ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសត្វក្របីវ័ធស្លាប់យ៉ាងអាណោចអាធ័ម ខណៈសត្វក្របី១ក្បាលនេះ គាត់ទើបនឹងដាក់ចុះពីលើរថយន្ត ហើយគាត់ចាប់ខ្សែដឹកយកទៅចងកត្រូវវាវ័ធតែម្តង ។ ហេតុការណ៍ដ៏កម្រនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ... Read More »
សង្គម
តូបលក់ដូរចំនួន២កន្លែងនិងផ្ទះ៤ល្វែងត្រូវអគ្គិភ័យឆាបឆេះម៉ត់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តូបលក់ដូរចំនួន២កន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង៤ល្វែងទៀតរងការខូចខាតមធ្យម កាល ពីវេលាម៉ោង១៥ និង៣៥នាទី ល្ងាចថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិ ពូធឿង ... Read More »
វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី
សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី [fbvideo link=”https://www.facebook.com/hunsencambodia/videos/1098421623539667/” width=”600″ height=”400″ ... Read More »
ឃាត់ខ្លួនជនជាតិបរទេស២នាក់ពាក់ព័ន្ធរំលោភលើសេចក្ដីទុកចិត្ត
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបានបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនជាតិឥណ្ឌា ២នាក់ ករណីឆបោករំលោភលើសេចក្ដីទុកចិត្ត កាលពីព្រឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅកាស៊ីណូថាយថិនឃីង មានទីតាំងស្ថិក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មានករណីឆបោកប្រាក់៣,៦៩៩,៧៣២ដុល្លារ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣ និងថ្នាំញៀនចំនួន២កញ្ចប់តូច
ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញមានថ្នាំញៀននៅជាប់ខ្លួន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »
ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យអំពាវនាវដល់ពលរដ្ឋកុំឲ្យចូលរួមក្នុងមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិ
ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នៅ ស្នាក់ការភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ ... Read More »
វគ្គបណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡានិងអ្នកអត្ថាធិប្បាយរំពឹងមានអ្នកចូលរួមពី៦០ទៅ៧០នាក់
ភ្នំពេញ៖ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញគ្រប់ផ្នែកដែលពាក់ព័ន្ធជាមួយវិស័យកីឡានៅកម្ពុជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគ្រោងបើកវគ្គ បណ្តុះបណ្តាលស្តីពីសារព័ត៌មានកីឡា ជាតិ និងអ្នកអត្ថាធិប្បាយកីឡាឲ្យស្របតាម ច្បាប់កីឡាអន្តរជាតិដោយមានមន្ត្រីមកពីសហព័ន្ធកីឡាភ្នាក់ងារយកព័ត៌មានកីឡាជាតិ និងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាគ្រប់បណ្តាញផ្សព្វផ្សាយទូទាំងប្រទេសក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពផ្នែកសារព័ត៌មានកីឡាមានរយៈពេល២ថ្ងៃគឺថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៦នៅអគារ ស្នាក់ការ NOCC ។ លោក ... Read More »
ពន្ធនាគារខេត្តកណ្តាលក្លាយជាកន្លែងចរាចរណ៍គ្រឿងញៀន
ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់បានសារភាពថា គាត់បានចរាចរណ៍គ្រឿងញៀនទៅកាន់ពន្ធនាគារខេត្តកណ្តាលយ៉ាងតិច៧ដង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចពន្ធនាគារខេត្តកណ្តាល ។ បញ្ហាគ្រឿងញៀនកំពុងវាយលុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះ សូម្បីតែពន្ធនាគារព្រៃស ក៏ត្រូវបានសមត្ថកិច្ចចាប់បានមេក្លោងធំៗជាជនបរទេស និងជនជាតិខ្មែរ បានយកទីតាំងពន្ធនាគារធ្វើជាការបញ្ជាមកកាន់បក្ខពួក ដៃជើងរបស់ខ្លួននៅខាងក្រៅ ... Read More »
លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ អមដំណើរដោយលោកនាយឧត្តមសេនីយ៍ សៅ សុខាចុះត្រួតពិនិត្យច្រកព្រំដែនដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យច្រកព្រំដែនដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី និងមានការអញ្ជើញអមដំណើរដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា ... Read More »
ក្រុមអ្នកលក់កណ្តូបបំពង និងម្ជូរដែលសមត្ថកិច្ចថៃចាប់ខ្លួន ត្រូវបានដោះលែងថ្នូរនឹងការផាកពិន័យ ម្នាក់ៗ២ពាន់បាត
ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋខ្មែរ១១នាក់ ប្រកបមុខរបរលក់កណ្តូបបំពង និងម្ជូរដែលទូលមួយថាសៗ ត្រូវបានសមត្ថកិច្ចថៃដោះលែងមកវិញហើយ កាលពីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពីបានផាកពិន័យក្នុងម្នាក់ៗ២ពាន់បាត។ តាមប្រភពពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាឲ្យដឹងថា ការដែលប្រជាពលរដ្ឋខ្មែរ១១នាក់ ត្រូវបានសមត្ថកិច្ច ... Read More »
ស្រ្តីខ្មែរម្នាក់ដែលត្រូវមេការរោងចក្រនៅប្រទេសកូរ៉េខាងត្បូងប្រើអំពើហិង្សាមកលើត្រូវបានកំណត់អត្តសញ្ញាណបានហើយ
ប្រទេសកូរ៉េៈ ករណីដែលមានស្រ្តីខ្មែរម្នាក់ត្រូវបានមេការរោងចក្រប្រើអំពើហិង្សាមកលើ ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើ ហ្វេសប៊ុកនោះ បានកំណត់អត្តសញ្ញាណបានហើយ ។ នេះបើតាមបណ្តាញសង្គម ផ្លូវការរបស់អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ... Read More »
មន្រ្តីជំនាញបន្តសហការបិទចំណាំងផ្លាតគោយន្តកន្រ្តៃជូនពលរដ្ឋ
ខេត្តពោធិ៍សាត់៖ លោក ឌី សុខេង អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកក្រគរ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា កម្លាំងក្រុមប្រឹក្សាឃុំ ចុះបិទចំណាំងផ្លាត (ស្ទីកគ័រ) គោយន្តកន្ត្រៃជូនប្រជាពលរដ្ឋ នៅស្រុកក្រគរ ។ ... Read More »
លោកអូស្មាន ហាស្សាន់ ចែក សាច់គោមនុស្សធម៌ ជូនប្រជាពល រដ្ឋក្រីក្រមុស្លិម មកពី៤ខេត្ដក្រុង ស្មើ៨០០គ្រួសារ
ខេត្តកំពង់ធំ៖ ជាការស្វាគមន៍ក្នុងពិធីបុណ្យហាជ្ជី មុស្លិមទូទាំងសកល លោក ក៏ដូចជានៅកម្ពុជាផងដែរ នោះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា តែងតែបានទទួលអំណោយមនុស្សធម៍ជាគោប្រគល់ទៅឲ្យ គ្រប់បណ្ដាខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាជំនួយមកពីប្រទេសម៉ាឡេស៊ី ... Read More »
ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទប្រព្រឹត្តអំពើអាសទៅលើអនីតិជន
ខេត្តកណ្តាល៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ តាមដីកាពីបទប្រព្រឹត្តអំពើអាសប្រឆាំងទៅលើអនីតិជន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់កុង បានទទួលដីការបង្គាប់ឲ្យនាំខ្លួន លេខ425 របស់ចៅក្រម ទី សំណាង បង្គាប់ឲ្យនាំខ្លួនឈ្មោះ ឆន សុភាព ... Read More »
ពិរុទ្ធជនម្នាក់ស្លាប់ក្នុងមន្ទីរពេទ្យសង្ស័យថ្នាំញៀនធ្វើទុក្ខ
ខេត្តស្វាយរៀង៖ ពិរុទ្ធជនម្នាក់ត្រូវបានអនុរក្សពន្ធនាគារ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលមានសុខភាពមិនស្រួល ក៏ស្លាប់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ពិរុទ្ធជនដែលស្លាប់មានឈ្មោះ នាង សួរវិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិធ្លក ... Read More »
សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការសំណុំរឿងស្ត្រីបឹងកក់៤នាក់នៅថ្ងៃទី១៩ ខែកញ្ញា
ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងស្ត្រីបឹងកក់៤នាក់ ក្រោមការចោទប្រកាន់ពីបទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។ កាលវិភាគបិទផ្សាយនៅអគារតុលាការជាន់ទី១ បង្ហាញថា ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ ... Read More »
អភិបាលខណ្ឌច្បារអំពៅចុះពិនិត្យការស្ថាបនាផ្លូវបេតុង និងសំណេះសំណាលជាមួយពលរដ្ឋ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌបានដឹកនាំក្រុមការងារ ចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែមានប្រវែង បណ្តោយ1304ម៉ែត្រ ទទឹង6ម៉ែត្រ ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ស្រាល៥នាក់
ភ្នំពេញ៖ បុរស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូរវាងម៉ូតូបុកនឹងម៉ូតូ សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយអ្នករបួសធ្ងន់ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារអូបែកក្អម ផ្លូវ២៧១ ... Read More »
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបើកទ្វារទទួលសាធារណជនអោយចូលទស្សនាដោយសេរីជាលើកទី២នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ (ពីម៉ោង៩ព្រឹកដល់ម៉ោង៤:៣០នាទីរសៀល) ក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតតាមគំនិតផ្តួចផ្តើមរបស់បារាំង។ នៅក្នុងឱកាសពិសេសនេះ សាធារណជនអាចចូលទស្សនាអគារ និងទីកន្លែងនានា ដែលជាធម្មតាមិនត្រូវបានបើកអោយសាធារណជនចូលនោះឡើយ។ ដូច្នេះនៅថ្ងៃសៅរ៍នេះ ភ្ញៀវទាំងអស់អាចចូលទស្សនាអគារ ... Read More »
ចូលផ្ទះគេពេលយប់លួចទ្រព្យសម្បត្តិបានសម្រេច ព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ជាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសមកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទូរស្សន៍បានសម្រេចកាលវេលាពីយប់ លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចឃាត់ជាប់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះវង់ វេន ភេទប្រុស អាយុ១៩ឆ្នាំ ... Read More »
ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចតែដួលម៉ូតូសមត្ថកិច្ចចាប់ក្របួចបានទាំង២នាក់
ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់មុខសញ្ញាចាស់ តែងធ្វើសកម្មភាពជិះម៉ូតូឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយបើករត់គេចខ្លួនតែគេចមិនរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០ នាទី ព្រឹកថ្ងៃទី ១៣ ... Read More »
អាមេរិកព្រមានហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះបើមិនចង់មានទុក្ខ
អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសេចក្តីប្រកាសព្រមានដល់អ្នកធ្វើដំណើរតាមជើងហោះហើរទំាងអស់ ហាមមិនឲ្យបើកទូរស័ព្ទ ឬក៏សាកថ្មទូរស័ព្ទ Samsung Galaxy Note 7 នៅពេលដែលឡើងជិះយន្តហោះនោះទេ ។ បន្ថែមពីលើនេះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិក ក៏បានណែនាំឲ្យក្រុមអ្នកធ្វើដំណើរទំាងអស់ គួរណារក្សាទុកទូរស័ព្ទដៃ Samsung ... Read More »
គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះអនុវត្តសាលក្រមរបស់តុលាការរិបអូស ផ្ទះ និងដីមួយកន្លែង
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះអនុវត្តសាលក្រមរបស់តុលាការ រឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ានរយៈពេល២សប្តាហ៍ នៅចំណុចផ្ទះលេខ ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ... Read More »
មន្រ្តីក្រសួងធនធានទឹក៖ ទឹកទន្លេចាប់ផ្តើម ហូរចូលតាមស្ទឹងព្រែកជាបណ្តើរៗហើយដែលបង្កលក្ខណៈអំណោយផលដល់វិស័យកសិ កម្ម
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានលើកឡើងថា ទឹក ជំនន់ទន្លេមេគង្គចាប់ផ្តើមហូរចូលតាមស្ទឹងព្រែកជាបណ្តើរៗហើយដែលនឹងមានភាព អំណោយផលខ្ពស់ដល់មុខរបរកសិកម្ម និងវិស័យជលផលកម្ពុជា។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា ... Read More »
តម្លៃដំឡូងមីខេត្តត្បូងឃ្មុំធ្លាក់ចុះធ្វើឲ្យព្រួយ បារម្ភ
ខេត្តត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅខេត្តត្បូងឃ្មុំត្អូញត្អែរពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោកមិនអាចទូទាត់ទៅនឹងការចំណាយបាន។ តម្លៃដំឡូងមីចុះថោកពេលនេះកសិករត្រូវប្រឈមការខាតបង់ព្រមទាំងត្រូវជំពាក់ បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងពីព្រោះមិនអាចបង្វិលដើមទុនដោះស្រាយបំណុលបាន។ ពួកគាត់លើកឡើង ថា ប្រសិនបើតម្លៃដំឡូងមីបានខ្ពស់វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឱ្យកាន់តែស្រលាញ់មុខរបរកសិកម្មថែមទៀត។ កសិ ករនៅឃុំជាំក្រវៀនមានប្រសាសន៍ថា តម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅ។ លោកថា ឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បានមួយគីឡូក្រាម៣០០ រៀលទៅ៤០០រៀលប៉ុន្តែឆ្នាំនេះគឺបាន មួយគីឡូក្រាម១៥០រៀលទៅ១៦០រៀល ... Read More »
ក្មេងលេងទ្វារដែករបងផ្ទះ ធ្វើឲ្យរបងដួលសង្កត់ស្លាប់ និងរងរបួស២នាក់
ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានស្លាប់ រីឯក្មេងស្រីម្នាក់ទៀតបានរងរបួស បន្ទាប់ពីទ្វារដែកបានរលំសង្កត់លើ ខណៈដែលពួកគេនាំគ្នាទៅអង្រួនលេងទ្វារដែកតាមនិស្ស័យរបស់ក្មេងរពិសនោះ ។ ទ្វារដែកនេះ ខាងជាងគេនៅមិនទាន់ធ្វើរួចរាល់នៅឡើយទេ ហើយក្មេងនាំគ្នាទៅលេង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឈូក ឃុំទ្រៀល ... Read More »
ពលករខ្មែរជាង30នាក់ត្រូវថៅកែថៃបោកប្រេីរយ:ពេល២ខែគ្មានលុយ១រៀល ហេីយដឹកមកទម្លាក់ចោលនៅព្រំដែន
ប៉ោយប៉ែត៖ មានសេចក្តីរាយការណ៍មកថា ពលករខ្មែរ ប្រុស ស្រីជាង30នាក់ត្រូវបានថៅកែថៃបោកប្រេី អស់រយ:ពេល២ខែ ដោយមិនបើកប្រាក់ខែឲ្យ សូម្បី១រៀល ហេីយថៅកែថៃនោះ បានដឹកពលករខែ្មរទាំងនោះមកទម្លាក់នៅព្រំដែន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា៖ ពលករខ្មែរជាង30នាក់ត្រូវបានថៅកែថៃបោកប្រេីបេះផ្លែឈេីរយ:ពេល2ខែ ... Read More »
ផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ
ភ្នំពេញ : ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ឆ្លងកាត់ ផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង បានការរិះគន់ចំពោះអាជ្ញាធរខណ្ឌចំការមនចំៗថា មិនបានពិនិត្យ បញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ នៅតាមចិញ្ចើមផ្លូវ ... Read More »
ឆបោកខោទឹកនោមកូនក្មេងតម្លៃ៥ពាន់ដុល្លារ គេចខ្លួន ជិត១ខែ លុះឃើញមុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីទិញខោទឹកនោមពីក្រុមហ៊ុន ចំនួន២០៦កេះ គិតជាលុយ៥០០០ដុល្លារ មិនបានទូទាត់លុយ បែជាព្យាយាមគេចមុខ អស់រយះពេលជិត១ខែ ប្រទះឃើញ ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ... Read More »
រថយន្តពាក់ស្លាកលេខរដ្ឋម្ចាស់ស្រវឹងបើកបុកធុងគុយទាវព្យាយាមបើករត់ចុងក្រោយចាប់បានសង៦០០ដុល្លារ
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់រថយន្តមួយគ្រឿងម៉ាកPeugeot (ពុយហ្សូ) ពាក់ស្លាកលេខរដ្ឋ09.2.0049សង្ស័យម្ចាស់ស្រវឹងបើកបុកធុងគុយទាវ ដែលកំពុងតែលក់នៅទល់មុខសណ្ឋាគារហូលីដេបណ្ដាលឲ្យខូចខាត ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ហើយជ្រុលឡើងលើសួនមុខស្ថានទូតបារាំងទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបបានដេញតាមរហូតចាប់ជាប់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចកន្លែងលក់គុយទាវនិងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥កែងផ្លូវលេខ៨៤ទល់មុខសណ្ឋាគារហូលីដេ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច