ព័ត៌មានទាន់ហេតុការណ៍៖
'

លោក វេង សាខុន ៖ នៅតែមានអ្នកចិញ្ចឹមចិត្តបន្តខិតខំបំផុសយកព័ត៌មានមិនពិតមកចុះផ្សាយ ពាក់ព័ន្ធបញ្ហាតម្លៃជ្រូករស់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេង សាខុន ថ្លែងថា កន្លងមក ក្រសួងមានភាពអត់ធ្មត់ណាស់ចំពោះបញ្ហានេះ ប៉ុន្តែក្រសួងនៅតែពិនិត្យ ឃើញថា នៅតែមានបុគ្គលមួយចំនួន នាពេលថ្មីៗនេះ នៅតែចិញ្ចឹមចិត្តបន្តខិតខំបំផុសយកព័ត៌មានមិនពិតមកចុះផ្សាយ ... Read More »

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ៃលិនម្នាក់ស្លៀកពាក់ស៊ីវិលឃាត់គោយន្តដឹកបង្គោលរបងគ្មានច្បាប់ បង្កជម្លោះផ្អើលគេឯង

ខេត្តប៉ៃលិន ៖ គោយន្តកន្ត្រៃ១គ្រឿងបានដឹកឈើបង្គោលរបងប្រហែល១០០ដើមចេញពីខេត្តសៀមរាប ដើរលក់ចែកចាយតាមដេប៉ូនៅស្រុកសំឡូត ខេត្តបាត់ដំបង លុះគេអត់ទិញ ក៏ដឹកហួសមកខេត្តប៉ៃលិន ស្រាប់តែត្រូវមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ៃលិនស្ទាក់ចាប់យកទៅបញ្ជាការដ្ឋានក្រុងប៉ៃលិន ដើម្បីសួរនាំ រកច្បាប់ទម្លាប់ ។ ហេតុការណ៍ចាប់ឃាត់គោយន្តកន្ត្រៃដឹកបង្គោលរបងនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ព្រឹកថ្ងៃទី១៧ ... Read More »

លោក ជួប ប៉ារីស៍ ដឹកនាំកិច្ចប្រជុំតាមអនឡាញផ្សព្វផ្សាយកម្មវិធីរេដបូកជាតិ និងការគ្រប់គ្រងសំណល់ប្លាស្ទិក

ភ្នំពេញ៖ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ព.ស.២៥៦៤ ត្រូវថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ ... Read More »

ប្រធានក្រុមហ៊ុនទូរទស្សន៍អាមេរិកដាក់សំណើ៣៥០លានផោនដើម្បីទិញក្លឹប Newcastle

យោងតាមការចេញផ្សាយរបស់ Sky Sport កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនាបានបង្ហាញថា ក្លឹប Newcastle United បានទទួលការដេញថ្លៃកាន់កាប់ថ្មីចំនួន៣៥០លានផោនពីនាយកប្រតិបត្តិក្រុមហ៊ុនទូរទស្សន៍អាមេរិកឈ្មោះ Clear TV គឺលោក Henry Mauriss ។ ... Read More »

ពហុកីឡដ្ឋានទី៣របស់កាតារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២បានសាង់សង់រួចរាល់

ពហុកីឡដ្ឋានទី៣ក្នុងចំណោមពហុកីឡដ្ឋានទាំង៨របស់ប្រទេសកាតារសម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ត្រូវបានសាងសង់រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ ពហុកីឡដ្ឋានដែលកាតារបានសាងសង់រួចរាល់នេះគឺមានកៅអីចំនួន៤០.០០០ មានទីតាំងនៅតំបន់អាល់រ៉ាយយ៉ាននៅជាយក្រុងនៃទីក្រុងដូហា ដែលជាកីឡដ្ឋានធំមួយក្នុងចំណោមកីឡដ្ឋានដែលគ្រោងសាងសង់ត្រៀមព្រឹត្តិការណ៍ខាងលើ។ ការសាងសង់នេះគឺពហុកីឡដ្ឋានទី៣ហើយដែលត្រូវបញ្ចប់រួចរាល់បន្ទាប់ពីការជួសជុលកែលម្អពហុកីឡដ្ឋានអន្តរជាតិ Khalifa ក្នុងឆ្នាំ២០១៧ និងការបើកដំណើរការសាងសង់ពហុកីឡដ្ឋាន Al Janoub ... Read More »

សម្តេចតេជោ ហ៊ុន សែន ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា

ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ ព្រះវស្សា យាងចូល៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ... Read More »

Napoli ផ្តួល Juventus បាល់ប៉េណាល់ទីឈ្នះពានរង្វាន់ Coppa Italia ខណៈ Man City ឈ្នះ Arsenal

ក្រុម Napoli បានរក្សាភាពខ្លាំងរបស់ខ្លួនដើម្បីដណ្តើមបានពានរង្វាន់ដ៏ធំលើកដំបូងមួយក្នុងរយៈពេល ៦រដូវកាលតាមរយៈការផ្តួលក្រុម Juventus ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីយប់ថ្ងៃពុធ ទី១៧ ខែមិថុនា។ ការឈ្នះនេះបានកើតឡើងបន្ទាប់ពីការតស៊ូប្រកួតគ្នាទាំងពីរក្រុមយ៉ាងលំបាកក្នុងលទ្ធផល 0-0 ក្នុងរយៈពេល ... Read More »

លោក Arteta ចង់រក្សា David Luiz នៅ Arsenal បន្តទៀត

អង់គ្លេស៖ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាគាត់ស្រលាញ់ និងចង់រក្សាខ្សែការពារ David Luiz នៅក្នុងក្លឹបបន្តទៀត។ នេះបើយោងតាមការផ្សាយរបស់ Livescore កាលពីម្សិលមិញ។ David Luiz ... Read More »

ថ្ងៃនេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត ជាបុរសមកពីប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ ថ្ងៃនេះកម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ-១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានអាយុ២១ឆ្នាំ អាសយដ្ឋាន នៅភូមិ-ឃុំ-ស្រុក ស្រែអំបិល ខេត្តកោះកុង ។ បច្ចុប្បន្នត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ... Read More »

កុមារ ៣.០០០នាក់រងការរំលោភបំពានផ្លូវភេទនៅព្រះវិហារកាតូលិក ក្នុងប្រទេសបារាំង

គណៈកម្មការស៊ើបអង្កេត បារាំងបានឲ្យដឹងថា មានកុមារដល់ទៅ ៣.០០០នាក់រងការបៀតបៀនផ្លូវភេទ។ ជនរងគ្រោះគឺក្នុងវ័យអនីតិជនទាំងអស់ ហើយជនល្មើសគឺជាអ្នកមានមុខមាត់ ជាអាចារ្យក្នុងព្រះវិហារកាតូលិក។ សារព័ត៌មាន AFP បានផ្សាយថា មានកុមារដល់ទៅ៣.០០០នាក់ ក្លាយជាជនរងគ្រោះ ក្នុងការបៀតបៀនផ្លូវភេទ នៅតាមបណ្តាព្រះវិហារ កាតូលិក ... Read More »

អាកាសយានិកជនជាតិអង់គ្លេស ដែលឆ្លងកូវីដ-១៩ ធ្ងន់ជាងគេបំផុតនៅវៀតណាមពេលនេះល្អប្រសើរហើយ

នៅល្ងាចថ្ងៃទី១៧ ខែមិថុនានេះ អភិបាលទីក្រុងហ៊ូជីមិញ បានទៅសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ ធ្ងន់ជាងគេបំផុតនៅវៀតណាម គឺជាអាកាសយានិក ជនជាតិអង់គ្លេស ក្នុងមន្ទីរពេទ្យជឺរី។ អ្នកជំងឺ ជនជាតិអង់គ្លេស គឺជាអ្នកជំងឺទី៩១របស់វៀតណាម។ អភិបាលក្រុងលោក ង្វៀង ថាញ់ ហ្វុង ... Read More »

ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-​រុស្ស៊ី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លង​កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

ភ្នំពេញ៖ ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន-​រុស្ស៊ីស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លង​កូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលបានធ្វើឡើងកាលពី ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ក្រសួង​ការ​បរទេស និង​សហប្រ តិបត្តិការអន្តរជាតិ ... Read More »

ជនសង្ស័យប្រទះឃើញបរទេសឈប់ម៉ូតូនិយាយទូរស័ព្ទ ធ្វើសកម្មភាពឆក់បានសម្រេចហើយតែរត់មិនរួច

ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ត្រូវ ប្រជាពលរដ្ឋក្របួចចាប់រួចប្រគល់អោយនគរបាលដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសកំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ហើយប្រជាពលរដ្ឋស្វាគមន៍ម្នាក់១ដៃមួយជើង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២០នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ ... Read More »

ជីវិតអ្នកប្រមូលផលពីដើមត្នោតពិតជាផុយស្រួយណាស់

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានភ្លាត់ស្នៀតធ្លាក់ពីលើចុងដើមត្នោតស្លាប់ភ្លាមៗយ៉ាងសង្វេគ ខណៈគាត់កំពុងឡើងចុះៗដូចសព្វមួយដង តែជាអកុសលបានរអិលជើងរបូតចេញពីកាំបង្អោង បណ្ដាលឲ្យធ្លាក់មកដីបែបនេះ ។ ហេតុការណ៍គ្រោះថ្នាក់ធ្លាក់ពីលើកចុងដើមត្នោតខាងលើ បានកើតឡើងនារសៀលថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ... Read More »

ស្នងការខេត្តកណ្តាល បានដឹកនាំគណប្រតិភូ នាំយកថវិកាចំនួន ៥០០០ដុល្លារអាមេរិក ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាល្ងាចថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន ... Read More »

ក្រសួងមហាផ្ទៃបង្កេីតក្រុមការងារតាមដាន យោបល់​ ឬសំណូមពរ​ (Comment) របស់មហាជន ចូល (Facebook page)សម្តេច ស ខេង

ភ្នំពេញ៖ ក្រសួងមហាផ្ទៃចេញសេចក្ដីសម្រេច​ ស្ដីពី​ ការបង្កេីតក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ​ យោបល់​ ឬសំណូមពរ​ (Comment) របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក​ (Facebook Page) របស់សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ... Read More »

សម្តេចព្រះមហាសង្ឃរាជនិមន្តសួរសុខទុក្ខ និងសំណេះ សំណាលកងកម្លាំងប្រដាប់អាវុធឈរជើងប្រចាំការជួរមុខ

ខេត្តព្រះវិហារ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បញ្ជាការដ្ឋានអង្គ រក្ស ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្តេចព្រះអគ្គមហាសង្ឃ រាជា ធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្សសម្តេចព្រះមហា សង្ឃ ... Read More »

លោក ឃួង ស្រេង ប្រជុំដោះស្រាយបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខសាលាក្តីខ្មែរក្រហម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ដ្រីជំនាញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ទឹកភ្លៀងលិច ដោយជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ត្រង់តំបន់មុខ សាលាក្តីខ្មែរក្រហម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ជៀសផលប៉ះពាល់ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។    ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧  ខែមិថុនា ឆ្នាំ២០២០នេះ ... Read More »

Update ៖ សមត្ថកិច្ចឆែកឆេរទីតាំងគ្រឿងសម្អាងក្រុមហ៊ុន ATOMY (CAMBODIA) រកឃើញវត្ថុតាង៣៩មុខ ស្តុបដោយពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

ភ្នំពេញ៖ បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននូវរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឱ្យដឹងថា៖ ការចុះបង្ក្រាបធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងនៅចំពោះមុខ ម្ចាស់ទីតាំងឈ្មោះ លោក OH JAE HOON និងសមត្ថកិច្ចចម្រុះរកឃើញវត្ថុតាងចំនួន៣៩មុខ ។ ចំពោះទីតាំងស្តុកផលិតផលគ្រឿងសម្អាងនេះ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងរដ្ឋបាលសង្កាត់គោកឃ្លាងបន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ

     ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ខែមិថុនា ឆ្នាំ ២០២០ នេះដោយមានការអនុញ្ញតិពីលោក វរៈសេនីយ៍ឯក ហួរ  ... Read More »

សមត្ថកិច្ចថៃ ចាប់មេខ្យល់ម្នាក់និងពលករ១៤នាក់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់

ប្រទេសថៃ៖សមត្ថកិច្ចអន្តោប្រវេសន៍ខេត្តស្រះកែវសហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍កណ្ដាល របស់ថៃបានចាប់ខ្លួនក្រុមមេខ្យល់ជួញដូរមនុស្ស ម្នាក់នឹងពលករខ្មែរចំនួន១៤នាក់ ដែលឆ្លងដែនទៅប្រទេសថៃខុសច្បាប់ដើម្បីរកការងារធ្វើ ។   យោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก็ว -77 เด้ด)។ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ខេត្តស្រះកែវ ... Read More »

ប្រុសចរិតស្រី ឌុបគ្នាមកបន្ទប់បម្រុងឡើងឋានសួគ៌ តែត្រូវខាងប្រុសចាក់ជាច្រើនកាំបិតបម្រុងប្លន់

ខេត្ត​បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ដែល​ជា​មនុស្ស​ប្រុសចរិតស្រី« ខ្ទើយ » បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ដោយផ្លែកាំបិតចិតបន្លែពីដៃគូបុរសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាមៗបន្ទាប់​ពី​ពួកគេ​ត្រឡប់​មកពី​កម្មវិធី​ខួបកំណើត ហើយ​ឆ្ពោះ​ទៅ​កាន់​បន្ទប់​ជួល​បម្រុង​នាំគ្នា​ឡើង​ឋាន​សួគ៌ តែ​ត្រូវ​ភាគី​ខាង​ប្រុស ​ចាក់​បម្រុង​ប្លន់​ទៅវិញ។ តាមសាក្សីមួយចំនួនបាននិយាយថា កាលពីព្រលប់ថ្ងៃកើតហេតុជនរងគ្រោះដែលមាន ឈ្មោះ​ នឿន រ៉ា​ឌី ... Read More »

ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី ដោយសារកូវីដ១៩ បានមកដល់កម្ពុជា នឹងបញ្ជូនទៅស្រុកកំណើត ដើម្បីធ្វើចត្តាឡីស័ក

ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលបានជាប់គាំងនៅប្រទេសម៉ាឡេស៉ី ដោយសារជំងឺកូវីដ-១៩ សរុបជាង២០០នាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ៥៖៣០នាទី។ ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាពលរដ្ឋខ្មែរទាំងនេះ បានធ្វើឡើងបន្ទាប់ពី លោក ... Read More »

កម្ពុជា បញ្ជាទិញរថយន្តយោធា ២៩០គ្រឿង ពីប្រទេសចិន

ភ្នំពេញ៖ ប្រទេសកម្ពុជា បានបញ្ជាទិញរថយន្តយោធាចំនួន ២៩០គ្រឿង ពីប្រទេសចិន ហើយចែកជូនដល់បណ្តាស្ថាប័នអង្គភាព នៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅបំរើការងារតាមអង្គភាពនីមួយៗ។ នៅពហុកីឡដ្ឋានជាតិ អូរឡាំពិក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ... Read More »

អ្នកដើររៀបចំភ្លេងការម្នាក់ផឹកស្រាស្រវឹងចងកក្នុងផ្ទះផ្អើលគ្រួសារទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលអ្នកភូមិស្គាល់ថាជនប្រមឹកផឹកស្រាស្រវឹងជាប្រចាំរហូតដល់វង្វេងស្មារតីបានចងកសម្លាប់ខ្លួននៅផ្ទះបង្កការភ្ញាក់ផ្អើលដល់គ្រួសារនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំនុច ភូមិឬស្សីព្រៃឃុំកំពង់ចំលងស្រុកសា្វយជ្រំ។ បើតាមសមត្ថកិច្ចស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះឈ្មោះ មុី រដ្ឋា  អាយុ២៩ឆាំ្ន មុខរបរដើរភ្លេងការ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ តាមសមត្ថកិច្ចបញ្ជាក់ទៀតថាក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានភ្លាម កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រុកនិងលោក គ្រូពេទ្យបានចុះមកពិនិត្យសពតាមការសន្និដ្ឋានគឺពិតជាធ្វើអត្តឃាតដោយយកខ្សែចង.កនឹងននងផ្ទះរបស់គាត់ស្នាក់នៅកន្លែងកើតហេតុពិតប្រាកដមែនខណះមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។ ... Read More »

វិមានប្រធានាធិបតីពូទីនមានបន្ទប់កម្ចាត់មេរោគសម្រាប់មនុស្សគ្រប់រូបចូលទៅទីនោះ

រុស្សុី៖ មនុស្សគ្រប់រូប មិនថាមានតួនាទី តំណែងធំប៉ុណ្ណានោះឡើយ ក្នុងពេលចូលទៅជួបប្រធានាធិបតីពូទីន នៅឯវិមាននៅជាយក្រុង មូស្គូ គឺចាំបាច់ត្រូវតែឆ្លងកាត់ បន្ទប់កម្ចាត់មេរោគជាមុន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន RIA របស់រុស្ស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ... Read More »

ផឹកស៊ីក្លែមសំដីផ្ទុះហិង្សាម្នាក់ចូលពេទ្យម្នាក់គេចខ្លួនបាត់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវចំ ពោះមួយ កាំបិតចិតបន្លែ បំពង់កនិងថ្ងាស់បណ្ដាលឲ្យហូរឈាមជោគខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីជាមួយគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ថាច់ ... Read More »

លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនៅខេត្តក្រចេះ

ខេត្តក្រចេះ៖ លំនៅឋានប្រជាពលរដ្ឋចំនួន៤គ្រួសារត្រូវបានអគ្គីភ័យលេបត្របាក់បណ្តាលមកពីភ្លើងទៀនឆេះអស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត។ ហេតុការណ៍អគ្គីភ័យឆាបឆេះនោះបានកើតឡើងនៅវេលាម៉ោង២៣៖២០នាទីយប់ថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិកែងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាការឆាបឆេះនោះអស់ចំនួន០៤ផ្ទះស្មើ១៣ដំបូលហើយសមត្ថកិច្ចបានប្រើប្រាស់ទឹកជួយពន្លត់អស់ចំនួនបីរថយន្តទើបទប់ស្កាត់បាន។  ប្រភពបន្តថាផ្ទះទី១-ម្ចាស់ឈ្មោះ ប៉ុល ភួង ភេទប្រុស អាយុ៧៥ឆ្នាំប្រពន្ធឈ្មោះ នួន ធឹង អាយុ៧៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ផ្ទះ២ខ្នងអស់ទ្រព្យសម្បត្តិមានរួមមាន៖ ខ្សែករមាសចំនួនមួយដំឡឹងកន្លះ,ខ្សែដៃមាសមួយដំឡឹងកន្លះ,ប្រាក់រៀលចំនួន៣.១០០.០០០រៀល,ម៉ូតូមួយគ្រឿង ... Read More »

អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងាយរងគ្រោះ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង រួមមាន លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ពៅ សុភាព រួមដំណើរដោយ លោកស្រី ... Read More »

រឿងព្រេង÷ សត្វ​ក្អែក​ការ​កូន

សេចក្ដី​ដំណាល​ថា៖ មាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត ឲ្យ​ហើរ​រក​ចំណី ផ្លែ​ឈើ ស្រូវ​អង្ករ ត្រី ... Read More »