ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

២នាក់ឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ឆក់កាបូបស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចតែរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ដេញចាប់បានភ្លាមៗកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ប្រាក់ ច័ន្ទបូណ៍មី ... Read More »

សម្តេចតេជោឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ បានឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង ។ សម្តេចតេជោបានថ្លែងថា៖ «ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ។ ... Read More »

សង្ស័យតូចចិត្តនឹងជំងឺរ៉ាំរ៉ៃ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាត

ភ្នំពេញ៖ សាកសព​បុរសម្នាក់ត្រូវបានក្មេងឃ្វាលគោ ប្រទះឃើញស្លាប់ដោយមានខ្សែនីឡុងចងជាប់ និងកជាមួយនិងមែកដើមចន្ទីខ្ពស់ផុតជើងពីដីប្រហែល១ម៉ែត្រកន្លះ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ចនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចចំការចន្ទី មានចម្ងាយពីភូមិផ្ទះប្រហែល២០០ម៉ែត្រ ក្នុងភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ... Read More »

កំពុងនេសាទត្រូវរន្ទះបាញ់បែកមុខបែកមាត់ហូរឈាមស្លាប់នៅលើទូក

ខេត្តព្រះសីហនុ៖ បុរសអ្នកនេសាទម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ហូរឈាមស្លាប់នៅលើទូកភ្លាមៗក្នុង ខណៈដែលបុរសរងគ្រោះកំពុងនេសាទហើយគាប់ជួនមានភ្លៀងផ្គរខ្លាំងផងនោះ។ បាតុភូតធម្មជាតិ(រន្ទះបាញ់)ដែលបានឆក់យកជីវិតបុរសម្នាក់នេះ បានកើតមានឡើងនៅម៉ោងប្រមាណ៣និង៣០នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចលើផ្ទៃសមុទ្រត្រពាំងរពៅ ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានប្រាប់ថា សពជនរងគ្រោះមាន ឈ្មោះមឿន ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

យុវជនម្នាក់ដើរមកលោតពីលើស្ពានជ្រោយចង្វាសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ យុវជនម្នាក់បានដើរមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បណ្ដាលឲ្យលិចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កាលពីម៉ោងជាង០៨យប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ យុវជនដែលលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាខាងលើ មិនបានស្គាល់អត្តសញ្ញាណនោះទេ បើតាមសម្ដីបុរសម្នាក់មានឈ្មោះ សាលី ... Read More »

វ៉ាន់​ នីឡា​ ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ផ្តន្ទា​ទោស​គុយ​ សិទ្ធិ​សក្តិ​ មួយ​ឆ្នាំ​

ភ្នំពេញ​៖ ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ កូន​ប្រុស​លោក​គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ដាក់​ពន្ធនាគារ​១ឆ្នាំ​និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០លាន​រៀល​ នោះ​ កញ្ញា​ សុខ​ ចិន្ដា​ ... Read More »

តុលាការ​បញ្ជូន​អង្គរក្ស​លោក​ សួន​ សេរី​រដ្ឋា​ ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​

ភ្នំពេញ​៖ បុរស​ម្នាក់​ជា​អង្គរក្ស​ លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ត្រូវ​បាន​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​នៅ​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ នៅ​ក្រាំងធ្នង់​ ... Read More »

ឃាត់ខ្លួនមុខសញ្ញាជួញដូរសាធាតុញៀន៣នាក់និងថ្នាំញៀនចំនួន៥កញ្ចប់តូច

ភ្នំពេញៈ​ ជនសង្ស័យ៣នាក់ត្រូវបានសម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យល្បាតក្នុងមូលដ្ឋានឃាត់ខ្លួន ក្រោយពីឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់។​ ក្នុងការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១២និង៣៥នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។ លោក​ តេង​ សុីណូ​ អធិកានគរបាលខណ្ខមានជ័យបានឲ្យដឹងថា ... Read More »

រកឃើញសាកសពនគរបាល៧០១ការពារព្រំដែនកម្ពុជា ឡាវ ដែលស្លាប់មិនដឹងមូលហេតុ

ខេត្តស្ទឹងត្រែងៈ សាកសពមន្ត្រីប៉ុស្តិ៍៍៧០១ ម្នាក់ត្រូវបានរកឃើញហើយ ក្រោយពេលបាត់ខ្លួន បីថ្ងៃពីរយប់ ខណៈជិះទូកចុះមកលេង ផ្ទះតែម្នាក់ឯង នៅតាមបណ្តោយទន្លេសេកង់កាលពីរថ្ងៃទី១២ខែសីហា រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២ ៤៥នាទី ទើបឃើញសាកសពអណ្តែតឡើង នៅឆ្ងាយពីរទីរួមស្រុកសៀមប៉ាង ... Read More »

ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាឲ្យឃាត់ឡានដឹកគ្រញូងបុកម៉ូតូស្លាប់មនុស្ស២នាក់

ខេត្តកំពង់ធំៈ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវអាស៊ាន វាងក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹង សែន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញចាប់ក្រុមម៉តូដាក់បំពុងស៊ីមាំង មានសំឡេងលឺខ្លាំងៗ រំខានពលរដ្ឋ

ភ្នំពេញ៖ ក្រុមក្មេងស្ទាវដែលចូលចិត្តទិញម៉ូតូ ស៊េរីទំនើប ហើយយកមកកែឆ្នៃខុសពីទំរង់ដើមដូចជាដាក់បំពុងស៊ីមាំង មានសំលេងលឺខ្លាំងៗ ដែលបង្ករការំខានដល់ប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ឲ្យឃាត់ក្រុមអ្នកជិះម៉ូតូកែឆ្នៃទាំងអស់នោះ មកធ្វើការអប់រំណែនាំ ... Read More »

ស្រវឹងស្រាបើកបរទាំងបង្ខំបង្កគ្រោះថ្នាក់ស្លាប់ និងរងរបួស

ភ្នំពេញ៖ ដោយសារតែស្រវឹងស្រា ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ និងកូនទប់ស្មារតីមិននឹង ជ្រុលទៅបុកគូទរថយន្តមួយគ្រឿង បណ្តាលឲ្យកូនតូចរងរបួសធ្ងន់ ហើយជិះទៅយ៉ាងលឿនប្រញាប់ទៅមើលកូននៅពេទ្យ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀតបណ្តាលដួលបោកទៅនឹងថ្នល់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខមន្ទីរសំរាកព្យាបាល និងសម្ភពផ្សារឈូកមាស ... Read More »

អភិបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០នាទី នៅសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំមន្ត្រីជាប់កិច្ចសន្យាក្នុងរដ្ឋបាលខណ្ឌទាំងអស់ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ។ ក្នុងកិច្ចប្រជុំនេះ ដោយមានការចូលរួមពី ... Read More »

ដំណឹងជូនដល់សមត្ថកិច្ចមិនឃ្លានប្រយោជន៍ពីឈ្មួញ ខណៈនេះ ឈ្មួញកំពុងលើកឈើដាក់ឡានយីឌុប២គ្រឿងនៅក្នុងឃ្លាំងតុងមិន (ម្ចាស់ឃ្លាំងឈ្មោះ សាល) ជាឈើរបស់អ្នកគ្រូ ធីតា និងរបស់លោក សិដ្ឋ ក្នុងគោលបំណងទៅវៀតណាមយប់នេះ តាមច្រករបៀងស្រុកស្នួល ខេត្តក្រចេះ

ដំណឹងជូនដល់សមត្ថកិច្ចមិនឃ្លានប្រយោជន៍ពីឈ្មួញ ខណៈនេះ ឈ្មួញកំពុងលើកឈើដាក់ឡានយីឌុប២គ្រឿងនៅក្នុងឃ្លាំងតុងមិន (ម្ចាស់ឃ្លាំងឈ្មោះ សាល) ជាឈើរបស់អ្នកគ្រូ ធីតា និងរបស់លោក សិដ្ឋ ក្នុងគោលបំណងទៅវៀតណាមយប់នេះ តាមច្រករបៀងស្រុកស្នួល ខេត្តក្រចេះ Read More »

ដាក់ថ្នាំបំពុលឆ្កែងាប់ ៤ក្បាលយកម៉ូតូ ៣គ្រឿងយ៉ាងរលូនភូមិ​ ឃុំមានសុវត្ថិភាពនៅឯណា?

ខេត្តពោធិ៍សាត់៖ ក្រុមចោរដាក់ថ្នាំពុលសម្លាប់សត្វលួចទ្រព្យសម្បាតិប្រជាពលរដ្ឋនៅតែបន្តធ្វើសកម្មជារើយៗដដែល ជាក់ស្ដែងថ្មីៗនេះពួកគេបានធ្វើសកម្មភាពជាបន្តបន្ទាប់ចំនួន ២ករណីផ្សេងគ្នា ដោយសម្លាប់សត្វឆ្កែងាប់អស់ចំនួន ៤ក្បាល រួចលួចយកម៉ូតូអស់ចំនួន ៣គ្រឿងជិះគេចខ្លួនដោយរលូន ករណីនេះសួរថាតើភូមិ​ ឃុំមានសុវត្ថុភាពនៅឯណា? ។ ប្រភពព័ត៌មានពីមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី១៤ ... Read More »

អាជ្ញាធរខណ្ឌមានជ័យជូនអំណោយសង្គ្រោះដល់គ្រួសារដែលត្រូវភ្លើងឆេះផ្ទះ

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិ បាលនៃគណៈអភិបាលខណ្ឌមានជ័យ បានយកអំណោយរបស់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុុជា ខណ្ឌ​មាន​ជ័យ ចែកជូនដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយត្រូវភ្លើងឆេះផ្ទះ រួមមាន​អង្ករ​៥០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ទឹកសុីអីុវមួយយួរ ទឹកត្រីមួយ​យួរ ... Read More »

បុរសម្នាក់ផឹកស្រាពេលយប់ ព្រឹកឡើងស្លាប់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានបងប្អូនប្រទះដេកស្លាប់នបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៧ ស្ថិតនៅផ្ទះសង់ថ្មីមួួកន្លែង ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់។ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ញឹម ម៉ាន ភេទ ប្រុស មានអាយុ ៣៧ឆ្នាំ សព្វថ្ងៃបង្កើតមុខរបរ អ្នករត់ម៉ូតូឌុប មានស្រុកកំណើតនៅឯ ភូមិ ត្រោក ឃុំ ប្រធាតុ ស្រុក កំពុងត្របែក ខេត្ត ព្រៃវែង។ សាក្សីបានអោយដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាងបន្ទាប់ពីផឹកចប់ជនរងគ្រោះក៏បានទៅសម្រាកលុះព្រឹកឡើងស្រាប់តែបងប្អូនមកមើលក៏ឃើញដេកស្លាប់បាត់ទៅទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។ ក្រោយពីនគរបាលជំនាញខណ្ឌចុះទៅពិនឹងធ្វើរកោសល្យវិច័យ ឃើញថា សាកសពបានស្លាប់ដោយគាំងបេះដូងបន្ទាប់មកសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕ សុខាសែនជ័យ Read More »

ក្រុមស៊ីម៉ាកទទួលគ្រាប់មិនទាន់ផ្ទុះចម្រុះ៩ប្រភេទពីកម្លាំងនគររបាលខេត្តបន្ទាយមានជ័យទៅកម្ទេចចោល

ប៉ោយប៉ែតៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៩ប្រភេទ ដែលរក្សាទុកក្នុងឃ្លាំងសុវត្ថិភាព របស់ស្នងការដ្ឋានត្រូវបានប្រគល ដល់អង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលកាលព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ។ លោកឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ ... Read More »

រឿង​ក្តី​កូន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ ជាមួយ​កញ្ញា​ វ៉ាន់​ នីឡា​ ៖​ តុលាការ​ផ្តន្ទា​ទោស​១ឆ្នាំ​ គ្មាន​ចេញ​ដីកា​ចាប់​ខ្លួន​ទេ​

ភ្នំពេញ​៖ ទីបំផុត​ !​ រឿង​ក្តី​ជនជាប់ចោទ​ គុយ​ សិទ្ធិ​សក្តិ​ កូន​ប្រុស​លោក​ គុយ​ ប៊ុន​សន​ អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ជាមួយ​កញ្ញា​ សុខ​ ចិន្ដា​ ហៅ​ ​វ៉ាន់​ ... Read More »

មុខសញ្ញាឆក់ទូរស័ព្ទដៃ៣នាក់ ត្រូវនគរបាលខណ្ឌដូនពេញចាប់ខ្លួន

ភ្នំពេញៈ មុខសញ្ញាចោរឆក់ទូរស័ព្ទនៅជួរមាត់ទន្លេ ៣នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវនគរបាលខណ្ឌដូពេញចាប់ខ្លួន បានកាលពីវេលាម៉ោង៨និ១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ក្នុងភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈសមត្ថកិច្ចស្រាវជ្រាវដឹងថា ពួកគេតែងធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនបរទេសជាញឹកញាប់ ។ ... Read More »

បាត់ម៉ូតូបែកការដល់ប្រពន្ធរឿងនាំស្រីឡើងផ្ទះសំណាក់

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានបែកការដល់ប្រពន្ធ ក្រោយពីបាននាំស្រី ឡើងទៅផ្ទះសំណាក់ ហើយធ្វើឲ្យបាត់ម៉ូតូអស់មួយគ្រឿងដែលជិះរាល់ថ្ងៃ ។ដែលហេតុការណ៍នេះបានបណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នៅចំណុចផ្ទះសំណាក់ក់យីហោលីហូវ៩៩៩ដែលស្ថិតក្នុងភូមិឡទឹកកត្រីសង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលបាត់នោះម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ លេខកំពង់ឆ្នាំង១D. ៥៤៦៦ ... Read More »

វាយប្លន់យកម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ចឃាត់ជាប់២នាក់

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុតស្តិ៍ចោមចៅឃាត់ខ្លួនបន្ទាប់ពីរូបគេ និងបក្ខពួកបានធ្វើសកម្មភាពវាយប្លន់ម៉ូតូមិនបានសម្រេចកាលពីវេលាម៉ោង ០១និង៣០នាទី រំលងអាធ្រាត្រ ឈានថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ ចំណុចមុខផែស្ងួតស៊ូ ងួន ផ្លូវវេងស្រេងក្រុម៦ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សេចក្តីជូនដំណឹង៖ហាងសុលីណាទទួល បញ្ចាំម៉ូតូគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ ៖ ហាងម៉ូតូដែលមានយីហោ សុលីណា SOLINA (PAWN SHOP) សេវាទទួលប្រាតិភោគដោយអនុប្បទាន (ទទួលបញ្ចាំ) ដែលមានទីតាំងនៅផ្ទះ លេខ៣ ផ្លូវលេខ១៨៦ ក្នុងសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក ... Read More »

លោក សៀង សុខ ដឹកនាំមន្ត្រីនគរបាលយុត្តិធម៍ឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរស្វែងរកវត្ថុតាងបន្ថែម

ភ្នំពេញ៖ បន្ទាប់ពីចៅក្រុមសើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាប់ចោទ សួន សេរីរដ្ឋា ដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នោះ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំសម្របសម្រួលនីតិវិធីកម្លាំងសមត្ថកិច្ចបន្តឆែកឆេរស្នាក់ការគណបក្សអំណាចខ្មែរ ... Read More »

ថ្ងៃនេះផ្ទេរភារកិច្ចមេព្រៃដែលជំរិតទារលុយឈ្មួញដឹកជន្លង់ម្រេចតថ្លៃគ្នាផ្អើលពេញហ្វេសប៊ុក

ខេត្តក្រចេះ៖ រយៈពេល២ថ្ងៃកន្លងទៅនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានវាយប្រហារយ៉ាងធ្ងន់ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះមួយរូបជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកជន្លង់ម្រេចក្នុងមួយឡាន១ម៉ឺន៥ពាន់រៀល និង៤ម៉ឺនរៀល ដោយមិនឲ្យតថ្លៃ ហើយសកម្មភាពប្រព្រឹត្តជាក់ស្តែងនេះ ត្រូវបានគេថតជាប់រូបភាពដោយផ្ទាល់ក្នុងការចរចាតម្លៃ ក្នុងនោះ លោកមេព្រៃបានកំណត់ឲ្យបង់ក្នុង១ឡានដំបូង១ម៉ឺន៥ពាន់រៀល និង៤ម៉ឺនរៀល ដោយសារគាត់នឹងទើបមកធ្វើការកន្លែងនេះថ្មី ដូច្នេះត្រូវតែវាយលុកហើយ បើមិនយកលុយគឺចាប់តែម្តង។ មេព្រៃប្រព្រឹត្តអំពើមិនគប្បីនេះ ត្រូវបានគេដឹងថា ... Read More »

លោកចោរស៊យទាំងព្រឹកលួចចំម៉ូតូមានកុងតាក់សម្ងាត់ត្រូវចាប់បានស្វាគមន៍យ៉ាងចាស់ដៃ ទើបជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម​បក្ខពួក២នាក់​លួចកាច់សោរកម៉ូតូចំម៉ូតូមានកុងតាក់សម្ងាត់ បានសម្រេចតែរត់មិនរួច ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់បានវាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅវាលាម៉ោង​៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិស្ថិតក្នុង​ សង្កាត់ស្រះចកខណ្ឌដូនពេញ​ ។ បើតាមសម្ដីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង​ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល​ ។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកនិចពណ៌សបិតស្គុតខៀវពាក់ស្លាកលេខភ្នំពេញ1BO-9463 ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលស្រះចកបានចុះទៅដល់កន្លែងកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​និងយកជនសង្ស័យទៅធ្វើការសាកសួរ​នៅប៉ុស្តិនគរបាលស្រះចកដើម្បីកសាងសំណុំរឿងបញ្ចួនទៅអធិការខណ្ឌដូនពេញចាត់ការបន្តតាមច្បាប់​ ៕ ... Read More »

ឪពុកម្តាយធ្វេសប្រហែសកុមារម្នាក់ដើរលេងក្រោយផ្ទះធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តបាត់ដំបង៖ កុមារម្នាក់បានដើរលេងខាងក្រោយផ្ទះធ្លាក់ចូលទឹកស្រះលង់ស្លាប់ ខណៈដែលឪពុកម្តាយមានការធ្វេសប្រហែសមិនបានចាប់អារម្មណ៍ធ្វើការងារនៅក្នុងផ្ទះ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុកុមាររងគ្រោះមានឈ្មោះ ភ័ក្រ្ត សុថេត ភេទប្រុស អាយុ៣ឆ្នាំ ... Read More »

អភិបាលរងខេត្តតាកែវចុះណែនាំប្រជាពលរដ្ឋដែលលក់ដូរតាមចិញ្ចើមផ្លូវក្នុងផ្សារកំពង់ជ្រៃចាស់ ឲ្យចូលលក់ក្នុងផ្សារកំពង់ជ្រៃថ្មី

ខេត្តតាកែវ៖ លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានចុះណែនាំ និងហាមឃាត់ប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យនៅក្នុងផ្សារកំពង់ជ្រៃ ដើម្បីឲ្យពួកគាត់ចូលទៅលក់នៅក្នុងផ្សារកំពង់ជ្រៃថ្មី ដែលទើប និងសាងសង់រួច ដែលការចុះណែនាំនេះធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅផ្សារកំពង់ជ្រៃ ស្ថិតនៅក្នុងភូមិកំពង់ជ្រៃ ... Read More »

ចោរឆក់កាបូបនារីម្នាក់បានសម្រេច ម្ចាស់កាបូបដួលម៉ូតូសន្លប់ស្តូកស្តឹង

ភ្នំពេញ ៖ ជនសង្សយ័២នាក់បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយពីនារីម្នាក់កំពុងតែជិះម៉ូតូធ្វើដំណើរតាមផ្លូវ បានសម្រេច ធ្វើឲ្យនារីរូបនោះដួលម៉ូតូរងរបួសធ្ងន់ ឯក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទល់មុខនឹងស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវ២៧១ សង្កាត់បឹងទំពុន ... Read More »