ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិន​ឱ្យ​យកប្រាក់តាមផ្លូវវាងក្រុងលេខ២១ក្រុងដូនកែវ ខេត្តតាកែវ

តាកែវ​៖ ​ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ អាជីវករ​ និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំ​ឱ្យ​យកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិ​លេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវ​លេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិន​យកប្រាក់ជារៀងរហូត ... Read More »

លួចគាស់ផ្ទះគេយកលួចយកទូរស័ព្ទដៃម្ចាស់គេស៊ើបដឹងប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីជនសង្ស័យខាងលើលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទូរស័ព្ទដៃ ខណៈដែលម្ចាស់ផ្ទះចេញទៅក្រៅដើម្បីទិញត្រីយកលក់បន្ដ ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង២០នាទីយប់ ស្ថិតក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ស្រវឹងស្រាចូលក្នុងផ្ទះគេរួចវាយគូថកូនស្រីគេ៤ដៃ ត្រូវម្ដាយឪពុកប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសម្នាក់បានផឹកស្រាស្រវឹងជោកជាំដើរចូលក្នុងផ្ទះគេជិតខាង រួចវាយគូថកូនស្រីគេ៤ដៃ ម្ដាយឪពុកខាងស្រីខឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ស្ថិតក្នុងភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ។ មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

ជិះម៉ូតូជែងរថយន្ដមិនប្រយ័ត្នបណ្ដាលឲ្យដួលត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាលៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ជិះម៉ូតូវ៉ាជែងរថយន្ដបើកនៅខាងមុខមិនប្រយ័ត្ន បណ្ដាលឲ្យដួលចូលទៅក្រោមកង់រថយន្ដខាង បណ្ដាលឲ្យរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ... Read More »

ចាប់ខ្លួនជនជាតិវៀតណាមចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅព្រែកប្រា

ភ្នំពេញៈ ជនជាតិវៀតណាមចំនួន១២នាក់ ក្នុងនោះ៧នាក់ប្រើបករាស់ឯកសារក្លែងក្លាយ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃពាក់ព័ន្ធករណីចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។ យុទ្ធនាការចុះអនុវត្តនីតិវិធីច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តំបន់និគមន៍ជនវៀតណាមស្នាក់នៅ និងធ្វើការក្នុងសិប្បកម្មអាឈើរ ហាងការហ្វេ ទីតាំងលក់អេតចាយ ផ្ទះសំណាក់ ... Read More »

ចិនបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ទៅលើច្បាប់ ការពារជាតិថ្មីរបស់អាមេរិក

នៅថ្ងៃទី១៤ ខែសីហា ចិនបានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក ដែលបានសម្តៅទៅលើប្រទេសចិន នៅក្នុងច្បាប់ការពារជាតិថ្មីរបស់អាមេរិកដែលប្រធានាធិបតីត្រាំង ទើបតែចុះហត្ថលេខា។ ការថ្កោលទោសរបស់ចិនកើតឡើង ក្រោយពេលប្រទេសដែលមានសេដ្ឋកិច្ចលំដាប់កំពូលទាំងពីរ ប្រឈមមុខក្នុងវិស័យពាណិជ្ជកម្ម គឺការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក។ នៅថ្ងៃទី១៤ ខែសីហានេះ លោកត្រាំ បានចុះហត្ថលេខាលើច្បាប់ផ្តល់សិទ្ធិ ... Read More »

ក្នុងពេលប្រឈមមុខតានតឹងជាមួយអាមេរិក អ៊ីរ៉ង់បង្ហាញមីស៊ីលថ្មី មានសមត្ថភាពខ្ពស់ បញ្ចៀស ការចាប់បានពីប្រព័ន្ធរ៉ាដា

តើអ៊ីរ៉ង់កំពុងតែឌឺដង បញ្ឆេះអាមេរិកឲ្យកាន់តែក្តៅខ្លាំងឬ? ក្នុងពេលដែលអាមេរិកបង្កើនការដាក់ទណ្ឌកម្ម អ៊ីរ៉ង់បែរជាបង្ហាញមីស៊ីលថ្មី មានសមត្ថភាពវាយប្រហារទៅលើគោលដៅខ្ពស់ និងអាច បញ្ចៀសការចាប់បានពីប្រព័ន្ធរ៉ាដាគ្រប់ប្រភេទទៀតផង ។ ប្រព័ន្ធមីស៊ីលថ្មីដែលផលិតដោយបច្ចេកវិទ្យាអ៊ីរ៉ង់ ជាប្រភេទ Fateh ជាប្រភេទមីស៊ីលបំបាំងកាយថ្មី ត្រូវបានកម្លាំងទាហានអ៊ីរ៉ង់ដាក់បង្ហាញជាសាធារណៈ នៅថ្ងៃទី១៣ ខែសីហា ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវទឹក រវាងកាណូតបុកកាណូត

ខេត្តសៀមរាប៖ កាណូត២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង០៥ នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកក្នុងស្ទឹងសង្កែ ស្ថិតក្នុងភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប ។ អធិការនគរបាលស្រុកពួក ... Read More »

ជោគវាសនា​ លោក​ គឹម​ សុខ​ នឹង​ត្រូវ​តុលាការ​សម្រេច​រសៀល​នេះ​ ដោះលែង​ ឬ​ មិន​ដោះលែង​

ភ្នំពេញ​៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ នៅរសៀលថ្ងៃទី១៤ ខែសីហា​ នេះ​ តុលាការ​នឹង​ពិនិត្យ​ករណី​លោក​គឹម​ សុខ​ លើការអនុវត្តទោសរបស់លោកក្នុង​ពន្ធនាគារ​ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ លោក គឹម សុខ កាលពីរសៀល​ថ្ងៃ​ទី​១០ ... Read More »

ស្រ្តីម្នាក់សង្ស័យមិត្តប្រុសសម្លាប់នៅក្នុងបងន្ទប់ផ្ទះសំណាក់ដួងច័ន្ទ២

ភ្នំពេញ: ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែម្តង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ... Read More »

ទួរគី៖ អាមេរិក លួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង

ប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅថ្ងៃទី១៤ ខែសីហាបា នចោទប្រកាន់អាមេរិក ថា បានរកហេតុផលគ្រប់បែបយ៉ាង ដើម្បី«ចាក់ពីក្រោយខ្នង»ប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះមានទួរគី ។ អាមេរិកនិងទួរគី គឺជាសមាជិក ណាតូដូចគ្នា អាចនិយាយបានថាជាសម្ព័ន្ធមិត្តជិតស្និតនឹងគ្នា ... Read More »

បញ្ជូន​ក្រុមចោរឆក់​សកម្ម​៣នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៣ ខែសីហា បាន​បញ្ជូន​ជនសង្ស័យ​៣នាក់ ឡើង​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក្រោយ​ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​ករណី​ឆក់​។​ ​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ និង​សហការ​ជាមួយ​នគរបាល​ខេត្តកំពត ប្រដេញ​ស្ទាក់​បាន​ជនសង្ស័យ​៣នាក់ ... Read More »

ពលរដ្នមួយចំនួនតូចនៅមិនទាន់ទទួលយកការណែនាំពីអាជ្ញាធរក្នុងការចោលសំរាមនៅឡើយ

ខេត្តសៀមរាប៖ ជារឿយៗអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរដែនដី បានណែនាំពលរដ្នឲ្យចេះសំអាត ចេះស្រឡាញ់បរិស្ថាន និងរួមគ្នាថែរក្សាអនាម័យ តាមផ្ទះ តាមទីសាធារណៈ និងតាមតំបន់នានាក្នុងក្រុង និងក្រៅក្រុងក្នុងខេត្តសៀមរាប ប៉ុន្ដែរការណែនាំនេះ ហាក់បីដូចជាមានប្រសិទ្ធភាពតែមួយរយះតូចតែប៉ុណ្ណោះ ក្រោយមកពលរដ្នមួយចំនួនតូច នៅតែយកសំរាម កាកសំណល់ទៅចោលដដែល ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ របួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្ស៊ី ដឹកទៅសង្គ្រោះភ្លាមៗ ខណៈដែលជនរងគ្រោះជិះម៉ូតូដួលនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្ស័យថាស្រវឹងស្រាជោកជាំ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីយប់ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ... Read More »

សន្និសីទបង្ហាញមុខជនជាតិចិនប្រកបរបរផ្លូវភេទឆ្លងដែន

ខេត្តព្រះសីហនុ៖ នៅស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ បានរៀបចំធ្វើសន្និសីទព័ត៌មានបង្ហាញមុខ ជនសង្ស័យជាជនជាតិចិនចំនួន០៧នាក់ ដែលប្រកបមុខរបរផ្លូវភេទឆ្លងដែន មុននឹងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។ លោកវរ:សេនីយ៍ឯក ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ... Read More »

ជិះម៉ូតូកៀររ៉ឺម៉កដួលបោកក្បាលស្លាប់មួយរំពេច

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងជិះម៉ូតូកៀរឺុម៉កម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេជ នៅលើកំណាត់ផ្លូវកៅស៊ូស្របមាត់ស្ទឹងពោធិ៍សាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូកៀររឺុម៉កខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តទើបព្យាយាមសម្លាប់ខ្លួនទាល់តែបានសម្រេច

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់កូនប្រទះឃើញចងកធ្វើអត្តឃាតនៅរោងគោ ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នៅគ្រាដែលជនរងគ្រោះរូបនេះព្យាយាមនាកន្លងមក ។ ហេតុការណ៍ចងកធ្វើអត្តឃាតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង០០នាទី ល្ងាចថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកំពង់ចាមឃុបឃិតឲ្យ​ក្រុមជញ្ជីងថ្លឹងរថយន្ត​​ខែលជ័យ ជិះសេះលែងដៃ

អាជ្ញាធរខេត្តកំពង់ចាម ក្រោមអំណាចចាត់ចែងលោកគួច ចំរើន ត្រូវបានមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តកំពង់ចាមខ្សឹបខ្សៀវតៗគ្នាថា ជាអ្នកបិទភ្នែក​ឃុបឃិតឲ្យជញ្ជីថ្លឹងរថយន្ត ដែលបោះទីតាំងនៅលើផ្លូវជាតិលេខ៧១ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ។ គេសង្ស័យថា ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានទទួលភាគផលនៃអំពើពុករលួយ ទាំងនោះ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ... Read More »

សមត្ថកិច្ចអាចបង្ក្រាបចាប់ ឡានបាកុង ត្រាក់ទ័រ កាឡេថង អូស និងដឹកឈើ របស់ឧកញ៉ា សុឹង សំអុល,តុប វីដា,ប៉ោ សំអឿន នៅព្រៃកុង ដែនជម្រកភ្នំព្រេច បើបិទច្រកចំនួន៣ នៅតំបន់នោះ គឺឡានឈើចេញមកជាប់អន្ទាក់ទាំងអស់

ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីបែកធ្លាយពីសកម្មភាព ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កេណ្ឌប្រមូលប្រជាជនចូលកាប់ឈើនៅព្រៃកុងៗ ដែនជម្រកភ្នំព្រេច ដោយប្រើមធ្យោបាយឡាមបាកុងជាង២០០គ្រឿង(តាមពិតមិនមែនជាង២០០គ្រឿងទេ គឺជាង៣០០គ្រឿងឯណោះ) ... Read More »

អាមេរិក ជប៉ុន ចំណាយជិត៩ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះ kinawa ជប៉ុនទៅកាន់កោះ Guam

អាមេរិក និងជប៉ុនបានសម្រេចចំណាយប្រាក់រហូតដល់ទៅ៨,៧ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរទីតាំងយោធាពីកោះអូគីណាវ៉ា ជប៉ុន ទៅកាន់កោះ Guam របស់អាមេរិកវិញ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មានការប្រឆាំងតវាពីពលរដ្ឋជប៉ុនជាច្រើនឆ្នាំកន្លងមក ស្តីពីវត្តមានយោធាអាមេរិកនៅលើកោះនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។ នៅចំពោះមុខអាមេរិកត្រូវពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះ Guam ដើម្បីដាក់បន្ថែមទាហានជើងទឹកវាយឡើងកោកប្រមាណ៤ពាន់នាក់។ ពេលវេលាដែលត្រូវអនុវត្តន៍នៅគម្រោងខាងលើរហូតដល់ទៅ១០ឆ្នាំដែលត្រូវចំណាយប្រាក់៨,៧ពាន់លានដុល្លារ ... Read More »

ឃាត់ខ្លួនអ្នកលក់គ្រឿងបន្លាស់រថយន្ត២នាក់ពាក់ព័ន្ធករណីស្លាកលេខ​រថយន្ត​លោកមេប៉ុស្តិ៍បឹងព្រលឹតបាត់

ភ្នំពេញ៖ លោកប៉ាត សំណាប ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងព្រលឹតបាន​បាត់ស្លាកលេខរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3231 អស់រយៈពេលជិត១ខែ ស្រាប់តែប្រទះឃើញស្លាកលេខ ដែលបាត់នោះទៅពាក់​នៅរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក អូឌី ដែលកំពុងតែយកបងប្អូននៅក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ ... Read More »

ខ្សែការពារ Gerard Pique ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ

កីឡាករ Gerard Pique ខ្សែការពារក្រុមBarcelona បានសម្រេចចិត្តចូល និវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញហើយដោយអះអាងថា គាត់ចង់ផ្តោតការយកចិត្តទុកដាក់ មួយរយភាគរយលើក្លិបវិញ។ ខ្សែការពារវ័យ៣១ឆ្នាំរូបនេះក៏បានប្រាប់ពីមូលហេតុផ្សេងទៀតដែលធ្វើឲ្យគាត់សម្រេចចិត្តឈប់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញទៀតដោយសារតែគាត់ធុញនឹងការរិះគន់ពី សំណាក់អ្នកគាំទ្រ និងសារព័ត៌មាន។ Gerard Pique បាននិយាយបន្តទៀតថា “ខ្ញុំពិតជាទទួល ... Read More »

នារីបរទេសវ័យក្មេងម្នាក់ សង្ស័យបែកថ្នាំ ដើរ​ជើងទទេ​​រវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីស្បែរសម្នាក់ ត្រូវបានគេប្រទះឃើញដើរ​ជើងទទេ​និយាយរវើរវាយកណ្ដាលផ្លូវ ពីម្ដុំវត្តភ្នំ​ ខណ្ឌដូនពេញ រហូតដល់ផ្លូវ​ច្រាំងបាក់ ខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យ​ដាច់​រលាតស្បែក​បាតជើងចេញឈាម បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ចកិច្ច​ ចុះទៅដឹកនារីរងគ្រោះទៅនាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បីស្វែងរកអត្តសញ្ញាណរបស់គាត់ ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៣ទៀបភ្លឺថ្ងៃ​អង្គារ​ ... Read More »

សម្តេចតេជោហ៊ុន សែន ផ្ញើសារសាកសួរសុខទុក្ខបងប្អូនជនរួមជាតិជាទីស្រឡាញ់

ភ្នំពេញ៖ សម្តេចតេជោ​បានផ្ញើសារនៅលើហ្វេសប៊ុក​ព្រឹកមិញនេះ​យ៉ាងដូច្នេះថាៈ «សុខសប្បាយជាទេបងប្អូនជនរួមជាតិព្រមទាំងក្មួយៗជាទីស្រឡាញ់? បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣)។ នៅថ្ងៃស្អែកនេះដែរខ្ញុំក៏នឹងចុះជួបសួរសុខទុក្ខព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនដល់កូនក្មួយកម្មករនៅខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផងដែរ។ ... Read More »

សិស្សវិទ្យាល័យវត្តភ្នំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់បានសម្រេច

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនសិស្សវិទ្យាល័យវត្តភ្នំម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយពីនារីម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមក្របួចជាប់ម្នាក់ ចំណែក២នាក់ទៀតរត់កេចខ្លួនរួមយកទាំងកាបូបជនរងគ្រោះទៅជាមួយផងដែរ ។ ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពី​វេលាម៉ោង៣និង២០នាទីរសៀលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

តាមរយះប្រព័ន្ធធារាសាស្ត្រកសាងដោយក្រសួងធនធានទឹក បានកែប្រែ(ទំនប់ក្សាក )ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ! ដ៏ស្រស់ត្រកាល នៃទីជនបទ ទឹកដីអង្គរ

ខេត្តសៀមរាប៖ សំឡេងទឹកហូររត់ប្រដេញគ្នាយ៉ាងរមិញនាំឆ្ពោះទៅគ្របដណ្តបលើដីស្រែប្រឡាយចេញពីប្រព័ន្ធធារាសាស្រ្ត(ទំនប់ក្សាក) ធ្វើអោយប្រជាជនរស់នៅទីនោះ មិនជិនណាយនិងការចោលក្រសែភ្នែកគយគន់ សឹងតែដកជើងពុំរួចពីទេសភាពនៃទីជនបទមួយនេះ។ ទំនប់ក្សាក មានទីតាំងស្ថិតនៅក្នុងភូមិខ្វាវ ព្រះធាតុ ស្រោង និងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមអ្នកភូមិរៀបរាប់ប្រាប់ ខណះពួកគាត់កំពុងមកងូតទឹកកំសាន្ត ... Read More »

ចោរចិត្តអប្រិយ៍ មិនប្រណីស្រីស្អាតសោះ ធ្វើឲ្យនាងយំ ទឹកភ្នែកហូរទាំងព្រឹក

ភ្នំពេញ៖ ចោរឆក់កាបូបពីនារីម្នាក់ពេលជិះម៉ូតូទៅធ្វើការបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ជាប់ នឹងរបងមន្ទីរពេទ្យ (កេតុមាលា) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ... Read More »

ក្រុមភេរវកម្ម ISប្រមាណ៣ម៉ឺននាក់កំពុងលាក់ខ្លួននៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់

អង្គការសហប្រជាជាតិនៅតែបង្ហាញពីក្តីបារម្ភ ពីសកម្មភាពវាយប្រហារភេរវកម្ម បង្កឡើយដោយក្រុម IS កាន់តែខ្លាំង ឡើង នៅក្នុងទឹកដីស៊ីរី និងអីរ៉ងខណៈដែលក្រុមភេរវកម្ម បានលាក់ខ្លួន បន្លំជាមួយពលរដ្ឋស្លូតត្រង់ រស់នៅក្នុងប្រទេសទាំងនោះ ។ ក្តីបារម្ភកាន់តែខ្លាំងកើតឡើងក្រោយពេលឃ្លាំងអាវុធ របស់ក្រុម IS ... Read More »

យេ យេ មានទំនុកចិត្តខ្លាំងដល់ម្លឹងពេលជួបចាន់ណា រ៉ូណាន លើកដំបូង

ភ្នំពេញ៖ តារាសម្តែងកញ្ញា យេ យេ ចាប់ផ្តើមរីករមុខមាត់ខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ ថ្មីៗនេះនាងសម្រេចចិត្តទទួលថតភាពយន្តខ្នាតធំថ្មីរឿង ឯណាខ្មោច? ដែលនាងបង្ហាញក្តីជឿជាក់ខ្លាំងនឹងការដឹកនាំសម្តែងភាពយន្តរបស់ផលិតករវ័យក្មេងរូបនេះ។ យេ យេ ផ្អាកការទទួលថតភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នាក្រោមហេតុផលមិនអាចលៃពេលវេលាគ្រប់គ្រាន់បាន និងការចរចាតម្លៃមិនត្រូវគ្នា។ ប៉ុន្តែថ្មីៗនេះនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តខ្នាតធំថ្មីដែលសហការផលិតដោយលោកចាន់ណា រ៉ូណាន និងផលិតកម្ម ... Read More »

ហ្វីលីពីនដកហូតតំណែង មន្ត្រីជាន់ខ្ពស់ ២០រូប ជាប់ពាក់ព័ន្ធអំពើពុករលួយ

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានសម្រេច ដកហូតតំណែងមន្ត្រី ២០រូប ក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ផងដែរ ដោយរងការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងបរិក្ខាពេទ្យយោធា។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជា ជំហានថ្មីរបស់ប្រធានាធិបតីនៅក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ នៅក្នុងប្រទេសរបស់លោក ... Read More »