ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោហ៊ុន សែន ព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ ព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ ព្រះករុណាជាអម្ចាស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសគម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ។ ... Read More »

កម្មករចម្ការស្វាយម្នាក់មុតផ្លែកាំបិតម៉ាស៊ីកាត់ស្មៅចំកំភួនជើងហូរឈាមស្លាប់ម្នាក់ឯងយ៉ាងអាណោចអាធ័ម

ខេត្តប៉ៃលិន​៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួល ចាំចំការស្វាយគេ បានរងរបួសធ្ងន់ដល់បាត់បង់ជីវិត នៅក្នុងចំការស្វាយ ខណៈបុរសរូបនោះបានយកម៉ាស៊ី ទៅកាត់ស្មៅក្នុងចំការស្វាយរបស់ថៅកែម្នាក់ឈ្មោះ រ៉ា, ពេលនោះស្រាប់តែផ្លែកាំបិតម៉ាស៊ីកាត់ បានដាច់ ត្រូវនឹងថ្មបណ្ដាលឲ្យដាច់ផ្លែកាំបិតម៉ាស៊ីកាត់ស្មៅ ចំកំភួនជើងខាងឆ្វេងបណ្ដាលឲ្យដាច់សរសៃឈាមធំរងរបួសធ្ងន់, រហូតដល់ហូរឈាមដាច់ខ្យល់ស្លាប់នៅនិងចំការស្វាយម្នាក់ឯង ក្រោយមកទើបតែម្ចាស់ចំការដឹង។ បើតាមមន្ត្រីជំនាញនគរបាលក្រុងប៉ៃលិនបាឲ្យដឹងថា៖ ... Read More »

រាប់សិបនាក់ស្លាប់នៅតំបន់ហ្គាហ្សា ខណៈស្ថានទូតអាមេរិកបើកដំណើរការនៅទីក្រុងហ្សេរូសាឡឹម

អ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៥៥ នាក់ អំឡុងបាតុកម្មទ្រង់ទ្រាយធំ តាមបណ្តោយព្រំដែនហ្គាហ្សា កាលពីថ្ងៃចន្ទ ។ ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះ អំពើហិង្សាមានសភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមដ៏សាហាវព្រៃផ្សៃកាលពីឆ្នាំ២០១៤ និងធ្វើឱ្យច្របូកច្របល់ពិធីសម្ពោធស្ថានទូតអាម៉េរិកនៅទីក្រុងហ្សេរូសាឡឹម ។ បាតុកម្មដោយកំហឹងលើការផ្លាស់ប្តូរស្ថានទូតអាមេរិកនេះ ... Read More »

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនជាតិចិន ចំនួន ៧០នាក់

ភ្នំពេញ៖ នៅថ្ងៃ អាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ... Read More »

សារភាពស្នេហ៍នាងមិនព្រមស្ម័គ្រស្ទាក់ផ្លូវចាប់អារករបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានធ្វើសកម្ម ភាពស្ទាក់ផ្លូវចាប់នារីម្នាក់អារកបម្រុង សម្លាប់ចោលដោយសារតែនារីរងគ្រោះ បដិសេធការសុំស្រលាញ់របស់គេ គ្រាដែលនាងត្រឡប់មកពីរាំក្នុងពិធីមង្គលការកូនអ្នកភូមិជាមួយគ្នា តែត្រូវបានអ្នកភូមិជួយធ្វើ អន្តរាគមន៍បញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។ ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃ អាទិត្យ ១៤រោច ខែពិសាខ ... Read More »

ប្រទះឃើញគ្រាប់បែកចង្កោមក្នុងខណ្ឌឫស្សីកែវ សមត្ថកិច្ចជំនាញចុះទៅយកខ្លាចផ្ទុះរងគ្រោះដល់ពលរដ្ឋ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ បានបុកគ្រឹះសាងសង់ផ្ទះស្រាប់តែប្រទះឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ... Read More »

អ្នកនាំពាក្យ គ.ជ.ប. បញ្ជាក់ថា អត់ពន្យារពេលចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតទេ

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ឌឹម សុវណ្ណារុំ កាលពីព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ... Read More »

ប្រជៀតដណ្តើមអាហារគ្នានៅបង់ក្លាដែសស្លាប់ និងរបួសជិត៥០នាក់

យ៉ាងតិច៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតភាគច្រើន ស្រ្តីនិងកុមារបានរងរបួសនៅក្នុងពេលរត់ជាន់គ្នាដណ្តើមអាហារនៅបង់ក្លាដែស។ ស៊ីនហួបានផ្សាយថា មនុស្ស៩នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសារការរត់ជាន់គ្នា ស្ថិតនៅក្នុងស្រុក Chattagram ប្រទេសបង់ក្លាដេស ចម្ងាយ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានី ដាកា ។ ប៉ូលិសថា ... Read More »

នគរបាក្រុងច្បារមនឃាត់ជនសង្ស័យម្នាក់លូចទ្រព្យសម្បត្តិអ្នកដទៃបានប្រុងរត់គេចខ្លួន

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យមនាក់ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនឃាត់ខ្លួន ខណៈដែលជនសង្ស័យរូបនោះបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃបានព្យាយាមរត់គេចខ្លួនប៉ុន្តែម្ចាស់ឃើញទាន់បានរាយការណ៍ទៅនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង ១២ និង២០នាទី ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ... Read More »

រថយន្តបើកលឿនបត់មិនមើលមុខក្រោយ រ៉ឺម៉កបើកលឿនបុកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកអែកជនមួយម្តុំកន្លែងកើតហេតុ ខណៈដែលរថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនបត់មិនមើលមុខក្រោយបណ្តាលឲ្យរ៉ឺម៉កបើកលឿនបុកបណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ... Read More »

រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់​នៅ​ហ្នឹង​កន្លែង​ នៅ​ក្រុង​សំរោង​

ខេត្តឧត្តរមានជ័យ៖​ មនុស្ស​ប្រុស​-​ស្រី​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រស​គ្នា​ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៣០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៦៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩-៨០​ ស្ថិត​ក្នុងភូមិ​ក​ណ្តែ​ក​ សង្កាត់​សំរោង​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​ មន្ត្រី​នគរបាល​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា​អ្នក​បើករថយន្ត​បង្ក​ឈ្មោះ​ស្រី​ម​ វី​ ... Read More »

រថយន្ដម៉ាកLiberoឈប់ចតលើផ្លូវសាធារណៈត្រូវម៉ូតូបើកបុកបែកក្បាលហូរឈាមរបួសធ្ងន់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសបែកក្បាលរបួសហូរឈាមពេញផ្ទៃមុខសន្លប់ស្ដូកស្ដឹង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តឈប់ចតលើផ្លូវសាធារណៈមិនប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូបុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ... Read More »

កំពុងតែល្បីថា សង្វៀនជល់មាន់នៅភូមិ​ចំរើនផល​ ​សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ មានមន្ត្រីមូលដ្ឋានជាអ្នកបើក

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ​ចំរើនផល​ ​សង្កាត់​បឹង​ទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ លើកឡើង​ថាទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ សុទ្ធតែសន្យា អះអាង អនុវត្តន៍តាមយុទ្ធសាស្រ្ត លក្ខណៈសម្បត្តិភូមិ-ឃុំមានសុវត្តិភាពទាំង ៩ចំណុច ដើម្បីបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខក្នុងមូលដ្ឋាន ... Read More »

រថយន្តម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-4194 ត្រូវចោរលួចនៅមុខផ្ទះក្នុងបុរីសំបួរមាស ខណ្ឌដង្កោ

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨​ ម្ចាស់រថយន្តឡិចស៊ីសRX300មួយគ្រឿង ត្រូវបានចោរលួចទៅបាត់ដោយ​សុវត្ថិភាព ខណៈម្ចាស់ចត​ទុកមុខផ្ទះ ក្នុងបុរី សំបួរមាស តាមបណ្តោយផ្លូវ២១៧ (ចម្ការដូង) ស្ថិតក្នុង​សង្កាត់ដង្កោ ខណ្ឌដង្កោ រហូតមកដល់ទាបភ្លឺថ្ងៃទី១៣ ... Read More »

តន្ត្រីករភ្លេងសម័យម្នាក់បាត់បង់ជីវិត ក្រោយជិះម៉ូតូបុកដើមអង្គាសដីរលំកាត់ទទឹងថ្នល់

ភ្នំពេញ៖ បុរសជាតន្ត្រីករភ្លេងសម័យម្នាក់ ក្រោយពីលេងភ្លេងចប់បានជិះម៉ូតូត្រឡប់ទៅផ្ទះប្រធានក្រុមភ្លេងក៏បុកដើមអង្គាសដី ដែលខ្យល់បក់រលំដួលកាត់ទទឹងផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃ អាទិត្យ ១៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ... Read More »

មុននេះបន្តិចអគ្គិភ័យបានឆាបឆេះផ្ទះលោកអភិបាលរងខេត្តតាកែវយ៉ាងសន្ធោរសន្ធៅ

ខេត្តតាកែវ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្ធៅកាលពីវេលាម៉ោង២រសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ... Read More »

លួចរថយន្តពីស្រុកកណ្តាលស្ទឹង ទៅជាប់អន្ទាក់នគរបាលស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង ៖ កម្លាំងផ្នែកអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរឃាត់ខ្លួនសង្ស័យពីរនាក់ពាក់ព័ន្ធលួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះទៅដល់ខេត្តព្រៃវែង កាលពីវេលាម៉ោង៦និង៤0នាទីព្រឹកថ្ងៃ ចន្ទ ១៥ រោច ខែ ពិសាខ ឆ្នាំ ច ... Read More »

ឈប់ម៉ូតូដើរឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកស្លាប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានឈប់ម៉ូតូរួចដើរឆងទៅផ្លូវម្ខាងមិនប្រុងប្រយត្ន័ ខណៈត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់នៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ១៤៦-១៤៧ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ... Read More »

ជនជាតិចិនហុងកុងម្នាក់ដេកស្លាប់នៅផ្ទះសំណាក់999

ប៉ោយប៉ែត៖ បុរសជនជាតិចិនហុងកុងម្នាក់ត្រូវអ្នកសម្អាតបន្ទប់ ប្រទះឃើញដេកស្លាប់ហើមស្អុយនៅផ្ទះសំណាក់៩៩៩ កាលពីថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ... Read More »

ឥណ្ឌូនេស៊ី៖ វាយប្រហារព្រះវិហារមិនបានប៉ុន្មានម៉ោងផង មកវាយប្រហារនៅប៉ុស្តិ៍សន្តិសុខបន្ថែមទៀត

ប្រទេសឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារផ្ទួនៗ ខណៈមិនដល់២ថ្ងៃផង មានករណីផ្ទុះគ្រាប់បែកអត្តឃាតរហូតដល់៤ទៅ៥លើកកើតឡើង បណ្តាលឲ្យស្លាប់និងរបួសជាបន្តបន្ទាប់ កម្លាំងសមត្ថកិច្ចមិនអាចការពារហេតុការណ៍នេះកុំឲ្យកើតឡើងបានទេ ។ ប៉ូលិសថាហេតុការណ៍ផ្ទុះមួយកើតឡើងនៅទីស្នាក់ការកណ្តាលប៉ូលិស ក្រុង Surabaya កាលពីថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ ២០១៨ ខណៈកាលពីថ្ងៃទី១៣ ... Read More »

រន្ទះកំណាចបានឆក់យកជីវិតមនុស្សពីរនាក់និងរបួស៣នាក់នៅស្រុកបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ ៖ រន្ទះកំណាចបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់២នាក់ នឹងរងរបួស៣នាក់ កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល។ លោកវរសេនីយ៍ត្រី ឃុល ភិន ... Read More »

ស្លាកប៉ាណូរក្រុមហ៊ុនឯកជន បានបាក់រលំបាក់សង្កត់ផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ ស្លាកប៉ាណូរផ្សាយពាណិជ្ជកម្មដ៏ដំមួយនៅត្រង់ចំណុចរង្វង់មូលកាំខូស៉ីនធីចាស់ បានបាក់សង្កត់ចំពីលើផ្ទះប្រជាពលរដ្ឋមួយខ្នង ក្នុងផ្ទះលេខ២០៧ ផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិគង្គាផុះ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុករថយន្តដឹកកងកម្លាំងកំពុងល្បាតបណ្ដាលឲ្យស្លាប់ម្នាក់ធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលដោយសារគ្រោះថ្នាក់ចរាចរណ៏គួរឲ្យរន្ធត់ដោយជិះម៉ូតូមិនប្រកាន់ស្ដាំទៅបុក រថយន្តល្បាតរបស់សមត្ថកិច្ចនគរបាលបញ្រាស់គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលកាលពី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ... Read More »

ស្រវឹងស្រាយកដំបង ឫស្សីវាយអំពូលភ្លើងពេលឪពុកចេញមកមើលវាយឪពុកខ្លួនឯងមួយដំបងបែកក្បាលរងរបួសធ្ងន់

ខេត្តកណ្ដាលៈ កូនរមិលគុណម្នាក់ផឹកស្រាស្រវឹងបែកគំនិតយកដំបងឫស្សីវាយអំពូលភ្លើងបែកខ្ទេចខ្ទី ពេលឪពុកចេញមកមើលក៏វាយឪពុកខ្លួនឯងមួយដំបងឫស្សីបន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាល ។ ករណីហិង្សាវាយទៅលើឪពុកខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

ប្រើប្រាស់អាវុធខុសច្បាប់ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួន និងរកឃើញគ្រឿងញៀនមួយចំនួន

ខេត្តកណ្ដាលៈ នគរបាលស្រុកអង្គស្នួលចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីសមត្ថកិច្ចឃាត់រថយន្ដមួយគ្រឿងដែលជនសង្ស័យបើកបានរកឃើញថ្នាំញៀនចំនួន១កញ្ចប់ និងអាវុធខ្លី១ដើមផងដែរ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ... Read More »

ទៅលេងផ្ទះជីដូនទិញស្រាបៀផឹករហូតស្រវឹងនាំគ្នាមុជទឹកទន្លេរបណ្ដាលឲ្យយុវជនម្នាក់លង់ស្លាប់

ខេត្តកណ្ដាលៈ យុវជនម្នាក់ទៅលេងផ្ទះបងប្អូនជីដូនមួយ និងបានទិញស្រាបៀយកទៅផឹក រហូតស្រវឹងស្រឿងៗនាំគ្នាទៅមុជទឹកទន្លេរ ដោយមិនប្រយ័ត្នបណ្ដាលឲ្យលង់ស្លាប់តែងម្ដង ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

អួតខ្លួនជាអ្នកចេះស្រោចទឹកតែបែរជាបន្លំចាប់រំលោភនារីម្នាក់មិនបានសម្រេចត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូពីខេត្ដកំពង់ស្ពឺ រួចចូលផ្ទះពលរដ្ឋម្នាក់នៅស្រុកអង្គស្នួល ដោយអួតខ្លួនថា ជាអ្នកចេះស្រោចទឹករំដោះគ្រោះ តែបែរជាបន្លំចាប់រំលោភនារីម្នាក់ដែលមានសតិមិនគ្រប់គ្រាន់ តែពុំបានសម្រេចត្រូវនគរបាលចាប់ខ្លួន ។ ករណីខាងលើនេះបានកើតឡើងថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

សល់មួយខែមិនដល់២០០ដុល្លារក៏អាចរកផ្ទះនៅភ្នំពេញបានដែរ

ភ្នំពេញ៖ ការស្វែងរកលំនៅដ្ឋានផ្ទាល់ខ្លួនរស់នៅភ្នំពេញសម្រាប់អ្នកមានចំណូលមធ្យម និងទាបកំពុងតែមានការកើនឡើង ស្របពេលដែលសំណង់សំនៅដ្ឋានជាយក្រុងជាច្រើនកំពុងតែកើនឡើងគួរកត់សម្គាល់ ។ ក្នុងនោះគេសង្កេតឃើញថា ការផ្តល់លក្ខខណ្ឌក្នុងការបង់រំលោះផ្ទះ ក៏មានច្រើនជម្រើស ហើយអ្វីដែលគេចាប់អារម្មណ៍ចុងក្រោយនេះ សំណង់ផ្ទះល្វែងមួយឈ្មោះថា ជឿន សារឹទ្ធក៏បានប្រកាសថាអតិថិជនរបស់ខ្លួនអាចមានលំនៅដ្ឋានសមរម្យផ្ទាល់ខ្លួនរស់នៅក្នុងក្រុងបានដោយចំណាយប្រចាំខែមិនដល់២០០ដុល្លារអាមេរិកផង ។ ការប្រកាសគម្រោងទី៣ ស្ថិតនៅក្នុងទឹកដី ... Read More »

ជនជាតិចិនបើករថយន្តបុកម៉ូតូ របួសធ្ងន់ធ្ងរ២នាក់

ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តបើកបុកពេញទំហឹង កាលពីវេលាម៉ោង៨ និង៥៥នាទីព្រឹក ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅ៣ដាក់គោលដៅចាប់មួកកញ្ចក់ឃាត់ម៉ូតូមួយគ្រឿងម្ចាស់ឡូឡាពេញប៉ុស្តិ៍

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ចោមចៅ៣បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងឃាត់ម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់រួមដំនណើជាមួយដោយពុំមានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់ត្រូវដើម្បីផាកពិន័យ បែរជាម្ចាស់ម៉ូតូឡូឡាថា មិនត្រឹមត្រូវបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »