ព័ត៌មានទាន់ហេតុការណ៍៖
'

មិនដឹងជាមានវិបត្តិអ្វី​ទេ? បុរសម្នាក់ជិះម៉ូតូZoomer-X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី​ លិចបាត់ឈឹង

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីងដល់អ្នកដំណេីរ​ និងសមត្ថកិច្ច​ កាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២១​ ខណៈដែលមានបុរសម្នាក់បានជិះម៉ូតូ Zoomer-X មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានព្រះមុនីវង្សថ្មី​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ បណ្ដាលឱ្យលិចទៅក្នុងទឹកបាត់បន្សល់ទុកម៉ូតូនៅលេីស្ពាន​ ។  ... Read More »

រថយន្តហុីយ៉ាន់ដាយ​ដឹកខ្សាច់បេីកកៀររថយន្តព្រូស កំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយ​ដឹកខ្សាច់ធុនធំ​មកកៀររថយន្ត​Toyota Prius ដែលកំពុងឈប់ភ្លើងស្តុបបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឱ្យមនុស្សរងរបួសនោះឡេីយ​ ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចភ្លើងស្តុបទីតាំងលក់រថយន្តមែរសឺដេស​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ... Read More »

រថយន្តដឹកត្រីពន្លះជាមួយរថយន្តម៉ាក TOYOTA VIGO ស្លាប់ម្នាក់រងរបួសធ្ងន់៣នាក់

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកត្រីនិងរថយន្តម៉ាក TOYOTA VIGO បានបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ ០៣នាក់នៅរសៀលម៉ោង០២និង២០នាទីថ្ងៃទី២៥ខែ ធ្នូ ឆ្នាំ២០២១ស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ ៥ នៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។   សមត្ថកិច្ចឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១.ឈ្មោះយ៉ន ... Read More »

ល្បែងស៉ីសងបញ្ជល់មាន់និងអាប៉ោង ខុសច្បាប់១កន្លែង ត្រូវបានបង្ក្រាប តែក្រុមញៀនល្បែងទាំងនោះ ហាក់ដូចជាដឹងខ្លួនមុនរត់បាត់អស់ បន្សល់តែសម្ភារបន្តិចបន្តួច

ខេត្តក្រចេះ ៖ គេសង្កេតឃើញថាការលេងល្បែងបញ្ជល់មាន់និងចាក់អាប៉ោងខុសច្បាប់ ស៉ីសងដាក់លុយមានចាញ់ មានឈ្នះ រហូតដល់អស់លុយ បញ្ចាំរបស់ទ្រព្យ អស់ទ្រព្យរបស់ទាំងនោះ ហើយអាចបង្កហិង្សាក្នុងវង់ល្បែង និងកើតហិង្សាក្នុងគ្រួសារ អាចក្លាយទៅជាចោរលួច ចោរឆក់ បង្កអសន្តិសុខដល់សង្គមជាតិ។ ដោយសារល្បែងទាំងនេះហើយ ធ្វើឲ្យអាជ្ញាធរ ... Read More »

រដ្ឋាភិបាលម៉ាឡេស៊ីរងការរិះគន់យ៉ាងខ្លាំង ក្រោយគ្រោះទឹកជំនន់ ១០០ឆ្នាំមានម្តង

អន្តរជាតិ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន ដោយសារតែការយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិគ្រោះទឹកជំនន់បណ្តាលឱ្យមនុស្សរាប់សិបម៉ឺននាក់ត្រូវភៀសខ្លួន និងស្លាប់កើនឡើងជិត៥០នាក់ហើយ។ ទឹកជំនន់ដ៏អាក្រក់ប្រចាំទសវត្សរ៍ នៅតាមបណ្តារដ្ឋមួយចំនួនស្ថិតក្នុងឧបទ្វីបម៉ាឡេស៊ី ក្នុងនោះរួមទាំងរដ្ឋធានីគូឡាឡាំពួរផងដែរ បានបណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់៤៦នាក់ហើយ ខណៈដែលការបោសសម្អាត និងស្តារភាពខូចខាតកំពុងតែបន្តនៅឡើយ។ កាលពីចុងសប្តាហ៍មុននេះ ភ្លៀងបានធ្លាក់យ៉ាងគំហុកបង្កឡើងដោយប្រព័ន្ធសម្ពាធទាប គ្របដណ្តប់លើដែនដីប្រទេសម៉ាឡេស៊ី ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃ បានបង្កឱ្យរដ្ឋធំៗមួយចំនួនជួបគ្រោះទឹកជំនន់ ... Read More »

កាប់បងធម៌និងពូថៅព្រោះនិយាយមិនស្តាប់គ្នាក្នុងវង់ផឹកស៊ី

ខេត្តបាត់ដំបង​៖ នៅពេលស្រាមិនទាន់ចូលទៅក្នុងពោះធ្វើឲ្យមនុស្សមានការអាណិតស្រលាញ់គ្នាដូចចាក់ទឹកមិនលិច។ ប៉ុន្តែខណៈស្រាចូលពេញខ្លួនលែងដឹងអ្វីទាំងអស់ជាក់ស្តែង បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរ​បា​ន​មូលដ្ឋាន​ឃាត់​ខ្លួនភ្លាមៗ ក្រោយ​ជន​នេះ​ប្រើ​ពូថៅ​កាប់ទៅលើ​បងធម៌​ពេល​កំពុង​ផឹក​ស៊ី​ជាច្រើន​ពូថៅ​បណ្ដាលឱ្យ​រង​របួស​ធ្ងន់ ។ ករណីហិង្សាខាងលើនេះកើតឡើងកាលពី​វេលា​ម៉ោង១០ព្រឹក​ថ្ងៃ​ទី២៥ខែធ្នូ២០២១នៅ​ចំណុច​ភូមិ​ដំណាក់​បេង ឃុំ​បួរ ស្រុ​ក​ភ្នំ​ព្រឹក​។ បេី​តាមនាយ​ប៉ុ​ស្ដិ៍នគរបាល​បួរ​ លោក បូ បុល បាន​ឲ្យដឹង​ថា ជន​ដៃដល់​ឈ្មោះ ... Read More »

ពលរដ្ឋឥណ្ឌាឈប់សម្រាកថ្ងៃបុណ្យ នាំគ្នាសម្រុកទៅទិញអីវ៉ាន់មិនខ្វល់ពីការឆ្លងកូវីដ-១៩ឡើយ

អន្តរជាតិ៖ ពលរដ្ឋឥណ្ឌាធ្វើព្រងើយកន្តើយចំពោះការអំពាវនាវរបស់មន្ត្រីរាជការស្តីពីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ។ ពលរដ្ឋបាននាំគ្នាធ្វើដំណើរទៅកម្សាន្តនៅតំបន់ទេសចរណ៍នានាក្នុងប្រទេសបើទោះបីមានករណីឆ្លងកូវីដ-១៩ កើនឡើងក្តី។ នៅក្នុងរដ្ឋមានឆ្នេរសមុទ្រ Goa គឺជារមណីយដ្ឋានលម្ហែកាយដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយមានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត និងមានវិស័យឧស្សាហកម្មកាស៊ីណូ ។ បណ្តាសណ្ឋាគារនៅទីនោះ មានភ្ញៀវជាង៩០%បានកក់បន្ទប់រួចរាល់។ ... Read More »

អគ្គនាយកស៊ីម៉ាក់ ៖​ សុនខ​កម្ពុជា​ គឺ​ពិតជា​អាចមាន​សមត្ថភាព​ហិត អ្នក​ផ្ទុកមេរោគ​កូ​វីដ១៩​ បានពិតប្រាកដ

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ យ៉ាង​ដូច្នេះ​ថា៖សុនខ​កម្ពុជា​គឺ​ពិតជា​អាចមាន​សមត្ថភាព​ហិត អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ បានពិតប្រាកដ។  ការថ្លែងបែបនេះ​របស់លោកអគ្គនាយក​ស៊ីម៉ាក់ នៅលើ​បណ្តាញ​សង្គម​របស់លោក​កាលពី​ថ្ងៃទី​២៤ ខែធ្នូម្សិលមិញនេះ​ថា៖ នៅ​វិទ្យាស្ថាន​បច្ចេក ... Read More »

ជើងហោះហើរ៤៥០០ជើងត្រូវលុបចោលក្នុងថ្ងៃបុណ្យគ្រឹស្តស្មាស់ ដោយបារម្ភពីការឆ្លងអូមីក្រុង

អន្តរជាតិ៖ ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោកបានលុបជើងហោះហើររហូតដល់ទៅ៤៥០០ជើងនៅចុងសប្តាហ៍នេះ គឺចំថ្ងៃបុណ្យគ្រឹស្តស្មាស់ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ។ គ្រាន់តែនៅថ្ងៃទី២៤ខែធ្នូ មានជើងហោះហើររហូតដល់ទៅ២៤០១ ជើងត្រូវលុបចោល។ ថ្ងៃនេះជារៀងរាល់ឆ្នាំគឺមានជើងហោះហើររហូតដល់១ម៉ឺនជើងក្នុងមួយថ្ងៃ ។ ប៉ុន្តែពេលនេះត្រូវលុបចោលពាក់កណ្តាលដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩បំប្លែងថ្មីអូមីក្រុង។ ចំណែកនៅអាមេរិកវិញ ក៏បានលុបជើងហោះហើររហូតដល់ទៅ ១/៤ក្នុងតាំងពីចុងសប្តាហ៍កន្លងមក។ ... Read More »

សិស្សសាលាម្នាក់ត្រូវក្មេងទំនើងជិះម៉ូតូគប់ផុងលលាដ៍ក្បាល

ក្រុងប៉ោយប៉ែត៖ យុវសិស្សម្នាក់ស្កាត់ពីភ្នំពេញមកប្រលងបាក់ឌុបនៅក្រុងប៉ោយប៉ែតត្រូវក្រុមក្មេងទំនើងគប់ផុងលលាដ៍ក្បាលត្រូវដឹកទៅសង្គ្ត្រោះនៅភ្នំពេញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១នៅត្រង់ចំណុច(ហួសកន្លែងជួសជុសទូរស័ព្ទ)ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។    ជនរងគ្រោះឈ្មោះ ខេមរា អាយុ២១ឆ្នាំ ឪពុក ឈ្មោះ ងែវ សំណាង អាយុ៥២ឆ្នាំ ... Read More »

អ្នកសារព័ត៌មាននៅអាហ្វហ្គានីស្ថាន រហូតដល់ទៅ៦.៤០០នាក់បាត់បង់ការងារធ្វើក្រោយក្រុមតាលីបង់ឡើងកាន់អំណាច

អន្តរជាតិ៖ សរុបមានស្ថាប័នសារព័ត៌មានចំនួន២៣១ស្ថាប័ននៅក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានបិទទ្វារ ធ្វើឱ្យអ្នកសារព័ត៌មានសរុបជាង៦.៤០០នាក់ ក្នុងនោះមានស្ត្រីដល់ទៅ៨៤% បាត់បង់ការងារធ្វើចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅខែសីហាឆ្នាំ ២០២១មក។ តាមការលើកឡើងរបស់សមាគមអ្នកសារព័ត៌មានអាហ្វហ្គានីស្ថាន បានឱ្យដឹងថា មានបណ្តាញព័ត៌មាន៤៣%នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានផ្អាកដំណើរការ ធ្វើឱ្យអ្នកសារព័ត៌មានប្រមាណ៦០% បាត់បង់ការងារធ្វើ។ គិតត្រឹមចុងខែវិច្ឆិកា មានប្រព័ន្ធផ្សព្វផ្សាយតែ ៣១២បុណ្ណោះនៅដំណើរការ ដោយនៅពេលមុនក្រុមតាលីបង់ឡើងគ្រប់គ្រងមានរហូតដល់ទៅ៥៤៣ស្ថាប័ន។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥»

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

អគាររដ្ឋបាលថ្មីរបស់សាលាស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រី វេង សាខុន

ខេត្តត្បូងឃ្មុំ ៖ អគាររដ្ឋបាលថ្មីរបស់សាលាស្រុកតំបែរ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹក ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ... Read More »

តោះ​! មកស្គាល់សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងប៉ុនគ្នា តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ?

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែងប៉ុនគ្នា (គ្មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ? អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ ... Read More »

ក្រសួង​បរិស្ថាន​ ពង្រឹងចំណេះដឹងអនាម័យបរិស្ថាននៅតាមសាលារៀន

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន ផ្តល់ធុងញែកសំរាមដល់សាលារៀនចំនួនជាង៦០កន្លែងក្នុងរាជធានីភ្នំពេញ តាមរយៈគម្រោងធុងសំរាម ដែលបានអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀនក៏ដូចជាការលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី២៥​ ខែធ្នូ​ ឆ្នាំ​២០២១។  បេី​តាមលោកខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន ... Read More »

នគរបាលខេត្តព្រះសីហនុ​ បង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធ​ករណីប៉ុនប៉ងមនុស្សឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត

ខេត្តព្រះសីហនុ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ... Read More »

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីកាត់ខ្សែបូ បើកដំណើរការ “ផ្សារផលិតផលចុងសប្តាហ៍ ខេត្តកោះកុង” និងការតាំងស្តង់បង្ហាញផលិតផលចុងសប្តាហ៍

ខេត្តកោះកុង ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសៅរ៍ទី២៥ ខែធ្នូ ឆ្នាំ២០២១ លោក​ សំឃិត វៀន​ អភិបាលខេត្តស្តីទី​ បានអញ្ជើញកាត់ខ្សែបូ បើកដំណើរការ “ផ្សារផលិតផលចុងសប្តាហ៍ ... Read More »

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ជិត ៥០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៧០០លីត្រត្រូវមន្រ្តីេជំនាញ​ ដុតកម្ទេចចោលនៅរាជធានីភ្នំពេញ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងថា​ ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់​ មន្ត្រីជំនាញ​ តែងតែ​ចុះ ត្រួតពិនិត្យ​នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់​ នៅតាមទីតាំងលក់ដូរ​ដូចជា៖​ ម៉ាត​ ... Read More »

ឆេះស្រឡាងនៅកណ្តាលព្រែកស្លាប់៣៧នាក់នៅបង់ក្លាដែស

អន្តរជាតិ៖ នៅថ្ងៃទី២៤ខែធ្នូ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មានករណីឆាបឆេះស្រឡាងដឹកអ្នកដំណើរ ស្ថិតនៅក្នុងស្រុក Jhalakathi ចម្ងាយពីទីក្រុង Dhaka ប្រទេសបង់ក្លាដែសប្រមាណជា២៥០គីឡូម៉ែត្រ ។ នេះជាករណីគ្រោះថ្នាក់ថ្មីបំផុតនៅក្នុងប្រទេសបង់ក្លាដែស។ ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបានផ្សាយថា ស្រឡាងដែលឆាបឆេះខាងលើដឹកអ្នកដំណើរប្រមាណ ៨០០នាក់ ធ្វើដំណើរពីទីក្រុង ... Read More »

សេចក្តីប្រកាសព័ត៌មាន ករណីប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue បំពាក់ផ្លាកលេខស្របច្បាប់ និងរថយន្ត Lexus NX 200t បំពាក់ផ្លាកលេខក្លែងក្លាយ)

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា នាពេលកន្លងទៅថ្មីៗនេះ មានករណីផ្សព្វផ្សាយរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកនានា អំពីរថយន្ត២គ្រឿង ប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai ... Read More »

Riyad Mahrez របស់ Manchester City ធ្វើជាប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations

កីឡាករ Riyad Mahrez ដែលកំពុងលេងឲ្យក្រុម Manchester City នឹងធ្វើជាប្រធានក្រុមជម្រើសជាតិអាល់ហ្សេរីនៅ Africa Cup of Nations ខណៈដែលកីឡាកររូបនេះមានឈ្មោះក្នុងក្រុមការពារជើងឯក។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានដឹកនាំក្រុមអាល់ហ្សេរីឈ្នះជើងឯកទ្វីបអាហ្វ្រិកនៅប្រទេសអេហ្ស៊ីបកាលពីឆ្នាំ២០១៩ជាមួយនឹងជ័យជម្នះ ១-០លើក្រុមសេណេហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រ។ អាល់ហ្សេរីនឹងចាប់ផ្តើមការពារតំណែងជើងឯករបស់ពួកគេនៅថ្ងៃទី១១ ... Read More »

រថយន្តFord Ranger​បោលបុកខឿនសួនច្បារផ្លោងទៅបុករូបសំណាកព្រះឆាយល័ក្ខណ៍នៅផ្លូវព្រះសុីសុវត្តិ​បន្ថែម​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​​​ ៖​ មានរថយន្តម៉ាក​ Ford Rangerមួយគ្រឿងបានធ្វេីដំណេីរក្នុងល្បឿនលឿនទៅបុកខឿនសួនច្បារ​ និងផ្លោងទៅបុករូបសំណាកព្រះឆាយល័ក្ខណ៍​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​កាលពីវេលាម៉ោង២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២១​ ត្រង់ចំណុចក្បែររង្វង់មូលសម្ដេចសង្ឃ​រាជ​ ជួនណាត​ ប្រហែល១០០ម៉ែត្រ​ តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ​ ... Read More »

អាមេរិកធ្វើពហិកា អូឡំាពិកទីក្រុងប៉េកាំង ប៉ុន្តែបានបញ្ជូនមន្ត្រីជិត ៦០នាក់ទៅចូលរួម

សារព័ត៌មាន SCMP បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីអាមេរិក១៨រូបបានស្នើសុំទិដ្ឋការទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ដោយមានភារកិច្ចជួយផ្នែកសន្តិសុខ។ ក្នុងចំណោមមន្ត្រីទាំង ១៨រូប ក្នុងនោះមានដល់ទៅ១៥រូបស្ថិតនៅក្នុងក្រសួងការបរទេសអាមេរិក និងមន្ត្រីមួយរូបធ្វើការនៅក្រសួងការពារជាតិ។ មន្ត្រីទាំងអស់ដែលសុំទិដ្ឋការទៅចូលរួមគឺជាថ្នាក់មធ្យមនៅក្នុងស្ថាប័ន នីមួយៗរបស់អាមេរិក។ តាមសារព័ត៌មាន SCMP បានផ្សាយថា ... Read More »

អគ្គិភ័យទាំងកណ្តាលអធ្រាត្រផ្អើលពលរដ្ឋនិងសមត្ថកិច្ចខណៈម្ចាស់ផ្ទះមិននៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងកណ្តាលយប់ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយល្វែងដែលម្ចាស់មិននៅ។   សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកេីតឡេីង​ដោយសារតែការឆ្លងចរន្តអគ្គិសនី​ ហើយបង្កជាអគ្គិភ័យឆាបឆេះផ្ទះ​ និងសម្ភារមួយចំនួន​ នាវេលាម៉ោង​ ២និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្ទះលេខ៧៤៤E2 ផ្លូវលេខ១២៨​ ... Read More »

ពលរដ្ឋនៅស្រុកស្រីសន្ធរស្នើសុំដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធជួយមានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់តាមដងទន្លេមេគង្គដែលធ្វើសកម្មភាពបូមខ្សាច់បណ្តាលឱ្យបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ

ខេត្តកំពង់ចាម៖ សកម្មភាពរបស់សាឡង់បូមខ្សាច់បានធ្វើសកម្មភាពបូមខ្សាច់ជារៀងរាល់យប់ថ្ងៃតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរ ពិសេសក្រសួងពាក់ព័ន្ធ សូមជួយមានវិធានការផ្លូវច្បាប់ជាបន្ទាន់ដើម្បីបញ្ជៀសបញ្ហាបាក់ច្រាំងមាត់ទន្លេយ៉ាងធ្ងន់ធ្ងរ ដែលអាចបន្តបាក់ដល់ផ្ទះសម្បែងរបស់ពួកគាត់ទៀតផង។     ពលរដ្ឋដែលមានផ្ទះសម្បែងនៅតាមមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសន្ទៃ និងភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ពោធអគារស្នាក់នៅចំនួន ៤ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងជាតំណាងដ៏(ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មីយ៉ាន់ម៉ាបញ្ចប់ការស្វែងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែត្បូង

អន្តរជាតិ៖ សារព័ត៌មាន AFP បានដកស្រង់សម្តីកម្លាំងជួយសង្គ្រោះមីយ៉ាន់ម៉ាដែលបានបញ្ជាក់ថា សកម្មភាពស្វែងរកជនរងគ្រោះក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែត្បូងត្រូវបញ្ចប់នៅល្ងាចថ្ងៃទី២៤ខែធ្នូ ហើយការរុករកកន្លងមកបានរកឃើញសាកសពតែ៦នាក់ប៉ុណ្ណោះ។ ប្រភពព័ត៌មានបានឱ្យដឹងថា សកម្មភាពស្វែងរកអ្នកបាត់ខ្លួនបានបញ្ចប់នៅវេលាម៉ោង១៧ ថ្ងៃទី២៤ខែធ្នូ ។ សាកសពជនរងគ្រោះត្រូវបានកប់នៅក្រោមដីរកមិនឃើញឡើយ ហើយមកទល់ពេលនេះមិនទាន់ដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដមានប៉ុន្មាននោះឡើយ។ កន្លងមក នៅថ្ងៃទី២២ខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ... Read More »

ពិធីចុះហត្ថលេខាសម្រាប់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ

     ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី២៤ ខែធ្នូ ម្សិលមិញ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ... Read More »

កម្ពុជា!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ០៥នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ០៨នាក់​ ,ខណៈ​​អ្នកជំងឺកូវីដស្លាប់​០១នាក់(០១នាក់មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៥នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ០៨នាក់ និងករណីស្លាប់០១នាក់។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ​២០២១​ ... Read More »

ក្រុមលួចស្លាកលេខរថយន្តត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជាបន្តបន្ទាប់

ភ្នំពេញ​៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាលួចស្លាកលេខរថយន្តនិងទទួលទិញផលចោរកម្មត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២១​ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។  សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​បាត់​ស្លាក​លេខ​រថយន្ដ​មក ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ ... Read More »