ព័ត៌មានទាន់ហេតុការណ៍៖
'

កូរ៉េខាងត្បូងរកឃើញករណីឆ្លងកូវីដ​-១៩ ថ្មីខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​៤ខែកន្លងមក

អន្តរជាតិ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង​កូរ៉េខាងត្បូង (KCDC) បានប្រកាសនៅថ្ងៃទី២៥ខែកក្កដានេះថា ក្នុងរយៈពេល​២៤ម៉ោង​កន្លងមក​​ មានករណីឆ្លងកូវីដ​-១៩ ដល់ទៅ១១៣នាក់ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ចាប់តាំងពីខែមីនាមកទល់ពេលនេះ។ តាមរបាយការណ៍ពីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា​​ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ​១១៣នាក់ មាន៨៦នាក់ចូលពីក្រៅប្រទេស និង២៧នាក់ឆ្លងនៅក្នុងសហគមន៍​​។ ភាគច្រើនអ្នកឆ្លងមកពីក្រៅគឺជាសមាជិកនៅលើនាវា១គ្រឿងរបស់រុស្ស៊ី និងកូរ៉េខាងត្បូង​បានវិលត្រឡប់មកប្រទេសអុីរ៉ាក់វិញ​តាមជើងហោះហើរយោធា ... Read More »

មេដឹកនាំចិន៖ កងទ័ពចិនត្រូវពង្រឹងសម្ថភាព លើបច្ចេកវិទ្យាយន្តហោះដ្រូន ខណៈកំពុងដើរតួយ៉ាងសំខាន់ក្នុងសង្គ្រាម

អន្តរជាតិ៖ ក្នុងដំណើរទស្សនកិច្ច នៅឯសាកលវិទ្យាល័យយោធាផ្នែកអាកាសមួយ ស្ថិតនៅភាគឦសាននៃប្រទេស ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានអំពាវនាវឲ្យមានការបណ្តុះបណ្តាល អ្នកបើកបរយន្តហោះយោធាបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តធ្វើ ដើម្បីបង្កើនសមត្ថភាពកងទ័ពរំដោះប្រជាជនចិន (PLA)។ នាឱកាសនោះ លោកស៊ី បានប្រាប់និស្សិតយោធាទាំងនោះយ៉ាងដូច្នេះថា ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានព្រមានថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យេីងមិនអាចមេីលរំលងបានឡេីយ​។ ដូច្នេះហេីយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហេីយអំពាវនាវទៀត​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី ... Read More »

ផ្កាចំហួយចាប់ផ្តើមរីកស្រស់បំព្រងនៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូងរង់ចាំភ្ញៀវទស្សនានៅខេត្តសៀមរាប

ខេត្តសៀមរាប៖ បើតាមមន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងថា៖ ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ស៊ីជម្ពូរស្រស់ស្អាត ដុះនៅក្នុងព្រៃ ដែលមនុស្សភាគច្រើនបានស្គាល់។ សម្រាប់អ្នកចង់ទស្សនាវាលផ្កាចំហួយដ៏ស្រស់ស្អាតឥឡូវនេះ អាចចាប់ផ្តើមទៅទស្សនាបានហើយ ដែលកំពុងតែរីកស្រស់បំព្រងយ៉ាងច្រើននៅក្នុងព្រៃនៃចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ ... Read More »

សេតវិមានព្រមានជាថ្មីដល់ប្រទេសចិន ហើយស្នើឲ្យឈប់តបតអាមេរិកវិញ

អន្តរជាតិ៖ អាមេរិក បានបិទស្ថានកុងស៊ុលរបស់ចិននៅអាមេរិក ហើយចិនក៏បានតបតវិញ​ដោយបិទស្ថានកុងស៊ុលអាមេរិក​នៅក្នុងប្រទេសចិនផងដែរ។ នៅពេលនេះសេតវិមានបានអំពាវនាវឲ្យចិនបញ្ឈប់រាល់សកម្មភាពអាក្រក់​​ដោយស្វែងរកវិធីសាស្ត្រតបតអាមេរិកតាមបែប​«ស៊ីសងភ្លាមៗ»។ អាមេរិកធ្វើទៅលើចិនមុនដោយបិទស្ថានកុងស៊ុលចិន ហើយចិនបានតបតវិញជារឿងសមហេតុផល។ ប៉ុន្តែគណៈកម្មការសន្តិសុខជាតិអាមេរិក លោក ​John Ullyot បានបញ្ជាក់ថា «យើងបិទស្ថានកុងស៊ុលចិន នៅទីក្រុង Houston គឺដើម្បីការពារ​​ផលប្រយោជន៍​ ... Read More »

អាជ្ញាធរខេត្តប៉ៃលិនឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋទីទាល់ក្រ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្តព្រមទាំងក្រុមការងារបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៦៤គ្រួសារ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

ថ្ងៃនេះ កម្ពុជារកឃើញកូវីដ-១៩ថ្មី ចំនួន ២៣ករណីថែមទៀតជាករណីនាំចូល ខណៈអ្នកជំងឺ១នាក់ជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៣ករណីថែមទៀត ខណៈដែលនៅថ្ងៃនេះដែរមានអ្នកជំងឺ១នាក់បានជាសះស្បើយ។ សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ... Read More »

នារីម្នាក់មិនដឹងមានវិបត្តិអ្វីទេបានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា

ភ្នំពេញ៖ នារីម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អត្រូវបានប្រជាពលរដ្ឋឃើញក៏ចេញទូកទៅជួយទាន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ... Read More »

ព្រេងខ្មែរ÷រឿងភ្នំយ៉ាតនៅប៉ៃលិន

មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំអ្នកអាន ឲ្យស្គាល់ភូមិភាគ បប៉ៃលិន បន្តិចសិន ព្រោះភូមិភាគឋិតនៅឆ្ងាយពីរាជធានី ហើយដែលមានទំនៀមទម្លាប់ប្លែកណាស់ផង ។ ដើមឡើយ អ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជនជាតិកុឡាទាំងអស់មករស់នៅ ដោយសារការប្រាថ្នាមកជីកយកត្បូង ដែលមាននៅកប់ក្នុងដី ត្រង់ជ្រលងនៃភ្នំ ភូមិភាគនោះ ... Read More »

មេដឹកនាំជប៉ុន៖ មិនចាំបាច់ត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នម្តងទៀតឡើយ បើទោះបីជារកឃើញអ្នកឆ្លង COVID-19 ថ្មីជាង៧០០នាក់ក៏ដោយ

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ បានអះអាងនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ថា បើទោះបីជាប្រទេសខ្លួនរកឃើញអ្នកឆ្លង COVID-19 ថ្មីជាង៧០០នាក់ បន្ថែមទៀតក៏ដោយ ក៏មិនទាន់ចាំបាច់ត្រូវប្រកាសដាក់ប្រទេសជប៉ុន ទៅក្នុងគ្រាអាសន្នជាថ្មីម្តងទៀតឡើយ ... Read More »

លោក វេង សាខុន បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់ របស់លោក គង់ គឹមឆាយ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

ស្ថានទូតចិន៖ រដ្ឋាភិបាលចិន អនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន ខណៈចំការចេករបស់កម្ពុជាកើនដល់១៥ក្រុមហ៊ុន នឹងមានផ្ទៃដីដាំដុះជាង៨០០០ហិកតា

អន្តរជាតិ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រដ្ឋាភិបាលចិនអនុញ្ញាតឲ្យនាំចេញផ្លែចេកស្រស់ទៅប្រទេសចិន ខណៈដែលចំការចេករបស់ប្រទេសកម្ពុជា កើនដល់១៥ក្រុមហ៊ុន ដែលមានការដាំដុះដំណាំចេកមានចំនួនជាង៨០០០ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន២១កន្លែង ។ នៅក្នុងFacebook ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា បានចុះផ្សាយយ៉ាងដូច្នេះថា «កាលពីពេលថ្មីៗនេះ ... Read More »

ឆ្លងចរន្តកើតជាអគ្គិភ័យឆាបឆេះធនាគារ មេយប៊ែង(ខេមបូឌា)ភីអិលសុី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

ភ្នំពេញ ៖អគ្គិភ័យបានឆាបឆេះធនាគារ មេយប៊ែង(ខេមបូឌា)ភីអិលសុី ដោយសារតែឆ្លងចរន្តអគ្គិសនី ហើយភ្លើងបានរលត់ទៅវិញដោយមិនបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ស្ថិតនៅធនាគារមេយប៊ែង(ខេមបូឌា)ភីអិលសុី ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញបណ្ដាលឱ្យខូចខាតសម្ភារអស់តិចតួច និងមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ... Read More »

ជនសង្ស័យលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងលួចម៉ូតូយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ ដែលករណីលួចនេះប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​ វេលាម៉ោង១៨និង០០នាទីល្ងាច នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ អៀច បូរ៉ាន ស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទព្យាបាលមិនធូរស្រាលសម្រេចចិត្តចង.កលើផ្ទះទាំងយប់

ខេត្តស្វាយរៀង៖ ស្ត្រីជាប្រពន្ធបានស្រែកផ្អើលដល់ក្រុមគ្រួសារនិងហៅអ្នកភូមិឱ្យជួយសង្គ្រោះប្ដីគាត់បន្ទាប់ពីឃើញចងកសម្លាប់ខ្លួនលើផ្ទះកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២០នៅក្នុងភូមិបារាយ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ គឹម យ៉េង អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ បើតាមកូនៗរបស់ជនរងគ្រោះបានឱ្យដឹងថា ឪពុករបស់ខ្លួនមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយៗបានទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែបានត្រឹមធូរស្រាលមួយរយៈប៉ុណ្ណោះ។ នៅមុនយប់កើតហេតុគាត់បានចូលដេកជាមួយម្ដាយក្នុងមុងជាមួយគ្នាដូចសព្វដង  ... Read More »

ទ្វារស្ថានកុងស៊ុលចិននៅទីក្រុងHouston​ រងការបំផ្លាញដោយសន្តិសុខអាមេរិក

អន្តរជាតិ៖ ក្រុមសន្តិសុខអាមេរិកបានបំផ្លាញទ្វារស្ថានកុងស៊ុលចិននៅទីក្រុង​Houston ក្រោយពេលច្បាប់បិទស្ថានកុងស៊ុលចូលជាធរមាននៅវេលាម៉ោង​៤រសៀលថ្ងៃទី​២៤ ខែកក្កដា (ម៉ោងនៅអាមេរិក)។ ក្រុមអ្នកសារព័ត៌មានបានសួរក្រុមសន្តិសុខពីសកម្មភាពបំផ្លាញទ្វារ​ស្ថានកុងស៊ុលរបស់ចិនដែលមានមនុស្សជាច្រើនចូលទៅខាងក្នុង ហើយ​មានសន្តិសុខពីរនាក់ស្លៀកពាក់ឯកសណ្ឋានឈរយាមនៅទ្វារចូល។ សន្តិសុខយាមទ្វារ មិនបានឆ្លើយសំណួរពាក់ព័ន្ធនឹងការចូលទៅកាន់ទីតាំងរបស់ចិននោះឡើយ។ មកទល់ពេលនេះស្ថានទូតចិនប្រចំានៅទីក្រុងHouston និងក្រសួងការបរទេសចិនមិនទាន់មានប្រតិកម្មអ្វីនោះឡើយ ពាក់ព័ន្ធនឹងសកម្មភាពខាងលើ​។ ស្ថានកុងស៊ុលរបស់ចិននៅទីក្រុងHoustonដែលបានដំណើរការអស់រយៈពេល​៤០ឆ្នាំ កន្លងមក​ត្រូវបានបញ្ចប់នៅវេលាម៉ោង​៤រសៀលថ្ងៃទី​២៤ខែកក្កដា ឆ្នាំ​២០២០​។ សកម្មភាពខាងលើរបស់​អាមេរិក​ ... Read More »

ក្រោយស្ងប់ស្ងាត់មួយរយៈ៖ ប្រទេសឡាវប្រកាសរកឃើញអ្នកឆ្លង COVID-19 ម្នាក់ជាជនជាតិ​កូរ៉េខាងត្បូង

អន្តរជាតិ៖ ឡាវ គឺជាប្រទេសមួយដែលមានករណីឆ្លង COVID-19 ទាបជាងគេនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ។ ប៉ុន្តែមួយរយៈពេលជាង៣ខែកន្លងទៅនេះ ក្រសួងសុខាភិបាល​ឡាវ  នៅ​ថ្ងៃទី​២៤ ខែកក្កដាម្សិលមិញនេះ បាន​រាយការណ៍​ថាមានករណី​ឆ្លង COVID-19 ថ្មីម្នាក់ គឺជា​បុរស​កូរ៉េខាងត្បូង ​។ ... Read More »

សាខា​កាកបាទក្រហម រាជធានីភ្នំពេញ ​ បានរៀបចំធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមទិសស្លោក “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម”

ភ្នំពេញ៖ សាខា​កាកបាទក្រហម រាជធានីភ្នំពេញនាព្រឹកថ្ងៃសៅរ៍​ ៥កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥​ ខែ កក្កដា ឆ្នាំ ២០២០នេះ​ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន​ ... Read More »

ទាហានស៊ីរី ២នាក់រងរបួស ក្រោយយោធាអ៉ីស្រាអែលប្រើឧទ្ធម្ភាគចក្រ វាយប្រហារទៅលើមូលដ្ឋានទ័ពស៊ីរី

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ចេញផ្សាយថាឧទ្ធម្ភាគចក្រយោធាអ៉ីស្រាអែល បានធ្វើការបាញ់រះទៅលើទីតាំងយោធាមួយចំនួន នៅក្នុងខេត្ត Quneitra របស់ប្រទេសស៊ីរី និងបានបង្កឲ្យទាហានស៊ីរី ០២នាក់រងរបួស។ ការវាយប្រហារ ទៅលើមូលដ្ឋានទ័ពស៊ីរីខាងលើនេះ បានកើឡើងកាលពីយប់ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០ ... Read More »

សម្តេចម៉ែ ព្រះរាជទាន ចំនួន ២០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១តោន ម៉ាសចំនួន ៥០០ ដល់អង្គការ ​ (People improvement organization-PIO)

ភ្នំពេញ៖ ក្រោម​ព្រះ​រាជហឫទ័យអាណិតស្រលាញ់ និងទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តជាកូនចៅក្រីក្រ​របស់​ព្រះអង្គ​ដែល​កំពុង​ទទួលរងនូវភាពខ្វះ​ខាត​ ហេីយ​កំពុង​ស្នើសុំ​ជំនួយ​ពី​សប្បុរស​ជន​ដេីម្បី​បំពេញ​សេចក្ដី​ត្រូវការ​របស់​អង្គការ​ផងនោះ សម្តេច​ព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ ... Read More »

PSG បង្ហាញភាពខ្លាំងលើកពាន French Cup មុនជំនួបជម្រុះChampions League

កីឡាអន្តរជាតិ៖ ក្លឹបយក្សរបស់បារាំង Paris St-Germain (PSG) បានយកឈ្នះក្រុម Saint-Etienne ក្នុងលទ្ធផល ១ទល់០ លើកពានរង្វាន់ French Cup នៅក្នុងការប្រកួតដែលមានអ្នកគាំទ្រមួយចំនួនត្រូវបានអនុញ្ញាតឲ្យចូលទស្សនានៅកីឡដ្ឋាន Stade de France ... Read More »

ឡានដឹកខ្សាច់ នៅតែបើកបរលឿន ទោះបីធ្លាក់ភ្លៀង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ទៀតហើយ !

ភ្នំពេញ៖ ក្រុមឡានដឹកខ្សាច់ដែលបើកតាមផ្លូវ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ នៅតែបើកបរលឿន វ៉ាជែង និងបើកបរព្រហើនជាទីបំផុត ស្របពេលកំពុងភ្លៀងធ្លាក់ផង បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យឡានដឹកខ្សាច់ក្រឡាប់ផ្ងារជើង រីឯរថយន្តរងគ្រោះត្រូវខូចខាតខ្ទេចខ្ទីផ្នែកខាងមុខទាំងស្រុង ។ ប៉ុន្តែទោះយ៉ាងណា គ្រោះថ្នាក់នេះមិនបណ្តាលឱ្យមានរបួសឬស្លាប់ដល់មនុស្សនោះទេ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៤ ... Read More »

អតីតខ្សែបម្រើក្លឹប Real Madrid លោក Michel លាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas

កីឡាអន្តរជាតិ៖ ក្លឹបមានមូលដ្ឋាននៅប្រទេសម៉ិចស៊ីកូបានប្រកាសថា អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លឹប Real Madrid លោក Michel បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas ដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។ ក្លឹប Pumas នៅលីគកំពូលម៉ិចស៊ីកូ ... Read More »

ឃាត់ខ្លួនបានហើយ ..! ជនសង្ស័យដែលយកកាំបិតគំរាមសម្លាប់ម្តាយមីង និងវាយបំផ្លាញទ្រព្យសម្បត្តិ បង្កការភ្ញាក់ផ្អើលនៅក្រុងសៀមរាបនោះ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ ដែលជាអ្នកបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពខេត្ត គឺបុរសដែលបានបង្កការភ័យខ្លាចរូបនេះ គឺឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យ ... Read More »

ពៅ លីដា កាន់តែស្រស់ស្អាតប្លែកក្រោយពីពត់ធ្មេញ

     ភ្នំពេញ៖ អស់រយៈពេលជិត១ឆ្នាំហើយដែលតារាសម្តែងស្រី កញ្ញា ពៅ លីដា បានសម្រេចចិត្តធ្វើការពត់ធ្មេកពីកំណើតដើម្បីឲ្យកាន់តែស្រស់ស្អាត។ សម្រស់របស់តារាស្រីរូបនេះកាន់តែស្អាតប្លែកជាងប៉ុន្មានឆ្នាំមុន។ ​តារាស្រីរូបនេះបានបង្ហាញការកំណត់សម្គាល់នៃការប្រែប្រួលទម្រង់មុខរបស់តារាស្រីរូបនេះគឺតាមរយៈរូបថតដែលនាងបង្ហោះជារឿយៗលើគណនីហ្វេសប៊ុក និងអុីនស្រា្តក្រាមផ្ទាល់ខ្លួនផងដែរ។ មិនត្រឹមប្រែប្រួលទម្រង់មុខប៉ុណ្ណោះទេ តារាសម្តែងរូបនេះមើលទៅហាក់ស្រកគីឡូតាមការប៉ងទៀតផង ព្រោះអំឡុងពេលកញ្ញាចាប់ផ្តើមពត់ធ្មេញដំបូងៗកញ្ញាបានឲ្យ ដឹងថា ... Read More »

ស្រ្ដីម្នាក់រងរបួសធ្ងន់ដោយសារត្រូវរថយន្តបុកម៉ូតូពីក្រោយ

ខេត្តឧត្ដរមានជ័យ៖ ស្ដ្រីម្នាក់បានសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ ដោយសារតែរងនូវគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូពីក្រោយ​ហើយគាបជាប់ជាមួយនឹងរថយន្ដ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិេងម៉ូតូ ដែលបើកស្របទិសគ្នា(ពីត្បូងទៅជើង) បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាជាផ្លូវការ

រាជធានីភ្នំពេញ ៖ អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាប្រកបដោយប្រណីតភាពដែលរើពីទីតាំងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិកទល់មុខរង្វង់មូលវត្តសំពៅមាស មកកាន់ទីតាំងថ្មីនៅកាច់ជ្រុងខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លីម ... Read More »

ក្លឹប Villarreal តែងតាំងអតីតអ្នកចាត់ការក្រុមកាំភ្លើងធំលោក UnaiEmery ជាគ្រូបង្វឹក

កីឡាអន្តរជាតិ៖ លោក Unai Emery អតីតអ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម Villarreal នៅក្របខ័ណ្ឌ La Ligaក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ បុរសសញ្ជាតិអេស្ប៉ាញវ័យ៤៨ឆ្នាំរូបនេះត្រូវបានក្លឹប Villarreal តែងតាំងជំនួសលោក Javi Calleja ... Read More »

ក្លឹប Leeds ចុះហត្ថលេខាទិញអ្នកចាំទី Meslier លើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍

កីឡាអន្តរជាតិ៖ ម្ចាស់ជើងឯកលីគលំដាប់ទី២របស់អង់គ្លេសបានប្រកាសថា ក្រុម Leeds United បានចុះហត្ថលេខាលើអ្នកចាំទី Illan Meslier ពីក្លឹបបារាំង Lorient ក្នុងកិច្ចសន្យាជាអចិន្រ្តៃយ៍បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវគ្នារួចមក។នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសៅរ៍​ ទី២៥ ... Read More »

ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងទឹកស្រះក្នុងវត្តលង់ស្លាប់

ភ្នំពេញ៖ ក្មេងប្រុសអាយុ៤ឆ្នាំកន្លះម្នាក់មកលេងស្រះទឹកក្នុងវត្តអង្តតាមុិញបានលង់ស្លាប់ ខណៈជីដូនកំពុងជាប់រវល់ធ្វើចង្ហាន់ប្រគេនលោក។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »