ព័ត៌មានទាន់ហេតុការណ៍៖
'

បណ្តើរគ្នាមកពីរកត្រីពេលយប់ឆ្កែដេញខាំរត់ពួនក្នុងបឹងកំប្លោកប្រពន្ធលង់ទឹកស្លាប់

ភ្នំពេញ៖ គួរឲ្យខ្លោចផ្សាណាស់ ខណៈ ដែលប្តីប្រពន្ធ២នាក់បណ្តើរគ្នាមកពីរកត្រីនៅពេលយប់បែរជាមានគេបង្អើលឆ្កែឲ្យ ដេញខាំភ័យពេកក៏នាំគ្នាទៅរត់ពួនក្នុងបឹងមួយកន្លែង។ លុះព្រឹកឡើងឃើញប្តីនៅ រស់ ឯប្រពន្ធបានលង់ទឹកស្លាប់យ៉ាងវេទនា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទឹកបឹងដីឡូត៍គ្មានលេខមួយកន្លែងស្ថិតនៅ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារ ... Read More »

បំពង់ឧស្ម័នរុស្ស៊ីនឹងភ្ជាប់ទំនាក់ទំនងកូរ៉េខាងជើង និងកូរ៉េខាងត្បូង

បំពង់បង្ហូរឧស្ម័នហ្គាសនឹងតភ្ជាប់កូរ៉េ ទាំង២ជាមួយរុស្ស៊ី ហើយបំពង់នោះនឹងដើរ តួនាទីយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនង ឧបទ្វីបកូរ៉េដើម្បីបញ្ចប់ភាពតានតឹងប្រឈម មុខដាក់គ្នានៅពេលនេះ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សា នៅប្រទេសអាល្លឺម៉ង់នាពេលកន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បានលើកឡើងពីគម្រោងនាំមកនូវ សន្តិភាពឧបទ្វីបកូរ៉េគឺការបង្កើតទំនាក់ទំនង ... Read More »

បើកលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកបង្កាន់ដៃស្ពានស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ លើផ្លូវជាតិលេខ៥

ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយបានកើតឡើបណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរជាមួយចំនួន៤នាក់ រងរបួសធ្ងន់ និងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ពានគ្រួស ... Read More »

ជុងមិនអាចភ្លេចកុក មានតែកុកទេដែលភ្លេចជុង

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត សហការ​ជាមួយ កម្លាំងនគរបាលស្រុកស្រីស្នំ ចុះស្រាវជ្រាវ តាមប្រមាញ់ រហូតឈានដល់​ឃាត់​ខ្លួនបានជនល្មើសម្នាក់ ទៅតាមដីការបស់តុលាការ ពីករណីប្លន់សម្លាប់ជនរងគ្រោះតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៣​មកម្ល៉េះ ​ហេតុការណ៍ ឃាត់ខ្លួន​ជនសង្ស័យនៅ​វេលា​ម៉ោង​១១និង៣០នាទី ព្រឹកថ្ងៃទី១១ ... Read More »

រថយន្តម៉ាកស្តារិច បើកឆ្លងផ្លូវបុកម៉ូតូម៉ាក ហុងដាឌ្រីម អ្នកបើកបរម៉ូតូហោះដូចថតកុនរឿងហូលីវូត

ខេត្តពោធិ៍សាត់៖ នេះចាត់ទុក្ខថា សំណាងមួយក្នុង ១០០ គ្រោះថ្នាក់ដែរ ខណៈដែលគេឃើញយុវជនម្នាក់ហោះចេញពីម៉ូតូដូចថតកុនក្នុងរឿងហូលីវូតនោះដែរ ប៉ុន្តែគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក ស្តារិច បើកឆ្លងផ្លូវបុកម៉ូតូម៉ាក ហុងដាឌ្រីម របស់គាត់។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង០០នាទីព្រឹក ... Read More »

វិភាគអន្តរជាតិ៖ ក្រៅពីភ្នំមាស ភ្នំរ៉ែ កូរ៉េខាងជើងនៅមានប្រភពចំណូលជាច្រើនពីអាហ្វ្រិក ដែលសហគមន៍អន្តរជាតិមិនដឹង

ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងបណ្តា ប្រទេសនៅទ្វីបអាហ្វ្រិកមានប្រវត្តិតាំងពី ជាង៥០ឆ្នាំកន្លងមកហើយនៅតែបន្តរក្សា បានយ៉ាងល្អ បើទោះបីកូរ៉េខាងជើងរងការ ដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក្តី។ នៅតំបន់ភាគខាងត្បូងទ្វីបអាហ្វ្រិកមាន ចម្ងាយពីទីក្រុងព្យុងយ៉ាងជាង១៣ពាន់ គីឡូម៉ែត្រ កូរ៉េខាងជើងបានសាងសង់តំបន់ ឧស្សាហកម្មយ៉ាងប្រណីតនៅទីនោះ។ ជាច្រើនឆ្នាំកន្លងមក កូរ៉េខាងជើងបានចាត់ ទុកទ្វីបអាហ្វ្រិកជាប្រភពផ្តល់ប្រាក់យ៉ាង សំខាន់ដល់ប្រទេសរបស់ខ្លួនតាមរយការ ... Read More »

ទឹកទន្លេខេត្តស្ទឹងត្រែងបន្តហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃនៅតំបន់ប៉ែកខាងលើ

ខេត្តស្ទឹងត្រែង ៖ នៅតាមដងទន្លេ ទាំង៤ នៃទឹកដីខេត្តស្ទឹងត្រែងមានការហក់ឡើងក្នុងកម្រិតកម្ពស់ទឹកដល់ជាងប្រាំម៉ែត្រ ហើយមកទល់ពេលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ។ លោក ស៊ិន ឆាំ នាយការិយាល័យជល សាស្ត្រ និងឧតុនិយមនៃមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ... Read More »

យន្តហោះដឹកគ្រាប់រំសេវរបស់អាមេរិកផ្ទុះនៅលើអាកាសកម្ពស់៦គីឡូម៉ែត្រស្លាប់១៦នាក់

យន្តហោះដឹកជញ្ជូនរបស់អាមេរិក បានផ្ទុះឆេះ ពេលហោះហើរកម្ពស់ពីដីដល់ ទៅ៦.០០០ម៉ែត្រ ហើយធ្លាក់ចុះនៅតំបន់ ខ្ពង់រាបក្នុងរដ្ឋ Mississippi កាលពីថ្ងៃទី ១០ ខែកក្កដា បណ្តាលឲ្យមនុស្ស១៦ នាក់នៅស្លាប់។ លោក Ricky Banks ... Read More »

ពលរដ្ឋម្ខាងប្តឹងសុំឲ្យសុរិយោដីចេញប្លង់ពលរដ្ឋម្ខាងទៀតប្តឹងថាក្រុមហ៊ុនរំលោភដីតែជំនាញថាកើតចេញពីពលរដ្ឋមិនយល់ច្បាប់

ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋ ប្រមាណ១០៣គ្រួសារ នៅក្នុងភូមិព្រៃ ពាយ ឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត ដោយក្នុងដៃមានកាន់រូបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងនោះ បាននាំគ្នា ... Read More »

ជនជាតិវៀតណាម១៤នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធរស់នៅគ្មានឯកសារត្រឹមត្រូវនៅខណ្ឌប្ញស្សីកែវ

ភ្នំពេញ ៖ កម្លាំងការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវីធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ព្រមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ដែលដឹកនាំដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ប្រាក់កម្មករខ្មែររាប់លានបាតត្រូវសមត្ថកិច្ចថៃ ដកកាតATM មិនឲ្យក្រុមអាជីវករវេរប្រាក់ពីប្រទេសថៃមកកម្ពុជា

ខេត្តប៉ោយប៉ែតៈ ក្រុមអាជីវករ៤៥នាក់ បានលើកឡើង ស្រប់គ្នាថា ប្រាក់របស់កម្មកររាប់លានបាតបានផ្ញើតាមកុងធនាគាររបស់ពួកគាត់ ដើម្បីមកឲ្យសាច់ញាតិនៅក្នុង ស្រុក ឬតាមបណ្ដាខេត្តនោះ ត្រូវសមត្ថកិច្ចថៃ ដកកាតATM មិនឲ្យដកប្រាក់ពួកគាត់ទៅវិញ ។ ការលើកឡើងនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ចាប់បានបក្ខពួកចោរប្លន់ប្រដាប់អាវុធបាញ់សម្លាប់ជនរងគ្រោះ២នាក់យកម៉ូតូ១គ្រឿងនៅស្រុកបវេល

  ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ ក្នុងចំណោមជាបក្ខពួក២នាក់ ជាក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់សម្លាប់ជនរងគ្រោះ២នាក់ យកម៉ូតូ១គ្រឿង នៅស្រុកបវេល ត្រូវបាននគរបាលខេត្តបាត់ដំបង សហការជាមួយនឹងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្រ្កាបចាប់ឃាត់ខ្លួន ដោយចំណាយពេលវេលា២ម៉ោងកន្លះ ក្នុងការជ្រាវស៊ើបអង្កេតលើករណីសំណុំរឿងអំពើប្លន់នោះ។ លោកឧត្តមសេនីយ៍ទោ ស ... Read More »

ខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន៣នៅស្រុករមាសហែកដួលរលំជាច្រើនខ្នង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ត្រូវបានដួលរលំ ខ្លះរបើកដំបូលដោយសារមានខ្យល់កន្ត្រាក់ បោកបក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងឃុំចំនួន៣ នៅស្រុករមាសហែក ខេត្តស្វាយលរៀង ។ យោងតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា ... Read More »

អាវុធហត្ថកំពង់ឆ្នាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង : កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយនឹងរដ្ឋបាលជលផល បានចុះបង្រ្កាបបទល្មើសនេសាទ ៣គោលដៅ ក្នុងនោះទី នៅចំណុចទំនប់កី ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ នៅគោលដៅភូមិសំរោងសែន ... Read More »

ព្រានព្រៃម្នាក់ ឃើញជ្រូកព្រៃជាប់អន្ទាក់ស្ទុះចូលមិនប្រយត្ន័ ត្រូវជ្រូកឆ្កឹះរងរបួសធ្ងន់

ខេត្តរតនគិរី៖ ជ្រូកព្រៃមួយក្បាលជាប់អន្ទាក់ ហើយនៅធ្វើសកម្មភាពខាំឆ្កិះទៅលើព្រានប្រមាញ់សត្វព្រៃម្នាក់ជាម្ចាស់អន្ទាក់បណ្តាលឱ្យរងរបួសជាទម្ងន់។ ហេតុការណ៍គ្រោះថ្នាក់ដោយជ្រូកព្រៃខាំឆ្កឹះមនុស្សម្នាក់បណ្តាលឱ្យរងរបួសធ្ងន់នោះ កើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងនៅក្នុងព្រៃភូមិសាស្រ្តភូមិឡាំងអាវ ឃុំកោះប៉ង់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ខេន ពួយ ... Read More »

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ហ្គេមបាញ់ត្រី ក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៥:០០នាទីរសៀល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ... Read More »

រុស្ស៊ី បង្ហាញពីការគាំទ្រដល់កូរ៉េខាងជើង

រុស្ស៊ីបានបង្ហាញពីការគាំទ្រ ដោយប្រយោលដល់កូរ៉េខាងជើង តាមរយៈអង្គការសហប្រជាជាតិ ដោយកន្លងមក រុស្ស៊ីបានប្រឆាំងនឹងការអនុម័ត ដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ។ រុស្ស៊ីក៏បានលើកឡើងដែរថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងនោះជារយចម្ងាយមធ្យម មិនមែនជាមីស៊ីលឆ្លងទ្វីបដូចអាមេរិកចោទប្រកាន់ឡើយ។ រុស្ស៊ី នាពេលថ្មីៗនេះតាមសេចក្តីរាយការណ៍ បានប្រគល់ឯកសារ ដែលបង្ហាញថា ... Read More »

បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលកាប់ជំនួយការឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ របួសធ្ងន់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ , ចោទប្រកាន់បទប៉ុនប៉ងឃាតកម្ម

ភ្នំពេញ៖ យុវជនម្នាក់ជាអ្នកបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្នែកបុគ្គលិកទទួលភ្ញៀវចុះលើយន្តហោះ របស់ក្រុមហ៊ុនឯកជនមួយ ដែលបានទាញកាំបិតកាប់ជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈជនរងគ្រោះកំពុងដើរក្នុងអាកាសយានដ្ឋាននោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ តាមប្រភពព័ត៌មានបញ្ជាក់ថា ជនសង្ស័យត្រូវបានលោក ... Read More »

កាមរ៉ា Dashcam 360 ដឺក្រេអាចប្រាប់អ្នកប្រសិនបើនរណាម្នាក់ព្យាយាមលួចរថយន្តរបស់អ្នក

Dashcam ចាប់ផ្ដើមជាមួយ Waylens កំពុងធ្វើការជាមួយផលិតផលតាមដានបន្តទៅ Horizon និងជាកាមរ៉ាមុតស្រួចដែលមើលទៅសម្រាប់ផ្ទៃតាប្លូរថយន្តរបស់អ្នកដែលត្រូវបានចេញផ្សាយកាលពីចុងឆ្នាំមុន។ កាមរ៉ាថ្មីត្រូវបានគេហៅថា Secure360 ហើយអ្នកបានទាយវា នោះជាកាមរ៉ា dashcam ដែលថតរូប 360 ដឺក្រេនិងវីដេអូ។ ដែលជាកន្លែងដែលមាន ... Read More »

គណបក្សប្រជាជនកម្ពុជា ថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនីៅអាស៊ី (ICAPP) លើកទី២៨ នៅប្រទេសកូរ៉េខាងត្បូង

គណបក្សប្រជាជនកម្ពុជា ថ្លែងការណ៍ ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនីៅអាស៊ី (ICAPP) លើកទី២៨ នៅប្រទេសកូរ៉េខាងត្បូង Read More »

សង្ស័យលួចម៉ូតូបានហើយយកមកសម្ងំកែច្នៃ ត្រូវនគរបាលកម្រិតធ្ងន់រាជធានីចុះក្របួចបាន២នាក់ ម៉ូតូ២គ្រឿង

ភ្នំពេញ៖ កម្លាំងមានសមត្ថកិច្ចនៃរាជធានីភ្នំពេញ កាលពីម៉ោង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរទីតាំងជួសជុលម៉ូតូមួយកន្លែង សង្ស័យថា ក្រុមចោរប្លន់បានម៉ូតូហើយ យកមកសម្ងំកែច្នៃដើម្បីបន្លំដានសមត្ថកិច្ច ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងចាប់យកម៉ូតូ២គ្រឿងផងដែរ ។ ការចុះឆែកឆេរដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដឹកនាំដោយលោវរៈសេនីយ៍ទោ ... Read More »

ស្រ្ដីចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ស្ពានចូលទឹកលង់ស្លាប់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៥ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ មានករណីស្រ្ដីចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ស្ពានចូលទឹកលង់ស្លាប់នៅចំណុចភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៌ ខេត្តកំពង់ធំ។ តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះឡុងវឿន ភេទស្រី អាយុ62ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ(ស្លាប់) ... Read More »

បុរសកត់ឆ្នោតវៀតណាមម្នាក់ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្ដាល៖ បុរសម្នាក់ជាអ្នកកត់ឆ្នោតវៀតណាម ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ នេះបើតាមប្រភពព័ត៌មានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ។ ... Read More »

៦ទៅ៧នាក់ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចនៅម្តុំមុខផ្ទះលោកប៉ូលិសខណ្ឌសែនសុខ

ភ្នំពេញ៖ បទល្មើឆក់ផ្សេងៗ តាមផ្លូវសាធារណៈ នៅក្នុងខណ្ឌសែនសុខ ហាក់មានការកើនឡើងគួរឲ្យបារម្ភ ប៉ុន្តែមិនទាន់មានឃើញសមត្ថកិច្ចបង្ក្រាបទាន់ពេលវេលាឡើយ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ មានករណីឆក់កាបូបជំហៀងពីស្ត្រីម្នាក់បានសម្រេច ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ១០១៩ ម្តុំមុខផ្ទះមេប៉ូលីសខណ្ឌសែនសុខ ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ... Read More »

នៅមុននេះបន្តិចកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម នៅក្នុងបន្ទប់ជួលជាន់ទី៣ ច្រកចូលទៅបុរីហាយធិច ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

នៅមុននេះបន្តិចកម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ដកហូតបានថ្នាំញៀនជិត១គីឡូក្រាម នៅក្នុងបន្ទប់ជួលជាន់ទី៣ ច្រកចូលទៅបុរីហាយធិច ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ៕   Read More »

អាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបនិងឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ជួញដូរគ្រឿងញៀននៅប្លុកត្រឡោកបែក

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនប្តីប្រពន្ធ២នាក់និងដកហូតសារធាតុញៀនចំនួន១៨កញ្ចប់តូច ១កញ្ចប់ធំនិងថ្នាំគ្រាប់ចំនួន២៧គ្រាប់ផងដែរ ។ ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០១៧នេះ នៅចំណុចតាមបណ្តោយផ្លូវលេខ៥៩៨ ម្ដុំត្រឡោកបែក (ផ្លូវរថភ្លើង)ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ... Read More »

កំពុងនាំគ្នាសេពថ្នាំញៀនត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួន

ភ្នំពេញ÷ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ត៍ នៅសង្កាត់ឃ្មួញឃាត់ខ្លួន ខណៈពេលពួកគេកំពុងតែនាំគ្នាសម្ងំសេព(ជក់)ថ្នាំញៀន នៅក្នុងបន្ទប់ផ្ទះជួល មួយកន្លែង ស្ថិតក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១៦និង៥០នាទី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។ លោក ... Read More »

សុំលេខទូរស័ព្ទណាត់ដើរលេងនាំចូលក្លឹបបង្អកស្រា រួចនាំមករំលោភបានសម្រេចស្អែកឡើងជាប់ខ្នោះ

ភ្នំពេញ÷ បុរសម្នាក់ ត្រូវបាននារីជាសង្សារប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនចោទពីបទ ចាប់រំលោភសេពសន្ធវៈ រហូតបានសំរេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ឈ្មោះ អួន ហុង ភេទប្រុស ... Read More »

ជប់លៀងបងទើបមកពីប្រទេសថៃទុកម៉ូតូមុខបន្ទប់ ចោរលួចបាត់

ភ្នំពេញ៖ បុរសម្នាក់បានមកជួបជុំបងប្អូន ដែលទើបមកពីធ្វើការនៅប្រទេសថៃ ហើយនាំគ្នាផឹកស៊ីដោយទុកម៉ូតូនៅមុខបន្ទប់ ខណៈកំពុងតែផឹក ស្រាប់តែក្រឡេកមើលម៉ូតូមិនដឹងបាត់ទៅណា ទើបបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ... Read More »

សមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួនបុរសម្នាក់ពីបទប្រើអំពើហិង្សាលើប្រពន្ធរឿងមានប្រុសថ្មី

ខេត្តតាកែវ ៖ បុរស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្តាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួនក្រោយដឹងថា ប្រពន្ធមានប្រុសថ្មី។ ករណីឃាត់ខ្លួនជនដៃដល់នេះនគរបាលធ្វើឡើងកាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីយប់ ស្ថិតនៅភូមិ ក្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ... Read More »