ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

មេឃុំស្រែព្រះចោទពលរដ្ឋថាចូលព្រៃលួចកាប់ឈើខុសច្បាប់ពលរដ្ឋចោទមេឃុំថាលួចម៉ូតូយកមកទុកជំរិតទារប្រាក់១គ្រឿង៥០ដុល្លារ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋបាន និយាយនៅក្នុងវេទិកាសាធារណៈថា ពួកគាត់មួយក្រុមបាននាំគ្នាចូលទៅក្នុងព្រៃរកជីកទំពាំងកាប់ចុងផ្តៅ និងបេះផ្លែមៀនព្រៃ នៅក្នុងព្រៃចំណុចពូគង់ ស្ថិតក្នុងឃុំស្រែ ព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីយកទៅ លក់នៅផ្សារដើម្បីដោះស្រាយជីវភាព គ្រួសារប្រចាំថ្ងៃ បែរជាលោកមេឃុំស្រែព្រះ ចោទប្រកាន់ពួកគាត់ថា ចូលទៅកាប់បំផ្លាញ ... Read More »

កន្លែងលក់ម៉ូតូនៅទីប្រជុំជនអ្នកលឿងត្រើយខាងកើតសុទ្ធតែម៉ូតូអត់ពន្ធ

ខេត្តព្រៃវែង ៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿងកំពុងតែដាក់តាំងលក់នៅលើទីផ្សារតាមហាងពេញផ្សារអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ខណៈដែលពុំមានការទប់ស្តាត់ពីមន្ត្រីជំនាញសាខាគយ និង រដ្ឋាករខេត្តព្រៃវែងឡើយដែលជាហេតុធ្វើឲ្យខាត ចំណូលជាតិ ។ ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីគួកជេម៉ូតូ និងអ្នករត់ម៉ូតូឌុប នៅផ្សារអ្នកលឿង ត្រើយខាងកើតនោះបានប្រាប់ឲ្យដឹងថា នៅតាមហាងលក់ម៉ូតូប្រមាណជិត២០ ... Read More »

បុរសវ័យ៦៥ឆ្នាំធ្វើអត្តឃាតបន្សល់ទុកបណ្តាំលាចៅៗសង្ស័យរឿងវិបត្តិក្នុងគ្រួសារ

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកកាលពីរសៀលថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៦ នៅចំណុចឃុំសៀមបូក ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែងដោយសព មានសភាពហើមស្អុយទៅហើយ។ ក្រោយពីគេប្រទះឃើញសាកសពជន រងគ្រោះហើយបានស្រង់ដាក់លើគោកនោះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមបូកសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ដោយសារលង់ទឹកមានរយៈពេល២-៣ថ្ងៃ ... Read More »

ផ្លូវមួយខ្សែក្នុងស្រុកកោះញែករងការខូចខាតខ្លាំង

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋចំនួន៣ភូមិក្នុងឃុំណងឃីលឹក ស្រុកកោះញែកបាននាំគ្នាត្អូញត្អែរអំពីផលវិបាកក្នុងការធ្វើដំណើរ ទៅទីរួមស្រុកក៏ដូចជាទីរួមខេត្តម្តងៗជួបការលំបាកយ៉ាងខ្លាំងនៅពេលមានភ្លៀងធ្លាក់បានធ្វើឲ្យតាមដងផ្លូវខូចលិចនិងដាច់ ជាច្រើនកន្លែង ។ ពួកគាត់បានលើកឡើងថា ផ្លូវមួយខ្សែ នេះខូចយូរមកហើយអាជ្ញាធរហាក់មិនសូវ យកចិត្តទុកដាក់ក្នុងការកសាងនិងជួសជុលថែទាំឲ្យបានល្អសម្រាប់ប្រជាពលរដ្ឋក្នុង ភូមិជីមាឌ ភូមិនងបួរ ភូមិកោះម្យើលលើ កោះម្យើលក្រោមធ្វើដំណើទៅមកនិងដឹកទំនិញកសិផលទៅលក់នៅលើទីផ្សាបានស្រួលនោះឡើយ ... Read More »

ស្ទាវ២នាក់បើកម៉ូតូធំលឿនដូចហោះបុកម៉ូតូហុងដា១២៥បាក់ជើងខ្ទេចជើងម្ខាង

ខេត្តកំពង់ឆ្នាំង ៖ បុរសចំណាស់ម្នាក់បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីក្មេងស្ទាវពីរនាក់បានជិះម៉ូតូធំក្នុងល្បឿនលឿនដូចហោះបោលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ មុខបញ្ជាការដ្ឋាកងរាអាវុធហត្ថខេត្តកំង់ឆ្នាំង ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ... Read More »

ពលរដ្ឋចោទប្រធានច្រករបៀងដើមត្នោតជាអ្នកធ្វើឲ្យតម្លៃស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃ

ខេត្តតាកែវ៖ ពលរដ្ឋក្នុងខេត្តតាកែវក៏ដូចជានៅទូទាំងប្រទេសបាននាំគ្នាចោទប្រធាន ច្រករបៀងដើមត្នោតដែលមានទីតាំងនៅក្នុងឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវជាអ្នកធ្វើ ឲ្យស្រូវរបស់ពួកគាត់ធ្លាក់ថ្លៃទាប។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក សៅ សម្បត្តិ មន្ត្រីនគរបាលនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធាន ច្រករបៀងដើមត្នោតបានដាក់កម្លាំងជាច្រើននាក់ចាំស្ទាក់ទារលុយពីពលរដ្ឋដែលដឹកស្រូវយកទៅលក់ឲ្យក្រុមឈ្មួញវៀតណាមតាមច្រកមួយនេះយ៉ាងចាស់ដៃ ។ ... Read More »

ផ្លូវលំមួយខ្សែកំពុងខូចខាតស្ទើរក្លាយជាត្រពាំងប្រជាពលរដ្ឋស្នើមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលផង

ភ្នំពេញ : ផ្លូវលំមួយខ្សែ ស្ថិតនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កំពុងតែរង ការខូចខាតដោយអន្លើៗនិងកន្លែងខ្លះស្ទើរក្លាយជាត្រពាំងដោយសារតែមានរថយន្តបែនធំៗ ដឹកថ្ម ដឹកខ្សាច់ ដឹកអីវ៉ាន់លើស ទម្ងន់កំណត់បើកចេញចូលមិនថាថ្ងៃយប់នោះទេហើយម្យ៉ាងទៀតរថយន្តនេះឈប់ចតយ៉ាងអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់ឡើយ។ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមួយខ្សែនេះបានសំណូមពរដល់លោក ប៉ា សុជាតិវង្ស ... Read More »

ទើបបែកធ្លាយអាជីវករម្នាក់ចាញ់បោកអ្នកមកដូរលុយអស់ជាង៨ម៉ឺនបាត

ខេត្តបាត់ដំបង៖ តាមប្រភពបានបង្ហើប ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ថា អាជីវករដូរលុយម្នាក់បានចាញ់ បោកបុរសម្នាក់មកដូរលុយអស់ចំនួន៨ ម៉ឺនបាតហើយជនសង្ស័យបានគេចខ្លួន បាត់ដោយសុវត្ថិភាព។ ករណីឆបោកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចនគរបាលឃាត់ខ្លួនមនុស្ស៤នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ ពីបទប្រើប្រាស់ និងចែកចាយគ្រឿងគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់បានជាបន្តបន្ទាប់ ក្រោយពីពីក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ... Read More »

ទិញក្របី ប៉ះចំសត្វក្របីវ័ធ បណ្តាលឲ្យស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម

ខេត្តពោធិ៍សាត់៖ បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានសត្វក្របីវ័ធស្លាប់យ៉ាងអាណោចអាធ័ម ខណៈសត្វក្របី១ក្បាលនេះ គាត់ទើបនឹងដាក់ចុះពីលើរថយន្ត ហើយគាត់ចាប់ខ្សែដឹកយកទៅចងកត្រូវវាវ័ធតែម្តង ។ ហេតុការណ៍ដ៏កម្រនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបរិវេណផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាមថ្មី ឃុំឈើតុំ ... Read More »

តូបលក់ដូរចំនួន២កន្លែងនិងផ្ទះ៤ល្វែងត្រូវអគ្គិភ័យឆាបឆេះម៉ត់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តូបលក់ដូរចំនួន២កន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង និង៤ល្វែងទៀតរងការខូចខាតមធ្យម កាល ពីវេលាម៉ោង១៥ និង៣៥នាទី ល្ងាចថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតក្នុងភូមិ ពូធឿង ... Read More »

ឃាត់ខ្លួនជនជាតិបរទេស២នាក់ពាក់ព័ន្ធរំលោភលើសេចក្ដីទុកចិត្ត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបានបាលព្រហ្មទណ្ឌខេត្ត បានឃាត់ខ្លួនជនជាតិឥណ្ឌា ២នាក់ ករណីឆបោករំលោភលើសេចក្ដីទុកចិត្ត កាលពីព្រឹកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅកាស៊ីណូថាយថិនឃីង មានទីតាំងស្ថិក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា មានករណីឆបោកប្រាក់៣,៦៩៩,៧៣២ដុល្លារ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣ និងថ្នាំញៀនចំនួន២កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឆែកឆេរឃើញមានថ្នាំញៀននៅជាប់ខ្លួន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

រថយន្តធុនធំ៣គ្រឿងរងការខូចខាតដោយសារបុកតកន្ទុយគ្នាព្រូម្នាក់របួសធ្ងន់

ខេត្តពោធិ៍សាត់៖ រហូតមកដល់ម៉ោងនេះ សមត្ថកិច្ចអះអាងថា រកឃើញអត្តសញ្ញាណព្រូរថយន្តម្នាក់ ដែលបានរងរបួសធ្ងន់មិនទាន់ឃើញនៅឡើយទេ  បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំចំនួន៣គ្រឿងបុកតកន្ទុយគ្នានោះ ។ ហេតុការណ៍គ្រោះថ្នាក់រថយន្តធុនធំ បុកតកន្ទុយគ្នាបណ្ដាលឲ្យព្រួម្នាក់រងរបួសធ្ងន់រកអត្តសញ្ញាណមិនទាន់ឃើញខាងលើ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

ពន្ធនាគារខេត្តកណ្តាលក្លាយជាកន្លែងចរាចរណ៍គ្រឿងញៀន

ខេត្តកណ្តាល៖ ស្ត្រីវ័យចំណាស់ម្នាក់បានសារភាពថា គាត់បានចរាចរណ៍គ្រឿងញៀនទៅកាន់ពន្ធនាគារខេត្តកណ្តាលយ៉ាងតិច៧ដង ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចពន្ធនាគារខេត្តកណ្តាល ។ បញ្ហាគ្រឿងញៀនកំពុងវាយលុកយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ក្នុងនោះ សូម្បីតែពន្ធនាគារព្រៃស ក៏ត្រូវបានសមត្ថកិច្ចចាប់បានមេក្លោងធំៗជាជនបរទេស និងជនជាតិខ្មែរ បានយកទីតាំងពន្ធនាគារធ្វើជាការបញ្ជាមកកាន់បក្ខពួក ដៃជើងរបស់ខ្លួននៅខាងក្រៅ ... Read More »

ក្រុមអ្នកលក់កណ្តូបបំពង និងម្ជូរដែលសមត្ថកិច្ចថៃចាប់ខ្លួន ត្រូវបានដោះលែងថ្នូរនឹងការផាកពិន័យ ម្នាក់ៗ២ពាន់បាត

ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋខ្មែរ១១នាក់ ប្រកបមុខរបរលក់កណ្តូបបំពង និងម្ជូរដែលទូលមួយថាសៗ ត្រូវបានសមត្ថកិច្ចថៃដោះលែងមកវិញហើយ កាលពីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពីបានផាកពិន័យក្នុងម្នាក់ៗ២ពាន់បាត។ តាមប្រភពពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាឲ្យដឹងថា ការដែលប្រជាពលរដ្ឋខ្មែរ១១នាក់ ត្រូវបានសមត្ថកិច្ច ... Read More »

ស្រ្តីខ្មែរម្នាក់ដែលត្រូវមេការរោងចក្រនៅប្រទេសកូរ៉េខាងត្បូងប្រើអំពើហិង្សាមកលើត្រូវបានកំណត់អត្តសញ្ញាណបានហើយ

ប្រទេសកូរ៉េៈ ករណីដែលមានស្រ្តីខ្មែរម្នាក់ត្រូវបានមេការរោងចក្រប្រើអំពើហិង្សាមកលើ ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើ ហ្វេសប៊ុកនោះ បានកំណត់អត្តសញ្ញាណបានហើយ ។ នេះបើតាមបណ្តាញសង្គម ផ្លូវការរបស់អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ ជនរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីស្រុកព្រៃកប្បាស ... Read More »

មន្រ្តីជំនាញបន្តសហការបិទចំណាំងផ្លាតគោយន្តកន្រ្តៃជូនពលរដ្ឋ

ខេត្តពោធិ៍សាត់៖ លោក ឌី សុខេង អនុប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនពោធិ៍សាត់ ដឹកនាំមន្រ្តីក្រោមឱវាទ ចុះសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកក្រគរ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា កម្លាំងក្រុមប្រឹក្សាឃុំ ចុះបិទចំណាំងផ្លាត (ស្ទីកគ័រ) គោយន្តកន្ត្រៃជូនប្រជាពលរដ្ឋ នៅស្រុកក្រគរ ។ ... Read More »

ចាប់ខ្លួនបុរសម្នាក់តាមដីកាពីបទប្រព្រឹត្តអំពើអាសទៅលើអនីតិជន

ខេត្តកណ្តាល៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ តាមដីកាពីបទប្រព្រឹត្តអំពើអាសប្រឆាំងទៅលើអនីតិជន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់កុង បានទទួលដីការបង្គាប់ឲ្យនាំខ្លួន លេខ425 របស់ចៅក្រម ទី សំណាង បង្គាប់ឲ្យនាំខ្លួនឈ្មោះ ឆន សុភាព ... Read More »

ពិរុទ្ធជនម្នាក់ស្លាប់ក្នុងមន្ទីរពេទ្យសង្ស័យថ្នាំញៀនធ្វើទុក្ខ

ខេត្តស្វាយរៀង៖ ពិរុទ្ធជនម្នាក់ត្រូវបានអនុរក្សពន្ធនាគារ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលមានសុខភាពមិនស្រួល ក៏ស្លាប់កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថា ពិរុទ្ធជនដែលស្លាប់មានឈ្មោះ នាង សួរវិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិធ្លក ... Read More »

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​សំណុំ​រឿង​ស្ត្រី​បឹងកក់​៤នាក់​នៅ​ថ្ងៃទី​១៩​ ខែ​កញ្ញា

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងស្ត្រីបឹងកក់៤នាក់ ក្រោមការចោទប្រកាន់ពីបទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។ កាលវិភាគបិទផ្សាយនៅអគារតុលាការជាន់ទី១ បង្ហាញថា ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ ... Read More »

ទីភ្នាក់ងារ Peace Corps នឹងរៀបចំពិធីស្បថចូលបំពេញការងារសំរាប់អ្នកស្ម័គ្រចិត្តថ្មី

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួន ៦៩ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជានៅក្នុងពិធីពិសេសមួយនៅសណ្ឋាគារHimawariក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រទី១៦ ខែកញ្ញាវេលាម៉ោង ៨:៣០ ព្រឹក។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ស្រាល៥នាក់

ភ្នំពេញ៖ បុរស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូរវាងម៉ូតូបុកនឹងម៉ូតូ សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយអ្នករបួសធ្ងន់ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារអូបែកក្អម ផ្លូវ២៧១ ... Read More »

ចូលផ្ទះគេពេលយប់លួចទ្រព្យសម្បត្តិបានសម្រេច ព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសមកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទូរស្សន៍បានសម្រេចកាលវេលាពីយប់ លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចឃាត់ជាប់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះវង់ វេន ភេទប្រុស អាយុ១៩ឆ្នាំ ... Read More »

ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចតែដួលម៉ូតូសមត្ថកិច្ចចាប់ក្របួចបានទាំង២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់មុខសញ្ញាចាស់ តែងធ្វើសកម្មភាពជិះម៉ូតូឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយបើករត់គេចខ្លួនតែគេចមិនរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០ នាទី ព្រឹកថ្ងៃទី ១៣ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះអនុវត្តសាលក្រមរបស់តុលាការរិបអូស ផ្ទះ និងដីមួយកន្លែង

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះអនុវត្តសាលក្រមរបស់តុលាការ រឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ានរយៈពេល២សប្តាហ៍ នៅចំណុចផ្ទះលេខ ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ... Read More »

ទិត្យ វិច្ឆិកា នឹងបន្តចេញទៅច្រៀងនៅក្រៅ ប្រទេសរកលុយសង់សាលារៀននៅកោះកុង

ភ្នំពេញ៖ កម្មវិធីនៃការប្រគំតន្ត្រីរបស់សប្បុរសធម៌ “តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ”ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែកញ្ញា កន្លងទៅនៅក្នុងបុរីញូថោន(អូដឹម) ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀននិងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុងបាន បញ្ចប់រួចរាល់។ បើទោះបីជាចំនួនអ្នកចូលទស្សនាកម្មវិធីខាងលើមានចំនួនច្រើនក្តីក៏ថវិកាដែលរំពឹងបានពីការប្រគំតន្ត្រីខាងលើមិនទាន់គ្រប់ចំនួននៃការសាងសង់សាលា រៀននៅឡើយដែលធ្វើឲ្យតារាចម្រៀងរូបនេះនឹងបន្តសកម្មភាពច្រៀងនៅក្រៅប្រទេសនិកម្មវិធីប្រគំតន្ត្រីនៅតាមខេត្តទៀតដើម្បីបង្គ្រប់ថ្លៃសាងសង់សាលារៀននោះ។ លោក ទិត្យ វិច្ឆិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើតន្ត្រីសប្បុរសធម៌ក្នុងគម្រោងជួយ ... Read More »

ក្មេងលេងទ្វារដែករបងផ្ទះ ធ្វើឲ្យរបងដួលសង្កត់ស្លាប់ និងរងរបួស២នាក់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានស្លាប់ រីឯក្មេងស្រីម្នាក់ទៀតបានរងរបួស បន្ទាប់ពីទ្វារដែកបានរលំសង្កត់លើ ខណៈដែលពួកគេនាំគ្នាទៅអង្រួនលេងទ្វារដែកតាមនិស្ស័យរបស់ក្មេងរពិសនោះ ។ ទ្វារដែកនេះ ខាងជាងគេនៅមិនទាន់ធ្វើរួចរាល់នៅឡើយទេ ហើយក្មេងនាំគ្នាទៅលេង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឈូក ឃុំទ្រៀល ... Read More »

លិខិតមិត្តអ្នកអាន៖ មួយថ្ងៃកម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន

ម្ង៉ៃណោះ ខ្ញុំបាទបានប្រទះភ្នែកព័ត៌មានមួយ ដែលបានអះអាងថា មួយថ្ងៃ កម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន នៅគ្រាដែលយើងដឹងគ្រប់គ្នាថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្ម គឺដំណាំគ្រប់ប្រភេទ អាចដាំដុះបានទិន្នផលខ្ពស់ និងមិនចំណាយទ្រព្យធនអ្វីច្រើននោះឡើយ ។ ប៉ុន្តែហេតុអ្វី កម្ពុជាក្នុងដំណាក់កាលនេះ បែរជាត្រូវនាំគល់ស្លឹកគ្រៃពីបរទេសក្នុងមួយថ្ងៃរហូតដល់៥០តោន? វាក្លាយជាទម្លាប់តាមគ្រួសារ ... Read More »

កូឡុំប៊ីរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ ក្នុងជម្រៅ៧២គីឡូម៉ែត្រ

ប្រភពព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយថា ហេតុការណ៍រញ្ជួយដីកម្រិត៥.៩រ៉ិចទ័របានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ ។ ក្រុមភូគម្ភសាស្ត្រអាមេរិក USGS បានអះអាងថា ការរញ្ជួយដីនេះ បានកើតឡើងនៅភាគពាយព្យ តំបន់ ... Read More »