ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកទោស៧នាក់ ហែក​គុកនៅខេត្តស្ទឹងត្រែងរត់គេចខ្លួនបាត់ នៅម៉ោងជាង៣ទៀបភ្លឺ

ខេត្ត​ស្ទឹងត្រែង៖ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃចន្ទ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា​ អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានលួចហែកគុករត់គេចខ្លួន​ នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ។​ ខណៈ​នេះកម្លាំងនគរបាលពន្ធនាគារ ... Read More »

​អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា​​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៩២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២១នាក់(យានយន្ត ៨៧គ្រឿង),ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៨ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា​​​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ ចំពោះការអភិវឌ្ឍ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះកុំខ្វល់អំពីរឿងការរិះគន់ ចំពោះការអភិវឌ្ឍ ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញតែម្តង ខណៈក្រុមអ្នកដែលរិះគន់នោះ គឺជាពួកច្រណែនតែប៉ុណ្ណោះ ដូច្នេះយើងនាំគ្នាបន្តអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីភាពរីកចំរើនរបស់ជាតិ។ សម្ដេចតេជោ ហ៊ុន ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍៖ ចរន្តភ្ញៀវទេសចរនៅតែកើនឡើង ដោយសប្ដាហ៍ទី១ខែវិច្ឆិកា មានភ្ញៀវជាង១៧ម៉ឺននាក់ចេញដើរកម្សាន្ត

ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។  លោករដ្ឋមន្ត្រី ថោង ខុន ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការចម្រាញ់រ៉ែមាសបានជិតមួយតោនហើយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ  ហ៊ុន សែន បានប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាសបានជិតមួយតោនហើយ នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។ សម្តេចតេជោ ហ៊ុនសែន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ  ... Read More »

ស៊យជាន់លេីស៊យ!! រថយន្ត​ព្រូស ពន្លះទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតបុកបន្ថែមពីក្រោយរួចបើករត់បាត់

ភ្នំពេញ​ ៖​ ប្រុសស្រីប្រមាណ៥នាក់រួមដំណេីរដោយរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ក្នុងល្បឿនលឿន​ ហេីយមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ​ ហេីយត្រូវរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកមកបុកពីក្រោយបន្ថែមរងការខូចខាត​ រួចបេីកគេចបាត់ស្រមោល​ ។  ​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ ... Read More »

បង្រ្កាបមុខសញ្ញាក្មេងទំនើង​ ដេីម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមស្របតាមគោលនយោបាយ​ ភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព !

ខេត្តកំពង់ស្ពឺ​ ៖​ កំលាំង​នគរបាល​ នៃស្នងការដ្ឋាន​នគរបា​លខេត្តកំពង់ស្ពឺ​ ចេញ​ប្រតិបត្តិការ​សហការ​ជាមួយ​អ​ធិការ​ក្រុង​ ស្រុក​ អនុវត្ត​តាមបទប​ញ្ជា​លោកឧត្ដមសេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំ​ពង់ស្ពឺ​ ក្នុងផែន​ការក្ដៅបង្រ្កាបមុខស​ញ្ញាក្មេងទំនេីង​នៅទូទាំងខេត្ដកំពង់ស្ពឺផ្ដាច់ព័ត្រ្ដក្នុងឆ្នាំ២០២១នេះ។  សូមបញ្ជាក់ថា, កាលពីថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ... Read More »

លោក ឃឹម ហ្វីណង់ ៖ អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នានៃឱកាសសម្រាប់យុវជនរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប : អនុវត្តប្រជាធិបតេយ្យផ្ទៃក្នុង ដើម្បីធានាឱ្យបាននូវតម្លាភាព និងភាពស្មើគ្នានៃឱកាសសម្រាប់យុវជនរបស់គណៈបក្សប្រជាជនកម្ពុជាក្នុងស្រុកបន្ទាយស្រី ដែលនឹងក្លាយទៅជាអ្នកបន្តវេនជំនាន់ក្រោយប្រកបដោយសមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីបន្តភាពរឹងមាំយូរអង្វែងនៃបេសកកម្មបម្រើបងប្អូនប្រជាពលរដ្ឋក្រោមទង់នៃគណបក្ស ដែលកើតចេញពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ... Read More »

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ការអប់រំខ្ញុំ អនាគតខ្ញុំ”

ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ៣កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ព្រឹក ... Read More »

ចែកចាន ចែកឆ្នាំងពីទណ្ឌិត សម រង្ស៊ី ហើយ !គឺស្នាក់ការអតីតបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ ត្រូវបានគណបក្សកំណែទម្រង់កម្ពុជាយកធ្វើជាសាខាស្នាក់ការខេត្តរបស់ខ្លួន

ខេតតាកែវ៖ ទីតាំងចំនួន៣ក្នុងខេត្តតាកែវដែលធ្លាប់ជាស្នាក់ ការគណបក្សសង្គ្រោះជាតិប្រចាំខេត្ត និងស្រុកត្រូវបាន គណបក្សកំណែទម្រង់កម្ពុជាលើកស្លាកនិងធ្វើជាស្នាក់ការ ប្រចាំខេត្ត។ នេះបើតាមប្រធានគណបក្សកំណែទម្រង់ កម្ពុជាលោក ប៉ុល ហំម ដែលបានសរសេរលើហ្វេសបុក របស់ខ្លួនកាលពីល្ងាចម្សិលមិញនេះ។ លោកបានសរសេរថា៖ «ថ្ងៃនេះ (ថ្ងៃទី៦ ... Read More »

នាយករដ្ឋមន្ត្រីអុីរ៉ាក់ដឹកនាំកិច្ចប្រជុំសន្តិសុខក្រោយការធ្វើឃាតមិនបានសម្រេច

នាយករដ្ឋមន្ត្រី អុីរ៉ាក់ លោក Mustafa al-Kadhimi បានដឹកនាំកិច្ចប្រជុំសន្តិសុខជាមួយបណ្តាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខនៅក្នុងប្រទេសនេះ ក្រោយការប៉ុនប៉ងធ្វើឃាតលោកមិនបានសម្រេច តាមយន្តហោះគ្មានមនុស្សបើកនៅភូមិគ្រឹះរបស់លោក។ ក្រោយកិច្ចប្រជុំនៅថ្ងៃទី ៧ខែវិច្ឆិកា ការិយាល័យនាយករដ្ឋមន្ត្រីអុីរ៉ាក់បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងដល់ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី Kadhimi នៅយប់ថ្ងៃទី ៦ខែវិច្ឆិកា ... Read More »

អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល ... Read More »

ពិភពលោកសម្រេចបានការចាក់វ៉ាក់សាំងបានជាង៥០,៩%ហើយនៃពលរដ្ឋសរុបលើផែនដី

មកទល់ពេលនេះ មានពលរដ្ឋនៅជុំវិញពិភពលោក ជាង ៥០,៩%ហើយទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយមានវ៉ាក់សាំងរហូតដល់ទៅ ៧,២៥ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ។ សរុបក្នុងមួយថ្ងៃៗមានវ៉ាក់សាំងជាង២៧,២៣លានដូសបានចាក់ជូនពលរដ្ឋជារៀងរាល់ថ្ងៃ។ ប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនជាងគេគឺប្រទេសចិន បន្ទាប់មកគឺប្រទេសមានសេដ្ឋកិច្ចរីកចំរើន នៅតំបន់អឺរ៉ុប អាមេរិក។ ចំណែកប្រទេសក្រីក្រវិញទើបតែមានពលរដ្ឋ៤,១%ប៉ុណ្ណោះបានចាក់វ៉ាក់សាំង ។ ក្នុងចំណោមវ៉ាក់សាំងជាង៧,២៥ពាន់លានដូសចាក់ជូនពលរដ្ឋ ក្នុងនោះប្រទេសចិនបានចាក់ជូនពលរដ្ឋដល់ទៅ ... Read More »

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មកម្ពុជា នឹងសម្ពោធនៅថ្ងៃស្អែក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន !

ភ្នំពេញ ៖ អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ... Read More »

មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥២ ដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋជួបការលំបាកក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ អនុវត្តបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ ... Read More »

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុងសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១

ខេត្តកោះកុង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានរៀបចំពិធីសំណេះសំណាល ជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង ចំនួន ០៩នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំ ... Read More »

បារាំង-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការដៃគូការពារជាតិនិងសន្តិសុខ

ការដែលឥណ្ឌានិងបារាំងសម្រេចបង្កើនកិច្ចសហប្រតិបត្តិការ ក្រោយពេលជិតពីរខែដែលអូស្ត្រាលី អង់គ្លេស និងអាមេរិក ប្រកាសសម្ពន្ធមិត្ត សន្តិសុខ AUKUS ។ ក្នុងពេលនេះ ឥណ្ឌានិងបារាំង បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងដៃគូ ការពារជាតិ និងសន្តិសុខ ក៏ដូចជាចែករំលែកព័ត៌មានចារកិច្ច ពង្រឹងសមត្ថភាពគ្នាទៅវិញទៅមក ... Read More »

បន្ទាប់ពីសាកល្បងមីស៊ីល កូរ៉េខាងជើងងាកមកសាកល្បងកាំភ្លើងធំវិញម្តង

ការហ្វឹកហាត់បាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង នាថ្ងៃទី ៦ខែវិច្ឆិកា គឺជាសកម្មភាពសាកល្បងអាវុធថ្មី ក្រោយពេលប្រទេសនេះទទួលបានជោគជ័យក្នុងការសាកល្បងកាំជ្រួចមីស៊ីលនាពេលកន្លងមក។ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង នៅថ្ងៃទី ៧ខែវិច្ឆិកា បានផ្សាយថា សកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងធំគឺដើម្បីពង្រឹង សមត្ថភាពការពាររបស់ប្រទេសនេះ។ នៅក្នុងពិធីបាញ់កាំភ្លើងធំមានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនចូលរួម ។ ... Read More »

ពិតជាខ្លាំងមែន ! ទីតាំងហាងបញ្ចាំយីហោ សម្បត្តិ មាស ទទួលបញ្ចាំមិនរើសពីផលចោរកម្ម រហូតមកទល់ពេលនេះអាជ្ញាធរនៅមិនទាន់មានចំណាត់ការ

ភ្នំពេញ ៖ សូមជម្រាបជូនថា, ទោះជាការធ្វើអាជីវកម្មស្របច្បាប់ និងបង់ប៉ាតង់ ត្រឹមត្រូវក៏ដោយ ប៉ុន្តែបើទទួលយកការបញ្ចាំរបស់បានមកពីផលចោរកម្ម គឺជាអំពើខុសច្បាប់ ត្រូវមានទោសទណ្ឌ និងបិទអាជីវកម្មផងដែរ។  ផ្ទុយទៅវិញ ! រហូតមកដល់ថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ២០២១ ទីតាំងហាងបញ្ចាំយីហោ ... Read More »

មន្ត្រីរាជការរដ្ឋបាល ខណ្ឌដូនពេញ និង ក្រុមប្រឹក្សា ខណ្ឌដូនពេញ ចូលរួមគោរព វិញ្ញាណក្ខន្ធសពលោកស្រី ស៊ី តូន អតីតចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលបានទទួលមរណភាព

ភ្នំពេញ ៖ នារសៀលថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក  សុខ​ ពេញវុធ​ ... Read More »

ដល់រដូវច្រូតកាត់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ

ខេត្តតាកែវ ៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។ នៅព្រឹកថ្ងៃទី០៧ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង​ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីគ្រឿងញៀន០១ករណី ដោយឃាត់ខ្លូនជនសង្ស័យបានចំនួន​ ០១នាក់ ឈ្មោះ ... Read More »

ផ្លូវមួយខ្សែមានប្រវែង៩គីឡូម៉ែត្រ ត្រូវបានលោកអភិបាលស្រុកសៀមប៉ាង ដឹកនាំមន្ត្រីក្រោមឱវាទធ្វើផ្លូវនិងស្ពានមួយកន្លែង ដើម្បីជួយសម្រួលដល់ពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង បានដឹកនាំមន្ត្រីសាលាស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងមន្ត្រីបរិស្ថាន ដើម្បីជួយសម្រួលធ្វើផ្លូវមួយខ្សែក្រាលដីសប្រវែង ៩គីឡូម៉ែត្រទទឹង៨ម៉ែត្រ និងស្ពានមួយកន្លែងប្រវែង ១៤ម៉ែត្រធ្វើអំពីឈើបុកគ្រឹះកប់ក្នុងដី ដើម្បីជួយសម្រួលដល់ពលរដ្ឋ ធ្វើដំណើរទៅមកនិងងាយស្រួលដឹកផលដំណាំកសិកម្មផ្សេងៗ ជាពិសេសពេលពួកគាត់មានជំងឺតម្កាត់ផ្សេងៗ និងពេលឈឺពោះមកឆ្លងទន្លេនិងមណ្ឌលសុខភាពស្រុកទាន់ពេលវេលាផងដែរ។ ... Read More »

បុរសកម្មករសំណង់មានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញគិតខ្លីចងកសម្លាប់ខ្លួន

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកនៅក្នុងផ្ទះអ្នកភូមិបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៦ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះភោគ ចំរើន (ហៅក្អួន)  អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់រស់នៅបណ្ដោះអាសន្នផ្ទះកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះមាន ឈ្មោះ គង់ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់វាយឪពុកបង្កើតដល់ស្លាប់ក្រោយទំនាស់ពាក្យសំដី

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាកូនក្នុង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យមរណភាព(កូនវាយឪពុកបង្កើតបណ្តាលឱ្យស្លាប់)។ ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២១ ត្រង់ចំណុចភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថាជនសង្ស័យជាកូនមានឈ្មោះ មុត ឧត្តម អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ ... Read More »

កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ ប្រគល់​ម៉ូតូ​ឱ្យ​ម្ចាស់វិញ​,​ ខណៈម្ចាស់អះអាងថា​ បានបាត់យូរមកហើយ

​    ខេត្ត​កំពង់ស្ពឺ៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បានឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី​០៧​ ខែវិច្ឆិកា ឆ្នាំ២០២១​នេះថា៖​ ​ម៉ូតូ​មួយគ្រឿង​ ម៉ាកហុងដាគុបមូល​ C90 ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាកលេខ​ ដែល​ប្រទះ​ឃើញ​នៅដីឡូតិ៍មួយកន្លែង​ ស្ថិតនៅភូមិពុទ្រា​ ឃុំត្រពាំងជោ​ ... Read More »

គំនរសំរាមក្លិនអាសោចិ៍ ត្រូវបានក្រុមអ្នកម៉ៅការប្រមូលសំរាម ដឹកយកទៅចាក់ចោលឲ្យរួចតែពីដៃ គ្មានការទទួលខុសត្រូវបង្ហៀរដល់ផ្លូវជាតិលេខ០៧

ខេត្តស្ទឹងត្រែង: គំនរសម្រាមដ៍ច្រើនចាក់គរបង្ហៀរួចដុតចោល ក្លិនស្អុយនិងផ្សែងស្ងៀមសរខ្មៅ ត្រូវបានហ៊ុយហោះហើរ ឡើងលើវេហាស៍ បំភាយក្លិនអសោចិ៍ ប:ពាល់ដល់ផ្លូវដង្ហើមមនុស្ស និងប:ពាល់ដល់សោភ័ណភាព សម្រស់របស់ខេត្តយើងទាំងមូល។ ដោយសារតែអ្នកម៉ៅការសម្រាមឈ្មោះជា គួង រូបនេះគ្មានការទទួលខុសត្រូវ បណ្តែបណ្តោលឲ្យកូនចៅ ដឹកយកសំរាមទៅចាក់ចោលឲ្យរួចតែពីដៃ ពាស់វាលពាស់កាលចាក់បង្ហៀរ ... Read More »

សមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មើលរំលងទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ , កុំរងរិះគន់ច្រើន ព្រឹកមិញទើបបង្ក្រាប !

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីទទួលបានព័ត៌មានបានចុះផ្សាយថាសមត្ថកិច្ចក្នុងខណ្ឌពោធិ៍សែនជ័យ ហាក់មើលរំលងទីតាំងល្បែងស៊ីសង ភ្នាល់មាន់ តាមប្រព័ន្ធអនឡាញ ដុះស្លែមួយកន្លែង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅថ្ងៃទី០៧ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ១៣:៣០នាទីម្សិលមុិញ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រី ព្រមទាំងលោកថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃបាននាំយកបច្ច័យមក វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាក្នុងវត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត គឺវត្តកោះចំប៉ា ... Read More »