កីឡាករវាយតឺន្នីសលំដាប់លេខ២ពិភពលោក Novak Djokovicបានកក់សំបុត្រទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីATP World Tourក្រោយយកឈ្នះលើកីឡាករ Milos Raonic។ ម្ចាស់ជើងឯក៥សម័យ Novak Djokovicបានផ្ទួលកីឡាករ Milos Raonicដោយលទ្ធផល 7-6 (8-6) 7-6 ... Read More »
តារាងជើងចាស់ Francesco Tottiរបស់ក្លិប Roma អាចវិលត្រឡប់មកហ្វឹកហាត់វិញហើយ
ខ្សែប្រយុទ្ធជើងចាស់របស់ក្លិបRomaកីឡាករ Francesco Totti ជិតអាចចូលប្រកួតវិញបានហើយ ដោយសារតែរូបគាត់កំពុងតែហ្វឹកហាត់ជាមួយនឹងក្រុមក្រោយសះស្បើយពីរបួស។ កីឡាករវ័យ៤០ឆ្នាំនេះ បានរងរបួសសាច់ដុំប្រគៀក ហើយត្រូវអវត្តមានពីក្រុម Roma អស់ចំនួន ៣ប្រកួតហើយពោលគឺពេលប៉ះក្រុម Empoli, Austria Viennaនិង Bologna។ ... Read More »
លោក PoonsokPermsap៖កីឡាខ្លាំងទៅបានត្រូវមានកីឡាករកីឡាការិនីដែលមានទេពកោសល្យពិតប្រាកដ
ភ្នំពេញ៖ លោក Poonsok Permsap គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាសីប៉ាក់តាក្រ អន្តរជាតិបានថ្លែងថា វិស័យកីឡាណាក៏ដោយបើចង់ឲ្យកីឡានោះខ្លាំងត្រូវមានធនធានកីឡាករកីឡាការិនីដែលមានទេពកោសល្យពិតប្រាកដ ឯគ្រូបង្វឹកជាជម្រើសទី២ ។ លោកថ្លែងបែបនេះក្នុងពិធីបើកវគ្គបណ្ដុះ បណ្ដាលគ្រូបង្វឹករបស់សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកាឆ្នាំ២០១៦នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការចូលរួមពីលោក មាស សារិន ... Read More »
Will Keaneខ្សែប្រយុទ្ធក្លិប Hull City រងរបួសត្រូវសម្រាករហូតដល់១ឆ្នាំ
ក្លិបបាល់ទាត់Hull Cityនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier Leagueបានប្រកាសថាខ្សែប្រយុទ្ធ Will Keaneនឹងត្រូវអវត្តមានរហូតដល់ទៅមួយឆ្នាំដោយសារតែរបួសក្បាលជង្គង់។ អតីតកីឡាករបស់ក្លិបិសាចក្រហម Manchester Unitedនេះបានរងរបួសពេលក្រុមHull Cityយក ឈ្នះលើក្រុមSouthamptonដោយលទ្ធផល2-1ក្នុងកីឡាដ្ឋានKCOMកាលពីថ្ងៃទី០៦ខែវិច្ចកាឆ្នាំ២០១៦។ ក្លិបHull Cityបានបញ្ជាក់ថា កីឡាករវ័យ២៣ឆ្នាំWill Keaneត្រូវបានវះកាត់ព្យាបាលរបួសហើយ ... Read More »
បង្រ្កាបបទល្មើសនេសាទដាក់ដាយចាប់ត្រីនៅក្នុងដែនសហគមន៍នេសាទ
ខេត្តពោធិ៍សាត់ ៖ មន្រ្តីសហគមន៍ នេសាទស្រីចឹកនិងកម្លាំងអង្គការសហការការពារសម្បត្តិធនធានធម្មជាតិបានសហការគ្នាបង្រ្កាបបទល្មើសនេសាទ(ដាយ)ខុសច្បាប់ស្តីពីជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ប្រតិបត្តិការនេះចាប់ផ្តើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ព្រែកប្រយាប ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ... Read More »
អគ្គិភ័យឆេះផ្ទះមួយខ្នងសល់តែគ្រោងឆ្អឹងខូចខាតទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារនៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងសល់តែគ្រោងឆ្អឹង រីឯទ្រព្យសម្បត្តិឆេះអស់ក្លាយជាផេះគិតជាប្រាក់ជាង២ម៉ឺនដុល្លារ មូលហេតុឆ្លងចរន្ត អគ្គិសនី ។ ករណីភ្លើងអគ្គីឆាបឆេះផ្ទះនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា ម៉ោង ៣រសៀល នៅភូមិតាប៉ ឃុំតាសួស ... Read More »
អធិការបតីអាល្លឺម៉ង់ឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិបន្តទៀត
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់ នៅក្នុងគណបក្សកាន់អំណាច CDU របស់ អធិការបតី Angela Merkel បានប្រកាសថា លោកស្រីនឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ជាបន្តទៀតនៅក្នុងការបោះ ឆ្នោតឆ្នាំក្រោយ។ មានប្រសាសន៍ទៅកាន់បណ្តាញព័ត៌ មាន CNN ... Read More »
តម្លៃដំឡូងមីខេត្តឧត្តរមានជ័យចុះថោកពេលប្រជាកសិករប្រមូលផល
ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅ ខេត្តឧត្តរមានជ័យចាប់ផ្ដើមប្រមូលផលស្រូវនិងដំឡូងមីជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។ បើទោះបីជាពួកគេបានទទួល ផលស្រូវ និងដំឡូងច្រើនគួរសមក៏ដោយ ក៏ក្រុមកសិករភាគច្រើនមិនសប្បាយចិត្តទេ ដោយសារតែផលស្រូវ និងដំឡូងមី ត្រូវពួកឈ្មួញដើរទិញចុះថ្លៃយ៉ាងគំហុក ។ កសិករជាច្រើននៅខេត្តឧត្តរមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្តជ្រោមជ្រែងធ្វើ ... Read More »
ទាហានជើងទឹកបណ្តាប្រទេសជាដៃគូទៅជួយដល់ញូវហ្សេឡេនក្រោយការរញ្ជួយដី
រដ្ឋមន្ត្រីក្រសួងការពាជាតិញូវហ្សេឡេន បានប្រកាសឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកាថា នាវាចម្បាំងអាមេរិក, កាណាដា, អូស្ត្រា លីបានទៅជួយដល់ប្រទេសញូវហ្សេឡេនក្រោយពេលប្រទេសនេះរងការរញ្ជួយដី កម្រិត៧,៨រិុចទ័រធ្វើឲ្យតំបន់ជាច្រើនរងការបំផ្លាញ។ នាវាចម្បាំងទាហាននឹងទៅដល់ទីក្រុងអ៊ុកឡែនប្រទេសញូវហ្សេឡេននៅក្នុង សប្តាហ៍នេះដើម្បីចូលរួមខួបអនុស្សាវរីយ៍៧៥ឆ្នាំថ្ងៃបង្កើតកម្លាំងទាហានជើងទឹកញូវហ្សេឡេន ប៉ុន្តែបានបង្វែរទិសដៅទៅកាន់តំបន់រងគ្រោះដោយការរញ្ជួយដីវិញម្តង។ រដ្ឋមន្ត្រីការពារជាតិញូវហ្សេឡេនលោក Gerry Brownlee បានបញ្ជាក់ថា ... Read More »
ជនជាតិវៀតណាម១៤នាក់ត្រូវបានដាក់ក្រោមការត្រួតពិនិត្យពីបទថតចម្លងបង្កាន់ដៃត្រួតពិនិត្យជនបរទេសខុសច្បាប់
ភ្នំពេញ ៖ ជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ថតចម្លងខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ... Read More »
បញ្ជូនសំណុំរឿងហិង្សាលើកញ្ញា ពេជ្រ អាវីហ្សា ឲ្យសាលាដំបូងជាអ្នកសម្រេចសេចក្តីចុងក្រោយ
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុបានផ្តល់ ដំណឹងតាមប្រព័ន្ធ WhatsApp មកថា គូជម្លោះដោយហិង្សារវាងលោក គៀង ហេង ... Read More »
ថៅកែស៊ុបឆ្នាំងដីជនជាតិចិនត្រូវចោរចូលប្លន់ដល់ក្នុងផ្ទះទាំងព្រឹក
ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងដីម្នាក់បានរងរបួសធ្ងន់ ធ្ងរ ខណៈក្រោកពីដំណេកជួបចោរប្លន់ចេញ ពីបន្ទប់ទឹកវាយប្លន់យកកាបូបលុយរួច គេចខ្លួនបាត់។ ហេតុការណ៍ប្លន់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរង គ្រោះស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ ... Read More »
ប្រើថ្នាំញៀនលើសចំណុះគំរាមសម្លាប់ប្រពន្ធទៅដល់ប៉ុស្តិ៍នគរបាលថើបប្រពន្ធលួងចិត្តដើម្បីរួចខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ថ្នាំញៀនហួស ប្រមាណរហូតឈានដល់យកកូនកាំបិតមកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយសារតែការប្រចណ្ឌ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលកាលវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចសួនច្បារសាកលវិទ្យាល័យបៀលប្រាយ តាមមហាវិថីព្រះសុធារស ស្ថិតក្នុង ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ... Read More »
ប្រជាពលរដ្ឋនាំគ្នាសាលាស្រុកបរិបូរណ៍ដើម្បី រកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គិសនី)របស់ក្រុមហ៊ុនអគ្គិសនីពន្លៃប្រមាណជាង៥០នាក់ បានលើកគ្នាមកសាលាស្រុកបរិបូរណ៍ ដើម្បីបានជួបជាមួយអាជ្ញាធរស្រុក រួមនិងមន្រ្តីបចេ្ចអគ្គិសនី របស់ក្រុមហ៊ុនអគ្គិសនីពន្លៃ បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »
ខ្លឹមសារនៃជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ ជាមួយ ពូទីន, ស៊ី ជីនពីង
កាលពីថ្ងៃទីទី១៤ ខែវិច្ឆិកា លោក ដូ ណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដោយភាគីទាំងពីរបានយល់ព្រមឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរឡើងវិញ។ សារព័ត៌មាន AFP បានផ្សាយថា តាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានទូរស័ព្ទទៅកាន់លោក ... Read More »
កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យជាម្តាយនិងកូន២នាក់ទៅតុលាការករណីប្រើប្រាស់អាវុធខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជា ម្តាយ និងកូនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនហើយចោទពីបទរក្សាទុកអាវុធខុសច្បាប់ក្រោយពី សមត្ថកិច្ចស្រាវជ្រាវរកឃើញថាអាវុធខ្លីនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បាញ់បោះសេរីបណ្តាលឲ្យមនុស្ស២នាក់រង របួសនៅចំណុចកាស៊ីណូ និងនៅខាងក្រោយ សណ្ឋាគារនាគមាសចាស់ក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត។ លោកជា ដា មេបញ្ជាការកងរាជ អាវុហត្ថអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យម្តាយ និងកូនទាំង២ ... Read More »
ចាំម៉ែឪចូលដណ្តឹងយូរពេក លួចផ្សំដំណេកមុន
ខេត្តកំពង់ចាម៖ យុវជនម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងក្រមុំក្បែរផ្ទះ ហើយក៏បានឲ្យឪពុកម្តាយចូលសួរចែចូវអស់រយៈពេលជាង២ឆ្នាំ ដោយមិនទាន់បានភ្ជាប់ពាក្យ ទើបធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំតទៅទៀតលែងបាន ក៏លបចូលផ្ទះកូនក្រមុំ ក៏ផ្សំដំណេកយ៉ាងត្រេកត្រអាល រួចក៏ក្លាយទៅជាអ្នកទោសស្នេហា ដោយអាណាព្យាបាលខាងស្រី ទាន់ហើយក៏ចាក់សោបន្ទប់ពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិបាធាយ ... Read More »
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកលំផាត់ របួសធ្ងន់ ស្រាល៣នាក់
ខេត្តរតនគិរីៈ ប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅស្រុកលំផាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោ៨និង៤៨នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវបំបែកមុខតូបជាងធី លើផ្លូវជាតិ៧៦ ភូមិដីឡូត៍ ឃុំជ័យឧត្តម ... Read More »
ប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃមិនស្គាល់អត្តសញ្ញាណណ
ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃ នៅមាត់បឹងទន្លេសាប បង្កការភ្ញាក់ផ្អើល ។ អាជ្ញាធរអំពាវនាវដល់ក្រុមគ្រួសារណាដែលបាត់សមាជិក ខណៈសាកសពនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃរនាមក្រោមចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ(មាត់បឹងទន្លេសាប)ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ... Read More »
មន្ទីរសង្គមកិច្ចរាជធានីប្រមូលអ្នកសុំទាន៣៧នាក់មិនឲ្យបង្កការអុកឡុក ឬរំខានដល់ប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ
ភ្នំពេញ៖ ដូចអ្វីដែលបានសន្យាមែន គឺសម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជ ពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ទីរសង្គមកិច្ច រួមជាមួយសមត្ថកិច្ចជុំនាញ បានបំបែកជាក្រុមចុះប្រមូលជនអនាថា ជនពិការឬអ្នកសុំទានបានចំនួន៣៧នាក់ គឺថ្ងៃទី១ប្រមូលបាន៥នាក់ ថ្ងៃទី២បាន២៧នាក់ និងថ្ងៃអុំទូកទី៣ប្រមូលអ្នកសុំទាន បានចំនួន៥នាក់ទៀត សរុបចំនួន៣៧នាក់ ក្នុងនោះមានពិការរុញ រទេះ ... Read More »
អាហ្សង់ទីនលេងល្អនៅក្នុងដីរបស់ខ្លួនឈ្នះកូឡុំប៊ី 3-0 ពេលជម្រុះWorld Cup
អាហ្សង់ទីនទទួលបានក្តីសង្ឃឹមទៅលេងនៅ World Cup ក្នុងប្រទេសរុស្ស៊ី ឆ្នាំ២០១៨វិញ ក្រោយពីផ្តួលក្រុមកូឡុំប៊ី ដោយលទ្ធផល3-0នៅក្នុងទឹកដីរបស់ខ្លួន ។ ខ្សែប្រយុទ្ធLionel Messiរបស់ក្លិបBarcelonaគឺជាតួអង្គសំខាន់ក្នុងការប្រកួត នោះដោយអាចផ្តល់បាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី២គ្រាប់និងរកបានខ្លួនឯងមួយគ្រាប់ផងដែរ។ ការប្រកួតចាប់ផ្តើមបានតែ១០នាទីកីឡាករLionel Messiអាចស៊ុតបាល់ free-kick យ៉ាងល្អឥតខ្ចោះចូលទីក្រុមកូឡុំប៊ី ... Read More »
ចាប់អ្នកទាក់លលកយកទៅអប់រំផ្អើលពេញហ្វេសប៊ុក
ខេត្តតាកែវ៖ រូបភាពបុរសម្នាក់ជាអ្នកទាក់លលក ត្រូវបានចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការរិះគន់ជាច្រើនទៅលើអាជ្ញាធរមានសមត្ថកិច្ច ដោយលើកឡើងថា បទល្មើសទ្រង់ទ្រាយធំជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសត្វ មិនត្រូវបានបង្ក្រាប ឬផ្តន្ទាទោសនោះឡើយ ។ ប៉ុន្តែគ្រាន់តែគ្នាទាក់លលកក៏ត្រូវចាប់យកមកអប់រំណែនាំដែរ ។ គេចាត់ទុកថា ទង្វើនៃការ«ចាប់» អ្នកទាក់លលករូបនេះ ជារឿងដែលហួសហេតុបំផុត ... Read More »
បន្លំលួចស្ករសអ្នកលក់បោះដុំ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យនគរបាល
ភ្នំពេញ៖ បុរសម្នាក់ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពលួចស្ករសអ្នកលក់បោះដុំ២បេ ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ ផ្អើលឆោឡោ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ... Read More »
ស្លាប់១៤នាក់ និង៩៩នាក់រងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៩៩នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ។ នៅក្នុងសន្និសីទកាសែតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា អ្វីៗទាំងអស់បានប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រសើរ ... Read More »
ប្រទះឃើញស្រ្តីម្នាក់ដេកសន្លប់នៅជិតរោងចក្រស្រាបៀរហ្ក្រោន
ភ្នំពេញ៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅតាមផ្លូវបេតុងមួយកន្លែង ក្បែររបងរោងចក្រផលិតស្រាបៀរហ្ក្រោន ដែលគេសង្ស័យថា បណ្ដាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់នគរបាល ប៉ុស្ដិ៍ចោមចៅ ហៅថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះ កុសុមៈភ្លាមៗដែរ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »
ដោយសារតែជីវភាព និងជំងឺរ៉ាំរ៉ៃ បុរសម្នាក់ដាច់ចិត្តផឹកថ្នាំកណ្តុរ និងអារកសម្លាប់ខ្លួនឯង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាជនជាតិខ្មែរឥស្លាមបានសម្រេចធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយលេបថ្នាំកណ្តុរ និង អារក ព្រោះតែតួចចិត្ត និងជីវភាពក្រីក្រ រួមផ្សំមានជំងឺប្រចាំកាយផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »
ម្តាយចិត្តអប្រិយ៍៖ ឈរមើលគេរំលោភ និងសម្លាប់កូនស្រីអាយុ១០ឆ្នាំរបស់ខ្លួន និងរួមរ័កជាមួយឃាតក២០នាទីថែមទៀត
ពិតជារឿងរន្ធត់ពេកហើយសម្រាប់កុមារីម្នាក់អាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ត្រូវឃាតកចិត្តព្រៃផ្សៃចាប់រំលោភ រួចសម្លាប់ចោលយ៉ាងសាហាវយង់ឃ្នង ។ ប៉ុន្តែអ្វីដែលតក់ស្លុត់ រន្ធត់ជាងនេះទៀតនោះ គឺស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ បានឈរឱបដៃមើលឃាតក ដែលត្រូវជាសង្សាររបស់ខ្លួនធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់កូនស្រីរបស់ខ្លួន ហើយបន្ទាប់មកទៀតពួកគេទាំងពីរនាក់បាននាំគ្នារួមរ័កថែមទៀត ។ សពកុមារីរងគ្រោះត្រូវបានរកឃើញ នៅក្នុងភួយដែលជនពីរនាក់ខាងលើនេះបានដុតបំផ្លាញបំបាត់ភស្តុតាង ។ ... Read More »
សំណេះសំណាលជាមួយចំណុះទូកសម្រែករាជសីហ៍ និងផ្តល់អំណោយជូនពួកគាត់ ខណៈព្រះរាជពិធីអុំទូកបានបញ្ចប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងភរិយា ព្រមជាមួយនឹងព្រះតេជគុណ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិកាយវត្តន៍ព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទរង្ស៊ី បានរៀបចំពិធីមួយឡើង និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាមួយបងប្អូនប្រជាពលរដ្ឋចំណុះទូក ... Read More »
ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើលសមត្ថកិច្ច ឃាត់បាន៤នាក់
ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូប្រដាប់ដោយដុំថ្ម ដេញគប់គ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន ។ ជនរងគ្រោះដែលត្រូវគេវាយត្រូវនិងដុំថ្មនោះ ទី១ឈ្មោះស៊ុក គិមឡេង ... Read More »
បុរសម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកពូថៅទៅកាប់ជញ្ជាំងផ្ទះអ្នកជិតខាងក្រោយពីមានជម្លោះពាក្យសំដីបន្តិចបន្តួច
ខេត្តកណ្តលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះ យកពូថៅធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះអ្នកជិតខាងបណ្តាលឲ្យរងការខូចខាត ក្រោយពីមានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួច ។ ករណីលបកាន់ជញ្ជាំងផ្ទះអ្នកជិតខាងនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច