ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ប្រវត្តិនិងទំនៀមខ្មែរ÷ ហេតុអ្វីមានទំនៀមចោះត្រចៀកកូនស្រី?

តាមទំនៀមពីបុរាណកាលមក ក្មេងស្រីសុទ្ធតែចោះត្រចៀកគ្រប់គ្នាទាំងអស់។ រហូតមកដល់សម័យបច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗមាន កាវកបិត ទំហូ ក្រវិល ជាដើម ។ តាមការឲ្យដឹងពីយាយជីម្នាក់ឈ្មោះ មាស អាយុ ៨២ ឆ្នាំ(បច្ចុប្បន្នស្លាប់)ដែលត្រចៀកគាត់ប្រហោងធំដោយសារពាក់អលង្ការបាននិយាយថា ... Read More »

អ៊ឹង និមល មកដល់ទឹកដីកំណើតក្រោយជាប់គាំងនៅអូស្ត្រាលីព្រោះកូវីដ-១៩

ភ្នំពេញ៖ ព្រោះបញ្ហាជំងឺកូវីដ១៩ តារាសម្តែង និងចម្រៀង កញ្ញា អ៊ឹង និមល បានជាប់គាំងនៅប្រទេសអូស្ត្រាលី៣ខែមកហើយ ក្រោយពីនាងបានចេញដំណើរទៅច្រៀងរាំ និងថតឈុតសម្លៀកបំពាក់នៅទីនោះ។ ពេលនេះនាងបានវិលមកដល់ទឹកដីកំណើតវិញហើយក្រោយពីព្យាយាមស្វែងរកមធ្យោបាយដើម្បីមកទឹកដីកំណើតវិញ។ អ៊ឹង និមលបានលើកឡើងថា មុននឹងបានត្រឡប់មកស្រុកវិញនាងបានជួប​នូវការលំបាកជាច្រើន ព្រោះជើងហោះហើរទាំងអស់ត្រូវបានផ្អាកបណ្តោះអាសន្ន ... Read More »

Update ៖ ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់មិនលើកលែងចំពោះជនប្រើប្រាស់បណ្តាញសង្គមនាំឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃទី០៨ ខែឧសភានេះថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយចំពោះបុគ្គល ឬក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ ... Read More »

ហេង ស្រីពេជ្រ បារម្ភរឿងអ្នក បង្កើតគណនីយក្លែងបន្លំម្តងហើយម្តងទៀត

ភ្នំពេញ៖ តារាសម្តែង ហេង ស្រីពេជ្រ បានបង្ហាញក្តីបារម្ភសារជាថ្មីក្រោយពីមានជនមិន​ស្គាល់មុខបានយករូបថតរបស់នាងដើម្បីបង្កើតជាគណនីយហ្វេសប៊ុកជាច្រើនបន្តបន្ទាប់។ ការបារម្ភនេះគឺព្រោះតែនាងនៅមិនទាន់អាចដឹងនោះឡើយទេថាតើបុគ្គលទាំងនោះបង្កើតវាងឡើងស្ថិតក្នុងគោលបំណងអ្វី។ ហេង ស្រីពេជ្រ បញ្ជាក់ថា នាងមិនហាមឃាត់ឡើយចំពោះអ្នកគាំទ្រ​ដែល​ប្រើរូបនាងក្នុងន័យគោរពស្រឡាញ់ ប៉ុន្តែនាងព្រួយបារម្ភខ្លាចមានជនខិលខូចយកវាទៅ​ប្រើក្នុងទិសដៅផ្សេង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្ដយសនាង និងសង្គម។នាងថាក្តីកង្វល់គឺ​ខ្លាច​ការប្រើប្រាស់គណនីយនោះខុសទៅនឹងសីលធម៌ និងច្បាប់សង្គម ខណៈគណនីយទាំង​នោះសុទ្ធតែបាន Block ... Read More »

ជាថ្មីម្តងទៀត អ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា ត្រូវបានគេបង្ហោះទារបំណុលជុំទិស

ភ្នំពេញ៖មានការភ្ញាក់ផ្អើលជាថ្មីក្រោយពីមានបុរសម្នាក់ទៀតបានបង្ហោះសារចេញមុខទារបំណុលពីអ្នកដឹកនាំសម្តែង លោក រិទ្ធិ អូមេហ្គា ប្រមាណជាង៤ពាន់ដុល្លារអាមេរិក។ នេះគឺជាករណីទី៤ ហើយដែលម្ចាស់បំណុលបានចេញមុខទារតាមបណ្តាញទំនាក់ទំនង​សង្គមហ្វេសប៊ុកពីអ្នកដឹកនាំសម្តែង ប្រចាំផលិតកម្មថោនរូបនេះ។ កន្លងទៅទើបនឹងមានការភ្ញាក់ផ្អើលរឿងពិធីករសុខ រ៉ាស៊ី ប្រកាសទាលុយពីអ្នក​ដឹកនាំ រិទ្ធិ អូមេហ្គា បន្ទាប់មកគឺតារាសម្តែង និងចម្រៀង ... Read More »

វី ឌីណែត បង្ហើបមុខគូស្នេហ៍ តែលាក់អត្តសញ្ញាណ

ភ្នំពេញ៖ កូនស្រីតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី គឺកញ្ញា វី ឌីណែត កាន់តែមានឈ្មោះបោះសំឡេងក្រោយពីតារាចម្រៀងរូបនេះអាចប្រជែងបានភាពលេចធ្លោរមួយចំនួនតាមរយៈស្នាដៃបទចម្រៀងនៅផលិតកម្មហង្សមាស។ កាន់តែធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលគឺក្រោយពីនាងបង្ហើបមុខគូស្នេហ៍អមដោយភាសាផ្អែមល្ហែមប៉ុន្តែតារាស្រីរូបនេះនៅមិនទាន់បង្ហាញអត្តសញ្ញាណគូស្នេហ៍ច្បាស់នៅឡើយ។ ​ក្រៅពីលេចមុខច្រើនលើបទចម្រៀងថ្មីៗ វី ឌីណែតក៏ទទួលបានឱកាសថតភាពយន្តឲ្យ​ផលិតកម្មដែលនាងជ្រកផងដែរដែល ជាឱកាសបន្ថែមភាពលេចធ្លោរក្នុងការងារសិល្បៈ។​បទចម្រៀងថ្មីៗរបស់នាងត្រូវបានដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាស រឿងរាជបុត្រកង្កែប។ ... Read More »

រុញចូលបន្ទប់សង្គ្រោះបន្ទាន់ទើបពិធីករ សាយ រតនៈ ភ្លឺភ្នែករឿងមិនថែសុខភាព

ភ្នំពេញ៖ ថ្មីៗនេះពិធីករ សាយ រតនៈ បានបញ្ចេញសារខ្លីអប់រំជ្រៅទាក់ទិនទៅនឹងជំងឺប្រចាំកាយដោយសារខ្វះការថែទាំ និងធ្វេសប្រហែសរហូតដល់ត្រូវដេកលើគ្រែពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ទើបកាន់តែភ្លឺភ្នែកភ្ញាក់ខ្លួន។ ​តារាសម្តែង និងពិធីករ សាយ រតនៈ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខ្លោចចិត្តអាណិតស្រណោះពាក្យសម្តីប៉ុន្មានឃ្លាមុនពេលត្រូវបានវេជ្ជបណ្ឌិតរុញចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជនមួយ ដោយសារតែជំងឺរលាកក្រពះរាំុរ៉ៃ។ តារារូបនេះលើកឡើងថា”មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់​ ប៉ុន្តែមានមនុស្សមួយចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរដែលបានធ្វេសប្រហែសអំពីវា​ ... Read More »

ឆុំ វត្តី ចូលរៀបការថ្ងៃនេះដោយមិនមានកម្មវិធីជួបជុំជប់លៀងធំដុំ

ភ្នំពេញ៖ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ តារាសម្តែងស្រី ឆុំ វត្តីបានរារែកចិត្តខ្លាំងក្នុងការរៀបចំពិធីមង្គលការ។ ទោះជាយ៉ាងណានាងនិងគូស្នេហ៍សម្រេចចិត្តចូលរោងការតាមវេលាកំណត់ថាល្អ ថ្ងៃនេះហើយដោយមិនរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំនោះទេ។ តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី នឹងដឹកដៃសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ  ចូលរោងការនៅថ្ងៃទី០៤ខែ ឧសភានេះហើយក្រោយពីចេញថតរូបថត ... Read More »

អែន ជី ពរពោះកូនស្រីដំបូង ៣ខែហើយ

ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង គង់ សុកញ្ញា ហៅអែនជី បានពរពោះកូនដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមីហើយក្រោយរៀបមង្គលការបាន២ឆ្នាំ។ តារារូបនេះថ្លែងថាពិតជារំភើបនឹងអារម្មណ៍មិនធ្លាប់ជួបមួយនេះ។ អែន ជី បានបញ្ចប់ការងារជាតារាច្រៀងក្រោយពីរឿមង្គលការជាមួយលោកគង់ សុខអេង កាលពីអំឡុងខែមេសា ឆ្នាំ​២០១៨ ។ ... Read More »

តារាសម្តែង ពីង រ៉ូហ្សា ទទួលមរណភាពក្រោយសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ២ថ្ងៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈក្រោយពីមានការចែករំលែកព័ត៌មានអំពីដំណឹងមរណភាពរបស់តារាសម្តែងស្រី កញ្ញា ពីង រ៉ូហ្សានាព្រឹកថ្ងៃទី០១ ខែឧសភានេះ។ មរណភាពរបស់នាងត្រូវបានអ្នកសិល្បៈលើកឡើងថា នាងមានជំងឺប្រចាំកាយជាច្រើនមុខ។ ពីង រ៉ូហ្សា ហៅអាស្រស់បានចូលសម្រាកនៅមន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យព្រះសង្ឃទើបតែបានពីរថ្ងៃប៉ុណ្ណោះ ហើយក៏ស្លាប់បាត់បង់ជីវិតតែម្តងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១ខែឧសភានេះ។ នេះបើតាមការបញ្ជាក់របស់អ្នកជិតដិតរបស់នាង។ ប្រភពនិយាយថា នាងមានជំងឺប្រព័ន្ធសរសៃប្រសាទ ... Read More »

ស៊ុំ សុម៉ាលី លែងលះប្តី ក្រោយវិលរួមរស់ជាមួយគ្នាមួយរយៈ

ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង ស៊ុំ សុម៉ាលី បានសម្រេចចិត្តផ្តិតមេដៃលែងលះស្វាមីជាផ្លូវការហើយក្រោយពីផ្សះផ្សារនិងរួមរស់ជាមួយគ្នាវិញបានជាង៤ខែនោះ។ ​គេចាំបានថាកាលពីអំឡុងខែតុលាឆ្នាំ២០១៩ តារាសម្តែង ស៊ុំ សុម៉ាលី បានទម្លាយរឿងស្នេហាប្រេះឆាព្រោះតែស្វាមីលួចលាក់មានស្រីខាងក្រៅនោះ។ ទោះជាយ៉ាងណាក្រោយពីមានការផ្សះផ្សារ និងមានមនោសញ្ចេតនា មិនចង់ឲ្យកូនស្រីកំព្រានោះបានធ្វើឲ្យនាងសម្រេចចិត្តរួមរស់ជាមួយស្វាមីឡើងវិញ។ ស្រាប់តែធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មីតារាស្រីរូបនេះបានទម្លាយស្នាមេដៃទើបនឹងផ្តិចលែងលះជាមួយគ្នារួច។ ... Read More »

តារាចម្រៀងកម្ពុជាប្រុស-ស្រីទាំង១០រូបដែលមានអ្នកគាំទ្រលើប្រព័ន្ធហ្វេសប៊ុកច្រើនជាងគេ

​ភ្នំពេញ៖ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមរបស់តារាល្បីៗនៅក្នុងស្រុកមិនត្រឹមតែដើម្បីផ្សព្វផ្សាយសកម្មភាពការងារសិល្បៈ និងទំនាក់ទំនងជាមួយអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ បច្ចុប្បន្នសិល្បករមួយចំនួនក៏ទទួលបានប្រាក់ចំណូលពីការផ្សព្វផ្សាយផលិតផលនានាផងដែរ។ ខាងក្រោមនេះគឺជាតារាចម្រៀងប្រុសស្រីល្បីឈ្មោះទាំង១០រូបដែលមានចំនួនអ្នកចុច Like និង Follow ច្រើនជាងគេ ដែលយើងនឹងរាប់ពីលេខ១០ថយក្រោយ៖ ទី១០គឺ.តារាចម្រៀង លោក ឆាយវិរះយុទ្ធ ។ គ្រាប់ពេជ្ររបស់ ... Read More »

ពៅ បញ្ញាពេជ្រ ទម្លាយរូបភាពដ៏កម្រព្រោះចង់ក្រោកឈរព្យាយាមហាត់ប្រាណទាំងឈឺចិត្តនិងរាងកាយ

ភ្នំពេញ៖ អស់រយៈពេល១៤ ឆ្នាំហើយដែលអតីតតារាចម្រពៅបញ្ញាពេជ្រ ស្ថិតនៅក្នុងពិការភាព និងអង្គុយនៅលើរទេះរុញ។ នាងបានទម្លាយនូវរូបភាពពីការខិតខំព្យាយាមហាត់ប្រាណទាំងឈឺចាប់ និងផ្ញើជីវិតរស់នៅព្យាបាលប្រទេសថៃព្រោះចង់ត្រឹមក្រោកឈរដូចមនុស្សទូទៅ។ ស្ទើមិនលស់ថ្ងៃទេ ពៅ បញ្ញាពេជ្រ បានធ្វើការផ្សាយផ្ទាល់(Live) លើបណ្តាញទំនាក់ទំនងសង្គមត្រឹមពាក់កណ្តាលខ្លួនដើម្បីលក់សម្លៀកបំពាក់គ្រឿងអលង្ការដែលនាងទិញពីផ្សារនៃប្រទេសថៃ លក់ដូរដើម្បីជួយទប់ទល់ជីវភាព។ នាងកម្រនឹងបង្ហាញសារឆ្លុះបញ្ចាំងពីអារម្មណ៍ និងបង្ហាញពីរូបរាងពិតប្រាប់មិត្ត ... Read More »

ពេជ្រ សូលីកា ត្រៀមសម្រាលកូនដំបូងខែកក្កដាខណៈការងារសិល្បៈកាន់តែខើច

ភ្នំពេញ៖ តារាចម្រៀង កញ្ញា សូ លីកា នឹងសម្រាលកូនតំណក់ឈាមលើកដំបូងរបស់នាងនិងគូស្នេហ៍នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះ។ ស្របពេលនេះឱកាសការងារសិល្បៈរបស់នាងក៏ត្រូវគេមើលឃើញថាកាន់តែខើចខ្លីជាងមុន។ ពេជ្រ សូលីកា កូនប្រុសជាង៥ខែ ជាមួយគូដណ្តឹង លោកគឹម ហាន ទាំងមិនទាន់រៀបការនេះ ... Read More »

ក្រសួងនឹងចាត់វិធានការលើការផ្សព្វផ្សាយសារ និងរូបភាពដែលធ្វើឲ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូរជាតិ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងចាត់វិធានការលើការផ្សព្វផ្សាយលើ​បណ្តាញ​សង្គម ទាំងជាសារ និងរូបភាព ដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ការរឹតបន្តឹងនេះនឹងធ្វើឡើងក្រោយពីគេ​សង្កេត​ឃើញពីសកម្មភាពអនាធិបតេយ្យមួយចំនួនដែលបាននិងកំពុងកើតមានឡើងនិង​បានជះឥទ្ធិពលខ្លាំងទៅលើវប្បធម៌ប្រពៃណីខ្មែរ។ លោកជំទាវ ភឿង សកុណា ... Read More »

ទុកការរិះគន់មួយដុំ អ៊ីង អ៊ីង បញ្ចេញឈុតសិចស៊ីមួយចាស់ដៃ

ភ្នំពេញ៖ មិនខ្វល់ការរិះគន់រឿងស្លៀកពាក់សិចស៊ីឡើយ តារាសម្តែងរាងស្រឡូន កញ្ញាអ៊ីង អ៊ីង បានបញ្ចេញរូបថត និងវីដេអូ សិចស៊ីថ្មីបន្តបន្ទាប់។ កញ្ញា អ៊ីង​អ៊ីង ដែល​ល្បី​ថា​ជា​តារា​ស្រី​មានមុខ​ស្អាត​នោះ ស្រាប់​តែបាន​បង្ហោះ​វី​ដេ​អូ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​រំភើប ដោយ​កំពុង​ស្ថិតក្នុង​ឈុត​ប៊ី​គី​នី ពណ៌​ទឹកក្រូច​បញ្ចេញ​ភាព​សិច​ស៊ី​ឡើង​កប់ៗ​ខ្លាំង​តែម្តង​។ ការបង្ហាញ​លើក​នេះ​របស់​នាង​ធ្វើឱ្យ​អ្នកគាំទ្រ​នាង ... Read More »

នី មុនីនាថ បារម្ភជាន់ដានស្នេហ៍ចាស់

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញានី មុនីនាថ ហាក់រៀងចាលនឹងរឿងស្នេហាក្រោយពីបែកស្នេហ៍បុរសអាណិជកនៅអាមេរិកកន្លងទៅ។ ​អស់រយៈពេលជាង២ឆ្នាំហើយដែលចំណងស្នេហ៍របស់តារាស្រី នី មុនីនាថ និងគូស្នេហ៍អាណិកជននៅអាមេរិក លោកអ៊ុង សូឡាង នោះបានបញ្ចប់ដោយបន្សល់ទុកនៅការឈឺចាប់រៀងខ្លួនរហូតមានការប្តឹងផ្តល់គ្នា។ ខកស្នេហានេះបានធ្វើឲ្យតារាស្រីរូបនេះបដិសេធមិនទាន់ទទួលយកស្នេហាបន្ទាប់ទេ ដ៏រាបណាជួបមនុស្សច្បាស់លាស់ទើបនាងប្រកាសដោយចំហរ។ នាងថាស្នេហាបន្ទាប់ត្រូវតែច្បាស់ថានឹងមានមង្គលការកើតមានឡើងទើបនឹងសម្រេចចិត្តបង្ហាញជាសធារណៈ។ នាងថាពេលនេះនាងមិនត្រូវការស្នេហាមិនច្បាស់លាស់ បែបក្លែងក្លាយដោយគ្រាន់តែភ្ជាប់ពាក្យហើយ ... Read More »

ក្តៅកាត់ព្រឹក ព្រីយ៉ា ត្រូវបុរសម្នាក់Chat សួរតម្លៃខ្លួន

 ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញាព្រីយ៉ា ចេញមុខពន្លះបុរសលេងហ្វេសប៊ុកម្នាក់ទាំងព្រឹកព្រោះតែបុរសនោះប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដោយការChat តាមហ្វេសប៊ុកមកសួរតម្លៃខ្លួននាង។ ការបង្ហាញមុខ និងគណនីហ្វេសប៊ុកបុរសនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ខែមេសានេះ បន្ទាប់ពីនាងបើកភ្នែកភ្លាមឃើញសារដែលហួសចិត្តមួយនេះ។ តារាសម្តែងស្រីព្រីយ៉ា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែងក្នុងខ្សែភាពយន្តភាគរឿង “អំណាចទឹកប្រាក់” រឿង “កុងត្រាស្នេហ៍” និងMVបទ”កំដរខ្ញុំបន្តិចបានទេ” ... Read More »

បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀងវ៉ាន់ នីឡា បានលេចមុខជាថ្មី

ភ្នំពេញ៖ បាត់មុខពីសិល្បៈអស់រយៈពេលមួយរយៈធំនោះ តារាចម្រៀង វ៉ាន់ នីឡា បានលេចមុខជាថ្មីហើយជាមួយបទចម្រៀងថ្មីបទ «បេះដូងវីរជនអាវស»។ ​ក្រោយជួបរឿងអាស្រូវស្នេហា រុញច្រានឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ចេញឆ្ងាយពីសិល្បៈ។ចាប់តាំងពីបងប្រុសនាងលោក សុខ ជំនោចេញពីផលិតកម្មហង្សមាសមក ... Read More »

គ្រាប់ពេជ្ររបស់ផលិតកម្មមែន !បទរបស់ តន់ ចន្ទ​សីម៉ា មានអ្នកទស្សនាសរុបជាង100លានដង

ភ្នំពេញ៖ ពិតជាភ្ញាក់ផើ្អលក្រោយពីមានការសរុបអំពីចំនួនអ្នកចូលទស្សនាក្នុងបទចម្រៀងរបស់តារាចម្រៀង តន់ ចន្ទសីម៉ា លើបណ្តាញសង្គមYoutubeគឺបទចម្រៀងរបស់តារាស្រីរូបនេះមានចំនួនអ្នកចូលមើលរហូតដល់ជាង 100 លានដងទៅបើទោះបីជានាងទើបនឹងចាប់ផ្តើមប្រឡូកជាតារាចម្រៀងអាជីពនោះ។ វាពិតជាមិនគួរឲ្យជឿមែន តន់ច័ន្ទសីម៉ា ដែលក្មេងស្រុកស្រែធ្លាប់តែស្មូត យកលុយរៀន បច្ចុប្បន្នជាតារាចម្រៀងវ័យក្មេងអាយុត្រឹមតែ 21ឆ្នាំប៉ណ្ណោះ។ ការ​ប៉ាន់​ប្រមាណ​នោះ ដោយ​ផ្នែក​លើ​ហេតុផល​មួយ​ចំនួន​ដូច​ជា ... Read More »

កត្តញ្ញូមែន ករុណា ពេជ្រ សុខចិត្តរើឥវ៉ាន់ចេញពីវីឡាដែលលក់ដាច់ព្រោះព្យាបាលជំងឺឪពុក

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ សម្រេចចិត្តលក់ផ្ទះវីឡាស្កឹមស្កៃនៅបុរីពិភពថ្មីសំរោងអណ្តែតនោះហើយ ក្រោយពីប្រកាសលក់អស់ជាច្រើនខែ។ ការលក់នេះត្រូវបានគេដឹងថាក្រោយពេលលោកព្យាយាមស្វះស្វែងជួយព្យាបាលជំងឺរ៉ាំរ៉ៃរបស់ឪពុក។ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះករុណាពេជ្រ និងឪពុកបានចាប់ផ្តើមរើឥវ៉ាន់ ចេញពីទ្រនំធ្លាប់នៅអស់រយៈពេល៥ឆ្នាំ ។ ករុណាពេជ្រ ... Read More »

ប៉ាច គីមមួយ និងសយ រតនៈបើកចំហរស្នេហាជាសាធារណៈ

ភ្នំពេញ៖ តារាចម្រៀងរួមដំបួល លោក សយ​ រតនៈ និងកញ្ញា ប៉ាច គីមមួយ​បានក្លយជាគូស្នេហ៍ដ៏សាកសមមានការកោតសរសើរពីទស្សនិកជន និងក្រោយពីពួកគេបានបើកចំហរស្នេហ៍ជាសាធារណៈ។ ស្នេហារវាងតារាចម្រៀងស្រស់សោភា កញ្ញា ប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ ... Read More »

លោក លី ឧត្តម បញ្ជាក់រឿងបាត់មុខពីសិល្បៈ

​ភ្នំពេញ៖តារាសម្តែងកូនកាត់ឥណ្ឌា លោក លី ឧត្តម ស្រាប់តែបាត់មុខពីការងារសិល្បៈជិតមួយឆ្នាំមកហើយ ដែលតាមការបញ្ជាក់តារារូបនេះលើកឡើងថាលោកកំពុងមមាញឹកនឹងការងារមុខជំនួញមួយដែលនឹងបើកដំណើរការទ្រង់ទ្រាយធំនៅពេលដ៏ខ្លីខាងមុខ។ ​ថ្មីៗនេះ លី ឧត្តម ផ្អាកការងារសិល្បៈមួយរយៈ ក៏ស្របពេលដែលបញ្ហាកង្វល់ជំងឺកូវីដ១៩ ផងដែរ។ តារារូបនេះបញ្ជាក់ថា លោកថាហាងលក់ផលិតផលថែរក្សាសម្រស់ថ្មីមួយនឹងបើកដំណើរការក្នុងពេលដ៏ខ្លី ទើបលោកត្រូវចុះពិនិត្យមើលជាប្រចាំ ... Read More »

មិនខ្វល់ពាក្យរិះគន់ មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹក

​ ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា មាន សូនីតា បន្តបញ្ចេញរូបថតសិចស៊ីជាច្រើនសន្លឹកបន្តបន្ទាប់ បើទោះបីជាលេចចេញការរិះគន់មួយចំនួនក៏ដោយ។ ថ្មីៗនេះ មាន សូនីតា បាន​បង្ហាញ​រូបភាព ​សិចស៊ី​ស្លៀក​ឈុត​ប៊ីគីនី ឬ​ឈុត​វាល​ខ្នង​ជាបន្តបន្ទាប់ដែល ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​នាង​បើក​ភ្នែក​ធំ​ៗ។ ... Read More »

ក្រសួងព្រមានចាត់វិធានការច្បាប់លើអ្នកកែប្រែបទចម្រៀង មរតកដើម ដោយគ្មានការអនុញ្ញាតិ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្មីៗនេះបានចេញនូវសេចក្តីប្រកាសស្តីអំពី«ការរំលោភបំពានស្នាដៃអក្សរសាស្រ្ត សិល្បៈ ឬតូរ្យតន្រ្តី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍» ។ ក្រសួងព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកកែប្រែស្នាដៃបទចម្រៀងមរតកដើមដោយមិនមានការអនុញ្ញាតិ។ ​ការប្រកាសរបស់ក្រសួងធ្វើឡើងក្រោយពីស្នាដៃមរតកដើមជាច្រើនត្រូវបានយកមកច្នៃច្រៀងជាថ្មី ផ្លាស់ប្តូរទំនុកច្រៀង កែប្រែចំណងជើង បទភ្លេងថ្មី និងត្រូវបានគេចែករំលែក ពេញបណ្តាញសង្គមហ្វេសប៊ុក ... Read More »

បាត់មុខពីសិល្បៈ កែវ នីសា ធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី

ភ្នំពេញ៖ ក្រោយបាត់មុខពីការសម្តែងមួយរយៈពេលខ្លី ពិធីការិនីស្រស់សោភា អ្នកនាង កែវ នីសា បានធ្វើឲ្យភ្ញាក់ផ្អើលជាថ្មីក្រោយពីនាងបានចូលរួមបរិច្ចាគថវិកាចំនួន ៤៤៤៤ដុល្លារ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុស កូវីដ១៩។ កែវ នីសា បានបរិច្ចាគទឹកប្រាក់ ៤៤៤៤ដុល្លារអាមេរិកដើម្បីចូលរួមទប់ស្កាត់ ... Read More »

តារាខ្មែរ៣រូបកំពុងខកទាំងការសម្តែង ទាំងជាប់គាំនៅអូស្ត្រាលី

ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាខ្មែរ៣រូបបានខកខ្លួនក្នុងការចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលី។ ខកទាំងការសម្តែង និងមិនអាចវិលមកប្រទេសកំណើតវិញក្រោយពីការប្រកាសបិទជើងហោះហើរ និងព្រោះការរាតត្បាតជំងឺកូវីដ១៩។ សិល្បករទាំងនោះមានដូចជា កញ្ញា អ៊ឹង និមល លោក អេនឌី និងលោក ហេង នរៈកក្កដា ខណៈនេះពួកគេបាននឹងកំពុងស្នាក់នៅផ្ទះប្រទេសអូស្ត្រាលី ... Read More »

ថ្ងៃចូលឆ្នាំថ្មី ហង្សសម្បើមស័ក្តជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហារ និងអារម្មណ៍សោកស្តាយក្រោយពីម្តាយបង្កើតរបស់តារាសម្តែង ហង្ស សម្បើមស័ក្តទទួលមរណភាពព្រោះតែជំងឺប្រចាំកាយកាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០នេះ។ លោក ហង្ស សម្បើម​ស័ក្ដ ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថាលោក​មាន​ម្ដាយ​ជរា​ម្នាក់​មាន​កើត​ជំងឺ​មហារីក ហើយ​លោក​ប្រឹង​ប្រែង​ធ្វើ​ការងារ​សិល្បៈ​ទាំង​ឡាយ ដើម្បី​បាន​ប្រាក់​មក គឺ​គ្រាន់​តែ​ទុក​មើល​ថែនិង​ព្យាបាល​អ្នក​មាន​គុណ​ប៉ុណ្ណោះ។ អ្នកសិល្បៈបង្ហើបថាកន្លងទៅតារាសម្តែងរូបនេះប្រឹងប្រែងនឹងការងារគ្រប់មុខឲ្យតែអាចរកប្រាក់ចំណូលបានដើម្បីទប់ទល់នឹងជីវភាព ... Read More »

លោកហេង ឡុង រងការរិះគន់ខ្លាំងរឿងសរសេរអក្សរមួយឃ្លាខុសរហូតដល់ទៅ៤ដង

ភ្នំពេញ៖ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ទទួលបានការរិះគន់ខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានសរសេរត្រឹមពាក្យមួយឃ្លាមិនត្រឹមត្រូវតាមអក្ខរាវិរុទ្ធ។ រិះគន់កាន់តែខ្លាំងក្រោយពីលោកធ្វើការកែតម្រូវពាក្យមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុករហូតដល់ទៅ៤ដងហើយនៅតែមិនត្រឹមត្រូវនោះ។ ​ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃដំបូង លោក ហេង ឡុង រងការរិះគន់ជាថ្មីពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាខ្លាំងក្រោយពីលោកបានបញ្ចេញសារអប់រំខ្លីមួយឃ្លា”មិនអាចធ្វេសប្រហែសបានទេ” អមដោយរូបភាពពាក់ម៉ាស់ច្នៃមួយគួរឲ្យអស់សំណើច។ អ្វីដែលលោករងការរិះគន់ក្រោយពីសំណេររបស់ប្រធានសមាគមរូបនេះខុសអក្ខរាវិរុទ្ធជាច្រើនលើកច្រើនសា ... Read More »

កញ្ញា ចន្ធី ដាឡែន សង្ឃឹមដំណឹងល្អក្រោយស្ងប់ស្ងាត់កូវីដ-១៩

ភ្នំពេញ៖ ជំងឺរាតត្បាត Covid-19 បានធ្វើឲ្យការងារសិល្បៈមួយចំនួនរបស់តារាស្រីស្រស់សោភា កញ្ញា ចន្ធី ដាឡែន ត្រូវរាំងស្ទះ។នាងរំពឹងថាការងារសិល្បៈនឹងវិលទៅរកភាពប្រក្រតីវិញក្រោយជំងឺនេះស្ងប់ស្ងាត់។ តារាសម្តែង កញ្ញា ចន្ធី ដាឡែន បានប្រឡូកក្នុងអាជីពសិល្បៈក្នុងអំឡុងឆ្នាំ២០១៦ តាមរយៈការប្រឡងសមត្ថភាពសិល្បៈរបស់ស្ថានីយទូរទស្សន៍មួយ ។ ... Read More »