ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លឹម ជាឡាយ ភ្ជាប់ស្នេហ៍ គៀត សុវណ្ណាឡាង ក្រោយបែកកែវ និសា

ភ្នំពេញ៖ តារាសម្តែងប្រុសលឹម ជាឡាយ ស្រាប់តែលេចចេញវត្តមានស្និទ្ធិស្នាលប្លែកជាមួយតារាស្រី គៀត សុវណ្ណាឡាង ក្រោយពីពួកគេបានសម្តែងរួមគ្នាក្នុងភាពយន្តរឿង”អាពាហ៍ពិពាហ៍ចម្លែក” និងរឿងមួយចំនួនទៀតរបស់ផលិតកម្ម LD។ អ្នកក្នុងបង្កោមសិល្បៈលើកឡើងថា រងើកស្នេហ៍ពួកគេបានឆាបឆេះឡើង ក្រោយដំណឹងបែកស្នេហ៍របស់ លឹម ជាឡាយ និងអ្នកមេមាយចាយរាង ... Read More »

ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីដោយជោគជ័យជាច្រើនកន្លែងជូនប្រជាពលរដ្ឋ

ខេត្តឧត្តរមានជ័យ៖ ក្រោមការចង្អុលបង្ហាញ់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង និងជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ ៗ យោងតាមសេចក្ដីតម្រូវការពលរដ្ឋនោះ លោកសរ ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានទទួលយកការណែនាំ ... Read More »

រថយន្តដឹកឈើគ្រញូងបុកមនុស្សស្លាប់២នាក់នៅខេត្តកំពង់ធំយប់មិញរកឃើញម្ចាស់ឈើហើយឈ្មោះ ចាន់ គឹមហ៊ឹម កូនប្រសារលោកស័ក្តិ៥ឈុត ពិរាជ

  ខេត្តកំពង់ធំ៖ រថយន្តដឹកឈើគ្រញូងម៉ាកឡិចស៊ីសមួយគ្រឿងបានបុកម៉ូតូកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជាបួនព្រៃតាហ៊ូក្តីដូង (ផ្លូវអាស៊ាន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យជនរងគ្រោះពីរនាក់បានស្លាប់ ម្នាក់នៅក្នុងកន្លែងកើតហេតុផ្ទាល់ ... Read More »

នគរបាលបញ្ជូនអង្គរក្សលោក សួន សេរីរដ្ឋា មកតុលាការ សាកសួរករណីរក្សាទុកអាវុធខុសច្បាប់និងមានសារធាតុញៀន

ភ្នំពេញ៖បុរសម្នាក់ជាអង្គរក្សលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ដើម្បីសាកសួរករណីរក្សាទុកអាវុធខុសច្បាប់(កាំភ្លើងជ័រ) និង ធ្វើតេស្តទឹកនោមមានសារធាតុញៀន។ មន្ត្រីតុលាការ ថ្លែងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ... Read More »

យុវតីម្នាក់ និងមេការសំណង់ម្នាក់ត្រូវឃាត់ខ្លួនករណីរក្សាទុកសារធាតុញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនយុវតីម្នាក់ និងបុរសម្នាក់ជាមេការសំណង់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះសំណាក់កេសីវល័ក្ខណ៍ ផ្លូវ៣៧១ ក្រុមទី១០ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។ សមត្ថកិច្ចបានប្រាប់ថា យុវតីម្នាក់ឈ្មោះ ... Read More »

សង្ស័យជិះម៉ូតូជែងរថយន្តមិនផុតដួលបោកក្បាលស្លាប់នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលគេសង្ស័យថាជនរងគ្រោះជិះម៉ូតូវ៉ារថយន្តមិនផុតហើយប៉ះដៃចង្កូតបណ្តាលឲ្យដួលបោកក្បាលស្លាប់តែម្តង។ បុរសម្នាក់ជាឪពុកបានឈរយំស្រណោះកូនស្លាប់យ៉ាងអាណោចអាធមនៅកន្លែងកើតហេតុបាននិយាយថា កូនគាត់មានឈ្មោះ កូយ ឆេកូ អាយុ១៩ឆ្នាំ មុខរបរសន្តិសុខនៅកោះពេជ្រ មានស្រុកកំណើតនៅស្រុកសំរោង ... Read More »

ក្មេងអនីតិជន កំពុងក្លាយខ្លួនជាអ្នកជួញដូរគ្រឿងយ៉ាងសកម្ម ដោយមេខ្លោងប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច

ភ្នំពេញ៖ បើទោះបីជាក្រុមមេខ្លោងជួញដូរគ្រឿងញៀនកំពុងតែធ្វើសកម្មភាពប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចយ៉ាងណាក៏ដោយ នៅតែគេចមិនផុតពីកម្លាំងជំនាញធ្វើការស្រាវជ្រាវនិងតាមចាប់ក្រុមជនសង្ស័យទាំងអស់នោះមកកាត់ទោសតាមច្បាប់ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី កម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនកុមារា កុមារី២នាក់ ខណះដែលពួកគេកំពុងតែឈរធ្វើសកម្មភាពលក់ថ្នាំញៀនយ៉ាងសកម្មនៅចំណុចតំបន់ស្មុកស្មាញ ស្ថិតនៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

សំណុំរឿងអតីតអធិការនគរបាលក្រុងតាខ្មៅ និង កូនចៅ៣នាក់ ដោះលែងស្ត្រីសង្ស័យពីរនាក់ជាថ្នូរ នឹងប្រាក់៧០០ដុល្លារអាមេរិក អយ្យការបញ្ជូនទៅACU វិញ

ខេត្តកណ្ដាល៖ ប្រភពព័ត៌មានមួយ បង្ហើបឲ្យដឹងថា សំណុំរឿងលោក ស៊ឹម ប៊ុតបណ្ឌិត អតីតអធិការនគរបាលក្រុងតាខ្មៅ បច្ចុប្បន្នជានាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និង កូនចៅ៣នាក់ ពាក់ព័ន្ធការដោះលែងស្ត្រីសង្ស័យពីរនាក់ជាថ្នូរនឹងប្រាក់ចំនួន៧០០ដុល្លារអាមេរិក ឥឡូវត្រូវបាន អយ្យការអមសាលាដំបូងខេត្តកណ្ដាល បញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ វិញ ... Read More »

សម្តេចតេជោ ៖ ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាព

ភ្នំពេញ៖ សម្តេចតេជោបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៥​ ខែសីហាថា៖ «ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែល តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយគ្មានការបង្ហូរឈាមកាលពីពេលថ្មីៗនេះគឺបាន បង្ហាញច្បាស់នូវសុច្ឆន្ទះដ៏ល្អរបស់កម្ពុជា។ សម្តេចតេជោ សែន បានចាត់ទុកការចរចារដោយសន្តិវិធី ... Read More »

ស្ត្រីម្នាក់ប្តឹងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពីបទឆបោកប្រាក់ជិត៥០០០ដុល្លារអាមេរិក

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់ ប្តឹងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ពីបទឆបោកប្រាក់ជិត៥០០០ដុល្លារអាមេរិក ទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមតាមច្បាប់ ។ស្ត្រីរងគ្រោះ កាលពីរសៀលថ្ងៃទី១៤ ខែសីហា បានចូលបំភ្លឺ ចំពោះមុខលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយស្នើឲ្យតុលាការចាត់ការ ... Read More »

ឆេះផ្ទះនៅខេត្តបាត់ដំបងស្លាប់មនុស្សគួរឲ្យសង្វេគ

ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះផ្ទះអស់មួយខ្នង បណ្តាលកូនប្រុសម្ចាស់ផ្ទះម្នាក់កំពុងដេកត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតការណ៍កើតឡើងកាលពីរវេលាម៉ោង១២ និង​៥០​នាទី ថ្ងៃ១៤ សីហា ២០១៧ ស្ថិត​ក្នុង​ក្រុម​៤ ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្ត​បាត់ដំបង ... Read More »

គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ចុះទៅបិទអាជីវរកម្ម ទីតាំងហ្គែម បាញ់ត្រីមួយកន្លែងដែលពុំមានច្បាប់

ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីដោយខុសច្បាប់ ចំនួន២ទូ។ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ... Read More »

រសៀលនេះ ជោគវាសនាកូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាមួយកញ្ញា វ៉ាន់ នីឡា នឹងត្រូវលាតត្រដាង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា  លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមរឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែសីហា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ជិន ថាញ់មីន ប្រធាន គណៈកម្មាធិការមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម ។ លោក ... Read More »

បើករថយន្តបំបុកកម្មករជាង៤០០នាក់ ទីបំផុតនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យប្រធានគណនេយ្យរោងចក្រម្នាក់ត្រឡប់ទៅផ្ទះវិញយ៉ាងរំភើយ

ភ្នំពេញ៖ ប្រធានគណនេយ្យរោងចក្រកាត់ដេរយីហោ” International Royal ” ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ដែលនេះធ្វើឲ្យ មជ្ឈដ្ឋានមួយចំនួន រិះគន់យ៉ាងខ្លាំងចំពោះការដោះលែងនេះ ព្រោះសកម្មភាពរបស់ជនបង្ក បានបើករថយន្តបំបុកកម្មករ កម្មការិនីជាង៤០០នាក់ ... Read More »

នារីម្នាក់ចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេង សង្ស័យមានវិបត្តិស្នេហា

ភ្នំពេញ៖ នារីម្នាក់សង្ស័យតូចចិត្តនឹងជំងឺស្នេហាបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះ បន្ទាប់ពីប្រើម្ដាយឲ្យទៅទិញបបរយកមកហូប ហើយពេលម្តាយចេញផុតយកក្រមាទៅចងកជាប់នឹងបង្កាន់ដៃជណ្តើរកណ្តាលផ្ទះស្លាប់ ទាំងនៅវ័យក្មេង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ១៥២Bផ្លូវលេខ១៥៦សង្កាត់ទឹកល្អក់២ខណ្ឌទួលគោករាជធានីភ្នំពេញ។ សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កៅប៊ុនឡា ភេទស្រី អាយុ២៣ឆ្នាំមុខរបរនៅផ្ទះកើតហេតុខាងលើ។ តាមការបំភ្លឺរបស់ម្តាយនារីរងគ្រោះឈ្មោះ សុីវ មុំ អាយុ៦១ឆ្នាំបានឲ្យដឹងថា ... Read More »

ផឹកស៊ីស្រវឹងជោកទាស់សំដីគ្នាទាយកាំបិតផ្គាក់កាប់ប្រហាររបួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ខណៈដែលផឹកស៊ីស្រវឹងទាស់ពាក្យសំដីជាមួយជនសង្ស័យ ផឹកជាមួយគ្នា ក៏បានប្រើហិង្សាយកកាំបិតផ្គាក់កាប់យ៉ាងសន្ធាប់ កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយជនសង្ស័យត្រូវបានឃាត់ខ្លួន។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីកាច់ករម៉ូតូ

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ពន្ធ័នឹងករណីបាត់ម៉ូតូ។ ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចកាស៊ីណូហ្គោឡាក់ស្ថិតក្នុងក្រុងបាវិត ដោយសហការជាមួយកងរាជអាវុធហត្ថក្តុងបាវិត។ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឆឹម យ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ... Read More »

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា

ភ្នំពេញ៖ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា បន្ទាប់ពីបានសាកសួរនិងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន ៖ ១-បទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ... Read More »

ជនបរទេសម្នាក់ម្ទេចស្លាកសាលាសង្កាត់ផ្សារឆ្នាំងខឹងនឹងមន្រ្តីសង្កាត់នៅទីនោះប្រាប់ផ្លូវខុស

ខេត្តកំពង់ឆ្នាំង ៖ បុរសបរទេសម្នាក់បានខឹងសម្បាយ៉ាងខ្លាំង ហើយជិះកង់ត្រឡប់មកដល់សាលាសង្កាត់ភ្លាមៗ ហើយបានវាយកម្ទេចស្លាកសាលាសង្កាត់ផ្សារឆ្នាំង ដោយខឹងនឹងមន្រ្តីសង្កាត់នៅទីនោះប្រាប់ខុសផ្លូវ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅសាលាសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បង្រ្កាបល្បែងសុីសងព្រមគ្នារិបអូសវត្ថុតាង និងអប់រំម្ចាស់ទីតាំង

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ចុះបង្រ្កាបល្បែងសុីសង(បៀ)ផ្សេងៗដំណាលគ្នាចំនួន ៦កន្លែង ក្នុងនោះកម្លាំងរិបអូសនូវវត្ថុតាង និងអប់រំដល់ម្ចាស់ទីតាំងផងដែរ។ លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង២ និង២០នាទី ... Read More »

លោកឧត្តមសេនីទោអ៊ាវ ចំរើន : នគរបាលគឺជាអ្នកបម្រើដាច់ថ្លៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តកណ្ដាលៈ ដើម្បីពង្រឹងការងាររដ្ឋបាលដល់កងកម្លាំងនគរបាលទាំង១១ស្រុក-ក្រុង ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងដូច្នេះថា ” នគរបាលគឺជាអ្នកបម្រើដាច់ថ្លៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាកម្លាំងស្នូលដ៍សំខាន់ក្នុងការការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ” ប្រសាសន៍លើកឡើងក្នុងន័យដាស់តឿនក្រើនរំលឹក ... Read More »

ហ្វូងគោលែងនៅក្រុងប៉ោយប៉ែតនៅតែ រងការិះគន់ពីប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ

ប៉ោយប៉ែត៖ ហ្វូងគោដើរដេកអនាធិបតេយ្យតាមដងផ្លូវជាតិ ផ្លូវបេតុងផ្លូវលំនៅក្រុងប៉ោយប៉ែត កំពុងរងការរិះគន់ ពីអ្នកដំណើរជាតិ និងអន្តរជាតិទាំងយប់ទាំងថ្ងៃ គ្រាដែលហ្វូងគោក្របីទាំងនោះត្រូវគេប្រទះឃើញដើរលើដងផ្លូវលំ បេតុងនិងផ្លូវជាតិលេខ៥ក្នុងក្រុង។ ប្រជាពរដ្ឋ ក៏ដូចអ្នកធ្វើដំណើរ បានលើកឡើងថា សូមសមត្ថកិច្ចពាក់ពន្ធ គួរតែកោះហៅម្ចាស់គោមកណែនាំឬ រិតបន្តឹងចំពោះបញ្ហាហ្វូងគោ ក្របីដែលដើរដេកតាមផ្លូវ។ ... Read More »

បាញ់ប្លន់ម៉ូតូពីស្ត្រីមានផ្ទៃពោះម្នាក់ទាំងកណ្ដាលថ្ងៃ តែមិនសម្រេច ក្នុងមូលដ្ឋានសង្កាត់បឹងកក់១

  ភ្នំពេញ​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្រ្តីមានផ្ទៃពោះម្នាក់ បានស្រែកឆោឡោថាចោរប្លន់ម៉ូតូរបស់គាត់ ខណៈដែលគាត់ជិះម៉ូតូទៅយកកូនចេញពីសាលារៀន មកដល់កន្លែងស្ងាត់ត្រូវក្រុមចោរបាញ់ប្លន់យកម៉ូតូ តែមិនបានសម្រេច ​ក្រុមចោរក៏ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល​ ។ ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី​ ថ្ងៃទី១៤​ ... Read More »

កាន់តែហ៊ាន ឈរចែកចាយថ្នាំញៀននៅមុខក្លិបមិតណាយ សមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនខ្លួនកាលពីវេលាម៉ោង២ និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន៩កញ្ចប់ដែលគេ ... Read More »

រថយន្ដក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនយ៉ុងសៀងបុកក្មេងប្រុសជិះម៉ូតូពីក្រោយស្លាប់យ៉ាងអាណោចអាធ័មបំផុត

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន យ៉ុង សៀង បើកកៀរនិងកិនពីលើ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ រហូតបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអន្លង់មៀតលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ... Read More »

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាជួយពន្លឿងការបោះបង្គោលព្រំដែន

ភ្នំពេញៈ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើដល់គ្រប់ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាជួយពន្លឿងការបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាមឲ្យបានចប់។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជាមួយលោក ជិន ... Read More »

រយះពេល២ថ្ងៃមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍២នាក់នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១៤នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ខែ២០១៧ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក មានករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ដោយសារកូន បើកបរ គោយន្ដមិនប្រយ័ត្នធ្លាក់ម្ដាយបណ្ដាយឲ្យកិនស្លាប់នៅកន្លែងកើតហេតុ។ អ្នកបើកគោយន្តឈ្មោះ ... Read More »

លោកលឹម សៀងហេងៈ បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មមិុចមួយខ្សែដែលស្ថាបនាជួសជុលនេះហើយសូមលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាឲ្យបានគង់វង្សតទៅមុខទៀត ព្រោះវាជាផលប្រយោជន៏រួមរបស់យើងទាំងអស់គ្នា

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេងអភិបាលរងក្រុងបាវិត និងជាអនុប្រធានចុះជួយពង្រឹងគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញ បានថ្លែងថា បន្ទាប់ពីទទួលបានសមិទ្ធផលផ្លូវចាក់ក្រាលថ្មមិុចមួយខ្សែ ដែលស្ថាបនាជួសជុលនេះហើយ សូមលោកតា លោកយាយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចេះជួយថែរក្សាឲ្យបានគង់វង្សតទៅមុខទៀត ព្រោះវាជាផលប្រយោជន៏រួមរបស់យើងទាំងអស់គ្នា។ ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោក ... Read More »