ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាជាមួយលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី

ផ្សាយផ្ទាល់(Live): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាជាមួយលោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី។ រាជធានីភ្នំពេញ, ព្រឹកថ្ងៃចន្ទ ... Read More »

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖   Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ កែលម្អថ្មីនៅមន្ទីរពេទ្យកុមារជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

សម្តេចតេជោ៖ អ្នកដាំដើមឈើគឺខិតខំមើលថែការពារទាំងយប់ទាំងថ្ងៃចាប់តាំងពីការស្រោចទឹកដាក់ជីរការពារមិនអោយមានអ្វីមកបំផ្លាញ ទម្រាំដើមឈើរស់រានបានផ្កាផ្លែទទួលទានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖ «កូនក្មួយពិតជាយល់ច្បាស់ណាស់ថា ចំពោះអ្នកដាំដើមឈើគឺខិតខំមើលថែការពារទាំងយប់ទាំងថ្ងៃចាប់តាំងពីការស្រោចទឹកដាក់ជីរការពារមិនអោយមានអ្វីមកបំផ្លាញ ... Read More »

វាយប្រហារគ្រាប់បែកនៅព្រះវិហារ៣ក្នុងទីក្រុង Surabaya ឥណ្ឌូនេស៊ី ស្លាប់ និងរបួសជាង៤០នាក់

ឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារគ្រាប់បែក​ទាំងព្រឹកព្រលឹមតែម្តងរហូតដល់៣ទីតាំងក្នុងថ្ងៃតែមួយ ទៅលើព្រះវិហារចំនួន៣ ស្ថិតនៅក្នុងទីក្រុង Surabaya បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ និងរងរបួស៣៥នាក់ផ្សេងទៀត ។ ប៉ូលិសបានថ្លែងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង៣៥ នាក់បានរងរបួស ដោយអំពើបំផ្ទុះគ្រាប់បែកអត្តឃាតខាងក្រៅព្រះវិហារ ក្នុងទីក្រុង Surabaya ប្រទេសឥណ្ឌូណេស៊ី ... Read More »

អឺរ៉ុបស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍នៅអីុរ៉ង់

បណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ច រីកចម្រើននៅអឺរ៉ុប កំពុងតែស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍និងការវិនិយោគនៅក្នុងប្រទេសអីុរ៉ង់ តាមរយៈការរក្សាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនិងធ្វើសកម្មភាពរួមក្រោយពីអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ហើយគំរាម បន្តដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់។ អាល្លឺម៉ង់-បារំាង ដែលមានទំនាក់ទំនងពាណិជ្ជកម្មរកសុីជាមួយអីុរ៉ង់បានបញ្ជាក់ពីការសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងជា មួយអីុរ៉ង់ដដែលបើទោះបីអាមេរិកដក ចេញក្តី។ ចំណែកប្រទេសអង់គ្លេសវិញ ក៏មានទស្សនៈដូចគ្នានឹង៣ប្រទេសខាងលើនោះដែរ ។ រដ្ឋមន្ត្រីការបរទេសប្រទេស ... Read More »

អំពើរំលោភសម្លាប់នៅឥណ្ឌាកើតឡើងជាបន្តបន្ទាប់

អំពើរំលោភសម្លាប់បានក្លាយទៅជា ប្រធានបទក៏ក្តៅគគុកនៅក្នុងប្រទេស ឥណ្ឌា ដោយ រឿងនេះបានកើតឡើងជាបន្ត បន្ទាប់ បង្កឲ្យមានការតវ៉ាពីពលរដ្ឋ ដោយសារតែជនដៃដល់តែងតែរួចផុតពីសំណាញ់ច្បាប់។ សារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ បានផ្សាយថា ... Read More »

ពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងនឹងរួចផុតពីភាពក្រីក្រ ក្រោយពីទទួលបានសន្តិភាព

នៅពេលនេះកូរ៉េខាងជើង កំពុងតែធ្វើ ការដោះដូរ បោះបង់អាវុធបរមាណូដើម្បី ទទួលបាននូវសន្តិភាព គឺសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេលជិត៧០ឆ្នាំកន្លងមក ហើយទាំងនោះក៏ជាការចង់បានរបស់ពលរដ្ឋដើម្បី ជួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។ ប្រទេសជាច្រើននៅក្នុងតំបន់ ក្នុងនោះ មានទាំងកូរ៉េខាងត្បូង ចិន និងជប៉ុន សុទ្ធ ... Read More »

អំពើហិង្សាកើនឡើងនៅកាហ្សាស្លាប់និងរបួសជាង១៧០នាក់

កាលពីថ្ងៃទី១១ ខែឧសភា មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានប្រកាសឲ្យដឹងថា កម្លាំងទាហានអីុស្រាអែល បានបាញ់ សម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ និងរង របួសដល់ទៅ១៧០នាក់ នៅតំបន់កាហ្សា ក្នុងពេលដែលបាតុកម្ម ប្រឆាំងនៅទីនោះឈានចូលដល់សប្តាហ៍ទី៧ហើយ។ ដូច្នេះចំនួនអ្នកស្លាប់នៅក្នុងអំពើហិង្សារវាងបាតុករប៉ាឡេស្ទីន នឹងកម្លាំងទាហានអីុស្រាអែលបានកើនឡើងដល់ទៅ៤៤ នាក់ និងរបួសរាប់ពាន់នាក់ ... Read More »

អីុរ៉ង់គំរាមកម្ទេចអីុស្រាអែលឲ្យរាបដល់ដីបើហ៊ានប៉ះពាល់ដល់អីុរ៉ង់

សមាជិកគណៈកម្មការឯកទេស អីុរ៉ង់ លោក Ahmad Khatami កាលពីថ្ងៃទី១១ ខែឧសភា បានបញ្ជាក់ថា ប្រសិនបើអីុ ស្រាអែល ធ្វើអ្វីខ្វះការពិចារណានោះ ទីក្រុងTel Aviv និង Haifa ... Read More »

ទូរស័ព្ទ 8110 banana របស់ Nokia នឹងដាក់លក់នៅអាស៊ីនៅចុងខែនេះ

ក្រុមហ៊ុន Nokia បានប្រកាសថាខ្លួននឹងត្រលប់មកវិញនូវទូរសព្ទ Matrix banana នៅសមាជទូរស័ព្ទទូទាំងពិភពលោកនៅឆ្នាំនេះ ហើយឥឡូវនេះវាហាក់ដូចជាថាទូរស័ព្ទនេះនឹងដាក់លក់នៅអាស៊ីនៅចុងខែឧសភា។ ទូរស័ព្ទ Nokia 8110 នឹងដាក់លក់នៅសិង្ហបុរីនិងវៀតណាមសម្រាប់តម្លៃ S$ 109 (ប្រហែល 80 ... Read More »

ក្រុមហ៊ុន Microsoft នឹងជំនួស Surface Pro 4 ដែលត្រូវបានរងផលប៉ះពាល់ដោយអេក្រង់ភ្លឹបភ្លែតៗ (screen flickering)

ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការនូវកម្មវិធីជំនួសសម្រាប់ទូរស័ព្ទ Surface Pro 4 ដែលទទួលរងផលប៉ះពាល់ដោយអេក្រង់ភ្លឹបភ្លែតៗ ។ Pro Surface Pro ចំនួន 4 គ្រឿងដែលមានបញ្ហានឹងត្រូវបានគ្របដណ្តប់រហូតដល់ 3 ... Read More »

ផឹកស្រាស្រវឹងឈ្លោះប្រកែកជាមួយប្រពន្ធរហូតយកកណ្ដៀវកាប់ទៅលើស្រ្ដីជាប្រពន្ធបណ្ដាលឲ្យរងរបួសក្បាលយ៉ាងដំណំ

ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាស្រវឹងបានឈ្លោះប្រកែកជាមួយប្រពន្ធខ្លួនឯង រហូតទ្រាំពុំបានឈានដល់យកកាំបិតកាប់ទៅលើស្រ្ដីជាប្រពន្ធចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំដេរចំនួន៣ថ្នេរ ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »

បើករថយន្ដដោយល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពីក្រោយបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្ដមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានបើកបុកពីក្រោយពេញមួយទំហឹង នៅវេលាម៉ោង៧ និង៤៥នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ... Read More »

នគរបាលក្រុងស្ទឹងសែនឃាត់ខ្លួនជនពាក់ព័ន្ធករណីប្រមាថព្រះមហាក្សត្រតាមបណ្តាញសង្គមFaceBook

ខេត្តកំពង់ធំ៖ នៅវេលា ម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែនបានចុះឃាត់ខ្លួន ... Read More »

រើសន្លឹកដែកអាលុយកាបូនពីធ្នើរខ្ពស់មកដាក់លើធ្នើរទាប ស្រាប់តែដាច់បាក់សង្កត់លើបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ក្រុមគ្រួសារបានទ្រហ៊ោយំសោកស្តាយសមាជិកម្នាក់ ខណៈធ្វើការនៅក្នុងឃ្លាំងរបស់បងប្អូន ស្រាប់តែដាច់បាក់ធ្នឹមដែកសង្កត់លើបែកក្បាលស្លាប់ភ្លាមៗយ៉ាអាណោចអាធ័មកាលពីថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ... Read More »

ស្លាប់ របួសជាង១០នាក់នៅស្ទឹងត្រែងករណីឡានមួយគ្រឿងក្រឡាប់ច្រើនត្រឡប់ជ្រុលទៅបុកផ្ទះពលរដ្ឋ

ខេត្តស្ទឹងត្រែង៖ មានមនុស្សប្រុសស្រី៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៨នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររថយន្តឈ្នួលដឹកអ្នកដំណើរចំនួន១១នាក់បានផ្ទុះកង់មុខបណ្តាលឲ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ទៅបុកចូលផ្ទះពលរដ្ឋនៅក្បែរផ្លូវទាំងកំរោលថែមទៀត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅវេលាម៉ោង១៣ និង០៥នាទី ថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ... Read More »

យន្ដហោះចម្បាំងអាមេរិករារាំងយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនៅដែនអាកាសអន្តរជាតិ អាឡាស្កា

យន្តហោះចម្បាំងអាមេរិក២គ្រឿងបានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីពីរគ្រឿង ក្នុងដែនអាកាសអន្តរជាតិ នៅឯនាយឆ្នេរសមុទ្រអាឡាស្កា កាលពីថ្ងៃសុក្រ។ យន្តហោះទម្លាក់គ្រាប់បែក TU-95 របស់រុស្ស៊ីបានហោះហើរទៅតំបន់ដែលគេហៅថា តំបន់ការពារដែនអាកាស ស្ថិតនៅចម្ងាយប្រហែល២០០ម៉ាយពីឆ្នេរសមុទ្រភាគខាងលិច អាឡាស្កា (Alaska) នៅប្រហែលម៉ោង១០ព្រឹកម៉ោងនៅក្នុងតំបន់។ នេះបើតាមឧត្តមសេនីយ៍ការពារដែនអាកាសអាមេរិកភាគខាងជើង លោក Andrew ... Read More »

លោក វង្ស ពិសេន សមាជិកគណះកម្មាធិការកណ្តាលគណបក្សប្រជាជន អញ្ជើញជាអធិបតី កិច្ចប្រជុំត្រួតពិនត្យការងារគណបក្ស និងដាក់ទិសដៅបន្តឆ្ពោះទៅការបោះឆ្នោតសកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ខេត្តព្រៃវែង៖ នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំកញ្ចំ ស្រុកពារាំង បានបើកកិច្ចប្រជុំត្រួតពិនត្យការងារគណបក្ស និងដាក់ទិសដៅបន្តឆ្ពោះទៅការបោះឆ្នោតសកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក វង្ស ពិសេន ... Read More »

ស្ពាយគ្រាប់កាំភ្លើងជាង៥០០គ្រាប់យកមកប្រគល់ជូននគរបាលប៉ុស្តិ៍តាលោ

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលតាលោប្រាប់ថា ស្រ្តីម្នាក់ឈ្មោះ សេក អាន អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្ពាយគ្រាប់កាំភ្លើងជាង ៥០០គ្រាប់យកមកប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលយើងដើម្បីរក្សាទុកបណ្ដោះអាសន្ន។ ប្រភពបន្តថា ... Read More »

កម្លាំងជំនាញផែនព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅចំណុចមុខយានដ្ឋានអារុណរះ ស្ថិតនៅភូមិ២ សង្កាត់៤ ... Read More »

អគារស្នាក់នៅ និងឃ្លាំងស្តុកសម្ភាររបស់ក្រុមហ៑ុន(ប៊ិញហ្វឿក)វៀតណាមត្រូវរន្ទះបាញ់ចំឆេះអស់ទាំងស្រុង

ខេត្តមណ្ឌលគិរី៖ បន្ទប់ដាក់ប្រេងសាំងក្នុងអគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមមួយឈ្មោះថា ក្រុមហ៊ុនប៊ិញហ្វឿក ឆេះហ្មត់ដោយសារ គ្រោះធម្មជាតិរន្ទះបាញ់ តែមិនមានរងគ្រោះដល់អាយុជីវិតមនុស្ស។ ហេតុការណ៍រន្ទះបាញ់ឆេះឃ្លាំងស្តុកប្រេងនេះ បានកើតឡើងនៅម៉ោងប្រមាណជា១១ និង៤០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូហាមឃាត់មិនឱ្យចេញពីប្រទេស

មន្រ្តីអន្តោប្រវេសន៍ម៉ាឡេស៊ីថ្លែងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស។ នេះកើតឡើងបន្ទាប់ពីលោក Najib បាននិយាយថាគាត់ និងភរិយាមានគម្រោងទៅវិស្សមកាលនៅក្រៅប្រទេសនៅថ្ងៃសៅរ៍។ កាលពីដើមសប្តាហ៍នេះ គណបក្ស Barisan Nasional ដែលជាគណបក្សកាន់អំណាចយូរអង្វែងនៅម៉ាឡេស៊ីរបស់លោក Najib ... Read More »

មន្ត្រីនគរបាលស្រុកបាភ្នំម្នាក់ រងការបាញ់ប្រហារពីជនមិនស្គាល់២គ្រាប់រងបួសធ្ងន់

ខេត្តព្រៃវែង ៖ មន្ត្រីប៉ូលិសស្រុកបាភ្នំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទាំងយប់ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ... Read More »

មុខសញ្ញា​គ្រឿងញៀន​ម្នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​ ជាមួយ​នឹង​ថ្នាំ​ញៀន​ចំនួន​២​៥​កញ្ចប់​

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​ បាន​ឲ្យដឹង​ថា៖ នៅយប់​ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ... Read More »

នគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺចាត់វិធានការរឹតបន្តឹងការអនុវត្ដច្បាប់ឃាត់រថយន្តដឹកទំនិញសំពីងសំពោងលើសកម្ពស់ និងខុសលក្ខណៈបច្ចេកទេសនៅតាមផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ ៖ កាលព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នគរបាលជំនាញចរាចរណ៍ផ្លូវគោកខេត្ដកំពង់ស្ពឺ បានដាក់គោលដៅចុះត្រួតពិនិត្យ និងឃាត់រថយន្ដដឹកទំនិញសំពីងសំពោងលើសកម្ពស់ ... Read More »

កំពុងឆ្កិះសោបន្ទប់ ម្ចាស់ឃើញតាមកាមេរ៉ា សមត្ថកិច្ចមកដល់ចាប់ដាក់ខ្នោះ

ខេត្តកណ្តាល: នគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ករណីលួចកាលពីវេលាម៉ោង២រសៀលថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១១ ... Read More »

បុរសម្នាក់ជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតបុករថយន្តបញ្ច្រាសទិសពេញទំហឹងរងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តរតនគិរីៈ បុរសម្នាក់ជិះម៉ូតូរេពេញផ្លូវជ្រុលចង្កូតបុករថយន្តសាំយ៉ុងបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរសង្ស័យស្រវឹងស្រា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ... Read More »

ក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ាវាយប្រហារសម្លាប់មនុស្ស១៩នាក់ នៅជិតព្រំដែនចិន

អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ក្រុមបះបោរជនជាតិភាគតិចនៅមីយ៉ាន់ម៉ាបានសម្លាប់មនុស្ស១៩នាក់ ក្នុងនោះមានកងសន្តិសុខ៤នាក់ផងដែរ ក្នុងការវាយប្រហារធំមួយក្បែរច្រកទន្លេសំខាន់មួយជាមួយចិន កាលពីព្រឹកថ្ងៃសៅរ៍ ។ ការប៉ះទង្គិចនៅភាគខាងជើងមីយ៉ាន់ម៉ានេះទើបតែបានកើនឡើងកាលពីមួយខែមុនប៉ុណ្ណោះ ហើយការវាយប្រហារចុងក្រោយនេះបានបង្ហាញពីការធ្លាក់ចុះអាទិភាពដែលរំពឹងទុករបស់មេដឹកនាំស៊ីវិល លោកស្រីអ៊ុ ងសានស៊ូជី ក្នុងការសម្រេចបាននូវសន្តិភាព គ្រាដែលផ្លាស់ប្តូរអំណាចពីយោធាមានការរអាក់រអួល ។ អ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិ Ta’ang ... Read More »

មន្ត្រីនគរបាលប៉ុស្តិ៍ដងទង់ បើកម៉ូតូបុកគូទរថយន្តគេរងរបួសធ្ងន់

ខេត្តកោះកុង: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃ សុក្រ ១២ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ... Read More »