រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson កាលពីថ្ងៃទី២៣ ខែសីហាបានចោទប្រកាន់រុស្ស៊ីថាបានផ្តល់អាវុធឲ្យក្រុមភេរវកម្មតាលីបង់នៅអាហ្វហ្គានីស្ថានដើម្បី ប្រឆាំងអាមេរិក។ មន្ត្រីការបរទេសអាមេរិក បញ្ជាក់ទៀតថា សកម្មភាពរបស់ទីក្រុង មូស្គូ បានបំពានច្បាប់អន្តរជាតិ។ លោក Rex Tillerson បានប្រកាសដូចខាងលើក្រោយពេលដែលរដ្ឋាភិបាលរបស់ ... Read More »
រថយន្តអង្គភាពកងពលតូចលេខង៧០បើកបោះពួយយ៉ាងលឿនពេលមេឃកំពុងធ្លាក់ភ្លៀងបណ្តាលឲ្យជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាកAUDIQ7
ខេត្តកណ្តាលៈ រថយន្តធុនធំរបស់អង្គភាពកងពលតូចលេខង៧០ បើកបោះពួយយ៉ាងលឿនពេលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាកAUDI Q7 ពេញមួយទំហឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនមានមនុស្សរងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ... Read More »
អគ្គីភ័យកំពុងឆាបឆេះផ្ទះនៅម្តុំផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
អគ្គីភ័យកំពុងឆាបឆេះផ្ទះនៅម្តុំផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៦ មាត្រា៤១ មាត្រា៤២ ... Read More »
ព្រះសង្ឃមួយអង្គគង់នៅវត្តកោះថ្កូវ កំពង់ឆ្នាំង ត្រូវជនមិនស្គាល់មុខចាក់ប្រហារមិនដឹងមូលហេតុ
ខេត្តកំពង់ឆ្នាំង៖ ក្រុមជនមិនស្គាល់មុខប្រមាណជា៣ទៅ៤នាក់ បាននាំគ្នាធ្វើសកម្មភាពយកដែកឆាប សម្រុកចូលទៅចាក់ប្រហារព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តកោះថ្កូវ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ ។ សេចក្តីរាយការណ៍បញ្ជាក់ថា ករណីនេះ កើតឡើងនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧វេលាម៉ោង១១និង៣នាទី ស្ថិតនៅវត្តកោះថ្កូវ ភូមិកោះថ្កូវ ឃុំកោះថ្កូវ ... Read More »
មនុស្ស១៦នាក់ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួននៅភូមិព្រែកទាល់ករណីគ្រឿងញៀន
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស១៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះមិនរៀបរយ ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្រោមបទពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
អាល្លឺម៉ង់ដកមាសរក្សានៅបារំាង៣៧០តោនវិលត្រឡប់ទៅស្រុកវិញ
ធនាគារជាតិអាល្លឺម៉ង់ Bundesbank កាលពីថ្ងៃទី២៣ ខែសីហា បានប្រកាសថា បានបញ្ជូនរួចរាល់នូវមាសដែលរក្សាទុកនៅក្នុងប្រទេសបារាំងនាសម័យសង្គ្រាមត្រជាក់ ទៅរក្សាទុកនៅក្នុងប្រទេសអាល្លឺ ម៉ង់វិញ។ ការរៀបចំបញ្ជូនមាសទាំងនោះ ធ្វើឡើង លឿនជាងគម្រោងដល់ទៅ៣ឆ្នាំ។ ការប្រកាសរបស់ធនាគារជាតិ Bundesbank បានធ្វើឡើងក្នុងពេលដែលមាស ១០០តោនចុងក្រោយបានបញ្ជូនពីទីក្រុងប៉ារីសទៅកាន់អាល្លឺម៉ង់។ ... Read More »
ប្តីប្រពន្ធចំណាស់ ស្នើអភិបាលរាជធានី អន្តរាគមន៍ទៅប្រធានមន្ទីរដែនដី បញ្ជាក់ភាពត្រឹមត្រូវការធ្វើរបងហ៊ុំព័ន្ធដី
ភ្នំពេញ៖ កន្លងមក លោក សុខ អឿន និង ប្រពន្ធ បានដាក់ពាក្យបណ្ដឹងតវ៉ាទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីសុំលុបលិខិតលេខ១៧៨៣ដនស/អគ្គាធិ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ... Read More »
តុលាការកំពូល សវនាការរឿងក្ដីលោកស្រីទេព វន្នី និងស្ត្រី៣នាក់ទៀត ករណីប្រមាថនិងជេរប្រមាថជាសាធារណៈមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ បើកសវនាការសំណុំរឿងលោកស្រីទេព វន្នី និងស្ត្រីបឹងកក់៣ទៀត ពាក់ព័ន្ធបទល្មើស”ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” ។ នេះបើតាមការបញ្ជាក់របស់លោកព្រះរាជអាជ្ញា នៅ មុនីជោត អ្នកនាំពាក្យតុលាការកំពូល ។ ... Read More »
ជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញគ្រឿងញៀនពីមេក្លោងនៅស្រុកកៀនស្វាយវិញ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូចាប់ខ្លួន
ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញគ្រឿងញៀនពីមេក្លោងនៅនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយវិញ ក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បង្រ្កាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ចម្លងកោះអន្លង់ចិន ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ
ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ ... Read More »
សម្តេចតេជោហ៊ុន សែន អបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរដល់កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទើបបានទទួលមេដាយមាស ។ សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រលប់ថ្ងៃទី២៤ ខែសីហាថា៖ «ខ្ញុំសូមអបអរសាទរដល់កីឡាការិនី កែ ... Read More »
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិចិន ១២២នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ខេត្តសៀមរាប៖ នៅវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិន១២២នាក់ ស្រី១៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(VOIP) ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ... Read More »
សាលក្រមរឿងក្ដីលោក សួន សេរីរដ្ឋា នឹងត្រូវតុលាការប្រកាសនៅថ្ងៃស្អែកពេលរសៀល
ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការនៅរសៀលថ្ងៃទី២៤ ខែសីហា នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចថា សាលក្រមរឿងក្ដីលោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នឹងត្រូវប្រកាសនៅរសៀលថ្ងៃទី២៥ ខែសីហា ។ ... Read More »
អាចនឹងមានបាតុកម្មតវ៉ាប្រឆាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ការធ្វើបាតុកម្មតវ៉ាជាលក្ខណៈ ទ្រង់ទ្រាយធំប្រឆាំងនឹងស្ថានទូតអាេមរិក នៅភ្នំពេញបានកើតម្តងរួចមកហើយកាល ពីអំឡុងទសវត្ស៦០ ខណៈទង្វើរបស់អាេម រិកធ្លាប់លូកលាន់ចូលដែនអធិបតេយ្យ របស់កម្ពុជា ។ បច្ចុប្បន្ននេះអាមេរិកហាក់បង្កើតឲ្យមាន នូវអំពើញុះញង់ដល់ពលរដ្ឋកម្ពុជាដែល កំពុងស្រឡាញ់សន្តិភាពងាកមករកការ ប្រឆាំងជាមួយនឹងអាមេរិកសាជាថ្មីក្នុង នោះប្រភពខ្លះបានទម្លាយឲ្យដឹងថា ការធ្វើ ... Read More »
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម៖ យុវជនត្រូវសិក្សា និងចងចាំប្រវត្តិសាស្ត្រខ្លួន
ភ្នំពេញ៖ «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។ នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា មន្ត្រី នាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ... Read More »
ភ្លើងប្រចណ្ឌជំរុញឲ្យប្ដីប្រពន្ធវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងប្តីត្រូវចូលគុក
ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនបញ្ជូនទៅឃុំពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាបង្កឲ្យមាន របួសស្នាមលើប្រពន្ធកាលពីវេលាម៉ោង១០ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅផ្ទះ ឈ្មោះ ហាំង អូម ស្ថិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ។ មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ... Read More »
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការបិទវិទ្យុមួយចំនួន ព្រោះមិនគោរពច្បាប់ មិនមែនមកពីជួលម៉ោងឲ្យ វិទ្យុសំឡេងសហរដ្ឋអាមេរិក និងអាសីុសេរីនោះទេ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានធ្វើសន្និសីទកាសែត មួយនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្រោយពីមាន ប្រតិកម្មទាំងវិជ្ជមាន និងអវិជ្ជមានពាក់ព័ន្ធនឹងការផ្សាយរបស់វិទ្យុក្នុងស្រុកមួយចំនួន។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រោយការបិទសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី២៣ ខែសីហា មានការនិយាយ ... Read More »
ជិះម៉ូតូលឿនបុកគោយន្តកែច្នៃចតស្ងៀមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ខេត្តរតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្តកែច្នៃមួយគ្រឿង ចតស្ងៀមកំពុងជួសជុល ស្រាប់តែម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿនលើកំណាត់ផ្លូវជាតិលេខ៧៨ ទិសដៅពីកើតទៅលិច បុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ... Read More »
ពលរដ្ឋថៃអន្ទះសាររង់ចាំ ការប្រកាសសាលក្រមរបស់តុកាលារ ទៅលើករណីលោកស្រីយីងឡាក់
ពលរដ្ឋគាំទ្រ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាកំពុងតែរង់ចាំយ៉ាងអន្ទះសារ នៅក្នុងការប្រកាសសាលក្រមរបស់តុលាការ កំពូលថៃ លើរឿងក្តីរបស់លោកស្រី យីងឡាក់។ លោកស្រីយីងឡាក់ ទទួលរងការចោទប្រកាន់ ពីបទធ្វេសប្រហែសខ្វះការទទួលខុសត្រូវ និងអំពើពុករលួយ។ ប្រសិនបើត្រូវបានកាត់ទោសនោះ លោកស្រីយីងឡាក់អាចជាប់ពន្ធនាគារ ១០ឆ្នាំ។ ... Read More »
ទោះជាមហាអំណាច និងបិតាប្រជាធិបតេយ្យ ក៏មិនអាចបំពានច្បាប់ប្រទេសដែលមានអធិបតេយ្យ និងនីតិរដ្ឋបានដែរ
គេថា «អាមេរិកខូច គឺពិតជាខូចដូចមាត់គេថាមែន» ឲ្យតែប្រទេសណាមួយដែលអាមេរិកស្អប់ មិនចូលចិត្ត មេដឹកនាំនៅក្នុងប្រទេសនោះ បើទោះបីការដឹកនាំនៅក្នុងប្រទេសនោះមានភាពរីកចម្រើន មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យ៉ាងណាក្តីក៏អាមេរិក រិះរកគ្រប់ វិធីសាស្ត្រ មធ្យោបាយ ដើម្បីបំផ្លាញឬកម្ចាត់មេដឹកនាំនៅក្នុងប្រទេសនោះដែររួចដាក់មេដឹកនាំដែល ក្រាបលូនទៅតាមជើង ... Read More »
នារីវ័យក្មេងម្នាក់ជិះម៉ូតូងងឹតមុខ បុករថយន្តចតស្ងៀមរបួសជើងម្ខាង
ភ្នំពេញ: នារីវ័យក្មេងម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនដឹងរឿងអីបានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងដែលគេចតចោលតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសជើងស្តាំយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះមិនស្គាល់ឈ្មោះមានវ័យជិត២០ឆ្នាំម្នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AJ-6594 ... Read More »
ក្នុងនាមជាពលរដ្ឋម្នាក់ សូមបញ្ចេញមតិ បន្តិច៖ “ពាក្យថា លិទ្ធិប្រជាធិបតេយ្យ គឺវាមាន អត្ថន័យ និយមន័យ ច្បាស់លាស់”
និយាយរួមទៅម្នាក់ៗ គឺស្រលាញ់នូវ លិទ្ធិប្រជាធិបតេយ្យ ក្នុងនោះសូម្បីតែខ្ញុំ ជាពលរដ្ឋម្នាក់ ក៏ពេញចិត្តអ្វីដែលមានលិទ្ធិ ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេស របស់ខ្ញុំ ។ យើងគួរយល់ឲ្យបានច្បាស់ ពាក្យថា លិទ្ធិប្រជាធិបតេយ្យ ព្រោះមាន អត្ថន័យ និយមន័យ ... Read More »
លោក អូស្មាន ហាស្សាន់៖ បងប្អូនមុស្លិម ៦២៧ នាក់ មិននឹកស្មានថានិងបានទៅប្រតិបត្តិបុណ្យហាជ្ជនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រសិនបើគ្មានការអនុគ្រោះលក្ខខ័ណ្ឌមួយ របស់ក្រុមហ៊ុននាំហាជ្ជី អារ៉ាបីសាអូឌីត
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ប្រសិនបើពុំមានការអនុគ្រោះលក្ខខ័ណ្ឌមួយចំនួន ពីសំណាក់ក្រសួងហាជ្ជីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទេនោះ បងប្អូនខ្មែរមុស្លិមទាំងអស់ ក៏មិនអាចអញ្ជើញទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី នៅក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះបានដែរ លើកលែងតែគណៈ ប្រតិភូមុស្លិមកម្ពុជាចំនួន ... Read More »
រថយន្តដឹកថ្មបុកបុរសជិះម៉ូតូម្នាក់របួសធ្ងន់ បើកចូលសួនឧស្សាហកម្មកាណាឌីយ៉ាគេចខ្លួនបាត់
ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តដឹកថ្មមួយគ្រឿង បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បានកៀរម៉ូតូរបស់គាត់បណ្តាលឲ្យដួល កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវេងស្រេងត្រង់ទល់មុខសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »
អ្នកស្រុករមាសហែកនាំគ្នាដាំឫស្សីពីងពង់ ខណៈមានទីផ្សារ
ខេត្តស្វាយរៀងៈ អ្នកភូមិមួយចំនួនបាននាំគ្នាដាំឫស្សីពីងពង់ ព្រោះឫស្សីមួយប្រភេទ នេះដែលគេយកទៅធ្វើផ្ទះ និងគ្រឿងសង្ហារឹមផ្សេងៗ ដោយមើលឃើញពីគុណប្រយោជន៍របស់ឫស្សីនេះ ទើបអ្នកស្រុករមាសហែក ជាពិសេសអ្នករស់នៅឃុំដូង ដែលមានឫស្សីពីងពង់ ត្រូវប៉ាន់ ព្រោះមានទីផ្សារលក់ទៅឲ្យឈ្មួញវៀតណាមដោយបានតម្លៃសមរម្យគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ។ បើតាមស្ត្រីចំណាស់ម្នាក់ រស់នៅភូមិបាត្រាស់ ឃុំដូងបូង បានឲ្យដឹងថា ... Read More »
ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាចុះសួរសុខទុក្ខ កីឡាករកីឡាការិនី នៅសាលាគុនតាដំបងដែក និង សាលាគុនល្បុក្កតោកុមារទេពមានរិទ្ធ
ខេត្តកំពង់ឆ្នាំង៖ លោកទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសួរសុខទុក្ខ កីឡាករកីឡាការិនី នៅក្នុងសាលាគុនចំនួន២ គឺសាលាគុនតាដំបងដែក ដែលមានទីតាំងនៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាលាគុនល្បុក្កតោកុមារទេពមានរិទ្ធ ដែលមានទីតាំង ... Read More »
នគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនម៉ាទឹកកក៤កញ្ចប់
ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ... Read More »
សាលាដំបូងរាជធានីភ្នំពេញចាប់ផ្ដើមសវនាការរឿងក្ដីលោក សួន សេរីរដ្ឋា
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែសីហា នេះ ចាប់ផ្ដើមបន្តសវនាការរឿងក្ដីលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកសៀង ... Read More »
កម្លាំងសាលាខណ្ឌដូនពេញ ឃាត់ស្រី្តរកស៊ីផ្លូវភេទនៅវត្តភ្នំ៤នាក់យកទៅអប់រំ
ភ្នំពេញ ៖ នាវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥១ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះបង្រ្កាបសកម្មភាពស្ត្រីរកស៊ីផ្លូវភេទដែលឈរនៅរង្វង់មូលវត្តភ្នំដោយឃាត់ខ្លួនបានចំនួន៤នាក់យកទៅធ្វើការអប់រំ។ សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ស្ត្រីរកស៊ីផ្លូវភេទដែលឃាត់ខ្លួននេះ ទី១-ឈ្មោះ ស.ជ.ត អាយុ២៨ឆ្នាំ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច