ព័ត៌មានទាន់ហេតុការណ៍៖
'

Gareth Southgate ចុះកុងត្រាដឹកនាំក្រុមជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ២០២០

លោក Gareth Southgateត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអង់គ្លេសដោយគាត់បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំដឹកនាំក្រុមអង់គ្លេសក្នុងការប្រកួតដណ្តើមពានរង្វាន់ពិភព លោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ីនិងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០។ អ្នកចាត់ការទូទៅវ័យ៤៦ឆ្នាំនេះដឹកនាំក្រុមជម្រើសជាតិអង់គ្លេសបាន៤ប្រកួតហើយក្នុងនាម ជាអ្នកចាត់ការទូទៅបណ្តោះអាសន្ន។ បើយោងទៅតាមកិច្ចសន្យាដែលគាត់បានចុះជាមួយនឹង សហព័ន្ធបាល់ទាត់អង់គ្លេស (FA) គាត់នឹងទទួលបានថ្លៃឈ្នួល២លានផោនឬ២,៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ លោក Southgate បានថ្លែងថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើជាអ្នកដឹកនាំក្រុម ... Read More »

Edinson Cavani រកបាល់បាន១០០គ្រាប់ឲ្យក្លិប Paris Saint-Germain ហើយ

ខ្សែប្រយុទ្ធ Edinson Cavaniបានរកគ្រាប់បាល់ចំនួន១០០គ្រាប់ហើយឲ្យក្លិបយក្សបារាំងParis Saint-Germainបន្ទាប់ពីពួកគេយកឈ្នះលើក្រុមAngers ដោយលទ្ធផល2-0ក្នុងក្របខ័ណ្ឌបារាំងLeague 1កាលពីថ្ងៃពុធ។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយនេះបានផ្លាស់ចេញពីក្រុមNapoliរបស់អ៊ីតាលីមកកាន់ក្រុមParis Saint-Germainក្នុងឆ្នាំ២០១៣។ ក្នុងរយៈពេលបីរដូវកាលនេះ Edinson Cavaniរកគ្រាប់បាល់សរុប១០០គ្រាប់ ក្នុងចំណោម១៦៦ប្រកួត ហើយរដូវកាលឆ្នាំ២០១៣-២០១៤គឺជារដូវកាលគាត់ទទួលបានជោគជ័យច្រើន ជាងគេដោយរកគ្រាប់បាល់បាន៣១គ្រាប់។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំEdinson ... Read More »

ស្ពានអាកាសស្តុបផ្សារដីហុយស្ថាបនាសម្រេចបានប្រមាណ៣០ភាគរយហើយ

ភ្នំពេញ៖ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយកាលពីចុងខែសីហាកន្លងមកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថារហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ៣០ភាគរយហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថាការអនុវត្ដការងារនៅក្នុងការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ៣០ភាគ រយដោយអ្នកជំនាញកំពុងតែចាក់ដំឡើងសសរស្ពាន ចាក់ជើងតាងនិងចាក់ពុម្ព សសរបេតុងស្ពាន។ ... Read More »

រយៈពេលមួយខែអង្គភាពប្រឆាំងអំពើពុករលួយទទួលពាក្យបណ្តឹង ៤៨ បណ្តឹង

ភ្នំពេញៈ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី១៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃម្សិលមិញ ត្រឹមតែរយៈពេលមួយខែគឺខែវិច្ឆិកា ឆ្នាំ២០១៦ បណ្ដឹងចំនួន៤៨បណ្តឹង បានប្ដឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលក្នុងនោះ ... Read More »

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់អាវុធគ្មានការអនុញ្ញាត បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញអាវុធខ្លីម៉ាកកា៥៩មួយដ់មនៅជាប់នឹងខ្លួន។ មន្រី្តនគរបាលព្រហ្មទណ្ឌរាជធានីបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ុន ទី ហៅ តួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរនិង ... Read More »

លោក វេង សាខុន ជួបពិភាក្សាជាមួយសហភាពសហព័ន្ធស្រូវអង្ករកម្ពុជាលើបញ្ហាស្រូវ អង្ករធ្លាក់តម្លៃ

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេ សាទបានជួបប្រជុំពិភាក្សាជាមួយសហ ភាពសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីរក ដំណោះស្រាយបញ្ហាស្រូវ-អង្ករខណៈ ប្រឈមនឹងការធ្លាក់តម្លៃ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានេះបានធ្វើឡើងកាលពី ... Read More »

ពលរដ្ឋជាង៤០គួ្រសារនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខចោទអាជ្ញាធរថាមិនអើពើរឿងយោធារំលោភយកផ្លូវសាធារណៈ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង ៤០គ្រួសារ រស់នៅក្រុមទី៦ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ នេះបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌសែនសុខ ដែលមិនបានជួយដោះស្រាយបញ្ហាមន្ត្រីយោធាម្នាក់ដែលបាន សង់របងផ្ទះរំលោភយកចំណីផ្លូវសាធារណៈ របស់រដ្ឋ និងបានបង្កការលំបាកដល់ការធ្វើដំណើររបស់ពួកគាត់ ... Read More »

កម្ពុជាជំរុញឲ្យចិនពង្រីកជើងហោះហើរត្រង់​ពីខេត្តហឺណាន-កម្ពុជា

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានស្នើឲ្យគណៈប្រតិភូចិនខេត្តហឺណានពង្រីកជើងហោះហើរត្រង់ពីខេត្តហឺណានមកកាន់កម្ពុជាដើម្បីផ្ដល់នូវលំហូរ សក្ដានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រី ថោង ខុន ជាមួយលោក Zhang Guangzhi ... Read More »

អ្នកបើកបរងងុយដេកបើករថយន្តដឹកស្វាយក្រឡាប់ធ្លាក់ចូលប្រឡាយ

ខេត្តព្រៃវែង ៖ រថយន្តដឹកស្វាយ១គ្រឿងក្រឡាប់ធ្លាកប្រឡាយដោយសារអ្នកបើកបរ ងងុយដេកបណ្ដាលឲ្យចាក់ចោលផ្លែស្វាយពេញប្រឡាយនិងខូចរថយន្តស្ទើរទាំង ស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៨ ត្រង់ ចំណុចភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ... Read More »

ពលរដ្ឋចោទនាយប៉ុស្តិ៍នគរបាលការពារព្រំដែនបង្គោលឡាក់៦៨របស់វរៈព្រំដែនលេខ៨២១ឃុបឃិតជាមួយឈ្មួញរកស៊ីឈើបើកដៃឱ្យកម្មករខ្មែរឆ្លងដែនខុសច្បាប់ទៅលីឈើនៅទឹកដីថៃ

ខេត្តប៉ៃលិន៖ មានសេចក្តីរាយការណ៍ មួយបានឱ្យដឹងថា នាយប៉ុស្តិ៍នគរបាលរបស់វរៈព្រំដែនលេខ៨២១ ដែលឈរជើងនៅត្រង់ចំណុចបង្គោលឡាក់លេខ៦៨ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុង ប៉ៃលិន បាននិងកំពុងតែរកស៊ីឃុបឃិតជាមួយក្រុមឈ្មួញដោយបើកដៃ និងជួលឱ្យប្រជាពលរដ្ឋខ្មែរចូលទៅលីសែងឈើនៅក្នុងទឹកដីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង ។ ការឆ្លងដែនខុសច្បាប់ចូលទៅយកឈើប្រណីតពីក្នុងប្រទេសថៃស្ទើរតែរាល់ថ្ងៃនេះគឺមានរយៈពេលជាយូរមកហើយ ដោយ យកឈើទៅដាក់ស្តុកទុកនៅខាងក្រោយបន្ទាយមួយនេះ ... Read More »

អាជ្ញាធរខេត្តកោះកុងចុះបិទសកម្មភាពសិប្បកម្មកែច្នៃវល្លិរមៀតតាមសំណើក្រសួងបរិស្ថាន

ខេត្តកោះកុង៖ កាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានចុះផ្អាក សកម្មភាពក្រុមហ៊ុនសាងសង់សិប្បកម្ម កែច្នៃវល្លិរមៀត នៅក្នុងឃុំឫស្សីជ្រំ ស្រុក ថ្មបាំង ខេត្តកោះកុង និងគ្រោងប្រមូល វល្លិរមៀត នៅក្នុងតំបន់ការពារធម្មជាតិ ... Read More »

ពលរដ្ឋរិះគន់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថាមិនណែនាំដល់ក្រុមគ្រូពេទ្យមួយចំនួនដែលមានទង្វើអសីលធម៌ចំពោះអ្នកជំងឺ

ខេត្តប៉ៃលិន ៖ ជារឿយៗតែងតែមានការត្អូញត្អែរពីប្រជាពលរដ្ឋ អំពីទង្វើអសីលធម៌ របស់គ្រូពេទ្យរដ្ឋមួយចំនួននៅពេល ដែលពួកគាត់ទៅរកសេវាព្យាបាលសុខភាព។ ទង្វើទាំងអស់នេះដូចជាការរើសអើងអ្នក ជំងឺការនិយាយស្តីជាមួយអ្នកជំងឺដោយ ពាក្យសម្តីមិនសមរម្យ និងការយកលុយ ជាធំជាដើម ដែលសកម្មភាពទាំង អស់នេះវាផ្ទុយនឹងក្រមសីលធម៌របស់គ្រូពេទ្យដែលជាបញ្ហាគ្រោះថ្នាក់បំផុតសម្រាប់សង្គម និង ប្រជាពលរដ្ឋ ... Read More »

ជនជាតិចិនចាក់ប្លន់ជនជាតិចិនដូចគ្នាយកលុយ៣ពាន់ដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិន២នាក់បន្ទាប់ពីធ្វើ សកម្មភាពចាក់ប្លន់យកប្រាក់ពីបុរសរងគ្រោះដែលជាជនជាតិចិនដូចគ្នា២នាក់ បណ្តាលឲ្យរងរបួសស្រាល ។ ជនសង្ស័យ ទាំង២នាក់នេះក្រោយពីសមត្ថកិច្ចសួរ ចម្ើយនិងកសាងសំណុំរឿងរួចត្រូវបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ នឹងអំពើចោរកម្មនេះសមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០យប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបំពេញតាមសំណូមពរស្ត្រីឈ្មោះ ស៊ុន សុខុមដែលមានបំណងចង់ជួបមុខ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញតាមសំណូមពរស្ត្រីឈ្មោះ ស៊ុន សុខុម អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ ... Read More »

ក្របួច​ចោរ​គាស់​ផ្ទះ​បាន៣​នាក់ រឹបអូសឧបករណ៍គាស់ផ្ទះជាច្រើន ឯ២នាក់ទៀតរត់រួច

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានបង្ក្រាបក្រុមចោរគាស់ផ្ទះមួយក្រុមឃាត់ខ្លួនបាន៣នាក់ ឯ២នាក់ទៀតរត់គេចខ្លួនបាត់កាលពីវេលោម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ទី១- ឈ្មោះ ចាន់ វាសនា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលពិភាក្សារការងារជាមួយ លោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីបរិស្ថានស្រុកកំពង់សិលារកស៊ីឈើ

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមន្ត្រីបរិស្ថានម្នាក់ ជាឈ្មួញដឹកជញ្ជូនឈើខុសច្បាប់។ មួយរយៈពេលចុងក្រោយនេះមន្ត្រីបរិស្ថានមួយចំនួននៅក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ជាដើម កំពុងជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ។ ជាក់ស្ដែងមន្ត្រីបរិស្ថានប្រចាំស្រុកកំពង់សិលា ឈ្មោះ ឌុល បានដឹកឈើស្រាលជាប្រភេទម៉ៃតាប់យកទៅលាក់ទុកនៅចំណុចវិហារចាម ... Read More »

អាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ២នាក់លួចម៉ូតូ២គ្រឿង

ខេត្តស្វាយរៀង ៖ យុវជនជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថក្រុងបាវិតឃាត់ខ្លួនសង្ស័យលួចម៉ូតូនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតកាលពីវេលាម៉ោង៧និង១៣នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បញ្ជូនទៅតុលាការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។ លោកវរៈសេនីយ៍ត្រី គង់ កាន នាយការិល័យបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យដែលសកម្មភាពលួចម៉ូតូត្រូវឃាត់ខ្លួនទី១-ឈ្មោះ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់រក្សាទុកសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងឯកភាពខណ្ឌដង្កោ ដែលចុះពិនិត្យអាវុធជាតិផ្ទុះបានឃាត់ខ្លួន បន្ទាប់ពីពួកគេបានរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅជាប់និងខ្លួន ។ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១៩និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខវត្តសំបួរ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ... Read More »

សម្តេចតេជោហ៊ុន សែន មិនយល់ស្របគំនិតដែលចង់ស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តជជុះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ បានថ្លែងថា សម្តេច មិនយល់ស្របគំនិតដែលចង់ស្នើឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តជជុះនោះទេ ។ សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ « ពីម្សិលមុិញមានការលើកឡើង នូវគំនិតដែលចង់ស្នើឱយរាជរដ្ឋាភិបាលបញ្ឈប់ការនាំចូលរថយន្តប្រើប្រាស់រួចឬហៅថា ... Read More »

រានព្រះភូមិធ្លាក់សង្កត់ក្មេងស្រីកូនម្ចាស់អាហារដ្ឋានហេងលាភស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់បន្ទាប់ពី ក្រោយពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ(រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះ បានធ្លាក់សង្កត់លើ ។ ហេតុការណ៍ព្រះភូមិធ្លាក់សង្កត់លើក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធិបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជាៈ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ ” ... Read More »

ស្ត្រីសតិមិនប្រក្រតីចូលអុកឡុកកន្លែងចុះឈ្មោះបោះឆ្នោតធ្វើឲ្យផ្អើលទាំងថ្ងៃ

ភ្នំពេញ ៖ ស្រ្តីមានសតិមិនប្រក្រតីម្នាក់បានចូលទៅក្នុងសាលាសង្កាត់ចោមចៅស្រែកឡូឡាទាមទារកចុះឈ្មោះបោះឆ្នោត ខណៈដែលគាត់គ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារអ្វីសម្គាល់ខ្លួនឡើយទើបគ.ជ.ប មិនទទួលចុះឈ្មោះបោះឆ្នាតជាហេតុធ្វើឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ស្រ្តីខាងលើមិនស្គាល់អត្តសញ្ញាណឡើយ មានវ័យជាង២០ឆ្នាំ ទោះជាសាកសួរ ឈ្មោះលំនៅដ្ឋានក៏មិនប្រាប់ដែរ ... Read More »

បាត់កូនក្រមុំត្រូវចូលរោងការ គ្រាដែលមកផ្សារយករូបថត

ខេត្តកំពង់ចាម៖ នាងក្រមុំម្នាក់ត្រូវចូលរោងការថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឥឡូវនេះត្រូវបាត់ខ្លួន គ្រាដែលមកផ្សារទីរួមខេត្តកំពង់ចាមជាមួយបងស្រីកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការបាត់ខ្លួនកូនក្រមុំធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភជាខ្លាំង និងអំពាវនាវឲ្យនាងត្រឡប់មកវិញ ។ ជាមួយនោះ ក្រុមគ្រួសារក៏បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីឲ្យជួយរកផងដែរ ... Read More »

ទាហានឈុតខ្មៅថៃក្នុងកងរយ៥៤១ រងការចោទប្រកាន់យកគ្រាប់បែក១គ្រាប់មកដាក់បង្កៃក្នុងចំការដំឡូងមីក្នុងទឹកដីកម្ពុជា

ខេត្តបាត់ដំបង៖ ទាហានឈុតខ្មៅថៃក្នុងកងរយ៥៤១ រងការចោទប្រកាន់ពីកម្លាំងការពារព្រំដែនកម្ពុជា ថាបានចូលក្នុងទឹកដីកម្ពុជា ហើយយកគ្រាប់បែក១គ្រាប់ដាក់បង្កៃក្នុងចំការដំឡូងក្នុងគោលបំណងបង្កហេតុធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះ នាំឱ្យសមត្ថកិច្ចកម្ពុជា បានកោះហៅមេទាហានឈុតខ្មៅកងរយ៥៤១ដែលឈរជើងទល់មុខភូមិសាស្រ្តស្រុកកំរៀងមកធ្វើការប្រមាន។ការប្រទះឃើញគ្រាប់បែកក្រោយពីសមត្ថកិច្ចកម្ពុជា ក្នុងអង្គភាពនគរបាលការពារព្រំដែនគោក លេខ៨១៩ ដើរល្បាតតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង នៅខាងត្បូងពីបង្គោលសីម៉ាលេខ៥៩ ប្រហែល១០០ម៉ែត្រ ... Read More »

បញ្ជូនស្ត្រីម្នាក់ជាមួយវត្ថុតាងថ្នាំញៀនទៅស្នងការខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ រួមជាមួយវត្ថុតាងសង្ស័យថ្នាំញៀន បញ្ជូនទៅស្នងការខេត្តប៉ៃលិនដើម្បីបន្តតាមនីតិវិធី បន្ទាប់ពីស្ត្រីរូបនេះមានជាប់ពាក់ព័ន្ធថ្នាំញៀន សមត្ថកិច្ចឆែកឃើញជាក់ស្តែង ។ ការចុះបង្ក្រាបរបស់សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសទាំងសងខាង

ខេត្តប៉ៃលិន៖ មនុស្ស២នាក់បានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នាពេញទំហឹង ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវកៅស៊ូ បែកជា៤ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ... Read More »

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករអ្នករត់ម៉ូតូឌុប ចំនួន២៥នាក់

ភ្នំពេញ៖ នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករអ្នករត់ម៉ូតូឌុប ចំនួន២៥នាក់ ។ សម្ដេចបានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ដោយមនោសញ្ចេតនារាប់អានយ៉ាងជិតស្និទក្រៃលែង។ ព្រមជាមួយនោះ ... Read More »

មន្ត្រីសាលាខេត្តស្វាយរៀងចូលរួមសម្អាតអនាម័យទីក្រុងស្អាតនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១ខែធ្នូឆ្នាំ២០១៦ នេះលោករស់ ផារិទ្ធិ នាយករដ្ឋបាលសាលាខេត្តបានអោយដឹងថាអនុវត្តន៍ តាមការណែនាំ របស់លោកអភិបាលខេត្ត ក្នុងន័យបំផុសស្មារតីចូលរួម សម្អាតអនាម័យ បរិស្ថាន គោលបំណងធ្វើឲ្យទីក្រុង និងទីប្រជុំជនមានសោភ័ណភាពស្អាត លោក លោកស្រីនាយក នាយករងទីចាត់ការ ... Read More »

បិសាចក្រហមឡើងទៅជួប Hull City ខណៈកាំភ្លើងធំជ្រុះចេញពីអង់គ្លេស League Cup

ក្លិបបាល់ទាត់  Manchester United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីអង់គ្លេស League Cupបន្ទាប់ពីផ្តួលក្រុមញញួរធំ West Ham Unitedដោយលទ្ធផល 4-1ក្នុងទឹកដីរបស់ខ្លួន។ ខ្សែប្រយុទ្ធ Zlatan Ibrahimovic និង Anthony ... Read More »