ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រវឹងស្រាបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវហើយព្យាយាមបើករត់គេចដល់ផ្លូវទាល់ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដធុនធំដឹកទំនិញជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្ដរងការខូចខាត ហើយព្យាយាមបើករត់គេចតែបើកចូលដល់ផ្លូវទាល់ទៅមុខមិនរួច ត្រូវសមត្ថកិច្ចឃាត់បានតែម្ដង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូចលេខ២៧១កែងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ ផ្សាដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។ ... Read More »

លោកឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ ... Read More »

បន្តបង្ក្រាបមុខសញ្ញាបក្ខពួកជាមេក្លោងជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់

ភ្នំពេញ៖ សមត្ថកិច្ចបន្តបង្ក្រាបមុខសញ្ញាបក្ខពួកជាមេក្លោងជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមលទ្ធផលក្នុងការបន្តបង្ក្រាបជាក់ស្តែងលើមុខសញ្ញាបក្សពួកជាមេក្លោងជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចបង្រ្កាបកាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១ ខែឧសា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ។ ប្រភពបន្តថា ក្រោយពីប្រើប្រាស់វិធានការជំនាញយកចម្លើយនៅវេលាម៉ោង១៧និង០០នាទី ... Read More »

តារាល្បីៗបង្កើតបរិយាកាសសប្បាយរីករាយដល់មន្ត្រី និងប្រជាពលរដ្ឋខណ្ឌមានជ័យ

ភ្នំពេញ៖ សិល្បកររួមមានតារាសម្តែង តារាចម្រៀង ពិធីករ តារាកំប្លែង ប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពិធីសំណះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ នាភោជនីយដ្ឋានមង្គលឧត្តមក្រោមវត្តមានលោកអភិបាលខណ្ឌមានជ័យ ។ នេះជាពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់គណៈសាខាបក្សភូមិអនុសាខាបក្ស និងសមាជិកបក្សរបស់គណៈបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកបារាយណ៍

ខេត្តកំពង់ធំ ៖ ប្រឡាយទឹកមួយកន្លែងបានឆក់យកជីវិតក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង កាលពីរសៀលម៉ោង៣ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ប៉ុន លីហ័រ ភេទប្រុស អាយុ៤ឆ្នាំ ... Read More »

ជនសង្ស័យ៣នាក់ សមត្ថកិច្ចខ្លួនឃាត់ រួមនឹងគ្រឿងញៀន២២កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនគ្រឿងញៀន២២កញ្ចប់តូច។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នៅ ត្រង់ចំណុចផ្ទះ៦Bផ្លូវលេខ១៨៧ក្រុម១៨ភូមិ២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យ១មានឈ្មោះ សុខ ដានី ភេទ ប្រុស ... Read More »

មន្រ្តីពេទ្យសត្វខេត្តបន្ទាយមានជ័យបង្រ្កាបការនាំជ្រូកចូលពីប្រទេសវៀតណាមនាំចូល ដល់ព្រំដែនកម្ពុជា-ថៃក្រុងប៉ោយប៉ែត ទន្ទឹមដែលរដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាឱ្យទប់ស្កាត់នៃការនាំចូលសត្វរស់ ផលិតផលសត្វពីប្រទេសជិតខាងខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់៤០ក្បាល ដឹកតាមរថយន្តធុនធំ១គ្រឿង ដែលគេសង្ស័យនាំចេញពីប្រទេសវៀតណាមខុសច្បាប់ ចូលមកដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានមន្រ្តីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបង្រ្កាប ហើយនាំរថយន្តដឹកផ្ទុកជ្រូកនោះ ត្រូវបាននាំមកមន្ទីរកសិកម្មខេត្តដើម្បីត្រួតពិនិត្យនិងធ្វើតេស្តិ៍រកជំងឺឆ្លង ។ ការបង្រ្កាបជ្រូករស់នាំចូលពីប្រទេសវៀតណាម ពីសំណាក់មន្រ្តីពេទ្យសត្វខេត្តបន្ទាយមានជ័យ ធ្វើឡើងកាលពថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ... Read More »

តំណាងអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តយកបច្ច័យចូលបុណ្យសពឪពុកលោកនិពន្ធនាយកកាសែតនគរវត្ត

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧នេះ លោកជេត សារឿន និពន្ធនាយករងកាសែតនគរវត្ត តំណាងឲ្យលោកស្រីអគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត រួមជាមួយនឹងសហការី បាននាំយកបច្ច័យរបស់ថ្នាក់ដឹកនាំ បុគ្គលិក សហការី មជ្ឈមណ្ឌលព័ត៌មាននគរវត្តទៅចូលរួមបុណ្យសពឪពុកបង្កើតរបស់លោកអ៊ុក ស៊ុនហេង និពន្ធនាយកកាសែតនគរវត្ត ... Read More »

ផ្ទុះកំប៉ុងហ្គាសឆេះរោងសិប្បកម្មនៅក្រុងក្រចេះគិតជាប្រាក់ជាង១ម៉ឺនដុល្លារ

ខេត្តក្រចេះ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងសិប្បកម្មមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជា ពលរដ្ឋរួមនឹងសមត្ថកិច្ចចុះជួយបាញ់ទឹក ពន្លត់។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្រែ ស្តៅ សង្កាត់អូរឫស្សី ក្រុង-ខេត្តក្រចេះ។ សមត្ថកិច្ចបានបន្តថា ម្ចាស់រោងសិប្ប កម្មខាងលើឈ្មោះ ... Read More »

រឿងរ៉ាវសេ្នហាលួចលាក់៖ ប្រពន្ធដើមនិងប្រពន្ធចុងហែកហួរគ្នាបែកផ្សែងនៅក្នុងស្នាក់ការនគរបាលប៉ុស្តិ៍ទួលសង្កែ

ភ្នំពេញ៖ រឿងរ៉ាវស្នេហាលួចលាក់បាន ផ្ទុះឡើងបន្ទាប់ពីភាគីខាងប្រពន្ធដើមដឹងរឿងថាប្តីកំហូចរបស់ខ្លួនលួចមានស្នេហាស្រីខាងក្រៅអស់រយៈពេលជាច្រើនឆ្នាំ ទើបករណីមួយនេះបានផ្ទុះដូចគ្រាប់មីន រហូតដល់ដឹងដល់សមត្ថកិច្ចហៅភាគីទាំងសងខាងមកចូលរួមដោះស្រាយ ។ ខណៈនគរបាលប៉ុស្តិ៍បានចេញលិខិតអញ្ជើញប្តីកំហូច និងភាគីខាងប្រពន្ធចុង មកកាន់ស្នាក់ការប៉ុស្តិ៍តាមបណ្តឹងរបស់ ភាគីប្រពន្ធដើមនោះ អ្វីដែលធ្វើឲ្យសមត្ថ កិច្ចឈឺក្បាលយ៉ាងខ្លាំងនោះគឺភាគីទាំង សងខាងបានពាក់មុខយក្សដាក់គ្នា ហើយ ហែកហួរគ្នាដោយចោទប្រកាន់គ្នាទៅវិញ ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តឃាត់រថយន្តដឹកជ្រូកក្រហមជាង៥០ក្បាលគ្មានលិខិតអនុញ្ញាតបញ្ជូនមកស្នងការ

ខេត្តកំពង់ធំៈ រថយន្តហ៊ីយ៉ានដាយ ដឹកជ្រូកក្រហមជាង៥០ក្បាល ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាល ខេត្តកំពង់ធំ ដឹកនាំដោយលោក មុត ម៉ីបញ្ញាវុធ នាយរងការិយាល័យ និងលោក តាន់ ឆេង នឿន អធិការង ... Read More »

ជនជាតិចិនម្នាក់ត្រូវស៊ុមកញ្ចក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់ពេលលើកចេញពីកុងតឺន័រ

ខេត្តបាត់ដំបង៖ លោកអធិការក្រុង បាត់ដំបងបានប្រាប់ថា មានបុរសជនជាតិចិនម្នាក់ជួបគ្រោះថ្នាក់ពេលបំពេញការងារ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៧ នៅក្នុងក្រុមហ៊ុនវាងកាងចិន ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតន មណ្ឌល ... Read More »

អាជ្ញាធរឃុំអន្លង់វែងនិងកងកម្លាំងទាំង៣ប្រភេទសហការគ្នាសាងសង់លំនៅឋានជូនចាស់ជរាទុរគតជន

ខេត្តឧត្តមានជ័យ ៖ នៅថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរឃុំអន្លង់វែងបានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ត្រីរកង រាជអាវុធហត្ថស្រុកអន្លង់វែងដឹកនាំដោយលោកវរសេនីយ៍ទោងួន ធារិទ្ធ និងកងកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ឹម វណ្ណៈ ព្រមទាំងកងកម្លាំងយោធាវរៈ៣៨២នៃកងពលតូចលេខ៨ដឹកនាំដោយលោកវរសេនីយ៍ទោឡីលន់ ក្រោមបទបញ្ជានិងការចង្អុល បង្ហាញរបស់លោកនាយឧត្ដមសេនីយ៍គន់ ... Read More »

វិភាគអន្តរជាតិ៖ សង្គ្រាមលោកលើកទី៣អាចកើតចេញពីការវាយប្រហារកូរ៉េខាងជើងដែរឬទេ?

ការផ្តួលរំលំរដ្ឋាភិបាល កូរ៉េខាងជើង អាចក្លាយជាដើមហេតុបង្កឲ្យមានការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលដែលប្រទេសធំៗដូចរុស្ស៊ីនិងចិន ក៏បានត្រៀមលក្ខណៈរួច​រាល់ ហើយដែរ សម្រាប់សង្គ្រាមនោះ។ គេហទំព័រ Daily Mail បានផ្សព្វផ្សាយ នូវឃ្លីប វីដេអូ មួយ បង្ហាញឲ្យឃើញថា ... Read More »

សុខ ស្រីមុំ ត្រូវសង្សារជនជាតិជប៉ុនវាយរបួសដាច់ស្លឹកត្រចៀករឿងធ្វើឲ្យបែកចានបង្គន់

ភ្នំពេញ: នារីវ័ក្មេងម្នាក់ត្រូវបុរសជនជាតិជប៉ុនវាយរបួសស្លឹកត្រចៀកខាងស្ដាំបន្ទាប់ពីខឹងនារីវ័យក្មេងរូបនេះ ពេលស្រវឹងមកដេកនៅខុនដូហើយ នារីនោះធ្វើឲ្យបែកគម្របចានបង្គន់ កាលវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៧ នៅចំណុចបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងដោយនាងមិនសុខចិត្តត្រូវយាយនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ជាមួយថ្នាំញៀន៣កញ្ចប់

ខេត្តព្រះសីហនុ៖ នារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀន៣កញ្ចប់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម៨ ភូមិ៥ សង្កាត់៤ ក្រុង_ខេត្តព្រះសីហនុ។ ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងការិយាល័យបទល្មើសគ្រឿញៀនអាវុធហត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ... Read More »

ប្អូនថ្លៃដាល់បងថ្លៃ២ដៃ ព្រះរាជអាជ្ញាបញ្ជានគរបាលចាប់ដាក់ញាត់ទ្រុង

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ខ្លួនក្រោយទទួលបានបណ្ដឹងរបស់ជនរងរបួស ដោយកណ្ដាប់ដៃបុរសម្នាក់ជាប្អូនថ្លៃដាល់ចំនួន២ដៃ រួមទាំងជេរប្រមាថមងាយថែមទៀត ដោយគ្មានមូលហេតុច្បាស់លាស់ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងរបួស ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ... Read More »

ម្តាយស្តីបន្ទោសរឿងផឹកស៊ី និងបំផ្លាញទ្រព្យសម្បត្តិអន់ចិត្តលេបថ្នាំធ្វើអត្តឃាត

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងថា អន់ចិត្តម្ដាយស្តីបន្ទោសបន្តិចបន្ទួចរឿងផឹកស៊ី និងបំផ្លាញទេព្យសម្ប បានលេបថ្នាំងងូយដេកធ្វើអត្តឃាត។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ,ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ជនរងគ្រោះលេបថ្នាំធ្វើអត្តឃាតឈ្មោះ ហង្ស ... Read More »

ឆាតតាមហ្វេសប៊ុកណាត់ជួបគ្នាមុខបន្ទប់ ពេលទៅដល់ជាប់ចោទចាប់រំលោភមិនបានសម្រេច

ភ្នំពេញ: យុវតីម្នាក់ត្រូវបានឪពុកម្តាយនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ប្តឹងយុវជនម្នាក់ពីបទចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់តែមិនបានសម្រេចក្រោយពេលម្តាយយុវតីរងគ្រោះបានដឹងរឿងអស់ទៅហើយនោះ ។ តាមសម្តីស្រី្តជាម្តាយយុវតីរងគ្រោះខាងលើបានប្រាប់រៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថាកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ រូបគាត់និងប្តីបាននាំគ្នាទៅលេងស្រុកកំណើត នៅឯខេត្ត ព្រៃវែង ដោយទុកកូនស្រីគាត់ ដែលឈ្មោះ ស.រ.ស អាយុ១៥ឆ្នាំ និងកូនប្រុសគាត់ម្នាក់ទៀតឈ្មោះ ... Read More »

ទះស្មា១ដៃ បញ្ជាឲ្យដោះគ្រឿងអលង្កាបានតាមចិត្ត ជនរងគ្រោះភ្ញាក់ខ្លួនទាន់ ទ្រមខ្លួន

ភ្នំពេញ៖​ ស្ត្រីកំពូលល្បិចម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពលួងលោមដាក់ថ្នាំសណ្តំនារីម្នាក់ហើយបានដោះយកគ្រឿងអលង្កកាមួយចំនួន ខណៈនាងកំពុងឈរម្នាក់ឯង​ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧​ នៅចំណុចរបងផ្សារដំបូលខៀវ​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ​ ជនរងគ្រោះឈ្មោះ ... Read More »

កាប់ប្លន់យកម៉ូតូ លោកចោរគេចខ្លួនបាត់ដោយសុវត្ថិភាព ក្នុងទឹកដីខណ្ឌសែនសុខ ជនរងគ្រោះត្រូវគេបញ្ជូនចូលពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋបញ្ជូនមកកាន់មន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ក្រោយពីបុរសរូបនោះត្រូវបានចោរកាប់ប្លន់យកម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ស៊េរី២០១៧ ពណ៌ស លាយខ្មៅ មិនចាំស្លាកលេខ ហើយលោកចោរដែលកាប់ប្លន់នោះគេចខ្លួនបាត់ ដោយសុខសុវត្ថិភាព គ្មានរំខានអីបន្តិចសោះដល់សមត្ថកិច្ចខណ្ឌសែនសុខ កាលពីវេលាម៉ោងរំលងអធ្រាត្រ ... Read More »

អំណាចរបស់ប្រធានាធិបតីទួរគី កាន់តែធំ ក្រោយដកមន្ត្រីប្រឆាំងរូបលោកទាំងអស់

ការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅក្នុងប្រទេសទួរគី បានក្លាយទៅជាឱកាស ដើម្បីឲ្យប្រធានាធិបតី អីដូ ហ្គាន ពង្រឹងអំណាចរបស់ខ្លួន តាមរយៈដកមន្ត្រី ដែលប្រឆាំងរូបលោកទាំងអស់ ចេញពីតំណែងដោយជំនួសវិញ មន្ត្រីជិតស្និទ្ធបំផុតរបស់លោក ។ ចំណុចទាំងនោះហើយ ដែលប្រធានាធិបតីទួរគីមានឱកាសកម្ចាត់ បុគ្គលដែលប្រឆាំងរូបលោក ... Read More »

អឺរ៉ុបព្រមព្រៀងគ្នាពង្រឹង​ទំនាក់ទំនងពេលអង់គ្លេសចាកចេញ

ការចាកចេញរបស់អង់គ្លេស​ អាចបង្កឲ្យមានភាពចលាចល​នៅក្នុងសហគមន៍អឺរ៉ុប ពិសេសគឺនៅពេលដែលប្រទេសមួយចំនួនបានបោះឆ្នោត​ជ្រើសរើសមេដឹកនាំថ្មី​ ហើយបក្ខភាពមួយចំនួនមានទស្សនៈប្រឆាំងអឺរ៉ុបដូចជាបេក្ខភាពប្រធានាធិបតីបារាំងជាដើម។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំ​ប្រទេសជាសមាជិកបានព្រមព្រៀងគ្នា និងប្តេជ្ញាការពារអឺរ៉ុបមិនឲ្យបែកបាក់ឡើយ​។ នៅក្នុងកិច្ចប្រជុំមាន​ ប្រធាន​បទ​ជា​ច្រើន​ដែល​សមាជិក​សហភាព​អឺរ៉ុប​តែង​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​នៅ​ចំពោះ​មុខ​វិបត្តិ ​អង់គ្លេស​ចង់​ដើរ​ចេញ​ពី​អឺរ៉ុបសមាជិក​ទាំង​២៧ បាន​សម្តែង​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ អនុម័ត​យុទ្ធសាស្ត្រ​រួមដែល​ទិសដៅគោល​សម្រាប់​យក​ទៅ​ចរចា​ដាក់​គំនាប​លើ​អង់គ្លេស។ ផែនការ​ ចរចា​Brexitត្រូវ​បាន​ត្រៀម​រៀបំ​ជា​ស្រេច​ហើយ ! ... Read More »

ដូណាល់ ត្រាំ ជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំ៣ប្រទេសសម្ពន្ធមិត្តនៅអាស៊ានស្តីពីកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃតី៣០ ខែមេសា បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសម្ពន្ធមិត្ត៣ប្រទេសនៅក្នុងតំបន់អាស៊ានស្តីពីបញ្ហាកូរ៉េខាងជើង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា លោកត្រាំបានជួបពិភាក្សាជាមួយមេដឹកនាំថៃ សិង្ហបុរី និងហ្វីលីពីន។ នៅពេលសន្ទនា លោកត្រាំបានអញ្ជើញមេដឹកនាំទាំង ៣ទស្សនកិច្ចទៅកាន់អាមេរិក ។ ... Read More »

ប្អូនប្រុសអកត្តញ្ញូគំរាមសម្លាប់បងស្រីដោយសាររឿងជំពាក់លុយ

ភ្នំពេញ៖​ ស្ត្រីម្នាក់បានទ្រហោយំធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់ពីរងការគំរាមសម្លាប់ពីសំណាក់ប្អូនប្រុសបង្កើត ដោយសារតែរឿងប្អូនជំពាក់លុយ ។ ​ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​១២និង២០នាទី ថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៧ ។ ​ ជនសង្ស័យឈ្មោះ ... Read More »

រថយន្តដឹកទំនិញបុកម៉ូតូស្លាប់ម្នាក់ ខូចខាតម៉ូតូ១គ្រឿងនៅស្រុកកៀនស្វាយ

ខេត្តកណ្តាលៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តបុកម៉ូតូបណ្តាលឲ្យបុរស ម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ២អធ្រាត្រថ្ងៃទី៣០ខែមេសា ឈានចូលថ្ងៃទី១ខែឧសភា ឆ្នាំ២០១៧នៅចំណុចចន្លោះគីឡូម៉ែត្រ១៩-២០ ត្រង់ទល់មុខផ្សារគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះឌុច ផានិតភេទប្រុសអាយុ២២ឆ្នាំ(ខ្មែរ)មុខរបរ បុគ្គលិកណាហ្គាវើល ... Read More »

អាជ្ញាធររាជធានីភ្នំពេញ បើកសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់ ដើម្បីបម្រើសេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានបានល្អ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកប៉ា សុជាតិវង្សនិងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅព្រឹកថ្ងៃទី០១ ឧសភានេះ បានអញ្ចើញជាអធិបតីភាពបើក សម្ពោធដាក់ឲ្យ ប្រើប្រាស់អគាររដ្ឋបាលសង្កាត់នឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់ ស្ថិតក្នុងសង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកឃ្លាំង ... Read More »

បុរសម្នាក់ជាប់សង្ស័យជួញដូរគ្រឿងញៀននគរបាលប៉ុសិ៍្តចាក់អង្រែលើចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុសិ៍្ត រដ្ឋបាលចាក់អង្រែលើចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៥និង២០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតា គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ករណីជួញដូរគ្រឿងញៀន។ ជនសង្ស័យមានឈ្មោះ ព្រឿង លិណា ... Read More »

ឃាត់ខ្លួនមនុស្សប្រុស២នាក់ករណីប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ៖ យ៉ាងណាស់មនុស្ស២នាក់ត្រូវបានកំលាំងនគរបាលប៉ុសិ៍្តរដ្ឋបាលចាក់អង្រែលើនិង បានសហការកម្លាំងខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចសំណង់មិន រៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណី ប្រើប្រាស់ថ្នាំញៀន។ សមត្ថកិច្ចប្រាប់ថា ... Read More »

ពលរដ្ឋប្រទះឃើញសពទារិកាម្នាក់ច្រកថង់យកមកបោះចោលកណ្តាលផ្លូវកៅស៊ូ នៅសង្កាត់ប្អេរ

ខេត្តកំពង់ឆ្នាំង ៖ សពទារិកាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រុំជាមួយនឹងសារុងពណ៌បៃតង ច្រកក្នុងថង់ខ្មៅ យកទៅបោះចោលនៅលើផ្លូវក្រាលកៅស៊ូ ដែលជាកន្លែងស្ងាត់មួយស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »