ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ស្រាល៥នាក់

ភ្នំពេញ៖ បុរស៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូរវាងម៉ូតូបុកនឹងម៉ូតូ សង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ហើយអ្នករបួសធ្ងន់ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារអូបែកក្អម ផ្លូវ២៧១ ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង៖ ការប្រារព្ធទិវាបេតិកភណ្ឌអឺរ៉ុបជាលើកទី២នៅស្ថានទូតបារាំងនិងគ្រឹះស្ថានមួយចំនួនទៀត ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបើកទ្វារទទួលសាធារណជនអោយចូលទស្សនាដោយសេរីជាលើកទី២នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦ (ពីម៉ោង៩ព្រឹកដល់ម៉ោង៤:៣០នាទីរសៀល) ក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប ដែលត្រូវបានរៀបចំឡើងអស់រយ:ពេលជាង៣០ឆ្នាំមកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតតាមគំនិតផ្តួចផ្តើមរបស់បារាំង។ នៅក្នុងឱកាសពិសេសនេះ សាធារណជនអាចចូលទស្សនាអគារ និងទីកន្លែងនានា ដែលជាធម្មតាមិនត្រូវបានបើកអោយសាធារណជនចូលនោះឡើយ។ ដូច្នេះនៅថ្ងៃសៅរ៍នេះ ភ្ញៀវទាំងអស់អាចចូលទស្សនាអគារ ... Read More »

ចូលផ្ទះគេពេលយប់លួចទ្រព្យសម្បត្តិបានសម្រេច ព្រឹកឡើងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឃាត់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសមកម្មភាពចូលផ្ទះប្រជាពលរដ្ឋលួចទូរស្សន៍បានសម្រេចកាលវេលាពីយប់ លុះព្រឹកឡើងត្រូវបានសមត្ថកិច្ចឃាត់ជាប់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះវង់ វេន ភេទប្រុស អាយុ១៩ឆ្នាំ ... Read More »

ឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចតែដួលម៉ូតូសមត្ថកិច្ចចាប់ក្របួចបានទាំង២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ដែលជាក្រុមចោរឆក់មុខសញ្ញាចាស់ តែងធ្វើសកម្មភាពជិះម៉ូតូឆក់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយបើករត់គេចខ្លួនតែគេចមិនរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង១០ នាទី ព្រឹកថ្ងៃទី ១៣ ... Read More »

អាមេរិកព្រមានហាមប្រើ ឬសាកថ្ម Samsung Galaxy Note 7 ពេលជិះយន្តហោះបើមិនចង់មានទុក្ខ

អាជ្ញាធរសហរដ្ឋអាមេរិក បានធ្វើសេចក្តីប្រកាសព្រមានដល់អ្នកធ្វើដំណើរតាមជើងហោះហើរទំាងអស់ ហាមមិនឲ្យបើកទូរស័ព្ទ ឬក៏សាកថ្មទូរស័ព្ទ Samsung Galaxy Note 7 នៅពេលដែលឡើងជិះយន្តហោះនោះទេ ។ បន្ថែមពីលើនេះ អាជ្ញាធរសហព័ន្ធអាកាសចរណ៍ស៊ីវិលសហរដ្ឋអាមេរិក ក៏បានណែនាំឲ្យក្រុមអ្នកធ្វើដំណើរទំាងអស់ គួរណារក្សាទុកទូរស័ព្ទដៃ Samsung ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះអនុវត្តសាលក្រមរបស់តុលាការរិបអូស ផ្ទះ និងដីមួយកន្លែង

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះអនុវត្តសាលក្រមរបស់តុលាការ រឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ានរយៈពេល២សប្តាហ៍ នៅចំណុចផ្ទះលេខ ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ... Read More »

យក្សអេស្ប៉ាញសំពងយក្សស្កុតឡេន 7-0នៅក្របខ័ណ្ឌ Champions League ថ្ងៃបើកឆាក

ក្លិបធំរបស់ប្រទេសអេស្ប៉ាញ Barcelona បានសំពងយ៉ាងចាស់ដៃទៅលើក្លិបយក្សរបស់ស្កុតឡេន Celtic ដោយលទ្ធ ផល៧-០នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ថ្ងៃបើកឆាកក្នុងពូល C ។ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនLionel Messiស៊ុតបាល់បាន៣គ្រាប់តែម្នាក់ឯងនៅក្នុងការប្រកួតនោះនៅនាទីទី3,27 និង60 ។ ... Read More »

ទិត្យ វិច្ឆិកា នឹងបន្តចេញទៅច្រៀងនៅក្រៅ ប្រទេសរកលុយសង់សាលារៀននៅកោះកុង

ភ្នំពេញ៖ កម្មវិធីនៃការប្រគំតន្ត្រីរបស់សប្បុរសធម៌ “តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ”ពីថ្ងៃទី៨ ដល់ ថ្ងៃទី១១ ខែកញ្ញា កន្លងទៅនៅក្នុងបុរីញូថោន(អូដឹម) ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀននិងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុងបាន បញ្ចប់រួចរាល់។ បើទោះបីជាចំនួនអ្នកចូលទស្សនាកម្មវិធីខាងលើមានចំនួនច្រើនក្តីក៏ថវិកាដែលរំពឹងបានពីការប្រគំតន្ត្រីខាងលើមិនទាន់គ្រប់ចំនួននៃការសាងសង់សាលា រៀននៅឡើយដែលធ្វើឲ្យតារាចម្រៀងរូបនេះនឹងបន្តសកម្មភាពច្រៀងនៅក្រៅប្រទេសនិកម្មវិធីប្រគំតន្ត្រីនៅតាមខេត្តទៀតដើម្បីបង្គ្រប់ថ្លៃសាងសង់សាលារៀននោះ។ លោក ទិត្យ វិច្ឆិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើតន្ត្រីសប្បុរសធម៌ក្នុងគម្រោងជួយ ... Read More »

មន្រ្តីក្រសួងធនធានទឹក៖ ទឹកទន្លេចាប់ផ្តើម ហូរចូលតាមស្ទឹងព្រែកជាបណ្តើរៗហើយដែលបង្កលក្ខណៈអំណោយផលដល់វិស័យកសិ កម្ម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានលើកឡើងថា ទឹក ជំនន់ទន្លេមេគង្គចាប់ផ្តើមហូរចូលតាមស្ទឹងព្រែកជាបណ្តើរៗហើយដែលនឹងមានភាព អំណោយផលខ្ពស់ដល់មុខរបរកសិកម្ម និងវិស័យជលផលកម្ពុជា។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹង នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា ... Read More »

តម្លៃដំឡូងមីខេត្តត្បូងឃ្មុំធ្លាក់ចុះធ្វើឲ្យព្រួយ បារម្ភ

ខេត្តត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅខេត្តត្បូងឃ្មុំត្អូញត្អែរពីផលប៉ះពាល់ដោយសារដំណាំដំឡូងមីរបស់ពួកគាត់មានតម្លៃថោកមិនអាចទូទាត់ទៅនឹងការចំណាយបាន។ តម្លៃដំឡូងមីចុះថោកពេលនេះកសិករត្រូវប្រឈមការខាតបង់ព្រមទាំងត្រូវជំពាក់ បំណុលគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនទៀតផងពីព្រោះមិនអាចបង្វិលដើមទុនដោះស្រាយបំណុលបាន។ ពួកគាត់លើកឡើង ថា ប្រសិនបើតម្លៃដំឡូងមីបានខ្ពស់វាមិនត្រឹមតែជួយប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែវាជាការលើកទឹកចិត្តដល់ពួកគាត់ឱ្យកាន់តែស្រលាញ់មុខរបរកសិកម្មថែមទៀត។ កសិ ករនៅឃុំជាំក្រវៀនមានប្រសាសន៍ថា តម្លៃដំឡូងមីនៅឆ្នាំនេះគឺខុសគ្នាស្រឡះទៅនឹងឆ្នាំកន្លងទៅ។ លោកថា ឆ្នាំមុនកសិករអាចលក់ដំឡូងមីស្រស់បានមួយគីឡូក្រាម៣០០ រៀលទៅ៤០០រៀលប៉ុន្តែឆ្នាំនេះគឺបាន មួយគីឡូក្រាម១៥០រៀលទៅ១៦០រៀល ... Read More »

ក្មេងលេងទ្វារដែករបងផ្ទះ ធ្វើឲ្យរបងដួលសង្កត់ស្លាប់ និងរងរបួស២នាក់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានស្លាប់ រីឯក្មេងស្រីម្នាក់ទៀតបានរងរបួស បន្ទាប់ពីទ្វារដែកបានរលំសង្កត់លើ ខណៈដែលពួកគេនាំគ្នាទៅអង្រួនលេងទ្វារដែកតាមនិស្ស័យរបស់ក្មេងរពិសនោះ ។ ទ្វារដែកនេះ ខាងជាងគេនៅមិនទាន់ធ្វើរួចរាល់នៅឡើយទេ ហើយក្មេងនាំគ្នាទៅលេង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិឈូក ឃុំទ្រៀល ... Read More »

លិខិតមិត្តអ្នកអាន៖ មួយថ្ងៃកម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន

ម្ង៉ៃណោះ ខ្ញុំបាទបានប្រទះភ្នែកព័ត៌មានមួយ ដែលបានអះអាងថា មួយថ្ងៃ កម្ពុជានាំចូលគល់ស្លឹកគ្រៃពីបរទេសប្រមាណ៥០តោន នៅគ្រាដែលយើងដឹងគ្រប់គ្នាថា ប្រទេសកម្ពុជាយើងជាប្រទេសកសិកម្ម គឺដំណាំគ្រប់ប្រភេទ អាចដាំដុះបានទិន្នផលខ្ពស់ និងមិនចំណាយទ្រព្យធនអ្វីច្រើននោះឡើយ ។ ប៉ុន្តែហេតុអ្វី កម្ពុជាក្នុងដំណាក់កាលនេះ បែរជាត្រូវនាំគល់ស្លឹកគ្រៃពីបរទេសក្នុងមួយថ្ងៃរហូតដល់៥០តោន? វាក្លាយជាទម្លាប់តាមគ្រួសារ ... Read More »

កូឡុំប៊ីរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ ក្នុងជម្រៅ៧២គីឡូម៉ែត្រ

ប្រភពព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយថា ហេតុការណ៍រញ្ជួយដីកម្រិត៥.៩រ៉ិចទ័របានកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ ប៉ុន្តែនៅមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះឡើយ ។ ក្រុមភូគម្ភសាស្ត្រអាមេរិក USGS បានអះអាងថា ការរញ្ជួយដីនេះ បានកើតឡើងនៅភាគពាយព្យ តំបន់ ... Read More »

ពលរដ្ឋប្រទះឃើញអាវុធ និងគ្រាប់រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកទទួលយក

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រទះឃើញកាំភ្លើង ប្រភេទរ៉ូកែត បេ៤០កន្លះ ១ ដើម និងគ្រាប់ចំនួន ២ គ្រាប់នៅក្នុងព្រៃ ហើយបានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដើម្បីទំនាក់ទំទងទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាមកទទួលយក ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី១២ ... Read More »

ពលករខ្មែរជាង30នាក់ត្រូវថៅកែថៃបោកប្រេីរយ:ពេល២ខែគ្មានលុយ១រៀល ហេីយដឹកមកទម្លាក់ចោលនៅព្រំដែន

ប៉ោយប៉ែត៖ មានសេចក្តីរាយការណ៍មកថា ពលករខ្មែរ ប្រុស ស្រីជាង30នាក់ត្រូវបានថៅកែថៃបោកប្រេី អស់រយ:ពេល២ខែ ដោយមិនបើកប្រាក់ខែឲ្យ សូម្បី១រៀល ហេីយថៅកែថៃនោះ បានដឹកពលករខែ្មរទាំងនោះមកទម្លាក់នៅព្រំដែន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា៖ ពលករខ្មែរជាង30នាក់ត្រូវបានថៅកែថៃបោកប្រេីបេះផ្លែឈេីរយ:ពេល2ខែ ... Read More »

ផ្លូវជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង ក្លាយទៅជាកន្លែងតាំងលក់ខោអាវ ចតរថយន្ត និងម៉ូតូរ៉ឺម៉ក់កងបីហើយ

  ភ្នំពេញ : ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ ឆ្លងកាត់ ផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) ជាប់របងវិទ្យាល័យជាស៊ីម បឹងកេងកង បានការរិះគន់ចំពោះអាជ្ញាធរខណ្ឌចំការមនចំៗថា មិនបានពិនិត្យ បញ្ហាសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ នៅតាមចិញ្ចើមផ្លូវ ... Read More »

ឆបោកខោទឹកនោមកូនក្មេងតម្លៃ៥ពាន់ដុល្លារ គេចខ្លួន ជិត១ខែ លុះឃើញមុខឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីទិញខោទឹកនោមពីក្រុមហ៊ុន ចំនួន២០៦កេះ គិតជាលុយ៥០០០ដុល្លារ មិនបានទូទាត់លុយ បែជាព្យាយាមគេចមុខ អស់រយះពេលជិត១ខែ ប្រទះឃើញ ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចសាកសួរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ... Read More »

រថយន្តពាក់ស្លាកលេខរដ្ឋម្ចាស់ស្រវឹងបើកបុកធុងគុយទាវព្យាយាមបើករត់ចុងក្រោយចាប់បានសង៦០០ដុល្លារ

  ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់រថយន្តមួយគ្រឿងម៉ាកPeugeot (ពុយហ្សូ) ពាក់ស្លាកលេខរដ្ឋ09.2.0049សង្ស័យម្ចាស់ស្រវឹងបើកបុកធុងគុយទាវ ដែលកំពុងតែលក់នៅទល់មុខសណ្ឋាគារហូលីដេបណ្ដាលឲ្យខូចខាត ហើយរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ហើយជ្រុលឡើងលើសួនមុខស្ថានទូតបារាំងទៅមុខលែងរួច ក៏ត្រូវបានសមត្ថកិច្ចនឹងអ្នករត់ម៉ូតូឌុបបានដេញតាមរហូតចាប់ជាប់តែម្តង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នៅចំណុចកន្លែងលក់គុយទាវនិងទឹកក្រឡុកក្បែរចិញ្ចើមផ្លូវលេខ៦៥កែងផ្លូវលេខ៨៤ទល់មុខសណ្ឋាគារហូលីដេ ... Read More »

កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សចុះបង្ក្រាប ទីតាំងហាងម៉ាស្សា កោស​ជប់មួយកន្លែង បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស៩នាក់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចុះបង្ក្រាប ទីតាំងហាងម៉ាស្សា កោសជប់ មួយកន្លែង ដែលមានយីហោ ហេងរហូត បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស៩នាក់នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ផ្ទះលេខ៥Eo ផ្លូវសុធារស ... Read More »

សម្ដេចេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ផ្សាយផ្ទាល់ ៖ សម្ដេចេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ... Read More »

សម្តេចតេជោហ៊ុន សែន ​បានចូលមើលផ្នូរសពកូនប្រុស«ហ៊ុន កំសត់»

ខេត្តកំពងចាម៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលមើលផ្នូរសពកូនប្រុស «ហ៊ុន កំសត់» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ អំឡុងពេលធ្វើដំណើរទៅកាន់ខេត្តរតនគិរី និងមណ្ឌលគិរី ។ សម្តេចតេជោបានមានប្រសាសន៍ថា៖ «កំសត់កូនប្រុសពុកបានមកមើលកូន ... Read More »

ឪពុកក្មេកប្រើល្បិចកុហកកូនប្រសារថា ប្រពន្ធមានប្រុសថ្មី ហើយបន្លំលួចយកម៉ូតូទៅបញ្ចាំបានប្រាក់ចាយអស់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល៖ បុរសជាឪពុកក្មេកម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីកូនប្រសារបានដាក់ពាក្យប្តឹងសមត្ថកិច្ចថា បានប្រើល្បិចកុហកថា ប្រពន្ធរបស់ខ្លួនមានប្រុសថ្មី ឲ្យជិះម៉ូតូទៅចាំឃ្លាំមើល ប៉ុន្តែបុរសជាឪពុកក្មេកបែរជាលួចយកម៉ូតូទៅដាក់បញ្ចាំបានប្រាក់ចាយអស់ មុនពេលដែលសមត្ថកិច្ចឃាត់ខ្លួន ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៩និង០០នាទី នៅចំណុចភូមិតាគល់ ឃុំក្រាំងយ៉ូវ ... Read More »

ព្រឹត្តិបត្រ័ព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រ័ព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

បង្ក្រាបវង់ល្បែងស៊ីសងទាំងយប់អធ្រាត្រ ឃាត់ខ្លួន ប្រុស ស្រី៩នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើសកម្មភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងទាំងយប់អធ្រាត្រ ដោយលទ្ធផល ឃាត់ខ្លួនអ្នកញៀនល្បែង មានទាំងប្រុស មានទាំងស្រី សរុប៩នាក់ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ ... Read More »

ព្រឹកនេះ! សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សា​នុសិស្ស

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តមណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋ ... Read More »

បាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះ Fulham, Derby, Norwich, QPR, Wolverhampton មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Fulham, Derby, Norwich, QPR, Wolverhampton ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុង ទឹកដីនិងមានសង្ឃឹមឈ្នះ។ Brighton(13) Vs Huddersfield(1) Brighton ៥ប្រកួតចុងក្រោយគឺ ... Read More »

អ្នកបើករថភ្លើងល្បឿនជាង៣០០គីឡូម៉ែត្រ

ក្នុងមួយម៉ោងរងការថ្កោលទោសដែលដាក់ជើងទាំង២លើកន្លែងបញ្ជា រូបភាពដាក់ជើងទាំង២លើកន្លែងបញ្ជារថភ្លើងល្បឿនលឿន Shinkansen បានផ្សព្វផ្សាយពេញបណ្តាញសង្គមក្នុងរយៈពេលខ្លីដោយមានការចែករំលែកជិត៨ពាន់នាក់ ។ រថភ្លើង Shinkansen ធ្វើដំណើរពី Kakegawa ទៅកាន់ Hamamatsu ហើយពេលធ្វើដំណើរក្នុងល្បឿនលឿន នោះ អ្នកបើកបរបែរជាដាក់ជើងលើកន្លែងបញ្ជាទៅវិញ ។ ក្រុមហ៊ុនផ្លូវដែក ... Read More »

យន្តហោះចម្បាំងចិនបង្ហាញឥទ្ធិពលនៅសមុទ្រប៉ាស៊ីហ្វិក

ចិនបានបញ្ជូនយន្តហោះចម្បាំងជាច្រើន គ្រឿងចូលរួមធ្វើសមយុទ្ធនៅតំបន់សមុទ្របា៉ស៊ីហ្វិក។ សារព័ត៌មានរ៉យទ័របានផ្សាយ ថា នៅថ្ងៃទី១២ ខែកញ្ញា ចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យន្តហោះចម្បាំង និងយន្តហោះចាក់សាំងនៅលើអាកាស ទៅចូលរួមសកម្មភាពធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅឈូងសមុទ្រ Bashi មានចម្ងាយមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់និងហ្វុីលីពីនឡើយ។ កម្លាំងទាហានអាកាសចិនបានបញ្ជាក់ថា នេះជាការធ្វើសមយុទ្ធតាមគម្រោងទុកជាមុនស្របទៅតាមច្បាប់អន្តរជាតិ។ ប៉ុន្តែការធ្វើសមយុទ្ធនោះកើតឡើងចំពេលដែលចិនកាន់តែពង្រីកអំណាចគ្រប់គ្រងនៅសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត។ កម្លាំងទាហានអាកាសចិនបានប្រកាស ... Read More »

បាល់ទាត់ជម្រុះ UEFA Champions League តាមពូល​ថ្ងៃនេះ Tottenham, Real Madrid, Porto, Juventus, Lyon មានប្រៀបក្នុងទឹកដី

  ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុម Tottenham, Real Madrid, Porto, Juventus, Lyon ជាក្រុមដែលមានប្រវតិ្ត ល្អ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ មហាអំណាចបរមាណូទាំង៤ធ្វើសមយុទ្ធពីរក្រុមផ្សេងគ្នានឹងមានអ្វីកើតឡើងពេលអនាគត?

  បន្ទាប់ពីចិននិងរុស្ស៊ីធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំនៅសមុទ្រចិនភាគខាងត្បូងពេល នេះអាមរិកនិងឥណ្ឌាក៏បានចាប់ផ្តើមធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសចិនវិញ។ ទាំងនោះជាសកម្មភាពបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដល់សន្តិសុខពិភពលោកទាំងមូល ។ សារព័ត៌មាន Indian Express កាល ពីថ្ងៃទី១២ ខែកញ្ញា បានផ្សាយថា កម្លាំង ... Read More »