ព័ត៌មានទាន់ហេតុការណ៍៖
'

សួរស៊ីបាយហើយឬនៅម្តងហើយម្តងទៀត ជនរងគ្រោះឆ្លើយថាស៊ីហើយដដែល ខឹងពេកទាញកាំបិតកាប់របួស

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ព្រែកទម្លាប់ឃាត់ខ្លួន រួមជាមួយកាំបិតចែតមួយដើម ខណៈប្រើ ហិង្សាទៅលើអ្នកស្គាល់គ្នាម្នាក់ទៀតបណ្តាលឲ្យរងរបួស ខណៈដែលបុរសម្នាក់នេះសួរទៅបុរសរងគ្រោះម្តងហើយម្តងទៀតថា ហ្អែង!ស៊ីបាយឬនៅ? ឯជនរងគ្រោះក៏ ឆ្លើយដដែលជាដដែលវិញថា ថ្មើនេះហើយអាណាមិនទាន់ស៊ីបាយ ? អំពើហិង្សានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៧នៅចំណុច:ក្បាលសាឡាងក្នុងភូមិកំពង់ចម្លងឃុំព្រែកទន្លាប់ស្រុកលើក ដែក ខេត្តកណ្តាល ... Read More »

Atletico Madrid បញ្ចប់មន្ទិលសង្ស័យទាក់ទងនឹងអនាគតរបស់ខ្សែប្រយុទ្ធ Griezmann

ក្លិប Atletico Madrid បានបញ្ចប់មន្ទិលសង្ស័យរបស់អ្នកទស្សនាបាល់ទាត់ទាំងអស់ តាមរយ:ការបន្តកុងត្រាថ្មីឲ្យខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Griezmann ជាបន្តទៀត។ លោក Diego Simeone អ្នកចាត់ការទូទៅរបស់ក្លិប Atletico Madrid បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមបីសាចក្រហម Manchester ... Read More »

ក្រុមជម្រើសជាតិប្រេ​ស៊ី​លឡើងឈរលេខ១លើ​​តារាង FIFA ជំនួសអាហ្សង់ទីន

ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​ឡើងទៅ​ឈរ​នៅលើ​កំពូល​តារាងរបស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ហៅកាត់​ថា FIFA ជា​លើកដំបូង ក្នុង​រយៈពេល៧​ឆ្នាំ ដើម្បី​បំពេញ​ ការសម្រេចបាន នូវ​សមិទ្ធផល​ដ៏​ល្អ ដែល​ផ្ទុយគ្នា​ស្រឡះ ទៅនឹង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដែលជា​គូប្រកួត​របស់​ពួកគេបានធ្លាក់មកលេខ២វិញ ​។ ​ក្រុមជម្រើសជាតិប្រេស៊ីលគឺជាក្រុមដំបូងគេដែល​ឈ្នះ​កៅអី​ទៅលេងក្នុង​ព្រឹត្តិការណ៍ World ... Read More »

គ្រូបង្វឹកបិសាចក្រហមត្រៀមសំណើទឹកប្រាក់២០០លានផោន សម្រាប់ទិញកីឡាករនារដូវក្តៅខាងមុខ

លោក Jose Mourinho គ្រូបង្វឹកបិសាចក្រហម Man United កំពុងត្រៀមសំណើរកញ្ចប់ថវិកានៅទឹកប្រាក់ប្រមាណ២០០លានផោន ដើម្បីប្រមាញ់យកកីឡាករលំដាប់អន្តរជាតិមួយចំនួនដើម្បីមកពង្រឹងក្រុម នារដូវក្តៅពេលបញ្ចប់រដូវកាលអង់គ្លេស Premier Ship 2016-2017 នេះ។ អ្នកចាត់កាទូទៅលោក Jose ... Read More »

Manny Pacquiao នឹងប្រកួតជាមួយជើងខ្លាំងអូស្ត្រាលី Jeff Horn ថ្ងៃទី២ ខែកក្កដា

ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao បន្ទាប់ពីបានផ្តួលជើងខ្លាំងអាមេរិក Jessie Vargas ដណ្តើមបានខ្សែក្រវាត់ WBO កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលសម្រេចឡើងសង្វៀនវិញពីការប្រកាសចូលនិវត្តន៍កាលពីខែមេសា ឥឡូវបានចុះកិច្ចព្រមព្រៀងផ្លូវការឡើងប្រកួតជាមួយអ្នកប្រដាល់មិនដែលចាញ់របស់អូស្ត្រាលី Jeff Horn ដែលជំនួបរបស់ជើងខ្លាំងទាំងពីរនេះនឹងធ្វើឡើងនៅថ្ងៃទី២ ... Read More »

រុស្ស៊ីបើកទ្វារស្វាគមន៍កិច្ចពិភាក្សាជាមួយអាមេរិក ក្រោយការវាយប្រហារនៅស៊ីរី

នៅថ្ងៃទី១២ ខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នឹងទៅកាន់ ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសនេះ។ ដំណើរទស្សនកិច្ចរបស់លោកកើតឡើងចំពេលដែល អាមេរិកបានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរី។ នៅថ្ងៃទី១២ខែមេសា រដ្ឋមន្ត្រី Rex Tillerson ... Read More »

នគរបាលស្រុកល្វាឯមឃាត់ខ្លួនបុរស២នាក់ជាមួយនឹងថ្នាំញៀន

ខេត្តកណ្តាល៖ នគរបាលស្រុកល្វាឯម ខេត្តកណ្តាលឃាត់ខ្លួនបុរស២នាក់រក្សា ទុុកថ្នាំញៀន កាលពីវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៧ នៅចំណុចគល់ស្ពានព្រែកដូន គឹមចាស់ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិ ... Read More »

លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងដឹកនាំកម្លាំងនាំយក អំណោយទៅចែកជូនដល់កងកម្លាំងនគរ បាលវរៈ៧០១ ការពាព្រំដែននិងកម្លាំងយោធាការពារព្រំដែនវរៈ១០១ ជួរមុខកម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លោកស្នងការនគរ បាលខេត្ត បានដឹកនាំកម្លាំងដោយនាំយកអំណោយចុះចែកជូនដល់កងកម្លាំងនគរបាល និងសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ៍លេខ៧០១ និងយោធាការពារព្រំដែន ១០១ ដែលនៅប្រចាំការជួរមុខជាប់ព្រំ ដែនកម្ពុជា-ឡាវ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគជាច្រើនមុខទៅឧបត្ថម្ភ។ ... Read More »

រំលោភរួចគំរាមសម្លាប់ ស្ទើរក្លាយជាវប្បធម៌របស់ជនល្មើស

កណ្តាល៖ ការរំលោភសេពសន្ថវៈរួចគំរាមសម្លាប់ចោល ប្រសិនបើជនរងគ្រោះហ៊ានយកសកម្មភាពដែលសង្គមស្អប់ខ្ពើមនេះទៅប្រាប់អ្នកដទៃ ស្ទើរក្លាយជាវប្បធម៌របស់ក្រុមជនល្មើសទៅហើយ ។ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ដែលរងការរំលោភសេពសន្ថវៈ ប្រាប់នគរបាលស្រុកពញាឮថា ជនល្មើសបានគំរាមសម្លាប់ចោល ប្រសិនបើកុមារីរូបនេះប្រាប់រឿងរ៉ាវនេះដល់អ្នកដទៃ ។ ប៉ុន្តែទីបំផុត សកម្មភាពដែលសង្គមស្អប់ខ្ពើមនេះ បានបែកការណ៍ឈានដល់ការឃាត់ជនល្មើសបញ្ជូនមកតុលាការខេត្តកណ្ដាល ដើម្បីចាត់ការតាមតាមច្បាប់ ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ដ​ស្ទឹងច្រាល ចោទ​មន្ត្រី​ផាកពិន័យ​របស់​ក្រសួង​សាធារណៈការ​ម្នាក់ ធ្វើការ​២​កន្លែង​

  ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ដែលមាន​ទីតាំង​នៅក្នុង​ឃុំ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីពេល​ថ្មីៗ​នេះ បាន​ចោទ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថា បាន​ទុក​ឱកាស​ឲ្យ​មន្ត្រី​ផាកពិន័យ​ម្នាក់ ធ្វើការ​ដល់​ទៅ​២​កន្លែង។​ ​ប្រភពខ្សឹបថា លោក សុខ សារឿន បាន​ថ្លែងថា ... Read More »

ខណ្ឌដូនពេញប្រជុំដាក់ផែនការ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលរួមសង្រ្កានឆ្នាំថ្មី ឆ្នាំរកានេះ នៅរម្មណីយដ្ឋានវត្តភ្នំ

ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់ផែនការការពារយ៉ាងតឹងរឹងឲ្យកំលាំងគ្រប់ជាន់ថ្នាក់ នៃខណ្ឌដូនពេញ សហការគ្នាជាមួយកម្លាំង១២ខណ្ឌ ប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋបានមកសប្បាយភាពរីករាយទាំងអស់គ្នា សម្រាប់សង្រ្កានឆ្នាំថ្មីឆ្នាំរកានេះជាពិសេសសង្រ្កាននៅរម្យមណីយដ្ឋានវត្តភ្នំដែលរដ្ឋបាលរាជធានីត្រៀមទទួលមហាជនសិស្សនិស្សិតនិងប្រជាពលរដ្ឋក្នុងមួយថ្ងៃ៥០០នាក់សម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល០៣ថ្ងៃនេះ ។ លោក សុខ ពេញវុធ ភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានឲ្យដឹងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីរសផលថ្ងៃទី១០ ... Read More »

ខ្សែបម្រើ Anthony Knockaert របស់ក្លិប Brighton ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ

កីឡាករ Anthony Knockaert ខ្សែបម្រើរបស់ក្លិប Brightonត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំឆ្នាំនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។ កីឡាករសញ្ជាតិបារាំងវ័យ២៥ឆ្នាំរូបនេះស៊ុតបាល់បាន ១៣គ្រាប់ក្នុងចំណោម៤០ប្រកួតជួយក្រុម Brightonឈរកំពូល តារាងនៅអង់គ្លេសChmapionship។ ចំណែកខ្សែបំរើSteve Sidwellមិត្តរួមក្រុមKnockaertក៏បានឈ្នះ រង្វាន់ស៊ុតបាល់ល្អបំផុតប្រចាំឆ្នាំ។ កីឡាករKnockaertក៏បានយកឈ្នះលើកីឡាករChris Woodរបស់ក្លិបLeeds United ... Read More »

បុរសម្នាក់ជិះម៉ូតូបុកក្របីដើរឆ្លងថ្នល់ស្លាប់ រីឯក្របីរបួសធ្ងន់

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ខណៈជិះម៉ូតូទៅបុកក្របីដើរឆ្លងថ្នល់ និងបណ្តាលឲ្យក្របីរបួសធ្ងន់ ហើយម៉ូតូខូចស្ទើរទាំងស្រុង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៩ ចំណុចភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ លោក ... Read More »

តខ្សែម៉ូទ័របូមទឹកទុកចូលឆ្នាំខ្មែរ ឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសជនជាតិវៀតណាមម្នាក់ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅនឹងផ្ទះរបស់ខ្លួនគ្រាដែល រូបគាត់បានតខ្សែភ្លើងម៉ូទ័របូមទឹកដាក់ពាងទុកលេងពេលចូលឆ្នាំខ្មែរខាងមុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខវត្តព្រែកតាគង់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ មន្ត្រីនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ចៅ ... Read More »

បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង ព្រួយបារម្ភខ្លាចអាមេរិកវាយប្រហារកូរ៉េខាងជើង

បេក្ខភាពប្រធានាធិបតី កូរ៉េខាងត្បូង ដែលលេចធ្លោជាងគេបំផុត លោក Moon Jae In កាលពីថ្ងៃទី១០ ខែមេសា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចអាមេរិក បើកការវាយប្រហារកូរ៉េខាងជើង។ លោកបានបញ្ជាក់ថា រាល់ការវាយប្រហារណាមួយនៅឧបទ្វីបកូរ៉េ ចាំបាច់ត្រូវតែទទួលបានការឯកភាពពីទីក្រុង ... Read More »

សមុទ្រចិនភាគខាងត្បូង៖ កត្តាដែលជំរុញឲ្យចិនត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ

ក្រោយពេលតុលាការអាជ្ញាកណ្តាល PCA ចេញសេចក្តីសម្រេចឲ្យចិនត្រូវតែ អនុវត្តតាមច្បាប់អន្តជាតិហើយចិនជាច្រើនលើក បានច្រានចោលការចោទប្រកាន់ ទាំងនោះ បើតាមទស្សនាវដ្តី Natioanl Interest បានបញ្ជាក់ថា អាមេរិកអាចនឹងអនុ វត្តនូវដំណោះស្រាយ៣ចំណុចដែលបង្ខំ ចិនត្រូវតែអនុវត្តសេចក្តី សម្រេចរបស់ PCA។ ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ការវាយប្រហារស៊ីរីគឺជាការព្រមានដល់កូរ៉េខាងជើង

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃទី៩ ខែមេសា បានប្រកាសថា ការវាយប្រហារដោយមីស៊ីលទៅលើប្រទេសស៊ីរីគឺជាការព្រមាន ដល់ ប្រទេសផ្សេងទៀត ក្នុងនោះមានទាំងកូរ៉េ ខាងជើងផង អាចប្រឈមនឹងប្រតិកម្មយ៉ាងគ្រោះថ្នាក់ពីអាមេរិក ប្រសិនបើនៅតែរឹង រូសនោះ។ ... Read More »

RANGE ROVER បើកលឿនបុកឡិចស៊ីស RX330 ដាច់កង់ខ្ទាតទៅប៉ះម៉ូតូ សង១០០ដុល្លារ

ភ្នំពេញ៖ រថយន្តRANGE ROVER មួយគ្រឿង ដោយម្ចាស់ស្រវឹង បានបើកបុករថយន្តឡិចស៊ីសRX330 ចំកង់ក្រោយបណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត ខ្ទាតទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យរងការខូចខាត នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៦៣ កែងនិងផ្លូវ៣២២ ... Read More »

ស្រវឹងស្រាទៅដេកលេងលើផ្លូវរថភ្លើង ដេកលក់ជ្រុល រថភ្លើងមកដល់កិនដាច់ក្បាលស្លាប់យ៉ាងរន្ធត់

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ ខណៈស្រវឹងស្រា​ហើយទៅដេកលើផ្លូវរថភ្លើង លុះពេលដេលលក់ភ្លេចខ្លួន រថភ្លើងមកដល់ កិនពីលើដាច់ក្បាល ស្លាប់យ៉ាងរន្ធត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ​ភូមិអង្គខ្លើរ​ ... Read More »

ឡានដឹកស្រាបៀរអង្គរដែលតែងបង្កគ្រោះថ្នាក់រឿយៗនោះ ពេលនេះបើកបុកដើមឈើនិងក្រឡាប់ទៀតហើយ

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីនគរបាលចរាចរផ្លូវគោកបានឲ្យដឹងថា ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ២០និង១៥នាទី នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ២១០ -២១១ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាតំបន់ឧស្សាហ៍កើតមានគ្រោះថ្នាក់បំផុតនោះ ... Read More »

ក្មេងស្រីអាយុ១៣ឆ្នាំត្រូវជនសង្ស័យម្នាក់ចាប់រំលោភរហូតបានសម្រេច ខណៈដើរទៅផ្លាស់គោ

ខេត្តកណ្តាលៈ ក្មេងស្រីអាយុ១៣ឆ្នាំ ដើរទៅផ្លាស់គោឲ្យស៊ីស្មៅនៅក្នុងព្រៃ ក៏ត្រូវបានជនសង្ស័យម្នាក់ឆ្មក់ចាប់រំលោភរហូតបានសម្រេច និងបានគំរាមសម្លាប់ក្មេងស្រីរងគ្រោះធ្វើឲ្យនាងមានការភ័យខ្លាចមិនហ៊ានប្រាប់នរណានោះទេ ។ ក្រោយមកទើបបែកធ្លាយដឹងដល់ឪពុកម្តាយ ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋាន ឈានដល់ចាប់ខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។ ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីអំឡុងដើមខែមីនា ឆ្នាំ២០១៧ ... Read More »

គណៈកម្មការផ្សារអូរឬស្សីពង្រឹង ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រ៤៥គ្រួសារ

ភ្នំពេញៈ ដើម្បីឲ្យកាន់តែយល់ច្បាស់ពីសុវត្ថិភាព និង វិធានការការពារការឆ្លងជំងឺបក្សី ដល់អាជីវករ និង ប្រជាពលរដ្ឋយើងទាំងអស់គ្នា ក៏ដូចជាដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារផលិតផលមានដើមកំណើតពីសត្វបន្ថែមទៀតនោះ នាព្រឹក ថ្ងៃ10-4-2017 គណៈកម្មការផ្សារអូរឬស្សី បានបន្តសហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ... Read More »

កីឡាករវ័យក្មេងកូរ៉េខាងជើងសាងប្រវត្តិសាស្រ្តនៅអ៊ីតាលី Serie A

កីឡាករវ័យក្មេង Han Kwang-Song បានសាងប្រវត្តិសាស្រ្តថ្មីមួយ ដោយក្លាយទៅជាកីឡាករកូរ៉េខាងជើងដំបូងបំផុតស៊ុតបាល់ បញ្ចូលទីនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអ៊ីតាលី ។ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Han Kwang-Song របស់ក្លិប Cagliari បានស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួននៅពេលក្លិបCagliariប្រកួតចាញ់ក្រុមTorinoដោយលទ្ធផល3-2 នៅក្នុងទឹកដីរបស់ខ្លួន។ ក្នុងការប្រកួតនោះម្ចាស់ផ្ទះបាននាំមុខមុនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធ ... Read More »

កម្មវិធី Adobe បង្ហាញពីរបៀប AI អាចធ្វើការអស្ចារ្យជាមួយនឹងការថតរូបSelfie

កម្មវិធី Adobe ត្រូវបានគេផ្តោតទៅលើកម្មវិធីទូរស័ព្ទមានវិធីកែរូបថតដែលអស្ចារ្យ សម្រាប់ពេលដែលចាំបាច់។ នៅក្នុងសន្និ សីទប្រចាំឆ្នាំរបស់ MAX design ចុង ក្រោយនេះ ក្រុមហ៊ុនបានបង្ហាញ Sensei ជាការប្រមូលផ្ដុំនៃ AI និង ... Read More »

ក្រុមហ៊ុន Adidas Futurecraft 4D ចាប់ផ្តើមសករាជថ្មីស្បែកជើង 3D-printed

ក្រុមហ៊ុន Adidas ត្រឡប់មកវិញជា មួយនឹងស្បែកជើងប៉ាតាមួយបែបទៀតដោយផ្អែកលើ 3D-printed midsole ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនបាននិយាយថា វាកាន់តែខិតជិតក្នុងការផលិតហើយ។ ស្បែកជើង Futurecraft 4D នឹងក្លាយជា ផ្នែកមួយ និងជាលើកដំបូងដោយប្រើពន្លឺសំយោគឌីជីថលរបស់កាបោន។ ... Read More »

Lewis Hamilton ឈ្នះការប្រណាំងរថយន្ត Formula One នៅក្នុងប្រទេសចិន

កីឡាករ Lewis Hamilton បានបង្ហាញពីជំនឿរចិត្តថា ការប្រណាំងរថយន្ត Formula One ក្នុងឆ្នំា២០១៧នេះគឺជារដូវកាលដ៏អស្ចារ្យបំផុតក្នុងអាជីពក្រោយបានឈ្នះការប្រណាំងនៃកម្មវិធីChinese Formula One Grand Prixក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។ ក្រោយទទួលបានជ័យជម្នះនេះ Lewis Hamiltonដែលបើកឲ្យក្រុមMercedesមានពិន្ទុស្មើនឹងកីឡាករSebastian ... Read More »

បេស្បលត្រៀមស្នើសុំក្រសួងអប់រំដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជាតិ

ភ្នំពេញ ៖ លោក Sigea Anthony អនុប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជាបានឲ្យដឹងថា សហព័ន្ធកីឡាបេស្បលកម្ពុជាគ្រោងស្នើសុំទៅក្រសួងអប់រំយុវជន និង កីឡាដាក់បញ្ចូលកីឡាបេស្បលចូលទៅ ក្នុងកម្មវិធីប្រកួតកីឡាជាតិ (National Game) របស់ក្រសួងនាឆ្នាំក្រោយដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករប្រភេទនេះឲ្យមានធនធាននិងសមត្ថភាពគ្រប់គ្រាន់ក្នុងការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ។ ... Read More »

អាជ្ញាធរប្រកាសតាមចាប់ស្រ្តីម្នាក់ដែល ប្រមាថរូបមេដឹកនាំកំពូល

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្លាំង នគរបាលខេត្តកំពង់ស្ពឺកំពុងតាមចាប់ស្ត្រីម្នាក់ដែលសង្ស័យជាសកម្មជនបក្សប្រឆាំង ដែលបានប្រមាថរូបមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ។ លោកឧត្តមសេនីយ៍ត្រី សម ... Read More »

ចៅអធិការវត្តមួយអង្គត្រូវជនមិនស្គាល់មុខ បាញ់ធ្វើគុតសង្ស័យករណីប្លន់

ខេត្តក្រចេះ ៖ ព្រះចៅអធិការវត្តមួយ អង្គបានទទួលអនិច្ចធម្មភ្លាមៗនៅក្បែរកុដិដោយត្រូវជនមិនស្គាល់មុខបាញ់ធ្វើគុត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរស់នៅតំបន់ ដាច់ស្រយាលកាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងវត្តមច្ឆិណា រាម ស្ថិតក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុក ឆ្លូង ខេត្តក្រចេះ។ ... Read More »

បុរសជនជាតិថៃថាត្រូវរ៉ូវគ្នាបាន២ដង តែនារីខ្មែរ ថាមិនដែលស្គាល់សោះ

ខេត្តប៉ៃលិន ៖ ស្រ្តីជាបុគ្គលិកកាស៊ីណូ ម្នាក់ត្រូវបុរសម្នាក់ជាជនជាតិថៃដើរទៅគោះ ទ្វារបន្ទប់ជួលរបស់ខ្លួនទាំងព្រឹកព្រលឹម ដោយល្បួងថា យកនាឡិកា១ខ្សែទៅលក់ ជូននាងពាក់ លុះបើកទ្វារបន្ទប់ភ្លាមស្រាប់តែចូលទៅច្របាច់កគំរាមសម្លាប់រួចធ្វើ សកម្មភាពចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ ជួល ... Read More »