ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រើប្រាស់ថ្នាំញៀនត្រូវសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់ នូវសារធាតុញៀនត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌព្រែកព្នៅ បន្ទាប់ពីពិនិត្យឃើញមានជាប់សារធាតុញៀនក្នុងខ្លួន ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង ១៥ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ផ្លូវបេតុងភូមិ ... Read More »

អាមេរិក និងអឺរ៉ុបមានទស្សនៈផ្ទុយគ្នាពីវាសនាប្រធានាធិបតីស៊ីរី

នៅពេលដែលសង្គ្រាមវាយប្រហារ ក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរីកាន់តែសកម្ម ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ ។ នៅពេលនេះ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក និងអឺរ៉ុប មានគំនិតខ្វែងគ្នា ស្តីពីជោគវាសនារបស់ ប្រធានាធិបតីអាល់ អាសាដ។ កន្លងមកថ្មីៗ មន្ត្រីការបរទេសអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ... Read More »

ប្រពន្ធឲ្យលុយទៅរកការងារធ្វើនៅភ្នំពេញ យកទៅជក់ថ្នាំញៀនអស់ ស្តាយខ្លួនចូលប៉ុស្តិ៍នគរបាលឲ្យជួយរកកន្លែងបន្សាបគ្រឿងញៀន

ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីសុំលុយប្រពន្ធបានចំនួន ៥០ ម៉ឺនរៀលដើម្បីចាកចេញពីស្រុកកំណើតទៅរក ការងារធ្វើនៅរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានការងារធ្វើផង ត្រូវមិត្តភ័ក្តិបបួលជក់ថ្នាំញៀនរហូតអស់លុយ ពីខ្លួននិងភ័យខ្លាចក្លាយជាអ្នកទោសថ្នាំញៀន ក៏ដើរចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ឲ្យជួយនាំខ្លួន គេទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ។ ហេតុការណ៍គួរឲ្យកម្រនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ ... Read More »

ស្ពានឈើចាស់ទ្រុឌទ្រោមហៅស្ពានតានូស្ទើរចង់បាក់ ខណៈដែល​អាជ្ញាធរ​ឃុំមើលរំលង

ខេត្តស្វាយរៀង ៖ ស្ពានឈើចាស់ទ្រុឌទ្រោមស្ទើរចង់បាក់ ខណៈ ដែលអាជ្ញាធរឃុំមើលរំលង ហើយត្រូវប្រជាពលរដ្ឋដាក់រហ្សនាមឲ្យថា ស្ពានអភ័ពស្នេហ៍ ជាស្ពានមេម៉ាយ ដែលបច្ចុប្បន្នរងការខូចខាត ស្ទើរទាំងស្រុងហើយ គ្មានអ្នកគិតគូរស្ថិតក្នុងភូមិជុបឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ បើតាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកត់ បានឲ្យដឹងថា ... Read More »

ទីតាំងភ្នាល់បាល់ដ៏ធំមួយកន្លែងជ្រកក្រោមស្លាក យីហោឡាក់គីកាហ្វេស្ថិតនៅតាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣

ភ្នំពេញ៖ ទីតាំងភ្នាល់បាល់ដ៏ធំមួយកន្លែងជ្រកក្រោមស្លាក យីហោឡាក់គីកាហ្វេស្ថិតនៅតាមផ្លូវលេខ១៤៣ កែងផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ត្រូវបាននាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាដល់មន្ត្រីក្រោមឱវាទបង្រ្កាបជាបន្ទាន់កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីស្រាវជ្រាវដឹងថា ... Read More »

បន្ទាប់ពីវាយប្រហារ អូស្ត្រាលី ព្យុះ Debbie ចូលដល់តំបន់អឺរ៉ុប

កន្លងមកថ្មីៗ ព្យុះ Debbie បានវាយប្រហារ ប្រទេសអូស្ត្រាលី ធ្វើឲ្យ អាជ្ញាធរប្រទេសនេះបញ្ជាឲ្យជម្លៀសពលរដ្ឋ ចេញពីរដ្ឋចំនួន២ដែលអាចរងគ្រោះ ដោយសារទឹកជំនន់ជន់លិចខ្លាំង បង្កឡើងដោយព្យុះស៊ីក្លូន Debbie ។ នៅអូស្ត្រាលី ពលរដ្ឋប្រមាណ១០.០០០នាក់ ត្រូវបានជម្លៀសខ្លួន ... Read More »

របួសធ្ងន់ស្រាល២នាក់ គ្រោះថ្នាក់ម៉ូតូគុបបុករថយន្តហុីយ៉ាន់ដាយធុនធំឆ្លងផ្លូវ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយមានបុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានវ៉ាក់អើ និងបុកជាមួយរថយន្តហុីយ៉ាន់ដាយ ដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្ដាលរថយន្ត បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោងនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ... Read More »

នគរបាលបញ្ជូនខ្លួនអ្នកបើកបររថយន្តដឹកត្រីបុកមនុស្សស្លាប់ម្នាក់នៅស្រុកស្អាងទៅតុលាការ

ខេត្តកណ្តាលៈ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាង បានបញ្ជូនខ្លួនបុរសជនជាតិវៀតណាម ជាអ្នកបើកបររថយន្តដឹកត្រីបុកមនុស្សស្លាប់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី៣ ខែមេសា ... Read More »

ព្រៃឈើតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងឃុំសំឡូតរងការកាប់ទន្ទា្រន ហើយអ្នកមានអំណាចកំពុងវាស់ដីភ្នំក្នុងតំបន់អភិរក្សចែកគ្នា

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំឡូត ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នព្រៃឈើនៅក្នុងតំបន់អភិរក្សធម្មជាតិប្រើប្រាស់ច្រើនយ៉ាងស្ថិតក្នុងឃុំសំឡូត ជាប់ក្នុងភូមិសាស្រ្ត បន្ទាត់ព្រដែនកម្ពុជា-ថៃ បានរងការកាប់ទន្រ្ទានយកដីភ្នំធ្វើជាកម្មសិទ្ធិឯកជននោះហើយ ។ ដីភ្នំមួយចំនួនរបស់រដ្ឋក្នុងតំបន់អភិរក្ស ជាពិសេសតំបន់ភ្នំជាប់នឹងច្រកទ្វារព្រំដែន៤០០ ត្រូវបានអ្នកមានអំណាចថ្នាក់ឧត្តមសេនីយ៍ នាំគ្នាវាស់ដីភ្នំចែកគ្នាអស់ហើយផងដែរ គ្រាដែលដីតំបន់នោះ កំពុងតែមានហាងឆេងខ្ពស់ ... Read More »

ភ្លៀងមិនមែនជាឧបសគ្គរបស់បងប្អូនអ្នកគាំទ្រនៅបាត់ដំបងទេ

ខេត្តបាត់ដំបង៖ រំលឹកអំពីកាប្រគំតន្ត្រី ANCHOR BEACH CANIVAL 2017 កាលពីថ្ងៃអាទិត្យ ទី០២ ខែមេសា នៅផ្សារទំនើបភូពុយ ខេត្តបាត់ដំបងកន្លងទៅ ដែលមានតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមដូចជា លោកឆាយ វីរៈយុទ្ធ, កញ្ញា ... Read More »

ខ្ចីរថយន្តឪពុកធម៌ទៅលេងស្រុក បែរជាយកទៅបញ្ចាំ គេចខ្លួនអស់១០ថ្ងៃ ប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានឃាត់ខ្លួនកូនធម៌របស់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីបុរសជាកូនធម៌បានខ្ចីរថយន្តទៅលេងស្រុគំណើតតែបែជាយកទៅបញ្ចាំទៅវិញ ហើយគេចខ្លួនអស់រយះពេល១០ថ្ងៃមកហើយ ទើបប្រទះឃើញក៏ឃាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាល១រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន (ទឹកប្រាក់ប្រមាណ ១៥៧ លានដុល្លារ) ... Read More »

ដើរចេញពីផ្ទះតាំងពីថ្ងៃ រហូតដល់ល្ងាចប្រទះឃើញចងកស្លាប់នៅលើផ្ទះបាក់បែក

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដែលចងកសម្លាប់ខ្លួន នៅក្នុងផ្ទះចាស់បាក់បែកទុកចោលមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ និងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ។ ... Read More »

ទុករយៈពេល១ខែឲ្យអាជីវករលក់ដូរនៅផ្សារព្រែកឯងត្រូវប្តូរទីតាំង

ភ្នំពេញ : បន្ទាប់អាជ្ញាធរខណ្ឌបានព្យាយាមណែនាំម្តងហើយម្តងទៀតតាមវិធីក្តៅនិងត្រជាក់ ទៅលើក្រុមអាជីវករផ្សារព្រែកឯងដែលយកផ្លូវជាតិលេខ១ដាក់តាំងលក់ទំនិញសព្វសារពើរនោះ ពេលនេះបានធ្វើអោយអាជ្ញាធរសម្រេចដាក់ឱសានវាទ ដោយទុករយៈពេលអោយ១ខែទៀតត្រូវរើចេញពីចិញ្ចើមផ្លូវជាតិផ្លាស់ទៅលក់ដូនៅកន្លែងថ្មីដោយបានរៀបចំទុករួចជាស្រេច ពោលគឺទុកពេលអោយចូលឆ្នាំថ្មីប្រពៃណីប្រពៃណីខ្មែរចប់រួចរាល់អាជ្ញាធរនឹងចាត់វិធានការហើយ ។ ឆ្លើយតបទៅនឹងមតិរិះពីមហាជនម្តងហើយម្តងទៀតឡើងសង្កៀរត្រចៀកនោះ នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៧ នេះ ... Read More »

បងធម៌ប្រុសមិននៅផ្ទះហ៊ានសើយសារុងបងធម៌ស្រីដែលកំពុងដេក

ភ្នំពេញ៖ បុរសជាប្អូនធម៌ម្នាក់ពេល ឃើញប្តីបងស្រីធម៌មិននៅផ្ទះបានធ្វើសកម្ម ភាពចាប់បងស្រីរំលោភពេលកំពុងដេកលង់លក់តែត្រូវបងស្រីដឹងខ្លួនទាន់វាយ៣ខ្នើយឱបហើយរត់ចេញក្រៅបន្ទប់រួចកិបសោទ្វារទុកជនសង្ស័យនៅខាងក្នុងនោះ លុះព្រឹកឡើងទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សី ... Read More »

ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូងនៅតែបន្តវិនិយោគក្នុងប្រទេសចិនបើទោះមានភាពតានតឹងក្ដី

ក្រុមហ៊ុន Lotte របស់កូរ៉េខាងត្បូង នឹងបន្តវិនិយោគ នៅក្នុងប្រទេសចិន ដដែល បើទោះបីមានភាពតានតឹងពាក់ ព័ន្ធនឹងការដាក់ប្រព័ន្ធកាំជ្រួចមីស៊ីលការពារកម្រិតខ្ពស់ THAAD នៅក្នុងទឹកដីកូរ៉េ ខាងត្បូងក្តី។ នៅព្រឹកថ្ងៃទី៣ ខែមេសា អគ្គនាយកទទួលបន្ទុកយុទ្ធសាស្ត្រានិងការអភិវឌ្ឍទី ផ្សារ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ គីម ជុងអ៊ុន ចង់ «រំដោះ ភាគខាងត្បូង »មកក្រោមការគ្រប់គ្រងរបស់ខ្លួន

នៅក្នុងដំណើរត្រួតពិនិត្យការប្រកួត ប្រជែងរបស់កម្លាំងរថក្រោះប្រទេសនេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានស្ងើចសរសើរពីការត្រៀមលក្ខណៈ របស់កម្លាំងទាហានប្រទេសនេះ នៅ ក្នុងការរំដោះតំបន់ភាគខាងត្បូង (គឺកូរ៉េ ខាងត្បូង) មកគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងវិញ។ នៅក្នុងការត្រួតពិនិត្យកម្លាំងរថក្រោះឆ្នាំ២០១៧ លោកគីម ជុងអ៊ុនបានបញ្ជាក់ ... Read More »

ជំពាក់លុយកូនតុងទីនជាង១៥ ០០០ដុល្លារគេចវេះជិតកន្លះឆ្នាំ ទើបលេចមុខកូនតុងទីនចាប់ឲ្យនគរបាល

ភ្នំពេញ ៖ សមាជិកតុងទីនជាច្រើននាក់បានរួមគ្នាឃាត់ខ្លួនស្ត្រីជាមេតុងទីនម្នាក់យកទៅប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បន្ទាប់ពីមេតុងទីនម្នាក់នេះបានប្រមូលលុយពីសមាជិកបានជាងមួយម៉ឺនដុល្លារហើយរត់គេចខ្លួនបាត់ជិតកន្លះឆ្នាំ ទើបលេចមុខពេលធ្វើដំណើរតាមផ្លូវក៏បានឃាត់ខ្លួនយកទៅឲ្យនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២ដើម្បីធ្វើការសាកសួរ តែម្តង ។ ស្ត្រីជាមេតុងទីនរូបនោះមានឈ្មោះ លី ... Read More »

ទុស្សេខ្សែភ្លើងនៅការិយាល័យច្រកចេញចូលតែមួយបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីករណីទុស្សេខ្សែភ្លើងនៅក្នុងការិយាល័យច្រកចេញចូលតែមួយ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ហេតុការណ៍បានភ្ញាក់ផ្អើលនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គីភ័យទៅកាន់ទីតាំងកើតហេតុផងដែរ ។ ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅឃាត់ជនសង្ស័យឆ្កឹះសោបន្ទប់ជួលលួចទ្រព្យសម្បត្តិម្នាក់ រួមនឹងវត្ថុតាង

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆ្កឹះសោរបន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ធ យកមកសាកសួរនាំកាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី ០៣ មេសា ២០១៧ ស្ថិតនៅបន្ទប់ជួលមួយកន្លែងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះចំនួន២នាក់ ទី១មាន ឈ្មោះ ... Read More »

ថៃបញ្ជូនពលករខ្មែរខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃមកកាន់ប្រទេសកម្ពុជា

បន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឲ្យដឹងថា ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ក្នុងមួយថ្ងៃ ថ្ងៃជិត១.០០០នាក់ មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីមន្ត្រីគណកម្មការទទួលពលករចំណាក់ស្រុកបានប្រាប់ថា៖ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ មកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុង១ថ្ងៃប្រមាណជា៩ទៅ១០ឡានទ្រុង ដែលមានប្រមាណ៧០០ទៅ៨០០នាក់យ៉ាងតិច ។ ប្រភពបន្តថា ... Read More »

រថយន្តបុគ្គលិកធនាគារអេស៊ីលីដាស្រុកស្ទឹងហាវបើកធ្លាក់ផ្លូវក្រឡាប់នៅឃុំអូរត្រេះរងរបួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖ រថយន្តបុគ្គលិកធនាគារអេស៊ីលីដាស្រុកស្ទឹងហាវ បានបើកធ្លាក់ផ្លូវក្រឡាប់នៅឃុំអូរត្រេះរងរបួសមនុស្ស២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅភូមិ១ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយរថយន្តក្រឡាបដោយខ្លួនឯង បណ្ដាលរងរបួសមនុស្ស២នាក់ ៖ ... Read More »

ខ្ញុង ប៉ះ កាតុ លើកដំបូងធ្វើឲ្យផ្ទុះសំណើចខ្លាំងក្នុងរឿង “Supper Mom”

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានពីររូប បានប៉ះគ្នាក្នុងឈុតកំប្លែងកាច់កុងឈ្នានីសគ្នាជាលើកដំបូង ក្នុងខ្សែភាពយន្តរឿង“Supper Mom”របស់ផលិតកម្មមហាហង្ស ។ ភាពយន្តថ្មីបែបកំប្លែងនេះបានសម្ពោធចាប់ចាក់បញ្ចាំងហើយកាលពីថ្ងៃទី៣ មេសា ឆ្នាំ២០១៧ នៅរោងភាពយន្តលេជេនទួលគោកក្រោមវត្តមានសិល្បករជាច្រើនរូប ។ អគ្គនាយកប្រតិបត្តិផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បញ្ជាក់ថា ... Read More »

“សាលារៀនសុវត្ថិភាព”ធន់នឹងគ្រោះមហន្តរាយ នឹងផ្តល់សុវត្ថិភាពខ្ពស់ចំពោះកុមារ

ខេត្តស្ទឹងត្រែង៖ ក្រោមស្មារតីពង្រឹងភាពធន់នឹងគ្រោះមហន្តរាយ តាមសាលារៀនជនបទក្នុងប្រទេសកម្ពុជាគម្រោង “សាលារៀនសុវត្ថិភាព” ត្រូវបានសម្ពោធឡើងកាលពីឆ្នាំមុនក្នុងខេត្តស្ទឹងត្រែងដោយមូលនិធិព្រូដិនស៍ដែលជាមូលនិធិមនុស្សធម៌នៃក្រុមហ៊ុនPrudential Corporation Asia ទីស្នាក់ការថ្នាក់កណ្តាលប្រចាំតំបន់ នៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ។ ដោយបានផ្តួចផ្តើមឡើង ក្នុងឆ្នាំ២០១៣ គម្រោង“សាលារៀនសុវត្ថិភាព” គឺជាកម្មវិធីកសាងសមត្ថភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយថ្នាក់តំបន់មួយរបស់មូលនិធិព្រូដិនស៍ដែលបាននិងកំពុងអនុវត្តនៅទូទាំងតំបន់អាស៊ានក្រោមភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលល្បីឈ្មោះជាច្រើនសំដៅជួយលើកកម្ពស់ភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិសម្រាប់សិស្សានុសិស្សនិងលោកគ្រូ-អ្នកគ្រូក្នុងសហគមន៍ងាយរងគ្រោះ ។ ... Read More »

ដើរដាក់អន្ទាក់សត្វឃើញគ្រាប់B40យកមកដំលេងផ្ទុះស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម៖ ស្នូរសំឡេងគ្រាប់B40ដែលសល់ពីអតីតកាលមួយបានផ្ទុះលាន់ឡើងយ៉ាងកក្រើកធរណី ដោយសារតែក្មេងប្រុស២នាក់ ដើរដាក់អន្ទាក់សត្វ ហើយបានរើសគ្រាប់មិនទាន់ផ្ទុះនោះ យកមកដំលេង និងបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុឯម្នាក់ទៀតបានរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ... Read More »

តុលាការឃុំខ្លួនជនបង្កបើក​លឿន​ជែង​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ស្លាប់​ពីរ​នាក់​ របួស​ធ្ងន់ ស្រាល​៣នាក់​ 

ខេត្តកណ្ដាល៖ យុវជនម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ដើម្បីស៊ើបអង្កេតករណីបើកបរបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងរងរបួសធ្ងន់ស្រាល៣នាក់ ។ មន្ត្រីតុលាការខេត្តកណ្ដាល បញ្ជាក់ថា ជនបង្កត្រូវបានលោកងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ... Read More »

មកពីទទួលបងប្អូនត្រឡប់ពីប្រទេសកូរ៉េនៅព្រលានយន្តហោះពោធិចិនតុង ត្រូវរថយន្ត HIGHLANDER បើកបញ្ច្រាសហោះរំលងទ្រូងផ្លូវបុកស្លាប់២ របួស២០នាក់

ភ្នំពេញ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង បើកបរដោយយុវជនម្នាក់ខ្វះការប្រុងប្រយ័ត្ន បើកក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតបុកឡើងឃឿនសួនច្បារទ្រូងផ្លូវ ហើយហោះផ្លោងទៅផ្លូវម្ខាងទៀតបុករថយន្ដទួរឺសយ៉ាងពេញទំហឹង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើករថយន្ដហាយឡែនឌ័រ គៀបជាប់ក្នុងរថយន្ដស្លាប់ភ្លាមៗ ចំណែកខាងរថយន្ដទួរីសគឺមានស្ត្រីម្នាក់បានស្លាប់ភ្លាមៗដូចគ្នា និងជាង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០១ និង ៣៥ ... Read More »

បំផ្ទុះគ្រាប់ស្ថានីយរថភ្លើងក្រោមដីនៅប្រទេសរុស្ស៊ីស្លាប់១១នាក់ សង្ស័យករណីភេរវកម្ម

  ជនដៃដល់ដែលវាយប្រហារសម្លាប់មនុស្ស១១នាក់នៅស្ថានីយរថភ្លើង ក្នុងទីក្រុង St. Peterburgត្រូវបានគេស្គាល់ថា ជាមនុស្សមកពីតំបន់អាស៊ីភាគកណ្តាលមានអាយុប្រមាណ ២០-៣០ឆ្នាំ ។ កាលពីថ្ងៃទី៣ ខែមេសា សារព័ត៌មាន Interfax របស់រុស្ស៊ីបានផ្សាយថា ជនដៃដល់ ត្រូវបានកំណត់អត្តសញ្ញាណ ... Read More »

សល់៣ថ្ងៃទៀតចូលរោងការកុងតឺន័រផ្តាច់សង្ខារកូនក្រមុំ រីឯកូនកំលោះរងរបួសធ្ងន់

ខេត្តតាកែវ៖ ពិតជារន្ធត់ចិត្តណាស់និងមហាខ្លោចចិត្តណាស់ដែលនារីម្នាក់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រតាំងពីតូច រហូតបានចប់សាកលវិទ្យាល័យហើយថែមទាំងមានការងារធ្វើត្រឹមត្រូវនិងមានគូស្រកររហូតភ្ជាប់ពាក្យព្រមទាំងកំណត់ថ្ងៃចូលរោងការទៅហើយនោះស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របុក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបុរសជាគូដណ្តឹងរងរបួសធ្ងន់។ ថ្ងៃចូលរោងការដែលកម្មវិធីត្រូវបាន ចាស់ទុំទាំងសងខាង និងសាច់ញាតិរៀបចំ បណ្តើរៗទៅហើយនោះគឺនៅថ្ងៃទី១ ខែ មេសា ឆ្នាំ២០១៧ ក៏បានប្រែក្លាយជា រោងបុណ្យសពទៅវិញធ្វើឲ្យអ្នកភូមិ ... Read More »