ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជានេសាទនៅភូមិកំពង់ឈើទាលរិះគន់ មន្រ្ដីខុសជំនាញថា ជាចោរ

ខេត្តកំពង់ធំ៖ ប្រជានេសាទនៅក្នុងសហគមន៍ភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ ជាងដប់គ្រួសារបានផ្ទះកំហឹងយ៉ាងខ្លាំង និងចោទប្រកាន់ទៅលើមន្ត្រីមួយចំនួនថា ពួកមន្ត្រីខ្លះ គឺជាចោរ សូម្បីតែពួកគាត់ដាក់មងនេសាទតាមលក្ខណៈគ្រួសារក្រៅដែនសហគមន៍ ក៏ពួកគេប្រើអំណាច់មកគៀបសង្កត់ ចុះរើរុះ និងហែកមងពួកគាត់ចោលអស់។ ប្រជានេសាទនិយាយថា មិនដែលឃើញមានមន្ត្រីជលផលចូលរួមបង្រ្កាបទេ ... Read More »

តុលាការចោទប្រកាន់ ស្ត្រីដែលចោទប្រកាន់សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ពីបទញុះញង់

ភ្នំពេញ៖ក្រោយការសាកសួរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបានហើយ

ភ្នំពេញ៖ ខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់នៅខណ្ឌដូនពេញ កាលពីវេលាយប់ម៉ោង១០និង៣០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ នោះ មកដល់ពេលនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបានហើយ ។ បុរសឈ្មោះ ទូច បូភាព ត្រូវគេសង្ស័យថា ជាខ្មាន់កាំភ្លើងបាញ់ប្រហារជិត១០គ្រាប់នោះ ... Read More »

ជើងខ្លាំងប្រចាំភូមិវ៉ៃគេរត់គេចខ្លួនបាត់ជាង២ឆ្នាំចូលស្រុកវិញជាប់គុក

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយ ម្លាំងអធិការនគរ​បាលស្រុកជីក្រែង និងកម្លាំងអធិការស្រុកស្វាយលើ ដឹកនាំដោយ​លោក​វរសេនី​យ៍​ឯក ដួង សុខា ប្រធានការិយាល័ព្រហ្មទណ្ឌកំរិតធ្ងន់ ចុះ អនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ពី បទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តិនៅភូមិបឹងមាលា ... Read More »

រយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរ ចិននាំមុខគេក្នុងចំណោមភ្ញៀវទេសចរទាំង១០ប្រទេស

ខេត្តព្រះសីហនុ៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ ភ្ញៀវទេសចរចិននៅតែនាំមុខគេក្នុងចំណោម ភ្ញៀវទេសចរទាំង១០ប្រទេសដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹង នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ថា រយៈពេល៦ខែដើមឆ្នាំ២០១៧ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប១.១៨៤.៩៥៥នាក់ ... Read More »

បុរសពីរនាក់ចូលម៉ាស្សាត្រូវនារីម៉ាស្សាលួចយកលុយអស់១១០០ដុល្លារ

ភ្នំពេញ៖ បុរសពីរនាក់ចេញពីខារ៉ាអូខេស្រវឹងស្រឿងៗ បែកគំនិតទៅរកសេវាបម្រើផ្លូវភេទ ហើយត្រូវបាននារីបម្រើផ្លូវភេទ ឆ្លៀតឱកាសលួចយកលុយអស់ចំនួន១១០០ដុល្លារ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងបម្រើផ្លូវភេទ មួយកន្លែង ដែលស្ថិតនៅផ្ទះអត់លេខ ផ្លូវរថភ្លើង ភូមិ១៦ ... Read More »

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ហើយដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តព្រូសដែលបើកកាត់ទទឹងផ្លូវចំពីចហៀងបណ្ដាលឲ្យរងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ... Read More »

ផ្ញើម៉ូតូមុខផ្សារស្ទឹងមានជ័យមុខផ្សារបឹងទំពុន បង្កការកកស្ទះចរាចរណ៍និងការលក់ដូររំលោភផ្លូវថ្មើរជើងនាំឲ្យមានការរិះគន់

ភ្នំពេញ ៖ បញ្ហាសណ្តាប់ធ្នាប់ជុំវិញវត្តសន្សំកុសលដែលអាជ្ញាធរមូលដ្ឋានសង្កាត់អនុញ្ញាតឲ្យពលរដ្ឋដាក់លក់ដូរបង្កឡើងជាទម្លាប់ និងមិនអាចដេញពលរដ្ឋជា អាជីវករ លក់ដូរបន្លែត្រីសាច់បានឡើយ ដែលនាំឲ្យ មានការរិះគន់ថា ករណីនេះគឺ មកពីខាង អាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យអាជីវករដាក់លក់ និងបានដើរប្រមូល លុយកាក់ពីអាជីវករទាំងនោះ។ បញ្ហានេះ ក៏កើតមានឡើងដូចគ្នានៅលើកំណាត់ផ្លូវបេតុងថ្មើរជើងជុំវិញសាលាសង្កាត់ស្ទឹងមានជ័យ ... Read More »

ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដែលឲ្យចិនជាអ្នកទទួលខុសត្រូវលើកម្មវិធីបរមាណូកូរ៉េខាងជើង

កាលពីថ្ងៃទី១១ ខែកក្កដាក្រសួងការបរ ទេសចិនបានអំពាវនាវដល់អាមេរិកឲ្យ បញ្ចប់សកម្មភាព “ដាក់សម្ពាធឲ្យចិនជា អ្នកទទួលខុសត្រូវ” ដល់កម្មវិធីមីស៊ីលនិងបរមាណូកូរ៉េខាងជើង។ កន្លងមកអាមេរិកជប៉ុននិងប្រទេសជា ច្រើនផ្សេងទៀតបានស្នើឲ្យចិនដាក់គំនាបទៅលើកូរ៉េខាងជើងបន្ថែមទៀត។ ចំណែក ចិនវិញបានឆ្លើយតបថា ចិនមិនមែនជាអ្នក សម្រេចក្នុងកម្មវិធីនោះឡើយ។ ចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដែលដាក់ឲ្យទីក្រុងប៉េកាំងជាអ្នកមានទំនួលខុសត្រូវក្នុងវិបត្តិនៅឧបទ្វីបកូរ៉េ។ ... Read More »

ឆេះប៉ុស្តិ៍ឆ្មាំសមុទ្រនៅឆ្នេរអូរឈើទាល សង្ស័យអ្នកទេសចរណ៍បង្ហោះគោម

ខេត្តព្រះសីហនុ៖ ប៉ុស្តិ៍ឆ្មាំសមុទ្រ ឬហៅថាបញ្ជរឆ្មាំសមុទ្រនៅចំណុចឆ្នេរអូរឈើទាល ត្រូវរងនឹងអគ្គីភ័យឆេះដោយគេសង្ស័យថា បណ្តាលមកពីភ្ញៀវទេសចរណ៍ដុតគោមបង្ហោះ ហើយធ្លាក់មកចំ ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ជាប់នឹងឆ្នេរសមុទ្រអូរឈើទាល ស្ថិតក្នុងក្រុង ខេត្តព្រះសីហនុ ។ ... Read More »

យុវជន៣នាក់ ជួបគ្រោះ ថ្នាក់ចរាចរស្រាប់តែមានខ្ទាត់ដាវសាំម៉ូរៃ នៅក្រោមកែប ត្រូវ សម្ថកិច្ចខណ្ឌចំការមន ចាប់វាយខ្នោះ

ភ្នំពេញ៖ យុវជន៣នាក់ ជួបគ្រោះថ្នាក់ចរាចរ វាងម៉ូតូ នឹងម៉ូតូ  បណ្តាលឲ្យដួលខ្ទាត់ចេញដាវសាំម៉ូរៃ ១ដេីម ចេញពីកែបម៉ូតូ ហេីយបានយកទៅលាក់ទុក នៅក្រោមដេីមពោធិ៍ក្បែរកន្លែង កេីតហេតុ ត្រូវបាន ប្រជាពលរដ្ឋនៅម្តុំនោះឃេីញ ដូច្នេះក៏បានប្រាប់ដល់ សមត្ថកិច្ចឃាត់ ... Read More »

ម៉ូតូ២គ្រឿងបើកបុកគ្នាយ៉ាងពេញទំហឹងរបួសធ្ងន់ស្រាល៦នាក់ នៅស្ទឹងមានជ័យ

ភ្នំពេញ៖ យុវជនប្រុស្រី២នាក់ បានជិះម៉ូតូឌុបគ្នាឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតជិះឌុបគ្នាទាំងអ្នកបើក៤នាក់ មកបុកពីចហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ... Read More »

រថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ដែលជាជំនួយរបស់ចិន បានប្រគល់ជាផ្លូវការ ជួនអាជ្ញាធររាជធានី ដើម្បីប្រើប្រាស់តាមតម្រូវការ របស់ប្រជាពលរដ្ឋ

  ភ្នំពេញ ៖ រថយន្ត​ក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បានប្រគល់ ជាផ្លូវការ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿង នេះ ... Read More »

ប្រទេសថៃចំណាយប្រាក់២៥៨លានដុល្លារទិញយន្តហោះចម្បាំងពីប្រទេសកូរ៉េខាងត្បូង

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តី នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែល បានប្រកាស កាលពីថ្ងៃទី១១ខែកក្កដាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តទិញ យន្តហោះ៨គ្រឿង ប្រភេទ T-50 មានតម្លៃ ២៥៨លានដុល្លារអាមេរិកពីកូរ៉េខាងត្បូង។ ការសម្រេចទិញយន្តហោះខាងលើគឺ ជាសកម្មភាពបំពាក់អាវុធថ្មីបំផុតដល់កម្លាំង ... Read More »

សួង ស៊ីធឿន អន់ចិត្តអ្នករិះគន់តាមហ្វេសប៊ុក

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា សួង ស៊ីធឿន បានបង្ហាញអារម្មណ៍អន់ចិត្តខ្លាំងទៅ នឹងពាក្យរិះគន់របស់អ្នកលេងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដែលបានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ចំពោះនាង ក្រោយពីនាងបង្ហោះរូបថតទិញលៀសហាល និងសរសេរពាក្យលេងសើចខ្លះៗ។ អតីតបេក្ខជន Freshie Girls ឆ្នាំ២០១៦ កញ្ញា ... Read More »

ជនសង្ស័យលួចម៉ូតូ២នាក់ត្រូវសមត្ថកិច្ចខេត្តឃាត់ខ្លួន

  ខេត្តស្ទឹងត្រែងៈ ជនសង្ស័យចំនួន២នាក់ ដែលជាចោរលួចម៉ូតូស្ទាត់ជំនាញ ហើយយ៉ាងសកម្មចំនួន២នាក់ លួចពីខេត្តស្ទឹងត្រែង យកទៅលក់នៅហាងខេត្តរតនៈគីរី លួចពីខេត្តរតនគីរីយកមកលក់នៅហាងខេត្តស្ទឹងត្រែង អស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច ខណៈធ្វើសកម្មភាពយកម៉ូតូមកលក់នៅចំណុចខាងលើ ដោយម្ចាស់ហាងឃើញអ្នកទាំងពីរ គួរឲ្យសង្ស័យ ក៏បានរាយការណ៍ សមត្ថកិច្ចថា ... Read More »

ឃាត់ខ្លួន២នាក់ប្តីប្រពន្ធជាមួយថ្នាំញៀន២៣កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាំងថ្នាំញៀន២២កញ្ចប់តូច ១កញ្ចប់ធំ ជញ្ជីងថ្លឹងមួយ និងឧបករណ៍ប្រើប្រាស់មួយចំនួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ សមត្ថកិច្ចបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួន សមត្ថកិច្ចបានស្រាវជ្រាវជាយូរមកហើយតាមជំនាញរបស់សមត្ថកិច្ច លុះមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានចូលឆេកឆេរក្នុងបន្ទប់ជួលជនសង្ស័យខាងលើស្ថិតនៅភូមិបន្លាស្អិត ... Read More »

វិភាគអន្តរជាតិ៖ បរាជ័យនៅទីក្រុងមូស៊ុល ប្រទេសអុីរ៉ាក់ ក្រុម IS អាចមកបង្កើតទីតាំងនៅអាស៊ីភាគអាគ្នេយ៍

ប្រទេសម៉ាឡេស៊ីបានប៉ាន់ប្រមាណថា ក្រុមភេរវកម្ម IS អាចភៀសខ្លួនចេញពី ប្រទេសអុីរ៉ាក់ឆ្ពោះមកកាន់តំបន់អាស៊ីភាគអាគ្នេយ៍បង្កើតទីតាំងនៅទីនេះ ។ បច្ចុប្បន្នប្រទេសម៉ាឡេស៊ីបានបង្កើនសកម្មភាពការពារយ៉ាងតឹងតែងបំផុតដោយ ខ្លាចក្រុមភេរវករ IS មកទីនេះ។ រដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ីបានប្រកាសថា ក្រុមISដែលរងការបរាជ័យនៅអុីរ៉ាក់ បានឡើងគម្រោងមកកាន់អាស៊ានក្រោយរងការវាយប្រហារយ៉ាងខ្លាំងទាំងនៅក្នុង ប្រទេសអុីរ៉ាក់ ... Read More »

ជនសង្ស័យលួចម៉ូតូ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តរតនគិរី៖ កម្លាំងអធិកានគបាលស្រុកកូនមុំ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ បន្ទាប់ពីសង្ស័យថាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង កាលពីវេលាម៉ោង៩និង៥៣នាទីព្រឹក ថៃ្ងទី១១ ខែកក្កដា ឆ្នាំ២០០៧ ស្ថិតនៅភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៣និង៥៤នាទីថ្ងៃខែឆ្នាំដដែល ដោយជនសង្ស័យទី ... Read More »

ជួញតែគុក ! សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់នៅខេត្តព្រះសីហនុដែលគំរាមបាញ់សម្លាប់សម្តេចតេជោ

ភ្នំពេញ៖យុវជនម្នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួននិងត្រៀមបញ្ជូនមកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធករណីបង្ហោះសារតាមហ្វេសប៊ុកគំរាមបាញ់សម្លាប់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំអនុវត្តដីកាឃាត់ខ្លួនម្នាកក់ពីបទបើកបរធ្វេសប្រហែស ខ្ជីខ្ជារ

ប៉ោយប៉ែត: ទទួលបានគោលការណ៍ណែនាំពីលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ ព្រមទាំងការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក អ៊ាង ភារ: មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ១៤និង២០នាទី ថ្ងៃទី១២ ... Read More »

ព្រឹកនេះ តុលាការសាកសួរស្ត្រីម្នាក់ដែលចោទប្រកាន់ សម្តេចតេជោនិងក្រុមគ្រួសារ ថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម

ភ្នំពេញ៖ស្ត្រីម្នាក់ដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ... Read More »

Galaxy Note 8 អាចត្រូវប្រកាសដាក់លក់នៅថ្ងៃទី 23 ខែសីហា

ឥឡូវនេះមានប្រភពមួយបានរាយការណ៍ថា តាមពាក្យចចាមអារ៉ាមកាលពីខែមុនថា Samsung Galaxy Note 8 នឹងត្រូវប្រកាសនៅខែសីហា។ របាយការណ៍របស់ Bell បានឱ្យដឹងថាកាលបរិច្ឆេទនៃការប្រកាសនេះនឹងធ្វើឡើងនៅថ្ងៃទី 23 ខែសីហា ខណៈពេលដែលប្រភពមួយទៀតគឺវិនិយោគិនបាននិយាយថានាយកប្រតិបត្តិក្រុមហ៊ុន Samsung នឹងគ្រាន់តែបញ្ជាក់ពីខែសីហាមិនមែនកាលបរិច្ឆេទច្បាស់លាស់ទេ។ ... Read More »

នគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនបុរសម្នាក់រួមនឹងគ្រឿងញៀន៧កញ្ចប់

ភ្នំពេញ៖ បុរសម្នាក់ជាជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១២ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុម០១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមួយនិងគ្រឿងញៀនចំនួន៧កញ្ចប់។ ប្រភពពីនាយប៉ុសិ៍្តបានប្រាប់ថា កម្លាំងចំរុះខណ្ឌសហការជាមួយកម្លាំងប៉ុសិ៍្តរដ្ឋបាល បានចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់នៅហើយបានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ... Read More »

ជ័យជម្នះដំបូងរបស់អាមេរិកក្នុងការដោះស្រាយវិបត្តិនៅប្រទេសតំបន់ឈូងសមុទ្រ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson និងរដ្ឋមន្ត្រីការបរទេសកាតារ លោក Sheikh Mohammed Bin Abdulrahman Al Thani បានចុះហត្ថលេខាលើ កំណត់ហេតុនៅទីក្រុងដូហា កាលពីថ្ងៃទី ១១ ... Read More »

ក្រោយបាត់មុខជាង៤ខែ ភរិយាលោក គីម ជុងអ៊ុន បង្ហាញខ្លួនជាមួយស្វាមីទៅទស្សនាការប្រគំតន្ត្រី

ក្រោយរយៈពេលជាង៤ខែបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយនានា ភរិយាមេដឹកនាំ កូរ៉េខាងជើង លោកស្រី Ri sol Ju បាន បង្ហាញខ្លួនជាថ្មីនៅពោះមុខមហាជនពេលទៅចូលរួមជាមួយស្វាមី ក្នុងពិធីប្រគំតន្ត្រី អបអរសាទរការបាញ់បង្ហោះកាំជ្រួចមីស៊ីល ដោយជោគជ័យ។ លោកស្រី Ri Sol ... Read More »

អេហ្សុីបកាត់ទោសប្រហារជីវិតសមាជិកក្រុមបងប្អូនអ៊ិស្លាម១២នាក់

កាលពីថ្ងៃទី១១ ខែកក្កដា សារព័ត៌មាន MENA របស់អេហ្ស៊ីបបានផ្សាយថា តុលា ការអេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារ ជីវិតសមាជិកក្រុមបងប្អូនអ៊ិស្លាម១២នាក់ ដោយចោទប្រកាន់ពីបទវាយប្រហារទៅលើស្នាក់ការប៉ូលិសកាលពីខែសីហា ឆ្នាំ ២០១៣។ មនុស្សទាំង១២នាក់ខាងលើរងការចោទប្រកាន់ថា បានវាយប្រហារទីតាំងរដ្ឋា ភិបាល ... Read More »

អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឪក្រុងសិរីសោភ័ណចោទប្រកាន់គ្រូបង្រៀនប្រឡងយកប្រាក់ និងកិបកេងម៉ោងរដ្ឋបង្រៀនគួរយកប្រាក់ពីសិស្ស

ខេត្តបន្ទាយមានជ័យ៖ អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចោទប្រកាន់គ្រូបង្រៀនប្រឡងប្រចាំខែ យកប្រាក់ពីសិស្ស និងកិបកេងម៉ោងរដ្ឋទៅបង្ហាត់បង្រៀនគួរ សិស្សយកប្រាក់ ហើយការបង្រៀនគួរក្រៅម៉ោង ពីសំណាក់គ្រូបង្រៀននោះដែរ ការបង្ហាត់សិស្សមិនបានដិតដល់ថែមទៀត។ បញ្ហានេះនាំឲ្យអាណាព្យាបាលសិស្សកំពុងមានការព្រួយបារម្ភត្អូញត្អែរជាខ្លាំង ពីផលប៉ះពាល់នៃការសិក្សា និងអនាគតកូនៗរបស់ពួកគាត់។ បើតាមប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានប្រាប់អ្នកយកព័ត៌មានថា ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ រស់និងធ្វើការគ្មានច្បាប់

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលរស់ និងធ្វើការគ្មានច្បាប់ ​ ​​​​ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៨៦ នៅហាងកាហ្វេដាលីន និងកន្លែងជួសជុលម៉ាស៊ីនត្រជាក់ សង្កាត់បឹងកេងកង៣ ... Read More »

សង្ស័យពុលផ្លែក្រសំាងបុកសណ្តែកគួរ កម្មការិនី៨នាក់មានអាការៈក្អួតចង្អោរ និងរាគ

ខេត្តកំពង់ស្ពឺ៖ សង្ស័យពុលសណ្តែកគួរបុកក្រសាំង បណ្តាលឲ្យកម្មការិនី៨នាក់ មានអាការៈក្អួតចង្អោរ និងរាគរូស បន្ទាប់ពីហូបជាមួយបាយ ទើបខាងរោងចក្រយករថយន្តដឹកទៅសង្គ្រោះឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ហេតុការណ៍នេះភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងចក្រជឺនឺរេសិន ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ... Read More »