ព័ត៌មានទាន់ហេតុការណ៍៖
'

មេឈ្មួញឈើដុះស្លែឈ្មោះទូច ប្រពន្ធឈ្មោះណាត ដឹកជញ្ជូន ឈើប្រណីត ចេញពីស្រុកវើនសៃមកកាន់ក្រុងបាលុង យ៉ាងអនាធិបតេយ្យគ្មានការបង្ក្រាប

ខេត្តរតនគីរីៈ សេចក្តីរាយការណ៍បានឱ្យដឹងថា មេឈ្មួញដុះស្លែឈ្មោះ ទូច ប្រពន្ធឈ្មោះ ណាត មានទីលំនៅក្នុងក្រុងបាលុង នៅតែបន្ដដឹកជញ្ជូនឈើប្រណីតតាមរថយន្តវីហ្គោ និងរថយន្ដកែឆ្នៃចេញពីស្រុកវើនសៃ ចូលមកកាន់ទីតាំងស្តុកឈើរបស់ខ្លួន ក្នុងក្រុងបាលុងបានយ៉ាងរលូនទាំងថ្ងៃទាំងយប់ គ្មានសមត្ថកិច្ចជំនាញខាងណាបង្ក្រាបឡើយ។ ប្រភពបានប្រាប់ឲ្យដឹងបន្ថែមថា បទល្មើសព្រៃឈើ មួយរយះនេះនៅខេត្តរតនគីរី ... Read More »

ក្រោកពីដំណេកបាត់ម៉ូតូ១គ្រឿង និងសត្វឆ្កែ១ក្បាលបន្សល់នូវសាច់ជ្រូកប្រឡាក់ថ្នាំ

ខេត្តពោធិ៍សាត់៖ សង្ស័យក្រុមចោរដដែលៗ បានចេញធ្វើសកម្មភាពបំពុលសត្វឆ្កែ លួចយកទ្រព្យប្រជាពលរដ្ឋទៀតហើយ ជាក់ស្ដែងប្រជាពលរដ្ឋ ១គ្រួសារបានបាត់ម៉ូតូ ១គ្រឿង និងសត្វឆ្កែ ១ក្បាល ខណៈក្រោកពីដំណេក បន្សល់នៅសាច់ជ្រូកពណ៏ខ្មៅចំនួន ៣កន្លែងដែលគេសង្ស័យប្រឡាក់ថ្នាំពុលផងនោះ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ និង៤៩នាទីព្រឹក ថ្ងៃទី២៨ ... Read More »

ប្រកាសតែងតាំងលោកចេង មុនីរ៉ា ជាអភិបាលខណ្ឌច្បារអំពៅ ជំនួសលោកអ៊ាង ស៊ីផាន ត្រូវបានផ្ទេរភារកិច្ចមកបម្រើការងារនៅសាលារាជធានី

ភ្នំពេញ៖ លោកចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ត្រូវបានតែងតាំងជាអភិបាលខណ្ឌច្បារអំពៅជំនួសលោកអ៊ាង ស៊ីផាន ដែលបានផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារ នៅសាលារាជធានីភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៧ នៅសាលាខណ្ឌច្បារអំពៅ ... Read More »

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិឧតុនិយម

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិឧតុនិយម Read More »

សភាស៊ើបសួរសាលាឧទ្ធរណ៍ បន្តឃុំខ្លួនឧត្តមសេនីយ៍ទោ ឈន ផ្លុំ ពាក់ព័ន្ធទំនាស់ដីធ្លី

ភ្នំពេញ៖សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចបន្តឃុំខ្លួនជនត្រូវចោទ ឈន ផ្លុំ ជាឧត្ដមសេនីយ៍ទោ ពាក់ព័ន្ធបទល្មើសរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃដោយទុច្ចរិត នៅខេត្តព្រះសីហនុ ។ លោក ទូច ថារិទ្ធិ ... Read More »

ក្លិបខ្លាំង២​ប្រជែង​គ្នា​ទិញខ្សែបម្រើ Barkley ពី Everton

ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur និង​បិសាក្រហម Manchester United កំពុង​តែ​ចាប់​អារម្មណ៍​ទៅលើ​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស​ Ross Barkley ហើយ​នឹង​​ត្រូវ​​​ស្ថិតក្នុង​ការ​ប្រជែង​​គ្នាមួយ ក្រោយ​ពី​អ្នក​ចាត់ការ​ទូទៅ​របស់​​ក្លិប Everton បាន​ប្រកាស​ពី​គម្រោង​លក់​រូប​គេ​ចេញកាលពី​ថ្ងៃ​ពុធ​។ គ្រូបង្វឹកក្លិប Everton ... Read More »

វិភាគអន្តរជាតិ៖ អាមេរិកនឹងធ្វើអ្វី ប្រសិនបើឥណ្ឌា និងចិនផ្ទុះសង្គ្រាម?

កន្លងមកសារព័ត៌មានចិនបានផ្សាយ ថា «កម្លាំងលោកខាងលិច »កំពុងតែ ជំរុញឲ្យមានសង្គ្រាមផ្ទុះឡើងរវាង ឥណ្ឌា នឹងចិននៅតាមបណ្តោយព្រំដែន ដើម្បី យកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងបទសម្ភាសន៍ អ្នកនយោបាយ និងយុទ្ធសាស្ត្រយោធា របស់បណ្តាញ ព័ត៌មាន CNN ... Read More »

សែន​ព្រេន​ជា​ប្ដី​ប្រពន្ធ​បាន​៦ឆ្នាំ​ស្រាប់​តែ​ប្រពន្ធ​ដើមមក​ជេ​រដល់​បន្ទប់​ជួល ​ផ្អើល​អស់​អ្នក​ភូមិ​

ភ្នំពេញ​៖​ បុរសម្នាក់មិនទាន់លែងលះប្រពន្ធដាច់ស្រេចផង ក៏ទៅសែនព្រេនជាមួយស្ត្រី​ម្នាក់ទៀត ជា​ប្ដី​ប្រពន្ធ​អស់​រយៈ​ពេល​ជាង​៦ឆ្នាំ​រហូត​បាន​កូន​១ស្រាប់តែត្រូវបានប្រពន្ធដើមមកជេទាំងម្តាយទាំង​ខ្លួន​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​ ​កាលវេលាម៉ោង ៤នឹង២០នាទីល្ងាចថ្ងៃទី២៧ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ​ស្ត្រី​ជា​ប្រពន្ធ​ចុង​ឈ្មោះ មុតរ័ត្ន សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ... Read More »

ជិះម៉ូតូឌុបគ្នាបោះពួយបុកគូថរថយន្តចតនៅលើទ្រូងផ្លូវបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់មួយរំពេច រីឯអ្នករួមដំណើររងរបួសធ្ងន់

ខេត្តកណ្តាលៈ ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ បើកបោះពួយបុកគូថរថយន្តមិនស្គាល់ម៉ាកចតនៅលើទ្រូង​ផ្លូវ បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិត រីឯអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ កាលពីវេលាម៉ោង២ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ​លេខ២ ត្រង់ចំណុចខាងលិចរបងសាលាខេត្តកណ្តាល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ... Read More »

ល្បែងស៊ីសងតាមអនឡាញក្នុងខណ្ឌចំការមនបន្តរីកដុះដាល

ភ្នំពេញ៖ បទល្មើសដែលកើតមាននៅក្នុងរាជធានីភ្នំពេញ ករណីលួចឆក់ ប្លន់ ជាមួយនឹងការសេពគ្រឿងញៀននេះផងដែរអាចផ្តើមចេញពីទីតាំងបនល្បែងស៊ីសង ក៏អាចថាបាន ក្នុងនោះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានហាក់ដូចជា ខ្វះការទទួលខុសត្រូវ ព្រងើយកន្តើយលើវិធានការបង្ក្រាប ទប់ស្កាត់ ដោយគេសង្ស័យថា កន្លែងខ្លះទទួលបានផលប្រយោជន៍ និងខ្លះទៀត ... Read More »

សម្តេចតេជោ ហ៊ុន សែន តែងតែនៅគ្រប់គ្រងស្ថានភាពសន្តិសុខប្រទេសជាតិ និងរិះរកនូវដំណោះស្រាយបន្ទាន់ចាំបាច់នានាជូនប្រជាពលរដ្ឋជាប់ជានិច្ច

ភ្នំពេញ៖ នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការដោះស្រាយបញ្ហាជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងទឹកជំនន់ដែលបណ្តាលអោយ​ខូចខាតផ្ទះសម្បែងនៅតាមតំបន់ក្នុងបណ្តាខេត្តមួយចំនួន។ ជាការពិត គឺ​​​​ សម្តេចតេជោ ហ៊ុន សែន តែងតែនៅគ្រប់គ្រងស្ថានភាពសន្តិសុខប្រទេសជាតិ និងរិះរកនូវដំណោះស្រាយបន្ទាន់ចាំបាច់នានាជូនប្រជាពលរដ្ឋជាប់ជានិច្ច ... Read More »

ជនជាតិចិនបើករថយន្តកៀរហើយទាមទារសំណងថែមទៀត ព្រោះអាងមានអ្នកកាងពីក្រោយ

ខេត្តព្រះសីហនុ៖ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏តូចមួយ នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរស្តុបពាណិជ្ជកម្ម រវាងជនជាតិខ្មែរ នឹងជនជាតិចិន ត្រូវបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែត្រូវបានរងការរិះគន់ពីសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់ថា វាពិតជាអយុត្តិធម៌បំផុតសម្រាប់ជនជាតិខ្មែរ ខណៈដែលរថយន្តជនជាតិចិន បើកកៀរថយន្តខ្មែរហើយ បែរជាទាមទារសំណងពីខ្មែរទៀត។ ... Read More »

ជនមិនស្គាល់មុខលបបាញ់សម្លាប់បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនសូមាហ្វាមសង្ស័យជារឿងគំនុំ

  ខេត្តកណ្តាលៈ ជនមិនស្គាល់មុខប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពលបបាញ់ប្រហារទៅលើបុរស​ម្នាក់ជាបុគ្គលិកក្រុមហ៊ុនសូមាហ្វាម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅលើគ្រែក្នុងមុង កាល​ពី​វេលាម៉ោង០១ និង​៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះស្នាក់នៅ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ... Read More »

រថយន្តដឹកទំនិញលើសចំណុះរេចង្កូតបុកម៉ូតូរបួស២នាក់ អ្នកបើកបរបង្ករត់បាត់ស្រមោល

ខេត្តពោធិ៍សាត់៖ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ១គ្រឿង ត្រូវបានគេអះអាងដឹកទំនិញលើសចំណុះ បានរេចង្កូតទៅបុកម៉ូតូឆៅៗខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យភាគ្គីម៉ូតូរងរបួសយ៉ាងដំណំចំនួន ២នាក់ និងរងការខូចខាតមធ្យោបាយធ្វើដំណើរផងដែរ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ឃាត់ខ្លួនបុរសម្នាក់តាមបណ្ដឹងម្ដាយពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសណ្ដាន់សហការគ្នា ចុះឃាត់ខ្លួនបុរសម្នាក់តាមបណ្ដឹងរបស់ម្ដាយ ដោយបុរសរូបនេះជាប់ពាក់ព័ន្ធប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចុងខ្លុង ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីមន្រ្តីចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ... Read More »

សេចក្តីថ្លែងការណ៍​ របស់គណបក្សប្រជាជនកម្ពុជា៖

សេចក្តីថ្លែងការណ៍​ របស់គណបក្សប្រជាជនកម្ពុជា៖ Read More »

ACU កោះហៅលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរី ចូលបំភ្លឺ

ភ្នំពេញ៖ យាងតាមសេចក្តីរាយកាណ៍ពីខេត្តមណ្ឌលគិរី បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុលរលួយបានកោះហៅ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌគិរី ឱ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ប្រភពពីមន្ត្រីសាលាដំបូងខេត្តមណ្ឌគិរី បានឱ្យដឹងថា ACU ... Read More »

លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យភាគីអេមីរ៉េតចាប់អារម្មណ៍វិនិយោគ ឧស្សាហកម្មហាឡាលនៅកម្ពុជា 

  ភ្នំពេញ ៖ ដើម្បីវិវត្តខ្លួនជាបណ្តើរៗ ចាប់យកស្តង់ដារឧស្សាហកម្មហាឡាល ឆ្ពោះទៅប្រជែងក្នុងទីផ្សាហាឡាលពិភពលោកដែលមានទំហំទឹកប្រាក់ជិត៣លានលាន ដុល្លាអាមេរិក លោក អូស្មានហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការហាឡាលកម្ពុជា បានទទួលជួបពិភាគ្សាការងារជាមួយ លោក Saif Al ... Read More »

កូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីលទៅកាន់សមុទ្រជប៉ុន

ជប៉ុនបានបង្កើនការប្រុងប្រយ័ត្ន ក្រោយពេលទទួលបានព័ត៌មានថាទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈសាកល្បងមីស៊ីល​ចូលទៅកាន់ដែនសមុទ្រជប៉ុន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ត្រៀមខ្លួនអនុវត្តការសាកល្បងមីស៊ីល ដើម្បីរំលឹក ខួបជ័យជម្នះ ដ៏សំខាន់មួយរបស់ខ្លួន ។អ្នកនាំពាក្យ ជាន់ខ្ពស់ របស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃ ទី២៧ខែកក្កដា បានលើកឡើងថា រដ្ឋា ... Read More »

នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនរួមទាំងថ្នាំញៀនមួយចំនួនកាលពី វេលាម៉ោង២១និង៤០ នាទីថ្ងៃទី  ២៧ ខែកក្តដា ឆ្នាំ២០១៧ចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ឈ្មោះជនសង្ស័យឈ្មោះម៉ាប់ ម៉េតភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ... Read More »

ទ្រី តារាវុធ ថាលោកមិនមែនជាកូនកាត់ខ្មែរ អិស្លាមអ្វីទេ

ភ្នំពេញ៖ Freshie Boy លេខ១ជំនាន់ទី១៥ ឆ្នាំ២០១៦ ទ្រី តារាវុធ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកលេចមុខក្នុងសម្លៀកបំពាក់ប្រពៃណីអ៊ីស្លាមជាមួយតារាសម្តែងណាតាហ្សា។ តារាប្រុសរូបនេះអះអាងថាលោកមិនមែនជាកូនកាត់ខ្មែរអ៊ីស្លាមទេ។ អ្វីដែលធ្វើឲ្យទស្សនិកជនមានចម្ងល់គឺការលេចចេញរូបថតក្នុងសំលៀកបំពាក់ប្រពៃណីអ៊ីស្លាម។ ជុំវិញចម្ងល់នេះ ទ្រី តារាវុធ បញ្ជាក់ថាកន្លងមកពិតជាមានទស្សនិកជនជាច្រើនសួរនាំអំពីរឿងនេះ។ លោកថា ... Read More »

បិទទ្វារទឹកជាងដប់ថ្ងៃផ្ទៃ ទឹកបាតអាងមានកម្ពស់៦៨ម៉ែត្រ បើគិតពីរបាទអាងដល់ខ្នងទំនប់មានកម្ពស់៧៨ម៉ែត្រ អាជ្ញាធរខេត្តត្រៀមរៀបចំ ជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងការជម្លៀសចេញពីតំបន់អាងទំនប់ពេលបិទទ្វារទំនប់ទាំង១០

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីទ្វារទឹកទំនប់វារីអគ្គីសនីសេសានក្រោមពីបានបិទជាង១០ថ្ងៃ ផ្ទៃទឹកបាតអាងបានឡើងកម្ពស់៦៨,២១ម៉ែត្រនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរខេត្តនិងក្រុមការងារពាក់ពន្ធ័ ដោះស្រាយផលប៉ះពាល់បាននាំគ្នាត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលនៅប្រកាន់ជំហរមិនទទួលយកសំណងចាក់ចេញ ពីភូមិស្រែគរចាស់ដើម្បីបញ្ចៀសពីប្រការគ្រោះថ្នាក់នៃទឹកអាងទំនប់សេសានក្រោមពី។ លោកឆាយ ម៉េងមន្ត្រីបច្ចេកទសទំនប់វារីរអគ្គីសនីសេសានក្រោមពីបានឱ្យដឹងថា៖ ក្រុមហ៊ុនបានបិទទ្វារទឹកទំនប់ចំនួន៨ហើយ ក្នុងចំណោមទ្វារទឹកចំនួន១០ ដើម្បីយកទឹកបំពេញអាង សំរាប់បំរើឲ្យវារីអគ្គិសនីនិងត្រួតពិនិត្យទៅលើគុណភាពទំនប់ផងក្នុងពេលសាងសង់រួច។ ... Read More »

ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ វាយតម្លៃខ្ពស់លើ Lucky Dragon ដែលស្មោះត្រង់ចំពោះប្រជាជនកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ដែលមាននាយកដ្ឋានគ្រប់គ្រងអាជីវកម្មភ្នាល់និងប្រឆាំងការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម ជាសេនាធិកាធំនោះបានធ្វើការវាយតម្លៃខ្ពស់លើក្រុមហ៊ុន Lucky Dragon Lotto ដែលស្មោះត្រង់ចំពោះប្រជាជនកម្ពុជាផ្តល់រង្វាន់ធំជាប្រចាំ។ ក្នុងពិធីសន្និសីទសារព័ត៌មាន ប្រកាសរកឃើញអ្នកឈ្នះឆ្នោតផ្សងសំណាងទឹកប្រាក់ចំនួនជិត១៣ម៉ឺនដុល្លារអាមេរិក នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ លោកបណ្ឌិត ... Read More »

សំណង់របងភូមិគ្រឹះឧកញ៉ា ហួត វ៉ាន់ថន សង់លើចិញ្ចើមផ្លូវសាធារណៈ

ភ្នំពេញ៖ ករណីភូមិគ្រឹះរបស់ឧកញ៉ា ហួត វ៉ាន់ថន ដែលសាងសង់របងនិងធ្វើសួន ដាំផ្កាអមរបងរំលោភលើចិញ្ចើមផ្លូវសាធារណៈចម្ងាយជាង១០០ម៉ែត្រ ស្ថិតនៅលើផ្លូវ លេខ២៤០កែងផ្លូវលេខ១៩ ក្រោយវត្តបទុមវតី ត្រូវបានមន្រ្តីមូលដ្ឋាន រុញដាក់គ្នាទៅវិញទៅមកដោយពុំទទួល ខុសត្រូវ ។ មន្ត្រីសាលារាជធានី មន្ត្រីសាលាខណ្ឌ ... Read More »

លោក អូស្មាន ហាស្សាន់៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមដំបូងគេនៅកម្ពុជា នឹងដំណើរការបើកនៅចុងឆ្នាំ២០១៧នេះ

ភ្នំពេញ ៖ លោក អូស្មានហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី បានបញ្ជាក់ថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឥស្លាមAmanah Ikhtiyar Microfinance របស់ប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពី បានធ្វើការសិក្សាស្វែងយល់អស់រយៈពេលមួយឆ្នាំកន្លងទៅ ... Read More »

អេស ស៊ី ជី បញ្ចេញលទ្ធផលអាជីវកម្មឆមាសទី១ និងប្តេជ្ញាបន្តវិនិយោគក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ អេស ស៊ី ជី ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយនៅតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការបូកសរុប សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៧ ដោយក្នុងនោះ នៅប្រទេសកម្ពុជា ក្រុមហ៊ុនរកប្រាក់ចំណូលពីការលក់បាន ៦៨៥ ពាន់លានរៀល (ឬ ១៧០ ... Read More »

សាលាឧទ្ធរណ៍បញ្ចប់សវនាការរឿងក្ដីលោកស្រី ទេព វន្នី , សាលដីកាប្រកាសព្រឹកថ្ងៃទី៨ខែសីហា

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ចប់សវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ហើយសាលដីការឿងក្ដីនេះ លោកចៅក្រម ប៉ុល សំអឿន គ្រោងប្រកាសនៅព្រឹកថ្ងៃទី០៨ ... Read More »

ប្រទះឃើញសាកសពមន្រ្តីនាយរងប៉ុស្តិ៍នគរបាលជ្រោយចង្វាហើយ

ភ្នំពេញ៖ សាកសពនាយរងប៉ុស្តិ៍ជ្រោយចង្វាមួយរូបក្រោយពីឈរបត់ជើងតូច ហើយងងឹតមុខធ្លាក់ដួលចូលទៅក្នុងទឹកទន្លេក្រោមស្ពានជ្រោយចង្វាចាស់ត្រើយខាងកើត ភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា កាលពីម៉ោងជាងជិតរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមុិញទោះជាកម្លាំងមុជតាមរាវរកជាច្រើននាក់ តែមិនឃើញសាកសព រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដាសាកសពត្រូវបានប្រទះឃើញផុសអណ្តែហើយទើរជាប់នឹងបែរត្រី ខាងជើងស្ពានជ្រោយចង្វា ចំងាយ២,៥គីឡូម៉ែត្រ ... Read More »

ឧបករណ៍បំពងសម្លេងឆ្លាតវៃថ្មីរបស់ក្រុមហ៊ុន Xiaomi មានតម្លៃ $ 130 ថោកជាង Amazon Echo

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចចិន Xiaomi បានបង្កើតឧបករណ៍ថ្មីចំនួនពីរនៅថ្ងៃនេះគឺស្មាតហ្វូន Mi 5X និង speaker ឆ្លាតវៃថ្មីដែលហៅថា Mi AI Speaker ។ ខណៈពេលដែលស្មាតហ្វូននេះគឺគួរឱ្យចាប់អារម្មណ៍បន្តិច ប្រសិនបើវាមានលក្ខណៈពិសេសដោយបំពាក់ប្រព័ន្ធកាមេរ៉ាពីរ រីឯ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែងចុះចាប់ជនសង្ស័យ៦នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងនោះ ៣នាក់ បញ្ជូនទៅមណ្ឌលកែប្រែ

ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងនិងប្រើប្រាស់​គ្រឿង​ញៀន ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជា​មួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះបង្ក្រាបករណីជួញដូរ និង ប្រើ​ប្រាស់សារធាតុញៀន នៅទីតាំងផ្សេងគ្នា រួចនាំយក​មក​ធ្វើ​ការសួរនាំ នៅ​ការិយាល័យជំនាញ ។ ហេតុការណ៍នេះបានធ្វើឡើងថ្ងៃទី២៥ ខែកក្កដា ... Read More »