ព័ត៌មានទាន់ហេតុការណ៍៖
'

ការពារនិងអភិរក្សសត្វដំរីជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ

ភ្នំពេញ៖ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ នេះគឺជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរាត្រីសម្បុរសធម៌ជួយដល់ការអភិរក្សដំរី ដែលបានរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរ ... Read More »

បត់រថយន្តឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តជនជាតិចិន១គ្រឿងខណ:បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំតែសំណាងល្អគ្មានអ្នករងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃ ទី២៤ខែ កក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុងដាCRVពាក់ស្លាកលេខភ្នំពេញ1G-1555បើកបរដោយជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់រួមដំណើរ ដោយបុរសជនជាតិចិនដូចគ្នាពីរនាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូូលេខ២០០៤ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុអ្នកបើកបរបត់រថយន្តទៅឆ្វេងតែមិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿងទៀតម៉ាក វីស្តូ ពណ៌សពាក់ស្លាកលេខភ្នំពេញ2X-5364 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងផ្នែកខាងមុខតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕ដោយ៖ផេង ភាព Read More »

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ របួសធ្ងន់ ៣នាក់នៅ​ពោធិ៍សាត់​

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើក រវាងអ្នកជិះម៉ូតូនិងម៉ូតូ និងបើករថយន្តក្រឡាប់ដោយខ្លួនឯងផងដែរ ។ ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុប្រាប់ថា នៅវេលាម៉ោងប្រមាណ៦ និង២០នាទី ព្រលប់ថ្ងៃព្រហស្បត្តិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ... Read More »

អភិបាលរងខេត្តស្វាយរៀងអំពាវនាវដល់ជនចំណាកស្រុកសូមបញ្ឈប់ការទន្ទ្រានរំលោភព័ទ្ធរបងយកដីចំណីព្រែកបឹងខ្វាងក្នុងសង្កាត់ព្រៃអង្គុញតាមការញុះញង់របស់ជនខិលខូចជាមេខ្យល់

ខេត្តស្វាយរៀង៖ គណៈកម្មការចម្រុះខេត្តដឹកនាំដោយលោកហែម ពិសិដ្ឋ អភិបាលរងតំណាងអភិបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាជនចំណាកស្រុកសូមបញ្ឈប់ការទន្ទ្រានយកដីចំណីបឹងខ្វាងក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដែលជាដីរបស់រដ្ឋនិងកុំជឿតាមការញុះញង់របស់ជនខិលខូចមួយចំនួន នាំឲ្យខាតពេលវេលាក្នុងការបំពេញការងាររកសុីចិញ្ចឹមក្រុមគ្រួសារ។ មានប្រសាសន៍បែបនេះក្នុង កិច្ចប្រជុំពិភាក្សារកដំណោះស្រាយដីចំណីព្រែកបឹងខ្វាងខណៈបងប្អូនប្រជាពលរដ្ឋចំណាកស្រុកបានរំលោភយកធ្វើជាកម្មសិទ្ធជាច្រើនគ្រួសារក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិតនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍បន្តថាការចុះមកថ្ងៃនេះគឺដើម្បីធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់អ្នកចំណាកស្រុកដែលបានរំលោភយកដីធ្វើរបងព័ទ្ធចំណីព្រែកបឹងខ្វាងជាដីរបស់រដ្ឋ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យក្រុមហ៊ុន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.ក នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថា ន លោក សាយ សំអាល់ ... Read More »

ជនជាតិចិន​៤នាក់ត្រូវគេចាប់ខ្លួននៅក្នុងប្រទេសនីហ្សេរីយ៉ា​

អន្តរជាតិ៖ នៅថ្ងៃទី​២៤ខែកក្កដានេះ​ខ្មាន់កាំភ្លើង នៅតំបន់ភាគខាងអាគ្នេយ៍​រដ្ឋ Cross River ប្រទេសនីហ្សេរីយ៉ា បានចាប់ខ្លួនជនជាតិចិន​៤នាក់ ហើយបានបាញ់សម្លាប់ សន្តិសុខការពារ។ ជនជាតិចិនទាំង​៤នាក់ ធ្វើការនៅក្នុងក្រុមហ៊ុនសាងសង់នៅប្រទេសនេះ។ អ្នកនាំពាក្យ​កម្លាំងសន្តិសុខ នីហ្សេរីយ៉ាលោក Irene Igbo បានឲ្យដឹងថា ... Read More »

រុស្ស៊ីនឹងដំណើរការហោះហើរ អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១ខែសីហា

អន្តរជាតិ៖ នៅថ្ងៃទី២៤ខែកក្កដា នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin បានប្រកាសថា រុស្ស៊ីនឹងតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី​១ខែសីហា ឆ្នាំ​២០២០។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រកាសថា ​ការសម្រេច ... Read More »

លោកអូបាម៉ា​និងលោកចូបៃឌិន រួមកម្លាំងគ្នាដើម្បីយកឈ្នះលោក ត្រាំ​ ក្នុងការបោះឆ្នោត

អន្តរជាតិ៖ បេក្ខភាពប្រធានាំធិបតីអាមេរិក លោក ចូបៃឌិន និងអតីតប្រធានាធិបតី ​លោក អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង​ដល់ ប្រធានាធិបតី ដូណាល់ត្រាំ ពីសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល កូវីដ​-១៩​។ លោកអូបាម៉ានិង លោក បៃឌិន បានបង្ហាញខ្លួន​នៅក្នុងឃ្លីបវីដេអូ​មួយ​ថ្កោលទោសប្រធានាធិបតីដូណាល់ត្រាំ​ ... Read More »

ក្រសួងការងារ៖ ប្រកាសជូនដំណឹងដល់កម្មករនិយោជិត ១,៤ម៉ឺននាក់ទៀត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល លើកទី១៦

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី១៦។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ... Read More »

ព្រលឹងចេញស៊ីព្រលិត! ! ធ្លាក់ដុំថ្មពីអគារសំណង់ចាស់ ចំរថយន្តមួយគ្រឿង​ គ្មានអ្នករបួស

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារចាស់ រស់ទាំងភិតភ័យខណ:មានដុំថ្មធ្លាក់ពីលើដំបូលអគារ ចំរថយន្តម៉ាកព្រូស មួយគ្រឿង​ តែមិនមានមនុស្សរងរបួសនោះទេ ។ ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០តាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវកម្ពុជាក្រោម នៅចំណុចស្តុបBS សំណង់អគារចាស់ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ... Read More »

ពស់ថ្លាន់មួយក្បាលមករកស៊ីមាន់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យមន្ត្រីបរិស្ថាន

ខេត្តរតនគិរី៖ ពស់ថ្លាន់មួយក្បាលលូនចូលផ្ទះអ្នកភូមិរកស៊ីមាន់ត្រូវប្រជាពលរដ្ឋប្រទះឃើញទាន់ក៏ចាប់ប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅលែងនៅក្នុងឧទ្យានជាតិ។ ការប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់១០គីឡូក្រាមហើយចាប់បានប្រគល់ឱ្យមន្ត្រីបរិស្ថាននោះនៅព្រឹកថ្ងៃទី២៤ខែ កក្កដាឆ្នាំ២០២០ចំណុចផ្ទះរបស់លោកកែវសាង ស្ថិតនៅភូមិជ្រី សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ ហើយគាត់បានយកទៅប្រគល់ឱ្យខាងមន្ត្រីបរិស្ថានដើម្បីយកទៅលែងនៅក្នុងព្រៃឧទ្យានជាតិតាមរយៈលោក ផុនស៊ូខុន អនុប្រធានការិយាល័យ ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី។ លោកកែវសាង ... Read More »

ឆ្លងចរន្តអគ្គិសនីបណ្តាលអោយឆេះរោងចក្រនៅផ្លូវ​ ឌួង​ ងៀប​

ភ្នំពេញ​ ៖​ មានរោងចក្រកាត់ដេរ​សំលៀបបំពាក់មួយកន្លែងក្រុមហ៊ុន​ គួយ​ តាយហ័រ​ សេង​សីន​ ហ្វេងជីង​ (ខេមបូឌា)​ហ្គាមេន​ ស្ថិតជាប់ផ្លូវ​ ឌួង​ ងៀប​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ ត្រូវបានឆ្លងចរន្តភ្លេីងឆេះកន្លែងប៊ីតុងវុិចខ្ចប់​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់កម្មករកម្មការិនីកំពុងធ្វេីការ​ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ​៖​ រៀប​ចំទុកដាក់ នាយទាហានជំនាញឱ្យ​ចំគោលដល់ដៅ

ខេត្ត​កំពង់ស្ពឺ៖ មេៗតាមស្ថាប័នកងឯក​ភាពនៃកងយោធពលខេមរៈភូមិន្ទ ត្រូវចេះចាត់ចែង រៀបចំ ទុកដាក់ នាយទាហានជំនាញ ឱយចំគោលដល់ដៅ។ ចំពោះអ្នកជំនាញបច្ចេកទេស ឯកទេស ទេីបមាន​ការរីកចម្រីន ក្នុងការកសាងធនធាន​មនុស្ស បំរេីសេច ក្តីត្រូវការ ដេីម្បី​ប្រសិទ្ធភាព ការងារជំនាញក្នុងពេលចាំបាច់។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាគណៈអធិបតីប្រកាសតំណែង មេបញ្ជាការ និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

លោកឃួង ស្រេង ព្រមានដកប្រធានផ្សារនិងប្រធានចំណតរថយន្តផ្សារដើមគបើមិនសហការគ្នារៀបចំសណ្តាប់ធ្នាប់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានថានឹងដកប្រធានផ្សារដើមគ និងប្រធានចំណតរថយន្តផ្សារនេះប្រសិនបើពួកគាត់ នៅតែធ្វើការមិនចុះសម្រុងគ្នា ដោយមិនសហការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសផ្លូវចេញចូលតែម្តង ព្រមទាំងបង្កការថ្នាំងថ្នាក់ដល់អាជីវករទៀតនោះ ។ លោក ឃួង ស្រេង បានព្រមានបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងផ្សារដើមគកាលពីថ្ងៃទី ... Read More »

អណ្តូងទឹកស្អាតចំនួន១៧ ដាក់សម្ពោធឲ្យពលរដ្ឋប្រើប្រាស់នៅស្រុកចំនួន២ ក្នុងខេត្តក្រចេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក វ៉ា ថនអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញប្រារព្ធពិធីដាក់សម្ពោធឲ្យប្រជាពលរដ្ឋចំនួន២ស្រុក ក្នុងខេត្តក្រចេះ គឺស្រុកសំបូរ និងស្រុកព្រែកប្រសព្វ សរុបចំនួន៣៨៤គ្រួសារ ប្រើប្រាស់អណ្តូងទឹកស្អាតចំនួន១៧ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

គ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ។ នេះបើយោងតាមរបាយការណ៍របស់អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងនោះបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ២៥% នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ តាមរយៈការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមវិធីសាស្ត្រ និងយុទ្ធនាការនានារបស់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការចូលរួមគោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់អាយុជីវិតខ្លួនឯង និងអ្នកដទៃ ... Read More »

រសៀលនេះ លោក ច្រឹង ខ្មៅ ចូលកាន់តំណែង ជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចូលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាផ្លូវការ។ សូមជម្រាបថា៖ ពិធីប្រកាសចូលកាន់តំណែងរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ... Read More »

ឃាត់ខ្លួនក្រុមមេក្លោងជំនាញឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា”វីង” បាន៣នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីឆបោក និងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា”វីង” ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះបានជាច្រើនលើក ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ... Read More »

ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលបណ្តុះបណ្តាលដល់មន្រ្តីឧទ្យានុរក្ស លើការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់

ភ្នំពេញ ៖ ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាល សហការគ្នារៀបចំវគ្គបណ្តុះបណ្តាលដល់ជនបង្គោលជាមន្រ្តីឧទ្យានុរក្ស ពីការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្ត ដោយមានការចូលរួមពីមន្រ្តីឧទ្យានុរក្សមកពីខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង ។ លោកអ៊ុក ... Read More »

សូមអ្នកប្រកបអាជីវកម្មលក់ហ្គាស អនុវត្តតាមច្បាប់កំណត់ បទដ្ឋានបច្ចេកទេសដើម្បីបញ្ចៀសហានិភ័យកើតឡើង

ភ្នំពេញ៖ បញ្ហាលក់ហ្គាស ជាហានិភ័យបំផុត ប្រសិនបើអ្នកធ្វើអាជីវកម្មមិនគោរពច្បាប់អនុញ្ញាត គ្មានបទដ្ឋានបច្ចេកទេស ឬខ្វះការយកចិត្តទុកដាក់ពីមន្ត្រីជំនាញ អាជ្ញាធរនេះជាដើម ងាយនឹងកើតយថាហេតុណាមួយ។ មានស្ត្រីម្នាក់បានរងគ្រោះដោយសារការផ្ទុះហ្គាសបង្កជាអគ្គិភ័យ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូចពេញ បានសរសេរលើFacebook របស់ខ្លួនថា៖ ជំរាបសួរសម្តេចជាទីគោរព នាងខ្ញុំជាសមាជិកគ្រួសារដែលរងគ្រោះថ្នាក់ ... Read More »

បូឡាវី​ពន្យារពេលបោះឆ្នោតជាលើកទីពីរ ដោយសារតែកូវីដ​-១៩

អន្តរជាតិ៖ មន្ត្រីរដ្ឋាភិបាលបូឡាវី បានប្រកាសឲ្យដឹងថា ប្រទេសនេះ​បានសម្រេច​ពន្យារពេលបោះឆ្នោតជាលើកទីពីរ​ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩​។ តាមគម្រោងការពន្យារពេលរហូតដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ។ សារព័ត៌មាន​AFPបានផ្សាយថា ​ការបោះឆ្នោតនៅក្នុងប្រទេសបូឡាវី​ ពេលដំបូង​ឡើងគម្រោងរៀបចំឡើងនៅខែ ឧសភា ប៉ុន្តែក្រោយមកបានពន្យារដល់ថ្ងៃទី​៦ខែកញ្ញា ក្រោយប្រទេសនេះបាន ដាក់បម្រាមគោចរ​​ប្រឆាំងកូវីដ​-១៩ ... Read More »

យុវជន២នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូ

  ខេត្យស្វាយរៀង៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ជិះម៉ូតូជែងរថយន្តមួយគ្រឿងហើយជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ... Read More »

មេដឹកនាំវៀតណាម៖ ចេញបញ្ជាឲ្យផ្អាកការនាំចូលសត្វព្រៃ មិនថាងាប់ ឬ រស់ ក៏ដោយ

អន្តរជាតិ៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ បានចេញសារាចរស្ដីពីវិធានការជាបន្ទាន់ ដើម្បីរឹតបន្តឹងការគ្រប់គ្រងសត្វព្រៃ ។ ដោយបទបញ្ជានឹងផ្អាកការនាំចូលសត្វព្រៃនេះ លោកសង្កត់ធ្ងន់លើទស្សនៈថេររបស់ វៀតណាមលើការរឹតបន្តឹងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិស្តីពីសត្វព្រៃដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តជាមួយអន្តរជាតិរបស់ខ្លួន។ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ដាក់គ្រឿងចក្រកាយដាក់លូរំដោះទឹកលិច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា​​​  ឆ្នាំ២០២០នេះ លោក វ៉ា  សាវឿន ​ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំក្រុមការងារសង្កាត់ចុះពិនិត្យផ្លូវមួយខ្សែ​ ដែលមានប្រវែងប្រហែល២០០ម៉ែត្រដែលរងនូវការលិចទឹក ស្ថិតនៅក្នុងភូមិថ្នល់​បំបែក  សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  និងដាក់គ្រឿងចក្រកាយតាមបណ្តោយផ្លូវខាងលើដើម្បីដាក់លូរំដោះទឹកកុំឲ្យមានការជន់លិចជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនោះមានការលំបាកក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗ។ ... Read More »

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺចំនួនពីរខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានភាពងាយស្រួលនិងជាការលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរផងដែរ។    ការសម្រេចឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺខាងលើនេះ ធ្វើឡើងខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីខណ្ឌទួលគោកចុះពិនិត្យមើលស្ថានភាពផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ... Read More »

ប្រមុខWHO៖ ច្រានចោលការចោទប្រកាន់របស់អាមេរិកថា លោកមានតួនាទីនេះ ដោយសារចិនជាអ្នកជួយ

អន្តរជាតិ ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានចោទប្រកាន់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភព(WHO)ថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ប្រធានអង្គការសុខភាពពិភព ក៏បានច្រានចោលនូវការចោទប្រកាន់នេះថា ជារឿងមិនពិត ។ ទាំងនេះមានន័យថា៖ ... Read More »

ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនលើស១.២៨៨ករណី ស្មើនឹង៣០.៨៥%។ សូមជម្រាបថា៖ នាទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទចងកសម្លាប់ខ្លួនក្រោមដើមស្វាយផ្ទះឪពុកមាទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងដើមស្វាយខាងកើតផ្ទះឪពុកមារបស់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិនិងសមត្ថកិច្ចជំនាញចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់នៅចំណុចភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឆែម ឆន អាយុ៤៧ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំក្បែរកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចនគរបាលជំនាញដោយមានការចូលរួមពីគ្រូពេទ្យបានមកធ្វើការពិនិត្យសពប្រមាណជាមួយម៉ោងទើបសន្និដ្ឋានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែនដោយបានយកខ្សែនីឡុងពណ៌សចងកនៅមែកស្វាយខាងត្បូងផ្ទះឪពុកមាបង្កើតរបស់ខ្លួនខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជាអំពើឃាតកម្មអ្វីនោះទេ។ បើតាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយមានទាំងជំងឺសរសៃប្រសាទទៀតផង។ ... Read More »

ក្រុមយុវជននិស្សិត​ថៃ៖ ​បន្តប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បី​តវ៉ា​ទាមទារឲ្យលោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លាលែងតំណែង និង​រំលាយ​សភា​ចោល

អន្តរជាតិ៖ នៅ​យប់​ថ្ងៃទី​២៣ ខែកក្កដាម្សិលមុិញនេះ ក្រុមយុវជន​និស្សិតប្រទេសថៃ​ រាប់រយ​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ជាយក្រុង​បាងកក ដើម្បីនាំគ្នាធ្វើតវ៉ា​ទាមទារឲ្យ​រដ្ឋាភិបាលថៃ ដែល​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធចន្ទ​អូ​ចា លាលែង និង​រំលាយ​សភា​ចោល​។  ការធ្វើបាតុកម្ម​បែបនេះ បើទោះជា​រង​ការព្រមាន​ពី​អាជ្ញាធរ​ថា ការធ្វើ​បាតុកម្ម​នេះ​ខុសច្បាប់​ព្រោះ​ល្មើស​បម្រាម COVID-19 ក្ដី ... Read More »