ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ភ្លៀងខ្យល់ខ្លាំងបណ្តាលឲ្យបើុងដំបូលអតីតរោងចក្រ៥ជាន់មួយផ្ទាំងធំទៅលើផ្ទះប្រជា ពលរដ្ឋ៤ខ្នងខូចខាតខ្ទង់មឺុនដុល្លារ

ភ្នំពេញ: ដំបូលរោងសិប្បកម្មលក់ តុ ទូ និងពូកជាអតីតរោងចក្រ៥ជាន់មួយផ្ទាំងធំ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ ដែលមានបណ្តោយរហូតទៅដល់៤០ ម៉ែត្រ និងទទឹងជាង១០ម៉ែត្រ ដោយសារ តែភ្លៀងខ្យល់ខ្លាំងនៅយប់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៦ ... Read More »

គ្រួសារពិការទាំង២នាក់ប្តីប្រពន្ធអំពាវនាវ រកសប្បុរសជនជួយ

ខេត្តកំពត៖ គួរឲ្យអាណោចអាធ័ម សម្រាប់គ្រួសារមួយដែលមើលទៅពិតជាក្ដុកក្ដួលដោយសារភាពពិការកំពុងរួមរឹត ជីវិតប្រៀបដូចជាត្រូវបណ្តាសាព្រហ្មលិខិត ដែលបង្កើតរូបគេមកហើយម្តេចឡើយមិនឱ្យវាសនាមកជាមួយផងដោយស្ត្រីជាប្រពន្ធពិការដៃតាំងពីកំណើតត្រូវបានបុរសម្នាក់មានចិត្តប្រតិព័ទ្ធស្នេហាបានស្ម័គ្រចិត្តធ្វើជា ប្តីដ៏ល្អ តែងជួយសម្រាលទុក្ខលំបាកប្រពន្ធគ្រប់ការងារទាំងអស់តែជាអកុសលជីវិត កម្មករសំណង់បានធ្លាក់ខ្លួនរងគ្រោះដោយសារចរន្តអគ្គិសនីឆក់ក៏ធ្លាក់ខ្លួនពិការដែរ ដោយត្រូវកាត់ដៃទាំង២ត្រឹមកំភួនដៃ ។ នាងប្រពន្ធដែលពិការដៃនិងជើងពី កំណើតឈ្មោះ ស៊ីវ វឌ្ឍនា អាយុ២៩ឆ្នាំ ... Read More »

អ្នក​​រើសអេត​ចាយម្នាក់ត្រូវម៉ូតូមួយគ្រឿងបុករ៉ឺម៉ករងរបួសធ្ងន់ម្នាក់ និង២នាក់រងរបួសស្រាល

ភ្នំពេញ៖ គួរឲ្យអាសូរ ក្រហើយឈឺទៀត បុរសម្នាក់រងរបួសធ្ងន់ និងកូន២នាក់រងរបួសស្រាល ខណៈដែលពួកគាត់ជិះម៉ូតូសណ្ដោងរ៉ឺម៉កដើររើសអេតចាយជាមួយនឹងកូនៗ តែជាអកុសលត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

បុរស​២នាក់​ជិះម៉ូតូលឿន ខណៈកំពុងភ្លៀងជ្រុល​ទៅ​បុក​​រថយន្ត​​ចត​ចោល​តាម​ផ្លូវ​រងរបួស​ធ្ងន់​ម្នាក់ និងម្នាក់ទៀត​ស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នសក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿន ខណៈកំពុងភ្លៀងហើយជ្រុលទៅបុករថយន្តដែលចតចោលតាមផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខរោងចក្រ ស្រាបៀរក្រោន តាមបណ្តោយផ្លូវវេងស្រេង ... Read More »

ប្រជាពលរដ្ឋនៅខណ្ឌសែនសុខស្នើឲ្យ អាជ្ញាធរជួយលប់បំបាត់បញ្ហា​ល្បែង​ស៊ីសង គ្រឿងញៀន ក្មេងទំនើងចោរលួច ចោរឆក់

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយសាធារណៈ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ឆ្នាំ២០១៦ នៅខណ្ឌសែនសុខ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២១០៦ អាជ្ញាធរ ពាក់ព័ន្ធ បានឡើង រាយការណ៍ស្តីការសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាន និងការដោះ ... Read More »

លួចម៉ូតូរត់បានជាង២ម៉ែត្រ ម្ចាស់ឃើញទាន់តាមក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ប្រជាពលរដ្ឋនាំគ្នាដេញចាប់ជនសង្ស័យម្នាក់ ករណីលួចម៉ូតូរត់បានជាង២ម៉ែត្រ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា កាលពីវេលាម៉ោង១៥ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៨៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

នគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ឃាត់ខ្លួនចោរឆក់កាបូបស្ពាយម្នាក់​ ក្រោយឆក់ធ្វើឱ្យជនរងគ្រោះដួលម៉ូតូរងរបួស

ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័ យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស )កើតហេតុកាលពីវេលាម៉ោងប្រហែល ២០និង១០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ចាប់ខ្លួនជនជាតិវៀតណាម២៦នាក់នៅច្បារអំពៅ

ភ្នំពេញ:ជនបរទេសអន្តោ ប្រវេសន៍ជាជនជាតិវៀតណាម ចំនួន២៦នាក់ដែលចូលមក ធ្វើការនិងស្នាក់នៅខុសច្បាប់ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ប្រតិបត្តិការចុះត្រួតពិនិត្យ ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់នេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ... Read More »

លោកស័ក្តិ៣ទទួលមរណភាពហើយបន្ទាប់ពីសន្លប់១១ថ្ងៃដោយសារជិះម៉ូតូបុកឆ្កែ

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ជុំ រស្មី មុខងារជានាយរងការិយាល័យទី៤ នៃកងពលតូចអន្តរាគមន៍លេខ ១៤ បានទទួលមរណភាពហើយ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ក្នុង(មន្ទីរពេទ្យព្រះកេតុមាលា) បន្ទាប់ពីរូបលោកសន្លប់រយៈពេល ... Read More »

សម្តេចតេជោ៖ នយោបាយអាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជាគឺ​ មនុស្ស​​ ទឹក​ ផ្លូវ​ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត

ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ផ្លូវ ភ្លើងដែលនឹងត្រូវខិតខំអនុវត្តបន្តទៀត ។ នៅថ្ងៃទី២ ខែវិច្ឆិកា សម្តេចតេជោបានថ្លែងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកយ៉ាងដូច្នេះថា៖ «ថ្ងៃនេះនៅខេត្តត្បូងឃ្មុំ ខ្ញុំបានមកបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ... Read More »

អភិបាលខណ្ឌច្បារអំពៅចេញបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេ ទនិងពង្រឹងការងារសន្តិសុខ

ភ្នំពេញ: បន្ទាប់ពីសម្តេចក្រ ឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួចមក លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបានបង្កើតគណៈកម្មាការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទហើយចេញបញ្ជាអោយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការនេះអោយបានម៉ឺងម៉ាត់មិនបន្ធូរដៃឡើយ និងត្រូវពង្រឹងការងារសន្តិសុខតាមគោលដៅនៅពិធីបុណ្យអំទូកខាងមុច និយាយរួម ត្រូវរួមគ្នាអនុវត្តសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃអោយមានប្រសិទ្ធភាព ។ ការចេញបញ្ជាអោយគណៈ បញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវតែបង្ក្រាប់ល្បែងស៊ី ... Read More »

នគរបាលប៉ុស្តិ៍ផ្សារដើមគ​ ឃាត់ខ្លួនបុរសម្នាក់ពីបទប៉ុនប៉ងលួចរថយន្ត និងរក្សាទុកសារធាតុញៀន

ភ្នំពេញ៖ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារដើមគ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទប៉ុនប៉ងលួចរថយន្ត និងរក្សាទុកសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវេលាម៉ោង ៧និង៤៥នាទីយប់ ចំណុចមុខផ្ទះ លេខ៣៨ ផ្លូវលេខ២១៩ ... Read More »

យុវជនម្នាក់រងចោទពីបទរំលោភអនីតិជន និងទារសំណង១ម៉ឺនដុល្លារ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចបុ៉ស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីមានបឹ្ដងពីម្តាយក្មេងស្រីម្នាក់ជាអនីតិជនថា បាននាំកូនស្រីគាត់យកមករំលោភ ហើយទាមទារសំណង១ម៉ឺនដុល្លារ ។ ហេតុការណ៍នេះកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦នៅចំណុចផ្ទះលេខ២២៧.៣៦ តាមផ្លូវព្រះនរោត្ដម ក្រុម៦៤ ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

រថយន្តដឹកកម្មករជែងរថយន្តកុងតឺន័រមិនផុតជ្រុលបុកពេញទំហឹងរងរបួស ធ្ងន់ ស្រាល២៦នាក់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ រថយន្តដឹកកម្មករ បើកជែងរថយន្តកុងតឺន័រ មិនផុត ជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសរបួស ធ្ងន់ស្រាល២៦នាក់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ កម្មការិនីប្រមាណជិត៣០នាក់ បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ ជែងមិនផុត បុកគូថរថយន្តកុងតឺន័រពេញទំហឹងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ ... Read More »

អ្នកបើករថយន្តដឹកទំនិញធុនធំស្រវឹងជោកខ្លួន បើកជ្រុលទៅបុករថយន្តដឹកស៊ីម៉ង់ត៍ក្រឡាប់

ខេត្តព្រះសីហនុ៖ ពិតជាគ្រោះថ្នាក់ណាស់ សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១២និង៣០នាទី បង្កដោយរថយន្តដឹកទំនិញ១គ្រឿង ដែលអ្នកបើករថយន្ត បានផឹកស្រាស្រវឹងឡើងជោកខ្លួន ហើយបានរេចង្កូតពេញផ្លូវ ក៏ទៅបុកនឹងរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យក្រឡាប់ ... Read More »

សមត្ថកិច្ចមេព្រៃខ្វាវសហការជាមួយបរិស្ថានខ្វាវចុះបង្រ្កាបបទល្មើសដឹកជញ្ជូនឈើយកស្នាដៃ

ខេត្តសៀបរាប៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ សហការជាមួយមន្រ្ដីបរិស្ថានឃុំខ្វាវ បានចុះចាប់កាឡេថងដឹកឈើបាន១គ្រឿង ដើម្បីយកស្នាដៃ បន្ទាប់ពីបណ្ដាញសារព័ត៌មានបានចុះផ្សាយពីភាពអសកម្មមួយចំនួន ដែលបានកើតមាននៅក្នុងតំបន់ដែលខ្លួនកាន់កាប់ ។ ហេតុការណ៍ចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីម៉ោង២និ៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុច ផ្លូវគ្រួសក្រហម ... Read More »

សម្តេចតេជោ​ ​ហ៊ុន​ សែន​អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងបេតុងប្រវែង១ ២០០គីឡូម៉ែត្រ

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ប្រវែង ១ ២០០ គីឡូម៉ែត្រ និង ប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ ... Read More »

ស្ត្រីមេម៉ាយម្នាក់ត្រូវអ្នកជិតខាងព្យាយាមចាប់រំលោភ តែមិនបានសម្រេច

ខេត្តកណ្តាលៈ ស្ត្រីមេម៉ាយម្នាក់ត្រូវអ្នកជិតខាងលបឡើងទៅលើផ្ទះ ព្យាយាមចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច ត្រូវស្ត្រីរងគ្រោះដឹងមុន ស្រែកឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

ដូនចាស់ជន្មាយុជាង៨១ឆ្នាំសុខចិត្តតស៊ូក្នុងជីវិតអង្គុយលក់កន្សែង ក្រមា ហាលថ្ងៃក្តៅមិនដូចអ្នកខ្លះមានដៃជើងនិងកម្លាំងរឹងមាំសុខចិត​្តដើរសុំទាន

ភ្នំពេញ៖ ដូនចាស់ម្នាក់ដោយសារជីវ ភាពក្រីក្របានតស៊ូនៅក្នុងជីវិតដោយសារ ប្តី និងកូនស្លាប់ចោលអស់ ទើបសម្រេច ចិត្តចាកចេញពីស្រុកកំណើតមកអង្គុយ លក់កន្សែង ក្រមាបន្តិចបន្តួចនៅតាមចិញ្ចើម ផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីចិញ្ចឹមជីវិត តស៊ូហត់នឿយមិនត្អូញត្អែរអំណត់ទ្រាំនឹង ជីវិត។ ជីវិតរបស់លោកយាយមិនដូចអ្នក ខ្លះមានដៃជើងនិងកម្លាំងរឹងមាំសុខចិត្តដើរ ... Read More »

បើកវគ្គបំប៉នរយៈពេលខ្លីដល់នាយទាហាន ជាន់ខ្ពស់១៩ស្ថាប័ន

ភ្នំពេញ ៖ នៅអគ្គបញ្ជាការដ្ឋាននា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦មានបើកវគ្គបំប៉នរយៈពេលខ្លីមួយ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីការរៀបចំលិខិតបទដ្ឋានជូនដល់នាយទាហានជាន់ខ្ពស់មកពី១៩ស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋាន ដោយមានអ្នកចូលរួម ចំនួន១៩៤រូប ។ នៅពេលព្រឹកមានវាគ្មិនពីររូបបានធ្វើ បទបង្ហាញជូនវគ្គនេះទី១ “របៀបប្រើ វណ្ណ ... Read More »

បុរស២នាក់អត់លុយបែកគំនិតទិញស្បង់ជីពរគ្រងដើរបិណ្ឌបាតតាមភូមិត្រូវនគរបាលចាប់ខ្លួន

ខេត្តពោធិ៍សាត់៖ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានចាប់ខ្លួនបុរស២នាក់ដោយសារកែ្លងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតយក បច្ច័យពីប្រជាពលរដ្ឋនៅក្នុងក្រុង-ខេត្ត ពោធិ៍សាត់។ ការចាប់ខ្លួនបុរស២នាក់ក្លែងបន្លំធ្វើជា ព្រះសង្ឃដើរបិណ្ឌបាតនេះសមត្ថកិច្ចបាន ធ្វើឡើងកាលពីរសៀលថៃ្ងទី៣១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តឹងរបស់ប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ទោ ... Read More »

អាជ្ញាធរចុះឃាត់និងដកហូតសម្ភារសិប្បកម្មតុទូបាញ់ថ្នាំជះក្លិនភាយតាមផ្លូវ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការហាមឃាត់ទីតាំងសិប្បកម្មកែច្នៃ គ្រឿងសង្ហារិម តុទូមួយកន្លែង ដែលនៅទីនោះជាងបាញ់ថ្នាំបំភាយជះក្លិនមិនល្អ ដល់សាធារណជនធ្វើដំណើរឆ្លងកាត់ និងបង្កការប៉ះពាល់ដល់បរិស្ថាន ។ ហេតុការណ៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវកៅស៊ូ ត្រង់ច្រកចូលមូលដ្ឋានទ័ពអាកាសក្នុងភូមិតាងួន ... Read More »

ផ្លាស់ប្តូរតំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធី ប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានកសិកម្ម អគ្គលេខាធិការរង ក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាព២រូបទៀត ក្រោមអធិបតីភាពលោក ... Read More »

ពលរដ្ឋឃុំប៉ុងស្រុកវ៉ើនសៃដាក់ពាក្យប្តឹងក្រុមហ៊ុនបូមខ្សាច់ធ្វើឲ្យប៉ះពាល់បរិស្ថាន

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិបាងប៉ុង ឃុំប៉ុង ស្រុកវើុនសៃចំនួន ៣៣គ្រួសារ កាលពីពេលថ្មីៗកន្លងទៅនេះបានដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្តរតនគិរីឲ្យជួយដោះស្រាយខណៈក្រុមហ៊ុនបូមខ្សាច់ ពីទន្លេសេសានមួយបាននិងកំពុងតែធ្វើឲ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋបានលើកឡើង នៅក្នុង ពាក្យបណ្តឹងនោះថា អាជីវកម្មបូមខ្សាច់ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសហគ្រាស ម៉េងហ៊ានធារី ... Read More »

ទីតាំងលក់ថ្នាំពេទ្យ”ពិភពឱសថ” នៅសង្កាត់ស្រះចកលួចកត់កន្ទុយលេខ?

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំង អ្នកឃុបឃិត មកផ្តន្ទាទោសតាមច្បាប់នោះ រយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថា កម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួន ... Read More »

រវល់ថតរឿងច្រើនពេក នី មុន្នីនាថ ពន្យារពេលរៀបការ

ភ្នំពេញ៖ តារាទឹកភ្នែក នី មុនី្ននាថ នៅ តែមានទីផ្សារថតខ្សែភាពយន្តកាន់តែច្រើន ដែលស្ទើរតែរកពេលសម្រាកគ្មាន។ ដោយ សារការងារទាំងនេះបានធ្វើឲ្យនាងបន្តពន្យារ ពេលរៀបការនិងចេញទៅរស់នៅសហរដ្ឋ អាមេរិកជាមួយគូដណ្តឹង។ កាលពីពេលកន្លងទៅមានការលើក ឡើងថា ចំណងស្នេហារបស់តួឯកស្រី កញ្ញា ... Read More »

រថយន្ត​បាញ់​បេតុង​ថយមិនប្រយ័ត្ន​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពាក់​ស្លាក​លេខ​នគរបាល​​

ភ្នំពេញ ៖ បុរសជាអ្នកបើកបានរថយន្តបាញ់បេតុង១គ្រឿង របស់ក្រុមហ៊ុន TPIPL ថយក្រោយទៅបុករថយន្តម៉ាកឡិចស៊ីស៤៧០ ពាក់ស្លាកលេខនគរបាល១គ្រឿងរបស់មន្ត្រីនគរបាលម្នាក់បណ្តាលឲ្យកំពិតផ្នែកខាងក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅត្រង់ចំណុចផ្លូវឡើងស្ពានហង្ស កែងនិងផ្លូវ ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ពិភាក្សាជាមួយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអំពីការអភិវឌ្ឍវិស័យទេសចរណ៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យ គណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោកប្រធាន ហ៊ុន ម៉ានី និងសហការីចូលជួបសម្តែងការ ... Read More »

ស្រាបៀរ ABC អិចស្ត្រាស្តោតចាប់រង្វាន់ធំឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងឌូបៃ

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី២៩ ខែ តុលា នៅស្ថានីយទូរទស្សន៍ហង្សមាស HD TV ស្រាបៀរ ABC អិចស្ត្រាស្តោតបាន រៀបចំកម្មវិធីចាប់រង្វាន់ធំឈ្នះដំណើរកម្សាន្ត ក្រេបទឹកឃ្មុំនៅទីក្រុងឌូប៉ៃជូនដល់គូស្វាមី ភរិយាថ្មីដែលបានជាវស្រាបៀរ ABC អិច ... Read More »

ប្រធានដកកាំភ្លើងខ្លីបាញ់អនុប្រធានស្លាប់ក្នុងថ្លុកឈាមបន្ទាប់ពីមានជម្លោះពេលយប់

ខេត្តកំពង់ចាម ៖ មន្ត្រីយោធាម្នាក់មានឋានៈជាប្រធាន «គ២» បានដកកាំភ្លើងខ្លីម៉ាកកា៥៩បាញ់អនុប្រធានរបស់ខ្លួន១គ្រាប់ ចំបំពង់កបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។ ករណី មេបាញ់សម្លាប់កូនចៅនេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ ក្នុងបន្ទាយទាហានកង ... Read More »