ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២

ប្រទេសថៃៈ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ដែលបានប្រារព្វពិធីបើកជាផ្លូវការនៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែក ព្រះរាជា ... Read More »

ទស្សនៈល្ងីល្ងើ៖ ​​​​ ហួសសម័យកាល ទិញអង្ករ អំបឹល ប្រហុក ផ្អក ត្រៀមទុកហើយ !

នាពេលព្រឹកព្រលឹម ក្រោយពីធាក់កង់ហាត់ប្រាណហត់ នាយជាលខ្ញុំ បានឆុងតែមួយប៉ាន់មកផឹកដើម្បីឲ្យបែកញើសកាន់តែខ្លាំងសម្រួលដល់សុខភាព ។ គ្រាន់តែលើកតែផឹកបានមួយក្អឹកប៉ុណ្ណោះ ស្រាប់តែទូរស័ព្ទរខ្ញុំរោទិ៍ស្ទើរបែកក្រដាសត្រចៀក ព្រោះខ្ញុំប្រើទូរស័ព្ទទំនើបធុនអិនចុចពិលដាក់សំឡេងឮខ្លាំង ជំនួយត្រចៀកថ្លង់ ។ ដោយចង់ដឹងថា អ្នកណាមានការអីទូរស័ព្ទមករកទាំងព្រឹកដូច្នេះ ? ខ្ញុំបានលើកទូរស័ព្ទមកមើលលេខ ទើបដឹងថា ... Read More »

កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧

ប្រទេសថៃៈ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា​ ឆ្នាំ២០១​៩​ដដែលនេះ​ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២​ រួចមក​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន​ បានអញ្ជេីញចូលរួមបើក​កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧​ ជាមួយនឹង​ ឯកឧត្តម​ រ៉ូប៊ែរ អូប្រៀន ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជេីញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព

ប្រទេសថៃៈ នៅថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ដដែលនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន ក៏ដូចជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន បានយាងនិងអញ្ជើញសោយក្រយ៉ា ... Read More »

ខណ្ឌ៧មករា ឥឡូវសម្បូរចោរលួចម៉ូតូខ្លាំងណាស់

ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋរស់នៅខណ្ឌ៧មករា បានឲ្យដឹងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា មួយរយៈពេលកន្លងមកនេះគេឃើញថា សកម្មភាពចោរលួចទ្រព្យសម្បត្តិពលរដ្ឋតាមផ្ទះកើតឡើង ធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចផងដែរ ។ ប្រជាពលរដ្ឋបន្តថា កាលពីវេលាម៉ោង ៧ និង៥១នាទីយប់ថ្ងៃទី៣ ... Read More »

ចោរឆក់២ក្រុមចំនួន៧នាក់ នគរបាលខណ្ឌពោធិ៍សែនជ័យ​ចាប់ខ្លួន ក្នុងនោះ១ក្រុម ធ្លាប់ឆក់ជនជាតិចិននៅខេត្តព្រះសីហនុបាន៥ម៉ឺនដុល្លារ

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម​ និងស្ថិតនៅក្នុងក្រុម២ផ្សេងគ្នា​​ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ន​ចោមចៅ​ទី​៣ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនបានជាបន្តបន្ទាប់ ។ ក្នុងនោះ ក្រុមទី១ឆក់ទូរស័ព្ទអ្នកដំណើរតាមម៉ូតូកង់បីនាវេលាយប់រំលងអធ្រាត្រ ចំណែកក្រុមទី២ ធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅឯខេត្តព្រះសីហនុកាលពីជាងកន្លះខែមុន បានលុយជាង៥ម៉ឺនដុល្លារ ។ ការចាប់ខ្លួនក្រុមជនសង្ស័យទាំងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២ និង៣០នាទី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤

ប្រទេសថៃៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ីបូព៌ា បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើក កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៤ ដើម្បីពិនិត្យមើលពី កាលានុវត្តភាព និងបញ្ហាប្រឈមនានា ដែលបានអនុវត្តនាពេលកន្លងមក និងទិសដៅទៅអនាគត។ មេដឹកនាំទាំងអស់ ... Read More »

ដូចលលកញីឈ្មោលដើរស៊ីឈ្នួលគេដើម្បីក្រពះ កម្មអីរន្ទះតាមផ្តាច់ជីវិតប្តីទុកតែប្រពន្ធ 

ខេត្តកំពង់ឆ្នាំង​ ៖​ ពិតជាគួរឲ្យសង្វេគណាស់ដែលបុរស​ម្នាក់ ខំដើរស៊ីឈ្នួលគេពីរនាក់ប្តីប្រពន្ធដើម្បីក្រពះ កម្មអកុសលអីរន្ទះតាមផ្តាច់ជីវិតនៅ​កណ្ដាល​វាលស្រែ កាលពី​វេលា​ម៉ោង៣​និង​១០​ នាទី​រសៀល ​ថ្ងៃទី៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ត្រង់​ចំណុច​វាលស្រែ​អណ្ដើក​ស្អុយ ស្ថិត​ក្នុង​ភូមិ​ព្រែ​ករាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ... Read More »

ក្រុមអ្នកញៀនល្បែងប្រជល់មាន់ដាក់លុយ១៧នាក់ត្រូវបានសាលាដំបូងខេត្តឃុំខ្លួនហើយ

ខេត្តកំពង់ឆ្នាំង: ក្រុមអ្នកញៀនល្បែងប្រជលមាន់១៧នាក់ម៉ូតូ១២គ្រឿង និងមាន់ជល់៣ក្បាល រួមទាំងសម្ភារមួយចំនួនត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ ចាប់ឃាត់ខ្លួនបាននោះ ត្រូវបានបញ្ជូនខ្លួនទៅសាលាកំបូង ខេត្តចាត់ការ តាមនីតិវិធី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះហើយ  ។  លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង វរៈសេនីយ៍ទោ ហង្ស ... Read More »

លោកអភិបាលនៃគណ:អភិបាលខេត្តអញ្ជើញកាន់អង្គកឋិនទាន ដង្ហែទៅកាន់វត្តចំនួន២ផ្សេងគ្នាក្នុងស្រុកសេសាន

ខេត្តស្ទឹងត្រែង: លោកម៉ុម សារឿន អភិបាលខេត្ត និងលោកស្រីគង់ សំអាត ត្រូវជាភរិយាបានផ្តួចផ្តើម ធ្វើបុណ្យកាន់អង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តពីរផ្សេងគ្នា ១វត្តបុព្វតាយារាម ហៅវត្តច្រប់ ស្ថិតនៅក្នុងឃុំក្បាលរមាស និងមួយទៀតវត្តជ័យមង្គល ហៅវត្តកំភុន ស្ថិតនៅក្នុងឃុំកំភុន ... Read More »

នារីបម្រើសេវាខារ៉ាអូខេម្នាក់ប្ដឹងសមត្ថកិច្ចសុំការអន្តរាគមន៍បន្ទាប់ពីថៅកែបង្ខំឲ្យបម្រើសេវាផ្លូវភេទជាមួយភ្ញៀវញឹកញាប់

ភ្នំពេញ ៖ នារីម្នាក់ជាអ្នកបំរេីការក្នុងខារ៉ាអូខេយីហោ ( ជីនជន ) ដែលមានទីតាំងនៅមុខព្រលានយន្តហោះពោធិ៍ចិនតុង​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  កេីតទុកមិនសុខចិត្តរត់ប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ​ឈានចូល ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ​២០១៩​ បន្ទាប់ពីក្រុមភ្ញៀវជនជាតិចិនពេលមកច្រៀងម្ដងៗតែងលូកលាន់កេរខ្មាសនាងនិងវាយទះកំផ្លៀងនាងមិនត្រឹមតែប៉ុណ្ណោះថៅកែខារ៉ាអូខេបង្ខំអោយទៅដេកជាមួយភ្ញៀវទៀតផង។ នារីរងគ្រោះម្នាក់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធី ប្រណាំងទូកសាកល្បងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅមាត់ទន្លេមុខវត្ដឧណ្ណាលោម

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ... Read More »

ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មានមនុស្សម្នា និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោងជាង១៨ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩  នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ក្នុងភូមិតាកុល  ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ... Read More »

លិខិតមិត្តអ្នកអានៈ បើអាចកុំជិះម៉ូតូ តាមផ្លូវក្នុងតំបន់បឹងកក់

រឿងរ៉ាវរសើបមួយត្រូវបានប្រជាពលរដ្ឋនិយាយតៗគ្នាថា បានកើតមានឡើងជាបន្ត​ បន្ទាប់នៅតំបន់បឹងកក់ រាជធានីភ្នំពេញ នោះគឺករណីមនុស្សមួយក្រុម ដែលមិនដឹងថា ជាសមត្ថកិច្ច ឬក៏ជនស៊ីវិល បានធ្វើសកម្មភាពជិះម៉ូតូល្បាតពេលយប់ស្ទាក់ចាប់ មនុស្ស វាយខ្នោះ និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ក្រោមហេតុផលថា ជនរងគ្រោះទាំងនោះជាអ្នកប្រើប្រាស់គ្រឿងញៀន។ រឿងនេះបានកើតឡើងជា​យូរមកហើយ ... Read More »

ភ្លើងប្រចណ្ឌ ប្តីចិត្តស្រាលដុតម៉ូតូឆេះម៉ដ្ឋ

ខេត្តកោះកុង ៖  បុរស​ម្នាក់​ជា​មនុស្ស​ស្រវឹង​ខួប បាន​ត្រូវ​នគរបាល​ស្រុកស្រែអំបិល​ឃាត់ខ្លួន កាលពីរសៀល ថ្ងៃ សៅរ៍ ៦កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២ ... Read More »

ប៉ូលិស បដិសេធ ថា ជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចទេ

ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះ ចេញមុខមកបដិសេធ ថា ជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចទេ ។ ហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរសេរ ថា “ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ”។ ... Read More »

ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ក្លាយជាអ្នកទោស ក្រោយឆក់ទូរស័ព្ទពីនារីម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ខណៈដែររូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយគេចខ្លួនអស់រយៈពេល៤ម៉ោង ។ ករណីឆក់ទូរស័ព្ទខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ... Read More »

រថយន្តស្ទូចដឹកម៉ាសុីនភ្លើងបុកបង្គោលភ្លើង បោលធ្លាក់ប្រឡាយត្រាំទឹកស្អុយ

ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿងមានដឹកម៉ាសុីនភ្លើង បោលលឿនជ្រុលទៅទៅធ្លាក់ត្រាំទឹកស្អុយ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ខ្ទេចមួយដើម កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ... Read More »

នគរបាលខណ្ឌដង្កោចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិម័រ ... Read More »

មេដឹកនាំសាសនាជាន់ខ្ពស់អ៊ីរ៉ង់មិនអនុញ្ញាតឲ្យពិភក្សាជាមួយអាមេរិកឡើយ

អាមេរិក បាន ក្រឡាស់បាតដៃខ្នងដៃ ធ្វើឲ្យអ៊ីរ៉ង់បានបង់ទំនុកចិត្តយ៉ាងខ្លាំង ហើយកិច្ចពិភាក្សា នាពេលអនាគត់មិនមានប្រសិទ្ធិភាពនោះឡើយបើអាមេរិក មិនដកទណ្ឌកម្ម អ៊ីរ៉ង់ ។ កាលពីថ្ងៃទី​៣ ខែវិច្ឆិកា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក ​អាលីខាមេនី (Ali ... Read More »

នាវាសង្គ្រោះអ៊ីតាលី នាំជនភៀសខ្លួន​ជាង​១៥០នាក់មកកំពង់ផែ

នាវា Asso Trenta បានចត​នៅ​កំពង់ផែ Pozzallo ជាមួយជនចំណាកស្រុកទាំងនោះ ។ នៅពេលភ្លាមៗនេះ មិនទាន់ដឹងនៅឡើយថា តើ​ជនភៀសខ្លួន​ទាំងនោះ នឹង​ស្នាក់នៅក្នុងប្រទេស​អ៊ីតាលី ឬក៏ចែកចាយ​ពួកគេឲ្យទៅរស់នៅប្រទេសណា​ខ្លះ​ក្នុងតំបន់​សហគមន៍អឺរ៉ុប ។ ប៉ុន្មានម៉ោងមុននេះ ទូកសង្គ្រោះមនុស្សធម៌របស់អាល្លឺម៉ង់​មួយគ្រឿង ... Read More »

ស្លាប់កើនឡើង​២៥០នាក់ដោយបាតុកម្មនៅអ៊ីរ៉ាក់ ប្រធានាធិបតី រៀបចំបោះឆ្នោតជាថ្មី

វិវាទនយោបាយនៅក្នុងប្រទេសអីរ៉ាក់កាន់តែធ្ងន់  ដោយបាតុកម្មធ្វើឡើងតាំងពីខែតុលា រហូតមកដល់ខែវិច្ឆិកា នេះ បណ្ដាលឲ្យមនុស្សជាង២៥០នាក់ស្លាប់ និងរងរបួសប្រហែលមួយម៉ឺននាក់ ហើយនៅពេលនេះ ក្រុមបាតុករ កំពុងនាំគ្នាបិទផ្លូវ ខណៈប្រធានាធិបតី នៃប្រទេសនេះ កំពុងតែរៀបចំច្បាប់បោះឆ្នោតថ្មី។ លោក Adel Abdul ... Read More »

ទាហានអាមេរិក អាចប្រឈមនឹងបញ្ហា គ្រោះថ្នាក់ក្រោយ សម្លាប់ មេដឹកនាំក្រុមភេរវក្ម​ IS 

ក្រោយការស្លាប់របស់មេដឹកនាំភេរវកម្ម Abou Bakr Al-Baghdadi ក្រុម​IS ​ក៏បានជ្រើសរើស មេដឹកនាំថ្មីដើម្បីបន្តសកម្មភាព ។ សេចក្តីប្រកាស​ ​ក្រោយ​ពី​សហរដ្ឋអាមេរិក​ប្រាប់​ពិភពលោក​ ថាថ្នាក់​ដឹកនាំ​កំពូល​IS​ ត្រូវ​បាញ់​ស្លាប់​ក្នុងប្រតិបត្តិការ​វាយ​ប្រហារ​​អាមេរិក នៅភាគ​ខាង​ជើង​​ស៊ីរី​។ ភ្លាមៗ បន្ទាប់ពី​ប្រកាស​ឈ្មោះ​តែងតាំង​រួចហើយ, ក្បាល​ម៉ាស៊ីន​IS​ថ្មី ... Read More »

សមត្ថកិច្ចនគរបាលរកឃើញគ្រឿងញៀនជាច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ករណីអគ្គិភ័យ

ខេត្តព្រះសីហនុៈ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុរកឃើញគ្រឿងញៀនច្រើនគីឡូក្រាម ក្រោយអន្តរាគមន៍ចូលទៅពន្លត់អគ្គិភយ័ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ។ សមត្ថកិច្ចប្រាប់ជាបឋមថា ជាដំបូងមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយ​នៅក្នុងភូមិ៣សង្កាត់លេខ២ ក្រុងព្រះសីហនុកាលពីថ្ងៃត្រង់ថ្ងៃទី៣វិច្ឆិកា២០១៩ ។ បន្ទាប់មកសមត្ថកិច្ចក៍ចេញអន្តរាគមន៍ជួយពន្លត់ រួចក៍ប្រទះឃើញ គ្រឿងញៀនច្រើនកញ្ចប់ ក្នុងនោះកញ្ចប់ខ្លះភ្លើងឆេះរោល និងខ្លះទៀតនៅល្អ ច្រើនគីឡូក្រាម ដែលតាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមថា គ្រឿងញៀនទាំងអស់នេះយ៉ាងតិច២០គីឡូក្រាម។ ... Read More »

ក្រោយការសាកល្បងមីស៊ីលជាបន្តបន្ទាប់ អាមេរិកនិងកូរ៉េខាងត្បូង សម្រេចផ្អាកសមយុទ្ធរួម

ពេលថ្មីៗនេះកូរ៉េខាងជើង បានសាកល្បង មីស៊ីល ជាបន្តទៀត ក្រោយកិច្ចពិភាក្សាជាមួយអាមេរិក មិនទទលបានជោគជ័យ។ កូរ៉េខាងជើង បានពង្រឹងសកម្មភាពផលិតអាវុធរបស់ខ្លួនដើម្បីការពារខ្លួន ក្រោយកូរ៉េខាងជើងបាត់បង់ទំនុកចិត្តលើអាមេរិក​។ ដើម្បីធ្វើឲ្យកូរ៉េខាងជើង មានការជឿជាក់ដើម្បីពិភាក្សាជាមួយអាមេរិកនិងកូរ៉េខាងត្បូង ជុំវិញកម្មវិធីបរមាណូ​ ពេលនេះ អាមេរិក​ ​និងកូរ៉េខាងត្បូង ... Read More »

ទាស់ពាក្យសម្ដីគ្នាអំពីរឿងផឹកស្រា ធ្វើឲ្យបុរសម្នាក់វាយទៅលើបុរសម្នាក់ទៀតបណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ ផ្ដើមចេញពីរឿងផឹកស្រា ធ្វើឲ្យបុរស២នាក់បានទាស់ពាក្យសម្ដីគ្នា រហូតឈានដល់បង្កហិង្សាធ្វើឲ្យបុរសម្នាក់វាយទៅលើបុរសម្នាក់ទៀតជាគូរទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤០នាទីនៅ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

រថយន្ត២គ្រឿងបុកគ្នាមួយគ្រឿងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ និងមួយគ្រឿងទៀតជ្រុលបុករបងផ្ទះបណ្តាលឲ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ៖ រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបែកជាបួនមួយគ្រឿងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ និងមួយគ្រឿងទៀតរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋ ហើយនៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០កែងនឹងផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ

ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបរជាលក្ខណៈគ្រួសារ មានប្រុសមានស្រី ទើបនឹងចេញពីបុណ្យកឋិនទាន បានបើកជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាត់អស់មួយកង់ រថយន្តបើកមុខទៅលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ... Read More »

គ្រោះថ្នាក់ចរាចរណ៍​នៅខេត្តព្រះសីហនុ​បណ្តាលឲ្យស្លាប់ និងរបួស​

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត​ និងម៉ូតូនៅ​ផ្លូវជាតិលេខ៤ខាង​លិច​ផ្លូវ​ចូល​ក្បាល​ឆាយ​ក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ល្ងាចថ្ងៃទី​៣ខែវិច្ឆិកាឆ្នាំ២០១៩ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ... Read More »

ម្តាយ និងកូន សឿន ផាន ផាភួង និងអាង សុជាតា ធ្វើខួបកំណើតរួមគ្នា ទទួលបានភ្ញៀវចូលរួមច្រើនកុះករ

ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សឿន​ ផានផាភួង និងកូនស្រី អាង សុជាតា បានរួមគ្នារៀបចំពិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងកាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅភោជនីយដ្ឋានមួយនាតំបន់ទួលគោក ។ ភ្ញៀវដែលចូលរួមវិញច្រើនកុះករហួសការកំណត់ និងធ្វើឲ្យពួកគេពេញចិត្តយ៉ាងខ្លាំង ។ ... Read More »