ខេត្តកោះកុង ៖ គ្រោះថ្នាក់ចរាចរមួយកាលពីវេលាម៉ោង ២៣ និង ២៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ ម្តុំជិតផ្លូវបំបែកទៅកោះស្តេច ខេត្តកោះកុងបណ្តាលឲ្យមានមនុស្សរងរបួស៥នាក់ខូចខាតរថយន្ត៣គ្រឿង ក្នុងនោះមានរថយន្ត១គ្រឿងមានតម្លៃជាង១លានដុល្លារអាមេរិកថែមទៀតផងដែរ។ ... Read More »
លោកទូច គង្គាអនុប្រធានគណៈពង្រឹងឃុំដូងដឹកនាំក្រុមការងាររៀបចំកម្មវិធីប្រគំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិត្រពាំងក្រឡាញ់ ភូមិបុស្សសង្ឃរ័
ខេត្តស្វាយរៀង៖ កម្មវិធីប្រគំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិត្រពាំងក្រឡាញ់ ភូមិបុស្សសង្ឃរ័ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលដឹកនាំដោយលោក ទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង បានចាប់ផ្តើមនៅវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ... Read More »
ឃើញម៉ូតូគេអត់ដកសោឆ្លៀតឱកាសលួចជិះបាន៥០ម៉ែត្រត្រូវម្ចាស់ឃើញទាន់ភ័យប្ដួលម៉ូតូរត់គេចខ្លួនត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទ លួច ( លួចម៉ូតូ )កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨Z ផ្លូវ ... Read More »
អ្នកទោស៥នាក់ដែលតុលាការចេញដីកាឃុំខ្លួនដាក់គុកព្រៃស ត្រូវសមត្ថកិច្ចប្រហែសបណ្ដាលឲ្យរត់គេចខ្លួនបាត់ម្នាក់
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានធ្វើឲ្យជនសង្ស័យដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន លួចរត់គេចខ្លួនបាត់ម្នាក់នៅក្នុងខណ្ឌមានជ័យ ពេលដែលកំពុងនាំខ្លួនទៅដាក់ពន្ធនាគារព្រៃស ។ ហេតុការណ៍ដែលសមត្ថកិច្ចដឹកជនសង្ស័យដែលលួចរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនម្នាក់តាមដីកាករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួន តាមដីកាបង្គាប់ចាប់ខ្លួន ក្នុងករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលហេតុការណ៍បង្រ្កាបនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ៩ និង១៥ ... Read More »
ទំនាស់ក្នុងគ្រួសារ ឪពុកចាប់កូនស្រីគំរាមសម្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាប់កូនស្រីខ្លួនឯងគំរាមសម្លាប់ ក្រោយពីកើតជម្លោះរវាងប្តី នឹងប្រពន្ធ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣៩នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »
ឈ្មួញឈើវៀតណាម ង្វៀង ធីម៉ៃ ដែលទើបចេញពីពន្ធនាគារត្រូវឃាត់ខ្លួនម្តងទៀត
ខេត្តឧត្តរមានជ័យៈ ឈ្មួញឈើគ្រញូងដ៏ល្បី ឈ្មោះ ង្វៀង ធីម៉ៃ ប្រចាំនៅទិសទី២ សមរភូមិមុខស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលទើបតែចេញ ពីពន្ធនាគារខេត្តកំពង់ធំបានប៉ុន្មានថ្ងៃសោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ ទៀតហើយ បន្ទាប់ពីរកស៊ីឈើខុសច្បាប់ ។ ... Read More »
បុរសម្នាក់រងរបួសខណៈជិះម៉ូតូត្រូវរថយន្តបើកបុកក្នុងទិសដៅបញ្ច្រាសគ្នា
ខេត្តព្រះសីហនុ៖ បុរសម្នាក់រងរបួសមធ្យមក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើង ដោយសាររថយន្តបើកបុកក្នុងទិសដៅបញ្រ្ចាសគ្នា នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវចូលសង្កាត់លេខ១ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ... Read More »
ព្រះរាជអាជ្ញា ចោទប្រកាន់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូបជាផ្លូវការ អាចប្រឈមជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ
ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះ ត្រូវបានលោក សេង ... Read More »
ព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោកប្រចាំសប្តាហ៍
នៅថ្ងៃចុងសប្តាហ៍នេះ មានព្រិត្តិការសំខាន់ៗជាច្រើននៅលើពិភពលោកដែលចាប់អារម្មណ៍បំផុត ក្នុងនោះមានការបាត់ទំនាក់ទំនងជាមួយនាវាមុជទឹកអាហ្សង់ទីន ក៏ដូចជាយន្តហោះបុកគ្នានៅលើអាកាសជាដើម។ ខាងក្រោមនេះជាព្រឹត្តិការសំខាន់ៗ នាវាមុជទឹកអាហ្សង់ទីន បាត់ខ្លួននៅមហាសមុទ្រពេលកំពុងយាមល្បាត កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាវាមុជទឹក ARA San Juan មាននាវឹក៤៤នាក់ របស់អាហ្សង់ទីន ... Read More »
កញ្ញាឯកមកពីប្រទេសប្រេស៊ីលគ្រងម្កុដបវកញ្ញា Miss Global
ភ្នំពេញ៖ ជាមោទភាពដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតកញ្ញា ឯកកម្រិតពិភពលោក Miss Global Internatoinal2017។ ក្រោយការប្រកួត និងក្រោមការដាក់ពិន្ទុពីគណកម្មការគឺកញ្ញាឯកមកពីប្រទេសប្រេស៊ីលគ្រងម្កុដបវកញ្ញា Miss Globalប្រចាំឆ្នាំ២០១៧នេះ ខណៈដែលកញ្ញាឯកមកពីកម្ពុជាបានឈានទៅដល់វគ្គ១១នាក់ចុងក្រោយ។ ព្រឹត្តិការណ៍ប្រកួតសម្រស់កញ្ញាឯកលំដាប់ពិភពលោក«Miss Global Internatoinal 2017» ... Read More »
សាលាខណ្ឌដូនពេញបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការវិវឌ្ឍនយោបាយនៅកម្ពុជាក្រោយការរំលាយគណបក្សសង្គ្រោះជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៥:០០នាទី នៅសាលប្រជុំ សាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការវិវឌ្ឍនយោបាយនៅកម្ពុជាក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ... Read More »
កុមារីអាយុ៩ឆ្នាំទៅរៀនខ្យល់គរបណ្ដាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យ
ភ្នំពេញ៖ កុមារីម្នាក់ ទៅរៀនដោយមានអការចុកពោះក្អួតមិនស្រួលខ្លួនហើយត្រូវបានអ្នកគ្រូបង្រៀនតេទូរស័ព្ទទៅឪពុកម្តាយឲ្យយកទៅព្យាបាល តែឪពុកម្តាយខ្វះការប្រុងប្រយ័ត្នមិនបានយកកូនទៅសង្គ្រោះភ្លាមៗ រហូតកូន មានអការធ្ងន់ធ្ងរ ទើបបញ្ជូនទៅមន្ទីរពេទ្យតែ អកុសលកុមារីខាងលើបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិព្រៃព្រីងខាងជើង ... Read More »
កម្មករសំណង់ម្នាក់ត្រូវចរន្ទអគ្គីសនីឆក់ស្លាប់ ខណៈកំពុងបំពេញការងារ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ល្ងាច នគរបាល ប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ ខណ្ឌទួលគោក បានទទួលព័ត៌មាន ពីករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ នៅចំណុចដីឡូត៍លេខ៤ ផ្លូវ លេខ១២២Z ក្រុមទី៣១ ភូមិ៨ ... Read More »
សាលដីការំលាយបក្សសង្គ្រោះជាតិការពារសន្តិភាព លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ កើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបកកសសម រង្ស៊ី នឹងគណបក្សសិទ្ធិមនុស្ស ត្រូវបានសម្រេចរំលាយជាផ្លូវការតាមសាលដីកាតុលាការកំពូលក្រោយពីជំនុំជម្រះ និងប្រកាសជាសាធារណៈនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ សាលដីកាបិទផ្លូវតវ៉ានេះក៏បានហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ គិតពីកាលបរិច្ឆេទប្រកាសសាលដីកានេះតទៅ។ ការសម្រេចរបស់តុលាការកំពូលនេះត្រូវបានស្វាគមន៍និងទទួលយកពីស្ថាប័នជាតិ សង្គមស៊ីវិល ... Read More »
ឡេនកាមេរ៉ា 360 ដឺក្រេថ្មីភ្ជាប់ជាមួយកាមេរ៉ាទូរស័ព្ទ iPhone របស់អ្នក
នេះគឺជាឡេន 360 ដឺក្រេថ្មីដែលអ្នកអាចភ្ជាប់ទៅទូរស័ព្ទ iPhone របស់អ្នកដើម្បីថតរូបនិងវីដេអូ។ កញ្ចក់ឡេនកាមេរ៉ារាងដូចភ្នែកត្រីកិបជាប់យ៉ាងមានសុវត្ថិភាព ហើយប្រព័ន្ធឡេនកាមេរ៉ានិងកញ្ចក់របស់វាអនុញ្ញាតឱ្យអ្នកថត 360 ដឺក្រេដោយប្រើកម្មវិធីទូរស័ព្ទរបស់ Fishball ។ មានឧបករណ៍ភ្ជាប់កែវមួយដែលមានឈ្មោះថា Insta360 Nano ដែលប្រែក្លាយទូរស័ព្ទ ... Read More »
ភ្លើងបារីមួយដើមបំផ្លាញផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិតម្លៃ៣៥លានរៀល
ខេត្តព្រៃវែង៖ ផ្ទះមួយខ្នងសង់អំពីឈើប្រក់ស័ង្កសីត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បន្ទាប់ពីបុរសជាម្ចាស់ផ្ទះបានជក់បារីនៅជាប់នឹងមាត់រួចទៅយកដបសាំងមកចាក់ម៉ូតូក្នុងបំណងជិៈទៅបូមទឹកដាក់ស្រូវជាហេតុបណ្ដាលឲ្យភ្លើងបារីនោះឆាបឆេះអស់ទាំងផ្ទះម៉ូតូរួមនិងទ្រព្យសម្បត្តិសរុបជាង៣០លានរៀល។ ហេតុការណ៍មានអគ្គិភ័យនេះបានកើតឡើងកាលពីព្រលឹមថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ ចំណុចភូមិដង្គៀបក្តាម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះព្រុំ ឆាន ភេទប្រុសអាយុ៤២ឆ្នាំនិងប្រពន្ធឈ្មោះភឹម ថាវី អាយុ៥០ឆ្នាំអ្នកទាំងពីរមានទីលំនៅផ្ទះកើតហេតុ។ អធិការស្រុកកំពង់ត្របែកលោក ... Read More »
ក្រុមបាល់ទាត់នារីខ្សោយសតិបញ្ញាខេត្តបាត់ដំបងឈ្នះពានរង្វាន់ 6th Special Olympics Southeast Asia Unified 5 a-side Football Tournament
ប្រទេសថៃ ៖ តាមសេចក្តីរាយការណ៍ ពីប្រតិភូដឹកនាំកីឡាការិនីខ្សោយសតិបញ្ញា របស់ខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ក្រុមកីឡាការិនីខេត្តបាត់ដំបង តំណាងឲ្យកម្ពុជា បានឈ្នះពានរង្វាន់បាល់ទាត់ រដូវកាល 6th Special Olympics ... Read More »
សម្តេចតេជោ៖ តើបងប្អូនជនរួមជាតិសុខសប្បាយជាទេ?
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖ «តើបងប្អូនជនរួមជាតិសុខសប្បាយជាទេ? ចាប់តាំងពីខ្ញុំបានវិលត្រឡប់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១៥ វិច្ឆកា កន្លងមកនេះ ... Read More »
ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើត្រូវបានទម្លាក់
ភ្នំពេញ៖ ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នពេញ ត្រូវបានទម្លាក់ហើយកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។ លិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ... Read More »
រថយន្តសណ្តោងគ្រឿងចក្របុកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់នៅស្រុកបាទី
ខេត្តតាកែវ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ៣៩-៤០ ត្រង់ចំណុចភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាក ... Read More »
កំពុងធ្វើសកម្មភាពលក់ថ្នាំញៀនត្រូវសមត្ថកិច្ចចាប់ខ្លួន និងដកហូតថ្នាំញៀន៦កញ្ចប់
ខេត្តកណ្ដាល៖ យុវជនជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតថ្នាំញៀនចំនួន៦កញ្ចប់ ខណៈដែលក្រុមយុវជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តបឹងខ្យាង ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។ ... Read More »
យប់មិញរថយន្តសាំយ៉ុង កាមរី បាឡែន ធុនត្រា ស្តេរិច ជាង៥០គ្រឿងដឹកឈើប្រណីតចេញពីស្រុកភ្នំក្រវាញ់ ឆ្ពោះទៅភ្នំពេញ
ខេត្តពោធិ៍សាត់៖ បន្ទាប់ពីសកម្មភាពចរាចរណ៍ឈើដ៏គគ្រឹកគគ្រេងទាំងឡានតូច-ធំត្រូវបានផ្អាកមួយរយះ ស្រាប់តែយប់មិញថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្បួនឡានឈើបានកម្រើកឡើងវិញដូចគេហែកឋិន មានទាំងឡានសាំយ៉ុង កាមរី បាឡែន ធុនត្រា ស្តេរិច ជាង៥០គ្រឿងដឹកឈើប្រណីតចេញពីស្រុកភ្នំក្រវាញ់ ឆ្ពោះទៅភ្នំពេញ បានយ៉ាងរលូន ចំពោះមុខមហាជន ... Read More »
នគរបាលខណ្ឌសែនសុខបន្តចាប់ក្មេងស្ទាវផ្ទុកសារធាតុញៀន៥នាក់
ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបន្តចាប់ក្រុមក្មេងស្ទាវៗ ដែលមានផ្ទុកសារធាតុញៀនបាន៥នាក់ បន្ទាប់ពីត្រួតពិនិត្យទឹកនោម កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទថា ពួកគេប្រើប្រាស់ថ្នាំញៀនខុសច្បាប់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សុខ សុផល ... Read More »
លោកស្រីម៉ែន សំអន៖ វប្បធម៌កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្ដរជាតិតាមរយៈការប្រកួតប្រជែងបវរកញ្ញាពិភពលោក ខណៈកម្ពុជាធ្វើម្ចាស់ផ្ទះ
ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ វប្បធម៌កម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្ដរជាតិ តាមរយៈការប្រកួតប្រជែងបវរ កញ្ញាពិភពលោក ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេស ស្នាមញញឹញ រីករាយរាក់ទាក់ ស្មោះស្ម័គ្រ ... Read More »
ទំនាស់ក្នុងថ្នាក់រៀនទាញដាវកាប់គូទំនាស់ដាច់ដៃ នគរបាលតាមចាប់ដេកគុក
ខេត្តព្រៃវែងៈ មានអំពើហិង្សាមួយបានកើតឡើងដោយយុវសិស្សឈាមរាវម្នាក់ បានយកដាវកាប់សិស្សម្នាក់ទៀតបណ្តាលឲ្យរបួសជាទម្ងន់ កាលពីថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចវិទ្យាល័យរស្មីសាមគ្គី ស្ថិតនៅភូមិកំពង់ប្រាសាទ ឃុំកំពង់ប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ... Read More »
នគរបាលកំពុងតាមចាប់ខ្លួនសិស្សសាលា៣នាក់ក្រោយឃាត់ខ្លួនបក្ខពួកគេម្នាក់ពីបទឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់
ភ្នំពេញ៖ នគរបាលកំពុងតាមចាប់ខ្លួនសិស្សសាលា៣នាក់ពីបទឆក់កាបូបលុយអ្នកគ្រូបង្រៀនម្នាក់ កាលពីម៉ោង២១និង៣០នាទីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវសហព័ន្ឋរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីនគរបាលបានចាប់ខ្លួនបក្ខពួករបស់គេម្នាក់យកមកសួរនាំ។ សមត្ថកិច្ចប្រាប់ថា បក្ខពួកជនសង្ស័យជាចោរដែលចាប់ខ្លួនបានម្នាក់ខាងលើឈ្មោះ យ៉ែម សាក់សិទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ... Read More »
សឿន ផានផាភួង ធ្វើខួបលើកដំបូងគម្រប់៣០ឆ្នាំហើយ
ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង សឿន ផានផាភួង បានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងគម្រប់៣០ឆ្នាំ។ កម្មវិធីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា នេះនៅភោជនីយដ្ឋាន វីហ្វ្រេន ក្រោមវត្តមានសិល្បករជិត២០០នាក់។ តារាស្រីរូបនេះបញ្ជាក់ថា ដោយសារមិនធ្លាប់រៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំនាង ក៏សម្រេចចិត្តរៀបចំស្របពេល ដែលជាឆ្នាំគម្រប់៣០ឆ្នាំគត់ផង។ នាងបញ្ជាក់ដែរថា ... Read More »
តារាសម្តែងក្នុងរឿង«សសរកន្លោង»ជួបថ្លែងអំណរគុណអ្នកគាំទ្រផ្ទាល់នៅរោងភាពយន្ត
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ តារាសម្តែងប្រុស ស្រី ដែលជាតួអង្គសំខាន់ៗក្នុងភាពយន្តរឿង”សសរកន្លោង” បានបង្ហាញវត្តមានពីមុខរោងភាពយន្តផ្ទាល់បង្កើតឲ្យអ្នកទស្សនារំភើបចិត្តជាខ្លាំង។ ការជួប ថ្លែងអំណរគុណអ្នកគាំទ្រផ្ទាល់នេះធ្វើឡើងនៅរោងភាពយន្ត Major Cineplex នៃផ្សារទំនើប Aeon ។ សិល្បករដែលបង្ហាញវត្តមាននៅគ្រានោះមានលោកហនគឹមធាន, ... Read More »
នី មុន្នីនាថដាក់លិខិតសុំមេធាវីការពារក្តីពីសមាគមសិល្បករខ្មែរ
ភ្នំពេញ៖ បន្ទាប់ពីចេញដីកាកោះហៅឲ្យចូលខ្លួនមកបំភ្លឺនៅតុលាការនៅថ្អៃទី២២ ខែវិច្ឆិកា តារាសម្តែងនាងនី មុន្នីនាថ បានដាក់លិខិតស្នើសុំទៅកាន់ប្រធានសមាគមសិល្បករខ្មែរ ដើម្បីចាត់ចែងមេធាវីជួយការពារក្តីសម្រាប់រូបនាងពីការប្តឹងរបស់អីតតគូដណ្តឹង ។ ស្នើសុំមេធាវី ព្រោះតែនាងលើកហេតុផងថា មិនសូវយល់ពីបញ្ហាច្បាប់ និងនីតិវិធីរបស់មន្ត្រីតុលាការ ។ បើយោងតាមពាក្យស្នើសុំរបស់នី មុន្នីនាថមកសមាគមសិល្បករខ្មែរបានឲ្យដឹងថា ... Read More »