកត្រូវតុលាការដំបូងរបស់អេស្ប៉ាញកំណត់ឲ្យជាប់ឃុំ២១ខែ និងរងសំណងជាប្រាក់ ២ លានអឺរ៉ូ សម្រាប់ Messi និងប្រាក់១,៥ លានអឺរ៉ូសម្រាប់ឪពុករបស់គាត់ឈ្មោះ ... Read More »
ពលរដ្នកាប់ដីដាក់ទ្រូប្រទះឃើញគ្រាប់បែក៣គ្រាប់ប្រគល់សមត្ថកិច្ចនគរបាល
ខេត្តសៀមរាប៖ ពលរដ្ឋម្នាក់រស់នៅស្រុកពួក ជាប់ព្រំប្រទល់ស្រុកក្រឡាញ់ បានកាប់ដី បិត ដាក់ទ្រូ នៅក្នុងព្រៃ ក្បែមាត់ស្ទឹង ខាងជើងភូមិចម្ងាយប្រមាណ១០០០ម៉ែត្រ ប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ ចំនួន៣ រួចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក ... Read More »
រថយន្ត VISTO បុកម៉ូតូដួលបាត់ទូរសព័្ទ២គ្រឿងម្ចាស់ទារសំណង៤០០ដុល្លារ
ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូម៉ាក Address មួយគ្រឿង បត់ពីមុខរថយន្តម៉ាក VISTO មិនបានមើលមុខមើលក្រោយធ្វើឲ្យរថយន្តដែលធ្វើដំណើរស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីម៉ូតូបណ្តាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសបន្តិចបន្តួចនិងធ្វើឲ្យភាគីម៉ូតូបាត់ទូរស័ព្ទអស់២គ្រឿងមានតម្លៃជាង៤០០ដុល្លារដោយពួកឆ្លៀតឧិកាសលួចយកទៅបាត់ ។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ... Read More »
រថយន្តដឹកទំនិញបុកជាមួយរថយន្តស្ទូចរបួសធ្ងន់ស្រាល៣នាក់
ខេត្តកំពង់ឆ្នាំង៖ ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យមនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាល ដែលបង្កឡើង ដោយរថយន្តពីរគ្រឿបុកគ្នាពេញមួយទំហឹង នៅចំណុចផ្លូវកោងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៣ និង៩៤ ... Read More »
Michael Carrick បន្តកុងត្រាថ្មីលេងឲ្យបិសាចក្រហម Manchester United មួយឆ្នាំទៀត
ទោះបីជាមិនសូវទទួលបានជោគជ័យនៅក្នុងក្រុមក៏ដោយក៏ខ្សែបម្រើសញ្ជាតិអង់គ្លេស Michael Carrick នៅតែបន្តកុងត្រាថ្មីលេងនៅក្នុងទឹកដី Old Trafford មួយរដូវកាលទៀត។ អតីតខ្សែបម្រើក្លិប West Ham United និងTottenham Hotspur រូបនេះបាននិយាយថា “ខ្ញុំរីករាយដែលបានបន្តដំណើរជាមួយនឹងក្រុម ... Read More »
កែវ កល្យាណថាមិនច្បាស់រឿងវិលចូលសិល្បៈវិញ
ភ្នំពេញ៖ បាត់មុខអស់ជាជិត២០ឆ្នាំ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងក្នុងទសវត្សរិ៍ទី៩០ អ្នកស្រីកែវ កល្យាណ ហាក់រស់នៅក្នុងជីវភាពសមរម្ភមួយ។ ជំនួបក្នុងកម្មវិធីអ្នកសិល្បៈកាលពីថ្មីៗនេះអ្នកស្រីថា មិនទាន់ច្បាស់រឿងគម្រោងវិលចូលសិល្បៈជាថ្មីនោះទេ បើទោះបីជាមានការស្នើសុំពីទស្សនិកជន និងការអញ្ជើញពីផលិតករជាច្រើនក្តី។ អ្នកស្រី កែវ កល្យាណ បានបង្ហាញមុខដោយកម្រក្នុងកម្មវិធីអ្នកសិល្បៈ។ អ្នកស្រីបានលេចមុខដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងខួបអាពាហ៍ពិពាហ៍ ... Read More »
ម្ចាស់ម៉ូតូភ្លេចដកសោចេញ ចោរ៣នាក់ចូលលួច ចាប់បានម្នាក់ គេចខ្លួន២នាក់
ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១២រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេច។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សំ ពិសី ភេទស្រី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច