ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងនាកយដ្ឋានប្រឆាំងការជូញដូរមនុស្ស និងអនីតិជននៃក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជូញដូមនុស្ស និងអនីតិជន នៃក្រសួងមហាផ្ទៃបានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់ និងបង្កប់សេវាផ្លូវភេទឃាត់ខ្លួនមនុស្សស្រីចំនួន១០នាក់ ក្នុងនោះ អនីតិជនចំនួន៣នាក់ រួមទាំងថៅកែ២នាក់ប្តីប្រពន្ធផងដែរ ។ កិច្ចប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះម៉ាស្សាកោសជប់មួយកន្លែង ... Read More »

បុរសកម្មករទូកនេសាទ​ដែលរអិលធ្លាក់ទឹក ពេលនេះប្រទះឃើញសពអណ្តែតហើយ

ខេត្តព្រះសីហនុ៖ បុរសជាកម្មករនេសាទ មងត្រី បង្គារ សមុទ្រ ម្នាក់ដែលត្រូវគេសង្ស័យថា ដើររអិលជើងដួលធ្លាក់ ចូលសមុទ្រនៅវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹក ទី១៩ ខែធ្នូ ពេលនេះ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកសមុទ្រហើយ នៅចំណុច ច្រកចូលទំនប់រលក នៅព្រឹកថ្ងៃទី២០ ... Read More »

ប្រធានភាស៊ីផ្សារក្នុងស្រុកស្អាងត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលកោះហៅឲ្យចូលខ្លួនបំភ្លឺជុំវិញករណីយកលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង

ខេត្តកណ្តាលៈ ប្រធានភាស៊ីផ្សារក្នុងស្រុកស្អាងគឺលោក ប៉ោ សេង ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលលោក លឹម សុគន្ថា ចេញដីកាកោះហៅឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីឆ្លើយបំភ្លឺជុំវិញករណីយកលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ និងល្អី ។ ... Read More »

រថយន្តដឹកទូកុងតឺន័រ២គ្រឿងប៉ះគ្នារួចជ្រុលទៅបុក និងកិនម៉ូតូ១គ្រឿងផ្សេងទៀត​របួស២នាក់

ខេត្តព្រះសីហនុ៖ រថយន្តដឹកទូកុងតឺន័រ២គ្រឿងបើកស្របទិសដៅគ្នាលើផ្លូវតែមួយ ហើយបានប៉ះគ្នារួចជ្រុលទៅបុក និងកិនម៉ូតូ១គ្រឿងផ្សេងទៀតបណ្តាលឲ្យម៉ូតូបាក់បែកខូចខាតយ៉ាងដំណំ ចំណែករថយន្តទាំង២គ្រឿងបានរអិលធ្លាក់ចេញពីផ្លូវជាតិរៀងៗខ្លួន។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមនុស្ស២នាក់រងរបួសធ្ងន់។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅម៉ោង៥និង៣០នាទីព្រឹក ទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ១៧០/១៧១ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ... Read More »

បុរសម្នាក់ឃើញសង្សារអង្គុយជាមួយប្រុសផ្សេងវាយនាងបាក់ធ្មេញត្រូវអាវុធក្រុងប៉ោយប៉ែតឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្រុងប៉ោយប៉ែត ជាប់ពាក់ព័ន្ធនិងប្រើអំពើហិង្សាដោយចេតនា ទៅលើស្រ្តីម្នាក់ដែលជាសង្សាររបស់ខ្លួន ក្រោយស្រ្តីរងគ្រោះបានមកដាក់ពាក្យប្តឹងទៅលើជនដៃដល់ដែលបានវាយនាងបាក់ធ្មេញមុខបណ្តាលឱ្យរងរបួសយ៉ាងដំណំ ខណៈដែលនាងអង្គុយនិយាយាយសាសងជាមួយប្រុសផ្សេងក្នុងពិធីមង្គលការមួយកន្លែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ... Read More »

ម៉ូតូម៉ាកស៊ុយស៊ូគីស្មាសវី បុកគោហ្វូងដើរលើផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុកហ្វូងគោដើរលើផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រលេខ ... Read More »

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។ នាឱកាសនោះលោកស្រី ក៏បានកោតសរសើរដល់ស្មារតី និងការប្តេជ្ញារបស់លោក លោកស្រីជាថ្នាក់ដឹកនាំ ... Read More »

ប្រជាពលរដ្ឋក្រីក្រ២៧០គ្រួសារទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនLucky89

ខេត្តស្វាយរៀង ៖ លោក លីម គឹមសេង អគ្គនាយក ក្រុមហ៊ុន Lucky 89 និងជាអគ្គនាយក Lucky Ruby កាល ពីថ្ងៃទី១៩ ខែធ្នូ ... Read More »

នារីម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេចយកអស់លុយ១០០ដុល្លារ ទូរសព្ទដៃ១គ្រឿង

ភ្នំពេញ៖ នារីម្នាក់ត្រូវក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់កាបូប ស្ពាយចំហៀង បានសម្រេចយកលុយអស់១០០ដុល្លារ និងទូរសព្ទដៃ១គ្រឿង ខណៈចេញពីញាំអីជាមួយមិត្តភក្ដិហើយជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចព្រះវិហារចិន ... Read More »

អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋានស្ថាបនា​ផ្លូវបេតុងលើផ្លូវរថភ្លើងចាស់៥គីឡូម៉ែត្រតាមគម្រោង ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បើកការដ្ឋាន ស្ថាបនាផ្លូវបេតុងឆ្អឹងដែក លើផ្លូវរថភ្លើង ចាស់ទ្រុឌទ្រោម ប្រវែង ០៥គីឡូម៉ែត្រ តាមគម្រោង អភិវឌ្ឍន៍ របស់រាជធានី ដែលភ្ជាប់ ពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥ ... Read More »

រថយន្តដឹកទំនិញបុកចូលផ្សារសម្រាប់បុណ្យណូអែល ស្លាប់ និងរបួសជាង ៦០នាក់នៅអាល្លឺម៉ង់

រថយន្តដឹកទំនិញមួយគ្រឿង បានបុករ៉ះនៅក្នុងផ្សារណូអែល ដែលមានមនុស្សកុះករកណ្តាលទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៥០នាក់រងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅពេលដែលមានមនុស្សជាច្រើននៅទីនោះ ពិសេសគឺកុមារ ដើម្បីទិញសម្ភារៈបុណ្យណូអែលជិតមកដល់ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រសិនបើនេះ ជាការវាយប្រហារភេរវកម្មនោះ គឺជាភេរវកម្មបង្ហូរឈាមសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់មិនធ្លាប់មានរយៈពេលមួយទសវត្សរ៍កន្លងមក។ ... Read More »

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីរងការធ្វើឃាត

  កាលពីថ្ងៃទី១៩ ធ្នូ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសទួរគីបានឲ្យដឹងថា មន្ត្រីប៉ូលិស ឈ្មោះMevlutMertAltintas ដែលជាជនដៃដល់នៅក្នុងការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីឈ្មោះ Andrei Karlov ក្នុងការវាយប្រហារមួយនៅទីក្រុង Ankara ។ ប៉ូលិសដៃដល់នោះ គឺស្ថិតនៅក្នុងបណ្តាញរបស់ លោកMuhammetFethullahGulenដែលកំពុងភៀសខ្លួនរស់នៅអាមេរិក។ ... Read More »

ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនពីបទពាក់ពន្ធ័នឹងសារធាតុញៀននៅមេមត់

ខេត្តត្បូងឃ្មំុ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទជាប់សង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូដោយខុសច្បាប់នូវសារធាតុញៀន។ ការចាប់ខ្លួននេះ ធ្វើឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងចាំចំការកៅស៊ូ ... Read More »

ហេង ពិសិដ្ឋត្រៀមចូលរោងការជាមួយកូនស្រីមន្ត្រីគយ

ភ្នំពេញ៖ តារាសម្តែង និងពិធីករ ហេង ពីសិដ្ឋ នឹងចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។ ភ្ញៀវប្រមាណជិត១ពាន់នាក់នឹងត្រូវ ចូលរួមពិធីមង្គលការមួយនេះ ប៉ុន្តែមិនមានអ្នកសិល្បៈច្រើនទេដែលត្រូវបានអញ្ជើញ ព្រោះតែទីកន្លែងដែលត្រូវជួលទទួលភ្ញៀវមាចំនួនកំណត់។ តារាចម្រៀង និងសម្តែង ... Read More »

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញក្នុងពិធីបិទវគ្គការហ្វឹកហាត់នៅសាលាកំបូល

ភ្នំពេញ៖ វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាកំបូល កម្លាំងអាវុធហត្ថបានអនុវត្តមេរៀនជាក់ស្តែងក្នុងការរក្សាសណ្តាប់ធ្នាប់ និងវាយលុករំដោះជនរងគ្រោះដែលត្រូវជនល្មើសបង្ខាំងទុកក្នុងបន្ទប់នៃអគារមួយ។ លោក ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនការរក្សាសណ្តាប់ធ្នាប់និងការពារសន្តិសុខ ... Read More »

ទីក្រុងអាឡែបប៉ូមិនទាន់ស្ងប់ស្ងាត់ បើទោះ រដ្ឋាភិបាលស៊ីរីយកឈ្នះក៏ដោយ

ខ្មាន់កាំភ្លើងនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១៨ ខែធ្នូ បានបើកការវាយប្រហារទៅលើក្បួនរថយន្តដឹកពលរដ្ឋភៀសខ្លួនចេញពីទីក្រុងអាឡែបប៉ូធ្វើឲ្យពលរដ្ឋរាប់សិបពាន់ នាក់ជាប់គាំងនៅខាងក្នុងដោយដេកនៅក្រោមដំបូលតង់ផ្ទាល់ដី។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ការជម្លៀស ពលរដ្ឋត្រូវបានពន្យារពេលក្បួនរថយន្តដឹក ជនភៀសខ្លួនលើកទីពីរត្រូវបានវាយប្រហារ បណ្តាលឲ្យឆេះ។ រថយន្តដឹកជនភៀសខ្លួនត្រូវបានអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមតាម ដានយ៉ាងយកចិត្តទុកដាក់។ ការដឹកជញ្ជូន ជនភៀសខ្លួនចេញពីតំបន់ខាងលើមិនទាន់ ... Read More »

នគរបាលក្រុងសួងឃាត់ខ្លួនជសង្ស័យប្រុសស្រីពាក់ពន្ធ័នឹងសារធាតុញៀន

ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសួងឃាត់ខ្លួនពីបទ ជាប់សង្ស័យ រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន។ ករណីនេះធ្វើឡើងនៅម៉ោង ៣និង៣០ នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ។ លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដែលមានរយៈពេល ២ថ្ងៃ ... Read More »

ពូរំលោភក្មួយបានសម្រេចជាបន្តបន្ទាប់៤ដង ចុងក្រោយត្រូវជាប់ខ្នោះសមត្ថកិច្ចសង្កាត់កោះដាច់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កោះដាច់ ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភក្មេងស្រីជាអនីតិជនបានសម្រេចជាបន្តបន្ទាប់ដល់ទៅ៤ដង ។ ហេតុការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ក្រោយពេលសមត្ថកិច្ចទទួល បានពាក្យបណ្ដឹងរបស់ស្រ្តីជាម្តាយក្មេងស្រី។ លោកវរសេនីយ៍ត្រី ឯក សេរីវុធ ... Read More »

ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នៅកម្ពុជា

ភ្នំពេញ៖ លោក រ័ត្ន សាខន ប្រធានសហព័ន្ធកីឡាវ៉ូវៀតណាម បានឲ្យដឹងថា កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវៀតណាមជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើក៤ នៅលើទឹកដីខេត្តសៀមរាម ដែលគ្រោងដំណើរការប្រកួតពីថៃ្ង ទី១១ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧ ... Read More »

ជប៉ុនជំរុញប្រភេទកីឡាការ៉ាតេដូ កម្ពុជាឲ្យបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Horinouchiឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ។ ជំនួបពិភាក្សានេះ បានធ្វើឡើងក្នុងគោលដៅជំរុញប្រភេទកីឡាមួយចំនួន ដែលជប៉ុនត្រៀមដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០២០ ។ ... Read More »

ជនសង្ស័យ៣នាក់វាយប្លន់យកម៉ូតូនិចពីយុវជនម្នាក់បានសម្រេចហើយគេចខ្លួនបាត់នៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមជនសង្ស័យមួយក្រុមមានគ្នាបីនាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូនិចមួយគ្រឿងទៅបាត់ខណះដែលជនរងគ្រោះឈប់បត់ជើងតូច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលូទឹកស្អុយខាងក្រោយវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សំ សំណាង ភេទប្រុស ... Read More »

អាមេរិកមិនត្រូវការនាវាមុជទឹកដែលចិនចាប់បានមកវិញឡើយ

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរណាស់តែផ្តល់ឲ្យចិនរក្សាទុកនូវនាវាមុជ ទឹកដែលគ្មានមនុស្សបើកដែលបានចាប់ ទុកនៅក្នុងដែនសមុទ្រអន្តរជាតិ។ នេះបើតាមគេហទំព័រព័ត៌មានរបស់អង់គ្លេស Skynews បានផ្សព្វផ្សាយឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦។ លោកប្រធា នាធិបតីជាប់ឆ្នោតថ្មីបានសរសេរនៅក្នុង Twitter ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកម៉ូតូមួយគ្រឿងទៀតខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនបត់ឆ្វេងមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿងទៀតពេញទំហឹងបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង តែមិនបណ្ដាលអោយអ្នកជិះម៉ូតូរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង២០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៣៦ កែងនិងផ្លូវព្រះសុីសុវត្តិ ស្ថិតក្នុងសង្កាត់ ផ្សាកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា ... Read More »

ជិះម៉ូតូលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តដែលបើកបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ទៅបុករថយន្តហាយឡែនឌ័រចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ទាំងពីរនាក់ ចំណែករថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងវិមានឯករាជ្យប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

រថយន្តបាឡែនបុកម៉ូតូរងរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ខេត្តស្វារៀង៖ ប្រុស ស្រី២នាក់ រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តកាមរិរីបាឡែនមិនចាំស្លាកលេខបុកពីក្រោយស្របទិសគ្នាកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រលេខ ១២៣/១២៤ ភូមិ ... Read More »

ផឹកចំស្រាកាច ចាក់ប្រពន្ធមួយកាំបិតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាចាក់ប្រពន្ធរបស់ខ្លួនខណះដែលផឹកស្រាស្រវឹងជោគកាលពី វេលាម៉ោង៧និង៤០នាទីយប់ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្លុកព្រឹង ឃុំពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលហ៊ានលើកដៃចាក់ប្រពន្ធមានឈ្មោះ អ៊ុក ... Read More »

រថយន្តកាមរីបាឡែនបើកបុករថយន្តហាយឡែនឌ័រពីចំហៀងខ្ទាតទៅប៉ះរ៉ឺម៉កម៉ូតូបណ្ដាលឲ្យក្រឡាប់ ២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន និងជែងរ៉ឺម៉កម៉ូតូនៅពីមុខផុតបន្តិច ក៏ជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌ័រ ដែលបើកបញ្ច្រាសគ្នា ចំប្រឆិតពីចំហៀងដូចគ្នា បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើងឡើងលើបណ្ដាលឲ្យប្ដីប្រពន្ឋទាំងពីរនាក់ម្ចាស់រ៉ឺម៉កម៉ូតូនោះរងរបួសធ្ងន់ ។ ហេតុការណ៍មួយនេះ បានបង្កឡើងនៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

មិត្តភក្តិប្រធានាធិបតីកូរ៉េខាងត្បូងអាចជាប់គុក១៥ឆ្នាំ

កាលពីថ្ងៃទី១២ ខែធ្នូ តុលាការទីក្រុងសេអ៊ូលបានចាប់ផ្តើមកាត់ក្តីលោកស្រី Choi Soon Sil ដែលជាបុគ្គលស្ថិតនៅក្នុង វិវាទនយោបាយនៅកូរ៉េខាងត្បូងធ្វើឲ្យ មន្ត្រីជាច្រើនត្រូវលាលែងចេញពីតំណែង និងមានមហាបាតុកម្មកើតឡើង។ សារព័ត៌មាន AFP បានផ្សាយថា តុលាការទីក្រុងសេអ៊ូលនៅថ្ងៃនេះបានលាត ត្រដាងបង្ហាញខ្លួនជាលើកដំបូងអំពីបុគ្គលដែលជាប់ចោទនៅក្នុងរឿងក្តីនយោបាយប្រទេសនេះគឺលោកស្រី ... Read More »

ប្រពន្ធមានផ្ទៃពោះហើយឲ្យយកចេញ ប្រពន្ធមិនយកខឹងវាយប្រពន្ធបែកភ្នែកម្ខាង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសបែកម្ខាងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃបន្ទាប់ពីប្តីចុងចិត្តអប្រិយវាយធ្វើបាបព្រោះខណះនាងមានផ្ទៃពោះហើយអោយយកកូនចេញតែប្រពន្ធមិនព្រមយកចេញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវលាម៉ិង១១និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរងគ្រោះឈ្មោះចូក ស្រីនាង អាយ៣៤ឆ្នាំ មុខរបដើប៉េះត្រគួនលក់ មានស្រុកកំណើតនៅភូមិជួ ... Read More »