ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ យប់ថ្ងៃទី១៨ ឈើប្រណីតឆ្លងទៅវៀតណាម​តាមច្រកអន្តរជាតិអូរយ៉ាដាវប្រមាណជិត១០០ម៉ែត្រគូប

ឈើប្រណីតចំនួន៩៦ម៉ែត្រគូប ត្រូវបានដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ បានយ៉ាងរលូនកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយប្រើរថយន្តសាំយ៉ុងធ្វើជាមធ្យោបាយដឹកជញ្ជូនបទល្មើសនេះ។ ប្រភពពីទឹកដីវៀតណាមបានបញ្ជាក់យ៉ាងច្បាស់ថា ឈើទាំង៩៦ម៉ែត្រគូបនេះ ប្រភេទឈើប្រណីតធ្នង់ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈ ក្នុងនោះសកម្មភាពដឹកជញ្ជូនឆ្លងទៅវៀតណាមនេះ អាចពាក់ព័ន្ធនឹងសមត្ថកិច្ចច្រក និងសមត្ថកិច្ចដទៃផ្សេងទៀត ទើបដំណើរការបានយ៉ាងរលូន ។ ... Read More »

ស្ថានភាពនយោបាយនិងសន្តិសុខ សំខាន់ៗលើពិភពលោកក្នុងមួយសប្តាហ៍កន្លងមកនេះ

ក្នុងមួយសប្តាហ៍កន្លងមកពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុង នោះមានបញ្ហារវាងអាមេរិក នឹងរុស្ស៊ី ស្ថានភាពអឺរ៉ុប និងបញ្ហាសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាអាស៊ាន ព្រមទាំងឧបទ្វីបកូរ៉េ ជាដើម។ អំពីស្ថានភាពនយោបាយៈ អាមេរិកនិងរុស្ស៊ី បានប្រឈមមុខដាក់គ្នាកាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកទម្លាក់ទង់ជាតិរុស្ស៊ីចុះនៅតាម អគារ ការបរទេសរបស់រុស្ស៊ី ស្ថិតក្នុងទីក្រុង ... Read More »

អឺរ៉ុបព្រួយបារម្ភក្រោយក្រុមភេរវកម្មនៅស៊ីរីនិងអីុរ៉ាក់រងការវាយ«បែកសំបុក»

ការប្រកាស រំដោះបានទីក្រុងជាបន្ត បន្ទាប់នៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ បាន ធ្វើឲ្យក្រុមភេរវកម្ម IS បែកខ្ញែកបង្កើន ការវាយប្រហារភេរវកម្ម ដាច់ដោយឡែក តាមបែប «ចចកឯកា» បង្កក្តីបារម្ភយ៉ាង ខ្លាំងដល់ ប្រទេសនៅក្នុងតំបន់អឺរ៉ុប។ ... Read More »

គ្រោះអគ្គិភ័យនៅឥណ្ឌានិងមីយ៉ាន់ម៉ាស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានមនុស្ស៨ នាក់ស្លាប់ និង ១២នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីភ្លើងនៅក្នុងរដ្ឋ Odisha ភាគខាងត្បូង ប្រទេសឥណ្ឌា។ ហេតុការណ៍ខាងលើកើតឡើងនៅ យប់ថ្ងៃទី១៨ខែតុលា ស្ថិតនៅក្នុងស្រុក Balasore ចម្ងាយពីទីក្រុង Bhubaneswar រដ្ឋ Odisha ... Read More »

កូនប្រុសលោកថាក់ស៊ីនរងការចោទប្រកាន់ពីបទលាងលុយខ្មៅគឺជាគម្រោងកម្ចាត់ត្រកូលស៊ីណាវ៉ាត្រា?

អង្គការស្រាវជ្រាវពិសេស របស់ថៃ DSIបានប្រកាសឲ្យដឹងថា កូនប្រុសតែ មួយគត់របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរងការចោទ ប្រកាន់ពីបទ លាងលុយខ្មៅ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី១៩ខែតុលា កូនប្រុសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន លោក Panthongtae ... Read More »

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែងប្រទីប និងសំពះព្រះខែ អកអំបុក Read More »

ពលរដ្ឋព្រួយបារម្ភខណៈទឹកអាងត្រពាំងថ្មហក់ឡើងលើសកម្រិត១៨០លានម៉ែត្រគូប មន្ត្រីក្រសួងធនធានទឹកថា​ មិនអីទេ

ខេត្តបន្ទាយមានជ័យ៖ ទឹកភ្លៀងនៅក្នុងស្រុក និងទឹកហូរបុកយ៉ាងគំហុកពីប្រទេសថៃ នាំឲ្យស្ថានភាពទឹកនៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអាងស្តុកទឹកធំបំផុតសម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ទឹកបានហក់ឡើងលើសកម្រិត១៨០លានម៉ែត្រគូប ហួសចំនួនកម្រិតស្តុកនៃអាងទឹកនោះហើយ។ បញ្ហានោះ នាំឲ្យប្រជាពលរដ្ឋរស់់នៅក្នុងតំបន់មានការព្រួយបារម្ភជាខ្លាំង ។ ... Read More »

សម រង្ស៊ីធ្លាប់បានអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានទម្លាយថា ថ្មីៗនេះមានការធ្លាយចេញវីដេអូឃ្លីបមួយទៀតដែលបង្ហាញថា លោកសម រង្ស៊ីកាលពីឆ្នាំ២០១១បានអំពាវនាវឲ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុងមកកាន់រដ្ឋា ភិបាលកម្ពុជាដែលការអំពាវនាវនេះបាន ផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម ... Read More »

ដដែលៗ! គម្រោងដេញថ្លៃ២ឃុំក្នុងស្រុកពញាក្រែកដូចលេងបាយឡុកបាយឡ

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ មានការដេញថ្លៃគម្រោងធ្វើផ្លូវ និងលូកាត់ផ្លូវដែលស្ថិតនៅឃុំកក់ និងឃុំដូនតី ក្រោមការចូលរួមពីលោកឃី សុភាលីន អភិបាលនៃគណៈអភិបាលស្រុក ពញាក្រែក លោក ទ្រី ប៊ុនអុី នាយក ... Read More »

បញ្ហាគំនរសំរាមនៅផ្សារបានលុងអូសបន្លាយពេលរយៈពេលជាង១ខែហើយអាជ្ញាធរនៅតែគ្មានសមត្ថភាពដោះស្រាយ

ខេត្តរតនគិរី៖ អាជ្ញាធរក្រុងបានលុង ក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរីនៅតែមិនអាចដោះស្រាយ​បញ្ហាគំនរសំរាម ដែលគរនៅជុំវិញផ្សារបានលុងនេះបានដែរ បើទោះបីជារឿងនេះបានអូសបន្លាយអស់រយៈពេលជាង១ខែក៏ដោយ។ ថ្នាក់ដឹកនាំក្រុងបានលុងក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរី ដែលមានលំនៅឋានក្នុងក្រុងនេះ ពេលជិះរថយន្តកាត់គំនរសំរាមបានត្រឹមយកដៃខ្ទប់ច្រមុះខ្លួននៅក្នុងរថយន្តប៉ុណ្ណោះ។ ប្រជាពលរដ្ឋក្រុងបានលុងមិនយល់អំពី បញ្ហានេះនៅពេលដែលពួកឈ្មួញកំពុងធ្វើ ឲ្យប្រជាពលរដ្ឋជួបបញ្ហា បែរជាអាជ្ញាធរ ទាំងក្រុង និងខេត្តមិនព្រមជួួយដោះស្រាយ នោះឡើយ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ជនជាតិវៀតណាម២នាក់់ម៉ៅផ្តាច់នេសាទល្មើសច្បាប់នៅស្រុកអង្គរបុរី និងស្រុកបុរីជលសា

ប្រភពព័ត៌មានពីប្រជានេសាទបានឲ្យដឹងថា បទល្មើសនេសាទនៅរដូវត្រីពងកូន កំពុងមានសកម្មភាពយ៉ាងក្តៅគគុក ក្នុងស្រុកចំនួន២ នៅខេត្តតាកែវតែមន្ត្រីជំនាញរដ្ឋបាលជលផលហាក់បីដូចជាលង់លក់ក្នុងសុបិនដោយមិនឃើញមានសកម្មភាពទប់ស្កាត់នោះទេ ។ ប្រភពបានបន្តថា ចាប់តាំងពីដើមខែកក្កដារដូវបិទនេសាទដើម្បីទុកឲ្យត្រីពងកូននេះនៅក្នុងខេត្តតាកែវដែលជាខេត្តនៅជាព្រំប្រទល់ជាមួយប្រទេសវៀតណាមនោះ មានបទល្មើសនេសាទកំពុងកើតមានឡើងយ៉ាងពេញទំហឹងនៅលើស្រុកចំនួន២ គឺស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ មន្រ្តីជលផលខេត្តតាកែវម្នាក់សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា នារដូវ បិទនេសាទឆ្នាំនេះទឹកបានឡើងខ្លាំង។ ... Read More »

សម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅនឹងធ្នឹមផ្ទះ ដែលមូលហេតុនៃការសម្លាប់ខ្លួននេះ ត្រូវបានគេអះអាងថា ដោយសារមានវិបត្តិក្នុងគ្រួសារ។ សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុល សំអុន ភេទប្រុស អាយុ៣៨ឆ្នាំ មានីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ... Read More »

លោក ឃួង ស្រេង ៖ គោលបំណងគៀងគរប្រជាពលរដ្ឋដើរធ្វើបាតុកម្មដោះលែងទណ្ឌិតរបស់បក្សប្រឆាំងខុសនឹងច្បាប់អាជ្ញាធរមិនអនុគ្រោះនោះទេ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយ បញ្ចប់វេទិកាសាធារណៈ កាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ នៅមហោស្រពចេនឡា ខណ្ឌទួលគោលថា ៖ ការផ្តួលរំលំរាជរដ្ឋាភិបាល ពីសំណាក់លោកសម រង្ស៊ី តើចង់បានន័យអ្វី ? ... Read More »

រថយន្តទួរីសមួយគ្រឿងបុកម៉ូតូម៉ាកធូដេរពីក្រោយរួចកិនពីលើស្លាប់បុរសម្នាក់

ភ្នំពេញ៖ រថយន្តម៉ាកទួរីសមួយគ្រឿង ត្រូវសាក្សីឃើញហេតុការណ៍អះអាងប្រាប់ថា បានបើកបុកពីក្រោយម៉ូតូម៉ាកធូដេរមួយគ្រឿងពេញទំហឹង ហើយកិនពីលើបុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះរិទ្ធ ... Read More »

សំរិត ណយអនុញ្ញាតឲ្យឈ្មួញដឹកឈើឆ្លងទៅវៀតណាមតាមប៉ុស្តិ៍៧ មិនតិចជាង១០គ្រឿងរថយន្តឡង់គ្រីស័រ

ខេត្តមណ្ឌលគិរី៖ ឈើប្រណីតប្រភេទធ្នង់យ៉ាងតិចជាង១០គ្រឿងឡានឡង់គ្រីស័រ ត្រូវបានឆ្លងទៅប្រទេសវៀតណាមតាមច្រកណាំលឿ(ប៉ុស្តិ៍៧) កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីមានការបើកភ្លើងខៀវពីលោកសំរិត ណយ មេប៉ុស្តិ៍ច្រកនេះតែម្តង។ ប្រភពនៅទីនោះបានអះអាងឲ្យដឹងថា ប្រភេទឈើប្រណីតជាង១០ឡានឡង់គ្រីស័រនេះត្រូវបានឈ្មួញដឹកចេញចំណុចស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយការដឹកជញ្ជូនឈើល្មើសច្បាប់នេះ ក៏មានការបង់ប្រាក់ទៅកាន់សមត្ថកិច្ចអាជ្ញាធរ ... Read More »

ហែលទឹកទន្លេលេងលង់ស្លាប់អណ្តែតទៅទើរនៅព្រែកឯង

ភ្នំពេញៈ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គក្រោមកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោយមកដំណឹងនេះបានដឹងដល់គ្រួសារទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារទឹកទន្លេហូរគួចបណ្តាលឲ្យលិចលង់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅគ្រាដែលជនរងគ្រោះចុះហែលទឹកទន្លេជាមួយមិត្តភក្តិនៅចំណុចផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវទឹកហូរគួចលង់ស្លាប់តែម្តង២ថ្ងៃក្រោយមកទើបឃើញសពជនរងគ្រោះអណ្តែតទៅទើរនៅមាត់ទន្លេក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាបឈើទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ និងត្រាក់ទ័រ៤គ្រឿង ឡានបាកុង២គ្រឿង រ៉ឺម៉កផ្ទុកឈើមូល៣គ្រឿង អាប៊ុល៤គ្រឿង ឈើ១០០កំណាត់នៅស្រុកស្នួល

  ខេត្តក្រចេះ៖ កម្លាំងកងអាវុធហត្ថខេត្តក្រចេះ បង្រ្កាបបទល្មើសព្រៃឈើលក្ខណៈទ្រង់ទ្រាយធំកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីភ្នាក់ងារសម្ងាត់បានផ្តល់ព័ត៌មានដល់កម្លាំងកងរាជអាវុធហត្ថថា មានជនជាតិវៀតណាម ឃុបឃិតជាមួយក្រុមហ៊ុនតែងតែលួចដឹកឈើហ៊ុបមូលឆ្លងព្រំដែនកម្ពុជាចូលទៅប្រទេសវៀតណាម។ សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះប្រតិបត្តិការដល់ចំណុចកើតហេតុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន E.N ... Read More »

អធិការនគរបាលស្រុកកៀនស្វាយដាក់ផែនការឲ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបម្រើសេវាជូនប្រជាពលរដ្ឋ

ភ្នំពេញៈ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន លោកវរៈសេនីយ៍ឯកប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយបានដាក់ផែនការឲ្យកម្លាំងនគរបាលគ្រប់ផ្នែក គ្រប់ប៉ុស្តិ៍រដ្ឋបាល ត្រូវរួមគ្នាពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងពន្លឿនការងារបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ គោរពតាមវិន័យកងកម្លាំងជានគរបាលជាតិ ... Read More »

កម្មកររោងចក្រពូយៀន(ខេមបូឌា)អេនធើប្រាយផ្ទុះការតវ៉ាទាមទារលក្ខខណ្ឌការងារ

ភ្នំពេញ ៖ កម្មករ កម្មការិនីជាង២០០០នាក់ ដែលបម្រើការងារនៅរោងចក្រផលិតស្បែកជើង ពូ យៀន(ខេមបូឌា)អេនធើប្រាយ បានផ្ទុះការតវ៉ាទាមទារឲ្យថៅកែរោងចក្រគោរពតាមលក្ខខណ្ឌការងារចាស់២ចំណុ ចដែលក្រសួងបានដាក់ចេញ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅទីតាំងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច៣ដង ឆក់លើកទី៤ ប៉ះថ្ងៃស៊យធ្លាក់ពីលើម៉ូតូពលរដ្ឋចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងឆក់កាបូប ក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារបានសម្រេច ចុងក្រោយអស់លក្ខណ៍ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះ​ម៉ូតូ​ចំនួន២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពីស្ត្រី​ជនជាតិ​បរទេស​២​នាក់ ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់ភ្លាមនោះ ប្រជាពលរដ្ឋនាំគ្នាចាប់ក្របួចជាប់​ វាយ​មួយ​ដៃ​មួយ​ជើងឡើងទ្រមខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ... Read More »

បើករ៉ឺម៉កដឹកដែកឆ្លងស្ពានជ្រុលបុកបង្គោលថ្ម និងផ្ទាំងប៉ាណូធ្លាក់ពីស្ពានបាក់កស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានបាក់កស្លាប់តែមួយប៉ព្រិចភ្នែក ខណៈដែលកំពុងបើករ៉ឺម៉កដឹកដែកបម្រុងឆ្លងស្ពាននោះ ស្រាប់តែវាក់ជាមួយរថយន្តមួយគ្រឿង ក៏ចាប់ហ្វ្រាំងម៉ូតូរ៉ឺម៉កទាំងបង្ខំអូសជាង១០ម៉ែត្ររួចជ្រុលចង្កូតទៅបុកបង្គោលថ្ម និងផ្ទាំងប៉ាណូ ហើយបុរសរងគ្រោះធ្លាក់ចុះពីលើស្ពានបាក់កស្លាប់តែម្តង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្អានទឹកស្អុយ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ... Read More »

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌីដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ឯក ប៊ិន វុទ្ធី

ភ្នំពេញ៖ ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយសេនាធិការរង កងរាជអាវយធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

ជោគវាសនា​លោក​ចៅក្រម​ អេង​ ចំណាប់​ អួរអាប់​ណាស់​ ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​ ហើយ​មាន​ប្រតិកម្ម​១៨០អង្សាសេ​

ក្រចេះ​៖​មជ្ឈដ្ឋាន​មួយ​ចំនួន​ លើក​ឡើង​ថា​ ជោគវាសនា​លោក​ អេង​ ចំណាប់​ ចៅក្រម​តុលាការ​ខេត្ត​ក្រចេះ​ ពេលនេះ​ គឺ​អួអាប់​ណាស់​ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​ម្នាក់​ហើយ​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​មន្ត្រី​ជាន់ខ្ពស់​តុលាការ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ដែល​អាច​ស្ទង់​កម្តៅ​ឡើង​ដល់​១៨០អង្សាសេ​ ឯណោះ​ ។ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ បង្ហើប​នៅ​ថ្ងៃទី​១៩​ ... Read More »

ម៉ូតូរ៉ឺម៉កដឹកឥវ៉ាន់បើកកៀររថយន្ត RANG ROVER ធ្លាក់កាងមុខសង៦៥០ដុល្លារបញ្ចប់រឿង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តស៊េរីទំនើបម៉ាក RANG ROVER ត្រូវបានរ៉ឺម៉កកង់បីដឹកឥវ៉ាន់បើកកៀរបណ្តាលឲ្យធ្លាក់កាងខាងមុខ និងស្តុបមុខខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចស្តុបព្រះអង្គឌួង ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ជនជាតិវៀតណាមម្នាក់កែច្នៃឧបករណ៍យកទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ខេត្តកណ្ដាលៈ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗ ខណៈដែលបុរសរូបនេះកែច្នៃឧបករណ៍ឆក់ត្រីខុសបច្ចេកទេស យកទៅឆក់បែជាឆក់ខ្លួនឯងទៅវិញ ។ ករណីខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង១០នាទីព្រឺក ថ្ងៃព្រហស្បត៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ... Read More »

លោលឃួង ស្រេង៖ វេទិកាសាធារណៈជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាសាធារណៈ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យដឹងពីតម្រូវចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងដើម្បីស្តាប់នូវអ្វីដែលជា កង្វល់ និងការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ... Read More »

នាំស្រីក្មេងឡើងឋានសួគ៌នៅសណ្ឋាគារ ប្រពន្ធតាមទាំន់ផ្អើលឆុល

ភ្នំពេញ៖ បុរសម្នាក់វ័យជាង៥០ឆ្នាំ បាននាំស្រីស្នេហ៍វ័យក្មេងឡើងឋានសួគ៌ ស្រាប់តែប្រពន្ធតាមទាន់នៅក្នុងអូតែលយីហោ(ផាលេស) រហូតឈានទៅដល់ការប្រើហិង្សា ប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនាំមកធ្វើកិច្ចសន្យានៅប៉ុសិ៍ផ្សារថ្មី៣ ភ្លាមៗផងដែរ ហើយបើតាមសម្តីរបស់ប្រពន្ធលោកប្ដីកំហូច បានឲ្យដឹងថា បី្តរបស់គាត់ លួចមានស្រីក្មេងច្រើនឆ្នាំហើយ ប្រព្ធន និងកូនៗតាមទាន់ច្រើនលើកច្រើនសារនៅមិនរាងចាល ... Read More »

ពិធីការិនីទូរទស្សន៍ដ៏ល្បីរបស់រុស្ស៊ីនឹងឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០១៨

សារព័ត៌មាន Sputnik បានផ្សាយថា អ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បីនៅក្នុងប្រទេសរុស្ស៊ីគឺនាង Ksenia Sobchak បានប្រកាសថានឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីនៅក្នុងឆ្នាំ២០១៨ខាងមុខ។ នៅលើគេហទំព័រ sobchakprotivvseh.ru នាង Ksenia Sobchak បានសរសេរថា«ខ្ញុំឈ្មោះKsenia Sobchak ជាបេក្ខភាពប្រធានាធិបតីរុស្ស៊ី»។ ... Read More »

ជនជាតិចិនបើករថយន្តត្រឡប់ក្រោយមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងមកដល់បុកខ្ទាតដល់ខឿនផ្លូវ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមកពីក្រោយគេចមិនទាន់បានបុករថយន្ត ជនជាតិចិនដែលបើករថយន្តបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលប៉ើងខ្ទាតទៅក្បែរគំនរសំរាមនៅលើខឿនតាមចិញ្ចើមផ្លូវ តែរងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងមុខភោជនីយដ្ឋានសេវេនប្រាយ តាមបណ្តោយផ្លូវលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ... Read More »

ចោរលួចកាលីបលើ! ជិះរថយន្តដើរលួចតាមបុរីជ្រុះនាមប័ណ្ណត្រូវសមត្ថកិច្ចតាមក្របួចជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាក្រុមចោរជិះរត់យន្តលួចតាមផ្ទះត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃចាប់ខ្លួនបានកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ ច្រើនថ្ងៃគ្រាដែលពួកគេភ្លាត់ស្នៀតបន្សល់ទុកនាមប័ណ្ណ១សន្លឹកនៅកន្លែងធ្វើសកម្មភាព។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់ មាន ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ... Read More »