ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

សមត្ថកិច្ច​បឹង​ទំពុន​ទី២​ចុះពិនិត្យច្បាប់អាជីវកម្មទីតាំង​បេីកអុីនធឺរណេតគ្មានយីហោនៅតាមបណ្ដោយផ្លូវ២៧១

ភ្នំពេញ​៖​ ដោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​ទីតាំង​បេីក​អុី​នធឺរណេត​គ្មានយីហោ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុងសង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌ​មានជ័យ​ ថាទីតាំងនេះមានបង្កប់ល្បែងសុីសងហ្គេមបាញ់ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែមិនា​ នេះកម្លាំង​អាជ្ញាធរ​សង្កាត់​បឹង​ទំពុន​ទី២ដោយ​មាន​ការ​ចូល​រួម​ពីលោកចៅសង្កាត់រងទី២​ លោកមេប៉ុស្ដិ៍​ និងមេភូិមបានសហការណ៍គ្នា​ចុះពិនិត្យផ្ទាល់និងសួររកអាជ្ញាប័ណ្ណបេីកអាជីវកម្មអុីនធឺរណេត​ផងដែរ។ ​   ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច​រាល់​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ ទី​តាំង​នេះ​មិន​មាន​ទូរហ្គេម​បាញ់​ត្រីនោះទេ​ គឺមានតែប្រភេទហ្គេមonline តាម​កុំព្យូទ័រ​ តែ​មិន​មាន​ច្បាស់​បេីក​អាជីវកម្ម​នោះ​ទេ​ ... Read More »

ក្មេងទំនើងមួយក្រុមនាំគ្នាបង្ហោះម៉ូតូតាមផ្លូវត្រូវសមត្ថកិច្ចឃាត់មកអប់រំ

ខេត្តបន្ទាយមានជ័យ៖ កងកម្លាំងសមត្ថកិច្ចក្រុងសិរីសោភ័ណ បានធ្វើការឆ្មក់បង្រ្កាបករណីក្មេងទំនើង ជាសិស្សសាលានាំគ្នាបង្ហោះម៉ូតូបង្កភាពអសន្តិសុខនៅក្នុងសង្គម តាមផ្លូវសាធារណៈនៅចំណុច ផ្លូវ៧មករា ស្ថិតក្នុងភូមិដីឡូដ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។  ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។ ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់កំពុងលេងបៀរ ឯច្រើននាក់ទៀតរត់បាតជើងសព្រៀត

ខេត្តកណ្តាល៖  កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំពៅលូន បាន បង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ)មួយកន្លែងដោយឃាត់បានមនុស្សញៀនល្បែង៣នាក់ និងរឹបអូសស្បែកជើង៤គូ ព្រមទាំងលុយមួយចំនួន ។ ប្រទិបត្តិការបង្រ្កាបល្បែងស៊ីសងនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ... Read More »

ចាប់ខ្លួនបុរសម្នាក់ ឆបោក និងប្រើប្រាស់លិខិតក្លែង

 ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត.ស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណី.ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដោយនាំខ្លួនជនសង្ស័យដើម្បីបញ្ជូនទៅបន្តនីតិវិធី ។  ករណីនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកានាំខ្លួនជនពាក់ព័ន្ធខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ... Read More »

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េបណ្ដាលឱ្យរបួសធ្ងន់០១នាក់

ខេត្តព្រះសីហនុ ÷ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាពឃ្លាំងលើ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រនិងរថយន្តកូរ៉េកាលពីយប់ ថ្ងៃព្រហស្បតិ៍  ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទីយប់ នៅលើផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខក្រុមហ៊ុន ... Read More »

គប់​កែវ​ស្រា​​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀត​ផ្កា​រង​របួសធ្ងន់​ក្នុង​ពិធី​មង្គលការគេ​រួចគេចខ្លួនបាត់

​កណ្តាល​ ៖​ យុវជនម្នាក់បានរងរបួសធ្ងន់ដោយជនសង្ស័យយក​កែវ​ស្រា​គប់​ទៅ​លើ​ត្រូវ ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​ ក្នុង​ពិធី​មង្គលការកូនអ្នកភូមិនៅ​ វេលា​ម៉ោង​១១​និង​៣០​នាទីយប់ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ​ថ្ងៃ​ទី​១២​ ... Read More »

ទៅទិញទឹកត្នោតជូរខឹងគេបាញ់ជំពាមត្រូវម៉ូតូហៅបក្ខពួក៣នាក់មកកាប់បុរសម្នាក់ត្រូវក្បាលរបួសធ្ងន់

កណ្ដាល៖ ជនសង្ស័យម្នាក់ ជិះម៉ូតូទៅទិញទឹកត្នោតជូរ ត្រូវគេបាញ់គ្រាប់ជំពាមប៉ះម៉ូតូខ្លួន ខឹងពេកទៅហៅបក្ខពួកខ្លួន៣នាក់ ប្រដាប់ដោយដាវ បានមកស្ទាក់កាប់បុរសម្នាក់ ត្រូវក្បាល បណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០និង០៥នាទី ... Read More »

រថយន្តសណ្តោងរ៉ឺម៉កដឹកធុងស្រាបៀរ”Carlsberg” អ្នកបើកបរមិនប្រយ័ត្នធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង

ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg” ខ្វះការប្រុងប្រយ័ត្នបានបង្កគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងទាំងព្រឹក ដោយបើកធ្លាក់ផ្លូវក្រឡាប់ផ្ញារជើង បណ្ដាលឲ្យស្រាបៀររាយពេញផ្លូវ ។ ករណីធ្វេរប្រហែសចំពោះអ្នកបើកបររបស់ក្រុមហ៊ុនស្រាបៀរ”Carlsberg”ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅទល់មុខគរោងផ្សារដើមគថ្មី ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ... Read More »

ជនជាតិណ័រវេ ម្នាក់ ដើរសុំលុយតាមទីសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសជនជាតិណ័រវេម្នាក់ ដើរសុំលុយប្រជាពលរដ្ឋតាមទីសាធារណៈ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានទេសចរណ៍នាំខ្លួនយកមកសាកសួរ ទើបដឹងថាគ្មានលិខិតឆ្លងដែន ។  លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឲ្យដឹងថា ជនបរទេសនោះឈ្មោះ ... Read More »

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះម៉ូតូ៤គ្រឿងនិងស្លាកប៉ាណូ

ភ្នំពេញ៖បុរសម្នាក់និងអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករះចំម៉ូតូចំនួន៤គ្រឿងនិងស្លាមប៉ាណូបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបង្កក្រឡាប់បះជើងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៣ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវសុរាម្រិតកែងផ្លូវសុធារសនៅចំណុចសួនមុខវត្តបុទុមតីស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។ តាមប្រភពនៅកននលែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរចំនួន២នាក់បានបើករថយន្តមួយគ្រឿងម៉ាក(ហ្វត)មួយបាំងកន្លះពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-7499បើកបរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនដោយខ្វះការប្រុងប្រយ័ត្នដល់ចំណុចផ្លូវកោងមិនបានបន្ថយល្បឿនបានជ្រុលទៅបុករះម៉ូតូចចំនួន៤គ្រឿងបណ្តាលឲ្យដួលគរលើគ្នានិងបានបុកចំស្លាកប៉ាណូបណ្តាលឲ្យក្រឡាប៉បះជើងរងការខូចខាតតែម្តងសំណាងល្អមិនបង្កឲ្យមានអ្នកស្លាប់ឬត្រូវរងរបួស។ ក្រោយពេលកើតហេតុរថយន្តបង្កនឹងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »

អង្គភាពACU ចាប់ខ្លួនអនុប្រធានការិយាល័យម្នាក់ នៅខេត្តកំពត

ខេត្តកំពត៖ លោក ដែង សុវណ្ណាវុធ អនុ ប្រធានការិយាល័យ គាំទ្រមូលដ្ឋាន នៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត  គឺខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និង ករណីសំអាតប្រាក់ ។ ... Read More »

ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីលួចខោអាវរោងចក្រ​ ត្រូវ សមត្ថិកិច្ចខណ្ឌដង្កោក្របួចជាប់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ក្រោយពេលពួកគេធ្វើសកម្មភាពលួចដឹកយកខោអាវរោងចក្ររាប់រយឈុត បម្រុងយកទៅលក់តាមទីផ្សារ។ ​  ក្រោយពីទទួលពាក្យបណ្តឹងពីថៅរោងចក្រកាត់ដេរ របស់ក្រុមហ៊ុន TRCA ដែលមានទីតាំងនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

សិស្សសាលាម្នាក់ ផ្សាយព័ត៌មានថា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣នាក់និងមានមនុស្សស្លាប់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពត ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង យូម៉ី ហៅក្រៅ (ម៉ី) ភេទស្រី អាយុ១៤ឆ្នាំ ដែលកាន់គណនីហ្វេសប៊ុកឈ្មោះ ... Read More »

កូនប្រុសសមាជិកក្រុមប្រឹក្សាឃុំគ្រួស ចាក់ដីលប់លូ និងប្រឡាយសាធារណៈធ្វើជាកម្មសិទ្ធិនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ រិះគន់ និងចោទប្រកាន់ កូនលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ឈ្មោះ សុខរិទ្ធ ដែលបានចាក់ដីលប់លូកាត់ថ្នល់ធ្វើឲ្យស្ទះទឹក និងអាចលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានិងចាក់ដីរំលោភយកដីប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ ដោយមានឈ្មោះ ព្រំ សាគុន ក៏បានចាក់ដីបិតលូផ្លូវទឹក និងចាក់ដីលប់ប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ ដែលមិនឃើញអាជ្ញាធរណាអើពើរទេ។ ករណីចាក់ដីលុបលូបិតផ្លូវទឹក ... Read More »

បុរសម្នាក់ប្រកាសស្វែងរកប្រពន្ធ ក្រោយទៅធ្វើរោងចក្រនៅក្រុងបាវិត បាត់ខ្លួនមិនឃើញមកផ្ទះ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០២០បុរសជាងកាត់សក់ម្នាក់ បានដាក់ពាក្យបណ្ដឹងមកកាន់សមត្ថកិច្ចនគរបាលខណះបាត់ប្រពន្ធមិនឃើញត្រលប់មកផ្ទះវិញ។ ករណីបាត់ខ្លួននេះ បានបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតខេត្តស្វាយរៀង។ បើតាមបុរសជាប្ដីមានឈ្មោះវ៉ាង មុខរបរជាងកាត់សក់ដែល រស់នៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានប្រកាសស្វែងរកប្រពន្ធជាទីស្រលាញ់ ... Read More »

ទីតាំងល្បែងស៊ីសងអិនធើណេតហ្គេមបាញ់ត្រី នៅសង្កាត់បឹងទំពុនទី២ បើកទូលាយអោយភ្ញៀវចូលលេង

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងទំពុនទី២ មានការព្រួយបារម្ភចំពោះទីតាំងអិនធើណេតបង្កប់ហ្គេមបាញ់ត្រីចំនួន២ទូ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់បារម្ភយ៉ាងខ្លាំងព្រោះអាចសម្បូរ ទៅដោយសំបុកចោរលួច ឆក់ ប្លន់ និងគ្រឿងញៀនជាក់ជាមិនខាន ។ ទីតាំងបង្កប់ល្បែងស៊ីសងអ៊ីនធឺណែតនិងហ្គេមបាញ់ត្រីស្ថិតតាមផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅមិនឆ្ងាយពីភ្នែក ... Read More »

ក្រសួងសុខាភិបាល៖ ជនជាតិអង់គ្លេសពីរនាក់ រកឃើញផ្ទុកជំងឺ Covid-19 លើនាវា Viking Cruise Journey

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នក ដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត គឺជាជនជាតិអង់គ្លេសទាំងពីរនាក់។ យោងតាមក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ ... Read More »

កន្ទុយបារីមួយដើមបណ្តាលឲ្យឆេះពំនូកចំបើងផ្អើលដល់លោកស្នងការខេត្តចុះអន្តរាគមន៍

ខេត្តកំពង់ធំ៖ មានករណីអគ្គិភ័យឆេះជន្លង់ចំបើងមួយកន្លែងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ... Read More »

ស្រវឹងជោកជាំរហូតបើករថយន្តបុកសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍របួសធ្ងន់៣នាក់

ភ្នំពេញ៖ស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករឹតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពលស្រវឹង និងឆែកអាវុធជាតិផ្ទុះត្រូវរថយន្តបង្កបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបុកពេញទំហឹងបណ្តាលឲ្យត្រូវរងរបួស៣នាក់ ក៏ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុន្នីវង្សនៅចំណុចមុខវត្តកោះ ស្ថិតនៅ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា៖ នៅមុនពេលកើតហេតុដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សថេតអគ្គស្នងការរង នគរបាលជាតិនឹងជាស្នងការរាជធានីភ្នំពេញបានចេញបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ពិនិត្យជាតិស្រវឹងនិងអាវុធជាតិផ្ទុះ ការអនុវត្តន៍ច្បាប់នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២នឹង៣០នាទីរំលងអាធាត្រ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមជាមួយថ្នាំញៀន៦៧កញ្ចប់

កណ្ដាល៖  ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន៦៧កញ្ចប់ ។ ករណីនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ លើផ្លូវលំ ស្ថិតក្នុងភូមិតាអោក ឃុំឈ្វាំង  ស្រុកពញាឮ ខេត្តកណ្តាល ... Read More »

ប្រជាពលរដ្ឋខេត្តបាត់ដំបងចូរប្រុងប្រយ័ត្នក្នុងថ្ងៃបុណ្យទន្លេដោយសារមានជនសង្ស័យឆ្លៀតឱកាសលួចទ្រព្យសម្បត្ដិ

ខេត្តបាត់ដំបង៖ ក្នុងពិធីបុណ្យទន្លេលើកទី៦ដែលប្រារព្វធ្វើនៅខេត្តបាត់ដំបង ចាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០នេះ សមត្ថកិច្ចបានកត់សម្គាល់នាពេលកន្លងមកនៅរាល់ពេលមាន ពិធី បុណ្យឬពិធីកម្សាន្តសប្បាយម្តងៗ ក្ឬុមជនសង្ស័យតែងតែឆ្លៀតឱកាសធ្វើសកម្មភាពល្មើស ច្បាប់ពិសេសករណី(លួច-ឆក់)យកទ្រព្យសម្បត្តិក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយហើយមិនបានប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ម៉្យាងទៀតសមត្ថកិច្ចបានកត់ សម្គាល់ឃើញថា ក្នុងរយ:ពេលចុងក្រោយ ... Read More »

រថយន្តម៉ាសស្តារបើកគេចពីម៉ូតូ ធ្លាក់ចូលទឹកប្រឡាយស្អុយ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកស្តារគេចពីម៉ូតូនៅខាងមុខរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងាជើង សំណាងល្អអ្នកបើកបរមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »

ប្រើកាំភ្លើងខ្យល់បាញ់កុករាលកៃត្រូវក្បាលមិត្តភក្ដិបណ្ដាលឱ្យស្លាប់ សមត្ថិកិច្ចចាប់វាយខ្នោះ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច បានឃាត់ខ្លួនអ្នកលេងកាំភ្លើងកែច្នៃ(ខ្យល់) ក្រោយបង្កឲ្យមានមនុស្សស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ។ ករណីនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនជនសង្ស័យបង្កឲ្យមនុស្សស្លាប់ បានអនុវត្តឡើងនៅវេលាម៉ោង១០ និង១១នាទី ព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ... Read More »

ចាប់ខ្លួនជនសង្ស័យ៥នាក់ ធ្វើចរាចរណ៍ រូបិយប័ណ្ណក្លែងក្លាយ និង រក្សាទុកអាវុធខុសច្បាប់

ខេត្តបាត់ដំបង៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ បានបង្រ្កាបជនសង្ស័យ៥នាក់ដែលបានធ្វើចរាចរណ៍រូបបិយប័ណ្ណក្លែងក្លាយ និងរក្សាអាវុធខុសច្បាប់ នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។ ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនជនសង្ស័យម្នាក់បើកម៉ូតូជិះដេញវាយជនរងគ្រោះអោយរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យម្នាក់បើកម៉ូតូជិះដេញវាយជនរងគ្រោះអោយរបួសធ្ងន់ដោយសារសងគំនុំចាស់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” តាមមាត្រា៣២១៨ នៃក្រមព្រហ្មទណ្ឌ។ ដែលប្រព្រឹត្តនៅថ្ងៃទី០៩ ខែមីនា ... Read More »

ផឹកស្រាស្រវឹងរករឿងម្ដាយយកកាំបិតខ្វេងកាប់បំផ្លាញជញ្ជាំងផ្ទះខូចខាតអស់មួយចំនួន

កណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងម្ដាយ ឈានដល់យកកាបិតខ្វេងកាប់ជញ្ជាំងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ  កែវ ... Read More »

អោយប្អូនស្រីវិកលចរិកដាំបបរទុកហូបចៃដន្យធ្វេសប្រហេសភ្លើងឆេះផ្ទះម៉ត់

ខេត្តស្វាយរៀង ៖ ផ្ទះឈើប្រក់សង្ក័សីមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងខណះដែលប្អូនស្រីម្ចាស់ផ្ទះដាំបបរហើយមានការធ្វេសប្រហេសបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិថ្នា  ឃុំថ្នាធ្នង់ ស្រុករំដួល  ខេត្តស្វាយរៀង ។  បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះពេជ សារេន ភេទស្រី មុខរបរកសិករអាយុ៤០ឆ្នាំ រស់នៅភូមិថ្នា  ... Read More »

ដើរជាន់ខ្សែលួសគេឆក់កណ្ដុររាយនៅក្បាលដីជាប់គ្នាបណ្ដាលឲ្យស្លាប់គួរឲ្យអាសូរ

កណ្ដាល ៖  បុរសម្នាក់ទៅមើលឈូកខ្លួនឯងនៅឯបឹង បានដើរជាន់ខ្សែលួសគេរាយឆក់កណ្ដុរដែលមានព្រុំក្បាលដីជាប់គ្នា បណ្ដាលឲ្យស្លាប់គួរឲ្យអាសូរ ។ ករណីនេះ បានបង្កឲ្យមានការភ្ញក់ផ្អើលឡើង នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នៅចំណុចវាលបឹងឈូក ចុងព្រែកកុងរស់ ស្ថិតក្នុងភូមិជ្រោយតាកែវ ... Read More »

អាជ្ញាធរថៃបញ្ជូនពលករម្នាក់ រួចផុតទោសអោយវិលត្រឡប់មកស្រុកកំណើតវិញ

ខេត្ដឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់រួចផុតទោសពីបទឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកប្រគល់អោយអាជ្ញាធរកម្ពុជា ដើម្បីអោយវិល ទៅស្រុកកំណើតវិញ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០តាមច្រកទ្វាអ ន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ ... Read More »

អគ្គីភ័យឆាបឆេះលំនៅឋាន ២ខ្នងផ្សេងគ្នា នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ លំនៅឋានប្រជាពលរដ្ឋចំនួន ២ខ្នងផ្សេងគ្នា ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំង នៅគ្រាដែលប៉ុន្មានថ្ងៃនេះធាតុអាកាសក្ដៅខ្លាំង ។ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ករណីអគ្គីភ័យឆាបឆេះលំនៅឋានប្រជាពលរដ្ឋលើកទី១ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៧នាទីល្ងាច ថ្ងៃអង្គរ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ... Read More »