ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត​កូរ៉េដឹកហ្គាស​ បុកម៉ូតូ MSX ត្រង់ចំណុចផ្លូវបំបែកជាបួនអូសជាប់ក្រោមរថយន្តប្រហែល៥០០ម៉ែត្ររបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ឌុបគ្នាឆ្លងកាត់ផ្លូវបំបែកជាបួនត្រូវ​រថយន្ត​កូរ៉េ​ធន់តូចមួយគ្រឿងដឹកហ្គាស​ បើកបុកពេញទំហឹង​កៀបម៉ូតូ​ជាប់ក្រោម​រថយន្ត​ អូសជាង៥០០ម៉ែត្រ​បណ្តាល​ឲ្យ​ បុរសម្នាក់​ជា​នាក់​បើក​ម៉ូតូ​រងរបួស​ធ្ងន់​ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ ។ ហេតុការណ៍​នេះ​ដែរ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២និង​១៥នាទី​យប់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ នៅតាមបណ្តោយ​ផ្លូវ​៣៧៤​កែង​និងផ្លូវ​១៧៣​ ស្ថិតក្នុងសង្កាត់​ទួល ស្វាយព្រៃ​២​ខណ្ឌ​ចំការមន​ ... Read More »

គ្រាន់តែគេទូរស័ព្ទមកប្រាប់ថា ឈ្នះរង្វាន់១០ម៉ឺនដុល្លារ ក៏ផ្ញើលុយឲ្យគេមុនអស់២០០០ដុល្លារ ទើបភ្ញាក់ខ្លួន

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខខលមកប្រាប់ថា ឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១០០០០០ដុល្លារ តែត្រូវផ្ញើរលុយទៅវិញមុនដើម្បីធ្វើបែបបទទើបអាចដកបាន ។ ពេលផ្ញើលុយសរុប២០០០ដុល្លារហើយនៅតែមិនទាន់ដកបានទៀត ទើបដឹងខ្លួនថាចាញ់បោកគេដឹកដៃប្តីទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថិតនៅប៉ុស្តិ៍ននគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ ... Read More »

ចាប់អូសដៃក្មេងស្រីអាតុ១៤ឆ្នាំចូលបន្ទប់…បានសម្រេច មីងគេមកទាន់…គុកល្មម

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានចាប់អូសដៃក្មេងស្រីទើបអាយុ១៤ឆ្នាំចូលបន្ទប់រំលោភរហូតបានស្រេច ស្រាប់តែមីងរបស់ជនរងគ្រោះមកទាន់ប្តឹងនគរបាលឃាត់ខ្លួនជនសង្ស័យដាក់គុកតែម្តង។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលកំពង់សាងសង់ជាន់ទី១ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ម៉ូតូដឹកឈើជិត២០០គ្រឿងក្នុងមួយ យប់ឆ្លងកាត់ប៉ុស្តិ៍ភ្នំក្រហមទៅវៀតណាម

បញ្ហាម៉ូតូដឹកឈើឆ្លងដែនខេត្តរតនគិរីទៅប្រទេសវៀតណាម ក្លាយជាប្រធានបទ ក្តៅគគុកមួយ ពីព្រោះបើសិនមានការរឹតបន្តឹងយ៉ាងណានោះ ប្រជាពលរដ្ឋរកស៊ីតាម ម៉ូតូដែលមានគ្នាច្រើនអាចនឹងប្រតិកម្មជាមួយអាជ្ញាធរមិនខាន ។​ យ៉ាងណាក៏ដោយ ការនាំឈើចេញតាមរយៈម៉ូតូនៅតែមិនអាចគេចផុតពីការបង់ប្រាក់ឲ្យមន្ត្រីដែលឈរ ជើងនៅតាមច្រកនោះបានឡើយ ។ នៅច្រកព្រំដែនជិតប៉ុស្តិ៍រដ្ឋបាលប៉ក់ញ៉ៃ ស្ថិតក្នុង ស្រុកអូរយ៉ាដាវ ម៉ូតូរាប់រយគ្រឿងបានកកស្ទះកាលពីយប់ថ្ងៃទី៦ ... Read More »

អាជ្ញាធរស្រុកនៃខេត្តតាកែវជាប់ព្រំដែនកំពុង សម្រុកអនុញ្ញាតឲ្យជនជាតិវៀតណាមចូល នេសាទបំពានច្បាប់

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋនៃខេត្តតាកែវ តាមបណ្តាស្រុកជាប់ព្រំប្រទល់ប្រទេស វៀតណាមបានឲ្យដឹងថា អំឡុងសប្តាហ៍មុន និងសប្តាហ៍នេះអាជ្ញាធរខ្មែរតាមបណ្តាស្រុក​កំពុងបើកយុទ្ធនាការ ក្នុងការអនុញ្ញាតឲ្យ​​ បណ្តាជនជាតិវៀតណាមចូលនេសាទក្នុង ទឹកដីខ្មែរដោយខុសច្បាប់ ។ ផ្ទុយពីជនជាតិ វៀតណាមដែលមានសិទ្ធិចូលមកក្នុងដីខ្មែរ ដោយសេរីនោះ ខ្មែរម្ចាស់ស្រុកមិនត្រូវបាន ... Read More »

ក្រុមហ៊ុនឌូវេរ៉ាឃីតឈិន (ទិញ និងលក់ផលិតផលក្នុងផ្ទះ) ជាក្រុមហ៊ុន ឆបោក

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី ឆបោក នៅចំណុច សណ្ឋាគារដំរីជាន់ខ្លាវល្លិ៍មាស ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កឡើងដោយក្រុមហ៊ុនឌូវេរ៉ាឃីតឈិន(ទិញ និងលក់ផលិតផលក្នុងផ្ទះ)។ ជនរងគ្រោះដែលពាក្យបណ្តឹង ... Read More »

សម្តេចតេជោ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មិន​មាន​ការ​ដោះលែង​លោក​កឹម​ សុខា​ ដោយសារ​សម្ពាធ​បរទេស​ ទេ​ !

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ច្បាស់​ៗថា​ មិន​មាន​ការ​ដោះលែង​លោក​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទេ​ ។ ប្រសាសន៍​សម្ដេច​តេជោ​ហ៊ុន​ សែន​ ធ្វើ​ឡើង​ បន្ទាប់​ពី​ទណ្ឌិត​សម​ ... Read More »

បុរសញៀនស្រាម្នាក់ ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ដ្រវឹងស្រាលង់ទឹកបណ្ដាលឲ្យស្លាប់លុះដល់ដឹងកើតហេតុម៉ោង៩ និង៥នាទី​ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុអន្លុងតាអ៊ុក ស្ថិតនៅភូមិសាស្ត្រភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ... Read More »

ក្មេងប្រុសមិនទាន់ដឹងក្ដីម្នាក់លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ លង់ទឹកទន្លេស្លាប់ កាលពីវេលាម៉ោង៧និង ៣០នាទីថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ព្រៃកតាសោម ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះបណ្ដាលមកម្ដាយខ្វះការប្រុងប្រយ័ត្ន ។ ... Read More »

បុរសម្នាក់រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ថ

ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ១៣រច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិទួលអំពិល ... Read More »

ឃាត់ខ្លួនថៅកែ និងបញ្ឈប់អាជីវកម្មដីភ្នំលៀប ក្រោយរកឃើញថា ខុសច្បាប់ បង្កឲ្យមនុស្សស្លាប់

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មដីភ្នំលៀបចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់អាជីវកម្មដីភ្នំលៀបនៅខេត្តបន្ទាយមានជ័យទាំងស្រុង ក្រោយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅចណុចអាជីវកម្មដីភ្នំលៀប រកឃើញថា ការធ្វើអាជីវកម្មដី ភ្នំលៀបខុស ច្បាប់បង្កឲ្យ ធ្លាក់រថយន្ត ដឹកដី១ គ្រឿងបណ្តាលឲ្យតៃកុងរថយន្តម្នាក់ស្លាប់ ។ ការឃាត់ខ្លួនឈ្មួញ និងបិទអាជីវកម្មដីភ្នំលៀបិទបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ... Read More »

លោកយាយវ័យជាង៧០ម្នាក់របួសធ្ងន់ធ្ងរ ដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញលោកយាយម្នាក់របួសធ្ងន់ធ្ងរ ដោយដេកស្តូកស្តឹងតាមចិញ្ចើមផ្លូវជាតិលេខ៦ ភ្លាមនោះត្រូវបានលោកស្រី ប្រធានការិយាល័យកិច្ចការនារី ខណ្ឌជ្រោយចង្វារ ដឹកតាមម៉ូតូឡាំប្រឺតាទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង ... Read More »

បុរសម្នាក់ចងកស្លាប់ខ្លួននៅក្នុងផ្ទះ ដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្តិអ្វីបានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីផ្នែកកោសល្យវិច័យក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាយ ចាន់ណា ភេទប្រុស ... Read More »

ឪពុកម្ដាយធ្វេសប្រហែសកូនស្រីលង់ទឹកស្រះក្បែរផ្ទះស្លាប់

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ បានស្រែកយំ ឱបអាណិតកូនស្រីជាពន់ពេក បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈមានការធ្វេសប្រហែស តែប៉ុន្មាននាទី ភ្លេចខ្លួនកូនលង់ទឹកស្រះក្បែរផ្ទះកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០៥នាទីព្រឹក នៅចំណុចភូមិព្រៃតាយឹង ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ... Read More »

បុរសកម្មករធ្វើនំជិះម៉ូតូល្បឿនលឿនបុកគូថរថយន្តឡិចស៊ីសពីក្រោយសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ បុរសកម្មករធ្វើនំម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង នឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូក្នុងល្បឿនលឿន មិនប្រយត្ន័បុកគូថរថយន្តឡិចស៊ីសពីក្រោយយ៉ាងពេញទំហឹង កាលពីថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច ព.ស ២៥៦២ត្រូវ នឹងថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ ... Read More »

អ្នករត់រថយន្តឈ្នួលម្នាក់បើកបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ត្រូវម៉ូតូបុកពីក្រោយ រងរបួសធ្ងន់

ខេត្តស្វាយរៀង៖ បុរសអ្នករត់រថយន្តឈ្នួលម្នាក់ ខណៈបើកបត់ឆ្វេងខ្វះប្រុងប្រយត្ន័ មិនមើលក្រោយ ក៏ត្រូវម៉ូតូជិះមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃច័ន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី៥ ... Read More »

រថយន្តបើកមិនប្រកាន់ស្ដាំបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាលៈ រថយន្តមួយគ្រឿងបើកដោយល្បឿនលឿន មិនប្រយ័ត្នរេចង្កូតទៅឆ្វេងជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យមនុស្សស្រីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិខ្លាត្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ... Read More »

បើកម៉ូតូឌុបគ្នាឆ្លងថ្នល់ រថយន្តបើកលឿនបុកស្លាប់១ របួសធ្ងន់១

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ បើកម៉ូតូឌុបគ្នាបត់ឆ្លងថ្នល់ មិនបង្អង់ ស្រាប់តែរថយន្ត១គ្រឿង កំពុងបើកលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតបុកចំពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។ ចំណែកម្ចាស់រថយន្ត រត់គេចខ្លួន ។ គ្រោះថ្មាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៥ ... Read More »

ម្តាយមិននៅផ្ទះ ឪចាប់កូនចុងរំលោភ លើផ្ទះសម្រេច៤ដង

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យល្មោភកាម ត្រូវជាឪពុកចុងម្នាក់ បានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះជាមួយបក្ខពួក ដោយស្រ្តីជាប្រពន្ធមិននៅផ្ទះ ក៏ចាប់កូនស្រីចុងម្នាក់ រំលោភបានសម្រេច៤ដង ទើបដឹងដល់អ្នកជិតខាង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៦ ... Read More »

ក្ដិបមនុស្សមុខសញ្ញាលួចយ៉ាងសកម្មក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ក្មេងជំទង់ម្នាក់នេះ ត្រូវបានគេអះអាងថា បានសកម្ម ខាងគាស់ផ្ទះលួចយកសម្ភាររបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនរាប់ភ្លេចដងទៅហើយ ។ ការឃាត់ខ្លួនលើកនេះ នគរបាលធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចថ្មរបស់ឈ្មោះ មី លីយ៉ាចាន់ផលគុន ... Read More »

កូរ៉េខាងជើង អាមេរិក នឹងរៀបចំជំនួបកំពូល មេដឹកនាំជាលើកទីពីរ

ជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ជាលើកទីពីរ ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ២០១៩ ។ នៅពេលនេះ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ កំពុងតែពិភាក្សាទៅលើបញ្ហាសំខាន់ៗនឹងការរៀប ចំជំនួបជាលើកទីពីរ ... Read More »

ពលរដ្ឋអាមេរិក តានតឹង ដូចទៅធ្វើសង្គ្រាម ពេលទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ

ក្រោយការបរាជ័យរបស់គណបក្សប្រជាធិបតេយ្យ ហើយគណបក្សសាធារណរដ្ឋ របស់លោកត្រាំ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៦ បានធ្វើឲ្យ ការបោះឆ្នោតពាក់កណ្តាលអាណត្តិ លើកនេះ មានភាពតានតឹងបំផុត មិនធ្លាប់មាន ដោយពលរដ្ឋអាមេរិកពិបាកនៅក្នុងការសម្រេច ថាតើ ត្រូវបោះឆ្នោតគាំទ្រឲ្យគណបក្ស ប្រជាធិបតេយ្យមានសម្លេងភាគច្រើនឬ ... Read More »

អត្រាមនុស្សចាស់កើនឡើង កង្វះពលកម្ម ជប៉ុនបើកទ្វារស្វាគមន៍ពលករបរទេស

កន្លងមក ថ្មីៗ គណៈរដ្ឋមន្ត្រីជប៉ុន របស់លោកស៊ីនហ្សូ អាបេ បានអនុម័ត បើកទ្វារទីផ្សារពលកម្ម ស្វាគមន៍ពលរដ្ឋបរទេស ចូលមកកាន់ប្រទេសនេះ ដើម្បី បំពេញកង្វះពលករក្នុងប្រទេសជប៉ុន ខណៈដែល ពលរដ្ឋចាស់ជរា កាន់តែកើនឡើងហើយ ទារកកើតមកតិចទៅៗ ... Read More »

ចិនបានត្រៀមខ្លួនដើម្បីពិភាក្សាជាមួយអាមេរិក ដោះស្រាយវិវាទពាណិជ្ជកម្ម

ចិនបានប្រកាសថា បានត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើម្បីដោះស្រាយវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម បញ្ចប់ការប្រឈមមុខដាក់គ្នា ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៦ ខែវិច្ឆិកា នេះបានផ្សាយថា នៅក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី អនុប្រធានាធិបតីចិន លោក Wang Qishan ... Read More »

នយោបាយឈ្នះ+ឈ្នះ បង្គ្រាបបដិវត្តន៍ពណ៌ៗជាសត្រូវ របស់នយោបាយឈ្នះ+ឈ្នះ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ លើកឡើងក្នុងអង្គសិក្ខាសាលាចក្ខុវិស័យក្នុងការកសាងវិមាន ឈ្នះ+ឈ្នះ និង”ព្រឹត្តិការណ៍ បង្កើតព្រឹត្តិការណ៍”​​​​​​ថា: នយោបាយឈ្នះ+ឈ្នះ បង្គ្រាប បដិវត្តន៍ពណ៌ ៗជាសត្រូវ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន បុរជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ក្រោយ​ពួក​គេ​មាន​ជម្លោះវាយគ្នា​​តាម​ផ្លូវ

ភ្នំពេញ ៖​ កម្លាំង​នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនបុរសស្បែកខ្មៅជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ ក្រោយ​ពី​ពួក​គេ​មាន​ជម្លោះ​ឈ្លោះ​គ្នា​នៅ​តាម​ផ្លូវ ហើយ​ឈាន​ទៅ​ដល់​ប្រើ​អំពើ​ហិង្សា វាយ​ប្រតាយប្រតប់​គ្នា បែក​មុខ បែក​មាត់ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​កណ្តាល​ថ្ងៃ​នោះ ​។ ករណី​នេះ​ដែរ​ បានកើតឡើង កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅ១ចាប់អ្នកលេងល្បែងខ្លាឃ្លោកឃាត់ខ្លួនបាន២នាក់

ភ្នំពេញ៖​ កម្លាំងនគរបាលចុះបង្ក្រាបអ្នកលេងល្បែងខ្លាឃ្លោក ឃាត់មនុស្សចំនួន៤នាក់ កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ហើយបានបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ បែរជាបាត់អស់២នាក់ ។ ... Read More »

អ៊ីរ៉ង់ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត តបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក

កាលពីថ្ងៃទី៥ ខែវិច្ឆិកា អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធ ដែនអាកាសជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពី កម្លាំងមីស៊ីល និងយន្តហោះចម្បាំង ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺសមយុទ្ធ ធ្វើឡើងចំពេលដេលអាមេរិក ដាក់ទណ្ឌកម្ម ឡើងវិញទៅលើអ៊ីរ៉ង់ ។ សារព័ត៌មាន ... Read More »

ចោរស្ទើរភ្លើងម្នាក់ត្រូវសមត្ថកិច្ចឃាតខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចកាច់សោម៉ូតូមិនបាន

ខេត្តកំពង់ធំ៖ សមត្ថកិច្ចឃាតខ្លួនចោរស្ទើរភ្លើងម្នាក់ វេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨នៅចំណុច ភូមិសំព័រ ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ ... Read More »

មេតុងទីន១គ្រួសារនៅច្បារអំពៅប្រមូលលុយជាង៤លានដុល្លាររត់គេចខ្លួនបាត់

ភ្នំពេញៈ ទឹកប្រាក់ជាង៤លានដុល្លារ ដែលអាជីវករ និងមន្ត្រីរាជការនៅផ្សារច្បារអំពៅ និងនៅកន្លែងផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញប្រមូលឲ្យមេតុងទីន១គ្រួសារ ពេលនេះប្រៀបដូចជាអំបិលត្រូវទឹកអីចឹង ត្រូវមេតុងទី១គ្រួសារប្រមូលលុយរត់បាត់ ចំណែកកូនតុងទីនបានត្រឹមតែផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និង នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថាប័នមានសមត្ថកិច្ចប៉ុណ្ណោះ ។ មេតុងទីន១គ្រួសារដែលប្រមូលលុយបានច្រើនសន្ធឹកសន្ធាប់ហើយរត់គេចខ្លួនមានទីលំនៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ... Read More »