ព័ត៌មានទាន់ហេតុការណ៍៖
'

លោកអុិត សេដ្ឋា ពិធីករទូរទស្សន៍ស៊ីធីអិន មានជំងឺធ្ងន់

ភ្នំពេញ៖ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ លោកអុិត សេដ្ឋា ពិធីករទូរទស្សន៍ស៊ីធីអិនមានជំងឺធ្ងន់ត្រូវបានគេដឹកតាមរថយន្តយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយលោកមិន អាចទ្រាំការឈឺចុកចាប់ក្នុងពោះដែលធ្វើឲ្យលោកមានសភាពស្គម ស្រកសាច់អស់ជាច្រើនខែមកហើយ។ លោក អុិត ... Read More »

សង្ស័យប្រចណ្ឌ ភេទទី៣ចាក់បុរសម្នាក់របួសធ្ងន់ ពេលដឹកទៅសង្គ្រោះជួបគ្រោះថ្នាក់ចរាចរណ៍របួសបន្ថែមទៀត ស្លាប់នៅមន្ទីរពេទ្យ

ខេត្តស្ទឹងត្រែងៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១,០០នាទីយប់ នៅចំណុចភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មានឃាត្តកម្មកើតឡើងរវាងប្រុសៗ ស្រឡាញ់គ្នា ដោយមានការប្រចណ្ឌ ទើបមានហិង្សាបង្កឲ្យភាគី ម្ខាងរងរបួសធ្ងន់ ជនសង្ស័យដៃដល់ដឹកទៅមន្ទីរ ... Read More »

ឥឡូវនេះវ៉ែនតា Snapchat Spectacle អាចរកទិញបាននៅប៉ែកអឺរ៉ុប

ក្រុមហ៊ុន Snap ការនាំយក Spectacle ទៅប៉ែកអឺរ៉ុបជិតប្រាំពីរខែហើយបន្ទាប់ពីបានធ្វើការបង្ហាញពីសមត្ថភាពរបស់វ៉ែនតានេះដែលមានលក្ខណៈពិសេសជាវ៉ែនតាផងនិងជាកាមេរ៉ាផងពិតជាពិសេសសំរាប់ទាក់ទាញមនុស្សអោយចាប់អារម្មណ៍ហើយបានយកទៅដាក់បង្ហាញនៅសហរដ្ឋអាមេរិក។ នេះជាវ៉ែនតាបំពាក់កាមេរ៉ានឹងអាចរកបាននៅលើបណ្ដាញតាមរយៈវេបសាយ spectacles.com ឬតាមរយៈក្រុមហ៊ុនម៉ាស៊ីនផ្គត់ផ្គង់Snapbot នេះដែលនឹងត្រូវបានទៅដល់ទីក្រុងឡុង , ប៉ារីស, ទីក្រុងប៊ែកឡាំង, Barcelona និងទីក្រុង Venice ... Read More »

ជិះម៉ូតូម៉ាក ហុងដាវ៉េវ RSX បុកគោយន្តកន្រ្តៃដឹកឈើបញ្ច្រាសទិសរបួសធ្ងន់ ២នាក់

ខេត្តពោធិ៍សាត់៖ បុរសចំនួន ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នារេចង្កូតទៅបុកគោយន្តកន្រ្តៃដឹកឈើ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកពីសន្និសីអន្តរជាតិនៃគណៈបក្សនយោបាយនៅអាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិច (CAPDI) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ( ... Read More »

អធិការនគរបាលខណ្ឌសែនសុខត្រៀមកម្លាំងជិត៤០០នាក់ការពារការិយាល័យបោះឆ្នោតនៅព្រឹកស្អែក

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ អធិការដ្ឋាននគរបាលខណ្ឌសែនសុខមានការត្រួតពិនិត្យកម្លាំងមន្ត្រីនគរបាល ដែលត្រូវការពារតាមការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយមានការអញ្ជើញចូលរួមលោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរង ... Read More »

វិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកសាកល្បងមីស៊ីលបាន ចំណែកកូរ៉េខាងជើងសាកល្បងមិនបាន?

អ្នកឯកទេសជនជាតិរុស្ស៊ីបានវិភាគថា ហេតុអ្វីបានជាប្រទេសអាមេរិកអាចសាកល្បង មីស៊ីលបានគ្រប់ពេល ចំណែក ប្រទេសដទៃទៀត ដូចជាអីុរ៉ង់ ពិសេស គឺកូរ៉េខាងជើង មិនអាចសាកល្បងបាន? អ្នកឯកទេសវិភាគនយោបាយជនជាតិរុស្ស៊ី លោក Piotr Tsvetov បានវិភាគអត្ថបទមួយផ្សាយនៅលើគេហទំព័រ sputnik ... Read More »

រន្ទះមិនប្រណីប្រល័យជីវិតបុរសម្នាក់កំពុងបូមទឹកដាក់ស្រែស្លាប់គួរឲ្យសង្វេគ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានយកម៉ាស៊ីនបូមទឹកដាក់ស្រែហើយមានភ្លៀងធ្លាក់មួយមេលាយនឹងរន្ទះបាញ់បណ្តាលឲ្យបាត់បង់ជីវិតគួរឲ្យសង្វេគកកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ក្រុមគ្រួសារ និងអ្នកភូមិបានប្រទះឃើញប្ដីដេកស្លាប់ដោយរន្ទះបាញ់នៅវាលស្រែខាងក្រោយផ្ទះនៅវេលាម៉ោង រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ... Read More »

លោក ខេស៊ី បាណេត មិនបញ្ជូននិស្សិតខ្លួនឲ្យទៅចូលរួមប្រកួត បើក្រសួង មិនចាត់វិធានការភាពមិនប្រក្រតីឆ្នាំមុន

ភ្នំពេញ ៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ នឹងមិនបញ្ជូននិស្សិត ថ្នាក់ឧត្តមសិក្សា និងមធ្យោមសិក្សាឆ្នាំ២០១៦-២០១៧ឆ្នាំនេះ ឲ្យទៅចូលរួមប្រកួតទេ តាមកម្មវិធីដែលក្រសួងអប់រំយុវជ និងកីឡា បានគ្រោងទុកនោះឡើយ។ ម្យ៉ាងវិញទៀត ពួកនិស្សិត ... Read More »

ក្រុមអ្នកប្រឆាំងការដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុបង្កើតក្រុមរក្សាកិច្ចព្រមព្រៀងដដែល

កាលពីថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដែលមានប្រទេសចូលរួមដល់ទៅ១៩៥ ទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនឹងក្រៅប្រទេស។ មេដឹកនាំប្រទេសជាច្រើនបានលើកឡើងថា សកម្មភាពរបស់អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយ ហើយអាមេរិកអាចនឹងនៅឯកោដោយសារតែសកម្មភាពទាំងនោះ។ កន្លងមកលោក អូបាម៉ា ក៏បានចេញមុខថ្កោលទោសការសម្រេចដកសមិទ្ធផលរបស់លោក អូបាម៉ា ... Read More »

មេបញ្ជាការកងទ័ពប្រឆាំងក្រុម IS នៅហ្វុីលីពីនត្រូវដកហូតតំណែង

ឧត្តមសេនីយ៍ Nixon Fortes មេបញ្ជាការកងទ័ពជើងគោកនៅក្នុងសង្គ្រាមវាយប្រហារក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ត្រូវបានដកហូតតំណែងដោយជំនួសវិញនៅមេទ័ពរងគឺវរសេនីយ៍ Generoso Ponio។ មូលហេតុបណ្តាលឲ្យដកតំណែងខាងលើ មិនទាន់ដឹងនៅឡើយ តើអាចជាប់ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងក្រុមភេរវកម្មដែរឬទេ? ការដកតំណែងធ្វើឡើងក្រោយពេលដែលមានការវាយប្រហារច្រឡំពីលើដែនអាកាស សម្លាប់ទាហាន១០នាក់ និងការបាញ់ប្រហារនៅទីក្រុងម៉ានីលកាលពីថ្ងៃទី២ ខែមិថុនាបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់។ ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ... Read More »

នាយបុស្តិ៍វាលម្លូរត្រូវជនសង្ស័យកាប់ស្លាប់ ខណៈកំពុងចុះល្បាតការពារសន្តិសុខ ព្រោះគំនុំ

ខេត្តត្បូងឃ្មុំ៖ នាយប៉ុស្តិ៍វាលម្លូម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ ត្រូវជនសង្ស័យម្នាក់លបធ្វើសកម្មភាពកាប់ប្រហារគ្មានប្រណីបណ្តាលឲ្យរងរបួសជាទម្ងន់ និងបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ។ ជនសង្ស័យបាននិយាយថា មូលហេតុនៃការកាប់ប្រហារ ដោយសារតែខ្លួនគេមានគំនុំជាមួយលោកមេប៉ុស្តិ៍ម្នាក់នេះដែលធ្លាប់ចាប់ខ្លួនរូបគេយកទៅអប់រំ ដោយសារតែរូបគេជាមនុស្សញៀនស្រា ។ សេចក្តីរាយការណ៍ឲ្យដឹងថា លោកអនុសេនីយ៍ទោ សេង សុខកែម ... Read More »

រដ្ឋាភិបាលមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹងនៅថ្ងៃទី៣ និងទី៤ ខែមិថុនា

រដ្ឋាភិបាលមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹងនៅថ្ងៃទី៣ និងទី៤ ខែមិថុនា Read More »

ឆ្លងទន្លេមិនបានប៉ុន្មានផង ម្តាយស្លាប់ចោលកូននៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ:ស្ត្រីម្នាក់ស្រុកកំណើតខេត្តព្រៃវែងបានមកសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យកាល់ម៉ែត លុះពេលវះកាត់កូនបានសម្រេចហើយនោះ បែរជាស្ត្រីជាម្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទៅវិញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងមន្ទីរពេទ្យកាល់ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពរាយការណ៍ថា ជនរងគ្រោះឈ្មោះ ... Read More »

ស្រលាញ់គ្នាមានកូន៧ខែក្នុងពោះ បុរសដោះដៃ ស្រីទារលុយទុកសម្រាលកូនក្លាយជាហិង្សា

ភ្នំពេញ៖ បុរសនិងស្ត្រីពីរនាក់ស្រលាញ់រួមរស់ជាមួយគ្នារហូតដល់មានផ្ទៃពោះ៧ខែ តែក្រោយមកមិនដឹងរឿងអីបែរជាខាងប្រុសរត់ចោល ហើយខាងស្ត្រីឃើញដូច្នេះបានទាមទារឲ្យខាងប្រុសសងលុយសម្រាប់ទុកឆ្លងសម្រាលកូន ពេលនោះខាងប្រុសមិនព្រមឲ្យទើបខាងស្រីជេរប្រមាថទីបំផុតខាងប្រុសទប់ជិត្តមិនបានក៏ប្រើអំពើហិង្សាវាយពីរបីដៃទាត់មួយជើងទើបឈានដល់ប្តឹងប្តល់គ្នាដល់សាលាសង្កាត់ចោមចៅ ។ ហេតុការណ៍នេះបង្កឲ្យ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅបន្ទប់ជួល ភូមិក្រាំងដូនទៃសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរងគ្រោះឈ្មោះ វិនស្រីនាង អាយុ២៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ចំណែកជនសង្ស័យឈ្មោះ ឃួន វិច្ឆិកា ... Read More »

ក្រសួងមហាផ្ទៃប្រកាសព័ត៌មានស្តីអំពីការរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទ អតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០

ក្រសួងមហាផ្ទៃប្រកាសព័ត៌មានស្តីអំពីការរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទ អតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ Read More »

រថយន្តស្ទូចធុនធំបើកបុកម៉ូតូអូសជាង២០ម៉ែត្រ របួសធ្ងន់ម្នាក់ ស្រាលម្នាក់

ភ្នំពេញៈ រថយន្តស្ទូចធុនធំមួយគ្រឿងបានបុកអូសប្រមាណជាង២០ម៉ែត្របណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូហុងដាសេ១២៥ មួយគ្រឿង ជិះដោយបុរស២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងទិសដៅពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុក៏បានឆ្លងចូលគន្លងផ្លូវម៉ូតូជាធម្មតា ស្របពេលនោះ ... Read More »

Pirates of the Caribbean’ Galaxy S8 ភ្ជាប់មកជាមួយហិប booty chest ដូចនៅក្នុងសាច់រឿង

Samsung Galaxy S8 បានចេញលក់ក្នុងខែមេសា គឺទទួលបានជោគជ័យបច្ចេកវិទ្យាយក្សដែលត្រូវការបន្ទាប់ពី Note 7 ទទួលបរាជ័យ ។ ឥឡូវនេះដំណើរការដោយសុវត្ថិភាពជាមួយនឹងការលក់បានច្រើន ក្រុមហ៊ុននេះបានរួមបញ្ចូលអ្វីដែលថ្មីប្លែកភ្នែកនៅលើស្មាតហ្វូនថ្មីរបស់ខ្លួនជាមួយនឹងការផលិតភាពយន្តពិសេស។ ក្រុមហ៊ុន Samsung បានដាក់លក់ Pirates ... Read More »

ភូមិ៣ក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំត្រូវខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ៩ខ្នងរបស់ប្រជាពលរដ្ឋរងការខូចខាត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋត្រូវរងការខូចខាតយ៉ាងដំណំ ខណៈដែលមានភ្លៀងលាយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃខ្លា ភូមិឫស្សីជួរខាងត្បូង និងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ... Read More »

ឆៃ លីដាឡែន ទម្លាយសារឈឺចាប់រឿងប្តី

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយក្រោយពីតារាសម្តែង និងចម្រៀងអ្នកនាងឆៃ លីដាឡែន ស្រាប់តែបង្ហោះសារឈឺចាប់ខ្លាំងជាមួយនឹងបញ្ហាជីវិតរស់នៅ។ សារនេះ ត្រូវបានអ្នកសិល្បៈទម្លាយថា នាងមានបញ្ហារកាំរកូសក្នុងគ្រួសារពិសេសរឿងប្តី។ ក្រោយរៀបការរួច ឆៃ លីដាឡែន នៅតែបន្តទទួលបានឱកាសការងារសិល្បៈក្នុង និងក្រៅស្រុកជាហូរហែ ប៉ុន្តែបំណងប្រាថ្នាធំក្នុងជីវិតក្រោយរៀបការរបស់នាង គឺពរពោះបង្កកំណើតកូនដំបូងនោះនៅមិនទាន់បានសម្រេចនៅឡើយ។ ... Read More »

អ្នកឯកទេសអាមេរិក ៖ទីក្រុងវ៉ាស៊ីនតោនចង់គ្រប់គ្រងមួយចំណែកនៃទឹកដីរបស់ស៊ីរី

សារព័ត៌មាន Sputnik បានដកស្រង់សម្តី អតីតទីប្រឹក្សាជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលោក Micheal Maloof បានឲ្យ ដឹងថា អាមេរិកនឹងមិនដកទាហានចេញពីស៊ីរីឡើយ ទោះបីសង្គ្រាមស៊ីវិលនៅទីនោះបញ្ចប់ហើយក្តី។ លោក Micheal Maloof បញ្ជាក់ ថា«ប្រធានាធិបតីស៊ីរី ... Read More »

ពលរដ្ឋក្មេងចាស់ប្រុសស្រី៣៨នាក់ត្រូវអាជ្ញាធរដឹកយកទៅសង្រ្គោះនៅមន្ទីរស្រុកមោងឫស្សី

ខេត្តបាត់ដំបង៖ នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ អាជ្ញាធរមូលដ្ឋានបានដឹកប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៣៨នាក់ សង្ស័យពុលបាយ ម្ហូប យកទៅ សង្រ្គោះនៅមន្ទីរស្រុកមោងឫស្សីភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅភូមិជើងទិញ និងភូមិឆាយបាលង្ហ័ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។​ ... Read More »

សង្គ្រាមពាណិជ្ជកម្មអាចផ្ទុះឡើងក្រោយអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ការដែលអាមេរិកដកខ្លួនចេញពីកិច្ច ព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ អាចជាការចាប់ផ្តើមឲ្យមានសង្គ្រាមពាណិជ្ជកម្មពិភពលោកកើតឡើង។ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រទេសផ្សេងទៀតអាចនឹងប្រតិកម្មខ្លំាងទៅលើសកម្មភាពរបស់អាមេរិក ហើយ យកពន្ធខ្ពស់ទៅលើផលិតផលអាមេរិក នាំចូលប្រទេសរបស់ខ្លួន ដោយសារតែការផលិតនៅអាមេរិកមានតម្លៃទាបជាងនិង ដោយសារតែលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុង ប៉ារីស។ ការសម្រេចដកចេញនោះអាចជួយឲ្យក្រុមហ៊ុន អាមេរិក ផលិតដែកថែបនៅ ... Read More »

ជំនន់ទឹកភ្លៀងជន់លិចផ្ទះពលរដ្ឋ១០ខ្នងនៅស្រុកកែវសីមាតែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរឡើយ

ខេត្តមណ្ឌលគិរី ៖ ផ្ទះប្រជាពលរដ្ឋ១០ខ្នងត្រូវបានវាយប្រហារ ដោយជំនន់ទឹក ភ្លៀងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចភូមិទួល ឃុំមេ ម៉ង់(ជាប់អូុតេ)ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ អធិការនគរបាលស្រុកលោកសុិន ប៊ុន ... Read More »

សម្តេចតេជោនាយករដ្ឋមន្ត្រីថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាជោគជ័យសម្រាប់ប្រទេសជាតិទាំងមូល

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតថ្ងៃផ្តាច់ព្រ័ត្រនារាជធានីភ្នំពេញ ដែលតាមការប៉ាន់ប្រមាណមានអ្នកចូលរួមជាង២០ម៉ឺននាក់នោះបានប្រកាសជាសាធារណៈថា ការ បោះឆ្នោតឲ្យបេក្ខភាពឃុំ-សង្កាត់មកពី គណបក្សប្រជាជនកម្ពុជាគឺមិនមែនទទួលបានជោគជ័យតែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែវាក៏ជាជោគជ័យរបស់ជាតិយើងទាំងមូលតែម្ដង ។ សម្ដេចតេជោ ... Read More »

ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់មានផ្ទៃពោះគ្រប់ខែឆ្លងទន្លេនៅលើកាណូត

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីក្រីក្ររស់នៅតាមដងទន្លេម្នាក់មានផ្ទៃពោះគ្រប់ខែ ពេលធ្វើដំណើរទៅសម្រាលកូននៅមណ្ឌលសុខភាពមិនទាន់ដល់ផង ក៏សម្រាលកូននៅលើកាណូតបង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃដល់បងប្អូនប្រជាពលរដ្ឋ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង ។ ... Read More »

តូចចិត្តប្តីទះកំផ្លៀង រត់ទៅទិញថ្នាំបំពុលកណ្តុរផឹកសម្លាប់ខ្លួន

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ ដោយសារទ្រាំនឹងទង្វើប្តីលែងបាន ក៏រត់ទៅទិញថ្នាំបំពុលកណ្តុរផឹក ដើម្បីបញ្ចប់ជីវិត តែជីវិតថ្លៃត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងផ្ទះស្ត្រីរង គ្រោះ ស្ថិតនៅភូមិជ្រោយមេត្រីលើ ឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ... Read More »

រថយន្តស៊ីណាបើកជែងមិនមើលឧបសគ្គខាងមុខជ្រុលផ្តាច់ជីវិតយុវសិស្ស៣នាក់ស្លាប់ភ្លាមៗមួយរំពេច

ខេត្តបាត់ដំបង៖ យុវសិស្ស៣នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកស៊ីណាបុកជាមួយម៉ូតូកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

វិចារណកថា៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អ និងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍ

រយៈពេលជាង១៣ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះប្រជារាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅ កម្ពុជាមានធនធានមនុស្ស កម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ ។ កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធីនយោបាយរបស់គណបក្សដទៃទោះបី ជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់ ... Read More »

ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំសមាជិកអ្នកគាំទ្របក្សរាប់ពាន់នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានគណៈកម្មាធិកាកណ្តាល ​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប អមដំណើរដោយ លោក ឃឹម ... Read More »