ព័ត៌មានទាន់ហេតុការណ៍៖
'

សង្ស័យម្ចាស់ស្រវឹងស្រាបើករថយន្តរេចង្កូតទៅបុកបង្គោលភ្លើងធ្លាក់ចូលស្រះទឹកមុខវិទ្យាល័យស្វាយរៀង

ខេត្តស្វាយរៀង៖ រថយន្តឡិចស៊ីសមួយគ្រឿងសង្ស័យអ្នកបើកស្រវឹងស្រាបានរេចង្កូតទៅបុកបង្គោលភ្លើងហើយធ្លាក់ចូលស្រះទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរមកចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយធ្វើអន្តរាគមន៍ស្ទួចយករថយន្តចេញ។នៅក្នុងហេតុការណ៍នេះគឺសំណាងហើយដែលម្ចាស់រថយន្តរងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃទី៨ ខែមករាឆ្នាំ២០២១ស្ថិតលើផ្លូវជាតិលេខ១ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងទល់មុខវិទ្យាល័យស្វាយរៀង។ យោងតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AF-៣៩០៣ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១ ហើយមិន ដឹងជាយ៉ាងម៉េចស្រាប់តែរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅបុកបង្គោលភ្លើងនិងធ្លាក់ចូលស្រះទឹកបង្កការភ្ញាក់ផ្អើលតែម្ដងតែសំណាងហើយដែលមនុស្សរងរបួសស្រាល។ ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថមូលដ្ឋានមកធ្វើអន្តរាគមន៍ហៅរថយន្តមកស្ទួចភ្លាមៗដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕ យឹម សុថាន Read More »

ម្ចាស់មេដាយប្រាក់អត្តពលិក Luvo Manyonga របស់អាហ្វ្រិកខាងត្បូងត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតដោយសារប្រើប្រាស់គ្រឿងញៀន

សារព័ត៌មាន BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មករា ២០២១ថា ម្ចាស់មេដាយប្រាក់លោតចម្ងាយអូឡាំពិក Luvo Manyonga ត្រូវបានព្យួរជាបណ្តោះអាសន្នចំពោះការរំលោភច្បាប់ប្រឆាំងគ្រឿងញៀនចំនួន៣លើកក្នុងរយៈពេល ១២ ខែ។ កីឡាករអត្តពលិកសញ្ជាតិអាហ្រ្វិកខាងត្បូងវ័យ៣០ឆ្នាំរូបនដែលបានរំលោភច្បាប់ប្រឆាំងញៀនគ្រឿងញៀនរូបនេះ អាចត្រូវបានហាមឃាត់រយៈពេល២ឆ្នាំចំពោះការបរាជ័យក្នុងការមិនបង្ហាញខ្លួន ដើម្បីឆែកសុខភាពមុនពេលប្រកួត។ ... Read More »

ហង្សក្រហម Liverpool និង Wolverhampton កក់កៅអីទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup

ការប្រកួតជម្រុះពានរង្វាន់អង់គ្លេស FA Cup សម្រាប់ជុំទី៣ បានរកឃើញ២ក្រុមហើយឡើងទៅប្រកួតជុំទៅ៤ បន្តទៀត ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៤ទល់១ និងក្រុម Wolverhampton ... Read More »

ក្លិប Independiente នៅអាហ្សង់ទីនចែកផ្លូវជាមួយគ្រូបង្វឹកលោកPusineri

ក្លិប Independiente នៅលីគកំពូលអាហ្សង់ទីនបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Lucas Pusineri បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលមិនល្អនៅក្នុងក្របខ័ណ្ឌ Primera Division របស់ប្រទេសអាហ្សង់ទីន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីលោក Pusineri និងមន្រ្តីក្លិបកាលពីថ្ងៃព្រហស្បតិ៍ ... Read More »

លោក Zidane បង្ខំចិត្តនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកឆ្លងកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃសុក្រថា លោកZinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គ្រូបង្វឹករូបនេះមិនបានចូលរួមវគ្គហ្វឹកហាត់ពេលព្រឹករបស់ក្រុមគាត់ទេហើយគាត់បានធ្វើតេស្តទាំងអង់ទីហ្សែន និងតេស្ត PCR ដើម្បីពិនិត្យមើលថាតើគាត់ឆ្លងវីរុសនេះឬអត់។ យោងតាមពិធីសារនៅលីកអេស្ប៉ាញ La Liga ... Read More »

មនុស្ស​​៥​នាក់រងរបួស​ធ្ងន់​និង​ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត​៣​គ្រឿង​បុក​គ្នា

ខេត្តព្រះសីហនុ​៖ រថយន្ត៣គ្រឿងបានបុកគ្នាបណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​រងរបួស​ធ្ងន់​និងស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ជិត​៣រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ នៅ​ចន្លោះគីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សិលា ខេត្ត ព្រះសីហនុ ។ ​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​ទាំង​៣គ្រឿងបើកបរក្នុងទិសដៅ​ស្របគ្នាពីខេត្តព្រះសីហនុ​ទៅរាជធានីភ្នំពេញ ក្នុងនោះ​រថយន្ត​ទី​១ជា​រថយន្តកុងតឺន័រ ... Read More »

បុរសម្នាក់បើករថយន្តគេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

ភ្នំពេញ​៖ បុរសម្នាក់បើករថយន្ត​លឿន គេចពីម៉ូតូសណ្តោងរ៉ឺម៉កជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយព្យាយាម​បើកគេចខ្លួនតែ​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​វិញ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតឡើង​នៅវេលាម៉ោង៦​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលេខ២៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញបុរសម្នាក់បើក​រថយន្តតូយ៉ូតាព្រូស ​ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ... Read More »

ឃាត់ខ្លួន៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២ គីឡូក្រាម។   ករណីបង្ក្រាបខាងលើនេះគឺធ្វើឡើងចំនួន៣គោលដៅផ្សេងគ្នា៖    គោលដៅទី១: ថ្ងៃទី០៥ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២:៣០នាទី ស្ថិតនៅចំណុចស្ថានីយ៍ប្រេងឥន្ធន: ... Read More »

ទៅធ្វើការរោងចក្រផ្ញើកូនឱ្យម្ដាយជួយមើលថែចៃដន្យអាក្រក់លង់ទឹកបៀស្លាប់

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានលង់ទឹកបៀបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះស្រង់មកដាក់លើគោកធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែមករាឆ្នាំ២០២១នៅត្រង់ចំណុចភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ តូច រតនៈ ភេទប្រុស អាយុមួយខួប មានម្ដាយឈ្មោះតូច ផារី អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងពិការ ... Read More »

ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្គូពីបណ្តាលឱ្យអ្នកបើកម៉ូតូស្គូពីរបួសធ្ងន់ហេីយអ្នកបើកម៉ូតូបង្កហេតុគេចខ្លួនបាត់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូហេីយត្រូវម៉ូតូមួយគ្រឿងទៀតបេីកបុកពីក្រោយរួចហេីយគេចខ្លួនបាត់ស្រមោល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវលេខ៤៣០​ កែងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្គូពី​ ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ1AV-6537 ... Read More »

ជនជាតិចិនបេីករថយន្តបត់ស្តាំមិនប្រយ័ត្នកិនម៉ូតូមួយគ្រឿងរងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ស្តាំមិនប្រយ័ត្ននិងមិនប្រេីភ្លេីងស៊ីញ៉ូក៏ជ្រុលទៅកិនម៉ូតូឌ្រីមមួយគ្រឿងបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី៨ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​។  រថយន្តបង្កម៉ាកតាកូម៉ា​ ពណ៌ស្ក​រ ពាក់ស្លាកលេខភ្នំពេញ2B- 0668 ... Read More »

នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ចុះពិនិត្យមើលការងារសាងសង់អគារ

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សាវ៉ាត មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងជាប្រធានគណ:កម្មការសាងសង់អគារសុខាភិបាល និងអគារស្នាក់នៅរបស់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង អមដោយលោកនាយសេនាធិការរង បានចុះពិនិត្យមើលអគារដែលកំពុងសាងសង់ និងជួសជុលដែលជិតរួចរាល់ជាស្ថាពរ និងបានចាត់ឱ្យប្អូនៗយោធិនធ្វើពលកម្មកាប់ឆាយដីនៅជុំវិញអគារដែលកំពុងសាងសង់ចំនួន២ខ្នង កាលពីព្រឹកថ្ងៃទី០៨ ខែមករា ... Read More »

គ្រោះទឹកជំនន់នៅ​ម៉ាឡេស៊ី​​ជន់លិចផ្ទះពលរដ្ឋរាប់ពាន់ខ្នង ពលរដ្ឋជាង​៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ម៉ាឡេស៊ី​បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការឆ្លងរាលដាលកូវីដ​-១៩ ហើយក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​២៦៤៣នាក់ ​និងស្លាប់​១៦នាក់​បន្ថែមទៀត ។ ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ី​កើនឡើងជាង​១៣១ពាន់នាក់ និងស្លាប់ ៥៣៧នាក់។ បន្ទាប់ពីផលលំបាកទាំងនោះ ពេលនេះគ្រោះទឹកជំនន់បានគ្របដណ្តប់នៅរដ្ឋចំនួន​៥ក្នុងប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋជាង​៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ តាមរបាយការណ៍របស់ក្រសួង សង្គមកិច្ចម៉ាឡេស៉ីបានបង្ហាញថា ... Read More »

អុីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលសម្ងាត់នៅឆ្នេរនៃឈូងសមុទ្រពែក្ស

នៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១ កម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់​(IRGC)បានបង្ហាញជាសាធារណៈនូវទីតាំងកាំជ្រួចមីស៊ីលដ៏សម្ងាត់របស់ខ្លួនស្ថិតនៅក្រោមដី​​ នៅឆ្នេរសមុទ្រពែក្ស (Persian)។ សារព័ត៌មានរុស្ស៊ី RT ​បានផ្សាយថា មូលដ្ឋានមីស៊ីលនៅក្រោមដី​ស្ថិតក្រោមការគ្រប់គ្រង​របស់កម្លាំងទាហានជើងទឹកនៃកម្លាំងបដិវត្តន៍អ៊ិស្លាមអុីរ៉ង់​។ រូបភាពនិងឃ្លីបវីដេអូ បង្ហាញឲ្យឃើញថា មន្ត្រីយោធាជាន់ខ្ពស់អុីរ៉ង់​បានទៅត្រួតពិនិត្យទីតាំងកាំជ្រួចមីស៊ីលខាងលើ​។ តាមរូបភាព គឺមានមីស៊ីលជាច្រើនប្រភេទ។ ... Read More »

ក្រោយបាតុកម្មហិង្សា ពលរដ្ឋអាមេរិកបន្តធ្វើបាតុកម្មទាមទារដកតំណែងលោកត្រាំ​

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែក្បួនបាតុកម្មនៅទីតាំងជាច្រើនក្នុងទីក្រុងញូវយ៉ក ទាមទារឲ្យបញ្ចប់តំណែងប្រធានាធិបតីដូណាល់ ត្រាំជាបន្ទាន់។ ពលរដ្ឋរាប់សិបពាន់នាក់ជួបជុំគ្នានៅមជ្ឈមណ្ឌល Barclays ក្នុងតំបន់ Barclays ទីក្រុងញូវយ៉ក ប្រឆាំងនឹងប្រធានាធិបតីត្រាំ​។ ក្រុមបាតុករបានស្រែកពាក្យស្លោក ថា«គ្មានលោកត្រាំ» ព្រមទាំងបដាជាច្រើន​ដែលបានសរសេរឲ្យដកតំណែងលោកត្រាំ។ នាងNina Svirsky ជាគ្រូបង្រៀនម្នាក់មកពី ... Read More »

ផ្ទះដែលលោក ស្រី ចាន់ថន សង់ឲ្យគ្រួសារកុមារី យ៉ង់ស្រីនីត ពិតជាស្អាត

​ភ្នំពេញ៖ លំនៅឋានដ៏ស្រស់ស្អាតរបស់ក្រុមគ្រួសារកុមារីកម្សត់ យ៉ង់ ស្រីនីត ដែលបានសាងសង់នៅលើទឹកដីនៃខេត្តមណ្ឌលគិរីនោះគឺជិតរួចរាល់នឹងអាចចូលទៅស្នាក់នៅបានហើយ។ ផ្ទះនេះត្រូវបានការជួយឧបត្ថម្ភទាំងស្រុងដោយលោក ស្រី ចាន់ថន ដែលបានជួបនាងផ្ទាល់និងទទួលយកកុមារីរូបនេះធ្វើជាកូនធម៌នោះ។ ​ម៉ូតបែបលម្ហែនេះត្រូវបានបញ្ចេញគ្រា ដែលកុមារី យ៉ង់ ស្រីនីត បានយកនំខេកមកចូលរួមអបអរសាទរថ្ងៃខួបកំណើតរបស់លោក ស្រី ... Read More »

ក្រសួងអប់រំបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនថា ៖ គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្របតាមខ្លឹមសារលិខិតលេខ ១១០៩.សជណ ចុះថ្ងៃទី២៩ ខែធ្នូ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ចែកចាយថ្នាំញៀនទ្រង់ទ្រាយធំ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ដែលជាអ្នកចែកចាយថ្នាំញៀនទ្រង់ទ្រាយធំត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខភោជនីយដ្ឋានម្លប់ឫស្សី ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់បាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ... Read More »

កម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាពរៀងរាល់ខែ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា  នឹងរៀបចំកម្មវិធីប្រឡងប្រណាំងសាលារៀនស្អាត តាមរយៈរូបភាព  ដែលនឹងប្រព្រឹត្តទៅជារៀងរាល់ខែ  ដោយបានផ្តល់ឱកាសដល់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ទូទាំងប្រទេស   ចាប់ពីកម្រិតមត្តេយ្យសិក្សា  ដល់ថ្នាក់ទី១២  ចួលរួមប្រកួតប្រជែងបង្ហាញស្នាដៃ។  ការផ្តួចផ្តេីមបង្កេីតកម្មវិធីនេះឡេីង  ក្នុងគោលដៅលេីកទឹកចិត្តគ្រឹះស្ថានសិក្សា ទាំងអស់  ឱ្យយកចិត្តទុកដាក់  ... Read More »

រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ

ប្រទេសជប៉ុន៖សេចក្ដីជូនដំណឹង រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ ខេត្ត Kanagawa ខេត្ត Saitama និងខេត្ត Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី ៨ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ... Read More »

លោក ងួន រតនៈ អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រទី០៨ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័កស្រុកជាយដែនជាប់ព្រំដែនប្រទេសថៃ ចំនួន ៣ ស្រុក រួមមានស្រុកសំពៅលូន ស្រុកភ្នំព្រឹក ... Read More »

បុរសពិការលក់ទឺកលើផ្លូវជាតិលេខ៥អំពាវនាវដល់អាជ្ញាធរ សប្បុរសជនជួយជាថវិកាដើម្បីទិញពូជត្រីចិញ្ចឹម

ខេត្តបន្ទាយមានជ័យ៖ បុរសពិការជើងទាំងសងខាង ម្នាក់បានដាក់ស្លាកអង្គុយលក់ទឹកលើចញ្ចើមផ្លូវ ១ដបតម្លៃ១០០០រៀល ដើម្បីចិញ្ចឹមគ្រួសារដែលមានជីវភាពខ្វះខាតជាខ្លាំង និងមានកូន៦នាក់នៅក្នុងបន្ទុក។ បុរសជនពិការលោក ម៉ៅ រ៉ូ រស់នៅក្នុងភូមិម៉ក់ហ៊ឺន ឃុំទួលពង្រ ស្រុកម៉ាឡៃរៀបរាប់ថា​ ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាតបាននាំកូនប្រុសរបស់គាត់មកដាក់ស្លាកលក់ទឹក បារី ប្រេងក្រឡា ... Read More »

ជនជាតិចិន២នាក់ឈ្លោះគ្នាយកកាំបិតចុងស្រួចចាក់ បណ្តា​លឲ្យភាគីម្ខាងទៀតស្លាប់

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីឈ្លោះគ្នាជាមួយជនជាតិចិនដូចគ្នាយកកាំបិតចុងស្រួចចាក់ភាគីម្ខាងទៀតចំបំពង់ ក បណ្តាលឲ្យស្លាប់ ចំណុចកាស៊ីណូហ្គេនទីងក្រុងប៉ោយប៉ែតនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៧ ខែ មករា ឆ្នាំ២០២១ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ១១១១ ស្ថិតក្នុងភូមិក្បាលស្ពាន១ ... Read More »

នាយសេនាធិការយោធភូមិភាគទី៥ ចុះសួរសុខទុក្ខនាយទាហានពីររូប របស់កងពលតូចថ្មើរជើងលេខ៥១ ដែលមានជំងឺ កំពុងសម្រាកព្យាបាល

ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានចុះសួរសុខទុក្ខ និងនាំយកថវិការបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

ប្រទះឃើញសាកសពបុរសដែលបើកឡំប្រឺតាមកលោតទឹកពីលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី៦មករាហើយ

ភ្នំពេញ៖ ​ហេតុការណ៍​ប្រទះឃើញសពអ្នកលោតទឹកនេះបាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១និង៣០នាទីរសៀលថ្ងៃទី៨ ខែ​មករា​ ឆ្នាំ២០២១​ នៅត្រង់ចំណុចក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់​ជ្រោយចង្វាខណ្ឌ​ជ្រោចង្វា រាជធានី​ភ្នំពេញ​ ។  គួររំលឹកផងដែរថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ​បុរស​ខាង​លើ​មានឈ្មោះ​ សំ​ ... Read More »

សពត្រាំទឹកមួយយប់​ក្រោយពីត្រូវរថយន្តព្រូសបុកម៉ូតូធ្លាក់ទឹកនៅផ្លូវ៥០ម៉ែត្រកាលពីយប់​ លុះព្រឹកឡេីងទេីបរកសពជនរងគ្រោះឃេីញ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានក្រុមគ្រួសារ​រក​ឃើ​ញ​នៅថ្ងៃទី៨ ខែមករា​ ឆ្នាំ​២០២១ ក្រោ​យ​​ពីជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដព្រូសបុកម៉ូតូធ្លាក់ចូលទឹក​ហេីយបាត់ខ្លួនមួយយប់​ ក្នុងនោះក៏បណ្ដាលឱ្យ​មាន​អ្នករងរបួសធ្ងន់ម្នាក់ផងដែរ​ ។  ​   គួរបញ្ចាក់ថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី ... Read More »

ពលរដ្ឋប្រទះឃើញសពអណ្តែកទឹកក្នុងស្ទឹងតាហោ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

​     ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សស្លាប់អណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្ទឹងតាហោ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​ ... Read More »

លោក សូរ ចាន់ធី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើង និងតែងតាំងពីអនុរដ្ឋលេខាធិការ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌

ភ្នំពេញ ៖ លោក សូរ ចាន់ធី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើង និងតែងតាំង ពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌។ ... Read More »

កម្លាំងនគរបាល ខណ្ឌចំការមនបង្រ្កាបជនសង្ស័យ២នាក់ជួញដូរនូវសារធាតុញៀនខុសច្បាប់

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវ បង្រ្កាបបទល្មើសជាក់ស្ដែងបាន ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន១១កញ្ចប់ដែលកំពុងលក់នៅក្នុងបន្ទប់ជួល កាលវេលាម៉ោង១៖០០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ តាមផ្លូវច្រកឌឺហែមក្រោយក្រុមហ៊ុនឃ្យូប៊ី ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ ... Read More »

បើកគេចរថយន្តកំពុងបត់នៅខាងមុខ បណ្តាលឱ្យរ៉េចង្កូតឡើងលើសួន

ភ្នំពេញ៖ រថយន្តមួយគ្រឿង រ៉េចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ដោយសារ បើកគេចរថយន្តដែលនៅខាងមុខកំពុងបត់ឆ្វេងត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ... Read More »