ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ៖ នៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង ជំងឺកូវីដ១៩នោះទេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមានវិជ្ជមានកូវីដ១៩​ ... Read More »

អង់គ្លេស​បង្កើនការប្រកាសអាសន្នស្តីពីការវាយប្រហាភេរវកម្ម

អង់គ្លេស​បង្កើនការប្រកាសអាសន្នពីការវាយប្រហារភេរវកម្ម​ទ្រង់ទ្រាយធំ​ អាចកើតឡើង ក្រោយពេលដែល ប្រទេសអូទ្រីស រងការវាយប្រហារ ដោយកាំភ្លើងបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននៅថ្ងៃទី ២ខែវិច្ឆិកា ។ ក្រៅពីនេះក៏មានការវាយប្រហារក្នុងប្រទេសបារាំងផងដែរ​។ ក្រុមចារកិច្ចអង់គ្លេស បានប្រកាសថា ​អាចនឹងមានការវាយប្រហារភេរវកម្មកើតឡើងក្នុងប្រទេសនេះ បើមិនមានការរឹតបន្តឹងការពារនោះ ។ ក្រសួងមហាផ្ទៃអង់គ្លេស ... Read More »

តើពេលណាទើបមានលទ្ធផល បោះឆ្នោតអាមេរិក ?

ដោយសារតែ​ជះឥទ្ធិពលពីកូវីដ​-១៩ ​​ធ្វើឲ្យលទ្ធផលបោះឆ្នោតអាមេរិក មិនទាន់អាចដឹងភ្លាមៗដូចការបោះឆ្នោតលើកមុនៗ​។ នៅថ្ងៃទី​៣ខែវិច្ឆិកា (ពេលវេលាអាមេរិក) ពលរដ្ឋ​ចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីដឹកនាំអាមេរិក៤ឆ្នាំខាងមុខ ។ ក្នុងការបោះឆ្នោតឆ្នាំនេះគឺជាការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ហើយលទ្ធផលមិនអាចដឹង ភ្លាមក្រោយពេលបោះឆ្នោតនោះឡើយដោយសារតែពេលវេលាខុសគ្នា ​និងការបោះឆ្នោតតាមប្រៃសណីយ៍ទៀតធ្វើឱ្យមានការយឺតយ៉ាវ។ ខាងក្រោមនេះជាពេលវេលា ប្រកាសលទ្ធផលក្នុងរដ្ឋទាំង​៥០​ ។ នៅថ្ងៃទី​៣ខែវិច្ឆិកា ... Read More »

«ជញ្ជាំងខៀវ»ក្តីសង្ឃឹមចុងក្រោយរបស់លោកចូ បៃឌិន ក្នុងការដឹកនាំអាមេរិក​

ផ្លូវ​ចុងក្រោយដើម្បីទទួលបានកៅអីតំណាងគ្រប់ចំនួន​២៧០ ​បេក្ខភាពចូបៃឌិន និងដូណាល់ ត្រាំ គឺត្រូវឆ្លងកាត់រដ្ឋ Pennsylvania, Michigan និង Wisconsin រដ្ឋទាំងបីបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យចាញ់យ៉ាងឈឺចាប់បំផុតក្នុងឆ្នាំ​២០១៦។ ចំពោះលោកបៃឌិន ការបោះឆ្នោតលើកនេះផ្តោតសំខាន់ទៅលើរដ្ឋ ទាំងបីខាងលើ​។ រដ្ឋ​Georgia អាចប្រែទៅជាពណ៌ស្វាយ​ដោយសារតែតំបន់ជាយក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ... Read More »

កម្លាំងសន្តិសុខអមការពារលទ្ធផលបោះឆ្នោតនៅរដ្ឋ Wisconsin

ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅតំបន់Milwaukee ត្រូវបានកម្លាំងប៉ូលិសការពារពេលបញ្ជូនលទ្ធផលបោះឆ្នោត ទៅកាន់តុលាការ នាព្រឹកថ្ងៃទី៤ខែវិច្ឆិកា(ម៉ោងអាមេរិក)។ ក្រោយទទួលបានសន្លឹកឆ្នោតបន្ថែម ៣ពាន់សន្លឹកទៀត នៅតំបន់ Miwaukee លោកបៃឌិន ស្រាប់តែនាំមុខ នៅក្នុងរដ្ឋ Wisconsin ដែលជាតំបន់ លោកត្រាំយកឈ្នះកាលពីឆ្នាំ២០១៦។ អាចនិយាយបានថាពេលនេះ ... Read More »

ក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃស្ទាក់កាប់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមក មានការល្បាត និងពួនស្ទាក់ពីកម្លាំងនគរបាលក្រុងតាខ្មៅ ។ ឥឡូវនេះហាក់កក្រើកឡើងវិញដោយក្រុមចោរប្រដាប់ដោយដាវសាម៉ូរៃបានស្ទាក់កាប់ប្លន់យកម៉ូតូ ពីពលរដ្ឋអ្នកធ្វើដំណើរ បានដោយសុវត្ថិភាពនៅលើផ្លូវ២១ ជិតផ្ទះសំណាក់រស្មី៨៨ ក្រុងតាខ្មៅ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង២០នាទី ... Read More »

កម្លាំងសមត្ថកិច្ចថៃបានឃាត់ខ្លួនជនជាតិខ្មែរ០៣នាក់ចូលទៅកាប់ព្រៃឈើក្នុងទឹកដីថៃ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួនជនជាតិខ្មែរចំនួន០៣នាក់នៅលើទឹកដីប្រទេសថៃទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពចូលកាប់បំផ្លាញព្រៃឈើដោយអារជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីប្រទេសកម្ពុជា និងលក់ទៅលើទីផ្សារ។ យោងតាមប្រភពពីប្រទេសថៃក្នុងការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ដោយកម្លាំងអភិរក្សព្រៃឈើថៃបានដើរល្បាតត្រង់ចំណុចខាងក្រោយកងរយថៃលេខ៥១៦ ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរចំនួន០៣នាក់កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនស៊ី ស្រុកបររ៉ៃ ខេត្តត្រាត ... Read More »

ខ្ចីម៉ូតូគេជិះហើយ ជិះរត់គេចតែព្រះមិនជួយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបន្លំលួចម៉ូតូ ដោយជនសង្ស័យធ្វើជាសុំខ្ចីម៉ូតូជិះ ហើយក៏ជិះរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលតាមបង្ក្រាបបាន។ ជនសង្ស័យ ... Read More »

បុរសម្នាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ឺមីរ៉ឺម៉កកៀរម៉ូតូ នៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចខាងកើតផ្លូវ៥០ ប្រហែល១៥ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ លោក សួន នីប៉ូ នាយរងការិយាល័យ ... Read More »

ពលរដ្ឋរាប់រយនាក់នៅទីក្រុង Portland នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

ក្រោយបញ្ចប់ការបោះឆ្នោត ពលរដ្ឋជាច្រើននៅទីក្រុងPortland ​ក្នុងរដ្ឋ​ Oregon នៅយប់ថ្ងៃទី​៣ខែតុលា បន្ទាបពីបោះឆ្នោតរួចក៏នាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ។ ពលរដ្ឋដែលចូលរួមធ្វើបាតុកម្មនោះមិនពាក់ម៉ាស់ការពារឡើយ។ ជាមួយគ្នានេះដែរពលរដ្ឋជាច្រើន ក៏បានរង់ចាំលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក​ ដែលអាចផ្លាស់ប្តូរនយោបាយដឹកនាំល្អប្រសើរជាងមុន។ នៅពេលនេះដែរ ប្រធានាធិបតីដូណាល់ ត្រាំ​ក៏បានថ្លែងសុន្ទរកថានៅសេតវិមានពីការបោះឆ្នោត ។ ... Read More »

មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស ក្នុងការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក

អន្តរជាតិ៖ បើតាមសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆកាឆ្នាំ២០២០នេះ បានចុះផ្សាយថា៖ មានករណីផ្ទុះអាវុធក្នុងការវាយប្រហារមួយរវាងក្រុមជនសង្ស័យ ជាមួយប៉ូលីស នៅព្រឹកថ្ងៃអង្គារទី៣ ខែវិច្ឆិកា(ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុងហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់កងកម្លាំងកងរាជអាវុធហត្ថ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច នាំយកគ្រឿងឧបភោគបរិភោគទៅចូលរួមបុណ្យសពស្រ្តីម្នាក់ ស្លាប់ដោយសារក្រឡាប់ទូក

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច កាលពីថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ... Read More »

ប្រទះឃើញសពអណ្ដែតទឹកស្រះផ្អើលទាំងព្រឹកនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង​ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យខណៈប្រទះឃើញសពអណ្តែតទឹកស្រះក្បែរខ្ទមក្នុងភូមិចាស់មួយកន្លែងរបស់ខ្លួន។ ករណីប្រទះឃើញសាកសពកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ បន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យអោយដឹងថា សពបុរសខាងលើមានឈ្មោះ ប៉ាង ... Read More »

បន្ទាប់ពី ខាងប្តីសម្លាប់ប្រពន្ធ ខាងស្រីសល់ទ្រព្យច្រើនពេក ធ្វើអោយសាច់ញាតិខាងប្រុស ចេញមកអុកឡុកបុណ្យ៧ថ្ងៃមិនទាន់ចប់ អាចទាមទារយកកេរ..!

ភ្នំពេញ៖ សូមរម្លឹកថា៖ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ កន្លងទៅ មានអំពើឃាតកម្មមួយកើតឡើងដែលផ្តើមឡើងពីភ្លើងប្រចណ្ឌ ដោយជនបង្កជាប្តីមានតួនាទីជាមន្ត្រីនគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយគួរឱ្យរន្ធត់បំផុត។ អំពើឃាតកម្មនេះបាន កើតឡើងនៅជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នាំយកស្រូវពូជ OM ៥១​-៥៤​របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋចំនួន​ ១១៩១​ គ្រួសារដែលរងផលប៉ះពាល់​

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានស្រូវពូជ OM ៥១​-៥៤​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន ... Read More »

មនុស្ស៥នាក់ពូនផ្តុំគ្នាចែកចាយនិងប្រើប្រាស់ថ្នាំញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ វត្ថុតាងមានថ្នាំញៀន រួមជាមួយនឹងជនសង្ស័យ៥នាក់ ដែលធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ... Read More »

ព័ត៌មានបឋម៖ បុរសម្នាក់នាំមិត្តស្រីចូលដេកក្នុងផ្ទះសំណាក់ លុះពេលជិតភ្លឺបាត់ម៉ូតូដែលផ្ញើសន្តិសុខក្នុងផ្ទះសំណាក់នោះ

ភ្នុំពេញ៖ បុរសម្នាក់រួមទាំងមិត្តស្រីរបស់គាត់បាននាំគ្នាមកដេកក្នុងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ «ផ្ទះយើង» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលពួកគេចេញមកយកម៉ូតូវិញស្រាប់តែបាត់ម៉ូតូដែលផ្ញើសន្តិសុខក្នុងផ្ទះសំណាក់នោះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ត្រង់ចំណុចផ្ទះសំណាក់ដែលមានយីហោ «ផ្ទះយើង» ក្នុងសង្កាត់បឹងកក់ទី១ ... Read More »

ប្រទះឃេីញសាកសពបុរសម្នាក់អណ្ដែតទឹកជាប់ច្រាំងទន្លេបាសាក់ខាងក្រោយផ្សារ​WB ARENA ចាក់អង្រែក្រោម​

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈប្រជាពលរដ្ឋដែលទៅដេីរលេងកម្សាន្តនៅខាងក្រោយផ្សារ WB ARENA ជាប់ផ្លូវជាតិលេខ២​ ស្ថិតក្នុងភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ បានប្រទះឃេីញសាកសពបុរសម្នាក់មានសភាពហេីមអណ្តែតផ្កាប់មុខជាប់ច្រាំងទន្លេ​ កាលពីវេលាម៉ោង១​ និង៥០នាទីរសៀល​ ថ្ងៃទី៣​ ខែវិច្ឆិកា​ ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនស្រុកពញាក្រែកឃាត់​ខ្លួន​ជនសង្ស័យ​២នាក់

ខេត្តត្បូងឃ្មុំ ៖​ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហ​ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូរ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បាមចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្រឡៅច្រឹង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។  ការ​បង្ក្រាបធ្វេីឡេីងនៅវេលាម៉ោង១៥​និង១០នាទី ថ្ងៃទី៣ ... Read More »

ចិន​៖ អាចនឹងក្ដៅស្លឹកត្រចៀក​មិន​ខាន ខណៈ​អា​មេ​រិ​ក យល់ព្រម​លក់​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​ឲ្យតៃវ៉ាន់​

អន្តរជាតិ៖ បើយោងតាមក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក​ បានបញ្ជាក់​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ម្សិលមិញនេះថា៖ខ្លួន​បានផ្ដល់​ភ្លើង​បៃតង​លើ​ការទិញ​ដ្រូនដែល​បញ្ជា​ពី​ចម្ងាយ​ចំនួន​បួន​ប្រភេទ​ ពី​សំណាក់​តៃវ៉ាន់ និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ ដែលមាន​តម្លៃ​សរុប​៦០០​លាន​ដុល្លារ​។ ជាក់ស្តែងក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​កបាន​ជូនដំណឹង​ដល់​សភា​ពី​ការយល់ព្រម​របស់ខ្លួន​លើ​សំណើ​ទិញ​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​របស់​តៃវ៉ាន់​។ នេះ​ជាការ​យល់ព្រម​លើ​គម្រោង​ទិញ​អាវុធ​មួយទៀត​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្ថែម​ពីលើ​គម្រោង​ទិញ​អាវុធ​ជាច្រើន​មុខ​កាលពី​ខែ​មុន​។ ហើយក៏​មិន​ខុសពី​លើក​មុនៗ​ដែរ ចិន​ប្រាកដជា​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។​ ... Read More »

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃពី AIA

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។ ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet។ ... Read More »

ក្នុងបុព្វហេតុសង្គម! ហ៊ុយ យ៉ាឡេង បំផុសយុទ្ធនាការថ្មីប្លែក១ម៉ោងដើម្បីសង្គមជាតិ

   ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានប្រយោជន៍ខ្លាំងសម្រាប់សង្គមជាតិ។ សារនោះគឺជាការបំផុសឲ្យប្រជាជនកម្ពុជារួមគ្នាដើម្បីជួយដល់កិច្ចការនានាដល់សង្គមដែលមានឈ្មោះថា “១ម៉ោងដើម្បីសង្គមជាតិ ឬ 1 Hour For The Nation”។ ការតបស្នងទៅកាន់សង្គមវិញគឺជាសកម្មភាពដែលប្រជាជនជាច្រើននៅលើសាកលលោកបានធ្វើដើម្បីចូលរួមអភិវឌ្ឍន៍សង្គមដែលគេរស់នៅប្រកបដោយនិរន្តរភាព ... Read More »

រឿងព្រេងខ្មែរ÷ មនុស្ស​ឆោតបួន​នាក់

កាល​ពីព្រេងនាយ មាន​បុរស​ឆោត ៤ នាក់​​ព្រមព្រៀង​គ្នា​ដើរ​រៀន​ក្ដី ។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្ដើក ៥ បុរស​ទាំង ៤ នាក់​នោះ ក៏​យក​អណ្ដើក​នោះ​មក​ចែក​គ្នា ដល់​ចែក​ទៅ​ចែក​មក នៅ​សល់​អណ្ដើក​មួយ ។ មនុស្ស​ទាំងអស់​នោះ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំងឬតវ៉ាទាំងឡាយចំពោះគម្រោងជួសជុល ស្ថានីយបូមទឹកបឹងទំពុនទី១ ខណ្ឌមានជ័យ

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជម្រាបទៅសាធារណជនឲ្យដឹងនៅថ្ងៃទី៤ខែវិច្ឆិកា នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្តារជួសជុល បុកជញ្ជាំងបេតុង (Sheet-Pile ) ប្រឡាយ និងជួសជុលកែលម្អស្ថានីយបូមទឹកបឹងទំពុន ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ... Read More »

លោកបៃឌិនទទួលបានការគាំទ្រសរុប កើនឡើងដល់ ២៣៧ហើយ គិតត្រឹមម៉ោង​១២និង ២០នាទី

មុននេះបន្តិច៖ លោកបៃឌិនទទួលបានជ័យជម្នះក្នុងរដ្ឋ Minnesota ដែលមានពលរដ្ឋរស់នៅ​៦លាននាក់ មាន ១០កៅអីតំណាង ជួយឲ្យលោកបានឌិនទទួលបានការគាំទ្រសរុប កើនឡើងដល់ ២៣៧ហើយ គិតត្រឹមម៉ោង​១២និង ២០នាទីថ្ងៃត្រង់(ម៉ោងកម្ពុជា) ។ សូមបញ្ជាក់ប្រសិនបើ បេក្ខជនណាមួយទទួលបានអ្នកបោះឆ្នោតតំណាង ២៧០ ... Read More »

Real Madrid មានសង្ឃឹមឡើងវិញក្រោយឈ្នះ Inter Milan ក្នុងវគ្គជម្រុះតាមពូល Champions League

ក្រុមម្ចាស់ផ្ទះស្តេចស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Inter Milan ទាំងលំបាកក្នុងលទ្ធផល៣ទល់២ ក្នុងការប្រកួតវគ្គជម្រុះតាមពូល កាលពីយប់មិញ ដែលការឈ្នះនេះគឺជាលើកទី១ក្នុងវគ្គជម្រុះ Champions League រដូវកាលនេះ។ ការប្រកួតកាលពីយប់មិញ ការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ ... Read More »

Maguire ចង់ឲ្យ Man Utd វិលទៅរកភាពខ្លាំងឡើងវិញដើម្បីកែលម្អទម្រង់លេងក្នុងទឹកដី

ប្រធានក្រុម កីឡាករ Harry Maguire បាននិយាយបន្ទាប់ពីក្រុមManchester United ចាញ់ក្រុម Arsenal ១-០ កាលពីថ្ងៃអាទិត្យថា ក្រុមManchester United ត្រូវតែធ្វើឱ្យទឹកដី Old Trafford ... Read More »

Update ៖ លោកត្រាំ និងលោកបៃឌិន មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា​

អាមេរិក៖លោកត្រាំ និងលោកបៃឌិន មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា​ដោយពេលនេះ​លោកត្រាំ បានយកឈ្នះក្នុងរដ្ឋ​ Ohio ​មានពលរដ្ឋរស់នៅដល់ទៅ​១២លាននាក់ មាន​១៨កៅអីតំណាង។ ជ័យជម្នះនោះជួយឲ្យលោកត្រាំ​មានកៅអី​ដល់ទៅ ១៦៥ ។ ចំណែកលោកបៃឌិន រក្សា​២២៣ដដែល​៕ ដោយ៖ធី រីណា Read More »

រដ្ឋបាលរាជធានីភ្នំពេញចែកអំណោយស្រូវពូជ៥០តោនជូនពលរដ្ឋ៦៦៣គ្រួសារ នៅសង្កាត់៥ក្នុងខណ្ឌដង្កោបន្ទាប់ពីទឹកជំនន់ស្រកអស់

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៦៦៣គ្រួសារ ស្ថិតនៅសង្កាត់ចំនួន៥ គឺសង្កាត់គងនយ, ទៀន, រលួស, ស្ពានថ្ម និងសាក់សំពៅ ក្នុងខណ្ឌដង្កោ បានមកទទួលអំណោយ ជាស្រូវពូជចំនួន៥០តោនពីរដ្ឋបាលរាជ ធានីភ្នំពេញ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ... Read More »